បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ច្បាប់លេវី ២៣
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីច្បាប់លេវី

      • ថ្ងៃ​បរិសុទ្ធ​និង​បុណ្យ​ផ្សេង​ៗ​ (​១​-​៤៤​)

        • ថ្ងៃ​ឈប់​សម្រាក (​៣​)

        • បុណ្យ​រំលង (​៤, ៥​)

        • បុណ្យ​នំ​ប៉័ង​ឥត​ដំបែ (​៦​-​៨​)

        • ការ​ជូន​ផល​ដំបូង (​៩​-​១៤​)

        • បុណ្យ​អាទិត្យ​ទី​៧ (​១៥​-​២១​)

        • ការ​ប្រមូល​ផល​យ៉ាង​ត្រឹម​ត្រូវ (​២២​)

        • បុណ្យ​ផ្លុំ​ត្រែ (​២៣​-​២៥​)

        • ថ្ងៃ​ជម្រះ​ការ​ខុស​ឆ្គង (​២៦​-​៣២​)

        • បុណ្យ​ខ្ទម (​៣៣​-​៤៣​)

ច្បាប់លេវី ២៣:២

ឯកសារយោង

  • +ដច ២៣:១៤; ចល ២៣:៣៧
  • +ជប ១០:១០

ច្បាប់លេវី ២៣:៣

ឯកសារយោង

  • +ដច ១៦:៣០; ២០:១០; សកម្ម ១៥:២១
  • +នេហ ១៣:២២

ច្បាប់លេវី ២៣:៥

កំណត់សម្គាល់

  • *

    តាម​មើល​ទៅ​នេះ​សំដៅ​លើ​ពេល​វេលា​មួយ​ដែល​នៅ​ក្រោយ​ថ្ងៃ​លិច ហើយ​មុន​ពេល​ព្រលប់

ឯកសារយោង

  • +ជប ៩:២, ៣; ២៨:១៦
  • +ដច ១២:៣, ៦; បច ១៦:១; ១កូ ៥:៧

ច្បាប់លេវី ២៣:៦

ឯកសារយោង

  • +ជប ២៨:១៧; ១កូ ៥:៨
  • +ដច ១២:១៥; ១៣:៦; ៣៤:១៨

ច្បាប់លេវី ២៣:៧

ឯកសារយោង

  • +ដច ១២:១៦

ច្បាប់លេវី ២៣:១០

ឯកសារយោង

  • +១កូ ១៥:២០, ២៣
  • +ជប ១៨:៨, ១២; សុភ ៣:៩; អេគ ៤៤:៣០

ច្បាប់លេវី ២៣:១៣

កំណត់សម្គាល់

  • *

    គឺ​២​ភាគ​១០​អេហ្វា​ស្មើ​នឹង​៤,៤​លីត្រ។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤

  • *

    ឬ​«​ក្លិន​ដែល​ធ្វើ​ឲ្យ​លោក​ពេញ​ចិត្ត​»​

  • *

    មួយ​ហ៊ីន​ស្មើ​នឹង​៣,៦៧​លីត្រ។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤

ច្បាប់លេវី ២៣:១៥

កំណត់សម្គាល់

  • *

    ន័យ​ត្រង់​«​រាប់​ថ្ងៃ​ឈប់​សម្រាក​គ្រប់​៧​»​

ឯកសារយោង

  • +ដច ៣៤:២២; បច ១៦:៩, ១០

ច្បាប់លេវី ២៣:១៦

ឯកសារយោង

  • +សកម្ម ២:១
  • +ជប ២៨:២៦-៣១; បច ១៦:១៦

ច្បាប់លេវី ២៣:១៧

ឯកសារយោង

  • +ចល ៧:១១, ១៣
  • +ដច ២៣:១៦; ៣៤:២២

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ឯកសារយោង, ១/២០២១, ទំ.  ២

    ប៉មយាម,

    ១/៦/១៩៩៨, ទំ.  ១៥

ច្បាប់លេវី ២៣:១៨

ឯកសារយោង

  • +ជប ២៨:២៦, ២៧

ច្បាប់លេវី ២៣:១៩

ឯកសារយោង

  • +ចល ៤:២៣
  • +ចល ៣:១

ច្បាប់លេវី ២៣:២០

ឯកសារយោង

  • +ចល ៧:៣៤; ១០:១៤; ជប ១៨:៩; បច ១៨:៤; ១កូ ៩:១៣

ច្បាប់លេវី ២៣:២១

ឯកសារយោង

  • +ជប ១០:១០

ច្បាប់លេវី ២៣:២២

ឯកសារយោង

  • +ចល ១៩:៩; បច ២៤:១៩; រូថ ២:២, ៣
  • +អេ ៥៨:៧
  • +ចល ១៩:៣៣

ច្បាប់លេវី ២៣:២៤

ឯកសារយោង

  • +ជប ១០:១០; ២៩:១

ច្បាប់លេវី ២៣:២៧

កំណត់សម្គាល់

  • *

    នេះ​ប្រហែល​ជា​សំដៅ​លើ​ការ​តម​អាហារ ឬ​កាន់​ត្រណម​ផ្សេង​ទៀត

ឯកសារយោង

  • +ដច ៣០:១០; ចល ២៥:៩
  • +ចល ១៦:២៩, ៣០; ជប ២៩:៧

ច្បាប់លេវី ២៣:២៨

ឯកសារយោង

  • +ចល ១៦:៣៤; ហេ ៩:១២, ២៤-២៦; ១០:១០; ១យ៉ូន ២:១, ២

ច្បាប់លេវី ២៣:២៩

កំណត់សម្គាល់

  • *

    ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​មិន​តម​អាហារ​»​

ឯកសារយោង

  • +ជប ៩:១៣; ១៥:៣០

ច្បាប់លេវី ២៣:៣២

ឯកសារយោង

  • +ចល ១៦:២៩-៣១; ២៣:២៧; ជប ២៩:៧

ច្បាប់លេវី ២៣:៣៤

កំណត់សម្គាល់

  • *

    ឬ​«​ជម្រក​បណ្ដោះ​អាសន្ន​»​

ឯកសារយោង

  • +ដច ២៣:១៦; ជប ២៩:១២; បច ១៦:១៣; អែស ៣:៤; នេហ ៨:១៤-១៨; យ៉ូន ៧:២

ច្បាប់លេវី ២៣:៣៦

ឯកសារយោង

  • +នេហ ៨:១៨

ច្បាប់លេវី ២៣:៣៧

ឯកសារយោង

  • +ដច ២៣:១៤; បច ១៦:១៦
  • +ជប ២៨:២៦; ២៩:៧
  • +ចល ១:៣
  • +ចល ២:១, ១១
  • +ជប ១៥:៥; ២៨:៦, ៧

ច្បាប់លេវី ២៣:៣៨

ឯកសារយោង

  • +ដច ១៦:២៣; ២០:៨; ៣១:១៣
  • +ដច ២៨:៣៨; ជប ១៨:២៩
  • +បច ១២:១១
  • +ជប ២៩:៣៩; បច ១២:៦; ១ប្រ ២៩:៩; ២ប្រ ៣៥:៨; អែស ២:៦៨

ច្បាប់លេវី ២៣:៣៩

ឯកសារយោង

  • +បច ១៦:១៣
  • +ជប ២៩:១២

ច្បាប់លេវី ២៣:៤០

ឯកសារយោង

  • +នេហ ៨:១៥; បប ៧:៩
  • +នេហ ៨:១០
  • +បច ១៦:១៥

ច្បាប់លេវី ២៣:៤១

ឯកសារយោង

  • +ជប ២៩:១២

ច្បាប់លេវី ២៣:៤២

ឯកសារយោង

  • +បច ៣១:១០, ១១

ច្បាប់លេវី ២៣:៤៣

ឯកសារយោង

  • +បច ៣១:១៣; ចសព ៧៨:៦
  • +ដច ១២:៣៧, ៣៨; ជប ២៤:៥

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

ចល. ២៣:២ដច ២៣:១៤; ចល ២៣:៣៧
ចល. ២៣:២ជប ១០:១០
ចល. ២៣:៣ដច ១៦:៣០; ២០:១០; សកម្ម ១៥:២១
ចល. ២៣:៣នេហ ១៣:២២
ចល. ២៣:៥ជប ៩:២, ៣; ២៨:១៦
ចល. ២៣:៥ដច ១២:៣, ៦; បច ១៦:១; ១កូ ៥:៧
ចល. ២៣:៦ជប ២៨:១៧; ១កូ ៥:៨
ចល. ២៣:៦ដច ១២:១៥; ១៣:៦; ៣៤:១៨
ចល. ២៣:៧ដច ១២:១៦
ចល. ២៣:១០១កូ ១៥:២០, ២៣
ចល. ២៣:១០ជប ១៨:៨, ១២; សុភ ៣:៩; អេគ ៤៤:៣០
ចល. ២៣:១៥ដច ៣៤:២២; បច ១៦:៩, ១០
ចល. ២៣:១៦សកម្ម ២:១
ចល. ២៣:១៦ជប ២៨:២៦-៣១; បច ១៦:១៦
ចល. ២៣:១៧ចល ៧:១១, ១៣
ចល. ២៣:១៧ដច ២៣:១៦; ៣៤:២២
ចល. ២៣:១៨ជប ២៨:២៦, ២៧
ចល. ២៣:១៩ចល ៤:២៣
ចល. ២៣:១៩ចល ៣:១
ចល. ២៣:២០ចល ៧:៣៤; ១០:១៤; ជប ១៨:៩; បច ១៨:៤; ១កូ ៩:១៣
ចល. ២៣:២១ជប ១០:១០
ចល. ២៣:២២ចល ១៩:៩; បច ២៤:១៩; រូថ ២:២, ៣
ចល. ២៣:២២អេ ៥៨:៧
ចល. ២៣:២២ចល ១៩:៣៣
ចល. ២៣:២៤ជប ១០:១០; ២៩:១
ចល. ២៣:២៧ដច ៣០:១០; ចល ២៥:៩
ចល. ២៣:២៧ចល ១៦:២៩, ៣០; ជប ២៩:៧
ចល. ២៣:២៨ចល ១៦:៣៤; ហេ ៩:១២, ២៤-២៦; ១០:១០; ១យ៉ូន ២:១, ២
ចល. ២៣:២៩ជប ៩:១៣; ១៥:៣០
ចល. ២៣:៣២ចល ១៦:២៩-៣១; ២៣:២៧; ជប ២៩:៧
ចល. ២៣:៣៤ដច ២៣:១៦; ជប ២៩:១២; បច ១៦:១៣; អែស ៣:៤; នេហ ៨:១៤-១៨; យ៉ូន ៧:២
ចល. ២៣:៣៦នេហ ៨:១៨
ចល. ២៣:៣៧ដច ២៣:១៤; បច ១៦:១៦
ចល. ២៣:៣៧ជប ២៨:២៦; ២៩:៧
ចល. ២៣:៣៧ចល ១:៣
ចល. ២៣:៣៧ចល ២:១, ១១
ចល. ២៣:៣៧ជប ១៥:៥; ២៨:៦, ៧
ចល. ២៣:៣៨ដច ១៦:២៣; ២០:៨; ៣១:១៣
ចល. ២៣:៣៨ដច ២៨:៣៨; ជប ១៨:២៩
ចល. ២៣:៣៨បច ១២:១១
ចល. ២៣:៣៨ជប ២៩:៣៩; បច ១២:៦; ១ប្រ ២៩:៩; ២ប្រ ៣៥:៨; អែស ២:៦៨
ចល. ២៣:៣៩បច ១៦:១៣
ចល. ២៣:៣៩ជប ២៩:១២
ចល. ២៣:៤០នេហ ៨:១៥; បប ៧:៩
ចល. ២៣:៤០នេហ ៨:១០
ចល. ២៣:៤០បច ១៦:១៥
ចល. ២៣:៤១ជប ២៩:១២
ចល. ២៣:៤២បច ៣១:១០, ១១
ចល. ២៣:៤៣បច ៣១:១៣; ចសព ៧៨:៦
ចល. ២៣:៤៣ដច ១២:៣៧, ៣៨; ជប ២៤:៥
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
  • ១៦
  • ១៧
  • ១៨
  • ១៩
  • ២០
  • ២១
  • ២២
  • ២៣
  • ២៤
  • ២៥
  • ២៦
  • ២៧
  • ២៨
  • ២៩
  • ៣០
  • ៣១
  • ៣២
  • ៣៣
  • ៣៤
  • ៣៥
  • ៣៦
  • ៣៧
  • ៣៨
  • ៣៩
  • ៤០
  • ៤១
  • ៤២
  • ៤៣
  • ៤៤
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
ច្បាប់លេវី ២៣:១-៤៤

ច្បាប់លេវី

២៣ ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ទៅ​កាន់​ម៉ូសេ​បន្ត​ទៀត​ថា​៖ ២ ​«​ចូរ​ប្រាប់​បណ្ដា​ជន​អ៊ីស្រាអែល​ថា​៖ ‹មាន​ពិធី​បុណ្យ​ផ្សេង​ៗ​+ដែល​ព្រះ​យេហូវ៉ា​បង្គាប់​ឲ្យ​អ្នក​រាល់​គ្នា​ប្រកាស។+ នៅ​ពេល​នោះ អ្នក​រាល់​គ្នា​ត្រូវ​ជួប​ជុំ​គ្នា​ដើម្បី​គោរព​ប្រណិប័តន៍​លោក។ ពិធី​បុណ្យ​ទាំង​នោះ​មាន​ដូច​ត​ទៅ​៖

៣ ​«​‹អ្នក​រាល់​គ្នា​អាច​ធ្វើ​ការ​៦​ថ្ងៃ​បាន តែ​នៅ​ថ្ងៃ​ទី​៧​ជា​ថ្ងៃ​ឈប់​សម្រាក​ទាំង​ស្រុង។+ អ្នក​រាល់​គ្នា​ត្រូវ​ជួប​ជុំ​គ្នា​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា។ នៅ​កន្លែង​ណា​ក៏​ដោយ​ដែល​អ្នក​រាល់​គ្នា​រស់​នៅ អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​ការ​អ្វី​ឡើយ ព្រោះ​ថ្ងៃ​នោះ​ជា​ថ្ងៃ​ឈប់​សម្រាក​សម្រាប់​ជូន​លោក។+

៤ ​«​‹នេះ​ជា​ពិធី​បុណ្យ​ផ្សេង​ៗ​របស់​ព្រះ​យេហូវ៉ា គឺ​កិច្ច​ប្រជុំ​បរិសុទ្ធ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ប្រកាស​នៅ​ពេល​កំណត់។ បុណ្យ​ទាំង​នោះ​គឺ ៥ នា​ល្ងាច*ថ្ងៃ​ទី​១៤ ក្នុង​ខែ​ទី១+ គឺ​ជា​បុណ្យ​រំលង+ជូន​ព្រះ​យេហូវ៉ា។

៦ ​«​‹នៅ​ថ្ងៃ​ទី​១៥ ក្នុង​ខែ​ទី​១ គឺ​ជា​បុណ្យ​នំ​ប៉័ង​ឥត​ដំបែ​ជូន​ព្រះ​យេហូវ៉ា។+ ក្នុង​អំឡុង​បុណ្យ​នោះ អ្នក​រាល់​គ្នា​ត្រូវ​បរិភោគ​នំ​ប៉័ង​ឥត​ដំបែ​អស់​រយៈ​ពេល​៧​ថ្ងៃ។+ ៧ នៅ​ថ្ងៃ​ទី​១​នៃ​បុណ្យ​នោះ អ្នក​រាល់​គ្នា​ត្រូវ​ជួប​ជុំ​គ្នា​គោរព​ប្រណិប័តន៍​ព្រះ+ ហើយ​មិន​ត្រូវ​ធ្វើ​ការ​នឿយ​ហត់​អ្វី​ឡើយ។ ៨ ក្នុង​អំឡុង​៧​ថ្ងៃ​នោះ អ្នក​រាល់​គ្នា​ត្រូវ​ជូន​គ្រឿង​បូជា​ដុត​ដល់​ព្រះ​យេហូវ៉ា។ នៅ​ថ្ងៃ​ទី​៧ អ្នក​រាល់​គ្នា​ក៏​ត្រូវ​ជួប​ជុំ​គ្នា​គោរព​ប្រណិប័តន៍​ព្រះ​ដែរ ហើយ​មិន​ត្រូវ​ធ្វើ​ការ​នឿយ​ហត់​អ្វី​ឡើយ›​»។

៩ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ទៅ​កាន់​ម៉ូសេ​បន្ត​ទៀត​ថា​៖ ១០ ​«​ចូរ​ប្រាប់​បណ្ដា​ជន​អ៊ីស្រាអែល​ថា​៖ ‹ក្រោយ​ពី​ចូល​ទៅ​ក្នុង​ស្រុក​ដែល​ខ្ញុំ​នឹង​ប្រគល់​ដល់​អ្នក​រាល់​គ្នា ពេល​ដល់​រដូវ​ប្រមូល​ផល អ្នក​រាល់​គ្នា​ត្រូវ​យក​កណ្ដាប់​ស្រូវ​ពី​ផល​ដំបូង+ទៅ​ជូន​សង្ឃ។+ ១១ រួច​គាត់​នឹង​យក​កណ្ដាប់​ស្រូវ​នោះ​លើក​រេ​ចុះ​រេ​ឡើង​នៅ​ចំពោះ​ព្រះ​យេហូវ៉ា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ទទួល​ការ​ពេញ​ចិត្ត​ពី​លោក។ សង្ឃ​ត្រូវ​ធ្វើ​ដូច្នោះ​នៅ​ថ្ងៃ​បន្ទាប់​ពី​ថ្ងៃ​ឈប់​សម្រាក។ ១២ នៅ​ថ្ងៃ​ដែល​អ្នក​រាល់​គ្នា​ជូន​កណ្ដាប់​ស្រូវ​នោះ អ្នក​រាល់​គ្នា​ត្រូវ​ជូន​កូន​ចៀម​ឈ្មោល​ល្អ​ឥត​ខ្ចោះ​អាយុ​ក្រោម​មួយ​ឆ្នាំ ជា​គ្រឿង​បូជា​ដុត​ជូន​ព្រះ​យេហូវ៉ា។ ១៣ អ្នក​រាល់​គ្នា​ក៏​ត្រូវ​ជូន​គ្រឿង​បូជា​ពី​ស្រូវ​ផង​ដែរ គឺ​ម្សៅ​ម៉ដ្ឋ​២​ភាគ​១០​អេហ្វា* លាយ​ជា​មួយ​នឹង​ប្រេង រួច​ត្រូវ​ដុត​គ្រឿង​បូជា​នេះ​ជូន​ព្រះ​យេហូវ៉ា​ជា​ក្លិន​ឈ្ងុយ​ដល់​លោក។* បន្ថែម​ទៀត ក៏​ត្រូវ​ជូន​គ្រឿង​បូជា​ពី​ស្រា​១​ភាគ​៤​ហ៊ីន*ដែរ។ ១៤ អ្នក​រាល់​គ្នា​មិន​ត្រូវ​បរិភោគ​នំ​ប៉័ង ស្រូវ​លីង ឬ​ស្រូវ​ថ្មី​ទេ ទាល់​តែ​ដល់​ថ្ងៃ​បុណ្យ​នោះ គឺ​បន្ទាប់​ពី​អ្នក​រាល់​គ្នា​ជូន​គ្រឿង​បូជា​ដល់​ព្រះ​រួច។ នេះ​ជា​ច្បាប់​ដែល​អ្នក​រាល់​គ្នា​ត្រូវ​កាន់​តាម​នៅ​គ្រប់​ជំនាន់​ត​រៀង​ទៅ ទោះ​ជា​អ្នក​រាល់​គ្នា​រស់​នៅ​កន្លែង​ណា​ក៏​ដោយ។

១៥ ​«​‹បន្ទាប់​ពី​ថ្ងៃ​ឈប់​សម្រាក អ្នក​រាល់​គ្នា​ត្រូវ​រាប់​ឲ្យ​គ្រប់​៧​អាទិត្យ* គឺ​ចាប់​ពី​ថ្ងៃ​ដែល​អ្នក​រាល់​គ្នា​យក​កណ្ដាប់​ស្រូវ​ទៅ​ជូន​ជា​គ្រឿង​បូជា​សម្រាប់​លើក​ចុះ​ឡើង។+ ១៦ លុះ​ដល់​ថ្ងៃ​បន្ទាប់​ពី​អាទិត្យ​ទី​៧ ជា​ថ្ងៃ​ទី​៥០+ អ្នក​រាល់​គ្នា​ត្រូវ​ជូន​គ្រឿង​បូជា​ពី​ស្រូវ​ថ្មី​ដល់​ព្រះ​យេហូវ៉ា។+ ១៧ អ្នក​រាល់​គ្នា​ត្រូវ​យក​នំ​ដុត​ពីរ​ដុំ​ដែល​មាន​ដំបែ+ គឺ​យក​ពី​លំនៅ​របស់​អ្នក​រាល់​គ្នា មក​ជូន​ជា​គ្រឿង​បូជា​សម្រាប់​លើក​ចុះ​ឡើង។ ត្រូវ​ធ្វើ​នំ​ទាំង​នោះ​ពី​ម្សៅ​ម៉ដ្ឋ​២​ភាគ​១០​អេហ្វា ដើម្បី​ទុក​ជា​ផល​ដំបូង​ជូន​ព្រះ​យេហូវ៉ា។+ ១៨ អ្នក​រាល់​គ្នា​ត្រូវ​ជូន​នំ​ទាំង​នោះ ជា​មួយ​នឹង​កូន​ចៀម​ឈ្មោល​អាយុ​មួយ​ឆ្នាំ​ចំនួន​៧​ក្បាល គោ​ស្ទាវ​មួយ​ក្បាល និង​ចៀម​ឈ្មោល​២​ក្បាល។+ សត្វ​ទាំង​នោះ​នឹង​ត្រូវ​ជូន​ជា​គ្រឿង​បូជា​ដុត​ដល់​ព្រះ​យេហូវ៉ា ជា​មួយ​នឹង​គ្រឿង​បូជា​ពី​ស្រូវ និង​គ្រឿង​បូជា​ពី​ស្រា។ នោះ​ជា​គ្រឿង​បូជា​ដែល​មាន​ក្លិន​ឈ្ងុយ​ជូន​ព្រះ​យេហូវ៉ា។ ១៩ អ្នក​រាល់​គ្នា​ត្រូវ​ជូន​ពពែ​ស្ទាវ​មួយ​ក្បាល ជា​គ្រឿង​បូជា​សម្រាប់​អំពើ​ខុស​ឆ្គង+ ព្រម​ទាំង​កូន​ចៀម​ឈ្មោល​ពីរ​ក្បាល​អាយុ​មួយ​ឆ្នាំ ជា​គ្រឿង​បូជា​នៃ​មេត្រី​ភាព។+ ២០ សង្ឃ​ត្រូវ​យក​សាច់​កូន​ចៀម​ឈ្មោល​និង​នំ​ទាំង​នោះ​ពី​ផល​ដំបូង លើក​ចុះ​ឡើង​ទុក​ជា​គ្រឿង​បូជា​នៅ​ចំពោះ​ព្រះ​យេហូវ៉ា។ គ្រឿង​បូជា​ទាំង​នោះ​នឹង​បាន​ជា​ចំណែក​ដល់​សង្ឃ ព្រោះ​នោះ​ជា​អ្វី​ដែល​បរិសុទ្ធ​ដល់​ព្រះ​យេហូវ៉ា។+ ២១ នៅ​ថ្ងៃ​នោះ អ្នក​រាល់​គ្នា​ត្រូវ​ប្រកាស+ឲ្យ​បណ្ដា​ជន​មក​ជួប​ជុំ​គ្នា​គោរព​ប្រណិប័តន៍​ព្រះ។ អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​ការ​នឿយ​ហត់​អ្វី​ឡើយ។ នេះ​ជា​ច្បាប់​ដែល​អ្នក​រាល់​គ្នា​ត្រូវ​កាន់​តាម​នៅ​គ្រប់​ជំនាន់​ត​រៀង​ទៅ ទោះ​ជា​អ្នក​រាល់​គ្នា​រស់​នៅ​កន្លែង​ណា​ក៏​ដោយ។

២២ ​«​‹កាល​ណា​អ្នក​រាល់​គ្នា​ប្រមូល​ផល​ដំណាំ​ពី​ស្រែ​ចម្ការ​របស់​ខ្លួន នោះ​មិន​ត្រូវ​ប្រមូល​ដល់​ជាយ​ដី​ទេ ហើយ​ក៏​មិន​ត្រូវ​រើស​អ្វី​ដែល​ជ្រុះ​ដែរ។+ អ្នក​រាល់​គ្នា​ត្រូវ​ទុក​ឲ្យ​ពួក​អ្នក​ក្រី​ក្រ+និង​ជន​បរទេស​វិញ។+ ខ្ញុំ​គឺ​យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា›​»។

២៣ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ទៅ​កាន់​ម៉ូសេ​បន្ត​ទៀត​ថា​៖ ២៤ ​«​ចូរ​ប្រាប់​បណ្ដា​ជន​អ៊ីស្រាអែល​ថា​៖ ‹នៅ​ថ្ងៃ​ទី​១ ក្នុង​ខែ​ទី​៧ មាន​ការ​ផ្លុំ​ត្រែ​ដើម្បី​រំលឹក​អ្នក​រាល់​គ្នា+ឲ្យ​មក​ជួប​ជុំ​គ្នា​ដើម្បី​គោរព​ប្រណិប័តន៍​ព្រះ ហើយ​អ្នក​រាល់​គ្នា​ត្រូវ​ឈប់​សម្រាក។ ២៥ អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​ការ​នឿយ​ហត់​អ្វី​ឡើយ ហើយ​ត្រូវ​ជូន​គ្រឿង​បូជា​ដុត​ដល់​ព្រះ​យេហូវ៉ា›​»។

២៦ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ទៅ​កាន់​ម៉ូសេ​បន្ត​ទៀត​ថា​៖ ២៧ ​«​នៅ​ថ្ងៃ​ទី​១០ ក្នុង​ខែ​ទី​៧ ជា​ថ្ងៃ​ជម្រះ​ភាព​ខុស​ឆ្គង+ អ្នក​រាល់​គ្នា​ត្រូវ​មក​ជួប​ជុំ​គ្នា​ដើម្បី​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា ហើយ​បង្ហាញ​ការ​សោក​ស្ដាយ​ចំពោះ​អំពើ​ខុស​ឆ្គង​របស់​ខ្លួន*+ ព្រម​ទាំង​ជូន​គ្រឿង​បូជា​ដុត​ដល់​លោក។ ២៨ នៅ​ថ្ងៃ​នោះ អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​ការ​អ្វី​ឡើយ ព្រោះ​ជា​ថ្ងៃ​ជម្រះ​ភាព​ខុស​ឆ្គង+របស់​អ្នក​រាល់​គ្នា​នៅ​ចំពោះ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា។ ២៩ បើ​អ្នក​ណា​ម្នាក់​មិន​បង្ហាញ​ការ​សោក​ស្ដាយ​ចំពោះ​អំពើ​ខុស​ឆ្គង​របស់​ខ្លួន*នៅ​ថ្ងៃ​នោះ​ទេ អ្នក​នោះ​ត្រូវ​ស្លាប់​ជា​មិន​ខាន។+ ៣០ បើ​អ្នក​ណា​ម្នាក់​ធ្វើ​ការ​នៅ​ថ្ងៃ​នោះ ខ្ញុំ​នឹង​បំផ្លាញ​អ្នក​នោះ​ពី​ចំណោម​ជន​រួម​ជាតិ​របស់​ខ្លួន។ ៣១ អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​ការ​អ្វី​ឡើយ។ នេះ​ជា​ច្បាប់​ដែល​អ្នក​រាល់​គ្នា​ត្រូវ​កាន់​តាម​នៅ​គ្រប់​ជំនាន់​ត​រៀង​ទៅ ទោះ​ជា​អ្នក​រាល់​គ្នា​រស់​នៅ​កន្លែង​ណា​ក៏​ដោយ។ ៣២ អ្នក​រាល់​គ្នា​ត្រូវ​ឈប់​សម្រាក។ នៅ​ល្ងាច​ថ្ងៃ​ទី​៩ ក្នុង​ខែ​នោះ អ្នក​រាល់​គ្នា​ត្រូវ​បង្ហាញ​ការ​សោក​ស្ដាយ​ចំពោះ​អំពើ​ខុស​ឆ្គង​របស់​ខ្លួន+ ហើយ​ឈប់​សម្រាក​ចាប់​ពី​ល្ងាច​ថ្ងៃ​នោះ​រហូត​ដល់​ល្ងាច​ថ្ងៃ​បន្ទាប់​»។

៣៣ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ទៅ​កាន់​ម៉ូសេ​បន្ត​ទៀត​ថា​៖ ៣៤ ​«​ចូរ​ប្រាប់​បណ្ដា​ជន​អ៊ីស្រាអែល​ថា​៖ ‹នៅ​ថ្ងៃ​ទី​១៥ ក្នុង​ខែ​ទី​៧ គឺ​ជា​បុណ្យ​ខ្ទម*ជូន​ព្រះ​យេហូវ៉ា ដែល​មាន​រយៈ​ពេល​៧​ថ្ងៃ។+ ៣៥ នៅ​ថ្ងៃ​ដំបូង​ត្រូវ​ជួប​ជុំ​គ្នា​គោរព​ប្រណិប័តន៍​ព្រះ ហើយ​មិន​ត្រូវ​ធ្វើ​ការ​នឿយ​ហត់​អ្វី​ឡើយ។ ៣៦ អស់​៧​ថ្ងៃ អ្នក​រាល់​គ្នា​ត្រូវ​ជូន​គ្រឿង​បូជា​ដុត​ដល់​ព្រះ​យេហូវ៉ា។ លុះ​ដល់​ថ្ងៃ​ទី​៨ អ្នក​រាល់​គ្នា​ត្រូវ​ជួប​ជុំ​គ្នា​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា+ ហើយ​ត្រូវ​ជូន​គ្រឿង​បូជា​ដុត​ដល់​លោក។ ថ្ងៃ​នោះ​ជា​ថ្ងៃ​បុណ្យ​ដ៏​ឱឡារិក អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​ការ​នឿយ​ហត់​អ្វី​ឡើយ។

៣៧ ​«​‹នេះ​ជា​ពិធី​បុណ្យ​ផ្សេង​ៗ​របស់​ព្រះ​យេហូវ៉ា+ គឺ​កិច្ច​ប្រជុំ​បរិសុទ្ធ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ប្រកាស។+ នៅ​ពេល​នោះ អ្នក​រាល់​គ្នា​ត្រូវ​ដុត​គ្រឿង​បូជា​ជូន​ព្រះ​យេហូវ៉ា​ដូច​ត​ទៅ​៖ គ្រឿង​បូជា​ដុត+ គ្រឿង​បូជា​ពី​ស្រូវ+ និង​គ្រឿង​បូជា​ពី​ស្រា។+ អ្នក​រាល់​គ្នា​ត្រូវ​ជូន​គ្រឿង​បូជា​ស្រប​តាម​តម្រូវ​ការ​សម្រាប់​ថ្ងៃ​នីមួយ​ៗ​នៃ​បុណ្យ​នោះ។ ៣៨ គ្រឿង​បូជា​ទាំង​នោះ​គឺ​បន្ថែម​ពី​លើ​គ្រឿង​បូជា​ដែល​ត្រូវ​ជូន​ព្រះ​យេហូវ៉ា​នៅ​ថ្ងៃ​ឈប់​សម្រាក+ ព្រម​ទាំង​ពី​លើ​ការ​ជូន​អំណោយ+ ពី​លើ​គ្រឿង​បូជា​លា​សម្បថ+ និង​គ្រឿង​បូជា​ស្ម័គ្រ​ពី​ចិត្ត+ដល់​ព្រះ​យេហូវ៉ា។ ៣៩ ប៉ុន្តែ នៅ​ថ្ងៃ​ទី​១៥ ក្នុង​ខែ​ទី៧ ពេល​អ្នក​រាល់​គ្នា​ប្រមូល​ផល​នៅ​ក្នុង​ស្រុក អ្នក​រាល់​គ្នា​ត្រូវ​ធ្វើ​ពិធី​បុណ្យ​នោះ​ជូន​ព្រះ​យេហូវ៉ា​រយៈ​ពេល​៧​ថ្ងៃ។+ នៅ​ថ្ងៃ​ដំបូង​និង​នៅ​ថ្ងៃ​ទី​៨ ត្រូវ​ឈប់​សម្រាក​ទាំង​ស្រុង។+ ៤០ នៅ​ថ្ងៃ​ដំបូង​នោះ អ្នក​រាល់​គ្នា​ត្រូវ​យក​ផ្លែ​ពី​ដើម​ឈើ​ប្រណីត​ៗ យក​ធាង​ពី​ដើម​លម៉ើ+ និង​មែក​ពី​ដើម​ឈើ​ត្រសុំត្រសាយ ព្រម​ទាំង​មែក​ពី​ដើម​ដែល​ដុះ​នៅ​ជ្រលង​ភ្នំ ហើយ​អ្នក​រាល់​គ្នា​ត្រូវ​អរ​សប្បាយ+នៅ​ចំពោះ​ព្រះ​យេហូវ៉ា​រយៈ​ពេល​៧​ថ្ងៃ។+ ៤១ ជា​រៀង​រាល់​ឆ្នាំ​នៅ​ខែ​ទី​៧ អ្នក​រាល់​គ្នា​ត្រូវ​ធ្វើ​បុណ្យ​នេះ​ជូន​ព្រះ​យេហូវ៉ា​រយៈ​ពេល​៧​ថ្ងៃ។+ នេះ​ជា​ច្បាប់​ដែល​អ្នក​រាល់​គ្នា​ត្រូវ​កាន់​តាម​នៅ​គ្រប់​ជំនាន់​ត​រៀង​ទៅ។ ៤២ អ្នក​រាល់​គ្នា​ត្រូវ​ស្នាក់​នៅ​ក្នុង​ខ្ទម​អស់​រយៈ​ពេល​៧​ថ្ងៃ។+ ពួក​អ៊ីស្រាអែល​ទាំង​អស់​ត្រូវ​ស្នាក់​នៅ​ក្នុង​ខ្ទម ៤៣ ដើម្បី​ឲ្យ​កូន​ចៅ​ជំនាន់​ក្រោយ​ៗ​ដឹង​ថា+ ខ្ញុំ​បាន​ឲ្យ​បណ្ដា​ជន​អ៊ីស្រាអែល​ស្នាក់​នៅ​ក្នុង​ខ្ទម ពេល​ដែល​ខ្ញុំ​នាំ​ពួក​គេ​ចេញ​ពី​ស្រុក​អេហ្ស៊ីប។+ ខ្ញុំ​គឺ​យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា›​»។

៤៤ ដូច្នេះ ម៉ូសេ​បាន​ប្រាប់​បណ្ដា​ជន​អ៊ីស្រាអែល​អំពី​ពិធី​បុណ្យ​ផ្សេង​ៗ​របស់​ព្រះ​យេហូវ៉ា។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក