-
ការបំភ្លឺច្បាប់ ២៨:៤៨គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៤៨ ព្រះយេហូវ៉ានឹងបណ្ដាលឲ្យពួកសត្រូវមកច្បាំងនឹងអ្នករាល់គ្នា ហើយអ្នករាល់គ្នានឹងធ្លាក់ខ្លួនទៅជាអ្នកបម្រើពួកគេ។+ នៅពេលនោះ អ្នករាល់គ្នានឹងស្រេកឃ្លាន+ ហើយគ្មានសម្លៀកបំពាក់គ្រប់គ្រាន់ ព្រមទាំងខ្វះខាតអ្វីៗទាំងអស់។ លោកនឹងដាក់នឹមដែកនៅលើ ករបស់អ្នករាល់គ្នា រហូតដល់អ្នករាល់គ្នាត្រូវបំផ្លាញចោល។
-
-
បណ្ដាស្ដេចទី២ ២៥:១១, ១២គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១១ ចំណែកបណ្ដាជនក្នុងក្រុងដែលនៅសេសសល់ និងបណ្ដាជនឯទៀតក្នុងស្រុក ព្រមទាំងអ្នកដែលរត់ទៅចុះចូលនឹងស្ដេចនេប៊ូក្នេសា ត្រូវនេប៊ូសារ៉ាដានជាមេអង្គរក្សនិរទេសទៅស្រុកបាប៊ីឡូន។+ ១២ ប៉ុន្តែ មេអង្គរក្សបានទុកជនខ្លះដែលក្រីក្របំផុតឲ្យនៅក្នុងស្រុក ដើម្បីមើលថែចម្ការទំពាំងបាយជូរ និងធ្វើស្រែចម្ការ។+
-