បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ដំណើរចាកចេញ ៣៦
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីដំណើរចាកចេញ

      • វិភាគទាន​មាន​ច្រើន​លើស​ពី​តម្រូវ​ការ (​១​-​៧​)

      • ការ​សាង​សង់​ត្រសាល (​៨​-​៣៨​)

ដំណើរចាកចេញ ៣៦:១

ឯកសារយោង

  • +ដច ២៥:៩; ៣១:៦

ដំណើរចាកចេញ ៣៦:២

ឯកសារយោង

  • +ដច ២៨:៣; ៣៥:១០
  • +ដច ៣៥:២១, ២៦

ដំណើរចាកចេញ ៣៦:៣

ឯកសារយោង

  • +ដច ៣៥:៥-៩; សុភ ៣:៩; ២កូ ៩:៧

ដំណើរចាកចេញ ៣៦:៨

កំណត់សម្គាល់

  • *

    ឬ​«​អំបោះ​ធ្វើ​ពី​រោម​ចៀម​ជ្រលក់​ពណ៌​ស្វាយ​»​

  • *

    តាម​មើល​ទៅ​នេះ​សំដៅ​លើ​បេតសាលែល

ឯកសារយោង

  • +ដច ៣១:៦
  • +ដច ២៥:៩; ៣៩:៣២; ហេ ៩:៩
  • +ដច ២៦:១-៦

ដំណើរចាកចេញ ៣៦:៩

កំណត់សម្គាល់

  • *

    មួយ​ហត្ថ​ស្មើ​នឹង​៤៤,៥​សង់ទីម៉ែត្រ។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ១៤

ដំណើរចាកចេញ ៣៦:១៤

ឯកសារយោង

  • +ដច ២៦:៧-១១

ដំណើរចាកចេញ ៣៦:១៩

កំណត់សម្គាល់

  • *

    ឬ​«​ស្បែក​ថាហាស​»។ ថាហាស​ប្រហែល​ជា​ឈ្មោះ​ភាសា​ហេប្រឺ ដែល​សំដៅ​លើ​សត្វ​ក្នុង​ទឹក មាន​រូប​រាង​ដូច​ជា​សត្វ​ភេ តែ​មាន​មាឌ​ធំ​ជាង

ឯកសារយោង

  • +ដច ២៦:១៤

ដំណើរចាកចេញ ៣៦:២០

ឯកសារយោង

  • +ដច ២៥:១០, ២៣; ២៧:១; ៣០:៥; ៣៦:៣៦
  • +ដច ២៦:១៥-១៨

ដំណើរចាកចេញ ៣៦:២៤

ឯកសារយោង

  • +ដច ២៦:១៩-២១

ដំណើរចាកចេញ ៣៦:២៧

ឯកសារយោង

  • +ដច ២៦:២២-២៥

ដំណើរចាកចេញ ៣៦:៣១

ឯកសារយោង

  • +ដច ២៦:២៦-២៨

ដំណើរចាកចេញ ៣៦:៣៤

ឯកសារយោង

  • +ដច ២៦:២៩

ដំណើរចាកចេញ ៣៦:៣៥

ឯកសារយោង

  • +ដច ៤០:២១; ហេ ១០:១៩, ២០
  • +ដក ៣:២៤
  • +ដច ២៦:៣១, ៣២

ដំណើរចាកចេញ ៣៦:៣៧

ឯកសារយោង

  • +ដច ២៦:៣៦, ៣៧

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

ដច. ៣៦:១ដច ២៥:៩; ៣១:៦
ដច. ៣៦:២ដច ២៨:៣; ៣៥:១០
ដច. ៣៦:២ដច ៣៥:២១, ២៦
ដច. ៣៦:៣ដច ៣៥:៥-៩; សុភ ៣:៩; ២កូ ៩:៧
ដច. ៣៦:៨ដច ៣១:៦
ដច. ៣៦:៨ដច ២៥:៩; ៣៩:៣២; ហេ ៩:៩
ដច. ៣៦:៨ដច ២៦:១-៦
ដច. ៣៦:១៤ដច ២៦:៧-១១
ដច. ៣៦:១៩ដច ២៦:១៤
ដច. ៣៦:២០ដច ២៥:១០, ២៣; ២៧:១; ៣០:៥; ៣៦:៣៦
ដច. ៣៦:២០ដច ២៦:១៥-១៨
ដច. ៣៦:២៤ដច ២៦:១៩-២១
ដច. ៣៦:២៧ដច ២៦:២២-២៥
ដច. ៣៦:៣១ដច ២៦:២៦-២៨
ដច. ៣៦:៣៤ដច ២៦:២៩
ដច. ៣៦:៣៥ដច ៤០:២១; ហេ ១០:១៩, ២០
ដច. ៣៦:៣៥ដក ៣:២៤
ដច. ៣៦:៣៥ដច ២៦:៣១, ៣២
ដច. ៣៦:៣៧ដច ២៦:៣៦, ៣៧
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
  • ១៦
  • ១៧
  • ១៨
  • ១៩
  • ២០
  • ២១
  • ២២
  • ២៣
  • ២៤
  • ២៥
  • ២៦
  • ២៧
  • ២៨
  • ២៩
  • ៣០
  • ៣១
  • ៣២
  • ៣៣
  • ៣៤
  • ៣៥
  • ៣៦
  • ៣៧
  • ៣៨
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
ដំណើរចាកចេញ ៣៦:១-៣៨

ដំណើរចាកចេញ

៣៦ «​ដូច្នេះ បេសាលែល​នឹង​ធ្វើ​ការ​ជា​មួយ​នឹង​អូហូលាភ ព្រម​ទាំង​ជា​មួយ​នឹង​ជាង​ជំនាញ​ឯ​ទៀត។ ព្រះ​យេហូវ៉ា​បាន​ឲ្យ​ប្រាជ្ញា​និង​ការ​យល់​ដឹង​ដល់​ពួក​ជាង​ទាំង​នោះ ដើម្បី​ឲ្យ​ពួក​គេ​អាច​ធ្វើ​កិច្ចការ​ទាំង​អស់​សម្រាប់​កិច្ច​បម្រើ​បរិសុទ្ធ តាម​បង្គាប់​ព្រះ​យេហូវ៉ា​»។+

២ បន្ទាប់​មក ម៉ូសេ​បាន​ហៅ​បេសាលែល​និង​អូហូលាភ ព្រម​ទាំង​ជាង​ជំនាញ​គ្រប់​រូប​ដែល​ព្រះ​យេហូវ៉ា​បាន​ឲ្យ​ប្រាជ្ញា+ គឺ​អស់​អ្នក​ដែល​ពេញ​ចិត្ត​ធ្វើ​ការងារ​នោះ។+ ៣ រួច​ម៉ូសេ​បាន​ប្រគល់​ឲ្យ​ពួក​គេ​នូវ​វិភាគទាន​ទាំង​អស់+ដែល​បណ្ដា​ជន​អ៊ីស្រាអែល​យក​មក​ជូន​សម្រាប់​កិច្ច​បម្រើ​បរិសុទ្ធ។ ប៉ុន្តែ ជា​រៀង​រាល់​ព្រឹក​បណ្ដា​ជន​នៅ​តែ​នាំ​យក​វិភាគទាន​ស្ម័គ្រ​ពី​ចិត្ត​មក​ប្រគល់​ឲ្យ​ម៉ូសេ​ថែម​ទៀត។

៤ ម្ល៉ោះ​ហើយ ក្រោយ​ពួក​ជាង​ជំនាញ​ទាំង​នោះ​ចាប់​ផ្ដើម​ធ្វើ​ការងារ​បរិសុទ្ធ ពួក​ជាង​បាន​ចូល​ទៅ​បន្ត​បន្ទាប់​គ្នា ៥ ហើយ​ប្រាប់​ម៉ូសេ​ថា​៖ ​«​បណ្ដា​ជន​បាន​នាំយក​វិភាគទាន​មក​ច្រើន​ណាស់ គឺ​លើស​ពី​សេចក្ដី​ត្រូវ​ការ​សម្រាប់​កិច្ចការ​ដែល​ព្រះ​យេហូវ៉ា​បង្គាប់​ឲ្យ​ធ្វើ​»។ ៦ ដូច្នេះ ម៉ូសេ​ក៏​បង្គាប់​ឲ្យ​គេ​ប្រកាស​ពេញ​ជំរំ​ថា​៖ ​«​បង​ប្អូន​ទាំង​ប្រុស​ទាំង​ស្រី​អើយ! សូម​កុំ​នាំ​យក​របស់​របរ​មក​ជូន​ជា​វិភាគទាន​បរិសុទ្ធ​ទៀត​»។ ម្ល៉ោះ​ហើយ បណ្ដា​ជន​ក៏​ឈប់​នាំ​យក​វិភាគទាន​មក​ទៀត។ ៧ ឯ​របស់​របរ​ដែល​ពួក​គេ​បាន​យក​មក​នោះ មាន​ល្មម​គ្រប់​គ្រាន់​សម្រាប់​ធ្វើ​កិច្ចការ​ទាំង​អស់ គឺ​មាន​ច្រើន​លើស​ពី​តម្រូវ​ការ​ទៅ​ទៀត។

៨ ដូច្នេះ ពួក​ជាង​ជំនាញ​ទាំង​អស់+ធ្វើ​ត្រសាល​ជំនុំ+ ដោយ​ប្រើ​ក្រណាត់​១០​ផ្ទាំង ធ្វើ​ពី​អំបោះ​វេញ​យ៉ាង​ល្អ អំបោះ​ពណ៌​ខៀវ អំបោះ​ពណ៌​ស្វាយ* និង​អំបោះ​ពណ៌​ក្រហម។ គាត់*ប៉ាក់​រូប​ចេរូប៊ីន​នៅ​លើ​ក្រណាត់​ទាំង​នោះ។+ ៩ ក្រណាត់​ទាំង​នោះ​មាន​ទំហំ​ស្មើ​គ្នា គឺ​មួយ​ផ្ទាំង​ៗ​មាន​បណ្ដោយ​២៨​ហត្ថ* និង​ទទឹង​៤​ហត្ថ។ ១០ បន្ទាប់​មក គាត់​ដេរ​ភ្ជាប់​ក្រណាត់​ប្រាំ​ផ្ទាំង​ជា​ផ្ទាំង​ធំ​មួយ ហើយ​គាត់​ក៏​ធ្វើ​ដូច្នេះ​នឹង​ក្រណាត់​ប្រាំ​ផ្ទាំង​ទៀត​ដែរ។ ១១ រួច​គាត់​យក​អំបោះ​ពណ៌​ខៀវ​មក​វេញ​ធ្វើ​ខ្សែ​កង​ភ្ជាប់​នៅ​ជាយ​ក្រណាត់​ផ្ទាំង​ធំ​នោះ ហើយ​ក្រណាត់​ផ្ទាំង​ធំ​មួយ​ទៀត គាត់​ក៏​ធ្វើ​ដូច្នោះ​ដែរ ដើម្បី​ទុក​ភ្ជាប់​ផ្ទាំង​ទាំង​ពីរ។ ១២ នៅ​លើ​ក្រណាត់​ផ្ទាំង​ធំ​មួយ​មាន​ខ្សែ​កង​៥០ ហើយ​លើ​ផ្ទាំង​ធំ​មួយ​ទៀត​ក៏​មាន​ខ្សែ​កង​៥០​ដែរ គឺ​នៅ​ត្រង់​កន្លែង​ភ្ជាប់​គ្នា។ ១៣ រួច​គាត់​ធ្វើ​កន្លាស់​មាស​៥០ ដើម្បី​ក្លាស់​ភ្ជាប់​ក្រណាត់​ពីរ​ផ្ទាំង​ធំ​នោះ​ជា​ផ្ទាំង​តែ​មួយ សម្រាប់​គ្រប​លើ​ត្រសាល។

១៤ បន្ទាប់​មក គាត់​ធ្វើ​ក្រណាត់​ពី​រោម​ពពែ​១១​ផ្ទាំង សម្រាប់​គ្រប​លើ​ត្រសាល​ដែរ។+ ១៥ ក្រណាត់​១១​ផ្ទាំង​នោះ​មាន​ទំហំ​ស្មើ​គ្នា គឺ​មួយ​ផ្ទាំង​ៗ​មាន​បណ្ដោយ​៣០​ហត្ថ និង​ទទឹង​៤​ហត្ថ។ ១៦ គាត់​ដេរ​ភ្ជាប់​ក្រណាត់​៥​ផ្ទាំង​ជា​ផ្ទាំង​ធំ​មួយ ហើយ​គាត់​ដេរ​៦​ផ្ទាំង​ទៀត​ភ្ជាប់​គ្នា​ជា​ផ្ទាំង​ធំ​មួយ​ដែរ។ ១៧ នៅ​ចុង​ផ្ទាំង​ក្រណាត់​ធំ​មួយ គាត់​ធ្វើ​ខ្សែកង​៥០ ហើយ​នៅ​ចុង​ផ្ទាំង​ធំ​មួយ​ទៀត​គាត់​ក៏​ធ្វើ​ខ្សែកង​៥០​ដែរ គឺ​នៅ​ត្រង់​កន្លែង​ភ្ជាប់​គ្នា។ ១៨ រួច​គាត់​ធ្វើ​កន្លាស់​ស្ពាន់​៥០ ដើម្បី​ក្លាស់​ភ្ជាប់​ក្រណាត់​ពីរ​ផ្ទាំង​ធំ​នោះ​ជា​ផ្ទាំង​តែ​មួយ។

១៩ ក្រោយ​នោះ គាត់​យក​ស្បែក​ចៀម​ឈ្មោល​ដែល​ជ្រលក់​ពណ៌​ក្រហម មក​គ្រប​លើ​ត្រសាល ហើយ​យក​ស្បែក​ទន់*មក​គ្រប​ពី​លើ​នោះ។+

២០ រួច​គាត់​យក​ឈើ​អាកាស្យា+មក​ធ្វើ​ជា​ក្ដារ​ស៊ុម ហើយ​តម្រៀប​បញ្ឈរ​ជា​ជញ្ជាំង​ត្រសាល។+ ២១ ក្ដារ​ស៊ុម​នីមួយ​ៗ​មាន​កម្ពស់​១០​ហត្ថ និង​ទទឹង​មួយ​ហត្ថ​កន្លះ។ ២២ នៅ​ផ្នែក​ខាង​ក្រោម​នៃ​ក្ដារ​ស៊ុម​នីមួយ​ៗ គាត់​ធ្វើ​ពន្លួញ​ពីរ​លៀន​ចេញ​ពី​ក្ដារ​ស៊ុម។ នោះ​ជា​របៀប​ដែល​គាត់​ធ្វើ​ក្ដារ​ស៊ុម​ត្រសាល។ ២៣ គាត់​ធ្វើ​ក្ដារ​ស៊ុម​ចំនួន​២០ សម្រាប់​ជញ្ជាំង​ខាង​ត្បូង​នៃ​ត្រសាល។ ២៤ រួច​គាត់​យក​ប្រាក់​ធ្វើ​ជា​ជើង​ពន្លួញ​៤០ សម្រាប់​កល់​ក្ដារ​ស៊ុម​២០​នោះ គឺ​ជើង​២​សម្រាប់​ស៊ក​ពន្លួញ​២​នៃ​ក្ដារ​ស៊ុម​មួយ។ ដូច្នេះ ក្ដារ​ស៊ុម​នីមួយ​ៗ​ត្រូវ​ដាក់​លើ​ជើង​ពន្លួញ​ទាំង​នោះ​បន្ត​បន្ទាប់​គ្នា។+ ២៥ សម្រាប់​ជញ្ជាំង​ខាង​ជើង​នៃ​ត្រសាល គាត់​ធ្វើ​ក្ដារ​ស៊ុម​ចំនួន​២០​ដែរ ២៦ ហើយ​គាត់​ធ្វើ​ជើង​ពន្លួញ​ចំនួន​៤០​ពី​ប្រាក់ សម្រាប់​កល់​ក្ដារ​ស៊ុម​២០​នោះ គឺ​ជើង​២​សម្រាប់​ស៊ក​ពន្លួញ​២​នៃ​ក្ដារ​ស៊ុម​មួយ។ ដូច្នេះ ក្ដារ​ស៊ុម​នីមួយ​ៗ​ត្រូវ​ដាក់​លើ​ជើង​ពន្លួញ​ទាំង​នោះ​បន្ត​បន្ទាប់​គ្នា។

២៧ សម្រាប់​ជញ្ជាំង​ខាង​លិច​ផ្នែក​ខាង​ក្រោយ​ត្រសាល គាត់​ធ្វើ​ក្ដារ​ស៊ុម​ចំនួន​៦។+ ២៨ គាត់​ធ្វើ​ក្ដារ​ស៊ុម​ពីរ​សម្រាប់​ធ្វើ​ជា​ជ្រុង​ជញ្ជាំង​ទាំង​ពីរ ដែល​នៅ​ខាង​ក្រោយ​ត្រសាល។ ២៩ ក្ដារ​ស៊ុម​នោះ​មាន​បន្ទះ​ឈើ​ពីរ​ផ្ទាំង​អប​គ្នា ចាប់​ពី​ក្រោម​ឡើង​ទៅ​លើ​ភ្ជាប់​នៅ​ត្រង់​កង​ទី​១។ គាត់​បាន​ធ្វើ​ដូច្នេះ​សម្រាប់​ជ្រុង​ជញ្ជាំង​ទាំង​ពីរ។ ៣០ ម្ល៉ោះ​ហើយ ជញ្ជាំង​ខាង​ក្រោយ​មាន​ក្ដារ​ស៊ុម​ចំនួន​៨ ហើយ​មាន​ជើង​ពន្លួញ​១៦​ធ្វើ​ពី​ប្រាក់ គឺ​ជើង​២​សម្រាប់​ស៊ក​ពន្លួញ​២​នៃ​ក្ដារ​ស៊ុម​មួយ។

៣១ រួច​គាត់​ធ្វើ​រនុក​ពី​ឈើ​អាកាស្យា គឺ​ធ្វើ​ប្រាំ​ដើម​សម្រាប់​ស៊ក​ក្ដារ​ស៊ុម​នៅ​ចំហៀង​ត្រសាល+ ៣២ ប្រាំ​ដើម​សម្រាប់​ស៊ក​ក្ដារ​ស៊ុម​នៅ​ចំហៀង​ម្ខាង​ទៀត ហើយ​ប្រាំ​ដើម​សម្រាប់​ស៊ក​ក្ដារ​ស៊ុម​នៅ​ផ្នែក​ខាង​ក្រោយ​ត្រសាល​ប៉ែក​ខាង​លិច។ ៣៣ ឯ​រនុក​សម្រាប់​ស៊ក​ក្ដារ​ស៊ុម​ត្រង់​កណ្ដាល មាន​ប្រវែង​វែង​ពី​ចុង​ម្ខាង​ត្រសាល​ដល់​ចុង​ម្ខាង​ទៀត។ ៣៤ គាត់​ស្រោប​ក្ដារ​ស៊ុម​ទាំង​អស់​ដោយ​មាស ហើយ​គាត់​ធ្វើ​កង​ភ្ជាប់​ក្ដារ​ស៊ុម​នីមួយ​ៗ​ពី​មាស។ ឯ​រនុក​សម្រាប់​ស៊ក​ចូល​កង​ទាំង​នោះ គាត់​ក៏​ស្រោប​ដោយ​មាស​ដែរ។+

៣៥ គាត់​ធ្វើ​វាំងនន+ពី​អំបោះ​ពណ៌​ខៀវ អំបោះ​ពណ៌​ក្រហម អំបោះ​ពណ៌​ស្វាយ និង​អំបោះ​ល្អ​ដែល​វេញ​ចូល​គ្នា ហើយ​គាត់​ប៉ាក់​រូប​ចេរូប៊ីន+នៅ​លើ​វាំងនន​នោះ។+ ៣៦ ដើម្បី​ព្យួរ​វាំងនន​នោះ គាត់​ធ្វើ​សសរ​បួន​ដើម​ពី​ឈើ​អាកាស្យា ហើយ​ស្រោប​ដោយ​មាស រួច​គាត់​ធ្វើ​តម្ពក់​ពី​មាស។ ឯ​ជើង​សសរ​ទាំង​បួន​វិញ គាត់​ធ្វើ​ពី​ប្រាក់។ ៣៧ បន្ទាប់​មក គាត់​ធ្វើ​វាំងនន​សម្រាប់​បាំង​ច្រក​ចូល​ត្រសាល។ វាំងនន​នោះ​គាត់​ធ្វើ​ពី​អំបោះ​ពណ៌​ខៀវ អំបោះ​ពណ៌​ក្រហម អំបោះ​ពណ៌​ស្វាយ និង​អំបោះ​ល្អ​ដែល​វេញ​ចូល​គ្នា។+ ៣៨ គាត់​ធ្វើ​សសរ​នៅ​ច្រក​ចូល​នោះ​ប្រាំ​ដើម ហើយ​ធ្វើ​តម្ពក់​ដែរ។ រួច​គាត់​ស្រោប​ក្បាល​សសរ​និង​កង​សម្រាប់​ភ្ជាប់​ដោយ​មាស។ ប៉ុន្តែ ជើង​សសរ​ទាំង​ប្រាំ​វិញ គាត់​ធ្វើ​ពី​ស្ពាន់។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក