បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • អ្នកទូន្មាន ១
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីអ្នកទូន្មាន

      • អ្វី​ៗ​ទាំង​អស់​សុទ្ធ​តែ​អសារ​ឥត​ការ (​១​-​១១​)

        • ផែនដី​នៅ​ស្ថិត​ស្ថេរ​ជា​រៀង​រហូត (​៤​)

        • វដ្ដ​ធម្មជាតិ​បន្ត​ឥត​ឈប់ (​៥​-​៧​)

        • មិន​មាន​អ្វី​ថ្មី​សោះ​នៅ​ក្រោម​ថ្ងៃ (​៩​)

      • ប្រាជ្ញា​របស់​មនុស្ស​មាន​កម្រិត (​១២​-​១៨​)

        • ការ​ដេញ​ចាប់​ខ្យល់ (​១៤​)

អ្នកទូន្មាន ១:១

កំណត់សម្គាល់

  • *

    ភាសា​ហេប្រឺ​ពាក្យ​នេះ​សំដៅ​លើ​អ្នក​ដែល​ប្រមូល​បណ្ដា​ជន​ឲ្យ​មក​ជួប​ជុំ​គ្នា

  • *

    សព្វ​ថ្ងៃ​នេះ​ហៅ​ថា​ហ៊្សេរុយសាឡិម

ឯកសារយោង

  • +១បស ៨:១, ២២
  • +១បស ២:១២; ២ប្រ ៩:៣០

អ្នកទូន្មាន ១:២

ឯកសារយោង

  • +ចសព ៣៩:៥; រ៉ូម ៨:២០

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/១១/២០០៦, ទំ.  ១១

អ្នកទូន្មាន ១:៣

ឯកសារយោង

  • +អទ ២:១១; ម៉ាថ ១៦:២៦; យ៉ូន ៦:២៧

អ្នកទូន្មាន ១:៤

ឯកសារយោង

  • +ចសព ៧៨:៦៩; ១០៤:៥; ១១៩:៩០

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម (ផ្សព្វផ្សាយ),

    លេខ ២ ២០២១ ទំ.  ៤

អ្នកទូន្មាន ១:៥

ឯកសារយោង

  • +ដក ៨:២២; ចសព ១៩:៦

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    បន្ទូលនៃព្រះ, ទំ.  ១០៣-១០៤

អ្នកទូន្មាន ១:៧

កំណត់សម្គាល់

  • *

    ឬ​«​ខ្សែ​ទឹក​តាម​រដូវ​»​

ឯកសារយោង

  • +យ៉ូប ៣៨:៨, ១០
  • +យ៉ូប ៣៦:២៧, ២៨; អេ ៥៥:១០; អេម ៥:៨

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ចូល​ទៅ​ជិត​ព្រះ, ទំ.  ៥២

    ប៉មយាម,

    ១/៨/២០១០, ទំ.  ២៣-២៥

    បន្ទូលនៃព្រះ, ទំ.  ៩៩-១០០

អ្នកទូន្មាន ១:៩

ឯកសារយោង

  • +ដក ៨:២២; អទ ១:៤

អ្នកទូន្មាន ១:១១

ឯកសារយោង

  • +អទ ២:១៦; ៩:៥; អេ ៤០:៦

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/៥/១៩៩៧, ទំ.  ២០

អ្នកទូន្មាន ១:១២

ឯកសារយោង

  • +១បស ១១:៤២; អទ ១:១

អ្នកទូន្មាន ១:១៣

ឯកសារយោង

  • +១បស ៤:២៩, ៣០
  • +អទ ៨:១៦

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/៥/១៩៩៧, ទំ.  ២៤-២៥

អ្នកទូន្មាន ១:១៤

ឯកសារយោង

  • +ចសព ៣៩:៥, ៦; អទ ២:១១, ១៨, ២៦; លូក ១២:១៥

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/៤/២០០៨, ទំ.  ២៦

    ១/៥/១៩៩៧, ទំ.  ២៩

អ្នកទូន្មាន ១:១៥

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/១១/២០០៦, ទំ.  ១២

    ១/៥/១៩៩៧, ទំ.  ២០

អ្នកទូន្មាន ១:១៦

ឯកសារយោង

  • +អទ ២:៩
  • +១បស ៣:២៨; ៤:២៩-៣១; ២ប្រ ១:១០-១២

អ្នកទូន្មាន ១:១៧

កំណត់សម្គាល់

  • *

    ឬ​«​ភាព​ល្ងី​ល្ងើ​បំផុត​»​

ឯកសារយោង

  • +អទ ២:២, ៣, ១២; ៧:២៥

អ្នកទូន្មាន ១:១៨

ឯកសារយោង

  • +អទ ២:១៥; ១២:១២

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/៥/១៩៩៧, ទំ.  ២០

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

អទ. ១:១១បស ៨:១, ២២
អទ. ១:១១បស ២:១២; ២ប្រ ៩:៣០
អទ. ១:២ចសព ៣៩:៥; រ៉ូម ៨:២០
អទ. ១:៣អទ ២:១១; ម៉ាថ ១៦:២៦; យ៉ូន ៦:២៧
អទ. ១:៤ចសព ៧៨:៦៩; ១០៤:៥; ១១៩:៩០
អទ. ១:៥ដក ៨:២២; ចសព ១៩:៦
អទ. ១:៧យ៉ូប ៣៨:៨, ១០
អទ. ១:៧យ៉ូប ៣៦:២៧, ២៨; អេ ៥៥:១០; អេម ៥:៨
អទ. ១:៩ដក ៨:២២; អទ ១:៤
អទ. ១:១១អទ ២:១៦; ៩:៥; អេ ៤០:៦
អទ. ១:១២១បស ១១:៤២; អទ ១:១
អទ. ១:១៣១បស ៤:២៩, ៣០
អទ. ១:១៣អទ ៨:១៦
អទ. ១:១៤ចសព ៣៩:៥, ៦; អទ ២:១១, ១៨, ២៦; លូក ១២:១៥
អទ. ១:១៦អទ ២:៩
អទ. ១:១៦១បស ៣:២៨; ៤:២៩-៣១; ២ប្រ ១:១០-១២
អទ. ១:១៧អទ ២:២, ៣, ១២; ៧:២៥
អទ. ១:១៨អទ ២:១៥; ១២:១២
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
  • ១៦
  • ១៧
  • ១៨
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
អ្នកទូន្មាន ១:១-១៨

អ្នកទូន្មាន

១ នេះ​ជា​ពាក្យ​ពេចន៍​របស់​អ្នក​ទូន្មាន។*+ គាត់​ជា​កូន​ប្រុស​របស់​ដាវីឌ

និង​ជា​ស្ដេច​នៅ​ក្រុង​យេរូសាឡិម។*+

 ២ អ្នក​ទូន្មាន​ពោល​ថា​៖ ​«​អ្វី​ៗ​ទាំង​អស់​សុទ្ធ​តែ​អសារ​ឥត​ការ!

សុទ្ធ​តែ​អសារ​ឥត​ការ! សុទ្ធ​តែ​អសារ​ឥត​ការ!​»។+

 ៣ តើ​មនុស្ស​ទទួល​បាន​អ្វី​ពី​ការ​ខំ​ប្រឹង​យ៉ាង​នឿយ​ហត់

និង​ការ​លំបាក​លំបិន​នៅ​ក្រោម​ថ្ងៃ?+

 ៤ ជំនាន់​មួយ​កន្លង​ទៅ ជំនាន់​មួយ​ទៀត​ក៏​ចូល​មក​ដល់

ប៉ុន្តែ ផែនដី​នៅ​ស្ថិត​ស្ថេរ​ជា​រៀង​រហូត។+

 ៥ ថ្ងៃ​រះ​ឡើង ហើយ​ក៏​លិច​ទៅ​វិញ

រួច​ប្រញាប់​វិល​មក​កន្លែង​ដើម ហើយ​រះ​ម្ដង​ទៀត។+

 ៦ ខ្យល់​បក់​ទៅ​ទិស​ខាង​ត្បូង ហើយ​វិល​ទៅ​ទិស​ខាង​ជើង

គឺ​វិល​ចុះ​វិល​ឡើង ត្រឡប់​ទៅ​ត្រឡប់​មក​តាម​គន្លង​ដដែល​ឥត​ឈប់។

 ៧ ខ្សែ​ទឹក​ទាំង​អស់*ហូរ​ទៅ​ក្នុង​សមុទ្រ តែ​សមុទ្រ​មិន​ចេះ​ពេញ​ឡើយ។+

ខ្សែ​ទឹក​ទាំង​នោះ​ត្រឡប់​ទៅ​ហូរ​តាម​ផ្លូវ​មុន​វិញ រួច​ហូរ​សា​ជា​ថ្មី។+

 ៨ គ្រប់​ទាំង​អ្វី​ៗ​សុទ្ធ​តែ​គួរ​ឲ្យ​នឿយ​ណាយ

គ្មាន​អ្នក​ណា​ម្នាក់​អាច​បរិយាយ​បាន​ទេ។

ទោះ​ជា​ភ្នែក​មើល​ឃើញ ត្រចៀក​ស្ដាប់​ឮ​ក៏​ដោយ

ក៏​មិន​ស្កប់​ចិត្ត​ដែរ។

 ៩ អ្វី​ដែល​បាន​កើត​ឡើង នឹង​កើត​ឡើង​ម្ដង​ទៀត

ហើយ​អ្វី​ដែល​ធ្លាប់​ធ្វើ​ពី​មុន ក៏​នឹង​ធ្វើ​ម្ដង​ទៀត​ដែរ។

មិន​មាន​អ្វី​ថ្មី​សោះ​នៅ​ក្រោម​ថ្ងៃ។+

១០ តើ​មាន​អ្វី​ដែល​អ្នក​ណា​ម្នាក់​អាច​និយាយ​ថា​៖ ​«​មើល! នេះ​ជា​អ្វី​ដែល​ថ្មី​»​?

តាម​ពិត​អ្វី​នោះ​មាន​តាំង​ពី​យូរ​មក​ហើយ

គឺ​មាន​មុន​សម័យ​យើង​ទៅ​ទៀត។

១១ គ្មាន​អ្នក​ណា​នឹក​ចាំ​មនុស្ស​ជំនាន់​មុន​ទេ

ក៏​គ្មាន​អ្នក​ណា​នឹង​នឹក​ចាំ​មនុស្ស​ជំនាន់​ក្រោយ​ដែរ

ហើយ​គ្មាន​អ្នក​ណា​នឹង​នឹក​ចាំ​មនុស្ស​ដែល​កើត​មក​ក្រោយ​ៗ​ទៀត​ឡើយ។+

១២ ខ្ញុំ​ជា​អ្នក​ទូន្មាន និង​ជា​ស្ដេច​គ្រប់​គ្រង​អ៊ីស្រាអែល​នៅ​ក្រុង​យេរូសាឡិម។+ ១៣ ខ្ញុំ​តាំង​ចិត្ត​សិក្សា ហើយ​ប្រើ​ប្រាជ្ញា+ស្រាវ​ជ្រាវ​អ្វី​ៗ​គ្រប់​យ៉ាង​ដែល​នៅ​ក្រោម​មេឃ+ ពោល​គឺ​កិច្ច​ការ​ដ៏​នឿយ​ណាយ​ដែល​ព្រះ​បាន​ប្រគល់​ឲ្យ​មនុស្សជាតិ។

១៤ ខ្ញុំ​បាន​ឃើញ​អស់​ទាំង​កិច្ចការ​ដែល​មនុស្ស​បាន​ធ្វើ​នៅ​ក្រោម​ថ្ងៃ

ហើយ​មើល! អ្វី​ៗ​ទាំង​អស់​សុទ្ធ​តែ​អសារ​ឥត​ការ​ប្រៀប​ដូច​ជា​ការ​ដេញ​ចាប់​ខ្យល់។+

១៥ អ្វី​ដែល​ក្ងិច​ក្ងក់​មិន​អាច​ធ្វើ​ឲ្យ​ត្រង់​វិញ​បាន​ឡើយ

ហើយ​អ្វី​ដែល​ចន្លោះ​ប្រហោង ក៏​មិន​អាច​រាប់​បាន​ដែរ។

១៦ រួច​មក ខ្ញុំ​បាន​នឹក​គិត​ក្នុង​ចិត្ត​ថា​៖ ​«​មើល! ខ្ញុំ​មាន​ប្រាជ្ញា​លើស​អស់​អ្នក​ណា​ៗ​ដែល​នៅ​ក្រុង​យេរូសាឡិម​មុន​ខ្ញុំ+ ហើយ​ចិត្ត​របស់​ខ្ញុំ​ពោរ​ពេញ​ដោយ​ប្រាជ្ញា​និង​ចំណេះ​ដឹង​ច្រើន​ក្រៃ​លែង​»។+ ១៧ ខ្ញុំ​ព្យាយាម​សិក្សា​ឲ្យ​ស្គាល់​អំពី​ប្រាជ្ញា ភាព​ឆ្កួត​លីលា* និង​ភាព​ល្ងី​ល្ងើ។+ ប៉ុន្តែ ការ​ធ្វើ​ដូច្នេះ​ក៏​ដូច​ជា​ការ​ដេញ​ចាប់​ខ្យល់​ដែរ។

១៨ ព្រោះ​ការ​មាន​ប្រាជ្ញា​ច្រើន នាំ​ឲ្យ​មាន​ការ​ខក​ចិត្ត​មួហ្មង​ច្រើន

ហើយ​អ្នក​ណា​ដែល​បង្កើន​ចំណេះ អ្នក​នោះ​ក៏​បង្កើន​ទុក្ខ​ព្រួយ​ដែរ។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក