បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • សកម្មភាព ២០
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីសកម្មភាព

      • ប៉ូល​នៅ​ស្រុក​ម៉ាសេដូន​និង​ស្រុក​ក្រិច (​១​-​៦​)

      • អឺទីកុស​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នៅ​ក្រុង​ត្រូអាស (​៧​-​១២​)

      • ពី​ក្រុង​ត្រូអាស​ទៅ​ក្រុង​មីលេតូស (​១៣​-​១៦​)

      • ប៉ូល​ជួប​ជា​មួយ​នឹង​ពួក​អ្នក​ចាស់​ទុំ​នៅ​ក្រុង​អេភេសូរ (​១៧​-​៣៨​)

        • ការ​បង្រៀន​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ (​២០​)

        • «​ការ​ឲ្យ​គេ នោះ​មាន​សុភមង្គល​ច្រើន​ជាង​ការ​ទទួល​»​ (​៣៥​)

សកម្មភាព ២០:៣

ឯកសារយោង

  • +សកម្ម ២៣:១២, ១៦; ២កូ ១១:២៣, ២៦

សកម្មភាព ២០:៤

កំណត់សម្គាល់

  • *

    មើល​និយម​ន័យ​ពាក្យ​«​អាស៊ី​»​

ឯកសារយោង

  • +សកម្ម ២៧:២
  • +សកម្ម ១៦:១, ២
  • +អេភ ៦:២១; កូឡ ៤:៧; ២ធី ៤:១២
  • +សកម្ម ២១:២៩; ២ធី ៤:២០

សកម្មភាព ២០:៦

ឯកសារយោង

  • +ដច ១២:១៥; ២៣:១៥

សកម្មភាព ២០:១០

ឯកសារយោង

  • +១បស ១៧:២១, ២២; ២បស ៤:៣២, ៣៤
  • +ម៉ាថ ៩:២៣, ២៤; យ៉ូន ១១:៣៩, ៤០; សកម្ម ៩:៣៩, ៤០

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/១០/២០០០, ទំ.  ២៤-២៥

សកម្មភាព ២០:១១

កំណត់សម្គាល់

  • *

    ន័យ​ត្រង់​«​ចាប់​ផ្ដើម​កាច់​នំ​ប៉័ង​បរិភោគ​»​

សកម្មភាព ២០:១៦

ឯកសារយោង

  • +សកម្ម ១៨:២១
  • +សកម្ម ២៤:១៧

សកម្មភាព ២០:១៧

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/១/២០០៥, ទំ.  ២៨

សកម្មភាព ២០:១៨

ឯកសារយោង

  • +សកម្ម ១៩:៩, ១០

សកម្មភាព ២០:១៩

ឯកសារយោង

  • +១កូ ១៥:៩; ១ថែ ២:៦

សកម្មភាព ២០:២០

ឯកសារយោង

  • +ម៉ាថ ២៨:១៩, ២០; ២ធី ៤:២
  • +សកម្ម ៥:៤២

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/១២/២០០៨, ទំ.  ២៨-២៩

    ១/៧/២០០៨, ទំ.  ៩

    ១/៦/២០០៤, ទំ.  ២១

សកម្មភាព ២០:២១

ឯកសារយោង

  • +ម៉ាក ១:១៤, ១៥
  • +លូក ២៤:៤៦, ៤៧

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/១២/២០០៨, ទំ.  ២៧-២៩

សកម្មភាព ២០:២៣

ឯកសារយោង

  • +សកម្ម ៩:១៥, ១៦; ២១:៤, ១១

សកម្មភាព ២០:២៤

កំណត់សម្គាល់

  • *

    មើល​និយម​ន័យ​ពាក្យ​«​ជីវិត​»​

  • *

    ឬ​«​វិសេស​»​

ឯកសារយោង

  • +២ធី ៤:៧

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម (សិក្សា),

    ៧/២០១៦, ទំ.  ២២-២៣

    ប៉មយាម,

    ១/៩/២០១១, ទំ.  ២៦-២៧

    ១/១២/២០០៨, ទំ.  ២៩

    ១/៥/២០០៨, ទំ.  ៣២

សកម្មភាព ២០:២៦

ឯកសារយោង

  • +អេគ ៣៣:៨

សកម្មភាព ២០:២៧

កំណត់សម្គាល់

  • *

    ឬ​«​គោល​បំណង​ទាំង​អស់​»​

ឯកសារយោង

  • +ម៉ាថ ២៨:១៩, ២០

សកម្មភាព ២០:២៨

ឯកសារយោង

  • +១ធី ៤:១៦
  • +១ធី ៣:១-៧; ទីត ១:៥-៩; ហេ ១៣:១៧
  • +យ៉ូន ២១:១៥; អេភ ៤:១១; ១ពេ ៥:២-៤
  • +ម៉ាថ ២៦:២៧, ២៨; ១យ៉ូន ១:៧

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ចូល​ទៅ​ជិត​ព្រះ, ទំ.  ១០១-១០២

    ប៉មយាម,

    ១៥/១១/២០១៣, ទំ.  ២២

    ១/៦/២០១១, ទំ.  ២០-២១

    ១/៦/២០០២, ទំ.  ២៥-២៦

    ១/៤/២០០១, ទំ.  ២០-២២

សកម្មភាព ២០:២៩

កំណត់សម្គាល់

  • *

    ន័យ​ត្រង់​«​ជិះ​ជាន់​»​

ឯកសារយោង

  • +ម៉ាថ ៧:១៥; ២ថែ ២:៣; ២ពេ ២:១

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១៥/៧/២០១៣, ទំ.  ១៨

សកម្មភាព ២០:៣០

ឯកសារយោង

  • +១ធី ៤:១; ២ធី ៤:៣, ៤; ១យ៉ូន ២:១៨, ១៩

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១៥/៧/២០១៣, ទំ.  ១៨

    ១/៧/២០១១, ទំ.  ១៤

    ១/១២/២០០៤, ទំ.  ១៤

សកម្មភាព ២០:៣១

ឯកសារយោង

  • +សកម្ម ១៩:៩, ១០

សកម្មភាព ២០:៣២

ឯកសារយោង

  • +អេភ ១:១៨; កូឡ ១:១២

សកម្មភាព ២០:៣៣

ឯកសារយោង

  • +១សាំ ១២:១, ៣; ម៉ាថ ១០:៨; ១កូ ៩:១១, ១២; ២កូ ៧:២; ទីត ១:៧

សកម្មភាព ២០:៣៤

ឯកសារយោង

  • +សកម្ម ១៨:៣; ១កូ ៤:១១, ១២; ១ថែ ២:៩

សកម្មភាព ២០:៣៥

ឯកសារយោង

  • +អេភ ៤:២៨; ១ថែ ៤:១១, ១២; ២ថែ ៣:៧, ៨
  • +សុភ ១៩:១៧; ម៉ាថ ១០:៨; លូក ៦:៣៨

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់!, មេរៀនទី ១៧

    ភ្ញាក់រឭក!,

    លេខ ១ ២០២១ ទំ.  ៧

    លេខ ១ ២០១៨ ទំ.  ៥

    ប៉មយាម (ផ្សព្វផ្សាយ),

    លេខ ១ ២០១៨ ទំ.  ១៤-១៥

    ប៉មយាម (ផ្សព្វផ្សាយ),

    លេខ ២ ២០១៧ ទំ.  ១៣-១៤

    ចូល​ទៅ​ជិត​ព្រះ, ទំ.  ៣០០

    ប៉មយាម,

    ១/៧/២០១២, ទំ.  ៨

    ១/៨/២០១១, ទំ.  ៧-៨

    ១/១២/២០០២, ទំ.  ៩

    ១/១០/២០០១, ទំ.  ១៣-១៨

    ១/២/២០០១, ទំ.  ១៨

    គ្រូល្អប្រសើរ, ទំ.  ៩២-៩៦

សកម្មភាព ២០:៣៧

កំណត់សម្គាល់

  • *

    ឬ​«​ថើប​ថ្នម​ៗ​»​

សកម្មភាព ២០:៣៨

ឯកសារយោង

  • +សកម្ម ២០:២៥

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

សកម្ម. ២០:៣សកម្ម ២៣:១២, ១៦; ២កូ ១១:២៣, ២៦
សកម្ម. ២០:៤សកម្ម ២៧:២
សកម្ម. ២០:៤សកម្ម ១៦:១, ២
សកម្ម. ២០:៤អេភ ៦:២១; កូឡ ៤:៧; ២ធី ៤:១២
សកម្ម. ២០:៤សកម្ម ២១:២៩; ២ធី ៤:២០
សកម្ម. ២០:៦ដច ១២:១៥; ២៣:១៥
សកម្ម. ២០:១០១បស ១៧:២១, ២២; ២បស ៤:៣២, ៣៤
សកម្ម. ២០:១០ម៉ាថ ៩:២៣, ២៤; យ៉ូន ១១:៣៩, ៤០; សកម្ម ៩:៣៩, ៤០
សកម្ម. ២០:១៦សកម្ម ១៨:២១
សកម្ម. ២០:១៦សកម្ម ២៤:១៧
សកម្ម. ២០:១៨សកម្ម ១៩:៩, ១០
សកម្ម. ២០:១៩១កូ ១៥:៩; ១ថែ ២:៦
សកម្ម. ២០:២០ម៉ាថ ២៨:១៩, ២០; ២ធី ៤:២
សកម្ម. ២០:២០សកម្ម ៥:៤២
សកម្ម. ២០:២១ម៉ាក ១:១៤, ១៥
សកម្ម. ២០:២១លូក ២៤:៤៦, ៤៧
សកម្ម. ២០:២៣សកម្ម ៩:១៥, ១៦; ២១:៤, ១១
សកម្ម. ២០:២៤២ធី ៤:៧
សកម្ម. ២០:២៦អេគ ៣៣:៨
សកម្ម. ២០:២៧ម៉ាថ ២៨:១៩, ២០
សកម្ម. ២០:២៨១ធី ៤:១៦
សកម្ម. ២០:២៨១ធី ៣:១-៧; ទីត ១:៥-៩; ហេ ១៣:១៧
សកម្ម. ២០:២៨យ៉ូន ២១:១៥; អេភ ៤:១១; ១ពេ ៥:២-៤
សកម្ម. ២០:២៨ម៉ាថ ២៦:២៧, ២៨; ១យ៉ូន ១:៧
សកម្ម. ២០:២៩ម៉ាថ ៧:១៥; ២ថែ ២:៣; ២ពេ ២:១
សកម្ម. ២០:៣០១ធី ៤:១; ២ធី ៤:៣, ៤; ១យ៉ូន ២:១៨, ១៩
សកម្ម. ២០:៣១សកម្ម ១៩:៩, ១០
សកម្ម. ២០:៣២អេភ ១:១៨; កូឡ ១:១២
សកម្ម. ២០:៣៣១សាំ ១២:១, ៣; ម៉ាថ ១០:៨; ១កូ ៩:១១, ១២; ២កូ ៧:២; ទីត ១:៧
សកម្ម. ២០:៣៤សកម្ម ១៨:៣; ១កូ ៤:១១, ១២; ១ថែ ២:៩
សកម្ម. ២០:៣៥អេភ ៤:២៨; ១ថែ ៤:១១, ១២; ២ថែ ៣:៧, ៨
សកម្ម. ២០:៣៥សុភ ១៩:១៧; ម៉ាថ ១០:៨; លូក ៦:៣៨
សកម្ម. ២០:៣៨សកម្ម ២០:២៥
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • អានក្នុង សេចក្ដីបកប្រែពិភពលោកថ្មី (bi7)
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
  • ១៦
  • ១៧
  • ១៨
  • ១៩
  • ២០
  • ២១
  • ២២
  • ២៣
  • ២៤
  • ២៥
  • ២៦
  • ២៧
  • ២៨
  • ២៩
  • ៣០
  • ៣១
  • ៣២
  • ៣៣
  • ៣៤
  • ៣៥
  • ៣៦
  • ៣៧
  • ៣៨
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
សកម្មភាព ២០:១-៣៨

សកម្មភាពរបស់ពួកសាវ័ក

២០ ពេល​ភាព​ចលាចល​បាន​ស្ងប់​ស្ងាត់ ប៉ូល​ហៅ​ពួក​អ្នក​កាន់​តាម​ឲ្យ​មក។ រួច​គាត់​បាន​លើក​ទឹក​ចិត្ត​និង​លា​ពួក​គាត់ ហើយ​ចេញ​ដំណើរ​ទៅ​តំបន់​ម៉ាសេដូន។ ២ បន្ទាប់​ពី​គាត់​ធ្វើ​ដំណើរ​កាត់​តំបន់​ទាំង​នោះ ព្រម​ទាំង​លើក​ទឹក​ចិត្ត​ពួក​អ្នក​កាន់​តាម​ដែល​នៅ​ទី​នោះ​ដោយ​ពាក្យ​ជា​ច្រើន​ហើយ គាត់​ក៏​ចូល​ស្រុក​ក្រិច។ ៣ គាត់​នៅ​ទី​នោះ​អស់​បី​ខែ ប៉ុន្តែ​ពេល​ដែល​គាត់​ហៀប​នឹង​ចុះ​ទូក​ចេញ​ដំណើរ​ទៅ​ស្រុក​ស៊ីរី គាត់​បាន​ដឹង​ថា​ជនជាតិ​យូដា​សម​គំនិត​គ្នា​ដើម្បី​សម្លាប់​គាត់។+ ដូច្នេះ គាត់​ក៏​សម្រេច​ចិត្ត​ធ្វើ​ដំណើរ​កាត់​តាម​តំបន់​ម៉ាសេដូន​វិញ។ ៤ អ្នក​ដែល​រួម​ដំណើរ​ជា​មួយ​នឹង​គាត់​មាន សូប៉ាទែរ​ជា​កូន​ប្រុស​ពីរូស​ដែល​មក​ពី​ក្រុង​បេរៀ ក៏​មាន​អារីស្ដាក+និង​សេគុនដុស​ពី​ក្រុង​ថែស្សាឡូនិច កៃយុស​ពី​ក្រុង​ឌើបេ ធីម៉ូថេ+ ហើយ​មាន​ទីឃីកុស+និង​ត្រូភីមឹស+ពី​ខេត្ត​អាស៊ី។* ៥ អ្នក​ទាំង​នោះ​បាន​ទៅ​មុន រួច​បាន​រង់​ចាំ​យើង​នៅ​ក្រុង​ត្រូអាស។ ៦ ប៉ុន្តែ បន្ទាប់​ពី​បុណ្យ​នំ​ប៉័ង​ឥត​ដំបែ+ យើង​បាន​ចេញ​ដំណើរ​ពី​ក្រុង​ភីលីព​តាម​ផ្លូវ​ទឹក។ លុះ​ប្រាំ​ថ្ងៃ​ក្រោយ​មក យើង​បាន​មក​ឯ​ពួក​គាត់​នៅ​ក្រុង​ត្រូអាស រួច​យើង​ចំណាយ​ពេល​៧​ថ្ងៃ​នៅ​ទី​នោះ។

៧ នៅ​ថ្ងៃ​ដំបូង​នៃ​សប្ដាហ៍ កាល​ដែល​យើង​បាន​ជួប​ជុំ​គ្នា​ដើម្បី​បរិភោគ​អាហារ នោះ​ប៉ូល​ចាប់​ផ្ដើម​ថ្លែង​សុន្ទរកថា​ជូន​ពួក​គាត់​ស្ដាប់ រហូត​ដល់​ពាក់​កណ្ដាល​អធ្រាត្រ ដោយ​សារ​ថ្ងៃ​ស្អែក​គាត់​នឹង​ចាក​ចេញ។ ៨ ចំណែក​បន្ទប់​ខាង​លើ​ដែល​យើង​បាន​មក​ជួប​ជុំ​គ្នា មាន​ចង្កៀង​ជា​ច្រើន។ ៩ កាល​ដែល​ប៉ូល​កំពុង​ថ្លែង​សុន្ទរកថា យុវជន​ម្នាក់​ឈ្មោះ​អឺទីកុស​ដែល​កំពុង​អង្គុយ​នៅ​មាត់​បង្អួច ក៏​បាន​ដេក​លក់​ទៅ រួច​ធ្លាក់​ពី​ជាន់​ទី​៣​ចុះ​ទៅ​ក្រោម។ កាល​ដែល​គេ​លើក​គាត់​ឡើង គេ​ឃើញ​ថា​គាត់​ស្លាប់​បាត់​ហើយ។ ១០ ប៉ូល​ក៏​បាន​ចុះ​ទៅ​ក្រោម ហើយ​ទ្រោប​លើ​យុវជន​នោះ រួច​ឱប​គាត់+ ហើយ​និយាយ​ថា​៖ ​«​ឈប់​ជ្រួល​ច្របល់​ទៅ ព្រោះ​គាត់​នៅ​រស់​ទេ​»។+ ១១ រួច​ប៉ូល​ឡើង​ទៅ​លើ​វិញ ហើយ​ចាប់​ផ្ដើម​បរិភោគ។* ក្រោយ​ពី​គាត់​បាន​សន្ទនា​យ៉ាង​យូរ​រហូត​ដល់​ថ្ងៃ​រះ នោះ​គាត់​ក៏​ចាក​ចេញ​ទៅ។ ១២ រួច​មក ពួក​គាត់​យក​យុវជន​ដែល​រស់​ឡើង​វិញ​នោះ​ត្រឡប់​ទៅ​វិញ ទាំង​ធូរ​ស្រាល​ក្នុង​ចិត្ត​ពន់​ពេក​ក្រៃ។

១៣ ក្រោយ​មក យើង​ចុះ​ទូក​ចេញ​ដំណើរ​ទៅ​ក្រុង​អាសុស តែ​ប៉ូល​បាន​ដើរ​ទៅ​ក្រុង​នោះ​វិញ។ ក្រុង​នោះ​ជា​កន្លែង​ដែល​យើង​នឹង​ទទួល​ប៉ូល​ឲ្យ​ចូល​ទូក ព្រោះ​គាត់​បាន​ផ្ដាំ​យើង​ឲ្យ​ធ្វើ​ដូច្នេះ។ ១៤ ម្ល៉ោះ​ហើយ ពេល​ដែល​គាត់​មក​ជួប​យើង​នៅ​ក្រុង​អាសុស យើង​ក៏​ទទួល​គាត់​ឲ្យ​ចូល​ទូក រួច​ធ្វើ​ដំណើរ​ទៅ​ក្រុង​មីទូលេន។ ១៥ លុះ​ស្អែក​ឡើង យើង​ចេញ​ដំណើរ​ពី​ក្រុង​នោះ ទៅ​ដល់​កន្លែង​ទល់​មុខ​កោះ​ឃីយ៉ូស។ ប៉ុន្តែ​នៅ​ថ្ងៃ​បន្ទាប់ យើង​បាន​ឈប់​មួយ​ស្របក់​នៅ​កោះ​សាម៉ូស ហើយ​នៅ​ថ្ងៃ​បន្ទាប់​ពី​នោះ​ទៀត យើង​បាន​ទៅ​ដល់​ក្រុង​មីលេតូស។ ១៦ ប៉ូល​បាន​សម្រេច​ចិត្ត​ធ្វើ​ដំណើរ​ហួស​ក្រុង​អេភេសូរ+ ព្រោះ​គាត់​មិន​ចង់​ចំណាយ​ពេល​នៅ​ខេត្ត​អាស៊ី​ទេ ដោយ​សារ​គាត់​កំពុង​ប្រញាប់​ទៅ​ក្រុង​យេរូសាឡិម+ឲ្យ​ទាន់​បុណ្យ​ថ្ងៃ​ទី​៥០ បើ​អាច​ធ្វើ​ទៅ​បាន។

១៧ ក៏​ប៉ុន្តែ នៅ​ក្រុង​មីលេតូស ប៉ូល​ផ្ញើ​សារ​ទៅ​ក្រុង​អេភេសូរ ដើម្បី​ហៅ​ពួក​អ្នក​ចាស់​ទុំ​ក្នុង​ក្រុម​ជំនុំ​នៅ​ទី​នោះ​ឲ្យ​មក។ ១៨ កាល​ដែល​ពួក​គាត់​មក​ឯ​ប៉ូល​ហើយ ប៉ូល​និយាយ​ទៅ​ពួក​គាត់​ថា​៖ ​«​តាំង​ពី​ថ្ងៃ​ដំបូង​ដែល​ខ្ញុំ​ឈាន​ជើង​ចូល​ខេត្ត​អាស៊ី+ អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា ខ្ញុំ​បាន​ប្រើ​ជីវិត​យ៉ាង​ណា​ពេល​ដែល​ខ្ញុំ​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា។ ១៩ ខ្ញុំ​បាន​ធ្វើ​ការ​យ៉ាង​នឿយ​ហត់+ដើម្បី​បម្រើ​លោក​ម្ចាស់​ដោយ​ចិត្ត​រាប​ទាប ទាំង​ស្រក់​ទឹក​ភ្នែក និង​ទាំង​រង​ទុក្ខ​លំបាក​ដោយ​សារ​គម្រោង​ការអាក្រក់​របស់​ជនជាតិ​យូដា។ ២០ នៅ​ពេល​ដំណាល​គ្នា​នោះ ខ្ញុំ​មិន​បាន​ខាន​ប្រាប់អ្នក​រាល់​គ្នា​អំពី​អ្វី​ៗ​ដែល​មាន​ប្រយោជន៍​ទេ ហើយ​ក៏​មិន​បាន​ខាន​បង្រៀន​អ្នក​រាល់​គ្នា​ជា​សាធារណៈ+ និង​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​ដែរ។+ ២១ ប៉ុន្តែ ខ្ញុំ​បាន​ធ្វើ​ជា​សាក្សី​បញ្ជាក់​យ៉ាង​សព្វ​គ្រប់​ប្រាប់​ពួក​យូដា​និង​ពួក​ក្រិច​ថា ពួក​គេ​ត្រូវ​ប្រែ​ចិត្ត+ បែរ​មក​គោរព​ប្រណិប័តន៍​ព្រះ ហើយ​មាន​ជំនឿ​លើ​លោក​យេស៊ូ ដែល​ជា​លោក​ម្ចាស់​របស់​យើង។+ ២២ មើល! ឫទ្ធានុភាព​របស់​ព្រះ​ជំរុញ​ខ្ញុំ​ឲ្យ​ធ្វើ​ដំណើរ​ទៅ​ក្រុង​យេរូសាឡិម ទោះ​ជា​ខ្ញុំ​មិន​ដឹង​ថា​នឹង​មាន​អ្វី​កើត​ឡើង​ដល់​ខ្ញុំ​នៅ​ក្រុង​នោះ​ក៏​ដោយ។ ២៣ ខ្ញុំ​គ្រាន់​តែ​ដឹង​ថា​ពី​ក្រុង​មួយ​ទៅ​ក្រុង​មួយ ឫទ្ធានុភាព​បរិសុទ្ធ​បញ្ជាក់​ប្រាប់​ខ្ញុំ​ម្ដង​ហើយ​ម្ដង​ទៀត​ថា គុក​និង​ទុក្ខ​លំបាក​កំពុង​រង់​ចាំ​ខ្ញុំ។+ ២៤ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ខ្ញុំ​មិន​ចាត់​ទុក​ថា​ជីវិត*ខ្ញុំ​គឺ​សំខាន់*ចំពោះ​ខ្ញុំ​ទេ សុំ​ឲ្យ​តែ​ខ្ញុំ​បាន​រត់​ក្នុង​ការ​ប្រណាំង​នេះ​រហូត​ដល់​ទី​បញ្ចប់+ ហើយ​បង្ហើយ​កិច្ច​បម្រើ​ដែល​ខ្ញុំ​បាន​ទទួល​ពី​លោក​ម្ចាស់​យេស៊ូ នោះ​គ្រប់​គ្រាន់​ហើយ ពោល​គឺ​ការ​ធ្វើ​ជា​សាក្សី​បញ្ជាក់​យ៉ាង​សព្វ​គ្រប់​ពី​ដំណឹង​ល្អ​ស្ដី​អំពី​គុណ​ដ៏​វិសេស​លើស​លប់​របស់​ព្រះ។

២៥ ​«​មើល! ខ្ញុំ​ដឹង​ថា​អ្នក​ទាំង​អស់​គ្នា ជា​អ្នក​ដែល​ខ្ញុំ​បាន​ផ្សព្វ​ផ្សាយ​ប្រាប់​អំពី​រាជាណាចក្រ​របស់​ព្រះ តែ​អ្នក​រាល់​គ្នា​នឹង​មិន​ឃើញ​មុខ​ខ្ញុំ​ទៀត​ទេ។ ២៦ ដូច្នេះ នៅ​ថ្ងៃ​នេះ ខ្ញុំ​យក​អ្នក​រាល់​គ្នា​ធ្វើ​ជា​សាក្សី​ថា ខ្ញុំ​គ្មាន​ទោស​ចំពោះ​ឈាម​របស់មនុស្ស​ណាម្នាក់​ទេ+ ២៧ ព្រោះ​ខ្ញុំ​មិន​បាន​ខាន​ប្រាប់​អ្នក​រាល់​គ្នា​អំពី​ឱវាទ​ណា​មួយ*របស់​ព្រះ​ឡើយ។+ ២៨ ចូរ​ប្រយ័ត្ន​ខ្លួន​អ្នក+ ហើយ​មើល​ការ​ខុស​ត្រូវ​ហ្វូង​ចៀម ដោយ​សារ​ឫទ្ធានុភាព​បរិសុទ្ធ​បាន​តែង​តាំង​អ្នក​រាល់​គ្នា​ឲ្យ​ធ្វើ​ជា​អ្នក​ត្រួត​ពិនិត្យ+ ដើម្បី​ឃ្វាល​ក្រុម​ជំនុំ​របស់​ព្រះ+ ដែល​លោក​បាន​ទិញ​ដោយ​ឈាម​របស់​បុត្រ​លោក​ផ្ទាល់។+ ២៩ ខ្ញុំ​ដឹង​ថា ក្រោយ​ពី​ខ្ញុំ​ចាក​ចេញ​ទៅ​នឹង​មាន​មនុស្ស​ខ្លះ​ដែល​ប្រៀប​ដូច​ជា​ឆ្កែចចក​ដ៏សាហាវ* ចូល​មក​ក្នុង​ចំណោម​អ្នក​រាល់​គ្នា+ ហើយ​ពួក​គេ​នឹង​មិន​ប្រព្រឹត្ត​ដោយ​ស្លូត​បូត​ចំពោះ​ហ្វូង​ចៀម​ទេ ៣០ ហើយ​ពី​ចំណោម​អ្នក​រាល់​គ្នា​នឹង​មាន​អ្នក​ខ្លះ​ក្រោក​ឡើង​និយាយ​បង្ខុស​សេចក្ដី​ពិត ដើម្បី​អូស​ទាញ​ពួក​អ្នក​កាន់​តាម​ឲ្យ​ទៅ​តាម​ពួក​គេ​វិញ។+

៣១ ​«​ហេតុ​នេះ ចូរ​ចាំ​យាម ហើយ​ចាំ​ជា​និច្ច​ថា+ ខ្ញុំ​បាន​ដាស់​តឿន​អ្នក​រាល់​គ្នា​ម្នាក់​ៗ​ដោយ​ស្រក់​ទឹក​ភ្នែក​ទាំង​យប់​ទាំង​ថ្ងៃ​អស់​បី​ឆ្នាំ។ ៣២ ឥឡូវ ខ្ញុំ​ផ្ញើ​អ្នក​រាល់​គ្នា​ទុក​នឹង​ព្រះ​និង​បណ្ដាំ​ស្ដី​អំពី​គុណ​ដ៏​វិសេស​លើស​លប់​របស់​លោក ជា​បណ្ដាំ​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​មាំ​មួន​ឡើង ហើយ​ឲ្យ​អ្នក​រាល់​គ្នា​ទទួល​មត៌ក​ជា​មួយ​នឹង​អស់​អ្នក​ដែល​បាន​ត្រូវ​ញែក​ជា​បរិសុទ្ធ។+ ៣៣ ខ្ញុំ​មិន​ដែល​ប្រាថ្នា​ចង់​បាន​ប្រាក់ ឬ​មាស ឬ​សម្លៀក​បំពាក់​របស់​អ្នក​ណា​ម្នាក់​ទេ។+ ៣៤ អ្នក​រាល់​គ្នា​ដឹង​ថា ដៃ​របស់​ខ្ញុំ​នេះ​បាន​ផ្គត់​ផ្គង់​សេចក្ដី​ត្រូវ​ការ​របស់​ខ្ញុំ+និង​របស់​អ្នក​ដែល​នៅ​ជា​មួយ​នឹង​ខ្ញុំ។ ៣៥ ខ្ញុំ​បាន​បង្ហាញ​អ្នក​រាល់​គ្នា​ក្នុង​ការ​ទាំង​អស់​ថា អ្នក​រាល់​គ្នា​ត្រូវ​ជួយ​អស់​អ្នក​ដែល​ខ្សោយ​ដោយ​ខំ​ប្រឹង​ធ្វើ​ការ​នឿយ​ហត់​យ៉ាង​ដូច្នោះ​ដែរ+ ហើយ​អ្នក​រាល់​គ្នា​ត្រូវ​ចាំ​ប្រសាសន៍​របស់​លោក​ម្ចាស់​យេស៊ូ ដែល​ថា​៖ ‹ការ​ឲ្យ​គេ+ នោះ​មាន​សុភមង្គល​ច្រើន​ជាង​ការ​ទទួល›​»។

៣៦ លុះ​និយាយ​ការ​ទាំង​នេះ​ចប់ គាត់​ក៏​លុត​ជង្គង់​ជា​មួយ​នឹង​ពួក​គាត់ រួច​អធិដ្ឋាន។ ៣៧ បន្ទាប់​មក ពួក​គាត់​ទាំង​អស់​គ្នា​ហូរ​ទឹក​ភ្នែក រួច​ពួក​គាត់​ឱប​ប៉ូល ហើយ​ថើប​លា​គាត់​ដោយ​ក្ដី​ស្រឡាញ់* ៣៨ ពី​ព្រោះ​ពួក​គាត់​ព្រួយ​ចិត្ត​ជា​ខ្លាំង ពេល​ដែល​ប៉ូល​និយាយ​ថា​ពួក​គាត់​នឹង​លែង​ឃើញ​មុខ​គាត់​ទៀត។+ រួច​មក ពួក​គាត់​ជូន​ដំណើរ​ប៉ូល​ទៅ​ចុះ​ទូក។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក