បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ពេត្រុសទី២ ១
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីពេត្រុសទី២

      • ការ​សួរ​សុខ​ទុក្ខ (​១​)

      • កាន់​ឲ្យ​ជាប់​នូវ​ឯកសិទ្ធិ​ដែល​ព្រះ​បាន​ហៅ (​២​-​១៥​)

        • គុណ​សម្បត្តិ​ផ្សេង​ៗ​ដែល​បន្ថែម​លើ​ជំនឿ (​៥​-​៩​)

      • ទុក​ចិត្ត​លើ​ទំនាយ​កាន់​តែ​ខ្លាំង​ជាង (​១៦​-​២១​)

ពេត្រុសទី២ ១:១

កំណត់សម្គាល់

  • *

    ភាសា​ក្រិច​«​អាប៉ូស្តូឡូស​»​មាន​ន័យ​ថា​«​អ្នក​ដែល​ត្រូវ​គេ​ចាត់​ឲ្យ​ទៅ​»​

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/៤/២០០២, ទំ.  ៦

    ១/១២/១៩៩៧, ទំ.  ៨-៩

ពេត្រុសទី២ ១:២

ឯកសារយោង

  • +កូឡ ១:៩

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/១២/១៩៩៧, ទំ.  ៩

ពេត្រុសទី២ ១:៣

កំណត់សម្គាល់

  • *

    ឬ​«​ព្រះ​បាន​ផ្ដល់​ដោយ​ចិត្ត​ទូលាយ​នូវ​»​

ឯកសារយោង

  • +យ៉ូន ១៧:៣

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/១២/១៩៩៧, ទំ.  ៩

ពេត្រុសទី២ ១:៤

ឯកសារយោង

  • +លូក ២២:២៩, ៣០; យ៉ូន ១៤:២; កាឡ ៣:២៩
  • +១កូ ១៥:៥៣; ១ពេ ១:៣, ៤; ១យ៉ូន ៣:២; បប ២០:៦

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/១២/១៩៩៧, ទំ.  ៩-១០

ពេត្រុសទី២ ១:៥

ឯកសារយោង

  • +ភី ២:១២; ២ធី ២:១៥; ហេ ៤:១១; យូ ៣
  • +ភី ៤:៨
  • +យ៉ូន ១៧:៣; ហេ ៥:១៤

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/៧/២០១០, ទំ.  ១៩-២០

    ១/១២/១៩៩៧, ទំ.  ១០

ពេត្រុសទី២ ១:៦

ឯកសារយោង

  • +១កូ ៩:២៥; ២ធី ២:២៤
  • +២ពេ ២:៩

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/១/២០០៤, ទំ.  ២៣

    ១/១០/២០០២, ទំ.  ១៩-២៣

ពេត្រុសទី២ ១:៧

ឯកសារយោង

  • +១ថែ ៤:៩

ពេត្រុសទី២ ១:៨

ឯកសារយោង

  • +ទីត ៣:១៤

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/១២/១៩៩៧, ទំ.  ១០

ពេត្រុសទី២ ១:៩

កំណត់សម្គាល់

  • *

    ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​កំពុង​មើល​ឃើញ​តែ​អ្វី​នៅ​ជិត​ប៉ុណ្ណោះ​»​

ឯកសារយោង

  • +១យ៉ូន ២:៩; បប ៣:១៧
  • +ហេ ៩:១៤

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/១២/១៩៩៧, ទំ.  ១០

ពេត្រុសទី២ ១:១០

ឯកសារយោង

  • +ហេ ៣:១
  • +២ធី ៤:៧, ៨

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម (សិក្សា),

    ១/២០១៦, ទំ.  ១៦

    ប៉មយាម,

    ១/៣/២០១២, ទំ.  ២១

    ១/១២/១៩៩៧, ទំ.  ១០

ពេត្រុសទី២ ១:១១

ឯកសារយោង

  • +ដាន ២:៤៤
  • +លូក ១៦:៩; យ៉ូន ៣:៥

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម (សិក្សា),

    ១/២០១៦, ទំ.  ១៦

    ប៉មយាម,

    ១/៣/២០១២, ទំ.  ២២-២៣

    ១/១២/១៩៩៧, ទំ.  ១០

ពេត្រុសទី២ ១:១២

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/៥/២០០៣, ទំ.  ១០

    ១/១២/១៩៩៧, ទំ.  ១០-១១

ពេត្រុសទី២ ១:១៣

កំណត់សម្គាល់

  • *

    សំដៅ​លើ​រូប​កាយ​នៅ​ផែនដី

ឯកសារយោង

  • +២កូ ៥:១
  • +រ៉ូម ១៥:១៥; យូ ៥

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/១២/១៩៩៧, ទំ.  ១០-១១

ពេត្រុសទី២ ១:១៤

ឯកសារយោង

  • +យ៉ូន ២១:១៨

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/១២/១៩៩៧, ទំ.  ១០-១១

ពេត្រុសទី២ ១:១៥

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/១២/១៩៩៧, ទំ.  ១១

ពេត្រុសទី២ ១:១៦

ឯកសារយោង

  • +ម៉ាថ ១៧:២; ម៉ាក ៩:២; លូក ៩:២៩

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    លោកយេស៊ូជាផ្លូវ, ទំ.  ១៤៤

    ប៉មយាម,

    ១/១២/១៩៩៧, ទំ.  ១១

    ១/៨/១៩៩៧, ទំ.  ២២-២៣

ពេត្រុសទី២ ១:១៧

ឯកសារយោង

  • +ចសព ២:៧; ម៉ាថ ១៧:១, ៥; ម៉ាក ៩:៧; លូក ៩:៣៥

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    លោកយេស៊ូជាផ្លូវ, ទំ.  ១៤៤

    ប៉មយាម,

    ១/១២/១៩៩៧, ទំ.  ១១

    ១/៨/១៩៩៧, ទំ.  ២២-២៣

    ១/១០/១៩៩៥, ទំ.  ៣១

ពេត្រុសទី២ ១:១៨

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    លោកយេស៊ូជាផ្លូវ, ទំ.  ១៤៤

    ប៉មយាម,

    ១/១២/១៩៩៧, ទំ.  ១១

    ១/៨/១៩៩៧, ទំ.  ២២-២៣

ពេត្រុសទី២ ១:១៩

ឯកសារយោង

  • +ចសព ១១៩:១០៥; យ៉ូន ១:៩
  • +ជប ២៤:១៧; បប ២២:១៦

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    លោកយេស៊ូជាផ្លូវ, ទំ.  ១៤៤

    សេចក្ដីបកប្រែពិភពលោកថ្មី, ទំ.  ២៦៦២

    ប៉មយាម,

    ១/១១/២០០៨, ទំ.  ១៣

    ១/៤/២០០៥, ទំ.  ២៤

    ១/៨/២០០០, ទំ.  ២៥-២៦

    ១/៧/២០០០, ទំ.  ១០-១២

    ១/១២/១៩៩៧, ទំ.  ១១-១២

    ១/៨/១៩៩៧, ទំ.  ២៤

ពេត្រុសទី២ ១:២០

កំណត់សម្គាល់

  • *

    មើល​និយម​ន័យ​ពាក្យ​«​ទំនាយ​»​

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់!, មេរៀនទី ៧

    ប៉មយាម,

    ១/៧/២០០០, ទំ.  ១២

    ១/៧/១៩៩៨, ទំ.  ១៩

ពេត្រុសទី២ ១:២១

កំណត់សម្គាល់

  • *

    ឬ​«​ពី​បំណង​ប្រាថ្នា​របស់​មនុស្ស​ទេ​»​

ឯកសារយោង

  • +២ធី ៣:១៦
  • +២សាំ ២៣:២; សកម្ម ១:១៦; ២៨:២៥; ១ពេ ១:១១

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់!, មេរៀនទី ៥

    ប៉មយាម (សិក្សា),

    ១១/២០១៩, ទំ.  ៩-១១

    ប៉មយាម,

    ១៥/៦/២០១២, ទំ.  ២៥-២៦

    ១/៩/១៩៩៧, ទំ.  ៥

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

២ពេ. ១:២កូឡ ១:៩
២ពេ. ១:៣យ៉ូន ១៧:៣
២ពេ. ១:៤លូក ២២:២៩, ៣០; យ៉ូន ១៤:២; កាឡ ៣:២៩
២ពេ. ១:៤១កូ ១៥:៥៣; ១ពេ ១:៣, ៤; ១យ៉ូន ៣:២; បប ២០:៦
២ពេ. ១:៥ភី ២:១២; ២ធី ២:១៥; ហេ ៤:១១; យូ ៣
២ពេ. ១:៥ភី ៤:៨
២ពេ. ១:៥យ៉ូន ១៧:៣; ហេ ៥:១៤
២ពេ. ១:៦១កូ ៩:២៥; ២ធី ២:២៤
២ពេ. ១:៦២ពេ ២:៩
២ពេ. ១:៧១ថែ ៤:៩
២ពេ. ១:៨ទីត ៣:១៤
២ពេ. ១:៩១យ៉ូន ២:៩; បប ៣:១៧
២ពេ. ១:៩ហេ ៩:១៤
២ពេ. ១:១០ហេ ៣:១
២ពេ. ១:១០២ធី ៤:៧, ៨
២ពេ. ១:១១ដាន ២:៤៤
២ពេ. ១:១១លូក ១៦:៩; យ៉ូន ៣:៥
២ពេ. ១:១៣២កូ ៥:១
២ពេ. ១:១៣រ៉ូម ១៥:១៥; យូ ៥
២ពេ. ១:១៤យ៉ូន ២១:១៨
២ពេ. ១:១៦ម៉ាថ ១៧:២; ម៉ាក ៩:២; លូក ៩:២៩
២ពេ. ១:១៧ចសព ២:៧; ម៉ាថ ១៧:១, ៥; ម៉ាក ៩:៧; លូក ៩:៣៥
២ពេ. ១:១៩ចសព ១១៩:១០៥; យ៉ូន ១:៩
២ពេ. ១:១៩ជប ២៤:១៧; បប ២២:១៦
២ពេ. ១:២១២ធី ៣:១៦
២ពេ. ១:២១២សាំ ២៣:២; សកម្ម ១:១៦; ២៨:២៥; ១ពេ ១:១១
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • អានក្នុង សេចក្ដីបកប្រែពិភពលោកថ្មី (bi7)
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
  • ១៦
  • ១៧
  • ១៨
  • ១៩
  • ២០
  • ២១
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
ពេត្រុសទី២ ១:១-២១

ពេត្រុសទី២

១ ពី​ខ្ញុំ ស៊ីម៉ូន​ពេត្រុស ដែល​ជា​ខ្ញុំ​បម្រើ​និង​ជា​សាវ័ក*របស់​លោក​យេស៊ូ​គ្រិស្ត ជូន​ចំពោះ​ពួក​អ្នក​ដែល​បាន​ទទួល​ជំនឿ​ដែល​មាន​តម្លៃ​ដូច​ជំនឿ​របស់​យើង តាម​រយៈ​សេចក្ដី​សុចរិត​នៃ​ព្រះ​របស់​យើង និង​លោក​យេស៊ូ​គ្រិស្ត​ដែល​ជា​អ្នក​សង្គ្រោះ​៖

២ សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​សេចក្ដី​សុខ​សាន្ត​និង​គុណ​ដ៏​វិសេស​លើស​លប់​កាន់​តែ​ច្រើន​ឡើង តាម​រយៈ​ចំណេះ​ត្រឹម​ត្រូវ+អំពី​ព្រះ និង​អំពី​លោក​យេស៊ូ​ដែល​ជា​ម្ចាស់​របស់​យើង ៣ ពី​ព្រោះ​ព្រះ​បាន​ផ្ដល់*ឫទ្ធានុភាព​របស់​លោក​ដែល​នាំ​ឲ្យ​យើង​មាន​អ្វី​ៗ​ទាំង​អស់ ដែល​ជួយ​យើង​ឲ្យ​រស់​នៅ​ដោយ​មាន​ភក្ដី​ភាព​ចំពោះ​ព្រះ តាម​រយៈ​ចំណេះ​ត្រឹម​ត្រូវ​អំពី​លោក​ដែល​បាន​ហៅ​យើង+ដោយ​សិរី​រុង​រឿង​និង​គុណធម៌​របស់​លោក។ ៤ តាម​រយៈ​ការ​ទាំង​នេះ លោក​បាន​ឲ្យ​សេចក្ដី​សន្យា​ថ្លៃ​វិសេស​និង​អស្ចារ្យ​ក្រៃ​លែង​ដល់​យើង។ ដូច្នេះ តាម​រយៈ​សេចក្ដី​សន្យា​ទាំង​នេះ+ អ្នក​រាល់​គ្នា​អាច​រួម​ចំណែក​ក្នុង​សិរី​រុង​រឿង​របស់​ព្រះ+ ហើយ​បាន​រួច​ផុត​ពី​សេចក្ដី​ខូច​អាក្រក់​របស់​ពិភព​លោក​ដែល​ផ្ដើម​ចេញ​ពី​សេចក្ដី​ប៉ង​ប្រាថ្នា​ខុស​ឆ្គង។

៥ ហេតុ​នេះ ចូរ​អ្នក​រាល់​គ្នា​ខំ​ប្រឹង​យ៉ាង​ស្មោះ​អស់​ពី​ចិត្ត+ដើម្បី​មាន​ជំនឿ ពេល​មាន​ជំនឿ​ក៏​បន្ថែម​គុណធម៌+ ពេល​មាន​គុណធម៌​ក៏​បន្ថែម​ចំណេះ+ ៦ ពេល​មាន​ចំណេះ​ក៏​បន្ថែម​ការ​ទប់​ចិត្ត+ ពេល​មាន​ការ​ទប់​ចិត្ត​ក៏​បន្ថែម​ការ​ស៊ូ​ទ្រាំ ពេល​មាន​ការ​ស៊ូ​ទ្រាំ​ក៏​បន្ថែម​ភក្ដី​ភាព​ចំពោះ​ព្រះ+ ៧ ពេល​មាន​ភក្ដី​ភាព​ចំពោះ​ព្រះ​ក៏​បន្ថែម​ការ​រាប់​អាន​គ្នា​ជា​បង​ប្អូន ពេល​មាន​ការ​រាប់​អាន​គ្នា​ជា​បង​ប្អូន​ក៏​បន្ថែម​សេចក្ដី​ស្រឡាញ់។+ ៨ ព្រោះ​ប្រសិន​បើ​អ្នក​រាល់​គ្នា​មាន​លក្ខណៈ​ទាំង​នេះ​ជា​បរិបូរ លក្ខណៈ​ទាំង​នេះ​នឹង​ការ​ពារ​មិន​ឲ្យ​អ្នក​រាល់​គ្នា​ទៅ​ជា​អសកម្ម ឬ​ឥត​បង្កើត​ផល+ក្នុង​របៀប​ដែល​អ្នក​រាល់​គ្នា​ប្រើ​ចំណេះ​ត្រឹម​ត្រូវ​អំពី​លោក​យេស៊ូ​គ្រិស្ត​ដែល​ជា​ម្ចាស់​របស់​យើង​ឡើយ។

៩ ព្រោះ​ប្រសិន​បើ​អ្នក​ណា​គ្មាន​លក្ខណៈ​ទាំង​នេះ អ្នក​នោះ​ងងឹត​ភ្នែក ហើយ​កំពុង​បិទ​ភ្នែក​មិន​ឲ្យ​ឃើញ​ពន្លឺ*+ ក៏​បាន​ភ្លេច​ការ​ខុស​ឆ្គង​របស់​ខ្លួន​ពី​អតីតកាល​ដែល​បាន​ត្រូវ​សម្អាត​ហើយ។+ ១០ ដូច្នេះ បង​ប្អូន​អើយ ចូរ​ព្យាយាម​ឲ្យ​កាន់​តែ​ខ្លាំង​ឡើង ដើម្បី​កាន់​យ៉ាង​ជាប់​នូវ​ឯកសិទ្ធិ​ដែល​ព្រះ​បាន​ហៅ+និង​បាន​ជ្រើស​រើស​អ្នក​រាល់​គ្នា ពី​ព្រោះ​ប្រសិន​បើ​អ្នក​រាល់​គ្នា​ធ្វើ​ការ​ទាំង​នេះ​ជា​និច្ច នោះ​អ្នក​រាល់​គ្នា​នឹង​មិន​ដួល​ឡើយ។+ ១១ តាម​ពិត ដោយ​ធ្វើ​ដូច្នេះ អ្នក​រាល់​គ្នា​នឹង​ទទួល​ពរ​ដ៏​វិសេស គឺ​អ្នក​រាល់​គ្នា​នឹង​ទទួល​ការ​អនុញ្ញាត​ឲ្យ​ចូល​ក្នុង​រាជាណាចក្រ​ដែល​ស្ថិត​ស្ថេរ​ជា​ដរាប+របស់​លោក​យេស៊ូ​គ្រិស្ត ដែល​ជា​អ្នក​សង្គ្រោះ​និង​ជា​ម្ចាស់​របស់​យើង។+

១២ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ប្រុង​ប្រៀប​រំលឹក​អ្នក​រាល់​គ្នា​អំពី​ការ​ទាំង​នេះ​ជា​និច្ច ទោះ​ជា​អ្នក​រាល់​គ្នា​ដឹង​ការ​ទាំង​នេះ​ក៏​ដោយ ក៏​អ្នក​រាល់​គ្នា​បាន​តាំង​ខ្លួន​មាំ​មួន​ក្នុង​សេចក្ដី​ពិត​ដែល​អ្នក​រាល់​គ្នា​ស្គាល់​ដែរ។ ១៣ ប៉ុន្តែ ដរាប​ណា​ដែល​ខ្ញុំ​នៅ​ក្នុង​ត្រសាល*នេះ+ ខ្ញុំ​គិត​ថា​ជា​ការ​ត្រឹម​ត្រូវ​ដែល​ខ្ញុំ​ដាស់​តឿន​អ្នក​រាល់​គ្នា​ដោយ​ការ​រំលឹក+ ១៤ ព្រោះ​ខ្ញុំ​ដឹង​ថា មិន​យូរ​ទៀត​ខ្ញុំ​ត្រូវ​លះ​ចោល​ត្រសាល​នេះ ដូច​លោក​យេស៊ូ​គ្រិស្ត​ជា​ម្ចាស់​របស់​យើង​ធ្លាប់​មាន​ប្រសាសន៍​ប្រាប់​ខ្ញុំ។+ ១៥ ខ្ញុំ​នឹង​ខំ​ប្រឹង​អស់​ពី​សមត្ថភាព​ជា​និច្ច។ យ៉ាង​នោះ ក្រោយ​ពី​ខ្ញុំ​ចាក​ចេញ​ទៅ អ្នក​រាល់​គ្នា​អាច​រំលឹក​ខ្លួនអំពី​ការ​ទាំង​នេះ។

១៦ យើង​មិន​បាន​ប្រាប់​អ្នក​រាល់​គ្នា​ឲ្យ​ដឹង​អំពី​ឫទ្ធានុភាព​និង​វត្តមាន​របស់​លោក​យេស៊ូ​គ្រិស្ត​ជា​ម្ចាស់​របស់​យើង ដោយ​ផ្អែក​លើ​រឿង​មិន​ពិត​ដែល​មនុស្ស​បាន​ប្រឌិត​ឡើង​យ៉ាង​ប៉ិន​ប្រសប់​នោះ​ទេ ប៉ុន្តែ​យើង​ប្រាប់​ដោយ​សារ​យើង​បាន​ឃើញ​ភាព​រុង​រឿង​របស់​លោក​ផ្ទាល់​ភ្នែក។+ ១៧ ព្រោះ​លោក​បាន​ទទួល​កិត្តិយស​និង​សិរី​រុង​រឿង​ពី​ព្រះ​ដែល​ជា​បិតា ពេល​ដែល​មាន​សំឡេង​បន្លឺ​ពី​រស្មី​រុង​រឿង​ដ៏​អស្ចារ្យ​មក​កាន់​លោក​ថា​៖ ​«​នេះ​ជា​បុត្រ​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ ជា​ទី​ពេញ​ចិត្ត​ខ្ញុំ​ណាស់​»។+ ១៨ យើង​បាន​ឮ​ពាក្យ​សម្ដី​នេះ​បន្លឺ​ពី​លើ​មេឃ​មក កាល​ដែល​យើង​នៅ​ភ្នំ​បរិសុទ្ធ​ជា​មួយ​នឹង​លោក។

១៩ ហេតុ​នេះ យើង​មាន​ទំនុក​ចិត្ត​កាន់​តែ​ខ្លាំង​ទៅ​លើ​ទំនាយ ហើយ​គឺ​ជា​ការ​ល្អ​ប្រពៃ​ដែល​អ្នក​រាល់​គ្នា​កំពុង​ផ្ដោត​អារម្មណ៍​ទៅ​លើ​ទំនាយ​នោះ ដែល​ដូច​ជា​ចង្កៀង​មួយ+ដែល​ភ្លឺ​នៅ​កន្លែង​ងងឹត​ក្នុង​ចិត្ត​អ្នក​រាល់​គ្នា (​រហូត​ដល់​ព្រឹក​ព្រលឹម ហើយ​ផ្កាយ​ព្រឹក+រះ​ឡើង​)។ ២០ ពី​ព្រោះ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ហើយ​ថា គ្មាន​ទំនាយ*ណា​មួយ​ក្នុង​បទ​គម្ពីរ​ដែល​ផ្ដើម​ចេញ​ពី​ការ​បក​ស្រាយ​ផ្ទាល់​ខ្លួន​របស់​អ្នក​ណា​ម្នាក់​ទេ។ ២១ ព្រោះ​ទំនាយ​មិន​ដែល​កើត​ចេញ​ពី​មនុស្ស​ទេ*+ តែ​មនុស្ស​បាន​និយាយ​អ្វី​ដែល​មក​ពី​ព្រះ ដោយ​មាន​ឫទ្ធានុភាព​បរិសុទ្ធ​ដឹក​នាំ​ពួក​គេ។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក