បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ដំណើរចាកចេញ ៧:៣
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៣ ចំណែក​ខ្ញុំ​វិញ ខ្ញុំ​នឹង​ឲ្យ​ផារ៉ូ​មាន​ចិត្ត​រឹង​ទទឹង+ ហើយ​ខ្ញុំ​នឹង​ធ្វើ​សញ្ញា​សម្គាល់​និង​ការ​អស្ចារ្យ​ជា​ច្រើន​ក្នុង​ស្រុក​អេហ្ស៊ីប។+

  • ដំណើរចាកចេញ ៧:៥
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៥ ពេល​ពួក​អេហ្ស៊ីប​ឃើញ​ថា​ខ្ញុំ​លើក​ដៃ​វាយ​ប្រហារ​ស្រុក​អេហ្ស៊ីប ហើយ​នាំ​ជន​ជាតិ​អ៊ីស្រាអែល​ចេញ​ពី​ទី​នោះ ពួក​គេ​នឹង​ដឹង​ច្បាស់​ថា​ខ្ញុំ​នេះ​ហើយ​គឺ​យេហូវ៉ា​»។+

  • ដំណើរចាកចេញ ៩:១៥, ១៦
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៥ រហូត​មក​ដល់​ពេល​នេះ ខ្ញុំ​អាច​លើក​ដៃ​ប្រហារ​អ្នក​និង​រាស្ត្រ​របស់​អ្នក​ដោយ​រោគ​រាត​ត្បាត ហើយ​ក៏​អាច​ធ្វើ​ឲ្យ​អ្នក​វិនាស​សាប​សូន្យ​ពី​ផែនដី​បាន​ដែរ។ ១៦ ប៉ុន្តែ ខ្ញុំ​បាន​ទុក​អ្នក​ឲ្យ​នៅ​រស់ គឺ​ដោយ​សារ​តែ​ខ្ញុំ​ចង់​ឲ្យ​អ្នក​ឃើញ​ឫទ្ធានុភាព​របស់​ខ្ញុំ ហើយ​ដើម្បី​ឲ្យ​នាម​របស់​ខ្ញុំ​ត្រូវ​ប្រកាស​នៅ​ទូទាំង​ផែនដី។+

  • ការបំភ្លឺច្បាប់ ៤:៣៤
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៣៤ អ្នក​រាល់​គ្នា​បាន​ឃើញ​ដោយ​ផ្ទាល់​ភ្នែក​ហើយ​ថា ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា​បាន​ជួយ​រំដោះ​អ្នក​រាល់​គ្នា​ពី​ស្រុក​អេហ្ស៊ីប​ដោយ​ការ​វិនិច្ឆ័យ ដោយ​សញ្ញា​សម្គាល់ ដោយ​ការ​អស្ចារ្យ+ ដោយ​សង្គ្រាម+ ដោយ​ឫទ្ធានុភាព​ដ៏​ខ្លាំង​ក្លា+ និង​ដោយ​ការ​ដ៏​គួរ​ឲ្យ​ស្ញែង​ខ្លាច។+ តើ​លោក​ធ្លាប់​ធ្វើ​ដូច​នោះ​ចំពោះ​ប្រជា​ជាតិ​ណា​មួយ​ដែរ​ឬ​ទេ?

  • សាំយូអែលទី២ ៧:២៣
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២៣ នៅ​ផែនដី តើ​មាន​ប្រជា​ជាតិ​ណា​ដូច​ប្រជា​ជាតិ​អ៊ីស្រាអែល​ដែល​ជា​រាស្ត្រ​របស់​លោក?+ ព្រះ​បាន​រំដោះ​ពួក​គេ​ឲ្យ​មក​ធ្វើ​ជា​រាស្ត្រ​របស់​លោក។+ លោក​បាន​ធ្វើ​ការ​អស្ចារ្យ​និង​ការ​ដ៏​គួរ​ឲ្យ​កោត​ខ្លាច​ជា​ច្រើន​ដើម្បី​ពួក​គេ+ ហើយ​ការ​ទាំង​នោះ​នាំ​ឲ្យ​នាម​របស់​លោក​ល្បី​រន្ទឺ។+ លោក​បាន​បណ្ដេញ​ប្រជា​ជាតិ​ទាំង​ឡាយ និង​ព្រះ​របស់​ពួក​គេ ដើម្បី​រាស្ត្រ​ដែល​លោក​បាន​រំដោះ​ចេញ​ពី​ស្រុក​អេហ្ស៊ីប។

  • អេសាយ ៦៣:១២
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១២ តើ​ព្រះ​ដែល​បាន​គាំទ្រ​ម៉ូសេ*ដោយ​ឫទ្ធានុភាព​ដ៏​ខ្លាំង​ក្លា*នៅ​ឯ​ណា?+

      តើ​ព្រះ​ដែល​បាន​ញែក​ទឹក​សមុទ្រ​នៅ​មុខ​ពួក​គេ+

      ដើម្បី​ធ្វើ​ឲ្យ​នាម​របស់​លោក​ល្បី​រន្ទឺ​ជា​រៀង​រហូត​នៅ​ឯ​ណា?+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក