បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ដំណើរចាកចេញ ៣៧
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីដំណើរចាកចេញ

      • ការ​ធ្វើ​ហឹប (​១​-​៩​)

      • តុ (​១០​-​១៦​)

      • ជើង​ចង្កៀង (​១៧​-​២៤​)

      • ទី​បូជា​សម្រាប់​ដុត​គ្រឿង​ក្រអូប (​២៥​-​២៩​)

ដំណើរចាកចេញ ៣៧:១

កំណត់សម្គាល់

  • *

    មួយ​ហត្ថ​ស្មើ​នឹង​៤៤,៥​សង់ទីម៉ែត្រ។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤

ឯកសារយោង

  • +ដច ៣១:២-៥; ៣៨:២២
  • +ដច ៤០:៣; ជប ១០:៣៣
  • +ដច ២៥:១០-១៥

ដំណើរចាកចេញ ៣៧:២

ឯកសារយោង

  • +ហេ ៩:៤

ដំណើរចាកចេញ ៣៧:៤

ឯកសារយោង

  • +២ប្រ ៥:៩

ដំណើរចាកចេញ ៣៧:៥

ឯកសារយោង

  • +យ៉ូស ៣:៨

ដំណើរចាកចេញ ៣៧:៦

ឯកសារយោង

  • +ចល ១៦:២, ១៤; ១ប្រ ២៨:១១
  • +ដច ២៥:១៧-២០

ដំណើរចាកចេញ ៣៧:៧

ឯកសារយោង

  • +ដក ៣:២៤
  • +ដច ៤០:២០

ដំណើរចាកចេញ ៣៧:៩

ឯកសារយោង

  • +១សាំ ៤:៤; ចសព ៨០:១
  • +ហេ ៩:៥

ដំណើរចាកចេញ ៣៧:១០

ឯកសារយោង

  • +ដច ៤០:៤
  • +ដច ២៥:២៣-២៨

ដំណើរចាកចេញ ៣៧:១២

កំណត់សម្គាល់

  • *

    ប្រហែល​ជា​៧,៤​សង់ទីម៉ែត្រ។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤

ដំណើរចាកចេញ ៣៧:១៦

ឯកសារយោង

  • +ដច ២៥:២៩

ដំណើរចាកចេញ ៣៧:១៧

ឯកសារយោង

  • +ដច ៤០:២៤; ចល ២៤:៤; ២ប្រ ១៣:១១
  • +ដច ២៥:៣១-៣៩

ដំណើរចាកចេញ ៣៧:២៣

ឯកសារយោង

  • +ជប ៨:២

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    សេចក្ដីបកប្រែពិភពលោកថ្មី, ទំ.  ២៦៥៦

ដំណើរចាកចេញ ៣៧:២៤

កំណត់សម្គាល់

  • *

    មួយ​ថាលិន​ស្មើ​នឹង​៣៤,២​គីឡូ​ក្រាម។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤

ដំណើរចាកចេញ ៣៧:២៥

ឯកសារយោង

  • +ដច ៣០:៧; ៤០:៥; ចសព ១៤១:២; បប ៨:៣
  • +ដច ៣០:១-៥

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ឯកសារយោង, ១០/២០២០, ទំ.  ២

ដំណើរចាកចេញ ៣៧:២៩

ឯកសារយោង

  • +ដច ៣០:២៥, ៣៣; ៤០:៩
  • +ដច ៣០:៣៤, ៣៥; ចសព ១៤១:២

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

ដច. ៣៧:១ដច ៣១:២-៥; ៣៨:២២
ដច. ៣៧:១ដច ៤០:៣; ជប ១០:៣៣
ដច. ៣៧:១ដច ២៥:១០-១៥
ដច. ៣៧:២ហេ ៩:៤
ដច. ៣៧:៤២ប្រ ៥:៩
ដច. ៣៧:៥យ៉ូស ៣:៨
ដច. ៣៧:៦ចល ១៦:២, ១៤; ១ប្រ ២៨:១១
ដច. ៣៧:៦ដច ២៥:១៧-២០
ដច. ៣៧:៧ដក ៣:២៤
ដច. ៣៧:៧ដច ៤០:២០
ដច. ៣៧:៩១សាំ ៤:៤; ចសព ៨០:១
ដច. ៣៧:៩ហេ ៩:៥
ដច. ៣៧:១០ដច ៤០:៤
ដច. ៣៧:១០ដច ២៥:២៣-២៨
ដច. ៣៧:១៦ដច ២៥:២៩
ដច. ៣៧:១៧ដច ៤០:២៤; ចល ២៤:៤; ២ប្រ ១៣:១១
ដច. ៣៧:១៧ដច ២៥:៣១-៣៩
ដច. ៣៧:២៣ជប ៨:២
ដច. ៣៧:២៥ដច ៣០:៧; ៤០:៥; ចសព ១៤១:២; បប ៨:៣
ដច. ៣៧:២៥ដច ៣០:១-៥
ដច. ៣៧:២៩ដច ៣០:២៥, ៣៣; ៤០:៩
ដច. ៣៧:២៩ដច ៣០:៣៤, ៣៥; ចសព ១៤១:២
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
  • ១៦
  • ១៧
  • ១៨
  • ១៩
  • ២០
  • ២១
  • ២២
  • ២៣
  • ២៤
  • ២៥
  • ២៦
  • ២៧
  • ២៨
  • ២៩
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
ដំណើរចាកចេញ ៣៧:១-២៩

ដំណើរចាកចេញ

៣៧ បន្ទាប់​មក បេសាលែល+ធ្វើ​ហឹប+មួយ​ពី​ឈើ​អាកាស្យា ដែល​មាន​បណ្ដោយ​ពីរ​ហត្ថ*កន្លះ ទទឹង​មួយ​ហត្ថ​កន្លះ និង​កម្ពស់​មួយ​ហត្ថ​កន្លះ។+ ២ គាត់​ស្រោប​ហឹប​នោះ​ដោយ​មាស​សុទ្ធ​ទាំង​ក្នុង​ទាំង​ក្រៅ ហើយ​ធ្វើ​ក្បាច់​នៅ​លើ​គែម​ជុំ​វិញ​មាត់​ហឹប​ពី​មាស​ដែរ។+ ៣ ឯ​នៅ​លើ​ជើង​ហឹប​វិញ គាត់​ធ្វើ​កង​មាស​បួន គឺ​ម្ខាង​ពីរ​ៗ។ ៤ រួច​គាត់​ធ្វើ​ដង​ពីរ ពី​ឈើ​អាកាស្យា ហើយ​ស្រោប​ដង​នោះ​ដោយ​មាស។+ ៥ រួច​មក គាត់​ស៊ក​ដង​ឈើ​នោះ​ទៅ​ក្នុង​កង​មាស​ដែល​នៅ​សង​ខាង​ហឹប ដើម្បី​សែង​ហឹប​នោះ។+

៦ គាត់​ធ្វើ​គម្រប​ហឹប​នោះ​ពី​មាស​សុទ្ធ+ ដែល​មាន​បណ្ដោយ​ពីរ​ហត្ថ​កន្លះ និង​ទទឹង​មួយ​ហត្ថ​កន្លះ។+ ៧ បន្ទាប់​មក គាត់​ដំ​មាស​ធ្វើ​ជា​រូប​ចេរូប៊ីន​ពីរ+ រួច​ដាក់​នៅ​លើ​ចុង​សង​ខាង​គម្រប​ហឹប+ ៨ គឺ​ចេរូប៊ីន​មួយ​នៅ​ចុង​ម្ខាង ហើយ​ចេរូប៊ីន​មួយ​នៅ​ចុង​ម្ខាង​ទៀត។ ៩ រួច​គាត់​ដាក់​ចេរូប៊ីន​ទាំង​ពីរ​ប្រទល់​មុខ​គ្នា។ ចេរូប៊ីន​ទាំង​ពីរ​នោះ​ឱន​មុខ​ទៅ​លើ​ហឹប+ ព្រម​ទាំង​ត្រដាង​ស្លាប​ឡើង​លើ​ចោល​ស្រមោល​លើ​គម្រប​ហឹប។+

១០ បន្ទាប់​ពី​នោះ គាត់​ធ្វើ​តុ​ពី​ឈើ​អាកាស្យា+ ដែល​មាន​បណ្ដោយ​ពីរ​ហត្ថ ទទឹង​មួយ​ហត្ថ និង​កម្ពស់​មួយ​ហត្ថ​កន្លះ។+ ១១ រួច​គាត់​ស្រោប​តុ​នោះ​ដោយ​មាស​សុទ្ធ ហើយ​ធ្វើ​ក្បាច់​នៅ​គែម​ជុំ​វិញ​ពី​មាស​ដែរ។ ១២ គាត់​ដាក់​រឹម​ដែល​មាន​កម្ពស់​មួយ​ទះ*នៅ​ជុំ​វិញ​គែម​តុ ហើយ​ធ្វើ​ក្បាច់​ពី​មាស​នៅ​លើ​រឹម​នោះ។ ១៣ គាត់​ធ្វើ​កង​មាស​បួន​ដាក់​នៅ​ជ្រុង​នីមួយ​ៗ​ភ្ជាប់​នឹង​ជើង​តុ។ ១៤ កង​មាស​ទាំង​នោះ​នៅ​ផ្នែក​ខាង​លើ​នៃ​ជើង​តុ​ជាប់​នឹង​រឹម សម្រាប់​ទុក​ស៊ក​ឈើ​ស្នែង​ដើម្បី​សែង​តុ។ ១៥ បន្ទាប់​មក គាត់​យ​ក​ឈើ​អាកាស្យា​ធ្វើ​ដង​ឈើ​ស្នែង​នោះ ហើយ​ស្រោប​មាស​ពី​លើ​វា។ ១៦ រួច​គាត់​យក​មាស​សុទ្ធ​ធ្វើ​ប្រដាប់​ប្រដា​ផ្សេង​ៗ​ដាក់​លើ​តុ គឺ​ចាន ពែង និង​ចាន​គោម ព្រម​ទាំង​ថូ​សម្រាប់​ប្រើ​ប្រាស់​ពេល​ជូន​គ្រឿង​បូជា​ជា​ស្រា។+

១៧ ក្រោយ​នោះ គាត់​យក​មាស​សុទ្ធ​មួយ​ដុំ​មក​ដំ​ធ្វើ​ជា​ជើង​ចង្កៀង។+ ជើង​ចង្កៀង​នោះ​មាន​តួ និង​មាន​ក្បាច់​ផ្កា​ដែល​ក្ដោប ក្រពុំ និង​រីក។ គាត់​មិន​បាន​ធ្វើ​ផ្នែក​នីមួយ​ៗ​ដោយ​ឡែក​ពី​គ្នា​ទេ។+ ១៨ ជើង​ចង្កៀង​នោះ​មាន​មែក​៦ គឺ​ម្ខាង​មាន​មែក​៣ ហើយ​ម្ខាង​ទៀត​ក៏​មាន​មែក​៣​ដែរ។ ១៩ មែក​ទាំង​៦​ដែល​បែក​ចេញ​ពី​តួ​ចង្កៀង មាន​ក្បាច់​ផ្កា​ដែល​ក្ដោប ក្រពុំ និង​រីក ក្បាច់​ទាំង​បី​នោះ​ឆ្លាស់​គ្នា។ ក្នុង​មួយ​មែក​ៗ​មាន​ក្បាច់​ផ្កា​រីក​បី ហើយ​ក្បាច់​នោះ​មាន​រាង​ដូច​ផ្កា​អល់ម៉ុន។ ២០ ឯ​នៅ​លើ​តួ​ចង្កៀង​វិញ មាន​ក្បាច់​ផ្កា​ដែល​ក្ដោប ក្រពុំ និង​រីក ឆ្លាស់​គ្នា​បួន​ដង។ ក្បាច់​ផ្កា​រីក​នេះ​ក៏​មាន​រាង​ដូច​ផ្កា​អល់ម៉ុន​ដែរ។ ២១ ក្រោម​មែក​ទាំង​៦​ដែល​បែក​ចេញ​ពី​តួ​ចង្កៀង​មាន​ផ្កា​ក្ដោប គឺ​ក្រោម​មែក​មួយ​គូ​មាន​ផ្កា​ក្ដោប​មួយ ក្រោម​មែក​មួយ​គូ​ទៀត​មាន​ផ្កា​ក្ដោប​មួយ ហើយ​ក្រោម​មែក​មួយ​គូ​ចុង​ក្រោយ​ក៏​មាន​ផ្កា​ក្ដោប​មួយ​ដែរ។ ២២ ជើង​ចង្កៀង​ទាំង​មូល មែក និង​ផ្កា​ក្ដោប បាន​ត្រូវ​ធ្វើ​ពី​មាស​សុទ្ធ​មួយ​ដុំ។ ២៣ គាត់​ធ្វើ​ចង្កៀង​៧+ ប្រដាប់​ពន្លត់​ប្រឆេះ និង​ប្រដាប់​ដាក់​រងើក​ភ្លើង ពី​មាស​សុទ្ធ​ទាំង​អស់។ ២៤ គាត់​យក​មាស​សុទ្ធ​មួយ​ថាលិន*មក​ធ្វើ​ជើង​ចង្កៀង​និង​ប្រដាប់​ប្រដា​ទាំង​នេះ។

២៥ រួច​មក គាត់​ធ្វើ​ទី​បូជា​មួយ​ពី​ឈើ​អាកាស្យា​សម្រាប់​ដុត​គ្រឿង​ក្រអូប។+ ទី​បូជា​នោះ​មាន​រាង​បួន​ជ្រុង ដែល​មាន​បណ្ដោយ​មួយ​ហត្ថ ទទឹង​មួយ​ហត្ថ និង​កម្ពស់​ពីរ​ហត្ថ ហើយ​មាន​ស្នែង​ជាប់​ជា​មួយ​ដែរ។+ ២៦ គាត់​ស្រោប​ទី​បូជា​នោះ​ដោយ​មាស​សុទ្ធ គឺ​នៅ​ផ្ទៃ​ខាង​លើ ផ្ទៃ​ជុំ​វិញ និង​លើ​ស្នែង។ រួច​គាត់​ធ្វើ​ក្បាច់​ពី​មាស​នៅ​ជុំ​វិញ​គែម​ខាង​លើ។ ២៧ គាត់​ក៏​ធ្វើ​កង​មាស​ភ្ជាប់​នៅ​ខាង​ក្រោម​គែម​នោះ គឺ​ម្ខាង​ពីរ​ៗ។ កង​ទាំង​នោះ​គឺ​សម្រាប់​ស៊ក​ដង​ស្នែង​ទី​បូជា​នោះ។ ២៨ គាត់​ធ្វើ​ដង​នោះ​ពី​ឈើ​អាកាស្យា ហើយ​ស្រោប​ដោយ​មាស។ ២៩ បន្ទាប់​មក គាត់​លាយ​ធ្វើ​ប្រេង​បរិសុទ្ធ​សម្រាប់​ចាក់​តែង​តាំង+ និង​គ្រឿង​ក្រអូប​វិសុទ្ធ+ តាម​វិធី​នៃ​អ្នក​ផ្សំ​គ្រឿង​ក្រអូប។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក