បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ប្រវត្តិហេតុទី២ ១៤
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីប្រវត្តិហេតុទី២

      • សេចក្ដី​ស្លាប់​របស់​អាប៊ីយ៉ា (​១​)

      • អេសា​ជា​ស្ដេច​ស្រុក​យូដា (​២​-​៨​)

      • អេសា​វាយ​ឈ្នះ​ទ័ព​អេត្យូពី​១.០០០.០០០​នាក់ (​៩​-​១៥​)

ប្រវត្តិហេតុទី២ ១៤:១

ឯកសារយោង

  • +២សាំ ៥:៩

ប្រវត្តិហេតុទី២ ១៤:៣

កំណត់សម្គាល់

  • *

    មើល​និយម​ន័យ​ពាក្យ​«​បង្គោល​ថ្ម​ពិសិដ្ឋ​»​

  • *

    មើល​និយម​ន័យ​ពាក្យ​«​បង្គោល​ឈើ​ពិសិដ្ឋ​»​

ឯកសារយោង

  • +បច ៧:៥
  • +ដច ២៣:២៤
  • +១បស ១៤:២២, ២៣; ២បស ១៨:១, ៤

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/៦/២០០៩, ទំ.  ១៥

ប្រវត្តិហេតុទី២ ១៤:៥

ឯកសារយោង

  • +២ប្រ ៣៤:១, ៤

ប្រវត្តិហេតុទី២ ១៤:៦

ឯកសារយោង

  • +២ប្រ ១១:៥
  • +២ប្រ ១៥:១៥; សុភ ១៦:៧

ប្រវត្តិហេតុទី២ ១៤:៧

ឯកសារយោង

  • +២ប្រ ៣២:២, ៥
  • +ចសព ១២៧:១

ប្រវត្តិហេតុទី២ ១៤:៨

កំណត់សម្គាល់

  • *

    ធម្មតា​ពល​ធ្នូ​កាន់​ខែល​តូច

ឯកសារយោង

  • +២ប្រ ១១:១, ១២; ១៣:៣

ប្រវត្តិហេតុទី២ ១៤:៩

ឯកសារយោង

  • +២ប្រ ១៦:៨
  • +យ៉ូស ១៥:២០, ៤៤; ២ប្រ ១១:៥, ៨

ប្រវត្តិហេតុទី២ ១៤:១១

កំណត់សម្គាល់

  • *

    ន័យ​ត្រង់​«​មាន​គ្នា​ច្រើន​»​

ឯកសារយោង

  • +ដច ១៤:១០; ១ប្រ ៥:២០; ២ប្រ ៣២:២០
  • +អសក ៧:៧; ១សាំ ១៤:៦
  • +២ប្រ ១៣:១២; ៣២:៧, ៨
  • +១សាំ ១៧:៤៥; ចសព ២០:៥; សុភ ១៨:១០
  • +យ៉ូស ៧:៩; ចសព ៩:១៩

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១៥/៨/២០១២, ទំ.  ៨-៩

ប្រវត្តិហេតុទី២ ១៤:១២

ឯកសារយោង

  • +បច ២៨:៧

ប្រវត្តិហេតុទី២ ១៤:១៣

ឯកសារយោង

  • +ដក ២០:១

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

២ប្រ. ១៤:១២សាំ ៥:៩
២ប្រ. ១៤:៣បច ៧:៥
២ប្រ. ១៤:៣ដច ២៣:២៤
២ប្រ. ១៤:៣១បស ១៤:២២, ២៣; ២បស ១៨:១, ៤
២ប្រ. ១៤:៥២ប្រ ៣៤:១, ៤
២ប្រ. ១៤:៦២ប្រ ១១:៥
២ប្រ. ១៤:៦២ប្រ ១៥:១៥; សុភ ១៦:៧
២ប្រ. ១៤:៧២ប្រ ៣២:២, ៥
២ប្រ. ១៤:៧ចសព ១២៧:១
២ប្រ. ១៤:៨២ប្រ ១១:១, ១២; ១៣:៣
២ប្រ. ១៤:៩២ប្រ ១៦:៨
២ប្រ. ១៤:៩យ៉ូស ១៥:២០, ៤៤; ២ប្រ ១១:៥, ៨
២ប្រ. ១៤:១១ដច ១៤:១០; ១ប្រ ៥:២០; ២ប្រ ៣២:២០
២ប្រ. ១៤:១១អសក ៧:៧; ១សាំ ១៤:៦
២ប្រ. ១៤:១១២ប្រ ១៣:១២; ៣២:៧, ៨
២ប្រ. ១៤:១១១សាំ ១៧:៤៥; ចសព ២០:៥; សុភ ១៨:១០
២ប្រ. ១៤:១១យ៉ូស ៧:៩; ចសព ៩:១៩
២ប្រ. ១៤:១២បច ២៨:៧
២ប្រ. ១៤:១៣ដក ២០:១
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
ប្រវត្តិហេតុទី២ ១៤:១-១៥

ប្រវត្តិហេតុទី២

១៤ ក្រោយ​មក អាប៊ីយ៉ា​បាន​ស្លាប់ ហើយ​គេ​បាន​បញ្ចុះ​សព​គាត់​ជា​មួយ​នឹង​បុព្វ​បុរស​គាត់​នៅ​ក្រុង​ដាវីឌ។+ រួច​មក អេសា​ជា​កូន​របស់​គាត់ ក៏​បាន​គ្រង​រាជ្យ​បន្ទាប់​ពី​គាត់។ នៅ​គ្រា​ដែល​គាត់​គ្រប់​គ្រង ស្រុក​មាន​សេចក្ដី​សុខ​សាន្ត​អស់​រយៈ​ពេល​១០​ឆ្នាំ។

២ អេសា​បាន​ប្រព្រឹត្ត​អ្វី​ដែល​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​គាត់​ពេញ​ចិត្ត។ ៣ គាត់​បាន​បំផ្លាញ​ទី​បូជា​របស់​ព្រះ​នៃ​ជន​ជាតិ​ដទៃ+ ព្រម​ទាំង​ទី​ខ្ពស់​ពិសិដ្ឋ​នា​នា។ គាត់​ក៏​បំបាក់​បំបែក​បង្គោល​ថ្ម​ពិសិដ្ឋ*+ និង​កាប់​រំលំ​បង្គោល​ឈើ​ពិសិដ្ឋ*ដែរ។+ ៤ បន្ថែម​ទៅ​ទៀត គាត់​បាន​លើក​ទឹក​ចិត្ត​បណ្ដា​ជន​យូដា​ឲ្យ​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​បុព្វ​បុរស​របស់​ពួក​គេ ហើយ​ឲ្យ​កាន់​តាម​ច្បាប់​និង​បញ្ញត្តិ​របស់​លោក។ ៥ គាត់​បាន​បំផ្លាញ​ចោល​ទី​ខ្ពស់​ពិសិដ្ឋ​និង​កន្លែង​ដុត​គ្រឿង​ក្រអូប អស់​ពី​ក្រុង​នា​នា​ក្នុង​ស្រុក​យូដា។+ រាជាណាចក្រ​របស់​គាត់​មាន​សេចក្ដី​សុខសាន្តត្រាណ។ ៦ ក្នុង​គ្រា​ដែល​គ្មាន​សង្គ្រាម គាត់​បាន​សង់​ក្រុង​នា​នា​ដ៏​រឹង​មាំ​ក្នុង​ស្រុក​យូដា+ ដោយ​សារ​ព្រះ​យេហូវ៉ា​បាន​ជួយ​ឲ្យ​មាន​សេចក្ដី​សុខសាន្តត្រាណ។+ ៧ គាត់​បាន​និយាយ​ទៅ​កាន់​បណ្ដា​ជន​យូដា​ថា​៖ ​«​ចូរ​ឲ្យ​យើង​សង់​ក្រុង​ទាំង​នេះ ហើយ​សង់​កំពែង​ព័ទ្ធ​ជុំវិញ ដោយ​មាន​ប៉ម+ ទ្វារ និង​រនុក​ផង។ ស្រុក​នេះ​ជា​របស់​យើង​ហើយ ព្រោះ​យើង​បាន​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​យើង ហើយ​លោក​បាន​ជួយ​យើង​ឲ្យ​មាន​សេចក្ដី​សុខសាន្តត្រាណ​»។ ម្ល៉ោះ​ហើយ ពួក​គេ​បាន​សាង​សង់​ក្រុង​ទាំង​នោះ​រួច​រាល់​ជា​ស្ថាពរ។+

៨ អេសា​មាន​ទ័ព​៣០០.០០០​នាក់​ពី​កុលសម្ព័ន្ធ​យូដា ពួក​គេ​ប្រដាប់​ដោយ​ខែល​ធំ​និង​លំពែង។ គាត់​ក៏​មាន​ទ័ព​២៨០.០០០​នាក់​ពី​កុលសម្ព័ន្ធ​បេនយ៉ាមីន​ដែរ ពួក​គេ​សុទ្ធតែ​ជា​ទាហាន​ពូកែ​អង់អាច និង​ជា​អ្នក​កាន់​ខែល​តូច*និង​ធ្នូ។+

៩ ក្រោយ​មក សេរ៉ា​ជា​ជន​ជាតិ​អេត្យូពី​បាន​លើក​ទ័ព​១.០០០.០០០​នាក់ និង​រទេះ​ចម្បាំង​៣០០​គ្រឿង មក​ប្រយុទ្ធ​នឹង​ពួក​យូដា។+ ពេល​គាត់​មក​ដល់​ក្រុង​ម៉ារីសារ+ ១០ អេសា​ក៏​លើក​ទ័ព​ទៅ​ត​ទល់​នឹង​គាត់​វិញ ហើយ​ពួក​គេ​តម្រៀប​ទ័ព​នៅ​ជ្រលង​ភ្នំ​សេផាថា នៅ​ក្រុង​ម៉ារីសារ។ ១១ បន្ទាប់​មក អេសា​បាន​អង្វរ​សុំ​ជំនួយ​ពី​ព្រះ​យេហូវ៉ា+ថា​៖ ​«​ឱ​ព្រះ​យេហូវ៉ា​អើយ! ទោះ​ជា​យើង​ខ្លាំង*ឬ​ខ្សោយ​ក៏​ដោយ ក៏​លោក​អាច​ជួយ​យើង​យក​ឈ្នះ​បាន​ដែរ។+ ឱ​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​យើង​អើយ! សូម​ជួយ​យើង​ផង ព្រោះ​យើង​ទុក​ចិត្ត​លើ​លោក​ហើយ។+ យើង​ចេញ​ទៅ​ច្បាំង​នឹង​ពួក​គេ​ក្នុង​នាម​លោក។+ ឱ​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​យើង​អើយ! សូម​កុំ​ឲ្យ​មនុស្ស​ឈ្នះ​លោក​ឡើយ​»។+

១២ ដូច្នេះ ព្រះ​យេហូវ៉ា​បាន​ជួយ​អេសា​យក​ឈ្នះ​លើ​ពួក​អេត្យូពី ហើយ​ពួក​អេត្យូពី​បាន​បាក់​ទ័ព​រត់​ពី​ពួក​យូដា​ទៅ។+ ១៣ អេសា​និង​ទ័ព​យូដា​បាន​ដេញ​តាម​ពួក​អេត្យូពី រហូត​ដល់​តំបន់​ខេរ៉ា។+ ពួក​អេត្យូពី​បាន​ស្លាប់​ទាំង​អស់​គ្មាន​សល់ ព្រោះ​ព្រះ​យេហូវ៉ា​និង​កង​ទ័ព​របស់​លោក​បាន​បំផ្លាញ​ពួក​គេ។ ក្រោយ​មក ពួក​គេ​ប្រមូល​យក​របស់​របរ​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់។ ១៤ បន្ថែម​ទៅ​ទៀត ទ័ព​យូដា​បាន​ទៅ​វាយ​ប្រហារ​លើ​ក្រុង​នា​នា​នៅ​តំបន់​ខេរ៉ា ហើយ​ពួក​គេ​បាន​ឈ្នះ​ក្រុង​ទាំង​នោះ ដោយ​សារ​អ្នក​នៅ​ក្រុង​ទាំង​នោះ​ភ័យ​ខ្លាច​ព្រះ​យេហូវ៉ា​យ៉ាង​ខ្លាំង។ បន្ទាប់​មក ពួក​យូដា​បាន​ប្រមូល​យក​របស់​របរ​ជា​ច្រើន។ ១៥ ពួក​គេ​ក៏​វាយលុក​ជំរំ​របស់​ពួក​គង្វាល ហើយ​ចាប់​យក​សត្វ​ចៀម​និង​សត្វ​អូដ្ឋ​ជា​ច្រើន។ ក្រោយ​មក ពួក​យូដា​ក៏​ត្រឡប់​ទៅ​ក្រុង​យេរូសាឡិម​វិញ។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក