យេរេមា
១ នេះជាពាក្យសម្ដីរបស់យេរេមា*ជាកូនហ៊ីលគីយ៉ាដែលជាសង្ឃម្នាក់នៅក្រុងអាណាថោត+ ក្នុងទឹកដីបេនយ៉ាមីន។ ២ ព្រះយេហូវ៉ាបានមានប្រសាសន៍មកកាន់យេរេមា នៅឆ្នាំទី១៣នៃរាជ្យយ៉ូសៀស+ជាកូនអេម៉ុន+ដែលជាស្ដេចស្រុកយូដា ៣ និងក្នុងរាជ្យយេហូយ៉ាគីម+ជាកូនយ៉ូសៀស រហូតដល់ចប់ឆ្នាំទី១១នៃរាជ្យសេដេគា+ជាកូនយ៉ូសៀសស្ដេចស្រុកយូដា ហើយរហូតដល់គ្រាដែលអ្នកក្រុងយេរូសាឡិម*បានត្រូវចាប់ជាឈ្លើយនៅក្នុងខែទី៥។+
៤ ព្រះយេហូវ៉ាបានមានប្រសាសន៍មកកាន់ខ្ញុំថា៖
៥ «មុនពេលដែលខ្ញុំសូនអ្នកនៅក្នុងផ្ទៃម្ដាយ ខ្ញុំស្គាល់*អ្នករួចហើយ+
មុនពេលដែលអ្នកកើតមក ខ្ញុំបានញែកអ្នកជាបរិសុទ្ធ*+
ហើយខ្ញុំបានតែងតាំងអ្នកជាអ្នកប្រកាសទំនាយដល់ប្រជាជាតិទាំងឡាយ»។
៦ ប៉ុន្តែ ខ្ញុំបានតបថា៖ «ឱព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតអើយ!
៧ រួចព្រះយេហូវ៉ាមានប្រសាសន៍មកខ្ញុំថា៖ «កុំនិយាយថា៖ ‹ខ្ញុំនៅក្មេង›ឡើយ។
ព្រោះអ្នកត្រូវទៅជួបអស់អ្នកណាដែលខ្ញុំចាត់អ្នកឲ្យទៅ
ហើយអ្នកត្រូវនិយាយតាមអ្វីដែលខ្ញុំបង្គាប់។+
៨ ចូរកុំភ័យខ្លាចដោយសារតែសម្បកក្រៅរបស់ពួកគេឡើយ+
ព្រោះ‹ខ្ញុំនៅជាមួយនឹងអ្នកដើម្បីជួយសង្គ្រោះអ្នក›។+ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា»។
៩ បន្ទាប់មក ព្រះយេហូវ៉ាលូកដៃមកពាល់មាត់ខ្ញុំ+ រួចព្រះយេហូវ៉ាមានប្រសាសន៍មកខ្ញុំថា៖ «ខ្ញុំបានដាក់ពាក្យសម្ដីរបស់ខ្ញុំនៅក្នុងមាត់អ្នកហើយ។+ ១០ មើល! ថ្ងៃនេះខ្ញុំឲ្យអ្នកមានអំណាចលើប្រជាជាតិទាំងឡាយ និងលើរាជាណាចក្រនានា ដើម្បីឲ្យអ្នកដករំលើងនិងរំលំ ឲ្យបំផ្លាញនិងបំបាក់បំបែក ឲ្យសង់និងដាំឡើងវិញ»។+
១១ ព្រះយេហូវ៉ាមានប្រសាសន៍មកខ្ញុំម្ដងទៀតថា៖ «យេរេមាអើយ! តើអ្នកឃើញអ្វី?»។ ខ្ញុំក៏ឆ្លើយថា៖ «ខ្ញុំឃើញមែកអល់ម៉ុន»។*
១២ ព្រះយេហូវ៉ាមានប្រសាសន៍មកខ្ញុំថា៖ «អ្នកបានឃើញត្រូវហើយ ខ្ញុំនឹងប្រុងស្មារតី*ធ្វើតាមពាក្យរបស់ខ្ញុំជានិច្ច»។
១៣ ព្រះយេហូវ៉ាបានសួរខ្ញុំជាលើកទី២ថា៖ «តើអ្នកឃើញអ្វី?» នោះខ្ញុំឆ្លើយថា៖ «ខ្ញុំឃើញឆ្នាំងមួយមានមាត់ធំកំពុងពុះ ហើយវាផ្អៀងពីទិសខាងជើងមកទិសខាងត្បូង»។ ១៤ រួចមក ព្រះយេហូវ៉ាមានប្រសាសន៍មកខ្ញុំថា៖
«នឹងមានអន្តរាយចេញមកពីទិសខាងជើង ទាស់នឹងអ្នកស្រុកទាំងអស់។+
១៥ ព្រោះព្រះយេហូវ៉ាប្រកាសថា៖ ‹ខ្ញុំនឹងហៅក្រុមគ្រួសារទាំងអស់ក្នុងរាជាណាចក្រទាំងប៉ុន្មានដែលនៅភាគខាងជើងឲ្យមក+
ហើយពួកគេនឹងមកមែន។ ពួកគេម្នាក់ៗនឹងតាំងបល្ល័ង្ករបស់ខ្លួន
នៅត្រង់ខ្លោងទ្វារក្រុងយេរូសាឡិម+
ដើម្បីវាយកំពែងក្រុងទាំងអស់ដែលនៅជុំវិញ
ព្រមទាំងវាយប្រហារក្រុងទាំងអស់ក្នុងស្រុកយូដា។+
១៦ ខ្ញុំនឹងប្រកាសការវិនិច្ឆ័យទោសទៅលើពួកគេ ស្ដីអំពីអំពើទុច្ចរិតទាំងអស់ដែលពួកគេបានធ្វើ
ពីព្រោះពួកគេបានបោះបង់ចោលខ្ញុំ+
ហើយពួកគេកំពុងដុតគ្រឿងបូជាឲ្យផ្សែងហុយឡើងដល់ព្រះឯទៀត+
ថែមទាំងក្រាបគោរពដល់ស្នាដៃដែលខ្លួនបានធ្វើទៀតផង›។+
១៧ ប៉ុន្តែ ចូរអ្នកត្រៀមខ្លួនជាស្រេច
ហើយទៅប្រាប់ពួកគេនូវអ្វីទាំងអស់ដែលខ្ញុំបង្គាប់ដល់អ្នក។
កុំភ័យខ្លាចពួកគេឡើយ។+
ពុំនោះ ខ្ញុំនឹងធ្វើឲ្យអ្នកភ័យខ្លាចនៅចំពោះពួកគេ។
១៨ ព្រោះនៅថ្ងៃនេះ ខ្ញុំបានធ្វើឲ្យអ្នកដូចជាក្រុងដែលមានកំពែងរឹងមាំ
ដូចជាសសរដែកនិងកំពែងស្ពាន់ ដើម្បីតតាំងនឹងស្រុកទាំងមូល+
គឺតតាំងនឹងបណ្ដាស្ដេចស្រុកយូដា និងពួកអ្នកគ្រប់គ្រងក្នុងស្រុកនោះ
ថែមទាំងពួកសង្ឃនិងបណ្ដាជនក្នុងស្រុកនោះទៀតផង។+
១៩ ពេលនោះ ពួកគេច្បាស់ជាប្រឆាំងនឹងអ្នកវិញ តែមិនឈ្នះអ្នកឡើយ
ព្រោះ‹ខ្ញុំនៅជាមួយនឹងអ្នកដើម្បីជួយសង្គ្រោះអ្នក›។+
នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា»។