បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • អេសាយ ៤៤:២៣
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២៣ ឱ​មេឃ*អើយ! ចូរ​ស្រែក​ឡើង​ដោយ​អំណរ

      ព្រោះ​ព្រះ​យេហូវ៉ា​បាន​ចាត់​វិធានការ​ហើយ!

      ឱ​ទី​ជម្រៅ​នៃ​ផែនដី​អើយ! ចូរ​ស្រែក​អបអរ!

      ឱ​ភ្នំ​ទាំង​ឡាយ​អើយ! ចូរ​ស្រែក​ហ៊ោ​ឡើង!+

      ឱ​ព្រៃ​ព្រឹក្សា​និង​ដើម​ឈើ​ទាំង​ឡាយ​អើយ! ចូរ​ស្រែក​អរ​សប្បាយ​ចុះ!

      ព្រោះ​ព្រះ​យេហូវ៉ា​បាន​លោះ​យ៉ាកុប​ហើយ

      លោក​បាន​បង្ហាញ​សិរី​រុង​រឿង​ទៅ​លើ​អ៊ីស្រាអែល​»។+

  • អេសាយ ៤៨:២០
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២០ ចូរ​ចេញ​ពី​បាប៊ីឡូន​មក!+ ចូរ​រត់​ចេញ​ពី​ពួក​ខាល់ដេ!

      ចូរ​ផ្សាយ​ដោយ​អំណរ! ចូរ​ប្រកាស​ទៅ!+

      ចូរ​ប្រាប់​មនុស្ស​នៅ​ចុង​ផែនដី​ឲ្យ​បាន​ដឹង។+

      ចូរ​ប្រកាស​ថា​៖ ​«​ព្រះ​យេហូវ៉ា​បាន​លោះ​យ៉ាកុប​ជា​អ្នក​បម្រើ​របស់​លោក​ហើយ។+

  • អេសាយ ៤៩:១៣
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៣ ឱ​មេឃ​អើយ! ចូរ​បន្លឺ​សំឡេង​ដោយ​អំណរ។ ឱ​ផែនដី​អើយ! ចូរ​អរ​សប្បាយ​ឡើង។+

      ចូរ​ឲ្យ​ភ្នំ​ទាំង​ឡាយ​ស្រែក​ហ៊ោ​ដោយ​រីករាយ។+

      ព្រោះ​ព្រះ​យេហូវ៉ា​បាន​សម្រាល​ទុក្ខ​រាស្ត្រ​របស់​លោក​ហើយ+

      គឺ​លោក​បង្ហាញ​សេចក្ដី​មេត្តា​ករុណា​ដល់​ពួក​អ្នក​ដែល​កំពុង​រង​ទុក្ខ។+

  • ការបើកបង្ហាញ ១៨:២០
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២០ ​«​ឱ​ស្ថាន​សួគ៌+ ពួក​អ្នក​បរិសុទ្ធ+ ពួក​សាវ័ក* និង​ពួក​អ្នក​ប្រកាស​ទំនាយ​អើយ! ចូរ​ត្រេក​អរ​ដោយ​សារ​អ្វី​ដែល​បាន​កើត​ឡើង​ដល់​នាង ពី​ព្រោះ​ព្រះ​បាន​វិនិច្ឆ័យ​ក្ដី​ឲ្យ​អ្នក​រាល់​គ្នា​ដោយ​ដាក់​ទោស​នាង​ហើយ!​»។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក