បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • សកម្មភាព ២៣
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីសកម្មភាព

      • ប៉ូល​និយាយ​នៅ​ចំពោះ​មុខ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់ (​១​-​១០​)

      • លោក​ម្ចាស់​បាន​ពង្រឹង​កម្លាំង​ចិត្ត​ប៉ូល (​១១​)

      • ការ​រៀប​គម្រោង​សម្លាប់​ប៉ូល (​១២​-​២២​)

      • ប៉ូល​បាន​ត្រូវ​បញ្ជូន​ទៅ​សេសារៀ (​២៣​-​៣៥​)

សកម្មភាព ២៣:១

ឯកសារយោង

  • +សកម្ម ២៤:១៥, ១៦; ២កូ ១:១២; ហេ ១៣:១៨; ១ពេ ៣:១៦

សកម្មភាព ២៣:៣

កំណត់សម្គាល់

  • *

    ន័យ​ត្រង់​«​មនុស្ស​ជញ្ជាំង​លាប​កំបោរ​ស​»​

សកម្មភាព ២៣:៥

ឯកសារយោង

  • +ដច ២២:២៨

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/២/២០០៣, ទំ.  ៥

សកម្មភាព ២៣:៦

ឯកសារយោង

  • +សកម្ម ២៦:៤, ៥; ភី ៣:៤, ៥

សកម្មភាព ២៣:៨

ឯកសារយោង

  • +សកម្ម ៤:១, ២

សកម្មភាព ២៣:៩

ឯកសារយោង

  • +សកម្ម ២២:៦, ៧, ១៧, ១៨

សកម្មភាព ២៣:១១

ឯកសារយោង

  • +សកម្ម ១៨:៩
  • +សកម្ម ២៧:២៣, ២៤; ២៨:២៣, ៣០, ៣១

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម (សិក្សា),

    ១១/២០២០, ទំ.  ១៣

សកម្មភាព ២៣:១២

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ឯកសារយោង, ១/២០១៩, ទំ.  ២-៣

សកម្មភាព ២៣:១៦

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    កិច្ចបម្រើនិងជីវិត កំណត់កិច្ចប្រជុំ,

    ១/២០១៩, ទំ.  ៣

សកម្មភាព ២៣:២០

ឯកសារយោង

  • +សកម្ម ២៣:១៥

សកម្មភាព ២៣:២១

ឯកសារយោង

  • +សកម្ម ២៣:១២

សកម្មភាព ២៣:២៣

កំណត់សម្គាល់

  • *

    ប្រហែល​ជា​ម៉ោង​៩​យប់

សកម្មភាព ២៣:២៧

ឯកសារយោង

  • +សកម្ម ២១:៣១-៣៣
  • +សកម្ម ១៦:៣៧; ២២:២៥

សកម្មភាព ២៣:២៨

ឯកសារយោង

  • +សកម្ម ២២:៣០

សកម្មភាព ២៣:២៩

ឯកសារយោង

  • +សកម្ម ២៥:១៩

សកម្មភាព ២៣:៣០

ឯកសារយោង

  • +សកម្ម ២៣:១៦

សកម្មភាព ២៣:៣១

ឯកសារយោង

  • +សកម្ម ២៣:២៣, ២៤

សកម្មភាព ២៣:៣៤

ឯកសារយោង

  • +សកម្ម ២១:៣៩; ២២:៣

សកម្មភាព ២៣:៣៥

ឯកសារយោង

  • +សកម្ម ២៤:១

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

សកម្ម. ២៣:១សកម្ម ២៤:១៥, ១៦; ២កូ ១:១២; ហេ ១៣:១៨; ១ពេ ៣:១៦
សកម្ម. ២៣:៥ដច ២២:២៨
សកម្ម. ២៣:៦សកម្ម ២៦:៤, ៥; ភី ៣:៤, ៥
សកម្ម. ២៣:៨សកម្ម ៤:១, ២
សកម្ម. ២៣:៩សកម្ម ២២:៦, ៧, ១៧, ១៨
សកម្ម. ២៣:១១សកម្ម ១៨:៩
សកម្ម. ២៣:១១សកម្ម ២៧:២៣, ២៤; ២៨:២៣, ៣០, ៣១
សកម្ម. ២៣:២០សកម្ម ២៣:១៥
សកម្ម. ២៣:២១សកម្ម ២៣:១២
សកម្ម. ២៣:២៧សកម្ម ២១:៣១-៣៣
សកម្ម. ២៣:២៧សកម្ម ១៦:៣៧; ២២:២៥
សកម្ម. ២៣:២៨សកម្ម ២២:៣០
សកម្ម. ២៣:២៩សកម្ម ២៥:១៩
សកម្ម. ២៣:៣០សកម្ម ២៣:១៦
សកម្ម. ២៣:៣១សកម្ម ២៣:២៣, ២៤
សកម្ម. ២៣:៣៤សកម្ម ២១:៣៩; ២២:៣
សកម្ម. ២៣:៣៥សកម្ម ២៤:១
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • អានក្នុង សេចក្ដីបកប្រែពិភពលោកថ្មី (bi7)
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
  • ១៦
  • ១៧
  • ១៨
  • ១៩
  • ២០
  • ២១
  • ២២
  • ២៣
  • ២៤
  • ២៥
  • ២៦
  • ២៧
  • ២៨
  • ២៩
  • ៣០
  • ៣១
  • ៣២
  • ៣៣
  • ៣៤
  • ៣៥
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
សកម្មភាព ២៣:១-៣៥

សកម្មភាពរបស់ពួកសាវ័ក

២៣ ប៉ូល​សម្លឹង​ទៅ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់ ហើយ​និយាយ​ថា​៖ ​«​បង​ប្អូន​អើយ រហូត​មក​ដល់​ថ្ងៃ​នេះ ខ្ញុំ​មាន​សមត្ថភាព​វិនិច្ឆ័យ​ដែល​មិន​ផ្ដន្ទា​ទោស+នៅ​ចំពោះ​មុខ​ព្រះ គឺ​ខ្ញុំ​មិន​បាន​ប្រព្រឹត្ត​អ្វី​គួរ​នឹង​ទទួល​ទោស​ឡើយ​»។ ២ ពេល​ឮ​ដូច្នេះ អាណានាស​ដែល​ជា​សម្ដេច​សង្ឃ​បង្គាប់​ពួក​អ្នក​ដែល​ឈរ​ជិត​ប៉ូល​ឲ្យ​ទះ​មាត់​គាត់។ ៣ រួច​ប៉ូល​និយាយ​ទៅ​គាត់​ថា​៖ ​«​មនុស្ស​លាក់​ពុត!* ព្រះ​នឹង​វាយ​អ្នក។ តើ​អ្នក​អង្គុយ​ដើម្បី​វិនិច្ឆ័យ​ទោស​ខ្ញុំ​ស្រប​តាម​ច្បាប់ តែ​ខ្លួន​អ្នក​បែរ​ជា​បំពាន​លើ​ច្បាប់​ដោយ​បង្គាប់​គេ​ឲ្យ​វាយ​ខ្ញុំ​ឬ?​»។ ៤ ពួក​អ្នក​ដែល​ឈរ​នៅ​ក្បែរ​និយាយ​ថា​៖ ​«​តើ​អ្នក​កំពុង​ប្រមាថ​សម្ដេច​សង្ឃ​របស់​ព្រះ​ឬ?​»។ ៥ ប៉ូល​និយាយ​ថា​៖ ​«​បង​ប្អូន​អើយ ខ្ញុំ​មិន​បាន​ដឹង​ថា​គាត់​ជា​សម្ដេច​សង្ឃ​ទេ។ ព្រោះ​បទ​គម្ពីរ​ចែង​ថា​៖ ‹អ្នក​មិន​ត្រូវ​និយាយ​អាក្រក់​អំពី​អ្នក​គ្រប់​គ្រង​ជាតិ​របស់​អ្នក​ឡើយ›​»។+

៦ ពេល​ដែល​ប៉ូល​ដឹង​ថា​ពាក់​កណ្ដាល​នៃ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​ជា​ពួក​សាឌូស៊ី ហើយ​ពាក់​កណ្ដាល​ទៀត​ជា​ពួក​ផារិស៊ី នោះ​គាត់​បន្លឺ​សំឡេង​ប្រាប់​ពួក​គេ​ថា​៖ ​«​បង​ប្អូន​អើយ ខ្ញុំ​ជា​ផារិស៊ី+ ហើយ​ក៏​ជា​កូន​ពួក​ផារិស៊ី​ដែរ។ គេ​កំពុង​វិនិច្ឆ័យ​ខ្ញុំ ដោយ​សារ​ខ្ញុំ​ជឿ​អំពី​ការ​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ​»។ ៧ ដោយ​សារ​ប៉ូល​និយាយ​ដូច្នេះ ពួក​ផារិស៊ី​និង​ពួក​សាឌូស៊ី​ចាប់​ផ្ដើម​ទាស់​ទែង​គ្នា ហើយ​អង្គប្រជុំ​ក៏បែក​ខ្ញែក​ទៅ។ ៨ ព្រោះ​ពួក​សាឌូស៊ី​មិន​ជឿ​ថា​មនុស្ស​ស្លាប់​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ទេ ហើយ​ក៏​មិន​ជឿ​ថា​មាន​ទេវតា​ឬ​វិញ្ញាណ​ដែរ។ ប៉ុន្តែ ពួក​ផារិស៊ី​ជឿថាមាន​ទាំង​អស់។+ ៩ ដូច្នេះ ពួក​គេ​ចាប់​ផ្ដើម​ស្រែក​យ៉ាង​ខ្លាំង ហើយ​ក្នុង​គណៈ​ពួក​ផារិស៊ី​មាន​អ្នក​ខ្លះ​ដែល​ជំនាញ​ខាង​ច្បាប់ បាន​ក្រោក​ឡើង​ប្រកែក​តវ៉ា​យ៉ាង​ខ្លាំង​ថា​៖ ​«​យើង​មិន​ឃើញ​ថា​បុរស​នេះ​មាន​កំហុស​អ្វី​ទេ ចុះ​យ៉ាង​ណា បើ​មាន​វិញ្ញាណ​ឬ​ទេវតា​មួយ​និយាយ​ជា​មួយ​នឹង​គាត់?​»។+ ១០ ពេល​ដែល​ការ​ទាស់​ទែង​គ្នា​ផ្ទុះ​កាន់​តែ​ខ្លាំង នោះ​មេ​បញ្ជាការ​ចាប់​ផ្ដើម​ខ្លាច​ថា​ពួក​គេ​នឹង​ប្រទាញ​ប្រទង់​ហែក​ប៉ូល​ជា​ពីរ ដូច្នេះ​គាត់​បង្គាប់​កង​ទាហាន​ឲ្យ​ចុះ​ទៅ​កញ្ឆក់​យក​ប៉ូល​ចេញ​ពី​ចំណោម​ពួក​គេ ហើយ​នាំ​មក​ប៉ុស្តិ៍​ទាហាន។

១១ ប៉ុន្តែ​នៅ​យប់​នោះ​ឯង លោក​ម្ចាស់​បាន​ឈរ​ជិត​គាត់ ហើយ​មាន​ប្រសាសន៍​ថា​៖ ​«​ចូរ​មាន​ចិត្ត​ក្លាហាន​ឡើង+ ព្រោះ​អ្នក​ត្រូវ​ធ្វើ​ជា​សាក្សី​បញ្ជាក់​អំពី​ខ្ញុំ​នៅ​ក្រុង​រ៉ូម ដូច​អ្នក​បាន​ធ្វើ​ជា​សាក្សី​បញ្ជាក់​សព្វ​គ្រប់​អំពី​ខ្ញុំ​នៅ​ក្រុង​យេរូសាឡិម​ដែរ​»។+

១២ លុះ​ព្រឹក​ឡើង ជនជាតិ​យូដា​បាន​សម​គំនិត​គ្នា ទាំង​ស្បថ​ឲ្យ​ខ្លួន​ត្រូវ​បណ្ដាសា​ថា ពួក​គេ​នឹង​មិន​បរិភោគ​ឬ​ផឹក​អ្វី​ទេ ទាល់​តែ​បាន​សម្លាប់​ប៉ូល។ ១៣ មាន​បុរស​ជាង​៤០​នាក់​ដែល​បាន​សម​គំនិត​គ្នា​ស្បថ​ដូច្នោះ។ ១៤ ពួក​គេ​ទៅ​ជួប​ពួក​សង្ឃនាយក​និង​ពួក​អ្នក​ចាស់​ទុំ រួច​និយាយ​ថា​៖ ​«​យើង​បាន​ស្បថ​ឲ្យ​ត្រូវ​បណ្ដាសា​ថា យើង​នឹង​មិន​បរិភោគ​អាហារ​មួយ​ម៉ាត់​ឡើយ ទាល់​តែ​បាន​សម្លាប់​ប៉ូល។ ១៥ ដូច្នេះ ឥឡូវ​សូម​អ្នក​រាល់​គ្នា​និង​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​ប្រាប់​មេ​បញ្ជាការ​អំពី​មូលហេតុ​ដែល​គាត់​គួរ​នាំ​ប៉ូល​មក​ឯ​អ្នក​រាល់​គ្នា ដោយ​យក​លេស​ថា​អ្នក​រាល់​គ្នា​ចង់​ពិចារណា​រឿង​ក្ដី​របស់​អ្នក​នោះ​ឲ្យ​បាន​ល្អិត​ល្អន់​ជាង។ ប៉ុន្តែ មុន​ពេល​ដែល​អ្នក​នោះ​មក​ជិត​ដល់ យើង​ត្រៀម​ជា​ស្រេច​ដើម្បី​សម្លាប់​អ្នក​នោះ​ចោល​»។

១៦ ប៉ុន្តែ ពេល​ក្មួយ​ប្រុស​របស់​ប៉ូល​បាន​ឮ​ថា​ពួក​គេ​កំពុង​ពួន​ចាំ​សម្លាប់​ប៉ូល នោះ​គាត់​ចូល​ប៉ុស្តិ៍​ទាហាន​រាយ​ការណ៍​ប្រាប់​ប៉ូល។ ១៧ រួច​ប៉ូល​បាន​ហៅ​នាយ​ទាហាន​ម្នាក់​មក​ឯ​គាត់ ហើយ​ប្រាប់​ថា​៖ ​«​សូម​នាំ​យុវជន​នេះ​ទៅ​ជួប​មេ​បញ្ជាការ ព្រោះ​គាត់​មាន​រឿង​មួយ​ដែល​ត្រូវ​រាយ​ការណ៍​ប្រាប់​លោក​»។ ១៨ ម្ល៉ោះ​ហើយ នាយ​ទាហាន​បាន​នាំ​យុវជន​នោះ​ទៅ​ឯ​មេ​បញ្ជា​ការ រួច​ប្រាប់​ថា​៖ ​«​អ្នក​ទោស​ឈ្មោះ​ប៉ូល​បាន​ហៅ​ខ្ញុំ រួច​សុំ​ឲ្យ​នាំ​យុវជន​នេះ​មក​ជួប​លោក ព្រោះ​គាត់​មាន​រឿង​មួយ​ដែល​ត្រូវ​រាយ​ការណ៍​ប្រាប់​លោក​»។ ១៩ មេ​បញ្ជាការ​ដឹក​ដៃ​យុវជន​នោះ​នាំ​ទៅ​ដោយ​ឡែក​ពី​គេ ហើយ​សួរ​ថា​៖ ​«​តើ​អ្នក​មាន​រឿង​អ្វី​ចង់​រាយ​ការណ៍​ប្រាប់​ខ្ញុំ?​»។ ២០ យុវជន​នោះ​ឆ្លើយ​ថា​៖ ​«​ជនជាតិ​យូដា​បាន​សន្មត​គ្នា​ថា នឹង​សុំ​លោក​នាំ​ប៉ូល​ចុះ​ទៅ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​នៅ​ថ្ងៃ​ស្អែក ដោយ​យក​លេស​ថា​ពួក​គេ​ចង់​ដឹង​ល្អិត​ល្អន់​ជាង​អំពី​រឿង​ក្ដី​របស់​ប៉ូល។+ ២១ ប៉ុន្តែ សូម​លោក​កុំ​ជឿ​ពាក្យ​បញ្ចុះ​បញ្ចូល​របស់​ពួក​គេ​ឲ្យ​សោះ ព្រោះ​ពួក​គេ​មាន​បុរស​ជាង​៤០​នាក់​កំពុង​ពួន​ចាំ​គាត់ ទាំង​ស្បថ​ឲ្យ​ខ្លួន​ត្រូវ​បណ្ដាសា​ថា ពួក​គេ​នឹង​មិន​បរិភោគ​ឬ​ផឹក​អ្វី​ទេ ទាល់​តែ​បាន​សម្លាប់​គាត់។+ ឥឡូវ​នេះ ពួក​គេ​បាន​ត្រៀម​ខ្លួន​ជា​ស្រេច ហើយ​កំពុង​ចាំ​លោក​យល់​ព្រម​តាម​សំណូម​ពរ​របស់​ពួក​គេ​តែ​ប៉ុណ្ណោះ​»។ ២២ ដូច្នេះ មេ​បញ្ជាការ​ឲ្យ​យុវជន​នោះ​ទៅ​វិញ បន្ទាប់​ពី​បាន​បង្គាប់​គាត់​ថា​៖ ​«​កុំ​ប្រាប់​អ្នក​ណា​ឲ្យ​សោះ​ថា អ្នក​បាន​រាយ​ការណ៍​អំពី​រឿង​នេះ​ដល់​ខ្ញុំ​»។

២៣ បន្ទាប់​មក មេ​បញ្ជាការ​កោះ​ហៅ​នាយ​ទាហាន​ពីរ​នាក់​ឲ្យ​មក រួច​ប្រាប់​ថា​៖ ​«​ចូរ​រៀបចំ​កូន​ទាហាន​ថ្មើរ​ជើង​២០០​នាក់ ដើម្បី​ចេញ​ដំណើរ​ទៅ​ក្រុង​សេសារៀ​នៅ​ម៉ោង​ទី​៣*យប់​នេះ ព្រម​ទាំង​នាំ​ទាហាន​សេះ​៧០​នាក់ និង​ទាហាន​កាន់​លំពែង​២០០​នាក់​ទៅ​ជា​មួយ​ផង។ ២៤ ម្យ៉ាង​ទៀត ចូរ​រៀបចំ​សេះ​ឲ្យ​ប៉ូល​ជិះ ហើយ​នាំ​គាត់​ទៅ​ឯ​ភេលីច​ជា​អភិបាល​ដោយ​សុវត្ថិភាព​»។ ២៥ រួច​គាត់​សរសេរ​សំបុត្រ​មួយ​ដូច​ត​ទៅ​នេះ​៖

២៦ ​«​ខ្ញុំ​ក្លូឌាស​ឡែសៀស សូម​ជម្រាប​ជូន​ឯក​ឧត្ដម​អភិបាល​ភេលីច​៖ ជម្រាប​សួរ! ២៧ ជនជាតិ​យូដា​បាន​ចាប់​បុរស​នេះ ហើយ​បម្រុង​នឹង​សម្លាប់​គាត់​ចោល តែ​ភ្លាម​ៗ​ខ្ញុំ​បាន​នាំ​កង​ទាហាន​ទៅ​សង្គ្រោះ​គាត់+ ពី​ព្រោះ​ខ្ញុំ​បាន​ដឹង​ថា​គាត់​ជា​ពលរដ្ឋ​រ៉ូម។+ ២៨ រួច​មក ដោយ​សារ​ខ្ញុំ​ចង់​ដឹង​អំ​ពី​មូលហេតុ​ដែល​ពួក​គេ​ចោទ​ប្រកាន់​គាត់ នោះ​ខ្ញុំ​នាំ​គាត់​ចុះ​ទៅ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​របស់​ពួក​គេ។+ ២៩ ខ្ញុំ​ឃើញ​ថា​ពួក​គេ​ចោទ​ប្រកាន់​គាត់​អំពី​បញ្ហា​ទាក់​ទង​នឹង​ច្បាប់​របស់​ពួក​គេ+ តែ​គ្មាន​ការ​ចោទ​ប្រកាន់​ណា​មួយ​ដែល​សម​ឲ្យ​គាត់​ជាប់​ចំណង ឬ​មាន​ទោស​ដល់​ស្លាប់​ឡើយ។ ៣០ ប៉ុន្តែ ដោយ​សារ​មាន​គេ​ប្រាប់​ខ្ញុំ​អំពី​គម្រោង​ការ​សម្លាប់​បុរស​នេះ+ ខ្ញុំ​ក៏​បញ្ជូន​គាត់​ទៅ​ឯ​លោក​ភ្លាម ហើយ​បង្គាប់​ពួក​ដើម​ចោទ​ឲ្យ​ទៅ​ចោទ​ប្រកាន់​គាត់​នៅ​មុខ​លោក​»។

៣១ ដូច្នេះ ពួក​ទាហាន​ទាំង​នេះ​ក៏​ធ្វើ​តាម​បង្គាប់ ហើយ​យក​ប៉ូល+ទៅ​ក្រុង​អាន់ទីប៉ាទ្រីស​ទាំង​យប់។ ៣២ លុះ​ស្អែក​ឡើង ពួក​គេ​ឲ្យ​ពួក​ទាហាន​សេះ​បន្ត​ដំណើរ​ជា​មួយ​នឹង​ប៉ូល តែ​ពួក​គេ​បាន​វិល​ត្រឡប់​ទៅ​ប៉ុស្តិ៍​ទាហាន​វិញ។ ៣៣ ពួក​ទាហាន​សេះ​ចូល​ក្រុង​សេសារៀ ហើយ​យក​សំបុត្រ​ជូន​អភិបាល ទាំង​ប្រគល់​ប៉ូល​ទៅ​ឲ្យ​គាត់​ដែរ។ ៣៤ អភិបាល​ក៏​អាន​សំបុត្រ​នោះ ហើយ​សួរ​ប៉ូល​ថា​គាត់​មក​ពី​ខេត្ត​មួយ​ណា ប៉ូល​ប្រាប់​ថា​មក​ពី​ខេត្ត​ស៊ីលីស៊ី។+ ៣៥ ដូច្នេះ គាត់​និយាយ​ថា​៖ ​«​ពេល​ពួក​ដើម​ចោទ​មក​ដល់ ខ្ញុំ​នឹង​ស្ដាប់​រឿង​ក្ដី​របស់​អ្នក​ឲ្យ​បាន​សព្វ​គ្រប់​»។+ រួច​គាត់​បង្គាប់​ឲ្យ​គេ​ឃុំ​ប៉ូល​ក្នុង​វាំង​របស់​ហេរ៉ូឌ ដោយ​មាន​អ្នក​យាម​នៅ​ឃ្លាំ​មើល។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក