បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • សកម្មភាព ២១
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីសកម្មភាព

      • ការ​ធ្វើ​ដំណើរ​ទៅ​ក្រុង​យេរូសាឡិម (​១​-​១៤​)

      • ការ​ទៅ​ដល់​ក្រុង​យេរូសាឡិម (​១៥​-​១៩​)

      • ប៉ូល​ធ្វើ​តាម​យោបល់​របស់​អ្នក​ចាស់​ទុំ (​២០​-​២៦​)

      • ភាព​ចលាចល​នៅ​ក្រុង​យេរូសាឡិម។ ប៉ូល​ត្រូវ​គេ​ចាប់ (​២៧​-​៣៦​)

      • ប៉ូល​បាន​ទទួល​ការ​អនុញ្ញាត​ឲ្យ​និយាយ​ទៅ​កាន់​បណ្ដា​ជន (​៣៧​-​៤០​)

សកម្មភាព ២១:៤

ឯកសារយោង

  • +សកម្ម ២១:១០-១២

សកម្មភាព ២១:៨

កំណត់សម្គាល់

  • *

    ភីលីព​ជា​បុរស​ម្នាក់​ក្នុង​ចំណោម​បុរស​៧​នាក់​ដែល​ពួក​សាវ័ក​បាន​ជ្រើស​រើស​នៅ​ក្រុង​យេរូសាឡិម។ មើល​សកម្ម ៦:៣

ឯកសារយោង

  • +សកម្ម ៦:៣, ៥

សកម្មភាព ២១:៩

ឯកសារយោង

  • +យ៉ូល ២:២៨; សកម្ម ២:១៧; ១កូ ១១:៥

សកម្មភាព ២១:១០

ឯកសារយោង

  • +សកម្ម ១១:២៧, ២៨

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ឯកសារយោង, ១/២០១៩, ទំ.  ១

សកម្មភាព ២១:១១

ឯកសារយោង

  • +សកម្ម ២០:២២, ២៣; ២១:៣៣
  • +សកម្ម ៩:១៥, ១៦

សកម្មភាព ២១:១៣

ឯកសារយោង

  • +សកម្ម ២០:២៤; ២កូ ៤:១០, ១១; ២ធី ៤:៦

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/៥/២០០៨, ទំ.  ៣២

សកម្មភាព ២១:១៤

កំណត់សម្គាល់

  • *

    មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ឯកសារយោង, ១/២០១៩, ទំ.  ១

សកម្មភាព ២១:១៨

ឯកសារយោង

  • +សកម្ម ១២:១៧; ១៥:១៣; កាឡ ១:១៩; ២:៩; យ៉ា ១:១

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/៨/១៩៩៧, ទំ.  ២៩

សកម្មភាព ២១:២០

កំណត់សម្គាល់

  • *

    នេះ​សំដៅ​លើ​ច្បាប់​ដែល​ព្រះ​បាន​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល​តាម​រយៈ​ម៉ូសេ

ឯកសារយោង

  • +សកម្ម ១៥:១

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/៦/២០០៣, ទំ.  ២៥-២៦

សកម្មភាព ២១:២១

កំណត់សម្គាល់

  • *

    ន័យ​ត្រង់​«​ឲ្យ​ក្បត់​»​

  • *

    មើល​និយម​ន័យ​ពាក្យ​«​ការ​កាត់​ចុង​ស្បែក​»​

ឯកសារយោង

  • +រ៉ូម ២:២៨, ២៩; ១កូ ៧:១៨-២០

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/៦/២០០៣, ទំ.  ២៦

សកម្មភាព ២១:២៤

ឯកសារយោង

  • +១កូ ៩:២០

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/៦/២០០៣, ទំ.  ២៦

    ១/៩/២០០០, ទំ.  ២១

សកម្មភាព ២១:២៥

កំណត់សម្គាល់

  • *

    ឬ​«​ដោយ​មិន​បង្ហូរ​ឈាម​»​

  • *

    ភាសា​ក្រិច​«​ផូនៀ​»។ មើល​និយម​ន័យ​ពាក្យ​«​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ​»​

ឯកសារយោង

  • +ដក ៣៥:២; ដច ៣៤:១៥
  • +ដក ៩:៤; ចល ៣:១៧; ១៧:១០; ១សាំ ១៤:៣២, ៣៣
  • +ចល ១៧:១៣; បច ១២:២៣, ២៤
  • +សកម្ម ១៥:២៨, ២៩; ១កូ ៦:៩; កូឡ ៣:៥; ១ថែ ៤:៣; ១ពេ ៤:៣

សកម្មភាព ២១:២៦

ឯកសារយោង

  • +១កូ ៩:២០

សកម្មភាព ២១:២៧

កំណត់សម្គាល់

  • *

    មើល​និយម​ន័យ​ពាក្យ​«​អាស៊ី​»​

សកម្មភាព ២១:២៨

ឯកសារយោង

  • +សកម្ម ២៤:៥, ៦

សកម្មភាព ២១:២៩

ឯកសារយោង

  • +សកម្ម ២០:៤; ២ធី ៤:២០

សកម្មភាព ២១:៣០

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម (សិក្សា),

    ៣/២០២០, ទំ.  ៣១

សកម្មភាព ២១:៣៣

ឯកសារយោង

  • +សកម្ម ២០:២២, ២៣; ២១:១០, ១១

សកម្មភាព ២១:៣៧

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/៣/២០១១, ទំ.  ៣០

សកម្មភាព ២១:៣៩

ឯកសារយោង

  • +ភី ៣:៤, ៥
  • +សកម្ម ២២:៣

សកម្មភាព ២១:៤០

ឯកសារយោង

  • +សកម្ម ២៦:១៤

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

សកម្ម. ២១:៤សកម្ម ២១:១០-១២
សកម្ម. ២១:៨សកម្ម ៦:៣, ៥
សកម្ម. ២១:៩យ៉ូល ២:២៨; សកម្ម ២:១៧; ១កូ ១១:៥
សកម្ម. ២១:១០សកម្ម ១១:២៧, ២៨
សកម្ម. ២១:១១សកម្ម ២០:២២, ២៣; ២១:៣៣
សកម្ម. ២១:១១សកម្ម ៩:១៥, ១៦
សកម្ម. ២១:១៣សកម្ម ២០:២៤; ២កូ ៤:១០, ១១; ២ធី ៤:៦
សកម្ម. ២១:១៨សកម្ម ១២:១៧; ១៥:១៣; កាឡ ១:១៩; ២:៩; យ៉ា ១:១
សកម្ម. ២១:២០សកម្ម ១៥:១
សកម្ម. ២១:២១រ៉ូម ២:២៨, ២៩; ១កូ ៧:១៨-២០
សកម្ម. ២១:២៤១កូ ៩:២០
សកម្ម. ២១:២៥ដក ៣៥:២; ដច ៣៤:១៥
សកម្ម. ២១:២៥ដក ៩:៤; ចល ៣:១៧; ១៧:១០; ១សាំ ១៤:៣២, ៣៣
សកម្ម. ២១:២៥ចល ១៧:១៣; បច ១២:២៣, ២៤
សកម្ម. ២១:២៥សកម្ម ១៥:២៨, ២៩; ១កូ ៦:៩; កូឡ ៣:៥; ១ថែ ៤:៣; ១ពេ ៤:៣
សកម្ម. ២១:២៦១កូ ៩:២០
សកម្ម. ២១:២៨សកម្ម ២៤:៥, ៦
សកម្ម. ២១:២៩សកម្ម ២០:៤; ២ធី ៤:២០
សកម្ម. ២១:៣៣សកម្ម ២០:២២, ២៣; ២១:១០, ១១
សកម្ម. ២១:៣៩ភី ៣:៤, ៥
សកម្ម. ២១:៣៩សកម្ម ២២:៣
សកម្ម. ២១:៤០សកម្ម ២៦:១៤
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • អានក្នុង សេចក្ដីបកប្រែពិភពលោកថ្មី (bi7)
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
  • ១៦
  • ១៧
  • ១៨
  • ១៩
  • ២០
  • ២១
  • ២២
  • ២៣
  • ២៤
  • ២៥
  • ២៦
  • ២៧
  • ២៨
  • ២៩
  • ៣០
  • ៣១
  • ៣២
  • ៣៣
  • ៣៤
  • ៣៥
  • ៣៦
  • ៣៧
  • ៣៨
  • ៣៩
  • ៤០
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
សកម្មភាព ២១:១-៤០

សកម្មភាពរបស់ពួកសាវ័ក

២១ ក្រោយ​ពី​យើង​បាន​បង្ខំ​ខ្លួន​ចាក​ចេញ​ពី​ពួក​គាត់ យើង​បាន​ចេញ​ដំណើរ​តាម​ផ្លូវ​ទឹក​ឆ្ពោះ​ទៅ​កោះ​កូស ហើយ​នៅ​ថ្ងៃ​បន្ទាប់ យើង​បាន​ទៅ​ដល់​កោះ​រ៉ូដ រួច​ចេញ​ពី​នោះ​ទៅ​ដល់​កំពង់​ផែ​ប៉ាតារ៉ា។ ២ ពេល​យើង​រក​ឃើញ​សំពៅ​មួយ​ដែល​នឹង​ឆ្លង​ទៅ​ស្រុក​ភេនីស៊ី យើង​ក៏​ឡើង​ហើយ​ចេញ​ដំណើរ​ទៅ។ ៣ ក្រោយ​មក យើង​ឃើញ​កោះ​គីប្រុស​នៅ​ខាង​ឆ្វេង​ដៃ តែ​បាន​ធ្វើ​ដំណើរ​បង្ហួស​ទៅ​ខេត្ត​ស៊ីរី រួច​ចត​នៅ​ក្រុង​ទីរ៉ុស ព្រោះ​ជា​កន្លែង​ដែល​ត្រូវ​រើ​ទំនិញ​ចេញ​ពី​សំពៅ។ ៤ នៅ​ទី​នោះ យើង​បាន​រក​ឃើញ​ពួក​អ្នក​កាន់​តាម ហើយ​បាន​ស្នាក់​នៅ​ជា​មួយ​នឹង​ពួក​គាត់​អស់​៧​ថ្ងៃ។ ប៉ុន្តែ ឫទ្ធានុភាព​របស់​ព្រះ​បាន​ដឹក​នាំ​ពួក​គាត់​ឲ្យ​ប្រាប់​ប៉ូល​ម្ដង​ហើយ​ម្ដង​ទៀត​ថា កុំ​ចូល​ក្រុង​យេរូសាឡិម​ឲ្យ​សោះ។+ ៥ លុះ​ដល់​ថ្ងៃ​ដែល​យើង​ត្រូវ​ចេញ​ដំណើរ​ទៅ ពួក​គាត់​គ្រប់​គ្នា​ទាំង​ស្ត្រី​ទាំង​កូន​ក្មេង​បាន​ជូន​ដំណើរ​យើង​រហូត​ដល់​ខាង​ក្រៅ​ក្រុង។ រួច​នៅ​លើ​ឆ្នេរ​សមុទ្រ យើង​បាន​លុត​ជង្គង់​អធិដ្ឋាន ៦ ហើយ​លា​គ្នា។ បន្ទាប់​មក យើង​បាន​ឡើង​សំពៅ ហើយ​ពួក​គាត់​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ។

៧ រួច​មក យើង​ចេញ​សំពៅ​ពី​ក្រុង​ទីរ៉ុស​ទៅ​ដល់​ក្រុង​ផ្ទរលេមេ។ នៅ​ទី​នោះ​យើង​សួរ​សុខ​ទុក្ខ​បង​ប្អូន ហើយ​ស្នាក់​នៅ​ជា​មួយ​នឹង​ពួក​គាត់​មួយ​ថ្ងៃ។ ៨ លុះ​ស្អែក​ឡើង យើង​ចេញ​ដំណើរ​ទៅ​ដល់​ក្រុង​សេសារៀ ហើយ​យើង​ក៏​ចូល​ក្នុង​ផ្ទះ​ភីលីព ដែល​ជា​អ្នក​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ។ គាត់​ជា​បុរស​ម្នាក់​ក្នុង​ចំណោម​បុរស​៧​នាក់*+ រួច​យើង​បាន​ស្នាក់​នៅ​ជា​មួយ​នឹង​គាត់។ ៩ បុរស​នេះ​មាន​កូន​ក្រមុំ​បួន​នាក់ ហើយ​ពួក​នាង​ជា​អ្នក​ប្រកាស​ទំនាយ។+ ១០ ប៉ុន្តែ បន្ទាប់​ពី​យើង​បាន​នៅ​ទី​នោះ​អស់​ជា​ច្រើន​ថ្ងៃ អ្នក​ប្រកាស​ទំនាយ​ម្នាក់​ឈ្មោះ​អាកាប៊ូស+បាន​ចុះ​មក​ពី​តំបន់​យូឌា។ ១១ គាត់​មក​ឯ​យើង ហើយ​យក​ខ្សែ​ក្រវាត់​របស់​ប៉ូល​មក​ចង​ដៃ​និង​ជើង​ខ្លួន រួច​និយាយ​ថា​៖ ​«​ឫទ្ធានុភាព​បរិសុទ្ធ​ប្រាប់​ដូច្នេះ​ថា​៖ ‹បុរស​ដែល​ជា​ម្ចាស់ខ្សែ​ក្រវាត់​នេះ នឹង​ត្រូវ​ជនជាតិ​យូដា​ចាប់​ចង​យ៉ាង​នេះ​នៅ​ក្រុង​យេរូសាឡិម+ រួច​ពួក​គេ​នឹង​ប្រគល់​គាត់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ជន​ជាតិ​ដទៃ›​»។+ ១២ ឮ​ដូច្នេះ យើង​និង​ពួក​អ្នក​ដែល​នៅ​ទី​នោះ​ចាប់​ផ្ដើម​អង្វរ​ប៉ូល កុំ​ឲ្យ​ឡើង​ទៅ​ក្រុង​យេរូសាឡិម។ ១៣ ប៉ុន្តែ ប៉ូល​តប​ថា​៖ ​«​ហេតុ​អ្វី​អ្នក​រាល់​គ្នា​យំ ហើយ​ព្យាយាម​ធ្វើ​ឲ្យ​ខ្ញុំ​ប្ដូរ​ចិត្ត​ដូច្នេះ? ខ្ញុំ​បាន​ត្រៀម​ខ្លួន​រួច​ហើយ មិន​ត្រឹម​តែ​ឲ្យ​គេ​ចង​ប៉ុណ្ណោះ​ទេ តែ​ក៏​សុខ​ចិត្ត​ស្លាប់​នៅ​ក្រុង​យេរូសាឡិម​ដើម្បី​នាម​លោក​ម្ចាស់​យេស៊ូ​ដែរ​»។+ ១៤ ពេល​យើង​ឃើញ​ថា​មិន​អាច​ឃាត់​គាត់​បាន នោះ​យើង​ឈប់​រា​រាំង​គាត់​ទៀត ហើយ​និយាយ​ថា​៖ ​«​សូម​ឲ្យ​បំណង​ប្រាថ្នា​របស់​ព្រះ​យេហូវ៉ា*បាន​សម្រេច​»។

១៥ លុះ​ផុត​ថ្ងៃ​ទាំង​នោះ​ហើយ យើង​បាន​រៀបចំ​ធ្វើ​ដំណើរ រួច​ចាប់​ផ្ដើម​ទៅ​ក្រុង​យេរូសាឡិម។ ១៦ អ្នក​កាន់​តាម​ខ្លះ​ពី​ក្រុង​សេសារៀ​ក៏​បាន​ទៅ​ជា​មួយ​នឹង​យើង​ដែរ ដើម្បី​នាំ​យើង​ទៅ​ឯ​បុរស​ដែល​នឹង​ទទួល​យើង​ឲ្យ​ស្នាក់​នៅ​ផ្ទះ​របស់​គាត់។ បុរស​នោះ​ឈ្មោះ​ម៉ាណេសុន​ពី​កោះ​គីប្រុស ដែល​ជា​អ្នក​កាន់​តាម​ម្នាក់​ពី​ដើម​ដំបូង។ ១៧ លុះ​ទៅ​ដល់​ក្រុង​យេរូសាឡិម បង​ប្អូន​បាន​ទទួល​យើង​ដោយ​ចិត្ត​សប្បាយ។ ១៨ ប៉ុន្តែ​ថ្ងៃ​បន្ទាប់​មក​ទៀត ប៉ូល​បាន​ចូល​ទៅ​ជា​មួយ​នឹង​យើង​ដើម្បី​ជួប​យ៉ាកុប+ ហើយ​អ្នក​ចាស់​ទុំ​ទាំង​អស់​ក៏​នៅ​ទី​នោះ​ដែរ។ ១៩ ប៉ូល​សួរ​សុខ​ទុក្ខ​ពួក​គាត់ ហើយ​រៀប​រាប់​ប្រាប់​យ៉ាង​ល្អិត​ល្អន់​អំពី​ការ​ទាំង​ប៉ុន្មាន​ដែល​ព្រះ​បាន​ធ្វើ​ក្នុង​ចំណោម​ប្រជា​ជាតិ​នា​នា តាម​រយៈ​កិច្ច​បម្រើ​របស់​គាត់។

២០ ក្រោយ​ពី​បាន​ឮ​ការ​ទាំង​នោះ ពួក​គាត់​ចាប់​ផ្ដើម​សរសើរ​តម្កើង​ព្រះ ក៏​បាន​និយាយ​ទៅ​ប៉ូល​ថា​៖ ​«​បង​ប្រុស​អើយ អ្នក​ឃើញ​ទេ មាន​អ្នក​ជឿ​រាប់​ពាន់​នាក់​ក្នុង​ចំណោម​ជនជាតិ​យូដា ហើយ​ពួក​គាត់​ទាំង​អស់​គ្នា​មាន​ចិត្ត​ខ្នះ​ខ្នែង​ក្នុង​ការ​កាន់​តាម​ច្បាប់។*+ ២១ ប៉ុន្តែ ពួក​គាត់​បាន​ឮ​ពាក្យ​ចចាម​អារ៉ាម​អំពី​អ្នក​ថា អ្នក​កំពុង​បង្រៀន​ជនជាតិ​យូដា​ទាំង​អស់​ដែល​រស់​នៅ​ក្នុង​ចំណោម​ប្រជា​ជាតិ​នា​នា ឲ្យ​បោះ​បង់​ចោល*ច្បាប់​ម៉ូសេ ដោយ​ហាម​ពួក​គាត់​មិន​ឲ្យ​កាត់​ចុង​ស្បែក*របស់​កូន ឬ​កាន់​តាម​ទំនៀម​ទម្លាប់​ផ្សេង​ៗ​ឡើយ។+ ២២ បើ​ដូច្នេះ តើ​ត្រូវ​ធ្វើ​ដូច​ម្ដេច​ទៅ? ពួក​គាត់​ប្រាកដ​ជា​នឹង​ឮ​ថា​អ្នក​បាន​មក​ដល់​ហើយ។ ២៣ ហេតុ​នេះ សូម​អ្នក​ធ្វើ​តាម​ពាក្យ​យើង​៖ យើង​មាន​បុរស​បួន​នាក់​ដែល​ជាប់​សម្បថ។ ២៤ ចូរ​យក​បុរស​ទាំង​នេះ​ទៅ​ជា​មួយ​នឹង​អ្នក ហើយ​សម្អាត​ខ្លួន​ឲ្យ​ស្អាត​បរិសុទ្ធ​តាម​ច្បាប់​ជា​មួយ​នឹង​ពួក​គេ ព្រម​ទាំង​ចេញ​ថ្លៃ​ឲ្យ​ពួក​គេ​កោរ​សក់​ផង។ យ៉ាង​នេះ មនុស្ស​ទាំង​អស់​នឹង​ដឹង​ថា​ពាក្យ​ចចាម​អារ៉ាម​ដែល​ពួក​គេ​បាន​ឮ​អំពី​អ្នក​គឺ​មិន​ពិត​ទេ តែ​ពួក​គេ​នឹង​ដឹង​ថា​អ្នក​តែង​តែ​ប្រព្រឹត្ត​អ្វី​ដែល​ត្រឹម​ត្រូវ ហើយ​ក៏​ដឹង​ថា​អ្នក​កាន់​តាម​ច្បាប់​ដែរ។+ ២៥ ចំណែក​ពួក​អ្នក​ជឿ​ពី​ចំណោម​ប្រជា​ជាតិ​នា​នា​វិញ យើង​បាន​ផ្ញើ​សេចក្ដី​សម្រេច​របស់​យើង​ឲ្យ​ពួក​គាត់ គឺ​ឲ្យ​ពួក​គាត់​ជៀស​វាង​ពី​អ្វី​ដែល​បាន​ត្រូវ​បូជា​ដល់​រូប​ព្រះ+ ថែម​ទាំង​ជៀស​វាង​ពី​ឈាម+ សត្វ​ដែល​បាន​ត្រូវ​សម្លាប់​ដោយ​ច្របាច់​ក*+ និង​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ​»។*+

២៦ លុះ​ស្អែក​ឡើង ប៉ូល​បាន​យក​បុរស​ទាំង​នោះ​ទៅ​ជា​មួយ ក៏​បាន​សម្អាត​ខ្លួន​ឲ្យ​ស្អាត​បរិសុទ្ធ​តាម​ច្បាប់​ជា​មួយ​នឹង​ពួក​គេ។+ រួច​មក គាត់​ចូល​ក្នុង​វិហារ​ដើម្បី​ប្រាប់​ឲ្យ​ដឹង​ថា​ចំនួន​ថ្ងៃ​សម្រាប់​ការ​សម្អាត​ខ្លួន​ឲ្យ​ស្អាត​បរិសុទ្ធ​នោះ​នឹង​ត្រូវ​ចប់​នៅ​ពេល​ណា ហើយ​ប្រាប់​អំ​ពី​ពេល​ណា​ដែល​ត្រូវ​ជូន​គ្រឿង​បូជា​សម្រាប់​ពួក​គេ​ម្នាក់​ៗ។

២៧ ពេល​ដែល​៧​ថ្ងៃ​នោះ​ជិត​ចប់​ហើយ ជនជាតិ​យូដា​ពី​ខេត្ត​អាស៊ី* បាន​ឃើញ​ប៉ូល​ក្នុង​វិហារ ដូច្នេះ​ពួក​គេ​ក៏​ធ្វើ​ឲ្យ​បណ្ដា​ជន​ជ្រួល​ច្របល់ រួច​ពួក​គេ​ចាប់​គាត់។ ២៨ ពួក​គេ​ស្រែក​ថា​៖ ​«​ជន​ជាតិ​អ៊ីស្រាអែល​អើយ! សូម​ជួយ​ផង! គឺ​បុរស​នេះ​ឯង​ដែល​បង្រៀន​មនុស្ស​ទាំង​អស់​នៅ​គ្រប់​កន្លែង​ឲ្យ​ប្រឆាំង​ជាតិ​យើង ប្រឆាំង​ច្បាប់​របស់​យើង និង​ប្រឆាំង​កន្លែង​នេះ។ គាត់​ថែម​ទាំង​យក​ពួក​ក្រិច​ចូល​ក្នុង​វិហារ​នាំ​ឲ្យ​កន្លែង​បរិសុទ្ធ​នេះ​ទៅ​ជា​ស្មោក​គ្រោក​ទៀត​ផង​»។+ ២៩ ព្រោះ​ពី​មុន​ពួក​គេ​បាន​ឃើញ​ត្រូភីមឹស+ពី​ក្រុង​អេភេសូរ​នៅ​ជា​មួយ​នឹង​ប៉ូល​ក្នុង​ក្រុង ដូច្នេះ​ពួក​គេ​សន្និដ្ឋាន​ថា​ប៉ូល​បាន​នាំ​គាត់​ចូល​ក្នុង​វិហារ។ ៣០ រួច​មក ក្រុង​ទាំង​មូល​ពេញ​ទៅ​ដោយ​ភាព​ជ្រួល​ច្របល់ ហើយ​បណ្ដា​ជន​បាន​រត់​មក​ចាប់​ប៉ូល រួច​អូស​គាត់​ចេញ​ទៅ​ក្រៅ​វិហារ ហើយ​ភ្លាម​នោះ ទ្វារ​វិហារ​ក៏​បាន​ត្រូវ​បិទ។ ៣១ កាល​ដែល​ពួក​គេ​កំពុង​ប៉ុន​ប៉ង​សម្លាប់​គាត់ មេ​បញ្ជាការ​កង​ទ័ព​បាន​ទទួល​ដំណឹង​ថា​ក្រុង​យេរូសាឡិម​ទាំង​មូល​កំពុង​ច្របូក​ច្របល់។ ៣២ ដូច្នេះ គាត់​ប្រញាប់​នាំ​កូន​ទាហាន​និង​នាយ​ទាហាន​មួយ​ចំនួន រត់​ចុះ​ទៅ​ឯ​ពួក​គេ។ ពេល​ដែល​ពួក​គេ​ក្រឡេក​ទៅ​ឃើញ​មេ​បញ្ជាការ​កង​ទ័ព​និង​ពួក​ទាហាន នោះ​ពួក​គេ​ក៏​ឈប់​វាយ​ប៉ូល។

៣៣ បន្ទាប់​មក មេ​បញ្ជាការ​នោះ​ចូល​មក​ជិត ហើយ​ចាប់​ប៉ូល ដោយ​បង្គាប់​ឲ្យ​យក​ច្រវាក់​ពីរ​មក​ចង​គាត់។+ ក្រោយ​មក មេ​បញ្ជាការ​ចាប់​ផ្ដើម​សួរ​ឲ្យ​ដឹង​ថា​គាត់​ជា​អ្នក​ណា ហើយ​គាត់​បាន​ធ្វើ​អ្វី។ ៣៤ ប៉ុន្តែ អ្នក​ខ្លះ​ក្នុង​បណ្ដា​ជន​ចាប់​ផ្ដើម​ស្រែក​យ៉ាង​នេះ អ្នក​ខ្លះ​ទៀត​ស្រែក​យ៉ាង​នោះ។ ដោយ​សារ​មាន​ភាព​ចលាចល​ដូច្នេះ គាត់​មិន​អាច​ទទួល​ព័ត៌មាន​ច្បាស់​លាស់​ទេ។ ម្ល៉ោះ​ហើយ គាត់​បង្គាប់​ឲ្យ​យក​ប៉ូល​ទៅ​ប៉ុស្តិ៍​ទាហាន។ ៣៥ ប៉ុន្តែ ពេល​ដែល​គាត់​បាន​ទៅ​ដល់​ជណ្ដើរ​ប៉ុស្តិ៍​ទាហាន នោះ​បណ្ដា​ជន​ក៏​បញ្ចេញ​ភាព​ឃោរ​ឃៅ​ខ្លាំង​ដល់​ម្ល៉េះ បាន​ជា​ពួក​ទាហាន​ត្រូវ​គ្រាហ៍​គាត់​ឡើង​ទៅ​លើ ៣៦ ព្រោះ​មនុស្ស​ច្រើន​សន្ធឹក​ចេះ​តែ​ទៅ​តាម ដោយ​ស្រែក​ឡើង​ថា​៖ ​«​សម្លាប់​អ្នក​នោះ​ចោល​ទៅ!​»។

៣៧ កាល​ដែល​គេ​ហៀប​នឹង​នាំ​គាត់​ចូល​ប៉ុស្តិ៍​ទាហាន ប៉ូល​និយាយ​ទៅ​មេ​បញ្ជាការ​ថា​៖ ​«​តើ​ខ្ញុំ​អាច​និយាយ​ជា​មួយ​នឹង​លោក​បន្តិច​បាន​ទេ?​»។ មេ​បញ្ជាការ​សួរ​គាត់​ថា​៖ ​«​តើ​អ្នក​ចេះ​និយាយ​ភាសា​ក្រិច​ទេ? ៣៨ តើ​អ្នក​មិន​មែន​ជា​ជន​ជាតិ​អេហ្ស៊ីប​ដែល​បាន​បំបះ​បំបោរ​បណ្ដា​ជន ហើយ​នាំ​បុរស​៤.០០០​នាក់​ប្រដាប់​ដោយ​កាំបិត​ស្នៀត​ចេញ​ទៅ​តំបន់​ស្ងាត់​ជ្រងំ​ទេ​ឬ?​»។ ៣៩ ប៉ូល​តប​ថា​៖ ​«​ខ្ញុំ​ជា​ជនជាតិ​យូដា+ ពី​ក្រុង​តើសុស+ក្នុង​ស្រុក​ស៊ីលីស៊ី ជា​ពលរដ្ឋ​នៃ​ក្រុង​ដ៏​ល្បី​ឈ្មោះ។ ដូច្នេះ ខ្ញុំ​សូម​អង្វរ​លោក​អនុញ្ញាត​ឲ្យ​ខ្ញុំ​និយាយ​ទៅ​កាន់​បណ្ដា​ជន​»។ ៤០ បន្ទាប់​ពី​ទទួល​ការ​អនុញ្ញាត​ពី​មេ​បញ្ជាការ នោះ​ប៉ូល​ឈរ​លើ​ជណ្ដើរ​លើក​ដៃ​ធ្វើ​សញ្ញា​ទៅ​បណ្ដា​ជន។ ពេល​ពួក​គេ​ស្ងាត់​ច្រៀប គាត់​ក៏​និយាយ​ភាសា​ហេប្រឺ+ទៅ​កាន់​ពួក​គេ​ថា​៖

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក