បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ជំរឿនបណ្ដាជន ៥
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីជំរឿនបណ្ដាជន

      • ការ​ញែក​អ្នក​ដែល​មិន​ស្អាត​បរិសុទ្ធ​ឲ្យ​នៅ​ដោយ​ឡែក (​១​-​៤​)

      • ការ​សារភាព​កំហុស​និង​សំណង (​៥​-​១០​)

      • ទឹក​សម្រាប់​សាកល្បង​បុគ្គល​ដែល​ជាប់​ការ​សង្ស័យ​ថា​ផិត​ក្បត់ (​១១​-​៣១​)

ជំរឿនបណ្ដាជន ៥:២

ឯកសារយោង

  • +ចល ១៣:៤៥, ៤៦
  • +ចល ១៥:២
  • +ចល ២២:៤; ជប ១៩:១១

ជំរឿនបណ្ដាជន ៥:៣

ឯកសារយោង

  • +ដច ២៥:៨; ចល ២៦:១១
  • +ជប ១៩:២២

ជំរឿនបណ្ដាជន ៥:៦

ឯកសារយោង

  • +ចល ៥:១, ១៧

ជំរឿនបណ្ដាជន ៥:៧

ឯកសារយោង

  • +ចល ៥:៥; យ៉ូស ៧:១៩; យ៉ា ៥:១៦
  • +ចល ៦:៤, ៥

ជំរឿនបណ្ដាជន ៥:៨

ឯកសារយោង

  • +ចល ៥:១៦; ៦:៦, ៧; ៧:៧

ជំរឿនបណ្ដាជន ៥:៩

ឯកសារយោង

  • +ចល ៦:១៤, ១៧; ៧:១, ៦; ១០:១២, ១៣
  • +ដច ២៩:២៧, ២៨; ជប ១៨:៨; បច ១៨:៣; អេគ ៤៤:២៩; ១កូ ៩:១៣

ជំរឿនបណ្ដាជន ៥:១៣

ឯកសារយោង

  • +ចល ១៨:២០; បច ៥:១៨

ជំរឿនបណ្ដាជន ៥:១៥

កំណត់សម្គាល់

  • *

    គឺ​១​ភាគ​១០​អេហ្វា​ស្មើ​នឹង​២,២​លីត្រ។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤

ជំរឿនបណ្ដាជន ៥:១៦

ឯកសារយោង

  • +យេ ១៧:១០; ហេ ១៣:៤

ជំរឿនបណ្ដាជន ៥:១៨

ឯកសារយោង

  • +ជប ៥:១៥, ២៥
  • +ជប ៥:២២, ២៤

ជំរឿនបណ្ដាជន ៥:១៩

កំណត់សម្គាល់

  • *

    ឬ​«​ក្នុង​កាល​ដែល​នាង​នៅ​ក្រោម​អំណាច​ប្ដី​នៅ​ឡើយ​»​

ឯកសារយោង

  • +រ៉ូម ៧:២

ជំរឿនបណ្ដាជន ៥:២០

ឯកសារយោង

  • +ចល ១៨:២០; ១កូ ៦:៩, ១០

ជំរឿនបណ្ដាជន ៥:២១

កំណត់សម្គាល់

  • *

    តាម​មើល​ទៅ​នេះ​សំដៅ​លើ​ប្រដាប់​បន្ត​ពូជ

ជំរឿនបណ្ដាជន ៥:២២

កំណត់សម្គាល់

  • *

    នេះ​ប្រហែល​ជា​មាន​ន័យ​ថា​មិន​អាច​មាន​កូន

  • *

    ឬ​«​សូម​ឲ្យ​កើត​ឡើង! សូម​ឲ្យ​កើត​ឡើង!​»​

ជំរឿនបណ្ដាជន ៥:២៥

ឯកសារយោង

  • +ជប ៥:១៥

ជំរឿនបណ្ដាជន ៥:២៦

ឯកសារយោង

  • +ចល ២:៩

ជំរឿនបណ្ដាជន ៥:២៧

កំណត់សម្គាល់

  • *

    នេះ​ប្រហែល​ជា​មាន​ន័យ​ថា​មិន​អាច​មាន​កូន

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/១២/២០០៤, ទំ.  ២៩

ជំរឿនបណ្ដាជន ៥:២៩

ឯកសារយោង

  • +ជប ៥:១៤, ១៥

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

ជប. ៥:២ចល ១៣:៤៥, ៤៦
ជប. ៥:២ចល ១៥:២
ជប. ៥:២ចល ២២:៤; ជប ១៩:១១
ជប. ៥:៣ដច ២៥:៨; ចល ២៦:១១
ជប. ៥:៣ជប ១៩:២២
ជប. ៥:៦ចល ៥:១, ១៧
ជប. ៥:៧ចល ៥:៥; យ៉ូស ៧:១៩; យ៉ា ៥:១៦
ជប. ៥:៧ចល ៦:៤, ៥
ជប. ៥:៨ចល ៥:១៦; ៦:៦, ៧; ៧:៧
ជប. ៥:៩ចល ៦:១៤, ១៧; ៧:១, ៦; ១០:១២, ១៣
ជប. ៥:៩ដច ២៩:២៧, ២៨; ជប ១៨:៨; បច ១៨:៣; អេគ ៤៤:២៩; ១កូ ៩:១៣
ជប. ៥:១៣ចល ១៨:២០; បច ៥:១៨
ជប. ៥:១៦យេ ១៧:១០; ហេ ១៣:៤
ជប. ៥:១៨ជប ៥:១៥, ២៥
ជប. ៥:១៨ជប ៥:២២, ២៤
ជប. ៥:១៩រ៉ូម ៧:២
ជប. ៥:២០ចល ១៨:២០; ១កូ ៦:៩, ១០
ជប. ៥:២៥ជប ៥:១៥
ជប. ៥:២៦ចល ២:៩
ជប. ៥:២៩ជប ៥:១៤, ១៥
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
  • ១៦
  • ១៧
  • ១៨
  • ១៩
  • ២០
  • ២១
  • ២២
  • ២៣
  • ២៤
  • ២៥
  • ២៦
  • ២៧
  • ២៨
  • ២៩
  • ៣០
  • ៣១
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
ជំរឿនបណ្ដាជន ៥:១-៣១

ជំរឿនបណ្ដាជន

៥ ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ទៅ​កាន់​ម៉ូសេ​បន្ត​ទៀត​ថា​៖ ២ ​«​ចូរ​បង្គាប់​បណ្ដា​ជន​អ៊ីស្រាអែល​ឲ្យ​បណ្ដេញ​អ្នក​កើត​ជំងឺ​ឃ្លង់+ អ្នក​ហូរ​ខ្ទុះ+ និង​អ្នក​ដែល​មិន​ស្អាត​បរិសុទ្ធ​ដោយ​ប៉ះ​សាក​សព+ ចេញ​ពី​ជំរំ។ ៣ ទោះ​ជា​អ្នក​នោះ​ជា​ប្រុស​ឬ​ស្រី​ក្ដី អ្នក​ត្រូវ​បណ្ដេញ​ពួក​គេ​ចេញ​ទៅ​ក្រៅ​ជំរំ ដើម្បី​កុំ​ឲ្យ​ជំរំ​របស់​ពួក​អ្នក​ដែល​ខ្ញុំ​កំពុង​នៅ​ជា​មួយ+ទៅ​ជា​មិន​ស្អាត​បរិសុទ្ធ​»។+ ៤ ម្ល៉ោះ​ហើយ បណ្ដា​ជន​អ៊ីស្រាអែល​បាន​បណ្ដេញ​ពួក​អ្នក​ទាំង​នោះ​ទៅ​ក្រៅ​ជំរំ ដូច​ដែល​ព្រះ​យេហូវ៉ា​បាន​បង្គាប់​ម៉ូសេ។

៥ ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ទៅ​កាន់​ម៉ូសេ​បន្ត​ទៀត​ថា​៖ ៦ ​«​ចូរ​ប្រាប់​បណ្ដា​ជន​អ៊ីស្រាអែល​ថា​៖ ‹បើ​បុរស​ឬ​ស្ត្រី​ណា​ធ្វើ​អំពើ​ខុស​ឆ្គង​អ្វី​មួយ ហើយ​ប្រព្រឹត្ត​មិន​ស្មោះ​ត្រង់​ចំពោះ​ព្រះ​យេហូវ៉ា អ្នក​នោះ​មាន​ទោស​ហើយ។+ ៧ គាត់​ត្រូវ​សារភាព+កំហុស​របស់​ខ្លួន រួច​សង​គ្រប់​ចំនួន​ដល់​បុគ្គល​ដែល​គាត់​បាន​បំពាន​លើ ព្រម​ទាំង​ថែម​១​ភាគ​៥​ពី​លើ​តម្លៃ​នៃ​អ្វី​នោះ​ទៀត​ផង។+ ៨ ប៉ុន្តែ ក្នុង​ករណី​បុគ្គល​នោះ​មិន​មាន​សាច់​ញាតិ​ជិត​ដើម្បី​ទទួល​សំណង​ទេ សំណង​នោះ​ត្រូវ​ប្រគល់​ជូន​ព្រះ​យេហូវ៉ា ហើយ​នឹង​បាន​ទៅ​ជា​ចំណែក​របស់​សង្ឃ។ បន្ថែម​ទៅ​ទៀត គាត់​ត្រូវ​ជូន​ចៀម​ឈ្មោល​មួយ​ក្បាល​ទៅ​សង្ឃ ដើម្បី​ជម្រះ​ភាព​ខុស​ឆ្គង​ខ្លួន។+

៩ ​«​‹រាល់​វិភាគទាន+បរិសុទ្ធ​ណា​ដែល​បណ្ដា​ជន​អ៊ីស្រាអែល​យក​មក​ជូន នឹង​បាន​ទៅ​ជា​ចំណែក​របស់​សង្ឃ។+ ១០ អ្វី​បរិសុទ្ធ​របស់​បុគ្គល​ម្នាក់​ៗ​នឹង​នៅ​ជា​របស់​គាត់។ អ្វី​ក៏​ដោយ​ដែល​បុគ្គល​ម្នាក់​យក​មក​ប្រគល់​ឲ្យ​សង្ឃ នឹង​បាន​ទៅ​ជា​របស់​សង្ឃ។ នោះ​ហើយ​ជា​ចំណែក​របស់​សង្ឃ›​»។

១១ ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ទៅ​កាន់​ម៉ូសេ​បន្ត​ទៀត​ថា​៖ ១២ ​«​ចូរប្រាប់​បណ្ដា​ជន​អ៊ីស្រាអែល​ថា​៖ ‹នេះ​ជា​អ្វី​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ធ្វើ ក្នុង​ករណី​ប្រពន្ធ​បែកចិត្ត​មិន​ស្មោះ​ត្រង់​ចំពោះ​ប្ដី ១៣ ហើយ​ធ្វើ​ឲ្យ​ខ្លួន​ទៅ​ជា​មិន​ស្អាត​បរិសុទ្ធ​ដោយ​រួម​ដំណេក​ជា​មួយ​នឹង​បុរស​ម្នាក់​ទៀត+ តែ​ប្ដី​មិន​បាន​ដឹង គ្មាន​សាក្សី​បញ្ជាក់ និង​គ្មាន​អ្នក​ណា​ទាន់​ទេ។ ១៤ បើ​ប្ដី​កើត​មាន​ចិត្ត​ប្រច័ណ្ឌ​សង្ស័យ​ថា​ប្រពន្ធ​មិន​ស្មោះ​ត្រង់ ទោះ​ជា​នាង​នៅ​ស្អាត​បរិសុទ្ធ​ឬ​បាន​ធ្វើ​ឲ្យ​ខ្លួន​ទៅ​ជា​មិន​ស្អាត​បរិសុទ្ធ​ក្ដី ១៥ ប្ដី​នោះ​ត្រូវ​នាំ​នាង​ទៅ​ជួប​សង្ឃ ដោយ​នាំ​យក​គ្រឿង​បូជា​សម្រាប់​នាង​ទៅ​ជា​មួយ​ដែរ គឺ​ម្សៅ​បាលី​១​ភាគ​១០​អេហ្វា។* គាត់​មិន​ត្រូវ​ចាក់​ប្រេង​ឬ​ដាក់​គ្រឿង​ក្រអូប​លើ​ម្សៅ​នោះ​ទេ ព្រោះ​នោះ​ជា​គ្រឿង​បូជា​ពី​ស្រូវ​សម្រាប់​សេចក្ដី​ប្រច័ណ្ឌ ពោល​គឺ​គ្រឿង​បូជា​ដើម្បី​រំលឹក​កំហុស​នោះ។

១៦ ​«​‹សង្ឃ​ត្រូវ​នាំ​នាង​ចូល​មក​ឈរ​នៅ​ចំពោះ​ព្រះ​យេហូវ៉ា។+ ១៧ សង្ឃ​ត្រូវ​យក​ទឹក​ស្អាត​បរិសុទ្ធ​ដាក់​ក្នុង​ភាជនៈ​ធ្វើ​ពី​ដី រួច​យក​ធូលី​ពី​កម្រាល​ត្រសាល​ជំនុំ ដាក់​ចូល​ក្នុង​ទឹក​នោះ។ ១៨ បន្ទាប់​មក សង្ឃ​ត្រូវ​ឲ្យ​ស្ត្រី​នោះ​ឈរ​នៅ​ចំពោះ​ព្រះ​យេហូវ៉ា ហើយ​ស្រាយ​សក់​នាង រួច​ដាក់​គ្រឿង​បូជា​ពី​ស្រូវ​សម្រាប់​ជា​សេចក្ដី​រំលឹក​ក្នុង​ដៃ​នាង គឺ​ជា​គ្រឿង​បូជា​ពី​ស្រូវ​សម្រាប់​សេចក្ដី​ប្រច័ណ្ឌ។+ ក្រោយ​នោះ សង្ឃ​ត្រូវ​យក​ទឹក​ល្វីង​ដែល​នាំ​ឲ្យ​ត្រូវ​បណ្ដាសា​នោះ​មក។+

១៩ ​«​‹បន្ទាប់​មក សង្ឃ​ត្រូវ​ឲ្យ​នាង​ស្បថ ដោយ​ប្រាប់​នាង​ថា​៖ ​«​កាល​ដែលនាង​រួម​រស់​ជា​មួយ​ប្ដី​នៅ​ឡើយ*+ បើ​នាង​មិន​បាន​ធ្វើ​ឲ្យ​ខ្លួន​ទៅ​ជា​មិន​ស្អាត​បរិសុទ្ធ​ដោយ​រួម​ដំណេក​ជា​មួយ​បុរស​ផ្សេង​ទេ នោះ​នាង​នឹង​រួច​ពី​ឥទ្ធិពល​នៃ​ទឹក​ល្វីង​នេះ។ ២០ ប៉ុន្តែ បើ​នាង​បាន​ធ្វើ​ឲ្យ​ខ្លួន​ទៅ​ជា​មិន​ស្អាត​បរិសុទ្ធ​ដោយ​រួម​ដំណេក​ជា​មួយ​បុរស​ផ្សេង ក្នុង​កាល​ដែល​នាង​រួម​រស់​ជា​មួយ​ប្ដី​នៅ​ឡើយ+ នោះ . . . ​»។ ២១ រួច​សង្ឃ​ត្រូវ​ឲ្យ​នាង​ស្បថ​ឲ្យ​ខ្លួន​ត្រូវ​បណ្ដាសា ហើយ​និយាយ​ទៅ​នាង​ថា​៖ ​«​សូម​ឲ្យ​ព្រះ​យេហូវ៉ា​លើក​ឈ្មោះ​នាង​ជា​គំរូ​អាក្រក់ កាល​ណា​បណ្ដា​ជន​ធ្វើ​សម្បថ​ឲ្យ​ត្រូវ​បណ្ដាសា​ក្នុង​ករណី​ដូច​នេះ​ដែរ គឺ​សូម​ឲ្យ​ព្រះ​យេហូវ៉ា​ធ្វើ​ឲ្យ​ភ្លៅ*នាង​រលួយ ហើយ​ធ្វើ​ឲ្យ​ពោះ​នាង​ហើម។ ២២ ទឹក​ដែល​នាំ​ឲ្យ​ត្រូវ​បណ្ដាសា​នេះ នឹង​ចូល​ទៅ​ក្នុង​ពោះ​វៀន​នាង រួច​ធ្វើ​ឲ្យ​ពោះ​នាង​ហើម និង​ធ្វើ​ឲ្យ​ភ្លៅ​នាង​រលួយ​»។* ក្រោយ​ពី​ស្ដាប់​រួច ស្ត្រី​នោះ​ត្រូវ​ឆ្លើយ​ថា​៖ ​«​អាមេន! អាមេន!​»។*

២៣ ​«​‹បន្ទាប់​ពី​នោះ សង្ឃ​ត្រូវ​កត់​បណ្ដាសា​ទាំង​នោះ​ក្នុង​សៀវភៅ រួច​យក​ទឹក​ល្វីង​មក​លុប​ចេញ។ ២៤ បន្ទាប់​មក គាត់​ឲ្យ​នាង​ផឹក​ទឹក​ល្វីង​ដែល​នាំ​ឲ្យ​ត្រូវ​បណ្ដាសា​នោះ។ ពេល​ទឹក​ល្វីង​ចូល​ទៅ​ក្នុង​ពោះ​នាង នោះ​នឹង​បណ្ដាល​ឲ្យ​នាង​ឈឺ​ចុក​ចាប់។ ២៥ សង្ឃ​ត្រូវ​យក​គ្រឿង​បូជា​នៃ​សេចក្ដី​ប្រច័ណ្ឌ+ពី​ដៃ​នាង ហើយ​លើក​រេ​ចុះ​រេ​ឡើង​នៅ​ចំពោះ​ព្រះ​យេហូវ៉ា រួច​គាត់​យក​គ្រឿង​បូជា​នោះ​ទៅ​ក្បែរ​ទី​បូជា។ ២៦ សង្ឃ​ត្រូវ​យក​គ្រឿង​បូជា​នោះ​មួយ​ក្ដាប់​ទៅ​ដុត​នៅ​លើ​ទី​បូជា​ឲ្យ​ផ្សែង​ហុយ​ឡើង​សម្រាប់​ជា​តំណាង​គ្រឿង​បូជា​នោះ​ទាំង​មូល។+ រួច​មក សង្ឃ​ឲ្យ​នាង​ផឹក​ទឹក​ល្វីង​នោះ។ ២៧ ក្រោយ​ពី​ផឹក​ទឹក​នោះ បើ​នាង​បាន​ធ្វើ​ឲ្យ​ខ្លួន​ទៅ​ជា​មិន​ស្អាត​បរិសុទ្ធ​ដោយ​ប្រព្រឹត្ត​មិន​ស្មោះ​ត្រង់​នឹង​ប្ដី​មែន ទឹក​ដែល​នាំ​ឲ្យ​ត្រូវ​បណ្ដាសា​នោះ​នឹង​ធ្វើ​ឲ្យ​នាង​ឈឺ​ចុក​ចាប់ ពោះ​នាង​នឹង​ហើម ហើយ​ភ្លៅ​នាង​នឹង​រលួយ។* ក្រោយ​មក កាល​ណា​បណ្ដា​ជន​ធ្វើ​សម្បថ ពួក​គេ​នឹង​នឹក​ឃើញ​គំរូ​អាក្រក់​របស់​នាង។ ២៨ ប៉ុន្តែ បើ​នាង​នៅ​ជា​ស្អាត​បរិសុទ្ធ មិន​បាន​ក្បត់​ប្ដី​ទេ នោះ​នាង​នឹង​រួច​ពី​បណ្ដាសា​ទាំង​នោះ ហើយ​អាច​ពពោះ​បង្កើត​កូន​បាន។

២៩ ​«​‹នេះ​ហើយ​ជា​ច្បាប់​អំពី​សេចក្ដី​ប្រច័ណ្ឌ។+ ក្នុង​ករណី​ស្ត្រី​ម្នាក់​បាន​ធ្វើ​ឲ្យ​ខ្លួន​ទៅ​ជា​មិន​ស្អាត​បរិសុទ្ធ​ដោយ​ប្រព្រឹត្ត​មិន​ស្មោះ​ត្រង់ ក្នុង​កាល​ដែល​នាង​រួម​រស់​ជា​មួយ​ប្ដី​នៅ​ឡើយ ៣០ ឬ​ក្នុង​ករណី​បុរស​ម្នាក់​កើត​មាន​ចិត្ត​ប្រច័ណ្ឌ​សង្ស័យ​ថា​ប្រពន្ធ​មិន​ស្មោះ​ត្រង់ គាត់​ត្រូវ​នាំ​នាង​ទៅ​ឈរ​នៅ​ចំពោះ​ព្រះ​យេហូវ៉ា រួច​សង្ឃ​ត្រូវ​ធ្វើ​តាម​ការ​ណែនាំ​ទាំង​ប៉ុន្មាន​ក្នុង​ច្បាប់​នេះ។ ៣១ ប្ដី​នឹង​គ្មាន​ទោស​ទេ តែ​ប្រពន្ធ​នឹង​ទទួល​ទោស​ចំពោះ​កំហុស​ខ្លួន›​»។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក