បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ច្បាប់លេវី ៤
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីច្បាប់លេវី

      • គ្រឿង​បូជា​សម្រាប់​អំពើ​ខុស​ឆ្គង (​១​-​៣៥​)

ច្បាប់លេវី ៤:២

ឯកសារយោង

  • +ចល ៥:១៧; ជប ១៥:២៧, ២៨

ច្បាប់លេវី ៤:៣

កំណត់សម្គាល់

  • *

    ន័យ​ត្រង់​«​សង្ឃ​ដែល​បាន​ត្រូវ​ចាក់​ប្រេង​តែង​តាំង​»។ នេះ​សំដៅ​លើ​សម្ដេច​សង្ឃ

ឯកសារយោង

  • +ចល ៨:១២; ២១:១០
  • +ជប ១២:១, ១១
  • +ហេ ៥:១-៣; ៧:២៧

ច្បាប់លេវី ៤:៤

ឯកសារយោង

  • +ចល ៦:២៥
  • +ដច ២៩:១០, ១១

ច្បាប់លេវី ៤:៥

កំណត់សម្គាល់

  • *

    ន័យ​ត្រង់​«​សង្ឃ​ដែល​បាន​ត្រូវ​ចាក់​ប្រេង​តែង​តាំង​»។ នេះ​សំដៅ​លើ​សម្ដេច​សង្ឃ

ឯកសារយោង

  • +ដច ៣០:៣០

ច្បាប់លេវី ៤:៦

ឯកសារយោង

  • +ចល ៨:១៥, ១៦
  • +ចល ១៦:១៤, ១៩

ច្បាប់លេវី ៤:៧

ឯកសារយោង

  • +ដច ៣០:១០
  • +ចល ៥:៩

ច្បាប់លេវី ៤:៩

ឯកសារយោង

  • +ចល ៩:៨, ១០

ច្បាប់លេវី ៤:១០

ឯកសារយោង

  • +ចល ៣:៣, ៤

ច្បាប់លេវី ៤:១១

ឯកសារយោង

  • +ដច ២៩:១៤

ច្បាប់លេវី ៤:១២

ឯកសារយោង

  • +ចល ៨:១៤, ១៧; ហេ ១៣:១១

ច្បាប់លេវី ៤:១៣

កំណត់សម្គាល់

  • *

    ប្រហែល​ជា​សំដៅ​លើ​ពួក​បុរស​ចាស់​ទុំ​ជា​តំណាង​ពួក​ជំនុំ

ឯកសារយោង

  • +យ៉ូស ៧:១១
  • +ជប ១៥:២២-២៤

ច្បាប់លេវី ៤:១៤

កំណត់សម្គាល់

  • *

    ប្រហែល​ជា​សំដៅ​លើ​ពួក​បុរស​ចាស់​ទុំ​ជា​តំណាង​ពួក​ជំនុំ

ច្បាប់លេវី ៤:១៧

ឯកសារយោង

  • +ដច ២៦:៣១; ៤០:២១; ហេ ១០:១៩, ២០

ច្បាប់លេវី ៤:១៨

ឯកសារយោង

  • +ដច ៣០:១, ៦
  • +ដច ២៧:១; ៤០:៦

ច្បាប់លេវី ៤:១៩

ឯកសារយោង

  • +ចល ៣:១៦

ច្បាប់លេវី ៤:២០

ឯកសារយោង

  • +ដច ៣២:៣០; ចល ១៦:១៧; ជប ១៥:២៥; អេភ ១:៧; ហេ ២:១៧

ច្បាប់លេវី ៤:២១

ឯកសារយោង

  • +ចល ៤:១១, ១២
  • +ចល ១៦:១៥; ១យ៉ូន ២:១, ២

ច្បាប់លេវី ៤:២២

ឯកសារយោង

  • +ដច ១៨:២១

ច្បាប់លេវី ៤:២៤

ឯកសារយោង

  • +ចល ១:១០, ១១; ៦:២៥; ៧:២

ច្បាប់លេវី ៤:២៥

ឯកសារយោង

  • +ចល ៩:៨, ៩; ១៦:១៨; ហេ ៩:២២
  • +ចល ៨:១៥

ច្បាប់លេវី ៤:២៦

ឯកសារយោង

  • +ចល ៣:៣-៥

ច្បាប់លេវី ៤:២៧

ឯកសារយោង

  • +ជប ១៥:២៧-២៩

ច្បាប់លេវី ៤:២៩

ឯកសារយោង

  • +ចល ១:១០, ១១; ៦:២៥

ច្បាប់លេវី ៤:៣០

ឯកសារយោង

  • +ចល ៤:២៥; ៨:១៥; ៩:៨, ៩; ហេ ៩:២២

ច្បាប់លេវី ៤:៣១

កំណត់សម្គាល់

  • *

    ឬ​«​ក្លិន​ដែល​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​»​

ឯកសារយោង

  • +ចល ៣:១៦
  • +ចល ៣:៣, ៤

ច្បាប់លេវី ៤:៣៣

ឯកសារយោង

  • +ចល ១:១០, ១១

ច្បាប់លេវី ៤:៣៤

ឯកសារយោង

  • +ចល ៤:២៥; ១៦:១៨

ច្បាប់លេវី ៤:៣៥

ឯកសារយោង

  • +ដច ២៩:១៣, ១៤; ចល ៣:៣, ៤; ៦:១២; ៩:៨, ១០
  • +ជប ១៥:២៨; ១យ៉ូន ១:៧; ២:១, ២

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

ចល. ៤:២ចល ៥:១៧; ជប ១៥:២៧, ២៨
ចល. ៤:៣ចល ៨:១២; ២១:១០
ចល. ៤:៣ជប ១២:១, ១១
ចល. ៤:៣ហេ ៥:១-៣; ៧:២៧
ចល. ៤:៤ចល ៦:២៥
ចល. ៤:៤ដច ២៩:១០, ១១
ចល. ៤:៥ដច ៣០:៣០
ចល. ៤:៦ចល ៨:១៥, ១៦
ចល. ៤:៦ចល ១៦:១៤, ១៩
ចល. ៤:៧ដច ៣០:១០
ចល. ៤:៧ចល ៥:៩
ចល. ៤:៩ចល ៩:៨, ១០
ចល. ៤:១០ចល ៣:៣, ៤
ចល. ៤:១១ដច ២៩:១៤
ចល. ៤:១២ចល ៨:១៤, ១៧; ហេ ១៣:១១
ចល. ៤:១៣យ៉ូស ៧:១១
ចល. ៤:១៣ជប ១៥:២២-២៤
ចល. ៤:១៧ដច ២៦:៣១; ៤០:២១; ហេ ១០:១៩, ២០
ចល. ៤:១៨ដច ៣០:១, ៦
ចល. ៤:១៨ដច ២៧:១; ៤០:៦
ចល. ៤:១៩ចល ៣:១៦
ចល. ៤:២០ដច ៣២:៣០; ចល ១៦:១៧; ជប ១៥:២៥; អេភ ១:៧; ហេ ២:១៧
ចល. ៤:២១ចល ៤:១១, ១២
ចល. ៤:២១ចល ១៦:១៥; ១យ៉ូន ២:១, ២
ចល. ៤:២២ដច ១៨:២១
ចល. ៤:២៤ចល ១:១០, ១១; ៦:២៥; ៧:២
ចល. ៤:២៥ចល ៩:៨, ៩; ១៦:១៨; ហេ ៩:២២
ចល. ៤:២៥ចល ៨:១៥
ចល. ៤:២៦ចល ៣:៣-៥
ចល. ៤:២៧ជប ១៥:២៧-២៩
ចល. ៤:២៩ចល ១:១០, ១១; ៦:២៥
ចល. ៤:៣០ចល ៤:២៥; ៨:១៥; ៩:៨, ៩; ហេ ៩:២២
ចល. ៤:៣១ចល ៣:១៦
ចល. ៤:៣១ចល ៣:៣, ៤
ចល. ៤:៣៣ចល ១:១០, ១១
ចល. ៤:៣៤ចល ៤:២៥; ១៦:១៨
ចល. ៤:៣៥ដច ២៩:១៣, ១៤; ចល ៣:៣, ៤; ៦:១២; ៩:៨, ១០
ចល. ៤:៣៥ជប ១៥:២៨; ១យ៉ូន ១:៧; ២:១, ២
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
  • ១៦
  • ១៧
  • ១៨
  • ១៩
  • ២០
  • ២១
  • ២២
  • ២៣
  • ២៤
  • ២៥
  • ២៦
  • ២៧
  • ២៨
  • ២៩
  • ៣០
  • ៣១
  • ៣២
  • ៣៣
  • ៣៤
  • ៣៥
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
ច្បាប់លេវី ៤:១-៣៥

ច្បាប់លេវី

៤ ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ទៅ​ម៉ូសេ​បន្ថែម​ទៀត​ថា​៖ ២ ​«​ចូរ​ទៅ​ប្រាប់​បណ្ដា​ជន​អ៊ីស្រាអែល​ថា​៖ ‹បើ​អ្នក​ណា​ម្នាក់​ធ្វើ​អំពើ​ខុស​ឆ្គង​ដោយ​អចេតនា+ គឺ​ធ្វើ​អ្វី​ដែល​ព្រះ​យេហូវ៉ា​បាន​ហាមឃាត់ អ្នក​នោះ​ត្រូវ​ធ្វើ​ដូច​ត​ទៅ​៖

៣ ​«​‹បើ​សង្ឃ​ដែល​បាន​ត្រូវ​ជ្រើស​រើស*+ ធ្វើ​អំពើ​ខុស​ឆ្គង+ ហើយ​នាំ​ឲ្យ​បណ្ដា​ជន​មាន​ទោស នោះ​គាត់​ត្រូវ​យក​គោ​ស្ទាវ​ដែល​ល្អ​ឥត​ខ្ចោះ​ទៅ​ជូន​ព្រះ​យេហូវ៉ា ជា​គ្រឿង​បូជា​សម្រាប់​អំពើ​ខុស​ឆ្គង​ដែល​គាត់​បាន​ធ្វើ។+ ៤ គាត់​ត្រូវ​នាំ​គោ​នោះ​ទៅ​ខាង​មុខ​ត្រសាល​ជំនុំ+នៅ​ចំពោះ​ព្រះ​យេហូវ៉ា ហើយ​ដាក់​ដៃ​លើ​ក្បាល​វា រួច​សម្លាប់​វា​នៅ​ចំពោះ​ព្រះ​យេហូវ៉ា។+ ៥ បន្ទាប់​មក សង្ឃ​ដែល​បាន​ត្រូវ​ជ្រើស​រើស*នោះ+ ត្រូវ​យក​ឈាម​ខ្លះ​របស់​គោ​នោះ ចូល​ទៅ​ក្នុង​ត្រសាល​ជំនុំ ៦ រួច​ត្រូវ​ជ្រលក់​ចុង​ម្រាម​ដៃ​ក្នុង​ឈាម​នោះ+ ហើយ​ប្រោះ​ឈាម​នោះ​អស់​៧​ដង+ នៅ​ចំពោះ​ព្រះ​យេហូវ៉ា​ខាង​មុខ​វាំងនន​នៃ​ទី​បរិសុទ្ធ។ ៧ បន្ថែម​ទៅ​ទៀត គាត់​ត្រូវ​យក​ឈាម​ខ្លះ​ទៅ​លាប​លើ​ស្នែង​ទី​បូជា​សម្រាប់​ដុត​គ្រឿង​ក្រអូប+ដែល​នៅ​ចំពោះ​ព្រះ​យេហូវ៉ា​ក្នុង​ត្រសាល​ជំនុំ។ ឯ​ឈាម​ដែល​នៅ​សល់ គាត់​ត្រូវ​យក​ទៅ​ចាក់​នៅ​ជើង​នៃ​ទី​បូជា​សម្រាប់​គ្រឿង​បូជា​ដុត+ដែល​នៅ​ខាង​មុខ​ច្រក​ចូល​ត្រសាល​ជំនុំ។

៨ ​«​‹បន្ទាប់​មក គាត់​ត្រូវ​ចៀរ​ខ្លាញ់​ទាំង​អស់​របស់​សត្វ​គោ​ដែល​ត្រូវ​ជូន​ជា​គ្រឿង​បូជា​សម្រាប់​អំពើ​ខុស​ឆ្គង គឺ​ស្បៃ​ខ្លាញ់​ស្រោប​ពោះ​វៀន និង​ខ្លាញ់​ដែល​នៅ​ជាប់​នឹង​ពោះ​វៀន ៩ ព្រម​ទាំង​តម្រង​នោម​ទាំង​ពីរ​និង​ខ្លាញ់​រុំ​ជុំ​វិញ ដែល​នៅ​ក្បែរ​ចំឡក។ គាត់​ក៏​ចៀរ​ខ្លាញ់​ដែល​ស្រោប​ថ្លើម រួច​យក​ចេញ​ជា​មួយ​នឹង​តម្រង​នោម​ដែរ។+ ១០ គាត់​ត្រូវ​ចៀរ​ខ្លាញ់​ចេញ​ពី​គោ​នោះ ដូច​គោ​ដែល​ត្រូវ​ជូន​ជា​គ្រឿង​បូជា​នៃ​មេត្រី​ភាព​ដែរ។+ បន្ទាប់​មក សង្ឃ​ត្រូវ​យក​ចំណែក​ទាំង​នោះ​ទៅ​ដុត​នៅ​លើ​ទី​បូជា​ឲ្យ​ផ្សែង​ហុយ​ឡើង។

១១ ​«​‹ឯ​ស្បែក និង​សាច់​គោ​នោះ ព្រម​ទាំង​ក្បាល ជើង ពោះ​វៀន និង​លាមក​វា+ ១២ ពោល​គឺ​ផ្នែក​ដែល​នៅ​សល់ គាត់​ត្រូវ​យក​ទៅ​ខាង​ក្រៅ​ជំរំ រួច​ដុត​វា​នៅ​លើ​គំនរ​អុស+ ត្រង់​កន្លែង​ស្អាត​បរិសុទ្ធ​ដែល​ទុក​សម្រាប់​ចាក់​ផេះ។

១៣ ​«​‹ប្រសិន​បើ​ពួក​ជំនុំ​អ៊ីស្រាអែល​ទាំង​មូល​មាន​ទោស ព្រោះ​ធ្វើ​ខុស​ដោយ​អចេតនា+ ហើយ​ពួក​គេ*មិន​បាន​ដឹង​ថា​បណ្ដា​ជន​បាន​ធ្វើ​អ្វី​ដែល​ព្រះ​យេហូវ៉ា​បាន​ហាមឃាត់​ទេ+ ១៤ តែ​ក្រោយ​មក បើ​គេ​បាន​ដឹង​ពី​អំពើ​ខុស​ឆ្គង​នោះ ពួក​ជំនុំ*ត្រូវ​យក​គោ​ស្ទាវ​ទៅ​ខាង​មុខ​ត្រសាល​ជំនុំ ដើម្បី​ជូន​ជា​គ្រឿង​បូជា​សម្រាប់​អំពើ​ខុស​ឆ្គង។ ១៥ ពួក​បុរស​ចាស់​ទុំ​ក្នុង​ពួក​ជំនុំ​នឹង​ដាក់​ដៃ​លើ​ក្បាល​គោ​នោះ​នៅ​ចំពោះ​ព្រះ​យេហូវ៉ា រួច​សម្លាប់​វា​នៅ​ចំពោះ​ព្រះ​យេហូវ៉ា។

១៦ ​«​‹បន្ទាប់​មក សង្ឃ​ដែល​បាន​ត្រូវ​ជ្រើស​រើស​នោះ នឹង​យក​ឈាម​ខ្លះ​របស់​គោ​នោះ ចូល​ទៅ​ក្នុង​ត្រសាល​ជំនុំ ១៧ រួច​ត្រូវ​ជ្រលក់​ចុង​ម្រាម​ដៃ​ក្នុង​ឈាម​នោះ ហើយ​ប្រោះ​ឈាម​នោះ​អស់​៧​ដង នៅ​ចំពោះ​ព្រះ​យេហូវ៉ា​ខាង​មុខ​វាំងនន។+ ១៨ បន្ទាប់​ពី​នោះ គាត់​ត្រូវ​យក​ឈាម​ខ្លះ​ទៅ​លាប​លើ​ស្នែង​ទី​បូជា+ដែល​នៅ​ខាង​មុខ​ព្រះ​យេហូវ៉ា​ក្នុង​ត្រសាល​ជំនុំ ហើយ​គាត់​យក​ឈាម​ដែល​នៅ​សល់ ទៅ​ចាក់​នៅ​ជើង​នៃ​ទី​បូជា​សម្រាប់​គ្រឿង​បូជា​ដុត​ដែល​នៅ​ខាង​មុខ​ច្រក​ចូល​ត្រសាល​ជំនុំ។+ ១៩ គាត់​ត្រូវ​ចៀរ​ខ្លាញ់​ទាំង​អស់​ចេញ​ពី​គោ​នោះ ហើយ​ដុត​នៅ​លើ​ទី​បូជា​ឲ្យ​ផ្សែង​ហុយ​ឡើង។+ ២០ គាត់​ត្រូវ​ធ្វើ​ដូច្នោះ​ចំពោះ​គោ​នោះ ដូច​គោ​ដែល​ត្រូវ​ជូន​ជា​គ្រឿង​បូជា​សម្រាប់​អំពើ​ខុស​ឆ្គង​ដែរ។ យ៉ាង​នេះ សង្ឃ​នឹង​ជម្រះ​ភាព​ខុស​ឆ្គង​របស់​បណ្ដា​ជន+ ហើយ​ព្រះ​នឹង​អភ័យ​ទោស​ឲ្យ​ពួក​គេ។ ២១ សង្ឃ​ត្រូវ​យក​គោ​នោះ​ទៅ​ខាង​ក្រៅ​ជំរំ រួច​ដុត​វា​ដូច​គោ​ទី​១​ដែរ។+ នោះ​ហើយ​ជា​គ្រឿង​បូជា​សម្រាប់​អំពើ​ខុស​ឆ្គង​របស់​ពួក​ជំនុំ។+

២២ ​«​‹បើ​មេ​ដឹក​នាំ​ម្នាក់+មាន​ទោស​ព្រោះ​ធ្វើ​ខុស​ដោយ​អចេតនា គឺ​ធ្វើ​អ្វី​មួយ​ដែល​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​គាត់​បាន​ហាមឃាត់ ២៣ ឬ​ប្រសិន​បើ​ក្រោយ​មក​គាត់​ដឹង​ថា​ខ្លួន​ធ្វើ​អំពើ​ខុស​ឆ្គង​ណា​មួយ​ដែល​បំពាន​លើ​បញ្ញត្តិ​របស់​លោក នោះ​គាត់​ត្រូវ​យក​ពពែ​ស្ទាវ​មួយ​ដ៏​ល្អ​ឥត​ខ្ចោះ​ទៅ​ជូន​ជា​គ្រឿង​បូជា។ ២៤ គាត់​ត្រូវ​ដាក់​ដៃ​លើ​ក្បាល​ពពែ​នោះ រួច​សម្លាប់​វា​នៅ​កន្លែង​ដែល​គេ​សម្លាប់​សត្វ​ជា​គ្រឿង​បូជា​ដុត​នៅ​ចំពោះ​ព្រះ​យេហូវ៉ា។+ នោះ​ហើយ​ជា​គ្រឿង​បូជា​សម្រាប់​អំពើ​ខុស​ឆ្គង។ ២៥ សង្ឃ​ត្រូវ​យក​ចុង​ម្រាម​ដៃ​ជ្រលក់​ក្នុង​ឈាម​នៃ​គ្រឿង​បូជា​នោះ ហើយ​លាប​លើ​ស្នែង+ទី​បូជា​សម្រាប់​គ្រឿង​បូជា​ដុត។ រួច​គាត់​យក​ឈាម​ដែល​នៅ​សល់ ទៅ​ចាក់​នៅ​ជើង​ទី​បូជា​នោះ។+ ២៦ គាត់​ត្រូវ​ដុត​ខ្លាញ់​ទាំង​អស់​នៅ​លើ​ទី​បូជា​ឲ្យ​ផ្សែង​ហុយ​ឡើង ដូច​គាត់​ដុត​ខ្លាញ់​នៃ​គ្រឿង​បូជា​នៃ​មេត្រី​ភាព​ដែរ។+ យ៉ាង​នេះ សង្ឃ​នឹង​ជម្រះ​ភាព​ខុស​ឆ្គង​របស់​បុគ្គល​នោះ ហើយ​ព្រះ​នឹង​អភ័យ​ទោស​ឲ្យ​គាត់។

២៧ ​«​‹បើ​បណ្ដា​ជន​ធម្មតា​ណា​ម្នាក់​ធ្វើ​អំពើ​ខុស​ឆ្គង​ដោយ​អចេតនា ហើយ​មាន​ទោស​ដោយ​សារ​ធ្វើ​អ្វី​ដែល​ព្រះ​យេហូវ៉ា​បាន​ហាមឃាត់+ ២៨ ឬ​ប្រសិន​បើ​ក្រោយ​មក​គាត់​ដឹង​ថា​ខ្លួន​ធ្វើ​អំពើ​ខុស​ឆ្គង​ណា​មួយ នោះ​គាត់​ត្រូវ​យក​ពពែ​ញី​មួយ​ដ៏​ល្អ​ឥត​ខ្ចោះ​ទៅ​ជូន​ជា​គ្រឿង​បូជា​សម្រាប់​កំហុស​ឆ្គង​ដែល​គាត់​បាន​ធ្វើ​នោះ។ ២៩ គាត់​នឹង​ដាក់​ដៃ​លើ​ក្បាល​សត្វ​នៃ​គ្រឿង​បូជា​នោះ រួច​សម្លាប់​វា​នៅ​កន្លែង​ដែល​គេ​សម្លាប់​សត្វ​ជា​គ្រឿង​បូជា​ដុត។+ ៣០ សង្ឃ​ត្រូវ​ជ្រលក់​ចុង​ម្រាម​ដៃ​ក្នុង​ឈាម​នៃ​គ្រឿង​បូជា​នោះ ហើយ​លាប​លើ​ស្នែង​នៃ​ទី​បូជា​សម្រាប់​គ្រឿង​បូជា​ដុត។ រួច​គាត់​យក​ឈាម​ដែល​នៅ​សល់ ទៅ​ចាក់​នៅ​ជើង​ទី​បូជា។+ ៣១ គាត់​ត្រូវ​ចៀរ​ខ្លាញ់​ទាំង​អស់​ពី​សត្វ​នោះ+ ដូច​គាត់​ចៀរ​ខ្លាញ់​នៃ​គ្រឿង​បូជា​នៃ​មេត្រី​ភាព​ដែរ។+ រួច​មក គាត់​ត្រូវ​ដុត​ខ្លាញ់​ទាំង​នោះ​នៅ​លើ​ទី​បូជា​ឲ្យ​ផ្សែង​ហុយ​ឡើង ដើម្បី​ជា​ក្លិន​ឈ្ងុយ​ជូន​ព្រះ​យេហូវ៉ា។* យ៉ាង​នេះ សង្ឃ​នឹង​ជម្រះ​ភាព​ខុស​ឆ្គង​របស់​បុគ្គល​នោះ ហើយ​ព្រះ​នឹង​អភ័យ​ទោស​ឲ្យ​គាត់។

៣២ ​«​‹ប៉ុន្តែ បើ​គាត់​ជូន​កូន​ចៀម​ជា​គ្រឿង​បូជា​សម្រាប់​អំពើ​ខុស​ឆ្គង គាត់​ត្រូវជូន​កូន​ចៀម​ញី​ដែល​ល្អ​ឥត​ខ្ចោះ។ ៣៣ គាត់​ត្រូវ​ដាក់​ដៃ​លើ​ក្បាល​សត្វ​ជា​គ្រឿង​បូជា​នោះ រួច​សម្លាប់​វា​នៅ​កន្លែង​ដែល​គេ​សម្លាប់​សត្វ​ជា​គ្រឿង​បូជា​ដុត។+ ៣៤ សង្ឃ​ត្រូវ​ជ្រលក់​ចុង​ម្រាម​ដៃ​ក្នុង​ឈាម​នៃ​គ្រឿង​បូជា​នោះ ហើយ​លាប​លើ​ស្នែង​ទី​បូជា​សម្រាប់​គ្រឿង​បូជា​ដុត+ រួច​យក​ឈាម​ដែល​នៅ​សល់ ទៅ​ចាក់​នៅ​ជើង​ទី​បូជា។ ៣៥ គាត់​ត្រូវ​ចៀរ​ខ្លាញ់​ទាំង​អស់​ពី​សត្វ​នោះ ដូច​ចៀរ​ខ្លាញ់​ចៀម​ស្ទាវ​ជា​គ្រឿង​បូជា​នៃ​មេត្រី​ភាព​ដែរ។ រួច​មក គាត់​ដុត​ខ្លាញ់​ទាំង​នោះ​នៅ​លើ​ទី​បូជា​ឲ្យ​ផ្សែង​ហុយ​ឡើង គឺ​នៅ​លើ​គ្រឿង​បូជា​ដែល​ដុត​ជូន​ព្រះ​យេហូវ៉ា។+ យ៉ាង​នេះ សង្ឃ​នឹង​ជម្រះ​ភាព​ខុស​ឆ្គង​របស់​បុគ្គល​នោះ ហើយ​ព្រះ​នឹង​អភ័យ​ទោស​ឲ្យ​គាត់។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក