បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ដំណើរចាកចេញ ២១
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីដំណើរចាកចេញ

      • ក្រឹត្យ​ក្រម​សម្រាប់​ជន​ជាតិ​អ៊ីស្រាអែល (​១​-​៣៦​)

        • ស្ដី​អំពី​ខ្ញុំ​បម្រើ​ជន​ជាតិ​ហេប្រឺ (​២​-​១១​)

        • ស្ដី​អំពី​ការ​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​អ្នក​ឯ​ទៀត (​១២​-​២៧​)

        • ស្ដី​អំពី​សត្វ (​២៨​-​៣៦​)

ដំណើរចាកចេញ ២១:១

ឯកសារយោង

  • +ដច ២៤:៣; បច ៤:១៤

ដំណើរចាកចេញ ២១:២

ឯកសារយោង

  • +ចល ២៥:៣៩, ៤០
  • +បច ១៥:១២

ដំណើរចាកចេញ ២១:៤

ឯកសារយោង

  • +បច ១៥:១២

ដំណើរចាកចេញ ២១:៥

ឯកសារយោង

  • +បច ១៥:១៦, ១៧

ដំណើរចាកចេញ ២១:៦

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/១/២០១០, ទំ.  ១០

ដំណើរចាកចេញ ២១:៨

កំណត់សម្គាល់

  • *

    ឬ​«​ឲ្យ​គេ​លោះ​នាង​វិញ​»​

ដំណើរចាកចេញ ២១:១០

កំណត់សម្គាល់

  • *

    នេះ​អាច​សំដៅ​លើ​ចៅហ្វាយ​ឬ​កូន​ប្រុស​គាត់

ឯកសារយោង

  • +១កូ ៧:៣

ដំណើរចាកចេញ ២១:១២

ឯកសារយោង

  • +ដក ៩:៦; ជប ៣៥:៣០; ម៉ាថ ៥:២១

ដំណើរចាកចេញ ២១:១៣

ឯកសារយោង

  • +ជប ៣៥:១១, ២២-២៥; បច ៤:៤២; ១៩:៣-៥; យ៉ូស ២០:៧-៩

ដំណើរចាកចេញ ២១:១៤

ឯកសារយោង

  • +ជប ១៥:៣០
  • +បច ១៩:១១, ១២; ១បស ១:៥០; ២:២៩; ១យ៉ូន ៣:១៥

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ឯកសារយោង, ៨/២០២០, ទំ.  ២

ដំណើរចាកចេញ ២១:១៥

ឯកសារយោង

  • +ដច ២០:១២

ដំណើរចាកចេញ ២១:១៦

ឯកសារយោង

  • +ដក ៤០:១៥
  • +ដក ៣៧:២៨
  • +បច ២៤:៧

ដំណើរចាកចេញ ២១:១៧

ឯកសារយោង

  • +ចល ២០:៩; សុភ ២០:២០; ៣០:១១, ១៧; ម៉ាថ ១៥:៤

ដំណើរចាកចេញ ២១:១៨

កំណត់សម្គាល់

  • *

    ឬ​ប្រហែល​ជា​«​ប្រើ​ឧបករណ៍​មួយ​វាយ​»​

ដំណើរចាកចេញ ២១:២០

ឯកសារយោង

  • +ដក ៩:៥, ៦; ចល ២៤:១៧

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ឯកសារយោង, ៨/២០២០, ទំ.  ២

ដំណើរចាកចេញ ២១:២១

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ឯកសារយោង, ៨/២០២០, ទំ.  ២

ដំណើរចាកចេញ ២១:២២

ឯកសារយោង

  • +ចសព ១៣៩:១៦; យេ ១:៥
  • +ដច ១៨:២៥, ២៦; បច ១៦:១៨; ១៧:៨

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់!, មេរៀនទី ៣៨

    «ព្រះស្រឡាញ់», ទំ.  ៩១-៩២

ដំណើរចាកចេញ ២១:២៣

ឯកសារយោង

  • +ដក ៩:៦; ចល ២៤:១៧; ជប ៣៥:៣១; បប ២១:៨

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់!, មេរៀនទី ៣៨

    «ព្រះស្រឡាញ់», ទំ.  ៩១-៩២

ដំណើរចាកចេញ ២១:២៤

ឯកសារយោង

  • +ចល ២៤:២០; ម៉ាថ ៥:៣៨

ដំណើរចាកចេញ ២១:២៦

ឯកសារយោង

  • +អេភ ៦:៩; កូឡ ៤:១

ដំណើរចាកចេញ ២១:២៨

ឯកសារយោង

  • +ដក ៩:៥; ជប ៣៥:៣៣

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ឯកសារយោង, ៨/២០២០, ទំ.  ២

ដំណើរចាកចេញ ២១:២៩

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ឯកសារយោង, ៨/២០២០, ទំ.  ២

ដំណើរចាកចេញ ២១:៣២

កំណត់សម្គាល់

  • *

    មួយ​ហ្សេគិល​ស្មើ​នឹង​១១,៤​ក្រាម។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤

ដំណើរចាកចេញ ២១:៣៤

ឯកសារយោង

  • +ដច ២២:៦, ១៤; បច ២២:៨

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

ដច. ២១:១ដច ២៤:៣; បច ៤:១៤
ដច. ២១:២ចល ២៥:៣៩, ៤០
ដច. ២១:២បច ១៥:១២
ដច. ២១:៤បច ១៥:១២
ដច. ២១:៥បច ១៥:១៦, ១៧
ដច. ២១:១០១កូ ៧:៣
ដច. ២១:១២ដក ៩:៦; ជប ៣៥:៣០; ម៉ាថ ៥:២១
ដច. ២១:១៣ជប ៣៥:១១, ២២-២៥; បច ៤:៤២; ១៩:៣-៥; យ៉ូស ២០:៧-៩
ដច. ២១:១៤ជប ១៥:៣០
ដច. ២១:១៤បច ១៩:១១, ១២; ១បស ១:៥០; ២:២៩; ១យ៉ូន ៣:១៥
ដច. ២១:១៥ដច ២០:១២
ដច. ២១:១៦ដក ៤០:១៥
ដច. ២១:១៦ដក ៣៧:២៨
ដច. ២១:១៦បច ២៤:៧
ដច. ២១:១៧ចល ២០:៩; សុភ ២០:២០; ៣០:១១, ១៧; ម៉ាថ ១៥:៤
ដច. ២១:២០ដក ៩:៥, ៦; ចល ២៤:១៧
ដច. ២១:២២ចសព ១៣៩:១៦; យេ ១:៥
ដច. ២១:២២ដច ១៨:២៥, ២៦; បច ១៦:១៨; ១៧:៨
ដច. ២១:២៣ដក ៩:៦; ចល ២៤:១៧; ជប ៣៥:៣១; បប ២១:៨
ដច. ២១:២៤ចល ២៤:២០; ម៉ាថ ៥:៣៨
ដច. ២១:២៦អេភ ៦:៩; កូឡ ៤:១
ដច. ២១:២៨ដក ៩:៥; ជប ៣៥:៣៣
ដច. ២១:៣៤ដច ២២:៦, ១៤; បច ២២:៨
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
  • ១៦
  • ១៧
  • ១៨
  • ១៩
  • ២០
  • ២១
  • ២២
  • ២៣
  • ២៤
  • ២៥
  • ២៦
  • ២៧
  • ២៨
  • ២៩
  • ៣០
  • ៣១
  • ៣២
  • ៣៣
  • ៣៤
  • ៣៥
  • ៣៦
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
ដំណើរចាកចេញ ២១:១-៣៦

ដំណើរចាកចេញ

២១ «​ច្បាប់​ដែល​អ្នក​ត្រូវ​ប្រាប់​ដល់​ជន​រួម​ជាតិ​របស់​អ្នក មាន​ដូច​ត​ទៅ​៖+

២ ​«​បើ​អ្នក​រាល់​គ្នា​ទិញ​ខ្ញុំ​បម្រើ​ជា​ជន​ជាតិ​ហេប្រឺ+ គាត់​ត្រូវ​បម្រើ​អស់​រយៈ​ពេល​៦​ឆ្នាំ តែ​នៅ​ឆ្នាំ​ទី​៧ គាត់​នឹង​ត្រូវ​ដោះ​លែង​ឲ្យ​មាន​សេរី​ភាព​វិញ ដោយ​មិន​ចាំ​បាច់​បង់​អ្វី​ឡើយ។+ ៣ បើ​គាត់​មក​ម្នាក់​ឯង គាត់​ត្រូវ​ទៅ​វិញ​ម្នាក់​ឯង តែ​បើ​គាត់​មក​ជា​មួយ​ប្រពន្ធ គាត់​ត្រូវ​យក​ប្រពន្ធ​ទៅ​ជា​មួយ។ ៤ ប៉ុន្តែ បើ​ប្រពន្ធ​នោះ​ជា​នារី​ដែល​ចៅហ្វាយ​គាត់​រៀប​ការ​ឲ្យ ហើយ​នាង​បង្កើត​បាន​កូន​ប្រុស​ស្រី នោះ​នាង​និង​កូន​ៗ​នឹង​ទៅ​ជា​របស់​ចៅហ្វាយ។ ខ្ញុំ​បម្រើ​នោះ​ត្រូវ​ចេញ​ទៅ​តែ​ម្នាក់​ឯង​ប៉ុណ្ណោះ។+ ៥ ប៉ុន្តែ បើ​គាត់​ទទូច​ថា​៖ ‹ខ្ញុំ​ស្រឡាញ់​ចៅហ្វាយ​ខ្ញុំ និង​ប្រពន្ធ​កូន​ខ្ញុំ ខ្ញុំ​មិន​ចង់​ចេញ​ទៅ​ទេ›+ ៦ នោះ​ចៅហ្វាយ​ត្រូវ​នាំ​គាត់​ទៅ​ឯ​ព្រះ​ពិត។ បន្ទាប់​មក ចៅហ្វាយ​ឲ្យ​គាត់​ឈរ​ផ្អឹប​នឹង​ទ្វារ​ឬ​បង្គោល​ទ្វារ រួច​យក​ដែក​ចោះ​មក​ចោះ​ត្រចៀក​គាត់ នោះ​គាត់​នឹង​នៅ​បម្រើ​ចៅហ្វាយ​អស់​មួយ​ជីវិត។

៧ ​«​បើ​ឪពុក​ម្នាក់​លក់​កូន​ស្រី​ខ្លួន​ឲ្យ​ធ្វើ​ជា​ខ្ញុំ​បម្រើ​គេ នោះ​នាង​នឹង​មិន​ចេញ​ទៅ​ដូច​ជា​ខ្ញុំ​បម្រើ​ប្រុស​ទេ។ ៨ បើ​ចៅហ្វាយ​មិន​ពេញ​ចិត្ត​នឹង​នាង ហើយ​មិន​យក​នាង​ធ្វើ​ជា​ប្រពន្ធ​បន្ទាប់ រួច​លក់​នាង​ឲ្យ​អ្នក​ឯ​ទៀត* នោះ​គាត់​បាន​ក្បត់​នាង​ហើយ។ គាត់​មិន​អាច​លក់​នាង​ទៅ​ឲ្យ​ជន​បរទេស​បាន​ទេ។ ៩ បើ​គាត់​លើក​នាង​ឲ្យ​ធ្វើ​ជា​ប្រពន្ធ​របស់​កូន​ប្រុស​គាត់ គាត់​ត្រូវ​ផ្ដល់​សិទ្ធិ​ឲ្យ​នាង​ដូច​ជា​កូន​ស្រី​ខ្លួន​ដែរ។ ១០ បើ​គាត់*យក​ប្រពន្ធ​មួយ​ទៀត គាត់​នៅ​តែ​ត្រូវ​ផ្ដល់​អាហារ និង​សម្លៀក​បំពាក់​ដល់​ប្រពន្ធ​ទី​១ ថែម​ទាំង​បំពេញ​ករណីយកិច្ច+ចំពោះ​នាង​ផង​ដែរ។ ១១ ប៉ុន្តែ បើ​គាត់​មិន​ផ្ដល់​អ្វី​បី​យ៉ាង​នេះ​ដល់​នាង​ទេ នោះ​នាង​អាច​ចេញ​ទៅ​ដោយ​មិន​ចាំ​បាច់​បង់​ប្រាក់​ឡើយ។

១២ ​«​បើ​មនុស្ស​ម្នាក់​វាយ​សម្លាប់​មនុស្ស​ម្នាក់​ទៀត អ្នក​នោះ​នឹង​ទទួល​ទោស​ដល់​ជីវិត។+ ១៣ ប៉ុន្តែ បើ​គាត់​សម្លាប់​គេ​ដោយ​អចេតនា ហើយ​ព្រះ​ពិត​អនុញ្ញាត​ឲ្យ​កើត​ឡើង នោះ​ខ្ញុំ​នឹង​រៀបចំ​កន្លែង​មួយ​ដើម្បី​ឲ្យ​គាត់​អាច​រត់​ទៅ​បាន។+ ១៤ បើ​មនុស្ស​ម្នាក់​ខឹង​នឹង​មនុស្ស​ម្នាក់​ទៀត ហើយ​សម្លាប់​គាត់​ដោយ​ចេតនា+ អ្នក​នោះ​នឹង​ទទួល​ទោស​ដល់​ជីវិត ទោះ​ជា​គាត់​រត់​ទៅ​ឯ​ទី​បូជា​របស់​ខ្ញុំ​ក៏​ដោយ។+ ១៥ អ្នក​ណា​ដែល​វាយ​ឪពុក​ឬ​ម្ដាយ​ខ្លួន អ្នក​នោះ​នឹង​ទទួល​ទោស​ដល់​ជីវិត។+

១៦ ​«​បើ​អ្នក​ណា​ម្នាក់​ចាប់​បុគ្គល​ម្នាក់+យក​ទៅ​លក់​ឬ​ឃុំ​ទុក+ អ្នក​នោះ​នឹង​ទទួល​ទោស​ដល់​ជីវិត។+

១៧ ​«​បើ​អ្នក​ណា​ម្នាក់​ជេរ​ប្រមាថ​ឪពុក​ឬ​ម្ដាយ​ខ្លួន អ្នក​នោះ​នឹង​ត្រូវ​ស្លាប់។+

១៨ ​«​ពេល​មាន​ជម្លោះ បើ​មនុស្ស​ម្នាក់​ដាល់*គេ​ឲ្យ​របួស​ធ្ងន់​ឬ​យក​ថ្ម​ទៅ​វាយ​គេ តែ​មិន​ដល់​ថ្នាក់​ស្លាប់​ទេ គ្រាន់​តែ​ក្រោក​ពី​គ្រែ​មិន​រួច អ្នក​វាយ​គេ​នោះ​ត្រូវ​ធ្វើ​ដូច​ត​ទៅ​៖ ១៩ បើ​អ្នក​រង​របួស​អាច​ក្រោក​ដើរ​បាន​ដោយ​ប្រើ​ឈើ​ច្រត់ នោះ​អ្នក​វាយ​គេ​នឹង​មិន​ទទួល​ទោស​ទេ។ ក្នុង​អំឡុង​ពេល​ដែល​អ្នក​រង​របួស​មិន​អាច​ធ្វើ​ការ​បាន គាត់​ត្រូវ​បង់​ប្រាក់​សំណង​ដល់​អ្នក​នោះ រហូត​ដល់​អ្នក​នោះ​ជា​សះ​ស្បើយ​ឡើង​វិញ។

២០ ​«​បើ​ចៅហ្វាយ​ម្នាក់​វាយ​ខ្ញុំ​បម្រើ​ប្រុស​ឬ​ខ្ញុំ​បម្រើ​ស្រី​នឹង​ដំបង ហើយ​ខ្ញុំ​បម្រើ​នោះ​ស្លាប់ ចៅហ្វាយ​នោះ​នឹង​ទទួល​ទោស។+ ២១ ប៉ុន្តែ បើ​ខ្ញុំ​បម្រើ​នោះ​នៅ​រស់​បាន​មួយ​ថ្ងៃ​ឬ​ពីរ​ថ្ងៃ ចៅហ្វាយ​នោះ​នឹង​មិន​ទទួល​ទោស​ទេ ព្រោះ​ខ្ញុំ​បម្រើ​នោះ​ជា​កម្មសិទ្ធិ​របស់​គាត់។

២២ ​«​បើ​មាន​អ្នក​ណា​ប្រតាយ​ប្រតប់​គ្នា ហើយ​ប៉ះ​ទង្គិច​ស្ត្រី​ដែល​មាន​ផ្ទៃ​ពោះ ធ្វើ​ឲ្យ​នាង​សម្រាល​កូន​មុន​កំណត់+ តែ​គ្មាន​គ្រោះ​ថ្នាក់​ដល់​នាង​ឬ​កូន​ទេ នោះ​អ្នក​បង្ក​នោះ​ត្រូវ​សង​ជំងឺ​ចិត្ត​តាម​ការ​ទាម​ទារ​របស់​ប្ដី​នាង ហើយ​ស្រប​តាម​ការ​សម្រេច​របស់​ពួក​ចៅ​ក្រម។+ ២៣ ប៉ុន្តែ បើ​មាន​គ្រោះ​ថ្នាក់​ដល់​ជីវិត នោះ​ត្រូវ​សង​ជីវិត​នឹង​ជីវិត+ ២៤ ភ្នែក​សង​នឹង​ភ្នែក ធ្មេញ​សង​នឹង​ធ្មេញ ដៃ​សង​នឹង​ដៃ ជើង​សង​នឹង​ជើង+ ២៥ រលាក​សង​នឹង​រលាក របួស​សង​នឹង​របួស ជាំ​សង​នឹង​ជាំ។

២៦ ​«​បើ​ចៅហ្វាយ​ម្នាក់​វាយ​ខ្ញុំ​បម្រើ​ប្រុស​ឬ​ខ្ញុំ​បម្រើ​ស្រី​ឲ្យ​ខ្វាក់​ភ្នែក គាត់​ត្រូវ​ឲ្យ​ខ្ញុំ​បម្រើ​នោះ​មាន​សេរី​ភាព​ឡើង​វិញ ដោយ​សារ​តែ​ភ្នែក​នោះ។+ ២៧ បើ​ចៅហ្វាយ​នោះ​វាយ​ខ្ញុំ​បម្រើ​ប្រុស​ឬ​ខ្ញុំ​បម្រើ​ស្រី​ឲ្យ​បាក់​ធ្មេញ គាត់​ត្រូវ​ឲ្យ​ខ្ញុំ​បម្រើ​នោះ​មាន​សេរីភាព​ឡើង​វិញ ដោយ​សារ​តែ​ធ្មេញ​នោះ។

២៨ ​«​បើ​គោ​មួយ​ជល់​អ្នក​ណា​ម្នាក់​ស្លាប់ នោះ​ត្រូវ​យក​ដុំ​ថ្ម​គប់​សម្លាប់​គោ​នោះ+ ហើយ​មិន​ត្រូវ​បរិភោគ​សាច់​វា​ឡើយ។ ឯ​ម្ចាស់​គោ គាត់​នឹង​មិន​ទទួល​ទោស​ទេ។ ២៩ ប៉ុន្តែ បើ​គោ​មួយ​តែង​តែ​ដើរ​ជល់​គេ ហើយ​មាន​គេ​មក​ប្រាប់​ម្ចាស់​វា តែ​ម្ចាស់​មិន​យក​ចិត្ត​ទុក​ដាក់​មើល​វា ហើយ​ក្រោយ​មក​គោ​នោះ​ជល់​អ្នក​ណា​ម្នាក់​ស្លាប់ នោះ​ត្រូវ​យក​ដុំ​ថ្ម​គប់​សម្លាប់​គោ​នោះ​ចោល​ទៅ។ ឯ​ម្ចាស់ ក៏​ត្រូវ​ទទួល​ទោស​ដល់​ជីវិត​ដែរ។ ៣០ បើ​គេ​តម្រូវ​ឲ្យ​ម្ចាស់​គោ​បង់​ប្រាក់​ដើម្បី​លោះ​ជីវិត​ខ្លួន នោះ​គាត់​ត្រូវ​បង់​តាម​តម្លៃ​ដែល​គេ​តម្រូវ​ឲ្យ​បង់។ ៣១ ទោះ​ជា​គោ​នោះ​ជល់​ក្មេង​ប្រុស​ឬ​ក្មេង​ស្រី​ក្ដី ក៏​ត្រូវ​ធ្វើ​ដូច្នោះ​ចំពោះ​ម្ចាស់​គោ​នោះ​ស្រប​ទៅ​តាម​ច្បាប់​នេះ​ដែរ។ ៣២ បើ​គោ​នោះ​ជល់​ខ្ញុំ​បម្រើ​ប្រុស​ឬ​ខ្ញុំ​បម្រើ​ស្រី ម្ចាស់​គោ​ត្រូវ​បង់​ប្រាក់​៣០​ហ្សេគិល*ដល់​ចៅហ្វាយ​របស់​ខ្ញុំ​បម្រើ​នោះ ហើយ​គោ​នោះ​នឹង​ត្រូវ​គេ​គប់​ដុំ​ថ្ម​សម្លាប់។

៣៣ ​«​បើ​អ្នក​ណា​ជីក​រណ្ដៅ រួច​ទុក​ចោល​ដោយ​ឥត​បាន​គ្រប ហើយ​មាន​គោ​ឬ​លា​ធ្លាក់​ចូល ៣៤ នោះ​អ្នក​ជីក​រណ្ដៅ​ត្រូវ​សង​តម្លៃ​សត្វ​ដល់​ម្ចាស់​វិញ+ ហើយ​សត្វ​ដែល​ងាប់​នោះ​នឹង​បាន​ជា​របស់​អ្នក​ជីក​រណ្ដៅ។ ៣៥ បើ​គោ​របស់​អ្នក​ណា​ម្នាក់​ជល់​គោ​របស់​អ្នក​ឯ​ទៀត​ដល់​ងាប់ នោះ​ម្ចាស់​គោ​រស់​ត្រូវ​លក់​គោ​នោះ​យក​ប្រាក់​មក​ចែក​ជា​មួយ​នឹង​ម្ចាស់​គោ​ងាប់។ ចំណែក​គោ​ដែល​ងាប់ ពួក​គេ​ក៏​ត្រូវ​ចែក​គ្នា​ដែរ។ ៣៦ បើ​ម្ចាស់​គោ​ដឹង​ថា​គោ​ខ្លួន​មាន​ទម្លាប់​ជល់​គេ តែ​គាត់​បែរ​ជា​មិន​យក​ចិត្ត​ទុក​ដាក់​មើល​វា​ទេ ហើយ​ក្រោយ​មក​បើ​គោ​នោះ​ជល់​គោ​របស់​គេ​ងាប់ នោះ​គាត់​ត្រូវ​សង​គោ​ជំនួស​គោ​វិញ។ ឯ​គោ​ដែល​ងាប់​នោះ នឹង​បាន​ជា​របស់​គាត់។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក