បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ដើមកំណើត ១:២៩
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២៩ បន្ទាប់​មក ព្រះ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ខ្ញុំ​ឲ្យ​ដល់​អ្នក​នូវ​រុក្ខជាតិ​ដែល​មាន​គ្រាប់ ព្រម​ទាំង​ដើម​ឈើ​ហូប​ផ្លែ​ដែល​មាន​គ្រាប់ នៅ​ផែនដី​ទាំង​មូល។ រុក្ខជាតិ​ទាំង​នេះ​ជា​អាហារ​ដល់​អ្នក។+

  • ដើមកំណើត ៩:៣
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៣ ចំណែក​អ្វី​ៗ​ទាំង​អស់​ដែល​កម្រើក​និង​មាន​ជីវិត អ្នក​រាល់​គ្នា​អាច​យក​មក​ធ្វើ​ជា​អាហារ​បាន+ ដូច​ជា​រុក្ខ​ជាតិ​ខៀវ​ខ្ចី​ដែល​ខ្ញុំ​បាន​ឲ្យ​ជា​អាហារ​ដល់​អ្នក​រាល់​គ្នា​ដែរ។+

  • ចម្រៀងសរសើរព្រះ ១៤៤:៣
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    •  ៣ ឱ​ព្រះ​យេហូវ៉ា តើ​មនុស្ស​ជា​អ្វី​ដែល​លោក​ត្រូវ​ចាប់​អារម្មណ៍?

      ហើយ​តើ​កូន​មនុស្ស*ជា​អ្នក​ណា​បាន​ជា​លោក​ត្រូវ​យក​ចិត្ត​ទុក​ដាក់?+

  • ម៉ាថាយ ៦:២៥
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២៥ ​«​ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ឈប់​ខ្វល់​ខ្វាយ+អំពី​ជីវិត*ខ្លួន​ថា នឹង​បាន​អ្វី​បរិភោគ​ឬ​ផឹក ហើយ​ឈប់​ខ្វល់​ខ្វាយ​អំពី​រូប​កាយ​ថា នឹង​បាន​អ្វី​ស្លៀក​ពាក់​ឡើយ។+ ជីវិត​មាន​តម្លៃ​ជាង​អាហារ ហើយ​រូប​កាយ​មាន​តម្លៃ​ជាង​សម្លៀក​បំពាក់ មែន​ទេ?+

  • ម៉ាថាយ ៦:៣០
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៣០ អ្នក​មាន​ជំនឿ​តិច​អើយ បើ​ព្រះ​តុបតែង​រុក្ខជាតិ​ដែល​ដុះ​នៅ​ឯ​វាល​នៅ​ថ្ងៃ​នេះ ហើយ​ត្រូវ​បោះ​ទៅ​ក្នុង​ឡ​នៅ​ថ្ងៃ​ស្អែក តើ​ព្រះ​នឹង​មិន​ផ្ដល់​សម្លៀក​បំពាក់​លើស​ជាង​នោះ​ទៅ​ទៀត​ឲ្យ​អ្នក​រាល់​គ្នា​ទេ​ឬ?

  • យ៉ូហាន ៣:១៦
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៦ ​«​ពី​ព្រោះ​ព្រះ​ស្រឡាញ់​ពិភព​លោក​ខ្លាំង​ដល់​ម្ល៉េះ បាន​ជា​លោក​ឲ្យ​បុត្រ​តែ​មួយ*+របស់​លោក ដើម្បី​ឲ្យ​អស់​អ្នក​ដែល​បង្ហាញ​ជំនឿ​លើ​បុត្រ​នោះ អាច​មាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់ ហើយ​មិន​ត្រូវ​បំផ្លាញ​ឡើយ។+

  • សកម្មភាព ១៤:១៧
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៧ ក៏​ប៉ុន្តែ លោក​បាន​ផ្ដល់​ភ័ស្តុតាង​ដែល​បញ្ជាក់​ថា+លោក​បាន​ធ្វើ​ល្អ​ចំពោះ​អ្នក​រាល់​គ្នា ដោយ​ធ្វើ​ឲ្យ​ទឹក​ភ្លៀង​ធ្លាក់​ពី​លើ​មេឃ​និង​ធ្វើ​ឲ្យ​មាន​រដូវ​ដែល​សម្បូរ​ភោគ​ផល+ ហើយ​ឲ្យ​អាហារ​ជា​បរិបូរ​និង​ធ្វើ​ឲ្យ​ចិត្ត​របស់​អ្នក​រាល់​គ្នា​ពោរ​ពេញ​ទៅ​ដោយ​ក្ដី​រីករាយ​»។+

  • ហេប្រឺ ២:៦-៨
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៦ ប៉ុន្តែ សាក្សី​ម្នាក់​បាន​សរសេរ​ថា​៖ ​«​តើ​មនុស្ស​ជា​អ្វី​បាន​ជា​លោក​ត្រូវ​គិត​ដល់? ហើយ​តើ​កូន​មនុស្ស​ជា​អ្នក​ណា​បាន​ជា​លោក​ត្រូវ​ថែ​រក្សា?+ ៧ លោក​បាន​ឲ្យ​គាត់​តូច​ទាប​ជាង​បណ្ដា​ទេវតា​តែ​បន្តិច​ប៉ុណ្ណោះ ថែម​ទាំង​ឲ្យ​គាត់​មាន​កិត្តិយស​និង​សិរី​រុង​រឿង​ទៀត​ផង ហើយ​លោក​បាន​តែង​តាំង​គាត់​ឲ្យ​មើល​ការ​ខុស​ត្រូវ​លើ​ស្នា​ដៃ​របស់​លោក។ ៨ លោក​បាន​ដាក់​អ្វី​ៗ​ទាំង​អស់​ឲ្យ​ចុះ​ចូល​នៅ​ក្រោម​បាត​ជើង​គាត់​»។+ ដោយ​សារ​ព្រះ​ដាក់​អ្វី​ៗ​ទាំង​អស់​ឲ្យ​ចុះ​ចូល​នឹង​បុត្រ​លោក+ នោះ​គ្មាន​អ្វី​ដែល​មិន​ចុះ​ចូល​នឹង​បុត្រ​លោក​ឡើយ។+ ក៏​ប៉ុន្តែ ឥឡូវ​នេះ​យើង​មិន​ទាន់​ឃើញ​អ្វី​ៗ​ទាំង​អស់​ចុះ​ចូល​នឹង​បុត្រ​លោក​ទេ។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក