ច្បាប់លេវី
៣ «‹បើគាត់ជូនគោជាគ្រឿងបូជានៃមេត្រីភាព+ គាត់ត្រូវជូនគោញីឬគោឈ្មោលដែលល្អឥតខ្ចោះនៅចំពោះព្រះយេហូវ៉ា។ ២ គាត់ត្រូវដាក់ដៃលើក្បាលគោនោះ។ គោនោះនឹងត្រូវសម្លាប់នៅមាត់ទ្វារត្រសាលជំនុំ។ បន្ទាប់មក ត្រូវឲ្យកូនប្រុសៗរបស់អេរ៉ុនជាសង្ឃ យកឈាមវាទៅប្រោះនៅលើជញ្ជាំងទាំងបួននៃទីបូជា។ ៣ គាត់ត្រូវជូនមួយចំណែកពីគ្រឿងបូជានៃមេត្រីភាពដើម្បីដុតជូនព្រះយេហូវ៉ា។+ ចំណែកនោះមានស្បៃខ្លាញ់+ស្រោបពោះវៀន ខ្លាញ់ដែលនៅជាប់នឹងពោះវៀន ៤ ព្រមទាំងតម្រងនោមទាំងពីរនិងខ្លាញ់រុំជុំវិញ ដែលនៅក្បែរចំឡក។ គាត់ក៏ត្រូវចៀរខ្លាញ់ដែលស្រោបថ្លើម រួចយកចេញជាមួយនឹងតម្រងនោមដែរ។+ ៥ រួចមក កូនប្រុសៗរបស់អេរ៉ុនយកចំណែកទាំងនោះទៅដាក់លើគ្រឿងបូជាដុតដែលកំពុងឆេះ លើគំនរអុសដែលនៅលើទីបូជា។+ នេះជាគ្រឿងបូជាដែលដុតឲ្យមានក្លិនឈ្ងុយជូនព្រះយេហូវ៉ា។*+
៦ «‹បើគាត់ជូនចៀមឬពពែជាគ្រឿងបូជានៃមេត្រីភាពដល់ព្រះយេហូវ៉ា គាត់អាចជូនសត្វនោះជាញីឬឈ្មោលក៏បាន ឲ្យតែសត្វនោះល្អឥតខ្ចោះ។+ ៧ បើគាត់ជូនចៀមស្ទាវជាគ្រឿងបូជា គាត់ត្រូវយកទៅជូននៅចំពោះព្រះយេហូវ៉ា។ ៨ បន្ទាប់មក គាត់ត្រូវដាក់ដៃលើក្បាលសត្វនោះ។ សត្វនោះនឹងត្រូវសម្លាប់នៅខាងមុខត្រសាលជំនុំ។ រួចកូនប្រុសៗរបស់អេរ៉ុនជាសង្ឃ នឹងយកឈាមវាទៅប្រោះនៅលើជញ្ជាំងទាំងបួននៃទីបូជា។ ៩ គាត់ត្រូវយកខ្លាញ់របស់សត្វដែលសម្រាប់ជូនជាគ្រឿងបូជានៃមេត្រីភាពនោះ ទៅដុតជូនព្រះយេហូវ៉ា។+ គាត់ត្រូវកាត់កន្ទុយដែលមានខ្លាញ់រុំជុំវិញចេញពីឆ្អឹងខ្នង ហើយចៀរស្បៃខ្លាញ់ស្រោបពោះវៀន ខ្លាញ់ដែលនៅជាប់នឹងពោះវៀន ១០ ព្រមទាំងតម្រងនោមទាំងពីរនិងខ្លាញ់រុំជុំវិញ ដែលនៅក្បែរចំឡក។ គាត់ក៏ចៀរខ្លាញ់ដែលស្រោបថ្លើម រួចយកចេញជាមួយនឹងតម្រងនោមដែរ។+ ១១ រួចមក សង្ឃត្រូវដុតចំណែកទាំងនោះនៅលើទីបូជាទុកជាអាហារ*របស់ព្រះយេហូវ៉ា គឺជាគ្រឿងបូជាដែលដុតជូនលោក។+
១២ «‹បើគាត់ជូនពពែជាគ្រឿងបូជា គាត់ត្រូវយកទៅជូននៅចំពោះព្រះយេហូវ៉ា។ ១៣ បន្ទាប់មក គាត់ត្រូវដាក់ដៃលើក្បាលសត្វនោះ។ សត្វនោះនឹងត្រូវសម្លាប់នៅខាងមុខត្រសាលជំនុំ។ រួចកូនប្រុសៗរបស់អេរ៉ុនជាសង្ឃ យកឈាមវាទៅប្រោះនៅលើជញ្ជាំងទាំងបួននៃទីបូជា។ ១៤ គាត់ត្រូវជូនមួយចំណែកពីគ្រឿងបូជាដើម្បីដុតជូនព្រះយេហូវ៉ា។ ចំណែកនោះមានស្បៃខ្លាញ់ស្រោបពោះវៀន ខ្លាញ់ដែលនៅជាប់នឹងពោះវៀន+ ១៥ ព្រមទាំងតម្រងនោមទាំងពីរនិងខ្លាញ់រុំជុំវិញ ដែលនៅក្បែរចំឡក។ គាត់ក៏ចៀរខ្លាញ់ដែលស្រោបថ្លើម រួចយកចេញជាមួយនឹងតម្រងនោមដែរ។ ១៦ រួចមក សង្ឃត្រូវដុតចំណែកទាំងនោះនៅលើទីបូជាជាអាហារ។* នេះជាគ្រឿងបូជាដែលដុតឲ្យមានក្លិនឈ្ងុយជូនព្រះយេហូវ៉ា។* ខ្លាញ់ទាំងអស់ជាចំណែករបស់លោក។+
១៧ «‹អ្នករាល់គ្នាមិនត្រូវបរិភោគខ្លាញ់ឬឈាម+ជាដាច់ខាត។ នេះជាច្បាប់ដែលអ្នករាល់គ្នាត្រូវកាន់តាមគ្រប់ជំនាន់តរៀងទៅ ទោះជាអ្នករាល់គ្នារស់នៅកន្លែងណាក៏ដោយ›»។