អេសាយ
២៧ នៅគ្រានោះ ព្រះយេហូវ៉ានឹងកាន់ដាវដ៏ធំមុតស្រួច+
ទៅប្រហារសត្វធំសម្បើម* ជាពស់ដ៏រហ័សរហួន
លោកនឹងសម្លាប់សត្វដ៏ធំនៅក្នុងសមុទ្រ
គឺសត្វធំមហិមា ជាពស់ក្ងិចក្ងក់។
២ នៅគ្រានោះ ចូរច្រៀងដល់នាង*ថា៖ «ឱចម្ការទំពាំងបាយជូរដែលគេបិតស្រាអើយ!+
៣ ខ្ញុំជាយេហូវ៉ាតែងមើលថែទាំ+ និងស្រោចទឹកជានិច្ច។+
ខ្ញុំការពារនាងទាំងយប់ទាំងថ្ងៃ ដើម្បីកុំឲ្យនរណាមកធ្វើបាបនាងឡើយ។+
បើអ្នកណាយកបន្លានិងស្មៅចង្រៃមករារាំងផ្លូវខ្ញុំ
នោះខ្ញុំនឹងជាន់ឈ្លីបន្លានិងស្មៅចង្រៃនោះឲ្យខ្ទេច រួចដុតចោល។
៥ បើមិនចង់ឲ្យកើតឡើងដូច្នោះទេ ចូរឲ្យអ្នកនោះនៅជាប់នឹងទីពំនាក់របស់ខ្ញុំចុះ។
ចូរឲ្យគាត់ស្រុះស្រួលនឹងខ្ញុំ ហើយមានសន្តិភាពជាមួយខ្ញុំ»។
៦ នៅគ្រាខាងមុខ យ៉ាកុបនឹងចាក់ឫសជ្រៅ
អ៊ីស្រាអែលនឹងចេញផ្កា ហើយពន្លកឡើង+
ពួកគេនឹងបង្កើតផលពេញក្នុងស្រុក។+
៧ តើចាំបាច់វាយគាត់ដល់ថ្នាក់នេះឬ? តើចាំបាច់សម្លាប់គាត់យ៉ាងនេះឬ?
៨ ពេលបណ្ដេញនាង លោកនឹងបញ្ចេញសំឡេងបង្អើល ទាស់នឹងនាង។
លោកនឹងបក់ផាត់នាងទៅដោយខ្យល់យ៉ាងខ្លាំងពីទិសខាងកើត។+
៩ យ៉ាងនេះ ទោសកំហុសរបស់យ៉ាកុបនឹងត្រូវជម្រះ។+
ពេលលោកដកភាពខុសឆ្គងរបស់គាត់ចេញ នោះនឹងមានលទ្ធផលដូចតទៅ៖
លោកនឹងបំផ្លាញថ្មទាំងអស់នៃទីបូជា ដូចជាគេកិនកម្ទេចដីសឲ្យម៉ដ្ឋ
ឯបង្គោលឈើពិសិដ្ឋ* និងជើងតាំងសម្រាប់ដុតគ្រឿងក្រអូបក៏មិននៅសល់ដែរ។+
១០ ព្រោះក្រុងរឹងមាំនឹងត្រូវគេទុកចោល
ហើយវាលស្មៅខៀវខ្ចីនឹងត្រូវគេបោះបង់ចោល ដូចជាតំបន់ស្ងាត់ជ្រងំ។+
កូនគោនឹងស៊ីស្មៅ ហើយដេកនៅទីនោះ រួចពួកវាក៏ស៊ីមែកទាំងប៉ុន្មានដែរ។+
១១ ពេលមែកនាងក្រៀមស្ងួតទៅ
ពួកស្ត្រីនឹងមកកាច់ ហើយយកទៅបង្កាត់ភ្លើង។
ព្រោះប្រជាជាតិនេះគ្មានការយល់ដឹងទាល់តែសោះ។+
ហេតុនេះ ព្រះដែលជាអ្នកបង្កើតនឹងមិនបង្ហាញសេចក្ដីមេត្តាដល់ពួកគេទេ
ព្រះដែលបានសូនពួកគេ នឹងមិនបង្ហាញចិត្តអាណិតអាសូរឡើយ។+
១២ ឱប្រជាជាតិអ៊ីស្រាអែលអើយ! នៅគ្រានោះ ព្រះយេហូវ៉ានឹងវាយជម្រុះផលផ្លែ តាមអូរនៃទន្លេ*រហូតដល់ជ្រលងអេហ្ស៊ីប+ ហើយលោកនឹងប្រមូលអ្នករាល់គ្នាជាបន្តបន្ទាប់។+ ១៣ នៅគ្រានោះ មានសំឡេងផ្លុំស្នែងលាន់ឮរំពង+ ហើយអស់អ្នកដែលហៀបនឹងវិនាសក្នុងស្រុកអាស៊ីរី+ និងអស់អ្នកដែលខ្ចាត់ខ្ចាយនៅស្រុកអេហ្ស៊ីប+ ពួកគេនឹងត្រឡប់មកគោរពប្រណិប័តន៍ព្រះយេហូវ៉ានៅលើភ្នំបរិសុទ្ធក្នុងក្រុងយេរូសាឡិមវិញ។+