បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ការបំភ្លឺច្បាប់ ២៨
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីការបំភ្លឺច្បាប់

      • អ្នក​ស្ដាប់​បង្គាប់​ទទួល​ពរ (​១​-​១៤​)

      • អ្នក​មិន​ស្ដាប់​បង្គាប់​ត្រូវ​បណ្ដាសា (​១៥​-​៦៨​)

ការបំភ្លឺច្បាប់ ២៨:១

ឯកសារយោង

  • +បច ២៦:១៨, ១៩

ការបំភ្លឺច្បាប់ ២៨:២

កំណត់សម្គាល់

  • *

    ន័យ​ត្រង់​«​ពរ​ជា​បរិបូរ​នឹង​រត់​មក​រក​អ្នក​រាល់​គ្នា​ជា​ពុំ​ខាន​»​

ឯកសារយោង

  • +ចល ២៦:៣, ៤; សុភ ១០:២២; អេ ១:១៩

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/១២/២០១០, ទំ.  ២៥

    ១/៩/២០១០, ទំ.  ១០

    ១/១២/២០០១, ទំ.  ១៨

ការបំភ្លឺច្បាប់ ២៨:៣

ឯកសារយោង

  • +បច ១១:១៤

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/៩/១៩៩៦, ទំ.  ២២

ការបំភ្លឺច្បាប់ ២៨:៤

ឯកសារយោង

  • +ចល ២៦:៩; ចសព ១២៧:៣; ១២៨:៣
  • +បច ៧:១៣

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/៩/១៩៩៦, ទំ.  ២២-២៣

ការបំភ្លឺច្បាប់ ២៨:៥

ឯកសារយោង

  • +បច ២៦:២
  • +ដច ២៣:២៥

ការបំភ្លឺច្បាប់ ២៨:៧

ឯកសារយោង

  • +បច ៣២:៣០; យ៉ូស ១០:១១
  • +បច ៧:២៣; ២ប្រ ១៤:១៣

ការបំភ្លឺច្បាប់ ២៨:៨

ឯកសារយោង

  • +ចល ២៦:១០; សុភ ៣:៩, ១០; ម៉ាឡ ៣:១០

ការបំភ្លឺច្បាប់ ២៨:៩

ឯកសារយោង

  • +បច ៧:៦
  • +ដច ១៩:៦

ការបំភ្លឺច្បាប់ ២៨:១០

ឯកសារយោង

  • +អេ ៤៣:១០; ដាន ៩:១៩; សកម្ម ១៥:១៧
  • +ជប ២២:៣; បច ១១:២៥; យ៉ូស ៥:១

ការបំភ្លឺច្បាប់ ២៨:១១

ឯកសារយោង

  • +បច ៣០:៩; ចសព ៦៥:៩
  • +ដក ១៥:១៨

ការបំភ្លឺច្បាប់ ២៨:១២

ឯកសារយោង

  • +ចល ២៦:៤; បច ១១:១៤
  • +បច ១៥:៦

ការបំភ្លឺច្បាប់ ២៨:១៣

ឯកសារយោង

  • +១បស ៤:២១

ការបំភ្លឺច្បាប់ ២៨:១៤

ឯកសារយោង

  • +បច ៥:៣២; យ៉ូស ១:៧; អេ ៣០:២១
  • +ចល ១៩:៤

ការបំភ្លឺច្បាប់ ២៨:១៥

កំណត់សម្គាល់

  • *

    ន័យ​ត្រង់​«​បណ្ដាសា​នឹង​រត់​តាម​អ្នក​រាល់​គ្នា​»​

ឯកសារយោង

  • +ចល ២៦:១៦, ១៧; ដាន ៩:១១

ការបំភ្លឺច្បាប់ ២៨:១៦

ឯកសារយោង

  • +១បស ១៧:១

ការបំភ្លឺច្បាប់ ២៨:១៧

ឯកសារយោង

  • +បច ២៦:២
  • +ចល ២៦:២៦

ការបំភ្លឺច្បាប់ ២៨:១៨

ឯកសារយោង

  • +បទំ ២:១១, ១៩; ៤:១០
  • +ចល ២៦:២០, ២២

ការបំភ្លឺច្បាប់ ២៨:២០

ឯកសារយោង

  • +យ៉ូស ២៣:១៦

ការបំភ្លឺច្បាប់ ២៨:២១

ឯកសារយោង

  • +ចល ២៦:២៥; យេ ២៤:១០

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ឯកសារយោង, ១/២០២១, ទំ.  ៣-៤

ការបំភ្លឺច្បាប់ ២៨:២២

ឯកសារយោង

  • +ចល ២៦:១៦
  • +ចល ២៦:៣៣
  • +អេម ៤:៩

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ឯកសារយោង, ១/២០២១, ទំ.  ៣-៤

ការបំភ្លឺច្បាប់ ២៨:២៣

កំណត់សម្គាល់

  • *

    ន័យ​ត្រង់​«​មេឃ​នឹង​ទៅ​ដូច​ជា​ស្ពាន់ ហើយ​ដី​នឹង​ទៅ​ដូច​ជា​ដែក​»​

ឯកសារយោង

  • +ចល ២៦:១៩; បច ១១:១៧; ១បស ១៧:១

ការបំភ្លឺច្បាប់ ២៨:២៥

ឯកសារយោង

  • +ចល ២៦:១៤, ១៧; ១សាំ ៤:១០
  • +យេ ២៩:១៨; លូក ២១:២៤

ការបំភ្លឺច្បាប់ ២៨:២៦

ឯកសារយោង

  • +យេ ៧:៣៣

ការបំភ្លឺច្បាប់ ២៨:២៨

ឯកសារយោង

  • +ដច ៤:១១

ការបំភ្លឺច្បាប់ ២៨:២៩

ឯកសារយោង

  • +អេ ៥៩:១០
  • +អសក ៣:១៤; ៦:១-៥; នេហ ៩:២៧

ការបំភ្លឺច្បាប់ ២៨:៣០

ឯកសារយោង

  • +អេ ៥:៩; បទំ ៥:២
  • +អេម ៥:១១; មីកា ៦:១៥

ការបំភ្លឺច្បាប់ ២៨:៣២

ឯកសារយោង

  • +២ប្រ ២៩:៩

ការបំភ្លឺច្បាប់ ២៨:៣៣

ឯកសារយោង

  • +នេហ ៩:៣៧; អេ ១:៧

ការបំភ្លឺច្បាប់ ២៨:៣៦

ឯកសារយោង

  • +២បស ១៧:៦; ២៥:៧; ២ប្រ ៣៣:១១; ៣៦:៥, ៦
  • +យេ ១៦:១៣

ការបំភ្លឺច្បាប់ ២៨:៣៧

ឯកសារយោង

  • +១បស ៩:៨; ២ប្រ ៧:២០; យេ ២៤:៩; ២៥:៩

ការបំភ្លឺច្បាប់ ២៨:៣៨

ឯកសារយោង

  • +អេ ៥:១០; ហាក ១:៦

ការបំភ្លឺច្បាប់ ២៨:៣៩

ឯកសារយោង

  • +សេផ ១:១៣

ការបំភ្លឺច្បាប់ ២៨:៤១

ឯកសារយោង

  • +២បស ២៤:១៤; យេ ៥២:១៥, ៣០

ការបំភ្លឺច្បាប់ ២៨:៤២

កំណត់សម្គាល់

  • *

    ឬ​«​សត្វ​ល្អិត​មាន​ស្លាប​»​

ការបំភ្លឺច្បាប់ ២៨:៤៤

ឯកសារយោង

  • +សុភ ២២:៧
  • +អែស ៩:៧

ការបំភ្លឺច្បាប់ ២៨:៤៥

ឯកសារយោង

  • +បច ១១:២៦-២៨
  • +បច ២៨:១៥; ២៩:២៧
  • +២បស ១៧:២០; យេ ២៤:១០

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/៤/១៩៩៥, ទំ.  ២៧-២៨

ការបំភ្លឺច្បាប់ ២៨:៤៦

ឯកសារយោង

  • +១កូ ១០:១១

ការបំភ្លឺច្បាប់ ២៨:៤៧

ឯកសារយោង

  • +បច ១២:៧; នេហ ៩:៣៥

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/៤/១៩៩៥, ទំ.  ២៧-២៨

ការបំភ្លឺច្បាប់ ២៨:៤៨

ឯកសារយោង

  • +២ប្រ ១២:៨, ៩; យេ ៥:១៩
  • +យេ ៤៤:២៧

ការបំភ្លឺច្បាប់ ២៨:៤៩

ឯកសារយោង

  • +យេ ៦:២២; ហាប ១:៦
  • +យេ ៤:១៣; ហូ ៨:១
  • +យេ ៥:១៥

ការបំភ្លឺច្បាប់ ២៨:៥០

ឯកសារយោង

  • +២ប្រ ៣៦:១៧; អេ ៤៧:៦; លូក ១៩:៤៤

ការបំភ្លឺច្បាប់ ២៨:៥១

ឯកសារយោង

  • +ចល ២៦:២៦; យេ ១៥:១៣

ការបំភ្លឺច្បាប់ ២៨:៥២

ឯកសារយោង

  • +២បស ១៧:៥; ២៥:១; លូក ១៩:៤៣

ការបំភ្លឺច្បាប់ ២៨:៥៣

ឯកសារយោង

  • +២បស ៦:២៨; បទំ ៤:១០; អេគ ៥:១០

ការបំភ្លឺច្បាប់ ២៨:៥៥

ឯកសារយោង

  • +យេ ៥២:៦

ការបំភ្លឺច្បាប់ ២៨:៥៦

ឯកសារយោង

  • +បទំ ៤:៥

ការបំភ្លឺច្បាប់ ២៨:៥៨

ឯកសារយោង

  • +ដច ២៤:៧; បច ៣១:២៦
  • +បច ១០:១៧; ចសព ៩៩:៣
  • +ដច ៣:១៥; ៦:៣; ២០:២; ចសព ៨៣:១៨; ១១៣:៣; អេ ៤២:៨

ការបំភ្លឺច្បាប់ ២៨:៥៩

ឯកសារយោង

  • +ចល ២៦:២១; ដាន ៩:១២

ការបំភ្លឺច្បាប់ ២៨:៦២

ឯកសារយោង

  • +បច ១០:២២
  • +បច ៤:២៧

ការបំភ្លឺច្បាប់ ២៨:៦៤

ឯកសារយោង

  • +ចល ២៦:៣៣; នេហ ១:៨; លូក ២១:២៤
  • +បច ៤:២៧, ២៨

ការបំភ្លឺច្បាប់ ២៨:៦៥

ឯកសារយោង

  • +អេម ៩:៤
  • +អេគ ១២:១៩
  • +ចល ២៦:១៦, ៣៦

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

បច. ២៨:១បច ២៦:១៨, ១៩
បច. ២៨:២ចល ២៦:៣, ៤; សុភ ១០:២២; អេ ១:១៩
បច. ២៨:៣បច ១១:១៤
បច. ២៨:៤ចល ២៦:៩; ចសព ១២៧:៣; ១២៨:៣
បច. ២៨:៤បច ៧:១៣
បច. ២៨:៥បច ២៦:២
បច. ២៨:៥ដច ២៣:២៥
បច. ២៨:៧បច ៣២:៣០; យ៉ូស ១០:១១
បច. ២៨:៧បច ៧:២៣; ២ប្រ ១៤:១៣
បច. ២៨:៨ចល ២៦:១០; សុភ ៣:៩, ១០; ម៉ាឡ ៣:១០
បច. ២៨:៩បច ៧:៦
បច. ២៨:៩ដច ១៩:៦
បច. ២៨:១០អេ ៤៣:១០; ដាន ៩:១៩; សកម្ម ១៥:១៧
បច. ២៨:១០ជប ២២:៣; បច ១១:២៥; យ៉ូស ៥:១
បច. ២៨:១១បច ៣០:៩; ចសព ៦៥:៩
បច. ២៨:១១ដក ១៥:១៨
បច. ២៨:១២ចល ២៦:៤; បច ១១:១៤
បច. ២៨:១២បច ១៥:៦
បច. ២៨:១៣១បស ៤:២១
បច. ២៨:១៤បច ៥:៣២; យ៉ូស ១:៧; អេ ៣០:២១
បច. ២៨:១៤ចល ១៩:៤
បច. ២៨:១៥ចល ២៦:១៦, ១៧; ដាន ៩:១១
បច. ២៨:១៦១បស ១៧:១
បច. ២៨:១៧បច ២៦:២
បច. ២៨:១៧ចល ២៦:២៦
បច. ២៨:១៨បទំ ២:១១, ១៩; ៤:១០
បច. ២៨:១៨ចល ២៦:២០, ២២
បច. ២៨:២០យ៉ូស ២៣:១៦
បច. ២៨:២១ចល ២៦:២៥; យេ ២៤:១០
បច. ២៨:២២ចល ២៦:១៦
បច. ២៨:២២ចល ២៦:៣៣
បច. ២៨:២២អេម ៤:៩
បច. ២៨:២៣ចល ២៦:១៩; បច ១១:១៧; ១បស ១៧:១
បច. ២៨:២៥ចល ២៦:១៤, ១៧; ១សាំ ៤:១០
បច. ២៨:២៥យេ ២៩:១៨; លូក ២១:២៤
បច. ២៨:២៦យេ ៧:៣៣
បច. ២៨:២៨ដច ៤:១១
បច. ២៨:២៩អេ ៥៩:១០
បច. ២៨:២៩អសក ៣:១៤; ៦:១-៥; នេហ ៩:២៧
បច. ២៨:៣០អេ ៥:៩; បទំ ៥:២
បច. ២៨:៣០អេម ៥:១១; មីកា ៦:១៥
បច. ២៨:៣២២ប្រ ២៩:៩
បច. ២៨:៣៣នេហ ៩:៣៧; អេ ១:៧
បច. ២៨:៣៦២បស ១៧:៦; ២៥:៧; ២ប្រ ៣៣:១១; ៣៦:៥, ៦
បច. ២៨:៣៦យេ ១៦:១៣
បច. ២៨:៣៧១បស ៩:៨; ២ប្រ ៧:២០; យេ ២៤:៩; ២៥:៩
បច. ២៨:៣៨អេ ៥:១០; ហាក ១:៦
បច. ២៨:៣៩សេផ ១:១៣
បច. ២៨:៤១២បស ២៤:១៤; យេ ៥២:១៥, ៣០
បច. ២៨:៤៤សុភ ២២:៧
បច. ២៨:៤៤អែស ៩:៧
បច. ២៨:៤៥បច ១១:២៦-២៨
បច. ២៨:៤៥បច ២៨:១៥; ២៩:២៧
បច. ២៨:៤៥២បស ១៧:២០; យេ ២៤:១០
បច. ២៨:៤៦១កូ ១០:១១
បច. ២៨:៤៧បច ១២:៧; នេហ ៩:៣៥
បច. ២៨:៤៨២ប្រ ១២:៨, ៩; យេ ៥:១៩
បច. ២៨:៤៨យេ ៤៤:២៧
បច. ២៨:៤៩យេ ៦:២២; ហាប ១:៦
បច. ២៨:៤៩យេ ៤:១៣; ហូ ៨:១
បច. ២៨:៤៩យេ ៥:១៥
បច. ២៨:៥០២ប្រ ៣៦:១៧; អេ ៤៧:៦; លូក ១៩:៤៤
បច. ២៨:៥១ចល ២៦:២៦; យេ ១៥:១៣
បច. ២៨:៥២២បស ១៧:៥; ២៥:១; លូក ១៩:៤៣
បច. ២៨:៥៣២បស ៦:២៨; បទំ ៤:១០; អេគ ៥:១០
បច. ២៨:៥៥យេ ៥២:៦
បច. ២៨:៥៦បទំ ៤:៥
បច. ២៨:៥៨ដច ២៤:៧; បច ៣១:២៦
បច. ២៨:៥៨បច ១០:១៧; ចសព ៩៩:៣
បច. ២៨:៥៨ដច ៣:១៥; ៦:៣; ២០:២; ចសព ៨៣:១៨; ១១៣:៣; អេ ៤២:៨
បច. ២៨:៥៩ចល ២៦:២១; ដាន ៩:១២
បច. ២៨:៦២បច ១០:២២
បច. ២៨:៦២បច ៤:២៧
បច. ២៨:៦៤ចល ២៦:៣៣; នេហ ១:៨; លូក ២១:២៤
បច. ២៨:៦៤បច ៤:២៧, ២៨
បច. ២៨:៦៥អេម ៩:៤
បច. ២៨:៦៥អេគ ១២:១៩
បច. ២៨:៦៥ចល ២៦:១៦, ៣៦
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
  • ១៦
  • ១៧
  • ១៨
  • ១៩
  • ២០
  • ២១
  • ២២
  • ២៣
  • ២៤
  • ២៥
  • ២៦
  • ២៧
  • ២៨
  • ២៩
  • ៣០
  • ៣១
  • ៣២
  • ៣៣
  • ៣៤
  • ៣៥
  • ៣៦
  • ៣៧
  • ៣៨
  • ៣៩
  • ៤០
  • ៤១
  • ៤២
  • ៤៣
  • ៤៤
  • ៤៥
  • ៤៦
  • ៤៧
  • ៤៨
  • ៤៩
  • ៥០
  • ៥១
  • ៥២
  • ៥៣
  • ៥៤
  • ៥៥
  • ៥៦
  • ៥៧
  • ៥៨
  • ៥៩
  • ៦០
  • ៦១
  • ៦២
  • ៦៣
  • ៦៤
  • ៦៥
  • ៦៦
  • ៦៧
  • ៦៨
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
ការបំភ្លឺច្បាប់ ២៨:១-៦៨

ការបំភ្លឺច្បាប់

២៨ ​«​បើ​អ្នក​រាល់​គ្នា​ស្ដាប់​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា​ដោយ​យក​ចិត្ត​ទុក​ដាក់ ហើយ​កាន់​ខ្ជាប់​តាម​បញ្ញត្តិ​របស់​លោក​ទាំង​អស់​ដែល​ខ្ញុំ​បង្គាប់​អ្នក​រាល់​គ្នា​នៅ​ថ្ងៃ​នេះ នោះ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា​នឹង​លើក​តម្កើង​អ្នក​រាល់​គ្នា​ឲ្យ​ខ្ពស់​ជាង​ប្រជា​ជាតិ​ទាំង​អស់​នៅ​ផែនដី។+ ២ បើ​អ្នក​រាល់​គ្នា​តែង​តែ​ស្ដាប់​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា នោះ​អ្នក​រាល់​គ្នា​នឹង​ទទួល​ពរ​ជា​បរិបូរ​ជា​ពុំ​ខាន។*+ ពរ​ទាំង​នោះ​មាន​ដូច​ត​ទៅ​៖

៣ ​«​ព្រះ​នឹង​ឲ្យ​ពរ​ដល់​អ្នក​រាល់​គ្នា​នៅ​តាម​ក្រុង និង​តាម​ជនបទ។+

៤ ​«​ព្រះ​នឹង​ឲ្យ​ពរ​ដល់​អ្នក​រាល់​គ្នា​មាន​កូន​ចៅ​កាន់​តែ​ច្រើន​ឡើង+ ហើយ​អ្នក​រាល់​គ្នា​នឹង​មាន​ភោគ​ផល​ជា​បរិបូរ ព្រម​ទាំង​មាន​ហ្វូង​គោ​ហ្វូង​ចៀម​យ៉ាង​ច្រើន​សន្ធឹក។+

៥ ​«​ព្រះ​នឹង​ឲ្យ​ពរ​ដល់​អ្នក​រាល់​គ្នា មាន​ភោគ​ផល​ពេញ​កញ្ជើ+ និង​ម្សៅ​ពេញ​ផើង​ជា​និច្ច។+

៦ ​«​ព្រះ​នឹង​ឲ្យ​ពរ​អ្នក​រាល់​គ្នា​ក្នុង​គ្រប់​កិច្ចការ​ដែល​អ្នក​រាល់​គ្នា​ធ្វើ។

៧ ​«​ព្រះ​យេហូវ៉ា​នឹង​ធ្វើ​ឲ្យ​សត្រូវ​ដែល​មក​ច្បាំង​នឹង​អ្នក​រាល់​គ្នា បាក់​ទ័ព​នៅ​មុខ​អ្នក​រាល់​គ្នា។+ ពួក​គេ​នឹង​មក​វាយ​ប្រហារ​អ្នក​រាល់​គ្នា​តាម​ផ្លូវ​១ តែ​ពួក​គេ​នឹង​រត់​ខ្ចាត់​ខ្ចាយ​ទៅ​តាម​ផ្លូវ​៧​វិញ។+ ៨ ព្រះ​យេហូវ៉ា​នឹង​ឲ្យ​ពរ​អ្នក​រាល់​គ្នា​មាន​ភោគ​ផល​ពេញ​ជង្រុក+ ហើយ​លោក​នឹង​ឲ្យ​ពរ​គ្រប់​កិច្ចការ​ដែល​អ្នក​រាល់​គ្នា​ធ្វើ។ ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា​នឹង​ឲ្យ​ពរ​អ្នក​រាល់​គ្នា​ជា​ប្រាកដ នៅ​ក្នុង​ស្រុក​ដែល​លោក​នឹង​ប្រគល់​ឲ្យ។ ៩ ព្រះ​យេហូវ៉ា​នឹង​យក​អ្នក​រាល់​គ្នា​ធ្វើ​ជា​រាស្ត្រ​បរិសុទ្ធ​របស់​លោក+ ដូច​ដែល​លោក​បាន​សន្យា+ ព្រោះ​អ្នក​រាល់​គ្នា​បន្ត​កាន់​តាម​បញ្ញត្តិ​របស់​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា ហើយ​ដើរ​តាម​ផ្លូវ​របស់​លោក​ជា​និច្ច។ ១០ ពេល​ប្រជា​ជាតិ​នា​នា​នៅ​ផែនដី​ឃើញ​ថា​ព្រះ​យេហូវ៉ា​បាន​ជ្រើស​រើស​អ្នក​រាល់​គ្នា​ជា​តំណាង​នាម​លោក+ នោះ​ពួក​គេ​នឹង​ភ័យ​ខ្លាច​អ្នក​រាល់​គ្នា។+

១១ ​«​នៅ​ក្នុង​ស្រុក​ដែល​ព្រះ​យេហូវ៉ា​បាន​ស្បថ​នឹង​បុព្វ​បុរស​អ្នក​រាល់​គ្នា​ថា​ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា ព្រះ​យេហូវ៉ា​នឹង​ឲ្យ​ពរ​អ្នក​រាល់​គ្នា​មាន​កូន​ចៅ​ជា​ច្រើន និង​មាន​ភោគ​ផល​ជា​បរិបូរ+ ព្រម​ទាំង​មាន​ហ្វូង​សត្វ​យ៉ាង​ច្រើន​សន្ធឹក។+ ១២ ព្រះ​យេហូវ៉ា​នឹង​បើក​មេឃ បង្អុរ​ភ្លៀង​មក​ស្រោច​ស្រព​ទឹក​ដី​របស់​អ្នក​រាល់​គ្នា​តាម​រដូវ​កាល+ ថែម​ទាំង​ឲ្យ​ពរ​គ្រប់​ទាំង​កិច្ចការ​របស់​អ្នក​រាល់​គ្នា​ផង​ដែរ។ អ្នក​រាល់​គ្នា​នឹង​ឲ្យ​ប្រជា​ជាតិ​ជា​ច្រើន​ខ្ចី តែ​អ្នក​រាល់​គ្នា​នឹង​មិន​ខ្ចី​ពី​គេ​ឡើយ។+ ១៣ បើ​អ្នក​រាល់​គ្នា​កាន់​ខ្ជាប់​តាម​បញ្ញត្តិ​របស់​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា ជា​បញ្ញត្តិ​ដែល​ខ្ញុំ​បង្គាប់​អ្នក​រាល់​គ្នា​នៅ​ថ្ងៃ​នេះ នោះ​ព្រះ​យេហូវ៉ា​នឹង​លើក​តម្កើង​អ្នក​រាល់​គ្នា​ឲ្យ​ខ្ពង់​ខ្ពស់​ជាង​ប្រជា​ជាតិ​នា​នា+ ហើយ​គ្មាន​នរណា​ត្រួត​ត្រា​លើ​អ្នក​រាល់​គ្នា​ទេ អ្នក​រាល់​គ្នា​ថែម​ទាំង​មាន​ភាព​ចម្រុង​ចម្រើន​ឡើង​ជា​និច្ច។ ១៤ អ្នក​រាល់​គ្នា​មិន​ត្រូវ​បែរ​ចេញ​ពី​បង្គាប់​ទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​នៅ​ថ្ងៃ​នេះ​ឡើយ។+ អ្នក​រាល់​គ្នា​ក៏​មិន​ត្រូវ​កាន់​តាម​ព្រះ​ឯ​ទៀត ហើយ​បម្រើ​ព្រះ​ទាំង​នោះ​ដែរ។+

១៥ ​«​បើ​អ្នក​រាល់​គ្នា​មិន​ស្ដាប់​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា ហើយ​មិន​កាន់​ខ្ជាប់​តាម​ច្បាប់​និង​បញ្ញត្តិ​ទាំង​អស់​របស់​លោក ដែល​ខ្ញុំ​បង្គាប់​អ្នក​រាល់​គ្នា​នៅ​ថ្ងៃ​នេះ​ទេ នោះ​អ្នក​រាល់​គ្នា​នឹង​ត្រូវ​បណ្ដាសា​ជា​មិន​ខាន។* បណ្ដាសា​នោះ​មាន​ដូច​ត​ទៅ​៖+

១៦ ​«​អ្នក​រាល់​គ្នា​នឹង​ត្រូវ​បណ្ដាសា​នៅ​តាម​ក្រុង និង​តាម​ជនបទ។+

១៧ ​«​ព្រះ​នឹង​ដាក់​បណ្ដាសា​អ្នក​រាល់​គ្នា​មិន​ឲ្យ​មាន​ភោគ​ផល​ក្នុង​កញ្ជើ+ ឬ​ម្សៅ​ក្នុង​ផើង​ឡើយ។+

១៨ ​«​ព្រះ​នឹង​ដាក់​បណ្ដាសា​អ្នក​រាល់​គ្នា​មិន​ឲ្យ​មាន​កូន​ចៅ​ច្រើន​ទេ+ ហើយ​ក៏​មិន​ឲ្យ​មាន​ភោគ​ផល​ជា​បរិបូរ ឬ​ហ្វូង​គោ​ហ្វូង​ចៀម​ជា​ច្រើន​ដែរ។+

១៩ ​«​អ្នក​រាល់​គ្នា​នឹង​ត្រូវ​បណ្ដាសា​ក្នុង​គ្រប់​កិច្ចការ​ដែល​អ្នក​រាល់​គ្នា​ធ្វើ។

២០ ​«​ក្នុង​កិច្ចការ​ទាំង​អស់​របស់​អ្នក​រាល់​គ្នា ព្រះ​យេហូវ៉ា​នឹង​ដាក់​បណ្ដាសា ហើយ​ធ្វើ​ឲ្យ​មាន​ភាព​ច្របូក​ច្របល់ ព្រម​ទាំង​ដាក់​ទោស រហូត​ដល់​អ្នក​រាល់​គ្នា​ត្រូវ​បំផ្លាញ ហើយ​វិនាស​សាប​សូន្យ​អស់​ទៅ ព្រោះ​តែ​ការ​ប្រព្រឹត្ត​អាក្រក់​របស់​អ្នក​រាល់​គ្នា និង​ដោយ​សារ​អ្នក​រាល់​គ្នា​បាន​ភ្លេច​លោក។+ ២១ ព្រះ​យេហូវ៉ា​នឹង​ធ្វើ​ឲ្យ​មាន​រោគ​រាត​ត្បាត​នៅ​ក្នុង​ស្រុក​របស់​អ្នក​រាល់​គ្នា រហូត​ដល់​អ្នក​រាល់​គ្នា​ត្រូវ​វិនាស​ចេញ​ពី​ស្រុក​ដែល​អ្នក​រាល់​គ្នា​ចូល​ទៅ​ចាប់​យក​ជា​មត៌ក។+ ២២ ព្រះ​យេហូវ៉ា​នឹង​វាយ​ប្រហារ​អ្នក​រាល់​គ្នា​ដោយ​ជំងឺ​របេង ជំងឺ​គ្រុន​ក្ដៅ+ ជំងឺ​រលាក និង​ជំងឺ​ឡើង​កម្ដៅ​ខ្លាំង។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ លោក​នឹង​ដាក់​ទោស​អ្នក​រាល់​គ្នា​ដោយ​ដាវ+ ថែម​ទាំង​ធ្វើ​ឲ្យ​ដំណាំ​ក្រៀម​ស្វិត និង​កើត​ផ្សិត​ទៀត​ផង។+ សេចក្ដី​វេទនា​ទាំង​នេះ​នឹង​កើត​មាន​ដល់​អ្នក​រាល់​គ្នា រហូត​ដល់​អ្នក​រាល់​គ្នា​វិនាស​អស់​ទៅ។ ២៣ បន្ថែម​ទៅ​ទៀត ព្រះ​នឹង​ធ្វើ​ឲ្យ​មេឃ​លែង​បង្អុរ​ភ្លៀង ហើយ​ដី​លែង​បង្កើត​ផល​ទៀត។*+ ២៤ ព្រះ​យេហូវ៉ា​នឹង​ធ្វើ​ឲ្យ​ខ្សាច់ និង​ធូលី​ធ្លាក់​ពី​លើ​មេឃ​មក​លើ​ស្រុក​អ្នក​រាល់​គ្នា រហូត​ដល់​អ្នក​រាល់​គ្នា​វិនាស​សូន្យ​អស់។ ២៥ ព្រះ​យេហូវ៉ា​នឹង​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​បាក់​ទ័ព​នៅ​មុខ​សត្រូវ។+ អ្នក​រាល់​គ្នា​នឹង​ទៅ​វាយ​ប្រហារ​សត្រូវ​តាម​ផ្លូវ​១ តែ​អ្នក​រាល់​គ្នា​នឹង​រត់​ខ្ចាត់​ខ្ចាយ​ទៅ​តាម​ផ្លូវ​៧​វិញ។ ពេល​រាជាណាចក្រ​ទាំង​ឡាយ​នៅ​ផែនដី​ឮ​អំពី​អ្វី​ដែល​បាន​កើត​ឡើង​ដល់​អ្នក​រាល់​គ្នា ពួក​គេ​នឹង​រន្ធត់។+ ២៦ សាក​សព​របស់​អ្នក​រាល់​គ្នា​នឹង​ទៅ​ជា​ចំណី​ដល់​សត្វ​ព្រៃ​និង​សត្វ​ស្លាប​នៅ​លើ​មេឃ ហើយ​គ្មាន​នរណា​មក​ដេញ​ពួក​វា​ចេញ​ឡើយ។+

២៧ ​«​ព្រះ​យេហូវ៉ា​នឹង​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​កើត​បូស​ដូច​ដែល​ធ្លាប់​មាន​នៅ​ស្រុក​អេហ្ស៊ីប ហើយ​លោក​នឹង​វាយ​ប្រហារ​អ្នក​រាល់​គ្នា​ដោយ​រោគ​ឫសដូងបាត កើត​រមាស់ និង​ជំងឺ​សើ​ស្បែក ដែល​មិន​អាច​ព្យាបាល​បាន​ឡើយ។ ២៨ ព្រះ​យេហូវ៉ា​នឹង​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​វង្វេង​ស្មារតី ងងឹត​ភ្នែក+ និង​មាន​ចិត្ត​ច្របូក​ច្របល់។ ២៩ នៅ​ពេល​ថ្ងៃ​ត្រង់ អ្នក​រាល់​គ្នា​នឹង​ដើរ​រាវ​ដូច​មនុស្ស​ខ្វាក់​ស្ទាប​រាវ​ក្នុង​ទី​ងងឹត។+ ឯ​កិច្ចការ​ដែល​អ្នក​រាល់​គ្នា​ធ្វើ នឹង​មិន​សម្រេច​ឡើយ។ អ្នក​រាល់​គ្នា​នឹង​តែង​តែ​ត្រូវ​គេ​ប្លន់​និង​ត្រូវ​គេ​បោក​ប្រាស់​ជា​និច្ច ហើយ​គ្មាន​នរណា​មក​ជួយ​អ្នក​រាល់​គ្នា​ទេ។+ ៣០ ពេល​អ្នក​រាល់​គ្នា​មាន​គូ​ដណ្ដឹង បុរស​ឯ​ទៀត​នឹង​រំលោភ​គូ​ដណ្ដឹង​របស់​អ្នក​រាល់​គ្នា។ ពេល​អ្នក​រាល់​គ្នា​សង់​ផ្ទះ​រួច​រាល់ អ្នក​រាល់​គ្នា​នឹង​មិន​បាន​ចូល​ទៅ​រស់​នៅ​ទេ។+ អ្នក​រាល់​គ្នា​នឹង​ដាំ​ចម្ការ​ទំពាំង​បាយ​ជូរ តែ​នឹង​មិន​បាន​បរិភោគ​ផល​ឡើយ។+ ៣១ គេ​នឹង​សម្លាប់​គោ​របស់​អ្នក​រាល់​គ្នា​នៅ​នឹង​មុខ តែ​អ្នក​រាល់​គ្នា​នឹង​មិន​បាន​សាច់​វា​បរិភោគ​ទេ។ គេ​នឹង​ដឹក​លា​របស់​អ្នក​រាល់​គ្នា​យក​ទៅ​នៅ​ចំពោះ​មុខ ហើយ​អ្នក​រាល់​គ្នា​នឹង​មិន​បាន​វា​មក​វិញ​ទេ។ ពួក​សត្រូវ​នឹង​រឹប​អូស​យក​ហ្វូង​ចៀម​របស់​អ្នក​រាល់​គ្នា តែ​គ្មាន​នរណា​មក​ជួយ​អ្នក​រាល់​គ្នា​ឡើយ។ ៣២ ជន​ជាតិ​ដទៃ​នឹង​ចាប់​កូន​ប្រុស​កូន​ស្រី​របស់​អ្នក​រាល់​គ្នា​យក​ទៅ+នៅ​ចំពោះ​មុខ​អ្នក​រាល់​គ្នា។ អ្នក​រាល់​គ្នា​នឹក​រលឹក​ពួក​គេ​ជា​និច្ច តែ​អ្នក​រាល់​គ្នា​មិន​អាច​ធ្វើ​អ្វី​បាន​ទេ។ ៣៣ ជន​ជាតិ​ឯ​ទៀត​ដែល​អ្នក​រាល់​គ្នា​មិន​ស្គាល់​នឹង​ចូល​មក​បរិភោគ​ភោគ​ផល​របស់​អ្នក​រាល់​គ្នា​អស់​គ្មាន​សល់។+ អ្នក​រាល់​គ្នា​នឹង​ត្រូវ​គេ​បោក​ប្រាស់​រហូត ថែម​ទាំង​ត្រូវ​គេ​ជិះ​ជាន់​ជា​និច្ច។ ៣៤ អ្វី​ដែល​អ្នក​រាល់​គ្នា​ឃើញ នឹង​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​វង្វេង​ស្មារតី។

៣៥ ​«​ព្រះ​យេហូវ៉ា​នឹង​វាយ​ប្រហារ​អ្នក​រាល់​គ្នា​ដោយ​ធ្វើ​ឲ្យ​កើត​បូស​នៅ​ក្បាល​ជង្គង់​និង​ជើង​របស់​អ្នក​រាល់​គ្នា។ លោក​ថែម​ទាំង​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​កើត​បូស​ដែល​មិន​អាច​ព្យាបាល​បាន ចាប់​ពី​ក្រយៅ​ក្បាល​រហូត​ដល់​ចុង​ជើង។ ៣៦ ព្រះ​យេហូវ៉ា​នឹង​បណ្ដេញ​អ្នក​រាល់​គ្នា​និង​ស្ដេច​ដែល​អ្នក​រាល់​គ្នា​ជ្រើស​រើស ឲ្យ​ទៅ​ឯ​ប្រជា​ជាតិ​មួយ​ដែល​អ្នក​រាល់​គ្នា​និង​បុព្វ​បុរស​របស់​អ្នក​រាល់​គ្នា​មិន​ធ្លាប់​ស្គាល់។+ នៅ​ទី​នោះ អ្នក​រាល់​គ្នា​នឹង​បម្រើ​ព្រះ​ដទៃ ជា​ព្រះ​ដែល​ធ្វើ​ពី​ឈើ​ពី​ថ្ម។+ ៣៧ នៅ​ក្នុង​ស្រុក​ដែល​ព្រះ​យេហូវ៉ា​បណ្ដេញ​អ្នក​រាល់​គ្នា​ឲ្យ​ទៅ​រស់​នៅ អ្នក​ស្រុក​នោះ​នឹង​ចំអក​មើល​ងាយ​អ្នក​រាល់​គ្នា ហើយ​ពួក​គេ​នឹង​សម្លឹង​មើល​អ្នក​រាល់​គ្នា​ដោយ​តក់​ស្លុត។+

៣៨ ​«​អ្នក​រាល់​គ្នា​នឹង​សាប​ព្រោះ​ច្រើន តែ​ប្រមូល​ផល​បាន​តិច+ ព្រោះ​កណ្ដូប​នឹង​ស៊ី​បំផ្លាញ។ ៣៩ អ្នក​រាល់​គ្នា​នឹង​ដាំ​ដើម​ទំពាំង​បាយ​ជូរ តែ​មិន​បាន​បេះ​ផ្លែ​បរិភោគ​ឬ​ផឹក​ស្រា​ទំពាំង​បាយ​ជូរ​ទេ+ ព្រោះ​ដង្កូវ​នឹង​ស៊ី​បំផ្លាញ។ ៤០ អ្នក​រាល់​គ្នា​នឹង​ដាំ​ដើម​អូលីវ​ពេញ​ក្នុង​ស្រុក តែ​មិន​បាន​គាប​ផ្លែ​យក​ប្រេង​មក​លាប​ខ្លួន​ទេ ព្រោះ​ផ្លែ​អូលីវ​នឹង​ជ្រុះ​អស់។ ៤១ អ្នក​រាល់​គ្នា​នឹង​បង្កើត​កូន​ប្រុស​កូន​ស្រី តែ​ពួក​គេ​នឹង​មិន​នៅ​ជាប់​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ទេ ព្រោះ​ពួក​គេ​នឹង​ត្រូវ​ចាប់​យក​ទៅ​ធ្វើ​ជា​ឈ្លើយ។+ ៤២ ហ្វូង​សត្វ​ល្អិត*នឹង​មក​ស៊ី​បំផ្លាញ​ដើម​ឈើ និង​ផល​ដំណាំ​របស់​អ្នក​រាល់​គ្នា។ ៤៣ ឯ​ជន​បរទេស​ដែល​រស់​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ពួក​គេ​នឹង​កាន់​តែ​ខ្លាំង​ក្លា​ឡើង​ៗ តែ​អ្នក​រាល់​គ្នា​វិញ នឹង​កាន់​តែ​ខ្សោយ​ទៅ​ៗ។ ៤៤ ពួក​គេ​នឹង​ឲ្យ​អ្នក​រាល់​គ្នា​ខ្ចី តែ​អ្នក​រាល់​គ្នា​នឹង​គ្មាន​អ្វី​ឲ្យ​ពួក​គេ​ខ្ចី​ទេ។+ ពួក​គេ​នឹង​ទៅ​ជា​អ្នក​គ្រប់​គ្រង តែ​អ្នក​រាល់​គ្នា​នឹង​នៅ​ក្រោម​អំណាច​ពួក​គេ​វិញ។+

៤៥ ​«​បើ​អ្នក​រាល់​គ្នា​មិន​ស្ដាប់​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា ហើយ​មិន​កាន់​ខ្ជាប់​តាម​បញ្ញត្តិ​និង​ច្បាប់​របស់​លោក​ដែល​ខ្ញុំ​បង្គាប់​អ្នក​រាល់​គ្នា​ទេ+ នោះ​អ្នក​រាល់​គ្នា​នឹង​ត្រូវ​បណ្ដាសា​ទាំង​អស់​នេះ+ រហូត​ដល់​អ្នក​រាល់​គ្នា​វិនាស​សាប​សូន្យ​ទៅ។+ ៤៦ បណ្ដាសា​ទាំង​អស់​នេះ​នឹង​ទៅ​ជា​សញ្ញា​សម្គាល់ និង​ជា​ការ​ព្រមាន​ដល់​អ្នក​រាល់​គ្នា​និង​កូន​ចៅ​អ្នក​រាល់​គ្នា​ជា​ដរាប​ត​ទៅ។+ ៤៧ ព្រោះ​កាល​ដែល​អ្នក​រាល់​គ្នា​មាន​អ្វី​ៗ​ទាំង​អស់​ជា​បរិបូរ​ហើយ អ្នក​រាល់​គ្នា​មិន​បម្រើ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា​ដោយ​អំណរ​និង​អស់​ពី​ចិត្ត​ទេ។+ ៤៨ ព្រះ​យេហូវ៉ា​នឹង​បណ្ដាល​ឲ្យ​ពួក​សត្រូវ​មក​ច្បាំង​នឹង​អ្នក​រាល់​គ្នា ហើយ​អ្នក​រាល់​គ្នា​នឹង​ធ្លាក់​ខ្លួន​ទៅ​ជា​អ្នក​បម្រើ​ពួក​គេ។+ នៅ​ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ស្រេក​ឃ្លាន+ ហើយ​គ្មាន​សម្លៀក​បំពាក់​គ្រប់​គ្រាន់ ព្រម​ទាំង​ខ្វះ​ខាត​អ្វី​ៗ​ទាំង​អស់។ លោក​នឹង​ដាក់​នឹម​ដែក​នៅ​លើ ក​របស់​អ្នក​រាល់​គ្នា រហូត​ដល់​អ្នក​រាល់​គ្នា​ត្រូវ​បំផ្លាញ​ចោល។

៤៩ ​«​ព្រះ​យេហូវ៉ា​នឹង​នាំ​ប្រជា​ជាតិ​មួយ​ពី​ស្រុក​ឆ្ងាយ+ដែល​មក​ពី​ចុង​ផែនដី ឲ្យ​មក​ប្រឆាំង​នឹង​អ្នក​រាល់​គ្នា។ ពួក​គេ​នឹង​វាយ​ប្រហារ​អ្នក​រាល់​គ្នា​យ៉ាង​រហ័ស​ដូច​ជា​ឥន្ទ្រី​ចាប់​ចំណី+ ហើយ​ពួក​គេ​និយាយ​ភាសា​ដែល​អ្នក​រាល់​គ្នា​មិន​ស្គាល់។+ ៥០ ពួក​គេ​ជា​មនុស្ស​កាច​សាហាវ មិន​ចេះ​គោរព​មនុស្ស​ចាស់​ឬ​អាណិត​អាសូរ​កូន​ក្មេង​ឡើយ។+ ៥១ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ពួក​គេ​នឹង​បរិភោគ​ហ្វូង​សត្វ​និង​ភោគ​ផល​របស់​អ្នក​រាល់​គ្នា​អស់​គ្មាន​សល់។ ពួក​គេ​នឹង​មិន​ទុក​ស្រូវ ស្រា​ថ្មី និង​ប្រេង ឲ្យ​នៅ​សល់​ទេ ហើយ​ក៏​មិន​ទុក​កូន​គោ​ឬ​ចៀម​ឲ្យ​នៅ​សល់​ដែរ។ យ៉ាង​នេះ អ្នក​រាល់​គ្នា​នឹង​វិនាស​សាប​សូន្យ​ទៅ។+ ៥២ បន្ថែម​ទៅ​ទៀត ពួក​គេ​នឹង​ឡោម​ព័ទ្ធ​ក្រុង​ទាំង​ឡាយ​នៅ​ក្នុង​ស្រុក​របស់​អ្នក​រាល់​គ្នា ហើយ​រំលំ​កំពែង​ដ៏​រឹង​មាំ​ដែល​ជា​ទី​អាង​របស់​អ្នក​រាល់​គ្នា គឺ​នឹង​ព័ទ្ធ​វាយលុក​ក្រុង​ទាំង​ប៉ុន្មាន​ក្នុង​ទឹក​ដី​ដែល​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា​ប្រគល់​ឲ្យ។+ ៥៣ នៅ​ពេល​នោះ អ្នក​រាល់​គ្នា​នឹង​បរិភោគ​សាច់​កូន​ប្រុស​កូន​ស្រី​ខ្លួន+ ជា​កូន​ដែល​ព្រះ​យេហូវ៉ា​បាន​ប្រគល់​ឲ្យ ព្រោះ​តែ​ទុក្ខ​វេទនា​យ៉ាង​ខ្លាំង​ដែល​បណ្ដាល​មក​ពី​ការ​ធ្វើ​បាប​និង​ការ​ឡោម​ព័ទ្ធ​ពី​សត្រូវ។

៥៤ ​«​សូម្បី​តែ​បុរស​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ដែល​មាន​ចិត្ត​ស្លូត​បូត និង​មាន​មនោសញ្ចេតនា​ខ្លាំង​បំផុត ក៏​នឹង​មិន​អាណិត​អាសូរ​ចំពោះ​បង​ប្អូន​ខ្លួន ប្រពន្ធ​ជា​ទី​ស្រឡាញ់ និង​កូន​ៗ​ដែល​នៅ​សល់​ដែរ។ ៥៥ គាត់​នឹង​មិន​ចែក​រំលែក​សាច់​កូន​គាត់​ឲ្យ​អ្នក​ទាំង​នោះ​បរិភោគ​ទេ ព្រោះ​គ្មាន​អ្វី​នៅ​សល់​ទៀត ដោយ​សារទុក្ខ​វេទនា​យ៉ាង​ខ្លាំង​ដែល​បណ្ដាល​មក​ពី​ការ​ធ្វើ​បាប​និង​ការ​ឡោម​ព័ទ្ធ​ពី​សត្រូវ។+ ៥៦ សូម្បី​តែ​ស្ត្រី​សុភាព​ទន់ភ្លន់+និង​មាន​មនោសញ្ចេតនា​ខ្លាំង​បំផុត ដែល​មិន​ទាំង​ហ៊ាន​ដាក់​ជើង​ដល់​ដី​ផង ក៏​នឹង​មិន​អាណិត​អាសូរ​ប្ដី​ជា​ទី​ស្រឡាញ់ និង​កូន​ប្រុស​កូន​ស្រី​ខ្លួន​ដែរ។ ៥៧ នាង​ថែម​ទាំង​លាក់​ទុក​កូន​ដែល​នាង​ទើប​តែ​សម្រាល​និង​សុក​កូន​នោះ សម្រាប់​បរិភោគ​តែ​ម្នាក់​ឯង ដោយ​សារទុក្ខ​វេទនា​យ៉ាង​ខ្លាំង​ដែល​បណ្ដាល​មក​ពី​ការ​ធ្វើ​បាប​និង​ការ​ឡោម​ព័ទ្ធ​ពី​សត្រូវ។

៥៨ ​«​បើ​អ្នក​រាល់​គ្នា​មិន​កាន់​ខ្ជាប់​តាម​ច្បាប់​ទាំង​ប៉ុន្មាន​ដែល​កត់​ទុក​ក្នុង​សៀវភៅ​នេះ+ ហើយ​មិន​គោរព​នាម​ដ៏​រុង​រឿង​អស្ចារ្យ+របស់​ព្រះ​យេហូវ៉ា+ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា​ទេ ៥៩ នោះ​ព្រះ​យេហូវ៉ា​នឹង​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​និង​កូន​ចៅ​រង​ទុក្ខ​វេទនា​យ៉ាង​ខ្លាំង​និង​អស់​រយៈ​ពេល​យូរ+ ថែម​ទាំង​ធ្វើ​ឲ្យ​មាន​ជំងឺ​ធ្ងន់​ធ្ងរ​រ៉ាំរ៉ៃ​ដែល​មើល​មិន​ជា​ឡើយ។ ៦០ ជំងឺ​ទាំង​ប៉ុន្មាន​នៅ​ស្រុក​អេហ្ស៊ីប​ដែល​អ្នក​រាល់​គ្នា​ធ្លាប់​ខ្លាច លោក​នឹង​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​កើត​ជំងឺ​ទាំង​នោះ​វិញ ហើយ​ជំងឺ​ទាំង​នោះ​នឹង​នៅ​ជាប់​ជា​មួយ​អ្នក​រាល់​គ្នា​រហូត។ ៦១ បន្ថែម​ទៅ​ទៀត សូម្បី​តែ​ជំងឺ​និង​ទុក្ខ​វេទនា​គ្រប់​យ៉ាង​ដែល​មិន​បាន​ត្រូវ​កត់​ទុក​ក្នុង​សៀវភៅ​ច្បាប់​នេះ ក៏​ព្រះ​យេហូវ៉ា​នឹង​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​កើត​មាន​ដែរ រហូត​ដល់​អ្នក​រាល់​គ្នា​ត្រូវ​បំផ្លាញ​អស់​ទៅ។ ៦២ ទោះ​ជា​អ្នក​រាល់​គ្នា​មាន​ចំនួន​ច្រើន​សន្ធឹក​ដូច​ផ្កាយ​នៅ​លើ​មេឃ​ក្ដី+ អ្នក​រាល់​គ្នា​នឹង​នៅ​សល់​តែ​ចំនួន​បន្តិចបន្តួច​វិញ+ ព្រោះ​អ្នក​រាល់​គ្នា​មិន​បាន​ស្ដាប់​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា​ទេ។

៦៣ ​«​ថ្វី​បើ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​មាន​ភាព​ចម្រុង​ចម្រើន​និង​ឲ្យ​អ្នក​រាល់​គ្នា​មាន​ចំនួន​ច្រើន​ក៏​ពិត​មែន តែ​ព្រះ​យេហូវ៉ា​ក៏​ពេញ​ចិត្ត​បំផ្លាញ​អ្នក​រាល់​គ្នា​ឲ្យ​វិនាស​សាប​សូន្យ​ទៅ​ដែរ។ លោក​នឹង​ដក​អ្នក​រាល់​គ្នា​ចេញ​ពី​ទឹក​ដី​ដែល​អ្នក​រាល់​គ្នា​ហៀបនឹង​ចូល​ទៅ​ចាប់​យក​នោះ។

៦៤ ​«​ព្រះ​យេហូវ៉ា​នឹង​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​ខ្ចាត់​ខ្ចាយ​ក្នុង​ចំណោម​ប្រជា​ជាតិ​នា​នា គឺ​ពី​ជើង​មេឃ​ម្ខាង​ទៅ​ជើង​មេឃ​ម្ខាង។+ នៅ​ទី​នោះ អ្នក​រាល់​គ្នា​នឹង​បម្រើ​ព្រះ​ដទៃ​ជា​ព្រះ​ដែល​ធ្វើ​ពី​ឈើ​ពី​ថ្ម ដែល​អ្នក​រាល់​គ្នា​និង​បុព្វ​បុរស​អ្នក​រាល់​គ្នា​មិន​ដែល​ស្គាល់​ឡើយ។+ ៦៥ អ្នក​រាល់​គ្នា​នឹង​គ្មាន​សេចក្ដី​សុខ​សាន្ត​ក្នុង​ចំណោម​ប្រជា​ជាតិ​ទាំង​នោះ​ទេ+ ហើយ​ក៏​គ្មាន​កន្លែង​សម្រាប់​ខ្លួន​សម្រាក​ដែរ។ ព្រះ​យេហូវ៉ា​នឹង​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​ថប់​បារម្ភ+ ធ្លាក់​ទឹក​ចិត្ត និង​ស្រវាំង​ភ្នែក​ទៀត​ផង។+ ៦៦ ជីវិត​អ្នក​រាល់​គ្នា​នឹង​ជួប​អន្តរាយ​ដ៏​ធំ ហើយ​រាល់​ថ្ងៃ​រាល់​យប់ អ្នក​រាល់​គ្នា​តែង​តែ​ភ័យ​ខ្លាច មិន​ដឹង​ថា​អ្នក​រាល់​គ្នា​នឹង​រួចជីវិត​ឬ​យ៉ាង​ណា។ ៦៧ នៅ​ពេល​ព្រឹក អ្នក​រាល់​គ្នា​នឹង​និយាយ​ថា​៖ ‹កាល​ណា​ល្ងាច​ទៅ​ហ្ន៎!› ហើយ​នៅ​ពេល​ល្ងាច អ្នក​រាល់​គ្នា​នឹង​និយាយ​ថា​៖ ‹កាល​ណា​ព្រឹក​ទៅ​ហ្ន៎!› ព្រោះ​ក្នុង​ចិត្ត​អ្នក​រាល់​គ្នា​តែង​តក់​ស្លុត ហើយ​ភ័យ​ខ្លាច​ដោយ​សារ​អ្វី​ដែល​អ្នក​រាល់​គ្នា​នឹង​ឃើញ។ ៦៨ ព្រះ​យេហូវ៉ា​នឹង​នាំ​អ្នក​រាល់​គ្នា​ទៅ​ស្រុក​អេហ្ស៊ីប​វិញ​តាម​សំពៅ គឺ​តាម​ផ្លូវ​ដែល​ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​ថា​៖ ‹អ្នក​រាល់​គ្នា​នឹង​មិន​ឃើញ​ស្រុក​អេហ្ស៊ីប​ទៀត​ទេ› ហើយ​នៅ​ទី​នោះ​អ្នក​រាល់​គ្នា​នឹង​លក់​ខ្លួន​ដល់​ពួក​សត្រូវ​ដើម្បី​ធ្វើ​ជា​ខ្ញុំ​បម្រើ​ប្រុស​ស្រី តែ​នឹង​គ្មាន​អ្នក​ណា​ទិញ​អ្នក​រាល់​គ្នា​ឡើយ​»។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក