បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ច្បាប់លេវី ១០
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីច្បាប់លេវី

      • ភ្លើង​ពី​ព្រះ​យេហូវ៉ា​សម្លាប់​ណាដាប​និង​អាបាយហ៊ូ (​១​-​៧​)

      • ច្បាប់​សម្រាប់​ពួក​សង្ឃ​ស្ដី​អំពី​ការ​ផឹក​គ្រឿង​ស្រវឹង​និង​ការ​បរិភោគ (​៨​-​២០​)

ច្បាប់លេវី ១០:១

កំណត់សម្គាល់

  • *

    គឺ​ថាស​សម្រាប់​ដាក់​រងើក​ភ្លើង

ឯកសារយោង

  • +ដច ៦:២៣; ១ប្រ ២៤:២
  • +ដច ៣០:៣៤, ៣៥; ចល ១៦:១២
  • +ដច ៣០:៩; ចល ១០:៩; ១៦:១, ២

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/៩/២០០៤, ទំ.  ៣០-៣១

ច្បាប់លេវី ១០:២

ឯកសារយោង

  • +ជប ១៦:៣៥
  • +ជប ២៦:៦១

ច្បាប់លេវី ១០:៣

ឯកសារយោង

  • +ដច ១៩:២២

ច្បាប់លេវី ១០:៤

កំណត់សម្គាល់

  • *

    ក្នុង​គម្ពីរ​ពាក្យ​«​កូន​»​ឬ​«​បុត្រ​»​អាច​សំដៅ​លើ​អ្នក​ណា​ក៏​ដោយ​ដែល​កើត​ក្នុង​វង្ស​ត្រកូល

ឯកសារយោង

  • +ដច ៦:១៨

ច្បាប់លេវី ១០:៦

ឯកសារយោង

  • +ចល ២១:១០

ច្បាប់លេវី ១០:៧

ឯកសារយោង

  • +ដច ២៨:៤១; ចល ៨:១២; ២១:១១, ១២

ច្បាប់លេវី ១០:៩

ឯកសារយោង

  • +អេគ ៤៤:២១

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១៥/១១/២០១៤, ទំ.  ២០

    ១/៣/២០០៥, ទំ.  ១៥

    ១/៩/២០០៤, ទំ.  ៣១

ច្បាប់លេវី ១០:១០

ឯកសារយោង

  • +អេគ ៤៤:២៣

ច្បាប់លេវី ១០:១១

ឯកសារយោង

  • +បច ៣៣:១០; ២ប្រ ១៧:៨, ៩; នេហ ៨:៧, ៨; ម៉ាឡ ២:៧

ច្បាប់លេវី ១០:១២

ឯកសារយោង

  • +ចល ៦:១៤, ១៦
  • +ចល ២១:២២

ច្បាប់លេវី ១០:១៣

ឯកសារយោង

  • +ចល ៦:២៦; ជប ១៨:១០

ច្បាប់លេវី ១០:១៤

ឯកសារយោង

  • +ដច ២៩:២៦-២៨; ចល ៧:៣១, ៣៤; ៩:២១; ២២:១៣; ជប ១៨:១១

ច្បាប់លេវី ១០:១៥

ឯកសារយោង

  • +១កូ ៩:១៣

ច្បាប់លេវី ១០:១៦

ឯកសារយោង

  • +ចល ៩:៣, ១៥

ច្បាប់លេវី ១០:១៧

ឯកសារយោង

  • +ចល ៦:២៥, ២៦; អេគ ៤៤:២៩

ច្បាប់លេវី ១០:១៨

ឯកសារយោង

  • +ចល ៦:២៩, ៣០

ច្បាប់លេវី ១០:១៩

ឯកសារយោង

  • +ចល ៩:៨, ១២

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

ចល. ១០:១ដច ៦:២៣; ១ប្រ ២៤:២
ចល. ១០:១ដច ៣០:៣៤, ៣៥; ចល ១៦:១២
ចល. ១០:១ដច ៣០:៩; ចល ១០:៩; ១៦:១, ២
ចល. ១០:២ជប ១៦:៣៥
ចល. ១០:២ជប ២៦:៦១
ចល. ១០:៣ដច ១៩:២២
ចល. ១០:៤ដច ៦:១៨
ចល. ១០:៦ចល ២១:១០
ចល. ១០:៧ដច ២៨:៤១; ចល ៨:១២; ២១:១១, ១២
ចល. ១០:៩អេគ ៤៤:២១
ចល. ១០:១០អេគ ៤៤:២៣
ចល. ១០:១១បច ៣៣:១០; ២ប្រ ១៧:៨, ៩; នេហ ៨:៧, ៨; ម៉ាឡ ២:៧
ចល. ១០:១២ចល ៦:១៤, ១៦
ចល. ១០:១២ចល ២១:២២
ចល. ១០:១៣ចល ៦:២៦; ជប ១៨:១០
ចល. ១០:១៤ដច ២៩:២៦-២៨; ចល ៧:៣១, ៣៤; ៩:២១; ២២:១៣; ជប ១៨:១១
ចល. ១០:១៥១កូ ៩:១៣
ចល. ១០:១៦ចល ៩:៣, ១៥
ចល. ១០:១៧ចល ៦:២៥, ២៦; អេគ ៤៤:២៩
ចល. ១០:១៨ចល ៦:២៩, ៣០
ចល. ១០:១៩ចល ៩:៨, ១២
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
  • ១៦
  • ១៧
  • ១៨
  • ១៩
  • ២០
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
ច្បាប់លេវី ១០:១-២០

ច្បាប់លេវី

១០ ក្រោយ​មក កូន​ប្រុស​ៗ​របស់​អេរ៉ុន​ឈ្មោះ​ណាដាប​និង​អាបាយហ៊ូ+ បាន​យក​ភ្លើង​ដាក់​លើ​ថាស* រួច​ដាក់​គ្រឿង​ក្រអូប+ពី​លើ។ ពួក​គាត់​ជូន​គ្រឿង​បូជា​ដែល​ព្រះ​យេហូវ៉ា​ហាម+ និង​ជា​អ្វី​ដែល​លោក​មិន​បាន​បង្គាប់​ពួក​គាត់​ឲ្យ​ធ្វើ​ទេ។ ២ រំពេច​នោះ ភ្លើង​ពី​ព្រះ​យេហូវ៉ា​ក៏​ធ្លាក់​មក​បញ្ឆេះ​ពួក​គេ+ ហើយ​ពួក​គេ​ក៏​ស្លាប់​នៅ​ចំពោះ​មុខ​ព្រះ​យេហូវ៉ា​ទៅ។+ ៣ ពេល​នោះ ម៉ូសេ​បាន​ប្រាប់​អេរ៉ុន​ថា​៖ ​«​ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​៖ ‹អស់​អ្នក​ដែល​ចូល​មក​ជិត​ខ្ញុំ​ត្រូវ​ចាំ​ថា​ខ្ញុំ​បរិសុទ្ធ+ ហើយ​ខ្ញុំ​នឹង​ទទួល​ការ​សរសើរ​តម្កើង​នៅ​មុខ​បណ្ដា​ជន​ទាំង​អស់›​»។ ឯ​អេរ៉ុន​វិញ គាត់​បាន​នៅ​ស្ងៀម។

៤ រួច​មក ម៉ូសេ​បាន​ហៅ​មីសាអែល​និង​អេលីសាផាន​ឲ្យ​ចូល​មក​ជួប។ ពួក​គេ​ជា​កូន*របស់​អូសៀល+ ដែល​ត្រូវ​ជា​ឪពុកមា​របស់​អេរ៉ុន។ ម៉ូសេ​បាន​ប្រាប់​ពួក​គេ​ថា​៖ ​«​ចូរ​មក​សែង​សព​បង​ប្អូន​របស់​អ្នក​ពី​មុខ​កន្លែង​បរិសុទ្ធ យក​ទៅ​ក្រៅ​ជំរំ​ទៅ​»។ ៥ ដូច្នេះ ពួក​គេ​ក៏​ចូល​មក​សែង​សព​ដែល​មាន​អាវ​វែង​ជាប់​ជា​មួយ យក​ទៅ​ក្រៅ​ជំរំ​តាម​បង្គាប់​ម៉ូសេ។

៦ បន្ទាប់​មក ម៉ូសេ​បាន​និយាយ​ទៅ​កាន់​អេរ៉ុន ព្រម​ទាំង​អេលាសារ​និង​អ៊ីតតាម៉ា ដែល​ត្រូវ​ជា​កូន​ប្រុស​ៗ​អេរ៉ុន​ថា​៖ ​«​មិន​ត្រូវ​ទុក​សក់​អ្នក​រាល់​គ្នា​ឲ្យ​គ្មាន​របៀប​នោះ​ទេ ឬ​ក៏​ហែក​សម្លៀក​បំពាក់​របស់​អ្នក​រាល់​គ្នា​ឡើយ+ ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​ត្រូវស្លាប់ និង​ដើម្បី​កុំ​ឲ្យ​ព្រះ​យេហូវ៉ា​មាន​កំហឹង​ចំពោះ​ពួក​ជំនុំ​ទាំង​មូល។ ចូរ​ទុក​ឲ្យបណ្ដា​ជន​អ៊ីស្រាអែល​ទាំង​អស់​យំ​កាន់​ទុក្ខ​អ្នក​ដែល​លោក​បាន​បំផ្លាញ​ដោយ​ភ្លើង​ចុះ។ ៧ អ្នក​រាល់​គ្នា​មិន​ត្រូវ​ចាក​ចេញ​ពី​ច្រក​ចូល​ត្រសាល​ជំនុំ​ទេ។ បើ​មិន​ដូច្នោះ​ទេ អ្នក​រាល់​គ្នា​នឹង​ស្លាប់​ជា​មិន​ខាន ព្រោះ​ព្រះ​យេហូវ៉ា​បាន​ចាក់​ប្រេង​តែង​តាំង​អ្នក​រាល់​គ្នា​ហើយ​»។+ ដូច្នេះ ពួក​គាត់​ក៏​ធ្វើ​តាម​បង្គាប់​ម៉ូសេ។

៨ ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ទៅ​កាន់​អេរ៉ុន​ថា​៖ ៩ ​«​មុន​ពេល​ចូល​មក​បម្រើ​ក្នុង​ត្រសាល​ជំនុំ អ្នក​និង​កូន​ប្រុស​ៗ​របស់​អ្នក​មិន​ត្រូវ​ផឹក​ស្រា​ឬ​គ្រឿង​ស្រវឹង​ណា​ឡើយ+ ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​ត្រូវ​ស្លាប់។ នេះ​ជា​ច្បាប់​ដែល​អ្នក​រាល់​គ្នា​ត្រូវ​កាន់​តាម​គ្រប់​ជំនាន់​ត​រៀង​ទៅ។ ១០ នេះ​គឺ​ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ចេះ​សម្គាល់​អ្វី​ដែល​បរិសុទ្ធ​និង​អ្វី​ដែល​មិន​បរិសុទ្ធ ហើយ​ចេះ​សម្គាល់​អ្វី​ដែល​ស្អាត​និង​អ្វី​ដែល​ស្មោក​គ្រោក+ ១១ ព្រម​ទាំង​ដើម្បី​បង្រៀន​បណ្ដា​ជន​អ៊ីស្រាអែល​នូវ​ច្បាប់​ទាំង​ប៉ុន្មាន ដែល​ព្រះ​យេហូវ៉ា​បាន​ប្រគល់​ឲ្យ​តាម​រយៈ​ម៉ូសេ​»។+

១២ ក្រោយ​នោះ ម៉ូសេ​បាន​ប្រាប់​អេរ៉ុន អេលាសារ និង​អ៊ីតតាម៉ា​ត្រូវ​ជា​កូន​ប្រុស​ដែល​នៅ​សល់​របស់​អេរ៉ុន​ថា​៖ ​«​ចូរ​យក​គ្រឿង​បូជា​ពី​ស្រូវ​ដែល​នៅ​សល់​ពី​គ្រឿង​បូជា​ដែល​ដុត​ជូន​ព្រះ​យេហូវ៉ា ទៅ​ធ្វើ​ជា​នំ​ប៉័ង​ឥត​ដំបែ ហើយ​បរិភោគ​នៅ​ក្បែរ​ទី​បូជា+ ព្រោះ​នេះ​ជា​អ្វី​ដែល​បរិសុទ្ធ​បំផុត។+ ១៣ អ្នក​ត្រូវ​បរិភោគ​នៅ​កន្លែង​បរិសុទ្ធ+ ព្រោះ​នេះ​ជា​ចំណែក​របស់​អ្នក​និង​កូន​ប្រុស​ៗ​របស់​អ្នក ពី​គ្រឿង​បូជា​ដែល​ដុត​ជូន​ព្រះ​យេហូវ៉ា។ នេះ​ជា​បង្គាប់​ដែល​ខ្ញុំ​បាន​ទទួល​ពី​ព្រះ។ ១៤ ឯ​សាច់​ទ្រូង​ពី​គ្រឿង​បូជា​លើក​ចុះ​ឡើង​និង​ជើង​ដែល​ជា​ចំណែក​ពិសិដ្ឋ​នោះ អ្នក​និង​កូន​ប្រុស​កូន​ស្រី​របស់​អ្នក​ក៏​ត្រូវ​បរិភោគ+នៅ​កន្លែង​ស្អាត​បរិសុទ្ធ​ដែរ ព្រោះ​របស់​ទាំង​នេះ​ជា​ចំណែក​របស់​អ្នក​និង​កូន​ៗ​របស់​អ្នក គឺ​ចំណែក​ពី​គ្រឿង​បូជា​នៃ​មេត្រី​ភាព​របស់​បណ្ដា​ជន​អ៊ីស្រាអែល។ ១៥ ពេល​បណ្ដា​ជន​យក​ខ្លាញ់​មក​ដុត​ជូន​ព្រះ ពួក​គេ​ក៏​យក​ជើង​ដែល​ជា​ចំណែក​ពិសិដ្ឋ​និង​សាច់​ទ្រូង មក​លើក​ចុះ​ឡើង​ជូន​ជា​គ្រឿង​បូជា​នៅ​ចំពោះ​ព្រះ​យេហូវ៉ា។ រួច​ពួក​គេ​ត្រូវ​ឲ្យ​របស់​ទាំង​នោះ​ដល់​អ្នក​និង​កូន​ប្រុស​ៗ​របស់​អ្នក។ ពួក​គេ​ត្រូវ​ធ្វើ​ដូច្នេះ​គ្រប់​ជំនាន់​ត​រៀង​ទៅ+ ព្រោះ​នេះ​ជា​បង្គាប់​របស់​ព្រះ​យេហូវ៉ា​»។

១៦ បន្ទាប់​មក ម៉ូសេ​ខំ​រក​ពពែ​ដែល​បាន​ត្រូវ​ជូន​ជា​គ្រឿង​បូជា​សម្រាប់​អំពើ​ខុស​ឆ្គង+ តែ​រក​មិន​ឃើញ​ទេ។ ក្រោយ​មក គាត់​ដឹង​ថា​ពពែ​នោះ​បាន​ត្រូវ​ដុត​អស់​ហើយ។ ពេល​នោះ គាត់​ខឹង​នឹង​អេលាសារ​និង​អ៊ីតតាម៉ា​ខ្លាំង​ណាស់។ រួច​គាត់​និយាយ​ថា​៖ ១៧ ​«​ហេតុ​អ្វី​អ្នក​រាល់​គ្នា​មិន​បរិភោគ​សាច់​សត្វ​នៃ​គ្រឿង​បូជា​សម្រាប់​អំពើ​ខុស​ឆ្គង​នៅ​កន្លែង​បរិសុទ្ធ​ដូច្នេះ?+ ព្រោះ​នេះ​ជា​អ្វី​ដែល​បរិសុទ្ធ​បំផុត ហើយ​សាច់​នេះ​បាន​ត្រូវ​ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា ដើម្បី​អ្នក​រាល់​គ្នា​ទទួល​កំហុស​ជំនួស​បណ្ដា​ជន ព្រម​ទាំង​ដើម្បី​ជម្រះ​ភាព​ខុស​ឆ្គង​ឲ្យ​ពួក​គេ​នៅ​ចំពោះ​ព្រះ​យេហូវ៉ា។ ១៨ អ្នក​រាល់​គ្នា​គួរ​តែ​បរិភោគ​សាច់​វា​នៅ​កន្លែង​បរិសុទ្ធ ស្រប​តាម​បង្គាប់​ដែល​ខ្ញុំ​បាន​ទទួល។ មើល! គ្មាន​អ្នក​ណា​យក​ឈាម​វា​ចូល​ទៅ​ក្នុង​កន្លែង​បរិសុទ្ធ​ទេ​»។+ ១៩ អេរ៉ុន​បាន​តប​ទៅ​ម៉ូសេ​ថា​៖ ​«​មើល! ថ្ងៃ​នេះ​ពួក​គេ​បាន​ជូន​គ្រឿង​បូជា​សម្រាប់​អំពើ​ខុស​ឆ្គង និង​គ្រឿងបូជា​ដុត​នៅ​ចំពោះ​ព្រះ​យេហូវ៉ា​ហើយ។+ អ្នក​ក៏​ដឹង​ស្រាប់​ហើយ​ថា​មាន​រឿង​អ្វី​ខ្លះ​បាន​កើត​ឡើង​ចំពោះ​ខ្ញុំ។ ដូច្នេះ បើ​ខ្ញុំ​បរិភោគ​សាច់​សត្វ​នៃ​គ្រឿង​បូជា​សម្រាប់​អំពើ​ខុសឆ្គង តើ​នេះ​នឹង​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​ឬ?​»។ ២០ ពេល​ម៉ូសេ​ឮ​ដូច្នេះ គាត់​ក៏​យល់​ស្រប។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក