បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • បណ្ដាស្ដេចទី២ ៨
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីបណ្ដាស្ដេចទី២

      • ស្ត្រី​នៅ​ក្រុង​ស៊ូណែម​បាន​ទទួល​ដី​ធ្លី​របស់​គាត់​មកវិញ (​១​-​៦​)

      • អេលីសេ បេនហាដាត និង​ហាសេអែល (​៧​-​១៥​)

      • យេហូរ៉ាម​ជា​ស្ដេច​ស្រុក​យូដា (​១៦​-​២៤​)

      • អាហាស៊ីយ៉ា​ជា​ស្ដេច​ស្រុក​យូដា (​២៥​-​២៩​)

បណ្ដាស្ដេចទី២ ៨:១

ឯកសារយោង

  • +២បស ៤:៣២-៣៥
  • +ចល ២៦:១៩; បច ២៨:១៥, ២៣; ១បស ១៧:១

បណ្ដាស្ដេចទី២ ៨:២

ឯកសារយោង

  • +យ៉ូស ១៣:២, ៣

បណ្ដាស្ដេចទី២ ៨:៤

ឯកសារយោង

  • +២បស ២:១៤, ២០, ២១; ៣:១៧; ៤:៤, ៧; ៦:៥-៧; ៧:១

បណ្ដាស្ដេចទី២ ៨:៥

ឯកសារយោង

  • +២បស ៤:៣២-៣៥
  • +ជប ៣៦:៩

បណ្ដាស្ដេចទី២ ៨:៧

ឯកសារយោង

  • +អេ ៧:៨
  • +១បស ២០:១; ២បស ៦:២៤
  • +១បស ១៧:២៤

បណ្ដាស្ដេចទី២ ៨:៨

ឯកសារយោង

  • +១បស ១៩:១៥
  • +១សាំ ៩:៨; ១បស ១៤:២, ៣

បណ្ដាស្ដេចទី២ ៨:១០

ឯកសារយោង

  • +២បស ៨:១៥

បណ្ដាស្ដេចទី២ ៨:១២

ឯកសារយោង

  • +២បស ១០:៣២; ១២:១៧; ១៣:៣; អេម ១:៣
  • +បច ២៨:៦៣; អេម ១:១៣

បណ្ដាស្ដេចទី២ ៨:១៣

ឯកសារយោង

  • +១បស ១៩:១៥

បណ្ដាស្ដេចទី២ ៨:១៤

ឯកសារយោង

  • +២បស ៨:១០

បណ្ដាស្ដេចទី២ ៨:១៥

ឯកសារយោង

  • +១បស ១៦:៨, ១០; ២បស ១១:១; ១៥:៨, ១០
  • +១បស ១៩:១៥

បណ្ដាស្ដេចទី២ ៨:១៦

ឯកសារយោង

  • +២បស ១:១៧
  • +១បស ២២:៥០; ២ប្រ ២១:៣, ៥

បណ្ដាស្ដេចទី២ ៨:១៧

កំណត់សម្គាល់

  • *

    សព្វ​ថ្ងៃ​នេះ​ហៅ​ថា​ហ៊្សេរុយសាឡិម

បណ្ដាស្ដេចទី២ ៨:១៨

ឯកសារយោង

  • +១បស ១២:២៨-៣០
  • +១បស ១៦:៣២, ៣៣; ២១:២៥
  • +២បស ៨:២៦, ២៧; ២ប្រ ១៨:១
  • +២ប្រ ២១:៦, ៧

បណ្ដាស្ដេចទី២ ៨:១៩

កំណត់សម្គាល់

  • *

    ន័យ​ត្រង់​«​ចង្កៀង​»​

ឯកសារយោង

  • +ដក ៤៩:១០; ២សាំ ៧:១៦, ១៧
  • +១បស ១១:៣៦; ចសព ១៣២:១៧

បណ្ដាស្ដេចទី២ ៨:២០

ឯកសារយោង

  • +ដក ២៧:៤០; ២សាំ ៨:១៤
  • +១បស ២២:៤៧; ២ប្រ ២១:៨-១០

បណ្ដាស្ដេចទី២ ៨:២២

ឯកសារយោង

  • +យ៉ូស ២១:១៣; ២បស ១៩:៨

បណ្ដាស្ដេចទី២ ៨:២៤

ឯកសារយោង

  • +១បស ២:១០; ២ប្រ ២១:១៨-២០
  • +១ប្រ ៣:១០, ១១; ២ប្រ ២១:១៦, ១៧; ២២:១, ២

បណ្ដាស្ដេចទី២ ៨:២៥

ឯកសារយោង

  • +២បស ៩:២៩

បណ្ដាស្ដេចទី២ ៨:២៦

ឯកសារយោង

  • +២បស ១១:១, ១៣, ១៦
  • +១បស ១៦:១៦, ២៣

បណ្ដាស្ដេចទី២ ៨:២៧

ឯកសារយោង

  • +១បស ១៦:៣៣
  • +២បស ៨:១៦, ១៨; ២ប្រ ២២:៣, ៤

បណ្ដាស្ដេចទី២ ៨:២៨

ឯកសារយោង

  • +យ៉ូស ២១:៣៨; ១បស ២២:២, ៣
  • +១បស ១៩:១៧; ២ប្រ ២២:៥

បណ្ដាស្ដេចទី២ ៨:២៩

កំណត់សម្គាល់

  • *

    ឬ​«​ក្រុង​រ៉ាម៉ូតគីលាត​»​

ឯកសារយោង

  • +យ៉ូស ១៩:១៧, ១៨; ១បស ២១:១; ២ប្រ ២២:៦
  • +២បស ៩:១៥

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

២បស. ៨:១២បស ៤:៣២-៣៥
២បស. ៨:១ចល ២៦:១៩; បច ២៨:១៥, ២៣; ១បស ១៧:១
២បស. ៨:២យ៉ូស ១៣:២, ៣
២បស. ៨:៤២បស ២:១៤, ២០, ២១; ៣:១៧; ៤:៤, ៧; ៦:៥-៧; ៧:១
២បស. ៨:៥២បស ៤:៣២-៣៥
២បស. ៨:៥ជប ៣៦:៩
២បស. ៨:៧អេ ៧:៨
២បស. ៨:៧១បស ២០:១; ២បស ៦:២៤
២បស. ៨:៧១បស ១៧:២៤
២បស. ៨:៨១បស ១៩:១៥
២បស. ៨:៨១សាំ ៩:៨; ១បស ១៤:២, ៣
២បស. ៨:១០២បស ៨:១៥
២បស. ៨:១២២បស ១០:៣២; ១២:១៧; ១៣:៣; អេម ១:៣
២បស. ៨:១២បច ២៨:៦៣; អេម ១:១៣
២បស. ៨:១៣១បស ១៩:១៥
២បស. ៨:១៤២បស ៨:១០
២បស. ៨:១៥១បស ១៦:៨, ១០; ២បស ១១:១; ១៥:៨, ១០
២បស. ៨:១៥១បស ១៩:១៥
២បស. ៨:១៦២បស ១:១៧
២បស. ៨:១៦១បស ២២:៥០; ២ប្រ ២១:៣, ៥
២បស. ៨:១៨១បស ១២:២៨-៣០
២បស. ៨:១៨១បស ១៦:៣២, ៣៣; ២១:២៥
២បស. ៨:១៨២បស ៨:២៦, ២៧; ២ប្រ ១៨:១
២បស. ៨:១៨២ប្រ ២១:៦, ៧
២បស. ៨:១៩ដក ៤៩:១០; ២សាំ ៧:១៦, ១៧
២បស. ៨:១៩១បស ១១:៣៦; ចសព ១៣២:១៧
២បស. ៨:២០ដក ២៧:៤០; ២សាំ ៨:១៤
២បស. ៨:២០១បស ២២:៤៧; ២ប្រ ២១:៨-១០
២បស. ៨:២២យ៉ូស ២១:១៣; ២បស ១៩:៨
២បស. ៨:២៤១បស ២:១០; ២ប្រ ២១:១៨-២០
២បស. ៨:២៤១ប្រ ៣:១០, ១១; ២ប្រ ២១:១៦, ១៧; ២២:១, ២
២បស. ៨:២៥២បស ៩:២៩
២បស. ៨:២៦២បស ១១:១, ១៣, ១៦
២បស. ៨:២៦១បស ១៦:១៦, ២៣
២បស. ៨:២៧១បស ១៦:៣៣
២បស. ៨:២៧២បស ៨:១៦, ១៨; ២ប្រ ២២:៣, ៤
២បស. ៨:២៨យ៉ូស ២១:៣៨; ១បស ២២:២, ៣
២បស. ៨:២៨១បស ១៩:១៧; ២ប្រ ២២:៥
២បស. ៨:២៩យ៉ូស ១៩:១៧, ១៨; ១បស ២១:១; ២ប្រ ២២:៦
២បស. ៨:២៩២បស ៩:១៥
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
  • ១៦
  • ១៧
  • ១៨
  • ១៩
  • ២០
  • ២១
  • ២២
  • ២៣
  • ២៤
  • ២៥
  • ២៦
  • ២៧
  • ២៨
  • ២៩
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
បណ្ដាស្ដេចទី២ ៨:១-២៩

បណ្ដាស្ដេចទី២

៨ ថ្ងៃ​មួយ អេលីសេ​បាន​និយាយ​ទៅ​កាន់​ស្ត្រី​ដែល​គាត់​បាន​ប្រោស​កូន​នាង​ឲ្យ​រស់​ឡើង​វិញ​ថា​៖+ ​«​ចូរ​នាំ​ក្រុម​គ្រួសារ​នាង​ទៅ​រស់​នៅ​ស្រុក​ផ្សេង ព្រោះ​ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ថា​នៅ​ស្រុក​នេះ​នឹង​មាន​ការ​អត់​ឃ្លាន+អស់​៧​ឆ្នាំ​»។ ២ ដូច្នេះ នាង​ក៏​ធ្វើ​តាម​បង្គាប់​របស់​តំណាង​ព្រះ​ពិត ដោយ​នាំ​ក្រុម​គ្រួសារ​ទៅ​រស់​នៅ​ស្រុក​ភីលីស្ទីន+អស់​រយៈ​ពេល​៧​ឆ្នាំ។

៣ លុះ​៧​ឆ្នាំ​កន្លង​ផុត​ហើយ នាង​ក៏​នាំ​ក្រុម​គ្រួសារ​ត្រឡប់​មក​ស្រុក​អ៊ីស្រាអែល​វិញ។ បន្ទាប់​មក នាង​ក៏​ទៅ​អង្វរ​ស្ដេច​សុំ​ស្រែ​ចម្ការ​និង​ផ្ទះ​របស់​នាង​មក​វិញ។ ៤ គ្រា​នោះ ស្ដេច​ស្រុក​អ៊ីស្រាអែល​បាន​សួរ​កេហាស៊ី​ជា​អ្នក​បម្រើ​របស់​អេលីសេ​ដែល​ជា​តំណាង​ព្រះ​ពិត​ថា​៖ ​«​សូម​រៀប​រាប់​ប្រាប់​ខ្ញុំ​អំពី​ការ​អស្ចារ្យ​ទាំង​ប៉ុន្មាន​ដែល​អេលីសេ​បាន​ធ្វើ​»។+ ៥ កេហាស៊ី​ក៏​បាន​រៀប​រាប់​ប្រាប់​ស្ដេច​អំពី​អេលីសេ​បាន​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ។+ ដំណាល​គ្នា​នោះ ស្ត្រី​ដែល​អេលីសេ​បាន​ប្រោស​កូន​នាង​ឲ្យ​រស់​ឡើង​វិញ ក៏​ចូល​មក​ជួប​ស្ដេច​ដើម្បី​សុំ​ស្រែ​ចម្ការ​និង​ផ្ទះ​របស់​នាង​វិញ។+ ភ្លាម​នោះ កេហាស៊ី​ក៏​និយាយ​ថា​៖ ​«​ស្ដេច​ជា​ម្ចាស់ នាង​ជា​ស្ត្រី​នោះ​ហើយ ហើយ​នោះ​ជា​កូន​ប្រុស​ដែល​អេលីសេ​បាន​ប្រោស​ឲ្យ​រស់​ឡើង​វិញ​»។ ៦ រួច​មក ស្ដេច​ក៏​បាន​សួរ​នាង​អំពី​អ្វី​ដែល​បាន​កើត​ឡើង។ លុះ​ស្ដាប់​រួច ស្ដេច​ក៏​បង្គាប់​មន្ត្រី​ម្នាក់​ថា​៖ ​«​ចូរ​ប្រគល់​ទ្រព្យ​សម្បត្តិ​ទាំង​អស់​ឲ្យ​នាង​វិញ ព្រម​ទាំង​ភោគ​ផល​ពី​ដី​នោះ​តាំង​ពី​ពេល​ដែល​នាង​ចាក​ចេញ​ពី​ស្រុក​រហូត​មក​ដល់​ឥឡូវ​នេះ​»។

៧ នៅ​ពេល​មួយ អេលីសេ​ធ្វើ​ដំណើរ​ទៅ​ក្រុង​ដាម៉ាស់។+ ពេល​នោះ បេនហាដាត+ជា​ស្ដេច​ស្រុក​ស៊ីរី​បាន​ធ្លាក់​ខ្លួន​ឈឺ។ មាន​គេ​មក​រាយ​ការណ៍​ប្រាប់​ស្ដេច​ថា​៖ ​«​តំណាង​ព្រះ​ពិត+បាន​មក​ទី​នេះ​ហើយ​»។ ៨ ពេល​ឮ​ដូច្នេះ ស្ដេច​ក៏​បង្គាប់​ហាសេអែល​ថា​៖+ ​«​ចូរ​ទៅ​ជួប​តំណាង​ព្រះ​ពិត+ ហើយ​នាំ​យក​អំណោយ​ទៅ​ជា​មួយ​ផង។ សូម​សួរ​ព្រះ​យេហូវ៉ា​តាម​រយៈ​គាត់​ថា​៖ ‹តើ​ខ្ញុំ​នឹង​បាន​ជា​សះ​ស្បើយ​ពី​ជំងឺ​ឬ​ទេ?›​»។ ៩ ដូច្នេះ ហាសេអែល​ក៏​រៀបចំ​អំណោយ​ជា​របស់​ល្អ​ៗ​ពី​ក្រុង​ដាម៉ាស់​ដាក់​លើ​ខ្នង​អូដ្ឋ​៤០​ក្បាល ហើយ​ក៏​ធ្វើ​ដំណើរ​ទៅ​ជួប​អេលីសេ។ ពេល​ទៅ​ដល់ គាត់​ក៏​និយាយ​ទៅ​កាន់​អេលីសេ​ថា​៖ ​«​លោក​ម្ចាស់! បេនហាដាត​ជា​ស្ដេច​ស្រុក​ស៊ីរី​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ជួប​លោក​ម្ចាស់។ គាត់​សួរ​ថា​៖ ‹តើ​ខ្ញុំ​នឹង​បាន​ជា​សះ​ស្បើយ​ពី​ជំងឺ​ឬ​ទេ?›​»។ ១០ អេលីសេ​ក៏​តប​ទៅ​វិញ​ថា​៖ ​«​ចូរ​ទៅ​ប្រាប់​គាត់​ថា​៖ ‹លោក​នឹង​បាន​ជា​សះ​ស្បើយ​ពិត​មែន›។ ប៉ុន្តែ ព្រះ​យេហូវ៉ា​បាន​បើក​បង្ហាញ​ឲ្យ​ខ្ញុំ​ដឹង​ថា គាត់​នឹង​ស្លាប់​ជា​មិន​ខាន​»។+ ១១ បន្ទាប់​មក អេលីសេ​ក៏​សម្លឹង​មើល​មុខ​ហាសេអែល​រហូត​ដល់​គាត់​ខ្មាស។ រួច​អេលីសេ​ចាប់​ផ្ដើម​យំ។ ១២ ហាសេអែល​ក៏​សួរ​ថា​៖ ​«​ហេតុ​អ្វី​ក៏​លោក​ម្ចាស់​យំ​ដូច្នេះ?​»។ អេលីសេ​ឆ្លើយ​ថា​៖ ​«​ពី​ព្រោះ​ខ្ញុំ​ដឹង​ថា​អ្នក​នឹង​ប្រព្រឹត្ត​យ៉ាង​ឃោរ​ឃៅ​ទៅ​លើ​បណ្ដា​ជន​អ៊ីស្រាអែល។+ អ្នក​នឹង​ដុត​បំផ្លាញ​បន្ទាយ​មាំ​មួន ហើយ​សម្លាប់​ទាហាន​ខ្លាំង​ពូកែ​របស់​ពួក​គេ។ អ្នក​ក៏​បោក​សម្លាប់​កូន​ក្មេង ព្រម​ទាំង​វះ​ពោះ​ស្ត្រី​មាន​ផ្ទៃ​ពោះ​ទៀត​ផង​»។+ ១៣ ហាសេអែល​បាន​និយាយ​ថា​៖ ​«​តើ​ខ្ញុំ​អាច​ធ្វើ​ដូច្នោះ​ម្ដេច​បាន? ព្រោះ​ខ្ញុំ​បាទ​គ្រាន់​តែ​ជា​ឆ្កែ​មួយ​ក្បាល​ប៉ុណ្ណោះ​»។ ប៉ុន្តែ អេលីសេ​បាន​តប​ថា​៖ ​«​ព្រះ​យេហូវ៉ា​បាន​បើក​បង្ហាញ​ឲ្យ​ខ្ញុំ​ដឹង​ថា​អ្នក​នឹង​ទៅ​ជា​ស្ដេច​លើ​ស្រុក​ស៊ីរី​»។+

១៤ លុះ​ស្ដាប់​រួច ហាសេអែល​ក៏​ត្រឡប់​ទៅ​ជួប​បេនហាដាត​ជា​ម្ចាស់​របស់​គាត់​វិញ។ ពេល​នោះ បេនហាដាត​បាន​សួរ​ថា​៖ ​«​តើ​អេលីសេ​ប្រាប់​អ្នក​យ៉ាង​ណា?​»។ ហាសេអែល​ក៏​ឆ្លើយ​ថា​៖ ​«​គាត់​ប្រាប់​ខ្ញុំ​ថា​លោក​នឹង​ជា​សះ​ស្បើយ​ជា​មិន​ខាន​»។+ ១៥ ប៉ុន្តែ ស្អែក​ឡើង​ហាសេអែល​បាន​យក​ផួយ​ទៅ​ជ្រលក់​ទឹក រួច​យក​ទៅ​ខ្ទប់​មុខ​បេនហាដាត​រហូត​ដល់​គាត់​ថប់​ដង្ហើម​ស្លាប់​ទៅ។+ បន្ទាប់​មក ហាសេអែល​ក៏​បាន​ក្លាយ​ទៅ​ជា​ស្ដេច​ជំនួស​បេនហាដាត។+

១៦ នៅ​ឆ្នាំ​ទី​៥​នៃ​រាជ្យ​យេហូរ៉ាម+ជា​កូន​អាហាប់​ស្ដេច​ស្រុក​អ៊ីស្រាអែល យេហូសាផាត​ជា​ស្ដេច​ស្រុក​យូដា​បាន​ផ្ទេរ​រាជ្យ​ដល់​យេហូរ៉ាម+ជា​កូន​របស់​គាត់។ ១៧ យេហូរ៉ាម​បាន​គ្រង​រាជ្យ​ពេល​គាត់​មាន​អាយុ​៣២​ឆ្នាំ ហើយ​គ្រប់​គ្រង​នៅ​ក្រុង​យេរូសាឡិម*អស់​រយៈ​ពេល​៨​ឆ្នាំ។ ១៨ គាត់​បាន​ដើរ​តាម​គន្លង​នៃ​បណ្ដា​ស្ដេច​ស្រុក​អ៊ីស្រាអែល+ ដូច​ពូជ​ពង្ស​របស់​អាហាប់​ដែរ+ ព្រោះ​គាត់​បាន​រៀប​ការ​ជា​មួយ​នឹង​កូន​ស្រី​របស់​អាហាប់។+ គាត់​តែង​តែ​ប្រព្រឹត្ត​អ្វី​ដែល​ព្រះ​យេហូវ៉ា​មិន​ពេញ​ចិត្ត។+ ១៩ ប៉ុន្តែ ដោយ​យល់​ដល់​ដាវីឌ​ជា​អ្នក​បម្រើ​របស់​លោក+ ព្រះ​យេហូវ៉ា​មិន​ចង់​បំផ្លាញ​ពួក​យូដា​ឲ្យ​សាប​សូន្យ​ទេ ព្រោះ​លោក​បាន​សន្យា​នឹង​ដាវីឌ​ថា ពូជ​ពង្ស*របស់​គាត់​នឹង​គ្រប់​គ្រង​ជា​រៀង​រហូត។+

២០ ក្នុង​រាជ្យ​យេហូរ៉ាម ពួក​អេដំ​បាន​បះ​បោរ​ប្រឆាំង​នឹង​ពួក​យូដា+ ហើយ​ពួក​គេ​បាន​តែង​តាំង​ស្ដេច​ឲ្យ​គ្រប់​គ្រង​លើ​ពួក​គេ។+ ២១ ដូច្នេះ យេហូរ៉ាម​បាន​ប្រមូល​ទ័ព​រទេះ​ចម្បាំង​ទាំង​អស់​ទៅ​តំបន់​សាអៀ។ រួច​គាត់​បាន​ក្រោក​ឡើង​ទាំង​យប់ ទៅ​វាយ​ប្រហារ​ពួក​អេដំ​ដែល​មក​ឡោម​ព័ទ្ធ​គាត់​និង​ពួក​មេ​ទ័ព​រទេះ​ចម្បាំង។ គាត់​បាន​វាយ​ឈ្នះ​ពួក​គេ ហើយ​ពួក​គេ​បាន​រត់​ទៅ​ជំរំ​ទ័ព​របស់​ខ្លួន។ ២២ ប៉ុន្តែ ពួក​អេដំ​នៅ​តែ​បះ​បោរ​ប្រឆាំង​នឹង​ពួក​យូដា​រហូត​មក​ដល់​សព្វ​ថ្ងៃ។ នៅ​គ្រា​នោះ ក្រុង​លិបណា+ក៏​បាន​បះ​បោរ​ប្រឆាំង​ដែរ។

២៣ រីឯ​កិច្ចការ​ទាំង​ប៉ុន្មាន​ដែល​យេហូរ៉ាម​បាន​ធ្វើ សុទ្ធតែ​បាន​ត្រូវ​កត់​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ​សាស្ត្រ​របស់​បណ្ដា​ស្ដេច​នៅ​ស្រុក​យូដា។ ២៤ យេហូរ៉ាម​ក៏​បាន​ស្លាប់ ហើយ​គេ​បាន​បញ្ចុះ​សព​គាត់​ជា​មួយ​នឹង​បុព្វ​បុរស​របស់​គាត់​នៅ​ក្រុង​ដាវីឌ។+ ក្រោយ​មក អាហាស៊ីយ៉ា+ជា​កូន​បាន​គ្រង​រាជ្យ​បន្ទាប់​ពី​គាត់។

២៥ នៅ​ឆ្នាំ​ទី​១២​ក្នុង​រាជ្យ​យេហូរ៉ាម​ជា​កូន​អាហាប់​ស្ដេច​ស្រុក​អ៊ីស្រាអែល អាហាស៊ីយ៉ា​ជា​កូន​យេហូរ៉ាម​ស្ដេច​ស្រុក​យូដា បាន​គ្រប់​គ្រង​ជា​ស្ដេច។+ ២៦ ពេល​នោះ គាត់​មាន​អាយុ​២២​ឆ្នាំ ហើយ​បាន​គ្រប់​គ្រង​នៅ​ក្រុង​យេរូសាឡិម​អស់​រយៈ​ពេល​មួយ​ឆ្នាំ។ ម្ដាយ​គាត់​ឈ្មោះ​អាថាលៀ+ ត្រូវ​ជា​ចៅ​របស់​អំរី+ស្ដេច​ស្រុក​អ៊ីស្រាអែល។ ២៧ គាត់​បាន​ដើរ​តាម​គន្លង​របស់​ពូជ​ពង្ស​អាហាប់+ ហើយ​តែង​តែ​ប្រព្រឹត្ត​អ្វី​ដែល​ព្រះ​យេហូវ៉ា​មិន​ពេញ​ចិត្ត ដូច​ពូជ​ពង្ស​របស់​អាហាប់​ដែរ ព្រោះ​គាត់​ជា​សាច់​ញាតិ​អាហាប់។+ ២៨ ដូច្នេះ អាហាស៊ីយ៉ា​បាន​រួម​ដៃ​ជា​មួយ​នឹង​យេហូរ៉ាម​ជា​កូន​អាហាប់ ទៅ​ច្បាំង​នឹង​ហាសេអែល​ជា​ស្ដេច​ស្រុក​ស៊ីរី​នៅ​ក្រុង​រ៉ាម៉ូតគីលាត។+ ប៉ុន្តែ យេហូរ៉ាម​បាន​រង​របួស​ដោយ​សារ​ពួក​ស៊ីរី។+ ២៩ ដូច្នេះ ស្ដេច​យេហូរ៉ាម​បាន​ត្រឡប់​ទៅ​ក្រុង​យេសរៀល​វិញ+ ដើម្បី​ព្យាបាល​របួស​របស់​គាត់។ គាត់​បាន​រង​របួស​ពេល​ដែល​ច្បាំង​នឹង​ហាសេអែល​ជា​ស្ដេច​ស្រុក​ស៊ីរី​នៅ​ក្រុង​រ៉ាម៉ា។*+ ឯ​អាហាស៊ីយ៉ា​ជា​កូន​យេហូរ៉ាម​ស្ដេច​ស្រុក​យូដា​បាន​ចុះ​ទៅ​ក្រុង​យេសរៀល ដើម្បី​ទៅ​សួរ​សុខ​ទុក្ខ​យេហូរ៉ាម​ជា​កូន​អាហាប់។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក