បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • យេរេមា ៦:១៣, ១៤
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៣ ​«​ចាប់​ពី​អ្នក​តូច​បំផុត​រហូត​ដល់​អ្នក​ធំ​បំផុត ពួក​គេ​ទាំង​អស់​សុទ្ធ​តែ​រក​ស៊ី​មិន​ទៀង​ត្រង់+

      ហើយ​ចាប់​ពី​ពួក​អ្នក​ប្រកាស​ទំនាយ​ទៅ​ដល់​ពួក​សង្ឃ​ពួក​គេ​សុទ្ធ​តែ​ជា​ជន​បោក​ប្រាស់។+

      ១៤ ពួក​គេ​ធ្វើ​ឲ្យ​របួស​រាស្ត្រ​ខ្ញុំ​ជា​សះ​តែ​បន្តិច​បន្តួច​ទេ ដោយ​និយាយ​ថា​៖

      ‹មាន​សន្តិភាព​ហើយ! មាន​សន្តិភាព​ហើយ!› តែ​តាម​ពិត​គ្មាន​ទាល់​តែ​សោះ។+

  • យេរេមា ១៤:១៣
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៣ ឮ​ដូច្នេះ ខ្ញុំ​តប​ថា​៖ ​«​វរ​ហើយ! ឱ​ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត​អើយ! មើល! ពួក​អ្នក​ប្រកាស​ទំនាយ​កំពុង​ប្រាប់​បណ្ដា​ជន​ថា​៖ ‹អ្នក​រាល់​គ្នា​នឹង​មិន​ឃើញ​ដាវ ឬ​ជួប​ប្រទះ​នឹង​ការ​អត់​ឃ្លាន​ទេ ព្រោះ​ខ្ញុំ​នឹង​ឲ្យ​អ្នក​មាន​សេចក្ដី​សុខ​សាន្ត​នៅ​ក្នុង​ស្រុក​នេះ›​»។+

  • យេរេមា ២៣:១៦, ១៧
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៦ ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​មាន​ប្រសាសន៍​ថា​៖

      ​«​ចូរ​កុំ​ស្ដាប់​ពាក្យ​ដែល​ពួក​អ្នក​ប្រកាស​ទំនាយ​បាន​ប្រាប់​អ្នក​រាល់​គ្នា​ឡើយ។+

      ពួក​គេ​កំពុង​បំភាន់​អ្នក​រាល់​គ្នា​ហើយ

      ព្រោះ​ពួក​គេ​និយាយ​តាម​តែ​ចិត្ត​នឹក​ឃើញ​ប៉ុណ្ណោះ+

      មិន​មែន​មក​ពី​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា​ទេ។+

      ១៧ ពួក​គេ​និយាយ​ម្ដង​ហើយ​ម្ដង​ទៀត ប្រាប់​ពួក​អ្នក​ដែល​មិន​គោរព​ខ្ញុំ​ថា​៖

      ‹ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​៖ ​«​អ្នក​រាល់​គ្នា​នឹង​មាន​សេចក្ដី​សុខ​សាន្ត​»​›។+

      ពួក​គេ​ក៏​និយាយ​ប្រាប់​ពួក​អ្នក​ដែល​ធ្វើ​តាម​ចិត្ត​រឹង​ចចេស​របស់​ខ្លួន​ថា​៖

      ‹នឹង​គ្មាន​សេចក្ដី​វេទនា​ធ្លាក់​មក​លើ​អ្នក​រាល់​គ្នា​ឡើយ›។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក