បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ចម្រៀងសរសើរព្រះ ១៥:១-៥
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៥ ឱ​ព្រះ​យេហូវ៉ា តើ​អ្នក​ណា​អាច​ជា​ភ្ញៀវ​ក្នុង​ត្រសាល​របស់​លោក?

      តើ​អ្នក​ណា​អាច​អាស្រ័យ​នៅ​ភ្នំ​បរិសុទ្ធ​របស់​លោក?+

       ២ គឺ​អ្នក​ដែល​ដើរ​ដោយ​ទៀង​ត្រង់។*+

      គាត់​តែង​តែ​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ+

      ហើយ​នៅ​ក្នុង​ចិត្ត គាត់​តែង​តែ​និយាយ​ពាក្យ​ពិត។+

       ៣ គាត់​មិន​និយាយ​បង្កាច់​បង្ខូច​អ្នក​ឯ​ទៀត+

      គាត់​មិន​ធ្វើ​អាក្រក់​ចំពោះ​អ្នក​ជិត​ខាង+

      ហើយ​គាត់​មិន​បង្ខូច​កេរ្តិ៍​ឈ្មោះ​របស់​មិត្ត​ភក្ដិ​ឡើយ។*+

       ៤ គាត់​មិន​សេព​គប់​មនុស្ស​ដែល​គួរ​ឲ្យ​ស្អប់​ខ្ពើម​ទេ+

      តែ​គាត់​លើក​កិត្តិយស​អ្នក​ដែល​កោត​ខ្លាច​ព្រះ​យេហូវ៉ា

      គាត់​តែង​តែ​ធ្វើ​តាម​ពាក្យ​សន្យា* ទោះ​ជា​ត្រូវ​បង់​ប្រយោជន៍​ក៏​ដោយ។+

       ៥ គាត់​ឲ្យ​គេ​ខ្ចី​ប្រាក់​ដោយ​មិន​យក​ការ+

      ហើយ​គាត់​មិន​ទទួល​សំណូក​ទាស់​នឹង​មនុស្ស​ស្លូត​ត្រង់​ទេ។+

      អ្នក​ណា​ដែល​ធ្វើ​អ្វី​ទាំង​នេះ​នឹង​មិន​រង្គោះ​រង្គើ​ឡើយ។+

  • ចម្រៀងសរសើរព្រះ ២៧:៤
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    •  ៤ ខ្ញុំ​មាន​បំណង​ប្រាថ្នា​មួយ​ប៉ុណ្ណោះ

      ដែល​ចង់​សុំ​ពី​ព្រះ​យេហូវ៉ា

      គឺ​សូម​ឲ្យ​ខ្ញុំ​បាន​នៅ​ក្នុង​វិហារ​របស់​ព្រះ​យេហូវ៉ា​អស់​មួយ​ជីវិត+

      ដើម្បី​ខ្ញុំ​អាច​ឃើញ​លម្អ​របស់​ព្រះ​យេហូវ៉ា

      និង​អាច​រំពៃ​មើល​វិហារ​របស់​លោក​ដោយ​ចិត្ត​ដឹង​គុណ។*+

  • ចម្រៀងសរសើរព្រះ ៦៥:៤
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    •  ៤ អ្នក​ណា​ដែល​លោក​ជ្រើស​រើស ហើយ​នាំ​មក​ជិត

      ដើម្បី​ឲ្យ​អាស្រ័យ​នៅ​ក្នុង​ទី​ធ្លា​របស់​លោក+ អ្នក​នោះ​មាន​សុភមង្គល​ហើយ។

      យើង​នឹង​ស្កប់​ចិត្ត​ដោយ​សារបាន​អ្វី​ល្អ​ៗ​ពី​វិហារ​បរិសុទ្ធ*របស់​លោក។+

  • ចម្រៀងសរសើរព្រះ ១២២:១
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១២២ ខ្ញុំ​ត្រេក​អរ​ណាស់ ពេល​ពួក​គេ​និយាយ​មក​ខ្ញុំ​ថា​៖

      ​«​ចូរ​យើង​ទៅ​វិហារ​របស់​ព្រះ​យេហូវ៉ា​»។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក