បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • បណ្ដាស្ដេចទី២ ២០:១៦-១៨
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៦ ខណៈ​នោះ អេសាយ​ក៏​និយាយ​ទៅ​កាន់​ហេសេគា​ថា​៖ ​«​សូម​ស្ដាប់​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា។+ ១៧ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​៖ ‹មើល! នឹង​មាន​គ្រា​មក​ដល់ ដែល​របស់​ទ្រព្យ​ទាំង​អស់​ក្នុង​វិមាន​អ្នក និង​របស់​របរ​ដែល​បុព្វបុរស​របស់​អ្នក​បាន​សន្សំ​ទុក​រហូត​មក​ដល់​សព្វ​ថ្ងៃ នឹង​ត្រូវ​ដឹក​ជញ្ជូន​យក​ទៅ​ស្រុក​បាប៊ីឡូន​ទាំង​អស់+ គ្មាន​នៅ​សេស​សល់​អ្វី​ឡើយ›។ ១៨ លោក​ក៏​មាន​ប្រសាសន៍​ទៀត​ថា​៖ ‹កូន​ចៅ​របស់​អ្នក​ដែល​នឹង​កើត​មក ពួក​គេ​នឹង​ត្រូវ​នាំ​យក​ទៅ​ស្រុក​បាប៊ីឡូន ហើយ​នឹង​ក្លាយ​ទៅ​ជា​មន្ត្រី​ជាន់​ខ្ពស់​ក្នុង​វិមាន​ស្ដេច​ស្រុក​នោះ›​»។+

  • បណ្ដាស្ដេចទី២ ២៤:១១
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១១ ក្រោយ​មក នេប៊ូក្នេសា​ជា​ស្ដេច​ស្រុក​បាប៊ីឡូន​បាន​ទៅ​ក្រុង​យេរូសាឡិម កាល​ដែល​ពល​ទ័ព​របស់​គាត់​កំពុង​ឡោម​ព័ទ្ធ​ក្រុង​នោះ។

  • បណ្ដាស្ដេចទី២ ២៤:១៣
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៣ រួច​មក នេប៊ូក្នេសា​បាន​ប្រមូល​ទ្រព្យ​សម្បត្តិ​ទាំង​អស់​ពី​វិហារ​ព្រះ​យេហូវ៉ា​និង​វិមាន​ស្ដេច។+ គាត់​បាន​កាត់​គ្រឿង​មាស​ទាំង​អស់​ជា​បំណែក​ៗ គឺ​គ្រឿង​មាស​ដែល​សាឡូម៉ូន​ជា​ស្ដេច​ស្រុក​អ៊ីស្រាអែល​បាន​ធ្វើ​សម្រាប់​វិហារ​ព្រះ​យេហូវ៉ា។+ នេះ​បាន​កើត​ឡើង​ដូច​ព្រះ​យេហូវ៉ា​បាន​ប្រកាស​ទុក​ជា​មុន​មែន។

  • បណ្ដាស្ដេចទី២ ២៥:១៣
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៣ ពួក​ខាល់ដេ​បាន​កាត់​សសរ​ស្ពាន់+និង​រទេះ​ទឹក+ដែល​នៅ​វិហារ​ព្រះ​យេហូវ៉ា ទៅ​ជា​បំណែក​ៗ រួម​ទាំង​អាង​ធំ*ធ្វើ​ពី​ស្ពាន់+ដែល​នៅ​វិហារ​ព្រះ​យេហូវ៉ា ហើយ​ដឹក​ស្ពាន់​ទាំង​នោះ​ទៅ​ស្រុក​បាប៊ីឡូន។+

  • ប្រវត្តិហេតុទី២ ៣៦:១៨
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៨ ស្ដេច​នៃ​ពួក​ខាល់ដេ​ក៏​បាន​ប្រមូល​យក​ប្រដាប់​ប្រដា​ទាំង​អស់ ទាំង​តូច​ទាំង​ធំ​ពី​វិហារ​របស់​ព្រះ​ពិត។ បន្ថែម​ទៅ​ទៀត គាត់​បាន​ប្រមូល​យក​ទ្រព្យ​សម្បត្តិ​ពី​វិហារ​ព្រះ​យេហូវ៉ា ពី​វិមាន​ស្ដេច​និង​ផ្ទះ​របស់​ពួក​អភិបាល យក​ទៅ​ស្រុក​បាប៊ីឡូន។+

  • ដានីយ៉ែល ១:១, ២
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១ នៅ​ឆ្នាំ​ទី​៣​នៃ​រាជ្យ​យេហូយ៉ាគីម+ស្ដេច​ស្រុក​យូដា នេប៊ូក្នេសា​ស្ដេច​ស្រុក​បាប៊ីឡូន​បាន​មក​ឡោម​ព័ទ្ធ​ក្រុង​យេរូសាឡិម។*+ ២ មួយ​រយៈ​ក្រោយ​មក ព្រះ​យេហូវ៉ា​បាន​ប្រគល់​យេហូយ៉ាគីម​ស្ដេច​ស្រុក​យូដា និង​ប្រដាប់​ប្រដា​ខ្លះ​ដែល​នៅ​ក្នុង​វិហារ​ព្រះ​ពិត ទៅ​ក្នុង​កណ្ដាប់​ដៃ​ស្ដេច​ស្រុក​បាប៊ីឡូន។+ ស្ដេច​នោះ​បាន​នាំ​យក​ប្រដាប់​ប្រដា​ទាំង​នោះ​ទៅ​ស្រុក​ស៊ីណើរ*+ រួច​ដាក់​ក្នុង​ឃ្លាំង​វិហារ​ព្រះ​របស់​គាត់។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក