ហូសេ
១២ «អេប្រាអ៊ីមបរិភោគខ្យល់ជាអាហារ។
គាត់ដេញតាមខ្យល់ដែលមកពីទិសខាងកើតពេញមួយថ្ងៃ។
គាត់និយាយកុហកនិងប្រព្រឹត្តអំពើឃោរឃៅមិនចេះស្រាកស្រាន្ត។
ពួកគេធ្វើកិច្ចព្រមព្រៀងជាមួយនឹងពួកអាស៊ីរី+ហើយយកប្រេងទៅជូនពួកអេហ្ស៊ីប។+
២ ព្រះយេហូវ៉ាមានរឿងក្ដីទាស់នឹងយូដា+
លោកនឹងកាត់ក្ដីឲ្យយ៉ាកុបស្របតាមការប្រព្រឹត្តរបស់គាត់
ហើយលោកនឹងសងគាត់វិញតាមទង្វើរបស់គាត់។+
៣ នៅក្នុងផ្ទៃ គាត់បានចាប់កែងជើងបងរបស់គាត់+
ហើយគាត់បានបោកចំបាប់ជាមួយនឹងព្រះយ៉ាងស្វាហាប់។+
៤ គាត់បានខំបោកចំបាប់ជាមួយនឹងទេវតារហូតដល់ឈ្នះ។
គាត់បានយំនិងអង្វរសុំពរពីទេវតានោះ»។+
លោកបានរកឃើញគាត់នៅក្រុងបេតអែល ហើយនៅទីនោះលោកបានមានប្រសាសន៍មកកាន់យើង។+
៦ «ដូច្នេះ ចូរត្រឡប់មករកព្រះរបស់អ្នកវិញ+
ចូរបង្ហាញសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ និងកាន់តាមយុត្តិធម៌ជានិច្ច+
ហើយសង្ឃឹមលើព្រះរបស់អ្នកជាដរាបតទៅ។
៧ ប៉ុន្តែ ក្នុងដៃរបស់អ្នកជំនួញមានតែជញ្ជីងមិនត្រឹមត្រូវ
ព្រោះគាត់ចូលចិត្តកេងប្រវ័ញ្ចណាស់។+
៨ អេប្រាអ៊ីមចេះតែនិយាយថា៖ ‹ខ្ញុំបានក្លាយទៅជាអ្នកមានហើយ+
ខ្ញុំរកបានទ្រព្យសម្បត្តិជាច្រើន។+
អ្វីទាំងនេះខ្ញុំរកបានដោយកម្លាំងញើសឈាមរបស់ខ្ញុំហើយខ្ញុំមិនបានប្រព្រឹត្តខុសឆ្គងឬធ្វើខុសអ្វីឡើយ›។
៩ ប៉ុន្តែ ខ្ញុំជាយេហូវ៉ាជាព្រះរបស់អ្នក តាំងពីនៅស្រុកអេហ្ស៊ីបមកម្ល៉េះ។+
ខ្ញុំនឹងធ្វើឲ្យអ្នករស់នៅក្នុងត្រសាលម្ដងទៀត
ដូចនៅគ្រាដែលមានបុណ្យតាមពេលកំណត់។
១០ ខ្ញុំបាននិយាយទៅកាន់ពួកអ្នកប្រកាសទំនាយ+
ខ្ញុំបានបើកបង្ហាញឲ្យពួកគេឃើញកាន់តែច្រើនក្នុងគំនិត
ហើយខ្ញុំបានប្រាប់រឿងប្រៀបប្រដូច តាមរយៈពួកអ្នកប្រកាសទំនាយ។
១១ នៅតំបន់គីលាត មានការបោកបញ្ឆោត+និងសេចក្ដីមិនពិត។
នៅក្រុងគីលកាល ពួកគេជូនគោឈ្មោលជាគ្រឿងបូជា+
ហើយទីបូជារបស់ពួកគេ ដូចជាគំនរថ្មនៅក្នុងវាលស្រែ។+
១២ យ៉ាកុបបានរត់ទៅតំបន់អេរ៉ាម*+
អ៊ីស្រាអែល+បានបម្រើនៅទីនោះដើម្បីរៀបការ+
ហើយគាត់ធ្វើការជាគង្វាលចៀមដើម្បីបានប្រពន្ធ។+