ជំរឿនបណ្ដាជន
២៦ ក្រោយពីសេចក្ដីវេទនានោះ+ ព្រះយេហូវ៉ាបានមានប្រសាសន៍ទៅកាន់ម៉ូសេនិងអេលាសារជាកូនអេរ៉ុនដែលជាសង្ឃថា៖ ២ «ចូរធ្វើជំរឿនពួកជំនុំអ៊ីស្រាអែលទាំងមូលចាប់ពីអាយុ២០ឆ្នាំឡើងទៅ តាមវង្សត្រកូលពួកគេ គឺអស់អ្នកដែលអាចបម្រើជាកងទ័ពបាន»។+ ៣ នៅវាលទំនាបស្រុកម៉ូអាប់+ក្បែរទន្លេយ៉ូដាន់ ទល់មុខក្រុងយេរីខូ+ ម៉ូសេនិងអេលាសារ+ជាសង្ឃបាននិយាយជាមួយនឹងពួកគេថា៖ ៤ «ចូរធ្វើជំរឿនបណ្ដាជនចាប់ពីអាយុ២០ឆ្នាំឡើងទៅ ដូចដែលព្រះយេហូវ៉ាបានបង្គាប់ម៉ូសេ»។+
នៅគ្រានោះ កូនចៅអ៊ីស្រាអែលដែលបានចេញពីស្រុកអេហ្ស៊ីបមានដូចតទៅ៖ ៥ រូបេន+ជាកូនច្បងរបស់អ៊ីស្រាអែល។ កូនចៅរូបេន+មានដូចតទៅ៖ ហាណុក គាត់បង្កើតអំបូរហាណុក។ ផាលូ គាត់បង្កើតអំបូរផាលូ។ ៦ ហេស្រុន គាត់បង្កើតអំបូរហេស្រុន។ កាម៉ាយ គាត់បង្កើតអំបូរកាម៉ាយ។ ៧ នេះជាអំបូរផ្សេងៗដែលចេញពីកូនចៅរូបេន ហើយចំនួនពួកគេដែលមានឈ្មោះក្នុងបញ្ជីគឺ៤៣.៧៣០នាក់។+
៨ កូនរបស់ផាលូគឺអេលាប។ ៩ កូនរបស់អេលាបមាននេមួល ដាថាន និងអាបាយរ៉ាម។ ដាថាននិងអាបាយរ៉ាមនេះហើយជាតំណាងបណ្ដាជន ដែលបានរួមគ្នាជាមួយនឹងក្រុមរបស់កូរ៉ា+ ប្រឆាំងនឹងព្រះយេហូវ៉ា+ ព្រមទាំងទាស់នឹងម៉ូសេ+និងអេរ៉ុន។
១០ ពេលនោះ ដីបានប្រេះលេបត្របាក់ពួកគេទាំងអស់ទៅ។ រីឯកូរ៉ាវិញ គាត់បានស្លាប់ជាមួយនឹងពួកបុរសដែលគាំទ្រគាត់ចំនួន២៥០នាក់+ កាលដែលភ្លើងមកឆាបឆេះពួកគេ។ ការនោះបានទុកជាគំរូអាក្រក់សម្រាប់ជាការព្រមាន។+ ១១ ប៉ុន្តែ កូនប្រុសៗរបស់កូរ៉ាមិនបានស្លាប់ទេ។+
១២ កូនចៅរបស់ស៊ីម្មាន+តាមអំបូរពួកគេមានដូចតទៅ៖ នេមួល គាត់បង្កើតអំបូរនេមួល។ យ៉ាមីន គាត់បង្កើតអំបូរយ៉ាមីន។ យ៉ាគីន គាត់បង្កើតអំបូរយ៉ាគីន។ ១៣ សេរ៉ា គាត់បង្កើតអំបូរសេរ៉ា។ សេល គាត់បង្កើតអំបូរសេល។ ១៤ នេះជាអំបូរផ្សេងៗដែលចេញពីកូនចៅស៊ីម្មាន ហើយពួកគេមានចំនួន២២.២០០នាក់។+
១៥ កូនចៅរបស់កាដ+តាមអំបូរពួកគេមានដូចតទៅ៖ សេបផុន គាត់បង្កើតអំបូរសេបផុន។ ហាក់កាយ គាត់បង្កើតអំបូរហាក់កាយ។ ស៊ូនី គាត់បង្កើតអំបូរស៊ូនី។ ១៦ អូសណាយ គាត់បង្កើតអំបូរអូសណាយ។ អេរី គាត់បង្កើតអំបូរអេរី។ ១៧ អារ៉ូត គាត់បង្កើតអំបូរអារ៉ូត។ អារីឡាយ គាត់បង្កើតអំបូរអារីឡាយ។ ១៨ នេះជាអំបូរផ្សេងៗដែលចេញពីកូនចៅកាដ ហើយចំនួនពួកគេដែលមានឈ្មោះក្នុងបញ្ជីគឺ៤០.៥០០នាក់។+
១៩ កូនរបស់យូដា+មាន អ៊ើរ និងអូណាន។+ ប៉ុន្តែ អ៊ើរនិងអូណានបានស្លាប់នៅក្នុងស្រុកកាណាន។+ ២០ កូនចៅរបស់យូដាតាមអំបូរពួកគេមានដូចតទៅ៖ សេឡា+ គាត់បង្កើតអំបូរសេឡា។ ពេរេស+ គាត់បង្កើតអំបូរពេរេស។ សេរ៉ា+ គាត់បង្កើតអំបូរសេរ៉ា។ ២១ កូនចៅរបស់ពេរេសមានដូចតទៅ៖ ហេស្រុន+ គាត់បង្កើតអំបូរហេស្រុន។ ហាម៉ូល+ គាត់បង្កើតអំបូរហាម៉ូល។ ២២ នេះជាអំបូរផ្សេងៗដែលចេញពីកូនចៅយូដា ហើយចំនួនពួកគេដែលមានឈ្មោះក្នុងបញ្ជីគឺ៧៦.៥០០នាក់។+
២៣ កូនចៅរបស់អ៊ីសាខារ+តាមអំបូរពួកគេមានដូចតទៅ៖ ថូឡា+ គាត់បង្កើតអំបូរថូឡា។ ភូវ៉ា គាត់បង្កើតអំបូរភូវ៉ា។ ២៤ យ៉ាសិប គាត់បង្កើតអំបូរយ៉ាសិប។ ស៊ីមរ៉ុន គាត់បង្កើតអំបូរស៊ីមរ៉ុន។ ២៥ នេះជាអំបូរផ្សេងៗដែលចេញពីកូនចៅអ៊ីសាខារ ហើយចំនួនពួកគេដែលមានឈ្មោះក្នុងបញ្ជីគឺ៦៤.៣០០នាក់។+
២៦ កូនចៅរបស់សេប៊ូឡូន+តាមអំបូរពួកគេមានដូចតទៅ៖ សេរេត គាត់បង្កើតអំបូរសេរេត។ អ៊ីឡន គាត់បង្កើតអំបូរអ៊ីឡន។ យ៉ាលែល គាត់បង្កើតអំបូរយ៉ាលែល។ ២៧ នេះជាអំបូរផ្សេងៗដែលចេញពីកូនចៅសេប៊ូឡូន ហើយចំនួនពួកគេដែលមានឈ្មោះក្នុងបញ្ជីគឺ៦០.៥០០នាក់។+
២៨ កូនរបស់យ៉ូសែប+មាន ម៉ាណាសេនិងអេប្រាអ៊ីម។+ ២៩ កូនចៅរបស់ម៉ាណាសេ+មានដូចតទៅ៖ ម៉ាគា+ គាត់បង្កើតអំបូរម៉ាគា។ ម៉ាគាជាឪពុក*គីលាត។+ គីលាត គាត់បង្កើតអំបូរគីលាត។ ៣០ កូនចៅគីលាតមានដូចតទៅ៖ អាយអ៊ីសឺ គាត់បង្កើតអំបូរអាយអ៊ីសឺ។ ហេលេក គាត់បង្កើតអំបូរហេលេក។ ៣១ អាសរៀល គាត់បង្កើតអំបូរអាសរៀល។ ស៊ីគឹម គាត់បង្កើតអំបូរស៊ីគឹម។ ៣២ សិមមីដា គាត់បង្កើតអំបូរសិមមីដា។ ហេផឺ គាត់បង្កើតអំបូរហេផឺ។ ៣៣ ឯស្លូផិហាតជាកូនហេផឺ គាត់គ្មានកូនប្រុសទេ មានតែកូនស្រីប៉ុណ្ណោះ។+ កូនស្រីរបស់ស្លូផិហាត+គឺ ម៉ាឡា ណូអេ ហុកឡា មីលកា និងធើសា។ ៣៤ នេះជាអំបូរផ្សេងៗដែលចេញពីកូនចៅម៉ាណាសេ ហើយចំនួនពួកគេដែលមានឈ្មោះក្នុងបញ្ជីគឺ៥២.៧០០នាក់។+
៣៥ កូនចៅអេប្រាអ៊ីម+តាមអំបូរពួកគេមានដូចតទៅ៖ ស៊ូថេឡា+ គាត់បង្កើតអំបូរស៊ូថេឡា។ បេគើរ គាត់បង្កើតអំបូរបេគើរ។ ថេហាន គាត់បង្កើតអំបូរថេហាន។ ៣៦ កូនចៅស៊ូថេឡាមានដូចតទៅ៖ អេរ៉ាន គាត់បង្កើតអំបូរអេរ៉ាន។ ៣៧ នេះជាអំបូរផ្សេងៗដែលចេញពីកូនចៅអេប្រាអ៊ីម ហើយចំនួនពួកគេដែលមានឈ្មោះក្នុងបញ្ជីគឺ៣២.៥០០នាក់។+ អំបូរទាំងអស់នេះកើតចេញពីយ៉ូសែប។
៣៨ កូនចៅរបស់បេនយ៉ាមីន+តាមអំបូរពួកគេមានដូចតទៅ៖ បេឡា+ គាត់បង្កើតអំបូរបេឡា។ អាសបេល គាត់បង្កើតអំបូរអាសបេល។ អាហាយរ៉ាម គាត់បង្កើតអំបូរអាហាយរ៉ាម។ ៣៩ សេភូផាម គាត់បង្កើតអំបូរស៊ូបភីម។ ហ៊ូផាម គាត់បង្កើតអំបូរហ៊ូផាម។ ៤០ កូនរបស់បេឡាគឺ អាឌនិងណាម៉ាន។+ អាឌ គាត់បង្កើតអំបូរអាឌ។ ណាម៉ាន គាត់បង្កើតអំបូរណាម៉ាន។ ៤១ នេះជាអំបូរផ្សេងៗដែលចេញពីកូនចៅបេនយ៉ាមីន ហើយចំនួនពួកគេដែលមានឈ្មោះក្នុងបញ្ជីគឺ៤៥.៦០០នាក់។+
៤២ កូនចៅរបស់ដាន់+តាមអំបូរពួកគេមានស៊ូហាម គាត់បង្កើតអំបូរស៊ូហាម។ នេះជាអំបូរដែលចេញពីកូនចៅដាន់។ ៤៣ ក្រុមគ្រួសារទាំងអស់ដែលកើតចេញពីអំបូរស៊ូហាម ដែលមានឈ្មោះក្នុងបញ្ជីគឺ៦៤.៤០០នាក់។+
៤៤ កូនចៅរបស់អេស៊ើរ+តាមអំបូរពួកគេមានដូចតទៅ៖ អ៊ីមណា គាត់បង្កើតអំបូរអ៊ីមណា។ អ៊ីសវ៉ាយ គាត់បង្កើតអំបូរអ៊ីសវ៉ាយ។ បេរៀ គាត់បង្កើតអំបូរបេរៀ។ ៤៥ កូនចៅរបស់បេរៀមានដូចតទៅ៖ ហេបឺ គាត់បង្កើតអំបូរហេបឺ។ ម៉ាលគាល គាត់បង្កើតអំបូរម៉ាលគាល។ ៤៦ កូនស្រីរបស់អេស៊ើរឈ្មោះសេរ៉ា។ ៤៧ នេះជាអំបូរផ្សេងៗដែលចេញពីកូនចៅអេស៊ើរ ហើយចំនួនពួកគេដែលមានឈ្មោះក្នុងបញ្ជីគឺ៥៣.៤០០នាក់។+
៤៨ កូនចៅរបស់ណែបថាលី+តាមអំបូរពួកគេមានដូចតទៅ៖ យ៉ាស៊ាល គាត់បង្កើតអំបូរយ៉ាស៊ាល។ គូណាយ គាត់បង្កើតអំបូរគូណាយ។ ៤៩ យេសឺ គាត់បង្កើតអំបូរយេសឺ។ ស៊ីលឡាម គាត់បង្កើតអំបូរស៊ីលឡាម។ ៥០ នេះជាអំបូរផ្សេងៗដែលចេញពីកូនចៅណែបថាលី ហើយចំនួនពួកគេដែលមានឈ្មោះក្នុងបញ្ជីគឺ៤៥.៤០០នាក់។+
៥១ ដូច្នេះ ចំនួនបណ្ដាជនអ៊ីស្រាអែល ដែលមានឈ្មោះក្នុងបញ្ជីសរុបទាំងអស់គឺ៦០១.៧៣០នាក់។+
៥២ ក្រោយនោះ ព្រះយេហូវ៉ាមានប្រសាសន៍ទៅកាន់ម៉ូសេថា៖ ៥៣ «ត្រូវបែងចែកដីធ្លីជាមត៌កដល់បណ្ដាជនដែលមានឈ្មោះក្នុងបញ្ជីនេះ។+ ៥៤ ចំពោះក្រុមធំ អ្នកត្រូវឲ្យដីធ្លីជាមត៌កទំហំធំជាង តែចំពោះក្រុមតូច អ្នកត្រូវឲ្យដីធ្លីទំហំតូចជាង។+ ក្រុមនីមួយៗអាចទទួលដីធ្លីជាមត៌ក ស្របទៅតាមចំនួនអ្នកដែលមានឈ្មោះក្នុងបញ្ជី។ ៥៥ ប៉ុន្តែ ត្រូវបែងចែកដីធ្លីនោះដោយការចាប់ឆ្នោត។+ ពួកគេត្រូវទទួលដីធ្លីជាមត៌ក តាមកុលសម្ព័ន្ធ។ ៥៦ ការបែងចែកដីធ្លីនោះ គឺដោយការចាប់ឆ្នោត និងអាស្រ័យទៅលើក្រុមនោះមានគ្នាតិចឬច្រើន»។
៥៧ ឯកូនចៅរបស់លេវី+ ដែលមានឈ្មោះក្នុងបញ្ជីតាមអំបូរពួកគេមានដូចតទៅ៖ គើសុន គាត់បង្កើតអំបូរគើសុន។ កូហាត+ គាត់បង្កើតអំបូរកូហាត។ មេរេរ៉ាយ គាត់បង្កើតអំបូរមេរេរ៉ាយ។ ៥៨ ឯអំបូរផ្សេងទៀតដែលចេញពីលេវីមានដូចតទៅ៖ អំបូរលីបណាយ+ អំបូរហេប្រុន+ អំបូរម៉ាឡាយ+ អំបូរមូសាយ+ និងអំបូរកូរ៉ា។+
កូហាតជាឪពុករបស់អាំរ៉ាម។+ ៥៩ ប្រពន្ធរបស់អាំរ៉ាមឈ្មោះយ៉ុកេបេត។+ នាងជាកូនស្រីរបស់លេវី ដែលបានកើតនៅស្រុកអេហ្ស៊ីប។ នាងបានបង្កើតអេរ៉ុន ម៉ូសេ និងមីរៀមជាបងស្រីរបស់ពួកគេ។+ ៦០ កូនប្រុសៗរបស់អេរ៉ុនមាន ណាដាប អាបាយហ៊ូ អេលាសារ និងអ៊ីតតាម៉ា។+ ៦១ ប៉ុន្តែ ណាដាបនិងអាបាយហ៊ូបានស្លាប់ ដោយសារពួកគេបានជូនភ្លើងដែលមិនស្របច្បាប់ដល់ព្រះយេហូវ៉ា។+
៦២ ឯប្រុសៗដែលមានឈ្មោះក្នុងបញ្ជី អាយុចាប់ពីមួយខែឡើងទៅ មានចំនួន២៣.០០០នាក់។+ ពួកគេមិនបានត្រូវរាប់បញ្ចូលក្នុងចំណោមបណ្ដាជនអ៊ីស្រាអែលទេ+ ព្រោះពួកគេមិនអាចទទួលដីធ្លីជាមត៌កបានឡើយ។+
៦៣ ម៉ូសេនិងអេលាសារជាសង្ឃ បានចុះឈ្មោះពួកអ្នកទាំងនេះក្នុងបញ្ជី នៅតំបន់វាលទំនាបម៉ូអាប់ក្បែរទន្លេយ៉ូដាន់ ទល់មុខក្រុងយេរីខូ។ ៦៤ ប៉ុន្តែ ក្នុងចំណោមអ្នកទាំងនោះ គ្មានអ្នកណាម្នាក់ដែលម៉ូសេនិងអេរ៉ុនជាសង្ឃបានចុះឈ្មោះក្នុងបញ្ជី កាលដែលធ្វើជំរឿននៅតំបន់ស្ងាត់ជ្រងំស៊ីណាយឡើយ។+ ៦៥ ព្រោះព្រះយេហូវ៉ាបានមានប្រសាសន៍អំពីពួកគេថា៖ «ពួកគេនឹងស្លាប់នៅតំបន់ស្ងាត់ជ្រងំជាមិនខាន»។+ ដូច្នេះ គ្មានសល់អ្នកណាម្នាក់ទេ លើកលែងតែកាលែបជាកូនយេផុនណា និងយ៉ូស្វេជាកូននុនប៉ុណ្ណោះ។+