បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ពេត្រុសទី២ ៣
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីពេត្រុសទី២

      • ពួក​អ្នក​ចំអក​មិន​អើពើ​ការ​បំផ្លាញ​នៅ​ថ្ងៃ​មុខ (​១​-​៧​)

      • ព្រះ​យេហូវ៉ា​មិន​យឺត​ទេ (​៨​-​១០​)

      • ចូរ​ពិចារណា​ថា​អ្នក​គួរ​ជា​មនុស្ស​បែប​ណា (​១១​-​១៦​)

        • មេឃ​ថ្មី​និង​ផែនដី​ថ្មី (​១៣​)

      • ចូរ​ប្រុង​ប្រយ័ត្ន​អ្វី​ដែល​នាំ​ឲ្យ​វង្វេង​ចេញ (​១៧, ១៨​)

ពេត្រុសទី២ ៣:១

ឯកសារយោង

  • +រ៉ូម ១៥:១៥; ២ពេ ១:១៣

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/៤/២០០៣, ទំ.  ៩

    ១/១២/១៩៩៧, ទំ.  ១៧

ពេត្រុសទី២ ៣:២

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/៤/២០០៣, ទំ.  ៩

    ១/១២/១៩៩៧, ទំ.  ១៧-១៨

ពេត្រុសទី២ ៣:៣

ឯកសារយោង

  • +យូ ១៧, ១៨

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/៧/២០១០, ទំ.  ១៧

    ១/១/២០០៧, ទំ.  ១២-១៣

    ១/១១/២០០៥, ទំ.  ២០

    ១/១២/១៩៩៧, ទំ.  ១៨-១៩

    ១/៦/១៩៩៧, ទំ.  ១៨-១៩

ពេត្រុសទី២ ៣:៤

កំណត់សម្គាល់

  • *

    ន័យ​ត្រង់​«​មាន​វត្ត​មាន​»​

  • *

    ន័យ​ត្រង់​«​ដេក​លក់​ក្នុង​សេចក្ដី​ស្លាប់​»​

ឯកសារយោង

  • +យេ ១៧:១៥; ម៉ាថ ២៤:៤៨; លូក ១២:៤៥
  • +អេគ ១២:២២, ២៧

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/១/២០១៣, ទំ.  ៧-៨

    ១/១/២០០៧, ទំ.  ១២-១៣

    ១/១២/១៩៩៧, ទំ.  ១៨-១៩

    ១/៦/១៩៩៧, ទំ.  ១៨-១៩

    ១/៣/១៩៩៥, ទំ.  ២៧-២៨

ពេត្រុសទី២ ៣:៥

ឯកសារយោង

  • +ដក ១:៦, ៩

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/១/២០១៣, ទំ.  ៥

    ១/១/២០០៧, ទំ.  ១២-១៣

    ១/១២/១៩៩៧, ទំ.  ១៩

ពេត្រុសទី២ ៣:៦

ឯកសារយោង

  • +ដក ៧:១១, ២៣; ម៉ាថ ២៤:៣៨, ៣៩

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម (ផ្សព្វផ្សាយ),

    លេខ ២ ២០១៦ ទំ.  ៥

    ប៉មយាម,

    ១/១/២០១៣, ទំ.  ៥

    ១/១២/១៩៩៧, ទំ.  ១៩

ពេត្រុសទី២ ៣:៧

ឯកសារយោង

  • +បច ៧:១០; ២ថែ ១:៧-៩

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម (ផ្សព្វផ្សាយ),

    លេខ ១ ២០១៧ ទំ.  ១៤

    ប៉មយាម (ផ្សព្វផ្សាយ),

    លេខ ២ ២០១៦ ទំ.  ៥

    ប៉មយាម,

    ១/១/២០១៣, ទំ.  ៥

    ១/៤/២០១២, ទំ.  ២៩

    ១/៩/២០១០, ទំ.  ៧-៨

    ១/៧/២០០០, ទំ.  ២២, ២៦

    រស់នៅជានិរន្តរ៍, ទំ.  ១៨៣

ពេត្រុសទី២ ៣:៨

កំណត់សម្គាល់

  • *

    មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥

ឯកសារយោង

  • +ចសព ៩០:៤

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/២/២០០៦, ទំ.  ២២-២៣

    ១/៤/២០០៣, ទំ.  ៩-១០

    ១/១២/១៩៩៧, ទំ.  ២០

ពេត្រុសទី២ ៣:៩

កំណត់សម្គាល់

  • *

    មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥

ឯកសារយោង

  • +ហាប ២:៣
  • +រ៉ូម ២:៤

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម (សិក្សា),

    ៩/២០២១, ទំ.  ៣១

    ៧/២០២១, ទំ.  ១៣

    ប៉មយាម,

    ១/២/២០០៦, ទំ.  ២២-២៣

    ១/៤/២០០៣, ទំ.  ៩-១០

    ១/១១/២០០១, ទំ.  ៣១-៣២

    ១/១២/១៩៩៧, ទំ.  ២០-២១

    ១/១១/១៩៩៧, ទំ.  ២៤-២៥

ពេត្រុសទី២ ៣:១០

កំណត់សម្គាល់

  • *

    មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥

ឯកសារយោង

  • +យ៉ូល ២:៣១; សេផ ១:១៤
  • +១ថែ ៥:២
  • +បប ២១:១
  • +ចសព ៣៧:១០; អេ ១៣:៩; សេផ ១:១៨; បប ៦:១៤

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/៤/២០១២, ទំ.  ២៩

    ១/៧/២០១០, ទំ.  ១៤-១៦

    ១/១១/២០០៣, ទំ.  ២០-២១

    ១/៤/២០០៣, ទំ.  ៩-១០

    ១/៨/១៩៩៨, ទំ.  ១១

    ១/១២/១៩៩៧, ទំ.  ២១

    ១/២/១៩៩៦, ទំ.  ១៨-១៩

ពេត្រុសទី២ ៣:១១

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    កិច្ចបម្រើនិងជីវិត កំណត់កិច្ចប្រជុំ,

    ១០/២០១៩, ទំ.  ៦

    ប៉មយាម (សិក្សា),

    ៣/២០១៦, ទំ.  ១៤-១៥

    ប៉មយាម,

    ១៥/៨/២០១៣, ទំ.  ២៣

    ១/៧/២០១០, ទំ.  ១៩

    ១/៣/២០០៩, ទំ.  ២១

    ១/១១/២០០៨, ទំ.  ១៣

    ១/១/២០០៧, ទំ.  ១៤

    ១/៥/២០០៤, ទំ.  ២១

    ១/១០/២០០៣, ទំ.  ១៨-២០

    ១/១២/១៩៩៧, ទំ.  ៣២

    ១/១២/១៩៩៧, ទំ.  ២១

    ១/៦/១៩៩៧, ទំ.  ១២-១៣

ពេត្រុសទី២ ៣:១២

កំណត់សម្គាល់

  • *

    ឬ​«​ហើយ​ចង់​ឃើញ​យ៉ាង​ខ្លាំង​»​

  • *

    ន័យ​ត្រង់​«​វត្ត​មាន​នៃ​ថ្ងៃ​»​

  • *

    មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥

ឯកសារយោង

  • +សេផ ១:១៤
  • +អេ ៣៤:៤

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/១/២០០៧, ទំ.  ១៤-១៥

    ១/១០/២០០៣, ទំ.  ១៨, ២២

    ១/៤/២០០៣, ទំ.  ១០-១១

    ១/១២/១៩៩៧, ទំ.  ៣២

    ១/១២/១៩៩៧, ទំ.  ១៧, ២១

    ចូរថ្វាយបង្គំព្រះ, ទំ.  ១៧៦-១៧៧

ពេត្រុសទី២ ៣:១៣

ឯកសារយោង

  • +អេ ៦៥:១៧; ៦៦:២២; បប ២១:១
  • +អេ ១១:៤, ៥

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ការគោរពប្រណិប័តន៍ពិត, ទំ.  ២២៥

    ប៉មយាម (សិក្សា),

    ៤/២០១៧, ទំ.  ១២-១៣

    ប៉មយាម,

    ១/៧/២០១០, ទំ.  ១៦

    ១/១១/២០០៨, ទំ.  ៨

    ១/៩/២០០៧, ទំ.  ១៦

    ១/៩/២០០៦, ទំ.  ៥

    ១/៧/២០០០, ទំ.  ២២-២៣

    ១/៩/១៩៩៨, ទំ.  ៣២

    ១/១២/១៩៩៧, ទំ.  ២១

    ១/២/១៩៩៦, ទំ.  ១៨-១៩

    ១/១០/១៩៩៥, ទំ.  ១៦-១៧

    គ្រូល្អប្រសើរ, ទំ.  ២៥០

    រស់នៅជានិរន្តរ៍, ទំ.  ១៥៩-១៦០

ពេត្រុសទី២ ៣:១៤

ឯកសារយោង

  • +២កូ ១៣:១១

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/៧/២០១០, ទំ.  ២០-២១

    ១/១១/២០០៨, ទំ.  ១៣

    ១/១០/២០០៣, ទំ.  ២០-២២

    ១/១២/១៩៩៧, ទំ.  ២១-២២

ពេត្រុសទី២ ៣:១៥

ឯកសារយោង

  • +រ៉ូម ២:៤

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/១២/២០០០, ទំ.  ១២-១៣

    ១/១២/១៩៩៧, ទំ.  ២១-២២

    ១/៨/១៩៩៥, ទំ.  ២៣-២៤

ពេត្រុសទី២ ៣:១៦

កំណត់សម្គាល់

  • *

    ឬ​«​ពួក​អ្នក​ដែល​ខ្វះ​ចំណេះ​ដឹង​»​

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១៥/៣/២០១៥, ទំ.  ៧

    ១/១២/១៩៩៧, ទំ.  ២១-២២

    ១/៨/១៩៩៥, ទំ.  ២៣-២៤

ពេត្រុសទី២ ៣:១៧

ឯកសារយោង

  • +ម៉ាថ ២៤:២៤; អេភ ៤:១៤

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/៧/២០១០, ទំ.  ១៦-១៧, ១៩

    ១/១១/២០០៨, ទំ.  ១៣

    ១/១២/១៩៩៧, ទំ.  ២២

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

២ពេ. ៣:១រ៉ូម ១៥:១៥; ២ពេ ១:១៣
២ពេ. ៣:៣យូ ១៧, ១៨
២ពេ. ៣:៤យេ ១៧:១៥; ម៉ាថ ២៤:៤៨; លូក ១២:៤៥
២ពេ. ៣:៤អេគ ១២:២២, ២៧
២ពេ. ៣:៥ដក ១:៦, ៩
២ពេ. ៣:៦ដក ៧:១១, ២៣; ម៉ាថ ២៤:៣៨, ៣៩
២ពេ. ៣:៧បច ៧:១០; ២ថែ ១:៧-៩
២ពេ. ៣:៨ចសព ៩០:៤
២ពេ. ៣:៩ហាប ២:៣
២ពេ. ៣:៩រ៉ូម ២:៤
២ពេ. ៣:១០យ៉ូល ២:៣១; សេផ ១:១៤
២ពេ. ៣:១០១ថែ ៥:២
២ពេ. ៣:១០បប ២១:១
២ពេ. ៣:១០ចសព ៣៧:១០; អេ ១៣:៩; សេផ ១:១៨; បប ៦:១៤
២ពេ. ៣:១២សេផ ១:១៤
២ពេ. ៣:១២អេ ៣៤:៤
២ពេ. ៣:១៣អេ ៦៥:១៧; ៦៦:២២; បប ២១:១
២ពេ. ៣:១៣អេ ១១:៤, ៥
២ពេ. ៣:១៤២កូ ១៣:១១
២ពេ. ៣:១៥រ៉ូម ២:៤
២ពេ. ៣:១៧ម៉ាថ ២៤:២៤; អេភ ៤:១៤
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • អានក្នុង សេចក្ដីបកប្រែពិភពលោកថ្មី (bi7)
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
  • ១៦
  • ១៧
  • ១៨
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
ពេត្រុសទី២ ៣:១-១៨

ពេត្រុសទី២

៣ បង​ប្អូន​ជា​ទី​ស្រឡាញ់​អើយ នេះ​ជា​សំបុត្រ​ទី​២​ដែល​ខ្ញុំ​សរសេរ​ទៅ​កាន់​អ្នក​រាល់​គ្នា។ ដូច​ក្នុង​សំបុត្រ​ទី​១​របស់​ខ្ញុំ​ដែរ ខ្ញុំ​កំពុង​រំលឹក​អ្នក​រាល់​គ្នា​ដោយ​ដាស់​សមត្ថភាព​រិះ​គិត​របស់​អ្នក​រាល់​គ្នា+ ២ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​នឹក​ឃើញ​អ្វី​ដែល​ពួក​អ្នក​ប្រកាស​ទំនាយ​បរិសុទ្ធ​បាន​ប្រាប់​ទុក​ជា​មុន ហើយ​នឹក​ឃើញ​បញ្ញត្ដិ​ដែល​លោក​ជា​ម្ចាស់​និង​ជា​អ្នក​សង្គ្រោះ​បាន​ឲ្យ​តាម​រយៈ​ពួក​សាវ័ក​របស់​អ្នក​រាល់​គ្នា។ ៣ មុន​បង្អស់ អ្នក​រាល់​គ្នា​ត្រូវ​ដឹង​ថា នៅ​គ្រា​ចុង​ក្រោយ​បង្អស់​នឹង​មាន​មនុស្ស​ដែល​ចូល​ចិត្ត​និយាយ​ចំអក​អ្វី​ដែល​ល្អ ហើយ​បណ្ដែត​បណ្ដោយ​ទៅ​តាម​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​ខ្លួន។+ ៤ ពួក​គេ​និយាយ​ថា​៖ ​«​លោក​សន្យា​ថា​នឹង​មក* តែ​តើ​លោក​នៅ​ឯ​ណា?+ ចាប់​ពី​ថ្ងៃ​ដែល​ពួក​បុព្វ​បុរស​របស់​យើង​បាន​ស្លាប់* អ្វី​ៗ​ទាំង​អស់​នៅ​ដដែល តាំង​ពី​ពេល​ដែល​ព្រះ​បាន​បង្កើត​មនុស្សជាតិ​»។+

៥ ព្រោះ​ពួក​គេ​ចង់​បំភ្លេច​ការ​ពិត​ដូច​ត​ទៅ​នេះ​ថា ដោយ​សារ​ប្រសាសន៍​របស់​ព្រះ នោះ​កើត​មាន​មេឃ​នៅ​សម័យ​បុរាណ និង​មាន​ផែនដី​ដែល​រឹង​ផុស​ឡើង​ពី​ទឹក ហើយ​ក៏​នៅ​កណ្ដាល​ទឹក។+ ៦ រួច​អ្វី​ៗ​ទាំង​នេះ​បាន​បំផ្លាញ​មនុស្ស​នៅ​សម័យ​នោះ។ នេះ​បាន​កើត​ឡើង​ពេល​ដែល​ទឹក​បាន​ជន់​លិច​ផែនដី​ទាំង​មូល។+ ៧ ក៏​ប៉ុន្តែ ដោយ​សារ​ប្រសាសន៍​ដដែល​នោះ មេឃ​និង​ផែនដី​ដែល​មាន​ឥឡូវ​នេះ​បាន​ត្រូវ​ទុក​ដោយ​ឡែក​សម្រាប់​ឲ្យ​ភ្លើង​ឆេះ និង​បាន​ត្រូវ​ទុក​សម្រាប់​ថ្ងៃ​វិនិច្ឆ័យ​ទោស​មនុស្ស​ដែល​មិន​កោត​ខ្លាច​ព្រះ ហើយ​បំផ្លាញ​ពួក​គេ​ចោល។+

៨ ប៉ុន្តែ បង​ប្អូន​ជា​ទី​ស្រឡាញ់​អើយ កុំ​ភ្លេច​ការ​ពិត​ដូច​ត​ទៅ​នេះ​ថា ចំពោះ​ព្រះ​យេហូវ៉ា* មួយ​ថ្ងៃ​គឺ​ស្មើ​១.០០០​ឆ្នាំ ហើយ​១.០០០​ឆ្នាំ​គឺ​ស្មើ​មួយ​ថ្ងៃ។+ ៩ ព្រះ​យេហូវ៉ា*មិន​យឺត​ក្នុង​ការ​ធ្វើ​តាម​សេចក្ដី​សន្យា​របស់​លោក+ ដូច​មនុស្ស​ខ្លះ​គិត​ថា​យឺត​នោះ​ទេ។ ប៉ុន្តែ លោក​អត់​ធ្មត់​នឹង​អ្នក​រាល់​គ្នា ពី​ព្រោះ​លោក​មិន​ចង់​ឲ្យ​អ្នក​ណា​ម្នាក់​ត្រូវ​បំផ្លាញ​ចោល​ឡើយ តែ​ចង់​ឲ្យ​មនុស្ស​ទាំង​អស់​មាន​ឱកាស​ប្រែ​ចិត្ត។+ ១០ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ថ្ងៃ​របស់​ព្រះ​យេហូវ៉ា*+នឹង​មក​ដូច​ជា​ចោរ+ ហើយ​នៅ​ពេល​នោះ​មេឃ​នឹង​បាត់​ទៅ+យ៉ាង​លឿន​ដោយ​សំឡេង​លាន់​ឮ​រំពង។ ប៉ុន្តែ ធាតុ​នា​នា​នឹង​ក្ដៅ​ក្រៃ​លែង ហើយ​នឹង​រលាយ​សាប​សូន្យ​ទៅ ឯ​ផែនដី​និង​អ្វី​ៗ​នៅ​ផែនដី​នឹង​ត្រូវ​ភ្លើង​ឆេះ។+

១១ ដោយ​សារ​ការ​ទាំង​អស់​នោះ​នឹង​ត្រូវ​រលាយ​សាប​សូន្យ​ទៅ ចូរ​ពិចារណា​ថា អ្នក​រាល់​គ្នា​គួរ​ជា​មនុស្ស​ប្រភេទ​ណា។ អ្នក​រាល់​គ្នា​គួរ​ជា​មនុស្ស​ដែល​មាន​ការ​ប្រព្រឹត្ត​បរិសុទ្ធ ហើយ​ធ្វើ​អ្វី​ដែល​បង្ហាញ​ពី​ភក្ដី​ភាព​ចំពោះ​ព្រះ ១២ ក្នុង​កាល​ដែល​អ្នក​រាល់​គ្នា​ទន្ទឹង ហើយ​ចាំ​ជាប់​ជា​និច្ច*នូវ​ការ​មក​ដល់​នៃ​ថ្ងៃ*របស់​ព្រះ​យេហូវ៉ា។*+ តាម​រយៈ​ថ្ងៃ​នោះ មេឃ​នឹង​ត្រូវ​ភ្លើង​ឆេះ​រលាយ​សាប​សូន្យ+ ឯ​ធាតុ​នា​នា​នឹង​ក្ដៅ​ក្រៃ​លែង ហើយ​រលាយ​បាត់​ទៅ! ១៣ ប៉ុន្តែ យើង​កំពុង​ទន្ទឹង​រង់​ចាំ​មេឃ​ថ្មី​និង​ផែនដី​ថ្មី ស្រប​តាម​សេចក្ដី​សន្យា​របស់​លោក+ ហើយ​នៅ​ទី​នោះ សេចក្ដី​សុចរិត​នឹង​ស្ថិត​ស្ថេរ​ជា​ដរាប។+

១៤ ដូច្នេះ បង​ប្អូន​ជា​ទី​ស្រឡាញ់​អើយ អ្នក​រាល់​គ្នា​កំពុង​ទន្ទឹង​ការ​ទាំង​នេះ ដូច្នេះ​ចូរ​ខំ​អស់​ពី​សមត្ថភាព ដើម្បី​នៅ​ទី​បំផុត​លោក​នឹង​ឃើញ​ថា អ្នក​រាល់​គ្នា​គឺ​ឥត​ស្នាម​ប្រឡាក់ ស្អាត​ស្អំ និង​មាន​សន្តិភាព។+ ១៥ បន្ថែម​ទៀត ចូរ​ចាត់​ទុក​ចិត្ត​អត់​ធ្មត់​របស់​លោក​ម្ចាស់​យើង​ថា​ជា​សេចក្ដី​សង្គ្រោះ ដូច​ប៉ូល​ដែល​ជា​បង​ប្រុស​ជា​ទី​ស្រឡាញ់​របស់​យើង​បាន​សរសេរ​ទៅ​កាន់​អ្នក​រាល់​គ្នា ស្រប​តាម​ប្រាជ្ញា​ដែល​គាត់​បាន​ទទួល​ពី​ព្រះ។+ ១៦ គាត់​និយាយ​អំពី​ការ​ទាំង​នេះ​ក្នុង​សំបុត្រ​ទាំង​អស់​របស់​គាត់។ ក៏​ប៉ុន្តែ ក្នុង​សំបុត្រ​ទាំង​នោះ​មាន​សេចក្ដី​ខ្លះ​ដែល​ពិបាក​យល់ ហើយ​ពួក​អ្នក​ដែល​មិន​បាន​ទទួល​ការ​បង្រៀន* និង​ពួក​អ្នក​ដែល​មិន​មាំ​មួន បង្ខុស​អត្ថន័យ​នៃ​សេចក្ដី​នោះ ដូច​ពួក​គេ​បង្ខុស​អត្ថន័យ​នៃ​បទ​គម្ពីរ​ទាំង​ប៉ុន្មាន​ទៀត​ដែរ ហើយ​នាំ​ឲ្យ​ខ្លួន​ទទួល​សេចក្ដី​ហិន​វិនាស។

១៧ ដូច្នេះ បង​ប្អូន​ជា​ទី​ស្រឡាញ់​អើយ ដោយ​សារ​អ្នក​រាល់​គ្នា​ដឹង​អំពី​ការ​ទាំង​នេះ​ជា​មុន ចូរ​ប្រុង​ប្រយ័ត្ន ដើម្បី​កុំ​ឲ្យ​ពួក​អ្នក​ទាំង​នោះ​ដែល​បំពាន​លើ​ច្បាប់ នាំ​អ្នក​រាល់​គ្នា​វង្វេង​ចេញ​ដោយ​សេចក្ដី​បង្រៀន​មិន​ពិត​របស់​ពួក​គេ ហើយ​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​បាត់​បង់​ភាព​មាំ​មួន។+ ១៨ ផ្ទុយ​ទៅ​វិញ ចូរ​បន្ត​ទទួល​គុណ​ដ៏​វិសេស​លើស​លប់​និង​ចំណេះ​កាន់​តែ​ច្រើន​អំពី​លោក​យេស៊ូ​គ្រិស្ត ដែល​ជា​ម្ចាស់​និង​ជា​អ្នក​សង្គ្រោះ​របស់​យើង។ សូម​ឲ្យ​លោក​ប្រកប​ដោយ​សិរី​រុង​រឿង​ឥឡូវ​នេះ និង​ជា​រៀង​រហូត​ត​ទៅ។ អាមេន។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក