បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ការបំភ្លឺច្បាប់ ៩
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីការបំភ្លឺច្បាប់

      • មូលហេតុ​ដែល​បណ្ដា​ជន​អ៊ីស្រាអែល​បាន​ទទួល​ស្រុក​កាណាន (​១​-​៦​)

      • បណ្ដា​ជន​អ៊ីស្រាអែល​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ខឹង​អស់​បួន​ដង (​៧​-​២៩​)

        • រូប​កូន​គោ​មាស (​៧​-​១៤​)

        • ម៉ូសេ​អង្វរ​ព្រះ (​១៥​-​២១, ២៥​-​២៩​)

        • ការ​ធ្វើ​ឲ្យ​ព្រះ​ខឹង​អស់​បី​ដង (​២២​)

ការបំភ្លឺច្បាប់ ៩:១

ឯកសារយោង

  • +យ៉ូស ៤:១៩
  • +បច ៧:១
  • +ជប ១៣:២៨

ការបំភ្លឺច្បាប់ ៩:២

ឯកសារយោង

  • +ជប ១៣:៣៣

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ឯកសារយោង, ៥/២០២១, ទំ.  ៦

ការបំភ្លឺច្បាប់ ៩:៣

ឯកសារយោង

  • +បច ១:៣០; ២០:៤; ៣១:៣
  • +បច ៤:២៤; ហេ ១២:២៩
  • +ដច ២៣:៣១; បច ៧:២៣, ២៤

ការបំភ្លឺច្បាប់ ៩:៤

ឯកសារយោង

  • +បច ៧:៧, ៨; អេគ ៣៦:២២
  • +ដក ១៥:១៦; បច ១២:៣១; ១៨:៩, ១២

ការបំភ្លឺច្បាប់ ៩:៥

ឯកសារយោង

  • +ចល ១៨:២៥
  • +ដក ១៣:១៤, ១៥; ១៧:១, ៨
  • +ដក ២៦:៣
  • +ដក ២៨:១៣

ការបំភ្លឺច្បាប់ ៩:៦

ឯកសារយោង

  • +ដច ៣៤:៩; ចសព ៧៨:៨

ការបំភ្លឺច្បាប់ ៩:៧

ឯកសារយោង

  • +បច ៩:២២; ចសព ៧៨:៤០; ហេ ៣:១៦
  • +ដច ១៧:២; ជប ១១:៤; ១៦:១, ២; ២៥:២, ៣; បច ៣១:២៧

ការបំភ្លឺច្បាប់ ៩:៨

ឯកសារយោង

  • +ដច ៣២:៤, ១០

ការបំភ្លឺច្បាប់ ៩:៩

ឯកសារយោង

  • +ដច ២៤:១២; ៣១:១៨; ៣២:១៦
  • +ដច ២៤:៧
  • +ដច ២៤:១៨

ការបំភ្លឺច្បាប់ ៩:១០

ឯកសារយោង

  • +ដច ១៩:១៩; បច ៤:១០-១៣

ការបំភ្លឺច្បាប់ ៩:១២

ឯកសារយោង

  • +ដច ៣២:៧
  • +ដច ៣២:៤

ការបំភ្លឺច្បាប់ ៩:១៣

ឯកសារយោង

  • +ដច ៣២:៩

ការបំភ្លឺច្បាប់ ៩:១៤

ឯកសារយោង

  • +ដច ៣២:១០

ការបំភ្លឺច្បាប់ ៩:១៥

ឯកសារយោង

  • +ដច ៣២:១៥
  • +ដច ១៩:១៨

ការបំភ្លឺច្បាប់ ៩:១៦

ឯកសារយោង

  • +ដច ២០:៣, ៤

ការបំភ្លឺច្បាប់ ៩:១៧

ឯកសារយោង

  • +ដច ៣២:១៩

ការបំភ្លឺច្បាប់ ៩:១៨

ឯកសារយោង

  • +ដច ៣៤:២៨

ការបំភ្លឺច្បាប់ ៩:១៩

ឯកសារយោង

  • +ដច ៣២:១០
  • +ដច ៣២:១១, ១៤; ចសព ១០៦:២៣

ការបំភ្លឺច្បាប់ ៩:២០

ឯកសារយោង

  • +ដច ៣២:២, ២១

ការបំភ្លឺច្បាប់ ៩:២១

ឯកសារយោង

  • +ដច ៣២:៤
  • +ដច ៣២:២០

ការបំភ្លឺច្បាប់ ៩:២២

ឯកសារយោង

  • +ជប ១១:៣
  • +ដច ១៧:៧
  • +ជប ១១:៤, ៣៤

ការបំភ្លឺច្បាប់ ៩:២៣

ឯកសារយោង

  • +ជប ១៣:២៦
  • +ជប ១៤:៣, ៤
  • +បច ១:៣២; ចសព ១០៦:២៤, ២៥; ហេ ៣:១៩

ការបំភ្លឺច្បាប់ ៩:២៥

ឯកសារយោង

  • +ដច ៣៤:២៨

ការបំភ្លឺច្បាប់ ៩:២៦

ឯកសារយោង

  • +ដច ១៩:៥; ចសព ១៣៥:៤
  • +ដច ៣២:១១

ការបំភ្លឺច្បាប់ ៩:២៧

ឯកសារយោង

  • +ដច ៣:៦; ៦:៨; បច ៩:៥
  • +ដច ៣២:៣១, ៣២

ការបំភ្លឺច្បាប់ ៩:២៨

ឯកសារយោង

  • +ដច ៣២:១២; ជប ១៤:១៥, ១៦

ការបំភ្លឺច្បាប់ ៩:២៩

ឯកសារយោង

  • +១បស ៨:៥១; នេហ ១:១០
  • +ដច ៦:៦; បច ៤:២០, ៣៤

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

បច. ៩:១យ៉ូស ៤:១៩
បច. ៩:១បច ៧:១
បច. ៩:១ជប ១៣:២៨
បច. ៩:២ជប ១៣:៣៣
បច. ៩:៣បច ១:៣០; ២០:៤; ៣១:៣
បច. ៩:៣បច ៤:២៤; ហេ ១២:២៩
បច. ៩:៣ដច ២៣:៣១; បច ៧:២៣, ២៤
បច. ៩:៤បច ៧:៧, ៨; អេគ ៣៦:២២
បច. ៩:៤ដក ១៥:១៦; បច ១២:៣១; ១៨:៩, ១២
បច. ៩:៥ចល ១៨:២៥
បច. ៩:៥ដក ១៣:១៤, ១៥; ១៧:១, ៨
បច. ៩:៥ដក ២៦:៣
បច. ៩:៥ដក ២៨:១៣
បច. ៩:៦ដច ៣៤:៩; ចសព ៧៨:៨
បច. ៩:៧បច ៩:២២; ចសព ៧៨:៤០; ហេ ៣:១៦
បច. ៩:៧ដច ១៧:២; ជប ១១:៤; ១៦:១, ២; ២៥:២, ៣; បច ៣១:២៧
បច. ៩:៨ដច ៣២:៤, ១០
បច. ៩:៩ដច ២៤:១២; ៣១:១៨; ៣២:១៦
បច. ៩:៩ដច ២៤:៧
បច. ៩:៩ដច ២៤:១៨
បច. ៩:១០ដច ១៩:១៩; បច ៤:១០-១៣
បច. ៩:១២ដច ៣២:៧
បច. ៩:១២ដច ៣២:៤
បច. ៩:១៣ដច ៣២:៩
បច. ៩:១៤ដច ៣២:១០
បច. ៩:១៥ដច ៣២:១៥
បច. ៩:១៥ដច ១៩:១៨
បច. ៩:១៦ដច ២០:៣, ៤
បច. ៩:១៧ដច ៣២:១៩
បច. ៩:១៨ដច ៣៤:២៨
បច. ៩:១៩ដច ៣២:១០
បច. ៩:១៩ដច ៣២:១១, ១៤; ចសព ១០៦:២៣
បច. ៩:២០ដច ៣២:២, ២១
បច. ៩:២១ដច ៣២:៤
បច. ៩:២១ដច ៣២:២០
បច. ៩:២២ជប ១១:៣
បច. ៩:២២ដច ១៧:៧
បច. ៩:២២ជប ១១:៤, ៣៤
បច. ៩:២៣ជប ១៣:២៦
បច. ៩:២៣ជប ១៤:៣, ៤
បច. ៩:២៣បច ១:៣២; ចសព ១០៦:២៤, ២៥; ហេ ៣:១៩
បច. ៩:២៥ដច ៣៤:២៨
បច. ៩:២៦ដច ១៩:៥; ចសព ១៣៥:៤
បច. ៩:២៦ដច ៣២:១១
បច. ៩:២៧ដច ៣:៦; ៦:៨; បច ៩:៥
បច. ៩:២៧ដច ៣២:៣១, ៣២
បច. ៩:២៨ដច ៣២:១២; ជប ១៤:១៥, ១៦
បច. ៩:២៩១បស ៨:៥១; នេហ ១:១០
បច. ៩:២៩ដច ៦:៦; បច ៤:២០, ៣៤
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
  • ១៦
  • ១៧
  • ១៨
  • ១៩
  • ២០
  • ២១
  • ២២
  • ២៣
  • ២៤
  • ២៥
  • ២៦
  • ២៧
  • ២៨
  • ២៩
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
ការបំភ្លឺច្បាប់ ៩:១-២៩

ការបំភ្លឺច្បាប់

៩ ​«​ឱ​ប្រជា​ជាតិ​អ៊ីស្រាអែល​អើយ! ចូរ​ស្ដាប់​ចុះ! ថ្ងៃ​នេះ អ្នក​រាល់​គ្នា​នឹង​ឆ្លង​ទន្លេយ៉ូដាន់+ចូល​ទៅ​បណ្ដេញ​ប្រជា​ជាតិ​ធំ​ជាង​និង​ខ្លាំង​ពូកែ​ជាង​អ្នក​រាល់​គ្នា+ ហើយ​ចាប់​យក​ក្រុង​ធំ​ៗ ដែល​មាន​កំពែង​រឹង​មាំ​ខ្ពស់​ដល់​មេឃ។+ ២ ពួក​គេ​ជា​ពួក​អេណាគីម+ ដែល​មាន​មាឌ​ធំ​ខ្ពស់ ដូច​ដែល​អ្នក​រាល់​គ្នា​ធ្លាប់​ដឹង​ឮ​ហើយ​ថា​៖ ‹តើ​អ្នក​ណា​អាច​តតាំង​ជា​មួយ​នឹង​កូន​ចៅ​អេណាក់​បាន?›។ ៣ នៅ​ថ្ងៃ​នេះ ចូរ​អ្នក​រាល់​គ្នា​ដឹង​ថា​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា​នឹង​ឆ្លង​ទៅ​មុន​អ្នក​រាល់​គ្នា។+ លោក​ប្រៀប​ដូច​ជា​ភ្លើង​ឆេះ​សន្ធោ​សន្ធៅ+ ហើយ​លោក​នឹង​បំផ្លាញ​ពួក​គេ។ លោក​នឹង​បង្ក្រាប​ពួក​គេ​នៅ​មុខ​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​បណ្ដេញ​ពួក​គេ​ចេញ​យ៉ាង​ឆាប់​រហ័ស ហើយ​កម្ទេច​ពួក​គេ​ចោល ដូច​ដែល​ព្រះ​យេហូវ៉ា​បាន​សន្យា​នឹង​អ្នក​រាល់​គ្នា​ហើយ។+

៤ ​«​ពេល​ព្រះ​យេហូវ៉ា​បណ្ដេញ​ពួក​គេ​ចេញ​ពី​មុខ​អ្នក​រាល់​គ្នា ចូរ​កុំ​គិត​ក្នុង​ចិត្ត​ថា​៖ ‹ព្រះ​យេហូវ៉ា​បាន​នាំ​យើង​មក​ចាប់​យក​ទឹក​ដី​របស់​ពួក​គេ គឺ​ដោយ​សារ​យើង​ជា​មនុស្ស​សុចរិត›។+ ប៉ុន្តែ គឺ​ដោយ​សារ​តែ​អំពើ​ទុច្ចរិត​របស់​ប្រជា​ជាតិ​ទាំង​នោះ​ទៅ​វិញ​ទេ+ ដែល​ព្រះ​យេហូវ៉ា​បាន​បណ្ដេញ​ពួក​គេ​ចេញ​ពី​មុខ​អ្នក​រាល់​គ្នា។ ៥ អ្នក​រាល់​គ្នា​អាច​ចូល​ទៅ​ដណ្ដើម​យក​ស្រុក​របស់​ពួក​គេ​បាន មិន​មែន​ដោយ​សារ​អ្នក​រាល់​គ្នា​ជា​មនុស្ស​សុចរិត ឬ​មាន​ចិត្ត​ទៀង​ត្រង់​ឡើយ តែ​គឺ​ដោយ​សារ​អំពើ​ទុច្ចរិត​របស់​ប្រជា​ជាតិ​ទាំង​នោះ​ទេ ដែល​ព្រះ​យេហូវ៉ា​បាន​បណ្ដេញ​ពួក​គេ​ចេញ​ពី​មុខ​អ្នក​រាល់​គ្នា។+ ម្យ៉ាង​ទៀត ព្រះ​យេហូវ៉ា​ធ្វើ​ដូច្នេះ​ដើម្បី​បំពេញ​តាម​ពាក្យ​សម្បថ​ដែល​លោក​បាន​ស្បថ​នឹង​អាប្រាហាំ+ អ៊ីសាក+ និង​យ៉ាកុប+ដែល​ជា​បុព្វ​បុរស​របស់​អ្នក​រាល់​គ្នា។ ៦ ចូរ​ដឹង​ថា ព្រះ​យេហូវ៉ា​ប្រគល់​ទឹក​ដី​ដ៏​ល្អ​នោះ​ឲ្យ​អ្នក​រាល់​គ្នា​ទុក​ជា​មត៌ក មិន​មែន​ដោយ​សារ​សេចក្ដី​សុចរិត​របស់​អ្នក​រាល់​គ្នា​ទេ ព្រោះ​អ្នក​រាល់​គ្នា​ជា​មនុស្ស​រឹង​រូស​ណាស់។+

៧ ​«​ចូរ​ចាំ​ជា​និច្ច​នូវ​អ្វី​ដែល​អ្នក​រាល់​គ្នា​បាន​ធ្វើ​ដែល​នាំ​ឲ្យ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា​ខឹង​យ៉ាង​ខ្លាំង កាល​ដែល​នៅ​តំបន់​ស្ងាត់​ជ្រងំ។+ តាំង​ពី​ថ្ងៃ​ដែល​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេហ្ស៊ីប​រហូត​មក​ដល់​កន្លែង​នេះ អ្នក​រាល់​គ្នា​តែង​តែ​បះ​បោរ​ប្រឆាំង​នឹង​ព្រះ​យេហូវ៉ា​ជា​និច្ច។+ ៨ នៅ​ភ្នំ​ហូរែប អ្នក​រាល់​គ្នា​បាន​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ខឹង​ខ្លាំង​ណាស់ រហូត​ដល់​ព្រះ​យេហូវ៉ា​ហៀបនឹង​បំផ្លាញ​អ្នក​រាល់​គ្នា​ចោល​ទៀត​ផង។+ ៩ ពេល​ខ្ញុំ​ឡើង​ទៅ​លើ​ភ្នំ​ដើម្បី​ទទួល​បន្ទះ​ថ្ម+ ដែល​មាន​កិច្ច​ព្រម​ព្រៀង​រវាង​ព្រះ​យេហូវ៉ា​និង​អ្នក​រាល់​គ្នា+ ខ្ញុំ​បាន​ស្នាក់​នៅ​លើ​ភ្នំ​នោះ​អស់​រយៈ​ពេល​៤០​ថ្ងៃ​៤០​យប់+ ដោយ​មិន​បាន​បរិភោគ​អាហារ​ឬ​ផឹក​ទឹក​ឡើយ។ ១០ បន្ទាប់​មក ព្រះ​យេហូវ៉ា​បាន​ប្រគល់​បន្ទះ​ថ្ម​ពីរ​ផ្ទាំង​មក​ឲ្យ​ខ្ញុំ ជា​បន្ទះ​ថ្ម​ដែល​លោក​បាន​ចារឹក​ដោយ​ម្រាម​ដៃ​លោក។ លើ​បន្ទះ​ថ្ម​នោះ​មាន​ពាក្យ​ទាំង​អស់​ដែល​ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ពី​ក្នុង​ភ្លើង​មក​កាន់​អ្នក​រាល់​គ្នា​នៅ​លើ​ភ្នំ គឺ​នៅ​ថ្ងៃ​ដែល​អ្នក​រាល់​គ្នា​បាន​មក​ជួប​ជុំ​គ្នា។+ ១១ ក្រោយ​ពី​៤០​ថ្ងៃ​៤០​យប់ ព្រះ​យេហូវ៉ា​បាន​ប្រគល់​បន្ទះ​ថ្ម​ពីរ​ផ្ទាំង​នោះ​មក​ឲ្យ​ខ្ញុំ ជា​បន្ទះ​ថ្ម​នៃ​កិច្ច​ព្រម​ព្រៀង ១២ ហើយ​ព្រះ​យេហូវ៉ា​បាន​ប្រាប់​ខ្ញុំ​ថា​៖ ‹ចូរ​ចុះ​ពី​ភ្នំ​ទៅ ព្រោះ​ជន​រួម​ជាតិ​របស់​អ្នក​ដែល​អ្នក​បាន​នាំ​ចេញ​ពី​ស្រុក​អេហ្ស៊ីប​មក​នោះ ពួក​គេ​បាន​ប្រព្រឹត្ត​អាក្រក់​ហើយ។+ ពួក​គេ​ឆាប់​បំពាន​បញ្ញត្តិ​របស់​ខ្ញុំ​ណាស់ ថែម​ទាំង​បាន​ធ្វើ​រូប​ចម្លាក់​ពី​លោហៈ​សម្រាប់​ខ្លួន​ទៀត​ផង›។+ ១៣ រួច​មក ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​មក​កាន់​ខ្ញុំ​ថា​៖ ‹ខ្ញុំ​ឃើញ​ថា​បណ្ដា​ជន​នេះ​ជា​មនុស្ស​រឹង​រូស​ណាស់!+ ១៤ ដូច្នេះ ទុក​ឲ្យ​ខ្ញុំ​បំផ្លាញ​និង​លុប​ឈ្មោះ​ពួក​គេ​ឲ្យ​បាត់​សូន្យ​ពី​ផែនដី​ទៅ ហើយ​ខ្ញុំ​នឹង​បង្កើត​ប្រជា​ជាតិ​មួយ​ពី​អ្នក ជា​ប្រជា​ជាតិ​ដែល​ធំ​ជាង​និង​ខ្លាំង​ក្លា​ជាង​ពួក​គេ​ទៅ​ទៀត›។+

១៥ ​«​បន្ទាប់​មក ខ្ញុំ​បាន​ចុះ​ពី​ភ្នំ ទាំង​កាន់​បន្ទះ​ថ្ម​នៃ​កិច្ច​ព្រម​ព្រៀង​នៅ​ដៃ​ទាំង​ពីរ+ កាល​ដែល​ភ្លើង​កំពុង​ឆេះ​សន្ធោ​សន្ធៅ​នៅ​លើ​ភ្នំ។+ ១៦ ពេល​នោះ ខ្ញុំ​បាន​ឃើញ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ទាស់​នឹង​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា។ អ្នក​រាល់​គ្នា​បាន​ធ្វើ​រូប​កូន​គោ​ពី​លោហៈ​សម្រាប់​ខ្លួន។ អ្នក​រាល់​គ្នា​ឆាប់​បំពាន​បញ្ញត្តិ​ដែល​ព្រះ​យេហូវ៉ា​បាន​បង្គាប់​ដល់​អ្នក​រាល់​គ្នា​ខ្លាំង​ណាស់។+ ១៧ ដូច្នេះ ខ្ញុំ​ក៏​បោក​បន្ទះ​ថ្ម​ទាំង​ពីរ​ផ្ទាំង​នោះ​នៅ​មុខ​អ្នក​រាល់​គ្នា ឲ្យ​បែក​ខ្ទេច​ខ្ទី​អស់។+ ១៨ រួច​ខ្ញុំ​បាន​ក្រាប​ចុះ​នៅ​ចំពោះ​ព្រះ​យេហូវ៉ា​ដូច​ពី​មុន។ អស់​៤០​ថ្ងៃ​៤០​យប់ ខ្ញុំ​មិន​បាន​បរិភោគ​អាហារ​ឬ​ផឹក​ទឹក​ទេ+ ព្រោះ​តែ​អំពើ​ខុស​ឆ្គង​របស់​អ្នក​រាល់​គ្នា គឺ​អ្នក​រាល់​គ្នា​បាន​ធ្វើ​អ្វី​ដែល​ព្រះ​យេហូវ៉ា​មិន​ពេញ​ចិត្ត ហើយ​ធ្វើ​ឲ្យ​លោក​ខឹង​ជា​ខ្លាំង។ ១៩ ខ្ញុំ​ភ័យ​ខ្លាច​ណាស់ ព្រោះ​កំហឹង​ព្រះ​យេហូវ៉ា​ទាស់​នឹង​អ្នក​រាល់​គ្នា​ខ្លាំង​ដល់​ម្ល៉េះ+ បាន​ជា​លោក​ហៀបនឹង​បំផ្លាញ​អ្នក​រាល់​គ្នា​ចោល។ ទោះ​ជា​យ៉ាង​នោះ​ក្ដី ព្រះ​យេហូវ៉ា​បាន​ធ្វើ​តាម​សំណូម​ពរ​របស់​ខ្ញុំ​នៅ​គ្រា​នោះ​ដែរ។+

២០ ​«​ព្រះ​យេហូវ៉ា​ក៏​ខឹង​នឹង​អេរ៉ុន​យ៉ាង​ខ្លាំង រហូត​ដល់​លោក​ចង់​ប្រហារ​ជីវិត​គាត់​ចោល+ តែ​ខ្ញុំ​បាន​អង្វរ​សុំ​ព្រះ​ឲ្យ​អនុគ្រោះ​ឲ្យ​គាត់​នៅ​គ្រា​នោះ​ឯង។ ២១ បន្ទាប់​មក ខ្ញុំ​បាន​យក​អ្វី​ដ៏​ខុស​ឆ្គង​ដែល​អ្នក​បាន​ធ្វើ​នោះ​គឺ​រូប​កូន​គោ+ ទៅ​ដុត​ក្នុង​ភ្លើង រួច​កិន​ឲ្យ​ម៉ដ្ឋ​ទៅ​ជា​ម្សៅ ហើយ​ខ្ញុំ​បាន​យក​ម្សៅ​នោះ​ទៅ​បាច​នៅ​ក្នុង​ទឹក​អូរ​ដែល​ហូរ​ចុះ​មក​ពី​ភ្នំ។+

២២ ​«​មិន​ត្រឹម​តែ​ប៉ុណ្ណោះ នៅ​ឯ​ថាបេរ៉ា+ ម៉ាសារ+ និង​គីប្រុតហាតាវ៉ា+ អ្នក​រាល់​គ្នា​ក៏​បាន​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ខឹង​ដែរ។ ២៣ ពេល​ព្រះ​យេហូវ៉ា​ចាត់​អ្នក​រាល់​គ្នា​ពី​កាដេសបានា+ ដោយ​ប្រាប់​ថា​៖ ‹ចូរ​ឡើង​ទៅ​ចាប់​យក​ស្រុក​នោះ​ទុក​ជា​មត៌ក​ចុះ ខ្ញុំ​នឹង​ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា​ជា​ប្រាកដ!›។ ម្ដង​នោះ​ទៀត អ្នក​រាល់​គ្នា​បាន​បះ​បោរ​ប្រឆាំង​នឹង​បង្គាប់​របស់​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា+ ហើយ​មិន​បង្ហាញ​ជំនឿ​ទៅ​លើ​លោក​ទេ+ ថែម​ទាំង​មិន​ស្ដាប់​បង្គាប់​លោក​ទៀត​ផង។ ២៤ តាំង​ពី​ខ្ញុំ​ស្គាល់​អ្នក​រាល់​គ្នា អ្នក​រាល់​គ្នា​តែង​តែ​បះ​បោរ​ប្រឆាំង​នឹង​ព្រះ​យេហូវ៉ា​ឥត​ឈប់។

២៥ ​«​ដូច្នេះ ខ្ញុំ​បាន​ក្រាប​ខ្លួន​នៅ​ចំពោះ​ព្រះ​យេហូវ៉ា​អស់​៤០​ថ្ងៃ​៤០​យប់។+ ខ្ញុំ​បាន​ក្រាប​ដូច្នោះ ព្រោះ​ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ថា​នឹង​បំផ្លាញ​អ្នក​រាល់​គ្នា។ ២៦ ខ្ញុំ​បាន​អង្វរ​ព្រះ​យេហូវ៉ា​ថា​៖ ​«​ឱ​ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្តម​បំផុត​អើយ! សូម​លោក​កុំ​បំផ្លាញ​រាស្ត្រ​របស់​លោក​អី ព្រោះ​ពួក​គេ​ជា​ទ្រព្យ​របស់​លោក+ និង​ជា​រាស្ត្រ​ដែល​លោក​បាន​រំដោះ​ចេញ​ពី​ស្រុក​អេហ្ស៊ីប​ដោយ​ឫទ្ធានុភាព​ដ៏​ខ្លាំង​ក្លា។+ ២៧ សូម​លោក​នឹក​ឃើញ​អ្នក​បម្រើ​របស់​លោក​ផង គឺ​អាប្រាហាំ អ៊ីសាក និង​យ៉ាកុប។+ សូម​លោក​កុំ​ប្រកាន់​នឹង​ការ​រឹង​ចចេស​របស់​រាស្ត្រ​លោក ព្រម​ទាំង​អំពើ​ទុច្ចរិត​និង​អំពើ​ខុស​ឆ្គង​របស់​ពួក​គេ​ឡើយ។+ ២៨ បើ​មិន​ដូច្នោះ​ទេ ប្រជា​ជាតិ​នៅ​ក្នុងស្រុក​ដែល​លោក​បាន​នាំ​យើង​ខ្ញុំ​ចេញ​មក​នោះ មុខ​ជា​និយាយ​ថា​៖ ‹ព្រះ​យេហូវ៉ា​មិន​អាច​នាំ​ពួក​គេ​ចូល​ទៅ​ក្នុង​ស្រុក​ដែល​បាន​សន្យា​ទេ ហើយ​មក​ពី​លោក​ស្អប់​ពួក​គេ បាន​ជា​លោក​នាំ​ពួក​គេ​ចេញ​មក​ដើម្បី​ឲ្យ​ពួក​គេ​ស្លាប់​នៅ​តំបន់​ស្ងាត់​ជ្រងំ​»។+ ២៩ ពួក​គេ​ជា​រាស្ត្រ​របស់​លោក និង​ជា​ទ្រព្យ​របស់​លោក​ផ្ទាល់+ គឺ​ជា​រាស្ត្រ​ដែល​លោក​បាន​រំដោះ​ចេញ​មក​ដោយ​ឫទ្ធានុភាព​ដ៏​ខ្លាំង​ក្លា›។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក