-
សាំយូអែលទី២ ៧:១២-១៥គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១២ ពេលអ្នកស្លាប់ទៅ+ ហើយបានត្រូវបញ្ចុះជាមួយនឹងបុព្វបុរសរបស់អ្នក ខ្ញុំនឹងលើកកូនប្រុស*របស់អ្នកផ្ទាល់ឲ្យស្នងរាជ្យបន្តពីអ្នក ហើយខ្ញុំនឹងធ្វើឲ្យរាជាណាចក្ររបស់គាត់បានរឹងមាំ។+ ១៣ កូនប្រុសនោះនឹងសង់វិហារសម្រាប់នាមខ្ញុំ+ ហើយខ្ញុំនឹងពង្រឹងបល្ល័ង្កនៃរាជាណាចក្ររបស់គាត់ឲ្យនៅជាប់ជារៀងរហូត។+ ១៤ ខ្ញុំនឹងទៅជាឪពុកគាត់ ហើយគាត់នឹងទៅជាកូនប្រុសខ្ញុំ។+ ពេលគាត់ធ្វើខុស ខ្ញុំនឹងប្រដៅតម្រង់គាត់ ដូចមនុស្ស*ប្រើរំពាត់វាយប្រដៅកូន។+ ១៥ សេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់របស់ខ្ញុំនឹងមិនត្រូវដកចេញពីគាត់ ដូចដែលខ្ញុំបានដកចេញពីសុល+ ជាអ្នកដែលខ្ញុំបានកម្ចាត់ចេញពីមុខអ្នកឡើយ។
-
-
ចម្រៀងសរសើរព្រះ ១៣២:១១គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១១ ព្រះយេហូវ៉ាបានស្បថនឹងដាវីឌរួចហើយ។
លោកនឹងមិនលេបសម្ដីជាដាច់ខាត។ លោកបានសន្យាថា៖
«ខ្ញុំនឹងតែងតាំងកូនចៅម្នាក់របស់អ្នកឲ្យអង្គុយលើបល្ល័ង្ករបស់អ្នក។+
-
-
អេសាយ ៥៥:៣គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣ ចូរមកឯខ្ញុំ ហើយត្រងត្រាប់ស្ដាប់។+
-