បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ជំរឿនបណ្ដាជន ៣
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីជំរឿនបណ្ដាជន

      • កូន​ប្រុស​ៗ​របស់​អេរ៉ុន (​១​-​៤​)

      • ពួក​លេវី​បាន​ត្រូវ​ជ្រើស​រើស​ឲ្យ​បំពេញ​កិច្ច​បម្រើ (​៥​-​៣៩​)

      • ការ​លោះ​កូន​ច្បង (​៤០​-​៥១​)

ជំរឿនបណ្ដាជន ៣:១

ឯកសារយោង

  • +ដច ១៩:២

ជំរឿនបណ្ដាជន ៣:២

ឯកសារយោង

  • +ចល ១០:១; ១ប្រ ២៤:២
  • +ដច ៦:២៥; បច ១០:៦
  • +ដច ៦:២៣; ៣៨:២១; ១ប្រ ៦:៣

ជំរឿនបណ្ដាជន ៣:៣

ឯកសារយោង

  • +ដច ២៨:១; ចល ៨:២, ៣

ជំរឿនបណ្ដាជន ៣:៤

ឯកសារយោង

  • +ចល ១០:១, ២
  • +ជប ៣:៣២; ២០:២៦
  • +ជប ៤:២៨; ៧:៨

ជំរឿនបណ្ដាជន ៣:៦

ឯកសារយោង

  • +ជប ៨:៦; ១៨:២
  • +ជប ១:៥០; ៨:១១

ជំរឿនបណ្ដាជន ៣:៨

ឯកសារយោង

  • +ជប ៤:១២
  • +ជប ១:៥១

ជំរឿនបណ្ដាជន ៣:៩

ឯកសារយោង

  • +ជប ៨:១៥, ១៦; ១៨:៦

ជំរឿនបណ្ដាជន ៣:១០

ឯកសារយោង

  • +ដច ៤០:១៥; ជប ១៨:៧
  • +ជប ១៦:៣៩, ៤០; ១សាំ ៦:១៩; ២ប្រ ២៦:១៦, ១៨

ជំរឿនបណ្ដាជន ៣:១២

ឯកសារយោង

  • +ជប ៣:៤១, ៤៥

ជំរឿនបណ្ដាជន ៣:១៣

ឯកសារយោង

  • +ដច ១៣:២; ៣៤:១៩; ជប ១៨:១៥; លូក ២:២៣
  • +ដច ១៣:១៥
  • +ចល ២៧:២៦

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ឯកសារយោង, ១/២០២១, ទំ.  ៥

ជំរឿនបណ្ដាជន ៣:១៤

ឯកសារយោង

  • +ដច ១៩:១

ជំរឿនបណ្ដាជន ៣:១៥

ឯកសារយោង

  • +ជប ៣:៣៩

ជំរឿនបណ្ដាជន ៣:១៧

ឯកសារយោង

  • +ដច ៦:១៦; ជប ២៦:៥៧; ១ប្រ ២៣:៦

ជំរឿនបណ្ដាជន ៣:១៨

ឯកសារយោង

  • +ដច ៦:១៧

ជំរឿនបណ្ដាជន ៣:១៩

ឯកសារយោង

  • +ដច ៦:១៨

ជំរឿនបណ្ដាជន ៣:២០

ឯកសារយោង

  • +១ប្រ ៦:២៩
  • +ដច ៦:១៩

ជំរឿនបណ្ដាជន ៣:២១

ឯកសារយោង

  • +១ប្រ ៦:២០

ជំរឿនបណ្ដាជន ៣:២២

ឯកសារយោង

  • +ជប ៤:៣៨-៤០

ជំរឿនបណ្ដាជន ៣:២៣

ឯកសារយោង

  • +ជប ១:៥៣

ជំរឿនបណ្ដាជន ៣:២៥

ឯកសារយោង

  • +ជប ៤:២៤-២៦
  • +ដច ២៦:៧
  • +ដច ២៦:១៤
  • +ដច ២៦:៣៦

ជំរឿនបណ្ដាជន ៣:២៦

ឯកសារយោង

  • +ដច ២៧:១៦
  • +ដច ២៧:៩

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ឯកសារយោង, ១/២០២១, ទំ.  ៥

ជំរឿនបណ្ដាជន ៣:២៧

ឯកសារយោង

  • +ជប ៣:១៩

ជំរឿនបណ្ដាជន ៣:២៨

ឯកសារយោង

  • +ជប ៤:៣៤-៣៦

ជំរឿនបណ្ដាជន ៣:២៩

ឯកសារយោង

  • +ជប ១:៥៣

ជំរឿនបណ្ដាជន ៣:៣០

ឯកសារយោង

  • +ដច ៦:២២; ១ប្រ ៦:១៨

ជំរឿនបណ្ដាជន ៣:៣១

ឯកសារយោង

  • +ដច ២៥:១០
  • +ដច ២៥:៣១
  • +ដច ២៥:២៣
  • +ដច ២៧:១, ២; ៣០:១-៣
  • +ដច ៣៨:៣
  • +ដច ២៦:៣១
  • +ជប ៤:១៥

ជំរឿនបណ្ដាជន ៣:៣២

ឯកសារយោង

  • +ជប ៤:១៦; ២០:២៨

ជំរឿនបណ្ដាជន ៣:៣៣

ឯកសារយោង

  • +ជប ៣:២០; ២៦:៥៨

ជំរឿនបណ្ដាជន ៣:៣៤

ឯកសារយោង

  • +ជប ៤:៤២-៤៤

ជំរឿនបណ្ដាជន ៣:៣៥

ឯកសារយោង

  • +ជប ១:៥៣

ជំរឿនបណ្ដាជន ៣:៣៦

ឯកសារយោង

  • +ដច ៣៦:២០
  • +ដច ៣៦:៣១
  • +ដច ២៦:៣២, ៣៧; ៣៦:៣៧, ៣៨
  • +ដច ២៧:១៩
  • +ជប ៤:៣១, ៣២

ជំរឿនបណ្ដាជន ៣:៣៧

ឯកសារយោង

  • +ដច ២៧:១០, ១១

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ឯកសារយោង, ១/២០២១, ទំ.  ៥

ជំរឿនបណ្ដាជន ៣:៣៨

កំណត់សម្គាល់

  • *

    នេះ​សំដៅ​លើ​អ្នក​ដែល​មិន​មែន​ជា​ពួក​លេវី

ឯកសារយោង

  • +ជប ៣:១០

ជំរឿនបណ្ដាជន ៣:៤០

ឯកសារយោង

  • +ជប ៣:១៥

ជំរឿនបណ្ដាជន ៣:៤១

ឯកសារយោង

  • +ជប ៣:១២
  • +ដច ១៣:២; ជប ១៨:១៥

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/១០/១៩៩៥, ទំ.  ១២

ជំរឿនបណ្ដាជន ៣:៤៥

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/១០/១៩៩៥, ទំ.  ១២

ជំរឿនបណ្ដាជន ៣:៤៦

ឯកសារយោង

  • +ជប ៣:៣៩, ៤៣
  • +ជប ១៨:១៥

ជំរឿនបណ្ដាជន ៣:៤៧

កំណត់សម្គាល់

  • *

    មួយ​ហ្សេគិល​ស្មើ​នឹង​១១,៤​ក្រាម។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤

  • *

    មួយ​កេរ៉ា​ស្មើ​នឹង​០,៥៧​ក្រាម។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤

ឯកសារយោង

  • +ជប ១៨:១៥, ១៦
  • +ចល ២៧:២៥

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

ជប. ៣:១ដច ១៩:២
ជប. ៣:២ចល ១០:១; ១ប្រ ២៤:២
ជប. ៣:២ដច ៦:២៥; បច ១០:៦
ជប. ៣:២ដច ៦:២៣; ៣៨:២១; ១ប្រ ៦:៣
ជប. ៣:៣ដច ២៨:១; ចល ៨:២, ៣
ជប. ៣:៤ចល ១០:១, ២
ជប. ៣:៤ជប ៣:៣២; ២០:២៦
ជប. ៣:៤ជប ៤:២៨; ៧:៨
ជប. ៣:៦ជប ៨:៦; ១៨:២
ជប. ៣:៦ជប ១:៥០; ៨:១១
ជប. ៣:៨ជប ៤:១២
ជប. ៣:៨ជប ១:៥១
ជប. ៣:៩ជប ៨:១៥, ១៦; ១៨:៦
ជប. ៣:១០ដច ៤០:១៥; ជប ១៨:៧
ជប. ៣:១០ជប ១៦:៣៩, ៤០; ១សាំ ៦:១៩; ២ប្រ ២៦:១៦, ១៨
ជប. ៣:១២ជប ៣:៤១, ៤៥
ជប. ៣:១៣ចល ២៧:២៦
ជប. ៣:១៣ដច ១៣:២; ៣៤:១៩; ជប ១៨:១៥; លូក ២:២៣
ជប. ៣:១៣ដច ១៣:១៥
ជប. ៣:១៤ដច ១៩:១
ជប. ៣:១៥ជប ៣:៣៩
ជប. ៣:១៧ដច ៦:១៦; ជប ២៦:៥៧; ១ប្រ ២៣:៦
ជប. ៣:១៨ដច ៦:១៧
ជប. ៣:១៩ដច ៦:១៨
ជប. ៣:២០១ប្រ ៦:២៩
ជប. ៣:២០ដច ៦:១៩
ជប. ៣:២១១ប្រ ៦:២០
ជប. ៣:២២ជប ៤:៣៨-៤០
ជប. ៣:២៣ជប ១:៥៣
ជប. ៣:២៥ជប ៤:២៤-២៦
ជប. ៣:២៥ដច ២៦:៧
ជប. ៣:២៥ដច ២៦:១៤
ជប. ៣:២៥ដច ២៦:៣៦
ជប. ៣:២៦ដច ២៧:១៦
ជប. ៣:២៦ដច ២៧:៩
ជប. ៣:២៧ជប ៣:១៩
ជប. ៣:២៨ជប ៤:៣៤-៣៦
ជប. ៣:២៩ជប ១:៥៣
ជប. ៣:៣០ដច ៦:២២; ១ប្រ ៦:១៨
ជប. ៣:៣១ដច ២៥:១០
ជប. ៣:៣១ដច ២៥:៣១
ជប. ៣:៣១ដច ២៥:២៣
ជប. ៣:៣១ដច ២៧:១, ២; ៣០:១-៣
ជប. ៣:៣១ដច ៣៨:៣
ជប. ៣:៣១ដច ២៦:៣១
ជប. ៣:៣១ជប ៤:១៥
ជប. ៣:៣២ជប ៤:១៦; ២០:២៨
ជប. ៣:៣៣ជប ៣:២០; ២៦:៥៨
ជប. ៣:៣៤ជប ៤:៤២-៤៤
ជប. ៣:៣៥ជប ១:៥៣
ជប. ៣:៣៦ដច ៣៦:២០
ជប. ៣:៣៦ដច ៣៦:៣១
ជប. ៣:៣៦ដច ២៦:៣២, ៣៧; ៣៦:៣៧, ៣៨
ជប. ៣:៣៦ដច ២៧:១៩
ជប. ៣:៣៦ជប ៤:៣១, ៣២
ជប. ៣:៣៧ដច ២៧:១០, ១១
ជប. ៣:៣៨ជប ៣:១០
ជប. ៣:៤០ជប ៣:១៥
ជប. ៣:៤១ជប ៣:១២
ជប. ៣:៤១ដច ១៣:២; ជប ១៨:១៥
ជប. ៣:៤៦ជប ៣:៣៩, ៤៣
ជប. ៣:៤៦ជប ១៨:១៥
ជប. ៣:៤៧ជប ១៨:១៥, ១៦
ជប. ៣:៤៧ចល ២៧:២៥
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
  • ១៦
  • ១៧
  • ១៨
  • ១៩
  • ២០
  • ២១
  • ២២
  • ២៣
  • ២៤
  • ២៥
  • ២៦
  • ២៧
  • ២៨
  • ២៩
  • ៣០
  • ៣១
  • ៣២
  • ៣៣
  • ៣៤
  • ៣៥
  • ៣៦
  • ៣៧
  • ៣៨
  • ៣៩
  • ៤០
  • ៤១
  • ៤២
  • ៤៣
  • ៤៤
  • ៤៥
  • ៤៦
  • ៤៧
  • ៤៨
  • ៤៩
  • ៥០
  • ៥១
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
ជំរឿនបណ្ដាជន ៣:១-៥១

ជំរឿនបណ្ដាជន

៣ នេះ​ជា​បញ្ជី​ឈ្មោះ​វង្ស​ត្រកូល​របស់​អេរ៉ុន​និង​ម៉ូសេ ក្នុង​គ្រា​ដែល​ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ទៅ​កាន់​ម៉ូសេ​នៅ​ភ្នំ​ស៊ីណាយ។+ ២ កូន​ប្រុស​ៗ​របស់​អេរ៉ុន​មាន​ឈ្មោះ​ដូច​ត​ទៅ​៖ ណាដាប​ជា​កូន​ច្បង អាបាយហ៊ូ+ អេលាសារ+ និង​អ៊ីតតាម៉ា។+ ៣ ពួក​គេ​សុទ្ធ​តែ​ជា​កូន​របស់​អេរ៉ុន ដែល​បាន​ត្រូវ​តែង​តាំង​ឲ្យ​បម្រើ​ជា​សង្ឃ។+ ៤ ប៉ុន្តែ ណាដាប​និង​អាបាយហ៊ូ​បាន​ស្លាប់​នៅ​ចំពោះ​ព្រះ​យេហូវ៉ា ដោយ​សារ​ពួក​គេ​បាន​ជូន​ភ្លើង​ដល់​ព្រះ​យេហូវ៉ា ជា​ភ្លើង​ដែល​មិន​ស្រប​ច្បាប់+ ក្នុង​កាល​ដែល​ពួក​គេ​នៅ​តំបន់​ស្ងាត់​ជ្រងំ​ស៊ីណាយ។ ពេល​នោះ ពួក​គេ​គ្មាន​កូន​ទេ។ ឯ​អេលាសារ+និង​អ៊ីតតាម៉ា+វិញ ពួក​គេ​បន្ត​បម្រើ​ជា​សង្ឃ​ជា​មួយ​នឹង​អេរ៉ុន​ជា​ឪពុក។

៥ បន្ទាប់​មក ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ទៅ​កាន់​ម៉ូសេ​ថា​៖ ៦ ​«​ចូរ​នាំ​ពួក​លេវី+ចូល​មក​ឈរ​នៅ​មុខ​អេរ៉ុន​ជា​សង្ឃ ហើយ​ពួក​គេ​នឹង​ធ្វើ​ការ​ក្រោម​បង្គាប់​គាត់។+ ៧ ពួក​គេ​ត្រូវ​បំពេញ​ភារកិច្ច​នៅ​ត្រសាល​ជំនុំ ដើម្បី​ជួយ​អេរ៉ុន​និង​ពួក​ជំនុំ​ទាំង​មូល ដោយ​បំពេញ​កិច្ច​បម្រើ​ខ្លួន​ដែល​ទាក់​ទង​នឹង​ត្រសាល​នោះ។ ៨ ពួក​គេ​ត្រូវ​មើល​ការ​ខុស​ត្រូវ​លើ​ឧបករណ៍​ទាំង​អស់+ដែល​ប្រើ​ប្រាស់​ក្នុង​ត្រសាល​ជំនុំ ហើយ​បំពេញ​កិច្ច​បម្រើ​នៅ​ទី​នោះ​ដើម្បី​ជា​ប្រយោជន៍​ដល់​បណ្ដា​ជន។+ ៩ អ្នក​ត្រូវ​ប្រគល់​ពួក​លេវី​ឲ្យ​អេរ៉ុន​និង​កូន​ប្រុស​ៗ​គាត់។ ពួក​គេ​បាន​ត្រូវ​ញែក​ពី​ចំណោម​បណ្ដា​ជន​អ៊ីស្រាអែល ដើម្បី​ជួយ​ក្នុង​កិច្ច​បម្រើ​របស់​អេរ៉ុន។+ ១០ អ្នក​ត្រូវ​តែង​តាំង​អេរ៉ុន​និង​កូន​ប្រុស​ៗ​គាត់ ឲ្យ​បំពេញ​មុខ​ងារ​ជា​សង្ឃ។+ ក្រៅ​ពី​កូន​ចៅ​អេរ៉ុន គ្មាន​អ្នក​ណា​អាច​ចូល​ទៅ​ជិត​កន្លែង​បរិសុទ្ធ​បាន​ទេ។ បើ​អ្នក​នោះ​ចូល​ទៅ​ជិត គាត់​នឹង​ត្រូវ​ស្លាប់​ជា​មិន​ខាន​»។+

១១ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​បន្ត​ទៅ​ម៉ូសេ​ថា​៖ ១២ ​«​មើល! ខ្ញុំ​នឹង​យក​ពួក​លេវី​ជំនួស​កូន​ច្បង​ទាំង​អស់​របស់​បណ្ដា​ជន​អ៊ីស្រាអែល+ ទុក​ជា​របស់​ខ្ញុំ។ ១៣ ព្រោះ​កូន​ច្បង​ទាំង​អស់​ជា​របស់​ខ្ញុំ។+ នៅ​ថ្ងៃ​ដែល​ខ្ញុំ​ប្រហារ​កូន​ច្បង​ទាំង​អស់​នៅ​ស្រុក​អេហ្ស៊ីប+ ខ្ញុំ​បាន​ញែក​កូន​ច្បង​ទាំង​អស់​របស់​បណ្ដា​ជន​អ៊ីស្រាអែល ព្រម​ទាំង​កូន​ដំបូង​របស់​សត្វ+ ទុក​ជា​របស់​ខ្ញុំ។ ខ្ញុំ​គឺ​យេហូវ៉ា​»។

១៤ នៅ​តំបន់​ស្ងាត់​ជ្រងំ​ស៊ីណាយ+ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ទៅ​កាន់​ម៉ូសេ​បន្ថែម​ទៀត​ថា​៖ ១៥ ​«​ចូរ​ធ្វើ​ជំរឿន​កូន​ចៅ​លេវី​ទាំង​អស់ តាម​ក្រុម​គ្រួសារ​និង​តាម​វង្ស​ត្រកូល គឺ​ត្រូវ​រាប់​ប្រុស​ៗ​ដែល​មាន​អាយុ​ចាប់​ពី​មួយ​ខែ​ឡើង​ទៅ​»។+ ១៦ ដូច្នេះ ម៉ូសេ​បាន​ចុះ​ឈ្មោះ​ពួក​គេ​ក្នុង​បញ្ជី ដូច​ដែល​ព្រះ​យេហូវ៉ា​បាន​បង្គាប់។ ១៧ កូន​ប្រុស​ៗ​របស់​លេវីមាន គើសុន កូហាត និង​មេរេរ៉ាយ។+

១៨ កូន​របស់​គើសុនមាន លីបណាយ និង​ស៊ីមម៉ាយ។+ ពួក​គេ​ជា​តំណាង​ក្រុម​គ្រួសារ​នៃ​វង្ស​ត្រកូល​របស់​ខ្លួន។

១៩ កូន​របស់​កូហាតមាន អាំរ៉ាម អ៊ីសហា ហេប្រុន និង​អូសៀល។+ ពួក​គេ​ជា​តំណាង​ក្រុម​គ្រួសារ​នៃ​វង្ស​ត្រកូល​របស់​ខ្លួន។

២០ កូន​របស់​មេរេរ៉ាយមាន ម៉ាឡាយ+ និង​មូសាយ។+ ពួក​គេ​ជា​តំណាង​ក្រុម​គ្រួសារ​នៃ​វង្ស​ត្រកូល​របស់​ខ្លួន។

ពួក​គេ​ទាំង​នេះ​មក​ពី​កុល​សម្ព័ន្ធ​លេវី ដែល​បាន​ត្រូវ​រាប់​តាម​វង្ស​ត្រកូល​ខ្លួន។

២១ ពី​វង្ស​ត្រកូល​គើសុនមាន ក្រុម​គ្រួសារ​លីបណាយ+ និង​ក្រុម​គ្រួសារ​ស៊ីមម៉ាយ។ ពួក​គេ​ជា​កូន​ចៅ​របស់​គើសុន។ ២២ ចំនួន​ប្រុស​ៗ​អាយុ​ចាប់​ពី​មួយ​ខែ​ឡើង​ទៅ ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​គឺ​៧.៥០០​នាក់។+ ២៣ ពួក​គេ​ដំឡើង​ត្រសាល​របស់​ខ្លួន​នៅ​ប៉ែក​ខាង​លិច ក្រោយ​ត្រសាល​ជំនុំ។+ ២៤ មេ​ដឹក​នាំ​វង្ស​ត្រកូល​គើសុន គឺ​អេឡាយអាសាប​ជា​កូន​ឡាអែល។ ២៥ ភារកិច្ច​របស់​កូន​ចៅ​គើសុន+នៅ​ឯ​ត្រសាល​ជំនុំ រួម​មាន​ការ​មើល​ខុស​ត្រូវ​លើ​ត្រសាល​ជំនុំ+ ផ្ទាំង​គ្រប​ត្រសាល+ វាំងនន+បាំង​ច្រក​ចូល ២៦ វាំងនន+បាំង​ច្រក​ចូល​ទី​ធ្លា រនាំង+ព័ទ្ធ​ជុំវិញ​ត្រសាល​ជំនុំ​និង​ទី​បូជា ខ្សែ​ចង​ត្រសាល ព្រម​ទាំង​កិច្ច​បម្រើ​ទាំង​អស់​ដែល​ទាក់​ទង​នឹង​អ្វី​ទាំង​នោះ។

២៧ ពី​វង្ស​ត្រកូល​កូហាតមាន ក្រុម​គ្រួសារ​អាំរ៉ាម ក្រុម​គ្រួសារ​អ៊ីសហា ក្រុម​គ្រួសារ​ហេប្រុន និង​ក្រុម​គ្រួសារ​អូសៀល។ ពួក​គេ​ទាំង​អស់​ជា​កូន​ចៅ​របស់​កូហាត។+ ២៨ ចំនួន​ប្រុស​ៗ​អាយុ​ចាប់​ពី​មួយ​ខែ​ឡើង​ទៅ ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​គឺ​៨.៦០០​នាក់។ ពួក​គេ​មាន​ភារកិច្ច​មើល​ថែ​កន្លែង​បរិសុទ្ធ។+ ២៩ ពួក​គេ​ដំឡើង​ត្រសាល​របស់​ខ្លួន​នៅ​ប៉ែក​ខាង​ត្បូង​ត្រសាល​ជំនុំ។+ ៣០ មេ​ដឹក​នាំ​វង្ស​ត្រកូល​កូហាត គឺ​អេលីសាផាន​ជា​កូន​អូសៀល។+ ៣១ ពួក​គេ​មាន​ភារកិច្ច​មើល​ថែ​ហឹប​នៃ​សេ​ច​ក្តី​សញ្ញា+ ជើង​ចង្កៀង+ តុ+ ទី​បូជា+ ប្រដាប់​ប្រដា+ប្រើ​ប្រាស់​ក្នុង​កន្លែង​បរិសុទ្ធ វាំងនន+ ព្រម​ទាំង​កិច្ច​បម្រើ​ទាំង​អស់​ដែល​ទាក់​ទង​នឹង​អ្វី​ទាំង​នោះ។+

៣២ ឯ​មេ​ដឹក​នាំ​កុល​សម្ព័ន្ធ​លេវី គាត់​គឺ​អេលាសារ+ជា​កូន​អេរ៉ុន​ដែល​ជា​សង្ឃ។ គាត់​មើល​ខុស​ត្រូវ​លើ​ពួក​អ្នក​ដែល​មាន​ភារកិច្ច​នៅ​កន្លែង​បរិសុទ្ធ។

៣៣ ពី​វង្ស​ត្រកូល​មេរេរ៉ាយមាន ក្រុម​គ្រួសារ​ម៉ាឡាយ និង​ក្រុម​គ្រួសារ​មូសាយ។ ពួក​គេ​ទាំង​អស់​ជា​កូន​ចៅ​របស់​មេរេរ៉ាយ។+ ៣៤ ចំនួន​ប្រុស​ៗ​អាយុ​ចាប់​ពី​មួយ​ខែ​ឡើង​ទៅ ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​គឺ​៦.២០០​នាក់។+ ៣៥ មេ​ដឹក​នាំ​វង្ស​ត្រកូល​មេរេរ៉ាយ គឺ​ស៊ូរីអែល​ជា​កូន​អាបឺហេល។ ពួក​គេ​ដំឡើង​ត្រសាល​របស់​ខ្លួន​នៅ​ប៉ែក​ខាង​ជើង​ត្រសាល​ជំនុំ។+ ៣៦ ពួក​គេ​មាន​ភារកិច្ច​មើល​ខុស​ត្រូវ​លើ​ក្ដារ​ស៊ុម+នៃ​ត្រសាល​ជំនុំ រនុក+ សសរ+ ជើង​ទ្រ ប្រដាប់​ប្រដា​ឯ​ទៀត+ ព្រម​ទាំង​កិច្ច​បម្រើ​ទាំង​អស់​ដែល​ទាក់​ទង​នឹង​អ្វី​ទាំង​នោះ។+ ៣៧ ពួក​គេ​ក៏​មើល​ខុស​ត្រូវ​លើ​បង្គោល​ជុំវិញ​ទី​ធ្លា ជើង​ទ្រ​បង្គោល+ ស្នឹង​ត្រសាល និង​ខ្សែ​ចង​ត្រសាល​ផង​ដែរ។

៣៨ ឯ​ម៉ូសេ អេរ៉ុន និង​កូន​ប្រុស​ៗ​គាត់​វិញ ពួក​គាត់​ដំឡើង​ត្រសាល​ខ្លួន​នៅ​ប៉ែក​ខាង​កើត គឺ​ទិស​ថ្ងៃ​រះ ទល់​មុខ​ត្រសាល​ជំនុំ។ ពួក​គាត់​មាន​ភារកិច្ច​មើល​ថែ​កន្លែង​បរិសុទ្ធ ដើម្បី​ជា​ប្រយោជន៍​ដល់​បណ្ដា​ជន​អ៊ីស្រាអែល។ បើ​អ្នក​ក្រៅ*ណា​ចូល​ទៅ​ជិត​កន្លែង​បរិសុទ្ធ អ្នក​នោះ​នឹង​ត្រូវ​ស្លាប់។+

៣៩ ដូច្នេះ ប្រុស​ៗ​លេវី​ទាំង​អស់​ដែល​មាន​អាយុ​ចាប់​ពី​មួយ​ខែ​ឡើង​ទៅ មាន​ចំនួន​២២.០០០​នាក់។ ម៉ូសេ​និង​អេរ៉ុន​បាន​ចុះ​ឈ្មោះ​ពួក​គេ​ក្នុង​បញ្ជី​តាម​ក្រុម​គ្រួសារ ដូច​ដែល​ព្រះ​យេហូវ៉ា​បាន​បង្គាប់។

៤០ បន្ទាប់​មក ព្រះ​យេហូវ៉ា​បាន​បង្គាប់​ម៉ូសេ​ថា​៖ ​«​ចូរ​ធ្វើ​ជំរឿន​កូន​ប្រុស​ច្បង​ទាំង​អស់​របស់​បណ្ដា​ជន​អ៊ីស្រាអែល ដែល​មាន​អាយុ​ចាប់​ពី​មួយ​ខែ​ឡើង​ទៅ+ រួច​ចុះ​ឈ្មោះ​ពួក​គេ​ក្នុង​បញ្ជី។ ៤១ អ្នក​ត្រូវ​ប្រគល់​ពួក​លេវី​ឲ្យ​ខ្ញុំ ជំនួស​កូន​ប្រុស​ច្បង​ទាំង​អស់​របស់​បណ្ដា​ជន​អ៊ីស្រាអែល+ ហើយ​ក៏​ត្រូវ​ប្រគល់​សត្វ​របស់​ពួក​លេវី​ឲ្យ​ខ្ញុំ ជំនួស​កូន​ដំបូង​នៃ​សត្វ​ទាំង​អស់​របស់​បណ្ដា​ជន​អ៊ីស្រាអែល​ដែរ។+ ខ្ញុំ​គឺ​យេហូវ៉ា​»។ ៤២ ដូច្នេះ ម៉ូសេ​បាន​ចុះ​បញ្ជី​កូន​ប្រុស​ច្បង​ទាំង​អស់​របស់​បណ្ដា​ជន​អ៊ីស្រាអែល​តាម​បង្គាប់​ព្រះ​យេហូវ៉ា។ ៤៣ កូន​ប្រុស​ច្បង​ទាំង​អស់​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី ហើយ​មាន​អាយុ​ចាប់​ពី​មួយ​ខែ​ឡើង​ទៅ មាន​ចំនួន​២២.២៧៣​នាក់។

៤៤ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ទៅ​ម៉ូសេ​បន្ត​ទៀត​ថា​៖ ៤៥ ​«​ចូរ​ញែក​ពួក​លេវី​ទុក​ឲ្យ​ខ្ញុំ ជំនួស​កូន​ប្រុស​ច្បង​ទាំង​អស់​របស់​បណ្ដា​ជន​អ៊ីស្រាអែល ហើយ​ក៏​ត្រូវ​ញែក​សត្វ​របស់​ពួក​លេវី​ទុក​ឲ្យ​ខ្ញុំ ជំនួស​កូន​ដំបូង​នៃ​សត្វ​ទាំង​អស់​របស់​បណ្ដា​ជន​អ៊ីស្រាអែល​ដែរ។ ខ្ញុំ​គឺ​យេហូវ៉ា។ ៤៦ ឯ​ចំនួន​កូន​ប្រុស​ច្បង​របស់​បណ្ដា​ជន​អ៊ីស្រាអែល ដែល​លើស​ចំនួន​ពួក​លេវី+២៧៣​នាក់​នោះ ត្រូវ​បង់​ប្រាក់​សម្រាប់​លោះ​ពួក​គេ។+ ៤៧ តម្លៃ​ពួក​គេ​ម្នាក់​ៗ​គឺ​៥​ហ្សេគិល*+ តាម​ទម្ងន់​ហ្សេគិល​ដែល​ប្រើ​នៅ​កន្លែង​បរិសុទ្ធ។ មួយ​ហ្សេគិល​ស្មើ​នឹង​២០​កេរ៉ា។*+ ៤៨ អ្នក​ត្រូវ​យក​ប្រាក់​នោះ​ទៅ​ប្រគល់​ឲ្យ​អេរ៉ុន​និង​កូន​ប្រុស​ៗ​គាត់ សម្រាប់​ជា​ថ្លៃ​លោះ​ពួក​អ្នក​ទាំង​នោះ​»។ ៤៩ ដូច្នេះ ម៉ូសេ​បាន​ទទួល​ប្រាក់​លោះ​សម្រាប់​ចំនួន​ពួក​អ្នក​ដែល​លើស​ពួក​លេវី។ ៥០ ចំនួន​ប្រាក់​សរុប​ដើម្បី​លោះ​កូន​ច្បង​អ៊ីស្រាអែល​ទាំង​នោះ​គឺ​១.៣៦៥​ហ្សេគិល តាម​ទម្ងន់​ហ្សេគិល​ដែល​ប្រើ​នៅ​កន្លែង​បរិសុទ្ធ។ ៥១ បន្ទាប់​មក ម៉ូសេ​បាន​យក​ប្រាក់​លោះ​នោះ​ទៅ​ប្រគល់​ឲ្យ​អេរ៉ុន​និង​កូន​ប្រុស​ៗ​គាត់ តាម​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា។ ម៉ូសេ​បាន​ធ្វើ​ដូច្នោះ​ដូច​ដែល​ព្រះ​យេហូវ៉ា​បាន​បង្គាប់។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក