បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • បណ្ដាស្ដេចទី២ ១០
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីបណ្ដាស្ដេចទី២

      • យេហ៊ូ​សម្លាប់​ពូជ​ពង្ស​អាហាប់ (​១​-​១៧​)

        • យេហូណាដាប​ចូល​រួម​ជា​មួយ​យេហ៊ូ (​១៥​-​១៧​)

      • យេហ៊ូ​សម្លាប់​ពួក​អ្នក​គោរព​បូជា​ព្រះ​បាល (​១៨​-​២៧​)

      • សេចក្ដី​សង្ខេប​នៃ​ការ​គ្រប់​គ្រង​របស់​យេហ៊ូ (​២៨​-​៣៦​)

បណ្ដាស្ដេចទី២ ១០:១

ឯកសារយោង

  • +១បស ១៦:២៩
  • +១បស ២១:៨

បណ្ដាស្ដេចទី២ ១០:៤

ឯកសារយោង

  • +២បស ៩:២៤, ២៧

បណ្ដាស្ដេចទី២ ១០:៧

ឯកសារយោង

  • +១បស ២១:២១

បណ្ដាស្ដេចទី២ ១០:៩

ឯកសារយោង

  • +២បស ៩:១៤, ២៤

បណ្ដាស្ដេចទី២ ១០:១០

ឯកសារយោង

  • +១សាំ ១៥:២៩; អេ ១៤:២៧
  • +១បស ២១:១៩-២៤; ២បស ៩:៧, ៣៦

បណ្ដាស្ដេចទី២ ១០:១១

ឯកសារយោង

  • +១បស ១៨:១៩; ២បស ២៣:១៩, ២០
  • +១បស ២១:២១

បណ្ដាស្ដេចទី២ ១០:១៣

ឯកសារយោង

  • +២បស ៨:២៩; ៩:២១, ២៧; ២ប្រ ២២:១

បណ្ដាស្ដេចទី២ ១០:១៤

កំណត់សម្គាល់

  • *

    ឬ​«​ពួក​បុរស​ទាំង​៤២​នាក់​»​

ឯកសារយោង

  • +២ប្រ ២២:៨

បណ្ដាស្ដេចទី២ ១០:១៥

ឯកសារយោង

  • +យេ ៣៥:៦, ១៩
  • +១ប្រ ២:៥៥

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/១២/២០០៥, ទំ.  ៣១

    ១/៤/១៩៩៨, ទំ.  ១៤-១៥

បណ្ដាស្ដេចទី២ ១០:១៦

កំណត់សម្គាល់

  • *

    ឬ​«​ខ្ញុំ​មាន​ចិត្ត​ខ្នះ​ខ្នែង​យ៉ាង​ណា​ចំពោះ​ព្រះ​យេហូវ៉ា​»​

ឯកសារយោង

  • +ជប ២៥:១១; ១បស ១៩:១០

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/៤/១៩៩៨, ទំ.  ១៤-១៥

បណ្ដាស្ដេចទី២ ១០:១៧

ឯកសារយោង

  • +២បស ៩:៨; ២ប្រ ២២:៧
  • +១បស ២១:២០, ២១; ២បស ៩:២៦

បណ្ដាស្ដេចទី២ ១០:១៨

ឯកសារយោង

  • +១បស ១៦:៣២, ៣៣; ១៨:២២

បណ្ដាស្ដេចទី២ ១០:១៩

ឯកសារយោង

  • +២បស ៣:១៣
  • +២បស ១០:១១

បណ្ដាស្ដេចទី២ ១០:២១

ឯកសារយោង

  • +១បស ១៦:៣០, ៣២

បណ្ដាស្ដេចទី២ ១០:២៣

ឯកសារយោង

  • +២បស ១០:១៥; យេ ៣៥:៦, ១៩

បណ្ដាស្ដេចទី២ ១០:២៥

ឯកសារយោង

  • +ដច ៣២:២៦, ២៧; បច ១៣:៦-៩; អេគ ៩:៥

បណ្ដាស្ដេចទី២ ១០:២៦

កំណត់សម្គាល់

  • *

    ឬ​«​បង្គោល​ថ្ម​ពិសិដ្ឋ​»​

ឯកសារយោង

  • +ចល ២៦:១
  • +បច ៧:២៥

បណ្ដាស្ដេចទី២ ១០:២៧

ឯកសារយោង

  • +ចល ២៦:៣០; បច ៧:៥
  • +១បស ១៦:៣០, ៣២

បណ្ដាស្ដេចទី២ ១០:២៩

ឯកសារយោង

  • +១បស ១២:២៨-៣០; ១៣:៣៣; ហូ ៨:៦

បណ្ដាស្ដេចទី២ ១០:៣០

ឯកសារយោង

  • +១បស ២១:២១
  • +២បស ១៣:១, ១០; ១៤:២៣; ១៥:៨, ១២

បណ្ដាស្ដេចទី២ ១០:៣១

ឯកសារយោង

  • +បច ១០:១២; ហូ ១:៤
  • +១បស ១២:២៨-៣០; ១៣:៣៤; ១៤:១៦

បណ្ដាស្ដេចទី២ ១០:៣២

ឯកសារយោង

  • +១បស ១៩:១៧; ២បស ៨:១២; ១៣:២២

បណ្ដាស្ដេចទី២ ១០:៣៣

ឯកសារយោង

  • +ជប ៣២:៣៣; យ៉ូស ២២:៩
  • +បច ៣:១៣-១៦; ២៨:៦៣; យ៉ូស ១៣:៨-១២

បណ្ដាស្ដេចទី២ ១០:៣៥

ឯកសារយោង

  • +២បស ១៣:១

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

២បស. ១០:១១បស ១៦:២៩
២បស. ១០:១១បស ២១:៨
២បស. ១០:៤២បស ៩:២៤, ២៧
២បស. ១០:៧១បស ២១:២១
២បស. ១០:៩២បស ៩:១៤, ២៤
២បស. ១០:១០១សាំ ១៥:២៩; អេ ១៤:២៧
២បស. ១០:១០១បស ២១:១៩-២៤; ២បស ៩:៧, ៣៦
២បស. ១០:១១១បស ១៨:១៩; ២បស ២៣:១៩, ២០
២បស. ១០:១១១បស ២១:២១
២បស. ១០:១៣២បស ៨:២៩; ៩:២១, ២៧; ២ប្រ ២២:១
២បស. ១០:១៤២ប្រ ២២:៨
២បស. ១០:១៥យេ ៣៥:៦, ១៩
២បស. ១០:១៥១ប្រ ២:៥៥
២បស. ១០:១៦ជប ២៥:១១; ១បស ១៩:១០
២បស. ១០:១៧២បស ៩:៨; ២ប្រ ២២:៧
២បស. ១០:១៧១បស ២១:២០, ២១; ២បស ៩:២៦
២បស. ១០:១៨១បស ១៦:៣២, ៣៣; ១៨:២២
២បស. ១០:១៩២បស ៣:១៣
២បស. ១០:១៩២បស ១០:១១
២បស. ១០:២១១បស ១៦:៣០, ៣២
២បស. ១០:២៣២បស ១០:១៥; យេ ៣៥:៦, ១៩
២បស. ១០:២៥ដច ៣២:២៦, ២៧; បច ១៣:៦-៩; អេគ ៩:៥
២បស. ១០:២៦ចល ២៦:១
២បស. ១០:២៦បច ៧:២៥
២បស. ១០:២៧ចល ២៦:៣០; បច ៧:៥
២បស. ១០:២៧១បស ១៦:៣០, ៣២
២បស. ១០:២៩១បស ១២:២៨-៣០; ១៣:៣៣; ហូ ៨:៦
២បស. ១០:៣០១បស ២១:២១
២បស. ១០:៣០២បស ១៣:១, ១០; ១៤:២៣; ១៥:៨, ១២
២បស. ១០:៣១បច ១០:១២; ហូ ១:៤
២បស. ១០:៣១១បស ១២:២៨-៣០; ១៣:៣៤; ១៤:១៦
២បស. ១០:៣២១បស ១៩:១៧; ២បស ៨:១២; ១៣:២២
២បស. ១០:៣៣ជប ៣២:៣៣; យ៉ូស ២២:៩
២បស. ១០:៣៣បច ៣:១៣-១៦; ២៨:៦៣; យ៉ូស ១៣:៨-១២
២បស. ១០:៣៥២បស ១៣:១
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
  • ១៦
  • ១៧
  • ១៨
  • ១៩
  • ២០
  • ២១
  • ២២
  • ២៣
  • ២៤
  • ២៥
  • ២៦
  • ២៧
  • ២៨
  • ២៩
  • ៣០
  • ៣១
  • ៣២
  • ៣៣
  • ៣៤
  • ៣៥
  • ៣៦
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
បណ្ដាស្ដេចទី២ ១០:១-៣៦

បណ្ដាស្ដេចទី២

១០ អាហាប់+មាន​កូន​៧០​នាក់​នៅ​ក្រុង​សាម៉ារី។ ដូច្នេះ យេហ៊ូ​ក៏​បាន​ផ្ញើ​សារ​ទៅ​ក្រុង​សាម៉ារី ដល់​ពួក​អ្នក​គ្រប់​គ្រង​ក្រុង​យេសរៀល និង​បុរស​ចាស់​ទុំ+ ព្រម​ទាំង​អ្នក​ដែល​បី​បាច់​រក្សា​កូន​ចៅ​របស់​អាហាប់។ សំបុត្រ​នោះ​មាន​សេចក្ដី​ដូច​ត​ទៅ​៖ ២ ​«​ឥឡូវ​នេះ អស់​លោក​ស្ថិត​នៅ​ក្រុង​រឹង​មាំ មាន​ទាំង​កូន​ស្ដេច រទេះ​ចម្បាំង សេះ និង​គ្រឿង​ចម្បាំង នៅ​ជា​មួយ​ស្រាប់​ហើយ។ ដូច្នេះ ពេល​អស់​លោក​ទទួល​សំបុត្រ​នេះ ៣ ចូរ​តែង​តាំង​កូន​ស្ដេច​ម្នាក់​ដែល​ប្រសើរ​ជាង​គេ ឲ្យ​គ្រប់​គ្រង​ជំនួស​ឪពុក​គាត់។ បន្ទាប់​មក ចូរ​ច្បាំង​ការពារ​ពូជ​ពង្ស​របស់​ម្ចាស់​អ្នក​ចុះ​»។

៤ ឮ​ដូច្នេះ ពួក​គេ​ភ័យ​ខ្លាច​ខ្លាំង​ណាស់ ហើយ​និយាយ​គ្នា​ថា​៖ ​«​សូម្បី​តែ​ស្ដេច​ពីរ​រូប​ក៏​មិន​អាច​ឈ្នះ​គាត់​ទៅ​ហើយ+ ចុះ​ទម្រាំ​តែ​យើង តើ​នឹង​ឈ្នះ​ម្ដេច​បាន?​»។ ៥ ដូច្នេះ អ្នក​មើល​ការ​ខុស​ត្រូវ​ក្នុង​វិមាន និង​អភិបាល​ក្រុង ពួក​បុរស​ចាស់​ទុំ រួម​ទាំង​ពួក​អ្នក​បី​បាច់​ថែ​រក្សា​កូន​ស្ដេច បាន​ផ្ញើ​សារ​ទៅ​យេហ៊ូ​វិញ​ថា​៖ ​«​យើង​នឹង​មិន​តែង​តាំង​អ្នក​ណា​ម្នាក់​ជា​ស្ដេច​ឡើយ។ យើង​ទាំង​អស់​គ្នា​ជា​អ្នក​បម្រើ​របស់​លោក ព្រម​ធ្វើ​តាម​បង្គាប់​លោក​ទាំង​អស់។ អ្វី​ដែល​លោក​យល់​ថា​ល្អ សូម​ធ្វើ​ចុះ​»។

៦ បន្ទាប់​មក យេហ៊ូ​បាន​ផ្ញើ​សារ​មួយ​ទៀត​ទៅ​ពួក​គេ​ថា​៖ ​«​បើ​អស់​លោក​ពិត​ជា​នៅ​ខាង​ខ្ញុំ ហើយ​ព្រម​ធ្វើ​តាម​បង្គាប់​របស់​ខ្ញុំ​មែន ចូរ​កាត់​ក្បាល​កូន​ស្ដេច​ទាំង​អស់ ហើយ​នៅ​ថ្ងៃ​ស្អែក​ថ្មើរ​នេះ ចូរ​យក​មក​ឲ្យ​ខ្ញុំ​នៅ​ក្រុង​យេសរៀល​»។

ឯ​កូន​ស្ដេច​ទាំង​៧០​នាក់​នោះ ពួក​គេ​នៅ​ជា​មួយ​នឹង​ពួក​អ្នក​ធំ​ដែល​បី​បាច់​ថែ​រក្សា​ពួក​គេ។ ៧ ក្រោយ​ពី​ទទួល​និង​អាន​សំបុត្រ​នោះ​រួច ពួក​គេ​ក៏​យក​កូន​ស្ដេច​ទាំង​៧០​នាក់+ទៅ​កាត់​ក្បាល ហើយ​ដាក់​ក្បាល​ទាំង​នោះ​នៅ​ក្នុង​កញ្ឆេ ផ្ញើ​ទៅ​ឲ្យ​យេហ៊ូ​នៅ​ក្រុង​យេសរៀល។ ៨ ឯ​អ្នក​នាំ​សារ​ក៏​ចូល​ទៅ​ជម្រាប​យេហ៊ូ​ថា​៖ ​«​ពួក​គេ​បាន​យក​ក្បាល​របស់​កូន​ស្ដេច​មក​ហើយ​»។ ដូច្នេះ យេហ៊ូ​ក៏​បង្គាប់​ថា​៖ ​«​ចូរ​យក​ក្បាល​ទាំង​នោះ ទៅ​គរ​ជា​ពីរ​គំនរ​នៅ​ខ្លោង​ទ្វារ​ក្រុង រហូត​ដល់​ព្រឹក​ទៅ​»។ ៩ លុះ​ព្រឹក​ឡើង យេហ៊ូ​ក៏​ចេញ​ទៅ​ឈរ​នៅ​មុខ​បណ្ដា​ជន​ទាំង​អស់ ហើយ​និយាយ​ថា​៖ ​«​អ្នក​រាល់​គ្នា​គ្មាន​ទោស​ទេ។ គឺ​ខ្ញុំ​ទេ​ដែល​ក្បត់​ម្ចាស់​ខ្ញុំ ហើយ​សម្លាប់​គាត់។+ រីឯ​អ្នក​ទាំង​នេះ តើ​អ្នក​ណា​បាន​សម្លាប់​ពួក​គេ? ១០ ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​ដឹង​ថា គ្រប់​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា​ដែល​ព្រះ​យេហូវ៉ា​បាន​ពោល​ទាស់​នឹង​ពូជ​ពង្ស​អាហាប់ សុទ្ធតែ​នឹង​ក្លាយ​ទៅ​ជា​ការ​ពិត។+ ពាក្យ​ទាំង​អស់​ដែល​ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​តាម​រយៈ​អេលីយ៉ា លោក​បាន​ធ្វើ​ឲ្យ​កើត​ឡើង​មែន​»។+ ១១ មិន​ត្រឹម​តែ​ប៉ុណ្ណោះ យេហ៊ូ​បាន​សម្លាប់​អស់​អ្នក​ដែល​នៅ​សេស​សល់​ពី​ពូជ​ពង្ស​អាហាប់​ក្នុង​ក្រុង​យេសរៀល រួម​ទាំង​អ្នក​ធំ មិត្ត​សម្លាញ់​របស់​អាហាប់ និង​ពួក​សង្ឃ​ទាំង​អស់។+ ដូច្នេះ គ្មាន​នៅ​សល់​អ្នក​ណា​ម្នាក់​នៅ​ខាង​អាហាប់​ឡើយ។+

១២ បន្ទាប់​មក យេហ៊ូ​បាន​ធ្វើ​ដំណើរ​ទៅ​ក្រុង​សាម៉ារី ហើយ​បាន​ឆ្លង​កាត់​កន្លែង​កាត់​រោម​ចៀម។ ១៣ នៅ​កន្លែង​នោះ យេហ៊ូ​ក៏​បាន​ជួប​បង​ប្អូន​ប្រុស​របស់​អាហាស៊ីយ៉ា+ជា​ស្ដេច​ស្រុក​យូដា។ យេហ៊ូ​ក៏​សួរ​ពួក​គេ​ថា​៖ ​«​តើ​ពួក​អ្នក​ជា​អ្នក​ណា?​»។ ពួក​គេ​ក៏​ឆ្លើយ​ថា​៖ ​«​យើង​ជា​បង​ប្អូន​របស់​អាហាស៊ីយ៉ា ហើយ​យើង​កំពុង​ធ្វើ​ដំណើរ​ទៅ​សួរ​សុខ​ទុក្ខ​កូន​ស្ដេច និង​កូន​របស់​មាតា​ស្ដេច​»។ ១៤ ភ្លាម​នោះ យេហ៊ូ​ក៏​បង្គាប់​ថា​៖ ​«​ចូរ​ចាប់​ពួក​គេ​ទាំង​រស់!​»។ ដូច្នេះ ពួក​បុរស​របស់​យេហ៊ូ​ក៏​ចាប់​ពួក​គេ​ទាំង​៤២​នាក់* ហើយ​យក​ទៅ​សម្លាប់​នៅ​ត្រង់​អណ្ដូង​ក្បែរ​កន្លែង​កាត់​រោម​ចៀម។ យេហ៊ូ​មិន​បាន​ទុក​ជីវិត​ឲ្យ​អ្នក​ណា​ម្នាក់​ឡើយ។+

១៥ លុះ​យេហ៊ូ​ចេញ​ពី​ទី​នោះ គាត់​ក៏​ជួប​យេហូណាដាប+ជា​កូន​រេកាប+ ដែល​កំពុង​ធ្វើ​ដំណើរ​មក​ជួប​គាត់។ យេហ៊ូ​ក៏​ជូន​ពរ​យេហូណាដាប រួច​និយាយ​ថា​៖ ​«​តើ​អ្នក​មាន​ចិត្ត​ស្មោះ​នឹង​ខ្ញុំ ដូច​ខ្ញុំ​ស្មោះ​នឹង​អ្នក​ឬ​ទេ?​»។

យេហូណាដាប​ក៏​ឆ្លើយ​ថា​៖ ​«​ខ្ញុំ​មាន​ចិត្ត​ស្មោះ​មែន​»។

យេហ៊ូ​ក៏​និយាយ​ថា​៖ ​«​បើ​ដូច្នេះ ចូរ​ហុច​ដៃ​មក​»។

ពេល​នោះ គាត់​ក៏​ហុច​ដៃ រួច​យេហ៊ូ​ក៏​ទាញ​គាត់​ឡើង​ជិះ​រទេះ​ជា​មួយ​ទៅ។ ១៦ បន្ទាប់​មក យេហ៊ូ​និយាយ​ថា​៖ ​«​ចូរ​មក​ជា​មួយ​ខ្ញុំ ដើម្បី​មើល​ថា​ខ្ញុំ​មិន​ត្រា​ប្រណីនឹង​អ្នក​ដែល​ប្រឆាំង​នឹង​ព្រះ​យេហូវ៉ា​ឡើយ​»។*+ ដូច្នេះ ពួក​គេ​ក៏​បរ​រទេះ​ទៅ​ជា​មួយ​គ្នា។ ១៧ ពេល​យេហ៊ូ​ទៅ​ដល់​ក្រុង​សាម៉ារី គាត់​បាន​សម្លាប់​ពូជ​ពង្ស​អាហាប់​ដែល​នៅ​សេស​សល់​ទាំង​ប៉ុន្មាន​ឲ្យ​សាប​សូន្យ+ ដូច​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា​តាម​រយៈ​អេលីយ៉ា។+

១៨ ក្រោយ​មក យេហ៊ូ​បាន​ប្រមូល​បណ្ដា​ជន​ទាំង​អស់​ឲ្យ​មក​ជួប​ជុំ​គ្នា ហើយ​ប្រកាស​ថា​៖ ​«​អាហាប់​បាន​គោរព​បូជា​ព្រះ​បាល​ល្មម​ៗ​ទេ។+ ឯ​ខ្ញុំ​វិញ ខ្ញុំ​នឹង​គោរព​បូជា​ព្រះ​បាល​លើស​គាត់​ទៅ​ទៀត។ ១៩ ដូច្នេះ ចូរ​ទៅ​ប្រមូល​ពួក​អ្នក​ប្រកាស​ទំនាយ​ទាំង​អស់​របស់​ព្រះ​បាល+ឲ្យ​មក​ឯ​ខ្ញុំ ទាំង​អ្នក​គោរព​បូជា​ព្រះ​បាល និង​សង្ឃ​របស់​ព្រះ​បាល​ដែរ។+ ត្រូវ​ឲ្យ​ពួក​គេ​មក​ទាំង​អស់​គ្នា កុំ​ឲ្យ​មាន​អ្នក​ណា​ម្នាក់​ខាន​ឡើយ ព្រោះ​ខ្ញុំ​នឹង​ជូន​គ្រឿង​បូជា​ដ៏​ធំ​ដល់​ព្រះ​បាល។ បើ​អ្នក​ណា​ម្នាក់​មិន​មក​ទេ អ្នក​នោះ​នឹង​ត្រូវ​ស្លាប់​»។ ប៉ុន្តែ តាម​ពិត​នេះ​ជា​កលល្បិច​របស់​យេហ៊ូ​ទេ ដើម្បី​បំផ្លាញ​ចោល​អស់​អ្នក​ដែល​គោរព​បូជា​ព្រះ​បាល។

២០ យេហ៊ូ​ក៏​បន្ត​ថា​៖ ​«​ចូរ​រៀបចំ​ពិធី​បុណ្យ​ពិសេស​មួយ​ជូន​ព្រះ​បាល​»។ ដូច្នេះ ពួក​គេ​ក៏​រៀបចំ​តាម​បង្គាប់​គាត់។ ២១ ក្រោយ​នោះ យេហ៊ូ​ក៏​ចាត់​គេ​ឲ្យ​ទៅ​ប្រាប់​នៅ​ទូ​ទាំង​ស្រុក​អ៊ីស្រាអែល។ ដូច្នេះ អ្នក​គោរព​បូជា​ព្រះ​បាល​ទាំង​អស់​បាន​មក គ្មាន​ខាន​អ្នក​ណា​ម្នាក់​ឡើយ។ ពួក​គេ​បាន​ចូល​ក្នុង​វិហារ​ព្រះ​បាល+ពេញ​ណែន​តាន់តាប់។ ២២ យេហ៊ូ​បាន​បង្គាប់​អ្នក​មើល​ខុស​ត្រូវ​ខាង​សម្លៀក​បំពាក់​ថា​៖ ​«​ចូរ​ចែក​សម្លៀក​បំពាក់​ឲ្យ​ដល់​អ្នក​គោរព​បូជា​ទាំង​អស់​របស់​ព្រះ​បាល​ទៅ​»។ ដូច្នេះ អ្នក​នោះ​ក៏​ចែក​ឲ្យ​ពួក​គេ។ ២៣ បន្ទាប់​មក យេហ៊ូ​និង​យេហូណាដាប+ជា​កូន​រេកាប បាន​ចូល​ទៅ​ក្នុង​វិហារ​របស់​ព្រះ​បាល។ ខណៈ​នោះ យេហ៊ូ​ក៏​និយាយ​ទៅ​កាន់​ពួក​អ្នក​គោរព​បូជា​ព្រះ​បាល​ថា​៖ ​«​ចូរ​រក​មើល កុំ​ឲ្យ​មាន​អ្នក​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​នៅ​ទី​នេះ​ឲ្យ​សោះ គឺ​ទុក​ឲ្យ​មាន​តែ​អ្នក​គោរព​បូជា​ព្រះ​បាល​បាន​ហើយ​»។ ២៤ រួច​មក ពួក​គេ​ក៏​ចាប់​ផ្ដើម​ជូន​គ្រឿង​បូជា​និង​គ្រឿង​បូជា​ដុត​ដល់​ព្រះ​បាល។ នៅ​ខាង​ក្រៅ​វិហារ យេហ៊ូ​បាន​ដាក់​ទាហាន​របស់​គាត់​៨០​នាក់ ដោយ​បង្គាប់​ថា​៖ ​«​បើ​អ្នក​រាល់​គ្នា​ឲ្យ​អ្នក​ណា​ម្នាក់​ចេញ​ពី​វិហារ​នេះ​រត់​រួច អ្នក​រាល់​គ្នា​នឹង​ត្រូវ​ស្លាប់​ជំនួស​វិញ​»។

២៥ ក្រោយ​ពី​ជូន​គ្រឿង​បូជា​ដុត​រួច យេហ៊ូ​ក៏​បញ្ជា​ពួក​អ្នក​យាម​និង​ពួក​នាយ​ទាហាន​របស់​គាត់​ថា​៖ ​«​ចូរ​សម្លាប់​ពួក​គេ​ចោល​ទៅ! កុំ​ឲ្យ​អ្នក​ណា​ម្នាក់​រួច​ខ្លួន​ឡើយ!​»។+ ដូច្នេះ ពួក​អ្នក​យាម​និង​ពួក​មេ​ទ័ព​បាន​ហូត​ដាវ​ប្រហារ​ពួក​គេ​ទៅ ហើយ​បោះ​សព​ពួក​គេ​ចេញ​ទៅ​ក្រៅ។ ពួក​គេ​បន្ត​សម្លាប់​រហូត​ដល់​បន្ទប់​ខាង​ក្នុង​នៃ​វិហារ​ព្រះ​បាល។ ២៦ រួច​ពួក​គេ​ក៏​យក​បង្គោល​ឈើ​ពិសិដ្ឋ*+ចេញ​ពី​វិហារ​ព្រះ​បាល មក​ដុត​បំផ្លាញ​ចោល។+ ២៧ បន្ទាប់​មក ពួក​គេ​បំផ្លាញ​បង្គោល​ថ្ម​ពិសិដ្ឋ+សម្រាប់​គោរព​បូជា​ព្រះ​បាល ហើយ​ក៏​រំលំ​វិហារ​ព្រះ​បាល​ចោល​ដែរ។+ រួច​ពួក​គេ​យក​ទី​នោះ​ធ្វើ​ជា​កន្លែង​បន្ទោបង់ រហូត​ដល់​សព្វ​ថ្ងៃ។

២៨ ដោយ​ហេតុ​នោះ យេហ៊ូ​បាន​បំបាត់​ចោល​ការ​គោរព​បូជា​ព្រះ​បាល​ចេញ​អស់​ពី​ស្រុក​អ៊ីស្រាអែល។ ២៩ ក៏​ប៉ុន្តែ យេហ៊ូ​មិន​បាន​បែរ​ចេញ​ពី​អំពើ​ខុស​ឆ្គង​របស់​យេរ៉ូបោម​ជា​កូន​ណេបាត ដែល​ជា​អ្នក​បណ្ដាល​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល​ប្រព្រឹត្ត​ខុស​ឆ្គង​ឡើយ ព្រោះ​យេហ៊ូ​បាន​អនុញ្ញាត​ឲ្យ​នៅ​មាន​ការ​គោរព​បូជា​ដល់​រូប​កូនគោមាស​នៅ​ក្រុង​បេតអែល​និង​ក្រុង​ដាន់​ដដែល។+ ៣០ ព្រះ​យេហូវ៉ា​ក៏​មាន​ប្រសាសន៍​ទៅ​កាន់​យេហ៊ូ​ថា​៖ ​«​អ្នក​បាន​ធ្វើ​ល្អ និង​ប្រព្រឹត្ត​អ្វី​ដែល​ត្រឹម​ត្រូវ​នៅ​ចំពោះ​ភ្នែក​របស់​ខ្ញុំ ដោយ​បំផ្លាញ​ពូជ​ពង្ស​អាហាប់​ស្រប​តាម​បំណង​ចិត្ត​របស់​ខ្ញុំ។+ ដូច្នេះ កូន​ចៅ​អ្នក​នឹង​គ្រប់​គ្រង​លើ​ស្រុក​អ៊ីស្រាអែល ដល់​ទៅ​បួន​ជំនាន់​»។+ ៣១ ប៉ុន្តែ យេហ៊ូ​មិន​បាន​ធ្វើ​តាម​ច្បាប់​របស់​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល យ៉ាង​អស់​ពី​ចិត្ត​ទេ។+ គាត់​មិន​បាន​បែរ​ចេញ​ពី​អំពើ​ខុស​ឆ្គង​របស់​យេរ៉ូបោម​ជា​កូន​ណេបាត ដែល​ជា​អ្នក​បណ្ដាល​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ឡើយ។+

៣២ នៅ​គ្រា​នោះ ព្រះ​យេហូវ៉ា​អនុញ្ញាត​ឲ្យ​គេ​ដណ្ដើម​យក​ទឹក​ដី​អ៊ីស្រាអែល​ម្ដង​បន្តិច​ៗ។ ហេតុ​នេះ ហាសេអែល​ចេះ​តែ​មក​ឈ្លានពាន​ទឹក​ដី​អ៊ីស្រាអែល​ជា​និច្ច+ ៣៣ គឺ​ចាប់​ពី​ភាគ​ខាង​កើត​ទន្លេ​យ៉ូដាន់ ជា​ទឹក​ដី​គីលាត​ទាំង​មូល ដែល​មាន​កុលសម្ព័ន្ធ​កាដ កុលសម្ព័ន្ធ​រូបេន និង​កុលសម្ព័ន្ធ​ម៉ាណាសេ​រស់​នៅ+ ហើយ​ចាប់​ពី​ក្រុង​អារ៉ូអ៊ើរ ដែល​នៅ​ក្បែរ​ជ្រលង​អើណូន ទៅ​ដល់​តំបន់​គីលាត​និង​តំបន់បាសាន។+

៣៤ រីឯ​កិច្ចការ​ទាំង​ប៉ុន្មាន​ដែល​យេហ៊ូ​បាន​ធ្វើ​និង​ភាព​ខ្លាំង​ពូកែ​របស់​គាត់ សុទ្ធ​តែ​បាន​ត្រូវ​កត់​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ​សាស្ត្រ​របស់​បណ្ដា​ស្ដេច​នៅ​ស្រុក​អ៊ីស្រាអែល។ ៣៥ ក្រោយ​មក យេហ៊ូ​បាន​ស្លាប់ ហើយ​គេ​បាន​បញ្ចុះ​សព​គាត់​នៅ​ក្រុង​សាម៉ារី​ជា​មួយ​នឹង​បុព្វ​បុរស​របស់​គាត់។ បន្ទាប់​មក យេហូអាហាស+ជា​កូន​ក៏​បាន​គ្រង​រាជ្យ​បន្ទាប់​ពី​គាត់។ ៣៦ យេហ៊ូ​បាន​គ្រប់​គ្រង​លើ​ស្រុក​អ៊ីស្រាអែល​នៅ​ក្រុង​សាម៉ារី​អស់​រយៈ​ពេល​២៨​ឆ្នាំ។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក