បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ប្រវត្តិហេតុទី២ ២៥
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីប្រវត្តិហេតុទី២

      • អាម៉ាស៊ា​ជា​ស្ដេច​ស្រុក​យូដា (​១​-​៤​)

      • សង្គ្រាម​ជា​មួយ​នឹង​អេដំ (​៥​-​១៣​)

      • អាម៉ាស៊ា​គោរព​បូជា​រូប​ព្រះ (​១៤​-​១៦​)

      • សង្គ្រាម​ជា​មួយ​នឹង​យេហូអាស​ជា​ស្ដេច​ស្រុក​អ៊ីស្រាអែល (​១៧​-​២៤​)

      • សេចក្ដី​ស្លាប់​របស់​អាម៉ាស៊ា (​២៥​-​២៨​)

ប្រវត្តិហេតុទី២ ២៥:១

ឯកសារយោង

  • +២បស ១៤:១-៦

ប្រវត្តិហេតុទី២ ២៥:៣

ឯកសារយោង

  • +២ប្រ ២៤:២៦

ប្រវត្តិហេតុទី២ ២៥:៤

ឯកសារយោង

  • +បច ២៤:១៦

ប្រវត្តិហេតុទី២ ២៥:៥

ឯកសារយោង

  • +១សាំ ៨:១១, ១២
  • +ជប ១:២, ៣

ប្រវត្តិហេតុទី២ ២៥:៦

កំណត់សម្គាល់

  • *

    មួយថាលិន​ស្មើ​នឹង​៣៤,២​គីឡូ​ក្រាម។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤

ប្រវត្តិហេតុទី២ ២៥:៧

ឯកសារយោង

  • +២ប្រ ១៩:២

ប្រវត្តិហេតុទី២ ២៥:៨

ឯកសារយោង

  • +២ប្រ ១៤:១១; ២០:៦

ប្រវត្តិហេតុទី២ ២៥:៩

ឯកសារយោង

  • +១សាំ ២:៧; សុភ ១០:២២; ហាក ២:៨

ប្រវត្តិហេតុទី២ ២៥:១១

ឯកសារយោង

  • +២សាំ ៨:១៣; ចសព ៦០:ពាក្យ​ផ្ដើម
  • +២បស ១៤:៧; ២ប្រ ២០:១០, ១១

ប្រវត្តិហេតុទី២ ២៥:១៣

ឯកសារយោង

  • +២ប្រ ២៥:៩
  • +១បស ១៦:២៩
  • +២ប្រ ៨:៣, ៥

ប្រវត្តិហេតុទី២ ២៥:១៤

កំណត់សម្គាល់

  • *

    ឬ​«​ដុត​គ្រឿង​បូជា​ឲ្យ​ផ្សែង​ហុយ​ឡើង​»​

ឯកសារយោង

  • +ដច ២០:៣, ៥; បច ៧:២៥; ២ប្រ ២៨:២២, ២៣

ប្រវត្តិហេតុទី២ ២៥:១៥

ឯកសារយោង

  • +២ប្រ ២៤:២០; ចសព ១១៥:៨; យេ ២:៥; ១០:៥

ប្រវត្តិហេតុទី២ ២៥:១៦

ឯកសារយោង

  • +២ប្រ ១៦:១០; ១៨:២៥, ២៦
  • +អេ ៣០:១០
  • +១សាំ ២:២៥; សុភ ២៩:១

ប្រវត្តិហេតុទី២ ២៥:១៧

ឯកសារយោង

  • +២បស ១៤:៨-១០

ប្រវត្តិហេតុទី២ ២៥:១៩

ឯកសារយោង

  • +២ប្រ ២៥:១១

ប្រវត្តិហេតុទី២ ២៥:២០

ឯកសារយោង

  • +២បស ១៤:១១-១៤
  • +២ប្រ ២២:៧
  • +២ប្រ ២៥:១៤

ប្រវត្តិហេតុទី២ ២៥:២១

ឯកសារយោង

  • +យ៉ូស ២១:៨, ១៦; ១សាំ ៦:១៩

ប្រវត្តិហេតុទី២ ២៥:២៣

កំណត់សម្គាល់

  • *

    គាត់​ក៏​មាន​ឈ្មោះ​ថា​អាហាស៊ីយ៉ា

  • *

    ប្រហែល​ជា​ប្រវែង​១៧៨​ម៉ែត្រ។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤

ឯកសារយោង

  • +នេហ ៨:១៦; ១២:៣៨, ៣៩
  • +២ប្រ ២៦:៩; យេ ៣១:៣៨; សាក ១៤:១០

ប្រវត្តិហេតុទី២ ២៥:២៤

ឯកសារយោង

  • +១បស ៧:៥១; ១៥:១៨; ២បស ២៤:១២, ១៣; ២៥:១៣-១៥; ២ប្រ ១២:៩

ប្រវត្តិហេតុទី២ ២៥:២៥

ឯកសារយោង

  • +២បស ១៣:១០
  • +២បស ១៤:១៧-២០
  • +២បស ១៤:១

ប្រវត្តិហេតុទី២ ២៥:២៧

ឯកសារយោង

  • +២បស ១២:២០; ១៥:៨, ១០; ២១:២៣

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

២ប្រ. ២៥:១២បស ១៤:១-៦
២ប្រ. ២៥:៣២ប្រ ២៤:២៦
២ប្រ. ២៥:៤បច ២៤:១៦
២ប្រ. ២៥:៥១សាំ ៨:១១, ១២
២ប្រ. ២៥:៥ជប ១:២, ៣
២ប្រ. ២៥:៧២ប្រ ១៩:២
២ប្រ. ២៥:៨២ប្រ ១៤:១១; ២០:៦
២ប្រ. ២៥:៩១សាំ ២:៧; សុភ ១០:២២; ហាក ២:៨
២ប្រ. ២៥:១១២សាំ ៨:១៣; ចសព ៦០:ពាក្យ​ផ្ដើម
២ប្រ. ២៥:១១២បស ១៤:៧; ២ប្រ ២០:១០, ១១
២ប្រ. ២៥:១៣២ប្រ ២៥:៩
២ប្រ. ២៥:១៣១បស ១៦:២៩
២ប្រ. ២៥:១៣២ប្រ ៨:៣, ៥
២ប្រ. ២៥:១៤ដច ២០:៣, ៥; បច ៧:២៥; ២ប្រ ២៨:២២, ២៣
២ប្រ. ២៥:១៥២ប្រ ២៤:២០; ចសព ១១៥:៨; យេ ២:៥; ១០:៥
២ប្រ. ២៥:១៦២ប្រ ១៦:១០; ១៨:២៥, ២៦
២ប្រ. ២៥:១៦អេ ៣០:១០
២ប្រ. ២៥:១៦១សាំ ២:២៥; សុភ ២៩:១
២ប្រ. ២៥:១៧២បស ១៤:៨-១០
២ប្រ. ២៥:១៩២ប្រ ២៥:១១
២ប្រ. ២៥:២០២បស ១៤:១១-១៤
២ប្រ. ២៥:២០២ប្រ ២២:៧
២ប្រ. ២៥:២០២ប្រ ២៥:១៤
២ប្រ. ២៥:២១យ៉ូស ២១:៨, ១៦; ១សាំ ៦:១៩
២ប្រ. ២៥:២៣នេហ ៨:១៦; ១២:៣៨, ៣៩
២ប្រ. ២៥:២៣២ប្រ ២៦:៩; យេ ៣១:៣៨; សាក ១៤:១០
២ប្រ. ២៥:២៤១បស ៧:៥១; ១៥:១៨; ២បស ២៤:១២, ១៣; ២៥:១៣-១៥; ២ប្រ ១២:៩
២ប្រ. ២៥:២៥២បស ១៣:១០
២ប្រ. ២៥:២៥២បស ១៤:១៧-២០
២ប្រ. ២៥:២៥២បស ១៤:១
២ប្រ. ២៥:២៧២បស ១២:២០; ១៥:៨, ១០; ២១:២៣
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
  • ១៦
  • ១៧
  • ១៨
  • ១៩
  • ២០
  • ២១
  • ២២
  • ២៣
  • ២៤
  • ២៥
  • ២៦
  • ២៧
  • ២៨
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
ប្រវត្តិហេតុទី២ ២៥:១-២៨

ប្រវត្តិហេតុទី២

២៥ ពេល​អាម៉ាស៊ា​បាន​ក្លាយ​ទៅ​ជា​ស្ដេច គាត់​មាន​អាយុ​២៥​ឆ្នាំ ហើយ​គាត់​បាន​គ្រប់​គ្រង​នៅ​ក្រុង​យេរូសាឡិម​អស់​រយៈ​ពេល​២៩​ឆ្នាំ។ ម្ដាយ​របស់​គាត់​ឈ្មោះ​យេហូអាដាន​ជា​អ្នក​ក្រុង​យេរូសាឡិម។+ ២ គាត់​ប្រព្រឹត្ត​អ្វី​ដែល​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត តែ​មិន​ស្មោះ​អស់​ពី​ចិត្ត​ទេ។ ៣ កាល​ដែល​រាជាណាចក្រ​របស់​គាត់​បាន​រឹង​មាំ​ហើយ គាត់​បាន​ប្រហារ​ជីវិត​ពួក​អ្នក​បម្រើ ដែល​បាន​សម្លាប់​ឪពុក​គាត់។+ ៤ ក៏​ប៉ុន្តែ គាត់​មិន​បាន​សម្លាប់​កូន​ៗ​របស់​ពួក​អ្នក​ទាំង​នោះ​ទេ ព្រោះ​គាត់​បាន​ធ្វើ​តាម​បញ្ញត្តិ​របស់​ព្រះ​យេហូវ៉ា​ដែល​បាន​ត្រូវ​កត់​ទុក​ក្នុង​សៀវភៅ​ច្បាប់​របស់​ម៉ូសេ ដែល​ថា​៖ ​«​ឪពុក​មិន​គួរ​ស្លាប់​ដោយ​សារ​អំពើ​ខុស​ឆ្គង​របស់​កូន​ទេ ហើយ​កូន​ក៏​មិន​គួរ​ស្លាប់​ដោយ​សារ​អំពើ​ខុស​ឆ្គង​របស់​ឪពុក​ដែរ។ ប៉ុន្តែ បុគ្គល​ម្នាក់​ៗ​ត្រូវ​ស្លាប់​ដោយ​សារ​អំពើ​ខុស​ឆ្គង​របស់​ខ្លួន​វិញ​»។+

៥ អាម៉ាស៊ា​បាន​កោះ​ហៅ​ពួក​យូដា គឺ​ពួក​បុរស​ពី​កុលសម្ព័ន្ធ​យូដា​និង​កុលសម្ព័ន្ធ​បេនយ៉ាមីន ឲ្យ​មក​ជួប​ជុំ​គ្នា។ គាត់​បាន​ឲ្យ​ពួក​គេ​ឈរ​ជា​ក្រុម​ៗ​តាម​វង្ស​ត្រកូល ហើយ​ដឹក​នាំ​ដោយ​ពួក​មេ​លើ​១.០០០​នាក់ និង​ពួក​មេ​លើ​១០០​នាក់។+ រួច​មក គាត់​បាន​ចុះ​ឈ្មោះ​ពួក​អ្នក​ដែល​មាន​អាយុ​ចាប់​ពី​២០​ឆ្នាំ​ឡើង​ទៅ+ ហើយ​ឃើញ​ថា​មាន​ទាហាន​ពូកែ​អង់អាច​ចំនួន​៣០០.០០០​នាក់ ដែល​អាច​ចូល​ទៅ​ច្បាំង​បាន។ ពួក​គេ​សុទ្ធតែ​ជា​អ្នក​ដែល​ចេះ​ប្រើ​ខែល​និង​លំពែង។ ៦ បន្ថែម​ទៅ​ទៀត គាត់​បាន​ចំណាយ​ប្រាក់​១០០​ថាលិន* ដើម្បី​ជួល​ទាហាន​អង់អាច​ក្លាហាន​ពី​ស្រុក​អ៊ីស្រាអែល​ចំនួន​១០០.០០០​នាក់។ ៧ ប៉ុន្តែ ពេល​នោះ​មាន​តំណាង​ម្នាក់​របស់​ព្រះ​ពិត​មក​ប្រាប់​គាត់​ថា​៖ ​«​ឱ​ស្ដេច​អាម៉ាស៊ា​អើយ! សូម​កុំ​ឲ្យ​ទ័ព​អ៊ីស្រាអែល​ទៅ​ច្បាំង​ជា​មួយ​នឹង​លោក​អី ព្រោះ​ព្រះ​យេហូវ៉ា​មិន​ជួយ​ពួក​អ៊ីស្រាអែល​ទេ+ គឺ​លោក​មិន​ជួយ​ពួក​អេប្រាអ៊ីម​ឡើយ។ ៨ សូម​លោក​មាន​ចិត្ត​ក្លាហាន ហើយ​ទៅ​ច្បាំង​តែ​ពួក​លោក​បាន​ហើយ ព្រោះ​ព្រះ​ពិត​មាន​ឫទ្ធានុភាព​ជួយ​លោក​បាន+ តែ​បើ​លោក​មិន​ធ្វើ​ដូច្នោះ​ទេ ព្រះ​អាច​ធ្វើ​ឲ្យ​លោក​ចាញ់​ពួក​សត្រូវ​»។ ៩ ក្រោយ​ពី​ស្ដាប់​រួច អាម៉ាស៊ា​បាន​និយាយ​ទៅ​កាន់​តំណាង​ព្រះ​ពិត​ថា​៖ ​«​ចុះ​ប្រាក់​១០០​ថាលិន​ដែល​ខ្ញុំ​បាន​ជួល​ទ័ព​អ៊ីស្រាអែល​នោះ មិន​ខាត​បង់​ទៅ​ហើយ​ឬ?​»។ តំណាង​ព្រះ​ពិត​បាន​តប​ឆ្លើយ​ថា​៖ ​«​ព្រះ​យេហូវ៉ា​អាច​ផ្ដល់​ឲ្យ​លោក​ច្រើន​ជាង​នោះ​ទៅ​ទៀត​»។+ ១០ ដូច្នេះ អាម៉ាស៊ា​ក៏​បាន​ឲ្យ​ទ័ព​អេប្រាអ៊ីម​ត្រឡប់​ទៅ​ទី​លំនៅ​របស់​ពួក​គេ​រៀង​ៗ​ខ្លួន​វិញ។ ពួក​អ្នក​ទាំង​នោះ​មាន​កំហឹង​ជា​ខ្លាំង​នឹង​ពួក​យូដា ហើយ​ក៏​ត្រឡប់​ទៅ​វិញ ទាំង​មាន​ចិត្ត​ក្ដៅ​ក្រហាយ។

១១ បន្ទាប់​មក អាម៉ាស៊ា​តាំង​ចិត្ត​ក្លាហាន ហើយ​ដឹក​នាំ​ទ័ព​គាត់​ទៅ​ជ្រលង​អំបិល+ រួច​ប្រហារ​ពួក​អ្នក​ស្រុក​សៀ​អស់​១០.០០០​នាក់។+ ១២ ទ័ព​យូដា​ចាប់​បាន​១០.០០០​នាក់ ហើយ​នាំ​ពួក​គេ​ទៅ​គែម​ភ្នំ បន្ទាប់​មក​ច្រាន​ទម្លាក់​ពួក​គេ​ពី​ទី​នោះ​ឲ្យ​ស្លាប់​អស់​ទៅ។ សព​របស់​ពួក​គេ​បាន​បែក​ខ្ទេច​ខ្ទី។ ១៣ ឯ​ពួក​ទាហាន​ដែល​អាម៉ាស៊ា​បាន​ឲ្យ​ត្រឡប់​ទៅ​វិញ+ ពួក​គេ​បាន​វាយលុក​បណ្ដា​ក្រុង​ក្នុង​ស្រុក​យូដា គឺ​ចាប់​ពី​ក្រុង​សាម៉ារី+រហូត​ដល់​ក្រុង​បេតហូរ៉ុន។+ ពួក​គេ​បាន​សម្លាប់​បណ្ដា​ជន​យូដា​អស់​៣.០០០​នាក់ ហើយ​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​ជា​ច្រើន។

១៤ ក្រោយ​ពី​អាម៉ាស៊ា​បាន​មក​ពី​ធ្វើ​ចម្បាំង​នឹង​ពួក​អេដំ គាត់​នាំ​យក​រូប​ព្រះ​របស់​ពួក​អ្នក​ស្រុក​សៀ មក​តម្កល់​ធ្វើ​ជា​ព្រះ​របស់​គាត់។+ គាត់​ក៏​បាន​ក្រាប​គោរព​ចំពោះ​រូប​ព្រះ​ទាំង​នោះ ហើយ​ជូន​គ្រឿង​បូជា*ដល់​រូប​ទាំង​នោះ​ដែរ។ ១៥ ហេតុ​នេះ​ហើយ​ព្រះ​យេហូវ៉ា​ខឹង​នឹង​អាម៉ាស៊ា​ជា​ខ្លាំង រួច​លោក​បាន​ចាត់​អ្នក​ប្រកាស​ទំនាយ​ម្នាក់​ឲ្យ​ទៅ​សួរ​គាត់​ថា​៖ ​«​ហេតុ​អ្វី​អ្នក​គោរព​បូជា​រូប​ព្រះ​របស់​ពួក​គេ ជា​ព្រះ​ដែល​មិន​ទាំង​អាច​ជួយ​សង្គ្រោះ​ពួក​គេ​ពី​កណ្ដាប់​ដៃ​អ្នក​បាន​ផង?​»។+ ១៦ ពេល​នោះ ស្ដេចក៏​បាន​និយាយ​កាត់​ថា​៖ ​«​តើ​អ្នក​ណា​បាន​តែង​តាំង​អ្នក​ឲ្យ​ធ្វើ​ជា​ទី​ប្រឹក្សា​ខ្ញុំ?+ បើ​អ្នក​មិន​ចង់​ស្លាប់ ឈប់​និយាយ​ទៅ!​»។+ ប៉ុន្តែ មុន​នឹង​ឈប់​និយាយ អ្នក​ប្រកាស​ទំនាយ​បាន​បន្ថែម​ថា​៖ ​«​ខ្ញុំ​ដឹង​ថា​ព្រះ​បាន​សម្រេច​នាំ​អន្តរាយ​មក​លើ​អ្នក ព្រោះ​អ្នក​បាន​ធ្វើ​ដូច្នេះ ហើយ​មិន​បាន​ស្ដាប់​តាម​ឱវាទ​របស់​ខ្ញុំ​»។+

១៧ ក្រោយ​មក អាម៉ាស៊ា​បាន​ពិគ្រោះ​គ្នា​ជា​មួយ​នឹង​ទី​ប្រឹក្សា​គាត់ ហើយ​គាត់​ចាត់​អ្នក​នាំ​សារ​ទៅ​ជួប​យេហូអាស​ជា​ស្ដេច​ស្រុក​អ៊ីស្រាអែល ត្រូវ​ជា​កូន​យេហូអាហាស​និង​ជា​ចៅ​យេហ៊ូ។ អ្នក​នោះ​នាំ​ពាក្យ​ថា​៖ ​«​ចូរ​ចេញ​មក​ប្រយុទ្ធ​គ្នា​»។+ ១៨ ក្រោយ​ពី​ស្ដាប់​រួច យេហូអាស​ជា​ស្ដេច​ស្រុក​អ៊ីស្រាអែល​ក៏​បាន​ផ្ញើ​សារ​ត្រឡប់​ទៅ​អាម៉ាស៊ា​ជា​ស្ដេច​ស្រុក​យូដា​វិញ​ថា​៖ ​«​គុម្ព​បន្លា​នៅ​ភ្នំ​លីបង់​បាន​ផ្ញើ​សារ​ទៅ​ដើម​ស៊ីដារ​នៅ​ភ្នំ​លីបង់​ថា​៖ ‹ចូរ​លើក​កូន​ស្រី​អ្នក​ឲ្យ​កូន​ប្រុស​ខ្ញុំ›។ ប៉ុន្តែ សត្វ​ព្រៃ​មួយ​ក្បាល​នៅ​ភ្នំ​លីបង់​បាន​ដើរ​កាត់ ហើយ​ជាន់​គុម្ព​បន្លា​នោះ​ឲ្យ​ខ្ទេច​ខ្ទី​អស់។ ១៩ អ្នក​បាន​និយាយ​ថា​៖ ‹ខ្ញុំ​បាន​វាយ​ឈ្នះ​ពួក​អេដំ›។+ ហេតុ​នេះ​ហើយ​បាន​ជា​អ្នក​មាន​អំណួត ហើយ​ចង់​ទទួល​ការ​សរសើរ​តម្កើង។ ចូរ​អ្នក​នៅ​ក្នុង​វិមាន​របស់​ខ្លួន​ចុះ។ ហេតុ​អ្វី​ក៏​អ្នក​ចង់​នាំ​ឲ្យ​ស្រុក​យូដា​ជួប​អន្តរាយ​ជា​មួយ​នឹង​អ្នក​ដូច្នេះ?​»។

២០ ប៉ុន្តែ អាម៉ាស៊ា​មិន​ព្រម​ស្ដាប់​តាម​ទេ+ ព្រោះ​ព្រះ​ពិត​បាន​បណ្ដាល​ឲ្យ​រឿង​នេះ​កើត​ឡើង ដើម្បី​ប្រគល់​ពួក​យូដា​ទៅ​ក្នុង​កណ្ដាប់​ដៃ​សត្រូវ។+ នេះ​គឺ​ដោយ​សារ​តែ​ពួក​គេ​បាន​គោរព​បូជា​រូប​ព្រះ​របស់​ពួក​អេដំ។+ ២១ ដូច្នេះ យេហូអាស​ជា​ស្ដេច​ស្រុក​អ៊ីស្រាអែល បាន​ឡើង​ទៅ​ច្បាំង​នឹង​អាម៉ាស៊ា​ជា​ស្ដេច​ស្រុក​យូដា នៅ​ក្រុង​បេតសេមែស+ជា​ទឹក​ដី​ស្រុក​យូដា។ ២២ ក្នុង​ចម្បាំង​នោះ ពួក​យូដា​បាន​ចាញ់​ពួក​អ៊ីស្រាអែល ហើយ​ពួក​គេ​បាន​រត់​ទៅ​លំនៅ​របស់​គេ​រៀង​ៗ​ខ្លួន។ ២៣ នៅ​ក្រុង​បេតសេមែស យេហូអាស​ស្ដេច​ស្រុក​អ៊ីស្រាអែល បាន​ចាប់​អាម៉ាស៊ា​ស្ដេច​ស្រុក​យូដា ជា​កូន​យេហូអាស ត្រូវ​ជា​ចៅ​យេហូអាហាស។* បន្ទាប់​មក ពួក​គេ​បាន​ទៅ​ក្រុង​យេរូសាឡិម ហើយ​យេហូអាស​បាន​វាយ​រំលំ​កំពែង​ក្រុង​យេរូសាឡិម ចាប់​ពី​ទ្វារអេប្រាអ៊ីម+ទៅ​ដល់​ទ្វារជ្រុងកំពែង+ អស់​ប្រវែង​៤០០​ហត្ថ។* ២៤ រួច​យេហូអាស​បាន​ប្រមូល​យក​មាស​ប្រាក់​និង​ប្រដាប់​ប្រដា​ទាំង​អស់​ពី​វិហារ​ព្រះ ដែល​នៅ​ក្រោម​ការ​មើល​ខុស​ត្រូវ​របស់​អូបិឌអេដំ។ យេហូអាស​ក៏​បាន​ប្រមូល​ទ្រព្យ​ពី​ឃ្លាំង​វិមាន​ស្ដេច​ផង​ដែរ។+ គាត់​បាន​ចាប់​បណ្ដា​ជន​យក​ទៅ​ធ្វើ​ជា​ឈ្លើយ​សឹក។ បន្ទាប់​មក គាត់​ក៏​ត្រឡប់​ទៅ​ក្រុង​សាម៉ារី​វិញ។

២៥ ក្រោយ​ពី​យេហូអាស+ជា​កូន​យេហូអាហាស​ស្ដេច​ស្រុក​អ៊ីស្រាអែល+បាន​ស្លាប់ អាម៉ាស៊ា+ជា​កូន​យេហូអាស​ស្ដេច​ស្រុក​យូដា​រស់​នៅ​បាន​១៥​ឆ្នាំ​ទៀត។ ២៦ រីឯ​កិច្ចការ​ទាំង​ប៉ុន្មាន​ដែល​អាម៉ាស៊ា​បាន​ធ្វើ​តាំង​ពី​ដើម​ដល់​ចប់ សុទ្ធតែ​បាន​ត្រូវ​កត់​ទុក​ក្នុង​សៀវភៅ​នៃ​បណ្ដា​ស្ដេច​ស្រុក​យូដា​និង​បណ្ដា​ស្ដេច​ស្រុក​អ៊ីស្រាអែល។ ២៧ តាំង​ពី​ពេល​ដែល​អាម៉ាស៊ា​បាន​ឈប់​កាន់​តាម​ព្រះ​យេហូវ៉ា មាន​គេ​ឃុប​ឃិត​គ្នា​ក្បត់+នឹង​គាត់​នៅ​ក្រុង​យេរូសាឡិម។ ដូច្នេះ គាត់​ក៏​បាន​រត់​ទៅ​ក្រុង​ឡាគីស។ ប៉ុន្តែ​គេ​បាន​ចាត់​បុរស​ខ្លះ​ឲ្យ​ទៅ​តាម​គាត់​នៅ​ក្រុង​នោះ ហើយ​បាន​សម្លាប់​គាត់​ចោល​ទៅ។ ២៨ ដូច្នេះ គេ​បាន​ដាក់​សព​គាត់​លើ​រទេះ​សេះ ហើយ​នាំ​យក​មក​បញ្ចុះ​ជា​មួយ​នឹង​បុព្វ​បុរស​គាត់​នៅ​ក្នុង​ក្រុង​នៃ​ស្រុក​យូដា។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក