-
បណ្ដាស្ដេចទី១ ១៥:១៨គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៨ នៅគ្រានោះ អេសាបានយកមាសប្រាក់ទាំងអស់ដែលនៅសេសសល់ក្នុងឃ្លាំងវិហាររបស់ព្រះយេហូវ៉ា និងក្នុងឃ្លាំងវិមានរបស់ស្ដេច ទៅប្រគល់ដល់ពួកអ្នកបម្រើរបស់គាត់។ រួចស្ដេចអេសាចាត់ពួកគេឲ្យយកទៅជូនបេនហាដាតជាកូនរបស់តាប៊្រីម៉ុន ដែលត្រូវជាកូនរបស់ហេសៀន ជាស្ដេចស្រុកស៊ីរី+ ដែលអាស្រ័យនៅក្រុងដាម៉ាស់។ អេសាផ្ដាំថា៖
-
-
បណ្ដាស្ដេចទី២ ២៤:១២, ១៣គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១២ ខណៈនោះ យេហូយ៉ាគីនជាស្ដេចស្រុកយូដា រួមទាំងម្ដាយ ពួកអ្នកបម្រើ ពួកអ្នកគ្រប់គ្រង និងមន្ត្រីជាន់ខ្ពស់របស់គាត់+ បានចេញទៅសុំចុះចាញ់ស្ដេចស្រុកបាប៊ីឡូន។+ បន្ទាប់មក ស្ដេចស្រុកបាប៊ីឡូនចាប់គាត់ធ្វើជាឈ្លើយ។ នេះបានកើតឡើងនៅឆ្នាំទី៨ក្នុងរាជ្យនេប៊ូក្នេសា។+ ១៣ រួចមក នេប៊ូក្នេសាបានប្រមូលទ្រព្យសម្បត្តិទាំងអស់ពីវិហារព្រះយេហូវ៉ានិងវិមានស្ដេច។+ គាត់បានកាត់គ្រឿងមាសទាំងអស់ជាបំណែកៗ គឺគ្រឿងមាសដែលសាឡូម៉ូនជាស្ដេចស្រុកអ៊ីស្រាអែលបានធ្វើសម្រាប់វិហារព្រះយេហូវ៉ា។+ នេះបានកើតឡើងដូចព្រះយេហូវ៉ាបានប្រកាសទុកជាមុនមែន។
-
-
បណ្ដាស្ដេចទី២ ២៥:១៣-១៥គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៣ ពួកខាល់ដេបានកាត់សសរស្ពាន់+និងរទេះទឹក+ដែលនៅវិហារព្រះយេហូវ៉ា ទៅជាបំណែកៗ រួមទាំងអាងធំ*ធ្វើពីស្ពាន់+ដែលនៅវិហារព្រះយេហូវ៉ា ហើយដឹកស្ពាន់ទាំងនោះទៅស្រុកបាប៊ីឡូន។+ ១៤ ពួកគេក៏យកធុងសម្រាប់ដាក់ផេះ ប៉ែល ប្រដាប់ពន្លត់ប្រឆេះចង្កៀង ពែង និងគ្រឿងស្ពាន់ទាំងអស់ ដែលប្រើក្នុងវិហារព្រះដែរ។ ១៥ មេអង្គរក្សបានយកប្រដាប់ដាក់រងើកភ្លើង ព្រមទាំងចានគោមដែលធ្វើពីមាស+និងប្រាក់សុទ្ធ+ផងដែរ។
-