បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ចម្រៀងសរសើរព្រះ ៨១
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីចម្រៀងសរសើរព្រះ

      • ការ​បំផុស​ទឹក​ចិត្ត​ឲ្យ​ស្ដាប់​បង្គាប់

        • មិន​ត្រូវ​ក្រាប​គោរព​ព្រះ​ដទៃ​ឡើយ (​៩​)

        • ‹បើ​អ្នក​រាល់​គ្នា​ស្ដាប់​ខ្ញុំ នោះ​មិន​ដឹង​ជា​ល្អ​យ៉ាង​ណា​ទេ!› (​១៣​)

ចម្រៀងសរសើរព្រះ ៨១:ពាក្យ​ផ្ដើម

កំណត់សម្គាល់

  • *

    មើល​និយម​ន័យ​ពាក្យ​«​គីធីត​»​

ឯកសារយោង

  • +១ប្រ ២៥:១

ចម្រៀងសរសើរព្រះ ៨១:១

ឯកសារយោង

  • +ចសព ២៨:៨

ចម្រៀងសរសើរព្រះ ៨១:២

កំណត់សម្គាល់

  • *

    នេះ​ជា​ស្គរ​តូច​មាន​រាង​សំប៉ែត

ចម្រៀងសរសើរព្រះ ៨១:៣

ឯកសារយោង

  • +ជប ២៩:១
  • +ដច ២៣:១៦; ជប ១០:១០

ចម្រៀងសរសើរព្រះ ៨១:៤

ឯកសារយោង

  • +ចល ២៣:២៣, ២៤

ចម្រៀងសរសើរព្រះ ៨១:៥

កំណត់សម្គាល់

  • *

    ឬ​«​ភាសា​»​

ឯកសារយោង

  • +ដច ១២:១៤
  • +ដច ១២:១២

ចម្រៀងសរសើរព្រះ ៨១:៦

ឯកសារយោង

  • +ដច ១:១៣, ១៤; ៦:៦

ចម្រៀងសរសើរព្រះ ៨១:៧

កំណត់សម្គាល់

  • *

    មាន​ន័យ​ថា​«​រក​រឿង​»​

ឯកសារយោង

  • +ដច ១៤:១០, ១៣; ចសព ៩១:១៥
  • +ដច ១៩:១៦, ១៩
  • +ដច ១៧:៦, ៧

ចម្រៀងសរសើរព្រះ ៨១:៨

ឯកសារយោង

  • +ដច ១៥:២៦

ចម្រៀងសរសើរព្រះ ៨១:៩

ឯកសារយោង

  • +ដច ២០:២-៥; បច ៦:១៣, ១៤

ចម្រៀងសរសើរព្រះ ៨១:១០

ឯកសារយោង

  • +បច ៥:៦
  • +បច ៣២:១៣, ១៤

ចម្រៀងសរសើរព្រះ ៨១:១១

ឯកសារយោង

  • +ដច ៣២:១; បច ៣២:១៥

ចម្រៀងសរសើរព្រះ ៨១:១២

ឯកសារយោង

  • +យេ ៧:២៣, ២៤; ១១:៧, ៨; មីកា ៦:១៦

ចម្រៀងសរសើរព្រះ ៨១:១៣

ឯកសារយោង

  • +បច ៣២:២៩
  • +បច ៥:២៩; អេ ៤៨:១៧, ១៨

ចម្រៀងសរសើរព្រះ ៨១:១៤

ឯកសារយោង

  • +ជប ១៤:៩

ចម្រៀងសរសើរព្រះ ៨១:១៦

ឯកសារយោង

  • +ចសព ១៤៧:១៤
  • +បច ៣២:១៣, ១៤

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

ចសព. ៨១:ពាក្យ​ផ្ដើម១ប្រ ២៥:១
ចសព. ៨១:១ចសព ២៨:៨
ចសព. ៨១:៣ជប ២៩:១
ចសព. ៨១:៣ដច ២៣:១៦; ជប ១០:១០
ចសព. ៨១:៤ចល ២៣:២៣, ២៤
ចសព. ៨១:៥ដច ១២:១៤
ចសព. ៨១:៥ដច ១២:១២
ចសព. ៨១:៦ដច ១:១៣, ១៤; ៦:៦
ចសព. ៨១:៧ដច ១៤:១០, ១៣; ចសព ៩១:១៥
ចសព. ៨១:៧ដច ១៩:១៦, ១៩
ចសព. ៨១:៧ដច ១៧:៦, ៧
ចសព. ៨១:៨ដច ១៥:២៦
ចសព. ៨១:៩ដច ២០:២-៥; បច ៦:១៣, ១៤
ចសព. ៨១:១០បច ៥:៦
ចសព. ៨១:១០បច ៣២:១៣, ១៤
ចសព. ៨១:១១ដច ៣២:១; បច ៣២:១៥
ចសព. ៨១:១២យេ ៧:២៣, ២៤; ១១:៧, ៨; មីកា ៦:១៦
ចសព. ៨១:១៣បច ៣២:២៩
ចសព. ៨១:១៣បច ៥:២៩; អេ ៤៨:១៧, ១៨
ចសព. ៨១:១៤ជប ១៤:៩
ចសព. ៨១:១៦ចសព ១៤៧:១៤
ចសព. ៨១:១៦បច ៣២:១៣, ១៤
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
  • ១៦
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
ចម្រៀងសរសើរព្រះ ៨១:១-១៦

ចម្រៀងសរសើរព្រះ

ជូន​ចំពោះ​មេ​ភ្លេង សូម​លេង​តាម​សំឡេង​គីធីត។* ទំនុក​របស់​អេសាភ។+

៨១ ចូរ​ស្រែក​ដោយ​អំណរ​ជូន​ព្រះ​ដែល​ផ្ដល់​កម្លាំង​ឲ្យ​យើង+

ចូរ​ស្រែក​អរ​សាទរ​ជូន​ព្រះ​របស់​យ៉ាកុប។

 ២ ចូរ​ចាប់​ផ្ដើម​ប្រគំ​តន្ត្រី ទាំង​វាយ​ស្គរ​ដៃ*

ហើយ​ដេញ​ពិណ​យ៉ាង​រណ្ដំ ព្រម​ទាំង​លេង​ឧបករណ៍​ភ្លេង​ដែល​មាន​ខ្សែ​ផង។

 ៣ ចូរ​ផ្លុំ​ស្នែង​នៅ​ថ្ងៃ​ចូល​ខែ​ថ្មី+

នៅ​ថ្ងៃ​ដែល​មាន​ដួង​ខែ​ពេញ​វង់ ជា​ថ្ងៃ​បុណ្យ​របស់​យើង។+

 ៤ ព្រោះ​នេះ​ជា​ច្បាប់​សម្រាប់​ជន​ជាតិ​អ៊ីស្រាអែល

និង​ជា​បញ្ញត្តិ​នៃ​ព្រះ​របស់​យ៉ាកុប។+

 ៥ លោក​បង្កើត​ច្បាប់​ទុក​ជា​សេចក្ដី​រំលឹក​ដល់​យ៉ូសែប+

ពេល​លោក​ចេញ​ទៅ​ច្បាំង​នឹង​ស្រុក​អេហ្ស៊ីប។+

ខ្ញុំ​បាន​ឮ​សំឡេង*មួយ​ដែល​ខ្ញុំ​មិន​ធ្លាប់​ស្គាល់ ពោល​ឡើង​ថា​៖

 ៦ ​«​ខ្ញុំ​បាន​លើក​បន្ទុក​ចេញ​ពី​ស្មា​របស់​គាត់+

ខ្ញុំ​បាន​យក​កញ្ឆេ​ចេញ​ពី​ដៃ​របស់​គាត់។

 ៧ ពេល​អ្នក​រង​ទុក្ខ​វេទនា អ្នក​ស្រែក​រក​ខ្ញុំ ហើយ​ខ្ញុំ​បាន​សង្គ្រោះ​អ្នក+

ខ្ញុំ​បាន​ឆ្លើយ​តប​អ្នក​ពី​ក្នុង​ពពក។+

ខ្ញុំ​បាន​សាកល្បង​អ្នក​នៅ​ទឹក​មេរីបា។*+ (​ស៊ីឡា​)

 ៨ ឱ​រាស្ត្រ​ខ្ញុំ​អើយ ចូរ​ស្ដាប់​ខ្ញុំ ខ្ញុំ​នឹង​ព្រមាន​អ្នក​រាល់​គ្នា

ឱ​អ៊ីស្រាអែល​អើយ បើ​អ្នក​រាល់​គ្នា​ស្ដាប់​ខ្ញុំ នោះ​មិន​ដឹង​ជា​ល្អ​យ៉ាង​ណា​ទេ!+

 ៩ យ៉ាង​នោះ អ្នក​រាល់​គ្នា​នឹង​មិន​ក្រាប​គោរព​ព្រះ​ដទៃ​ឡើយ+

ហើយ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​នឹង​គ្មាន​ព្រះ​ផ្សេង​ទៀត​ទេ។

១០ ខ្ញុំ​ជា​យេហូវ៉ា ជា​ព្រះ​របស់​អ្នក​រាល់​គ្នា

ជា​អ្នក​ដែល​បាន​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេហ្ស៊ីប។+

ចូរ​បើក​មាត់​ឲ្យ​ធំ ហើយ​ខ្ញុំ​នឹង​ដាក់​អាហារ​ក្នុង​មាត់​អ្នក​រាល់​គ្នា​រហូត​ដល់​ឆ្អែត។+

១១ ក៏​ប៉ុន្តែ រាស្ត្រ​របស់​ខ្ញុំ​មិន​ស្ដាប់​សំឡេង​ខ្ញុំ​ទេ

ពួក​អ៊ីស្រាអែល​មិន​ព្រម​ស្ដាប់​បង្គាប់​ខ្ញុំ​ឡើយ។+

១២ ម្ល៉ោះ​ហើយ ខ្ញុំ​ទុក​ឲ្យ​ពួក​គេ​ប្រព្រឹត្ត​តាម​ចិត្ត​រឹង​ចចេស​របស់​ពួក​គេ

ពួក​គេ​បាន​ធ្វើ​អ្វី​ដែល​ពួក​គេ​គិត​ថា​ត្រឹម​ត្រូវ។+

១៣ បើ​រាស្ត្រ​របស់​ខ្ញុំ​ស្ដាប់​ខ្ញុំ+

បើ​ពួក​អ៊ីស្រាអែល​ដើរ​តាម​ផ្លូវ​របស់​ខ្ញុំ នោះ​មិន​ដឹង​ជា​ល្អ​យ៉ាង​ណា​ទេ!+

១៤ បើ​ដូច្នោះ​មែន ខ្ញុំ​នឹង​ប្រញាប់​បង្ក្រាប​សត្រូវ​របស់​ពួក​គេ

ខ្ញុំ​នឹង​លើក​ដៃ​ប្រហារ​អស់​ទាំង​ខ្មាំង​របស់​ពួក​គេ។+

១៥ ចំណែក​អស់​អ្នក​ដែល​ស្អប់​ព្រះ​យេហូវ៉ា ពួក​គេ​នឹង​រួញ​ខ្លួន​នៅ​ចំពោះ​មុខ​លោក

ហើយ​នឹង​ទទួល​លទ្ធផល​យ៉ាង​នោះ​ជា​រៀង​រហូត។

១៦ ប៉ុន្តែ លោក​នឹង​ចិញ្ចឹម​អ្នក​រាល់​គ្នា​ដោយ​ស្រូវ​សាលី​ល្អ​បំផុត+

ហើយ​ឲ្យ​អ្នក​រាល់​គ្នា​ផឹក​ទឹក​ឃ្មុំ​ដែល​ចេញ​ពី​ថ្ម​រហូត​ដល់​ឆ្អែត​»។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក