បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • កូរិនថូសទី១ ៤
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីកូរិនថូសទី១

      • អ្នក​ចាត់​ចែង​ត្រូវ​តែ​ជា​មនុស្ស​ស្មោះ​ត្រង់ (​១​-​៥​)

      • ចិត្ត​រាប​ទាប​របស់​ពួក​អ្នក​បម្រើ​ដែល​ជា​គ្រិស្ត​សាសនិក (​៦​-​១៣​)

        • «​កុំ​ធ្វើ​លើស​ពី​អ្វី​ដែល​បាន​ត្រូវ​សរសេរ​ទុក​»​ (​៦​)

        • គ្រិស្ត​សាសនិក​ជា​អ្នក​សម្ដែង​សម្រាប់​ឲ្យ​គេ​ទស្សនា (​៩​)

      • ប៉ូល​ថែ​រក្សា​កូន​ៗ​ដែល​ជា​គ្រិស្ត​សាសនិក (​១៤​-​២១​)

កូរិនថូសទី១ ៤:១

កំណត់សម្គាល់

  • *

    ឬ​«​អ្នក​ដែល​នៅ​ក្រោម​បង្គាប់​»​

ឯកសារយោង

  • +ម៉ាថ ១៣:១១; រ៉ូម ១៦:២៥, ២៦

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១៥/១២/២០១២, ទំ.  ១១-១២

    ១/១១/២០០០, ទំ.  ១៣-១៤

កូរិនថូសទី១ ៤:២

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១៥/១២/២០១២, ទំ.  ១២-១៣

កូរិនថូសទី១ ៤:៤

កំណត់សម្គាល់

  • *

    មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥

ឯកសារយោង

  • +សុភ ២១:២; រ៉ូម ១៤:១០; ហេ ៤:១៣

កូរិនថូសទី១ ៤:៥

ឯកសារយោង

  • +ម៉ាថ ៧:១
  • +សុភ ១០:៩; ២កូ ១០:១៨; ១ធី ៥:២៤, ២៥

កូរិនថូសទី១ ៤:៦

ឯកសារយោង

  • +១កូ ១:១២
  • +រ៉ូម ១២:៣; ២កូ ១២:២០; ៣យ៉ូន ៩

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/៤/២០០៨, ទំ.  ១១

កូរិនថូសទី១ ៤:៧

ឯកសារយោង

  • +យ៉ូន ៣:២៧

កូរិនថូសទី១ ៤:៨

កំណត់សម្គាល់

  • *

    ឬ​«​ស្កប់​ចិត្ត​»​

ឯកសារយោង

  • +បប ២០:៤, ៦
  • +២ធី ២:១២; បប ៣:២១

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/១/២០០៨, ទំ.  ២៦

កូរិនថូសទី១ ៤:៩

ឯកសារយោង

  • +រ៉ូម ៨:៣៦; ១កូ ១៥:៣២; ២កូ ៦:៤, ៩
  • +ហេ ១០:៣៣

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/៥/២០០៩, ទំ.  ២៦-២៧

    កិច្ចបម្រើ,

    ៨/២០០១, ទំ.  ១

កូរិនថូសទី១ ៤:១០

ឯកសារយោង

  • +១កូ ៣:១៨

កូរិនថូសទី១ ៤:១១

ឯកសារយោង

  • +២កូ ១១:២៧; ភី ៤:១២
  • +សកម្ម ១៤:១៩; ២៣:២; ២កូ ១១:២៤

កូរិនថូសទី១ ៤:១២

ឯកសារយោង

  • +សកម្ម ១៨:៣; ២០:៣៤; ១ថែ ២:៩
  • +រ៉ូម ១២:១៤; ១ពេ ៣:៩
  • +ម៉ាថ ៥:៤៤

កូរិនថូសទី១ ៤:១៣

ឯកសារយោង

  • +១ពេ ២:២៣

កូរិនថូសទី១ ៤:១៥

កំណត់សម្គាល់

  • *

    ឬ​«​គ្រូ​»។ នេះ​សំដៅ​លើ​អ្នក​ដែល​ជា​អាណាព្យាបាល​ឬ​អ្នក​ការ​ពារ​កូន​ក្មេង

ឯកសារយោង

  • +កាឡ ៤:១៩; ១ថែ ២:១១

កូរិនថូសទី១ ៤:១៦

ឯកសារយោង

  • +១កូ ១១:១; ភី ៣:១៧; ១ថែ ១:៦

កូរិនថូសទី១ ៤:១៧

ឯកសារយោង

  • +២ធី ១:១៣

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម (សិក្សា),

    ១/២០១៧, ទំ.  ៣០

កូរិនថូសទី១ ៤:១៩

កំណត់សម្គាល់

  • *

    មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥

កូរិនថូសទី១ ៤:២១

ឯកសារយោង

  • +២កូ ១៣:១០

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

១កូ. ៤:១ម៉ាថ ១៣:១១; រ៉ូម ១៦:២៥, ២៦
១កូ. ៤:៤សុភ ២១:២; រ៉ូម ១៤:១០; ហេ ៤:១៣
១កូ. ៤:៥ម៉ាថ ៧:១
១កូ. ៤:៥សុភ ១០:៩; ២កូ ១០:១៨; ១ធី ៥:២៤, ២៥
១កូ. ៤:៦១កូ ១:១២
១កូ. ៤:៦រ៉ូម ១២:៣; ២កូ ១២:២០; ៣យ៉ូន ៩
១កូ. ៤:៧យ៉ូន ៣:២៧
១កូ. ៤:៨បប ២០:៤, ៦
១កូ. ៤:៨២ធី ២:១២; បប ៣:២១
១កូ. ៤:៩រ៉ូម ៨:៣៦; ១កូ ១៥:៣២; ២កូ ៦:៤, ៩
១កូ. ៤:៩ហេ ១០:៣៣
១កូ. ៤:១០១កូ ៣:១៨
១កូ. ៤:១១២កូ ១១:២៧; ភី ៤:១២
១កូ. ៤:១១សកម្ម ១៤:១៩; ២៣:២; ២កូ ១១:២៤
១កូ. ៤:១២សកម្ម ១៨:៣; ២០:៣៤; ១ថែ ២:៩
១កូ. ៤:១២រ៉ូម ១២:១៤; ១ពេ ៣:៩
១កូ. ៤:១២ម៉ាថ ៥:៤៤
១កូ. ៤:១៣១ពេ ២:២៣
១កូ. ៤:១៥កាឡ ៤:១៩; ១ថែ ២:១១
១កូ. ៤:១៦១កូ ១១:១; ភី ៣:១៧; ១ថែ ១:៦
១កូ. ៤:១៧២ធី ១:១៣
១កូ. ៤:២១២កូ ១៣:១០
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • អានក្នុង សេចក្ដីបកប្រែពិភពលោកថ្មី (bi7)
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
  • ១៦
  • ១៧
  • ១៨
  • ១៩
  • ២០
  • ២១
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
កូរិនថូសទី១ ៤:១-២១

សំបុត្រទី១ជូនចំពោះគ្រិស្តសាសនិកនៅក្រុងកូរិនថូស

៤ យើង​ចង់​ឲ្យ​មនុស្ស​ចាត់​ទុក​យើង​ជា​អ្នក​បម្រើ​របស់*គ្រិស្ត និង​ជា​អ្នក​ចាត់​ចែង​ដែល​បាន​ទទួល​ការ​តែង​តាំង​ឲ្យ​មើល​ការ​ខុស​ត្រូវ​លើ​អាថ៌​កំបាំង​ដ៏​ពិសិដ្ឋ​របស់​ព្រះ។+ ២ ក្នុង​ករណី​នេះ អ្នក​ចាត់​ចែង​ដែល​បាន​ទទួល​ការ​តែង​តាំង​ឲ្យ​មើល​ការ​ខុស​ត្រូវ​នោះ ត្រូវ​តែ​ជា​មនុស្ស​ស្មោះ​ត្រង់។ ៣ ចំពោះ​ខ្ញុំ ទោះ​ជា​អ្នក​រាល់​គ្នា​ឬ​តុលាការ​របស់​មនុស្ស ចង់​វិនិច្ឆ័យ​ខ្ញុំ​យ៉ាង​ណា នោះ​ជា​រឿង​តូច​តាច​ទេ។ សូម្បី​តែ​ខ្ញុំ​ក៏​មិន​វិនិច្ឆ័យ​ខ្លួន​ឯង​ដែរ។ ៤ ព្រោះ​ខ្ញុំ​ដឹង​ថា​ខ្ញុំ​មិន​បាន​ធ្វើ​អ្វី​ខុស​ឡើយ។ ប៉ុន្តែ នេះ​មិន​បញ្ជាក់​ថា​ខ្ញុំ​ជា​មនុស្ស​សុចរិត​ទេ តែ​អ្នក​ដែល​វិនិច្ឆ័យ​ខ្ញុំ​គឺ​ព្រះ​យេហូវ៉ា។*+ ៥ ដូច្នេះ កុំ​វិនិច្ឆ័យ+អ្វី​សោះ​មុន​ពេល​កំណត់ ដរាប​ដល់​លោក​ម្ចាស់​មក​ដល់។ លោក​នឹង​បំភ្លឺ​ឲ្យ​ឃើញ​អ្វី​ដែល​នៅ​កំបាំង​ក្នុង​ទី​ងងឹត ក៏​នឹង​ស​ឲ្យ​ឃើញ​បំណង​ចិត្ត រួច​មនុស្ស​ម្នាក់​ៗ​នឹង​ទទួល​ការ​សរសើរ​ពី​ព្រះ។+

៦ បង​ប្អូន​អើយ ខ្ញុំ​បាន​និយាយ​សេចក្ដី​ទាំង​នេះ​ដោយ​យក​ខ្លួន​ខ្ញុំ​និង​អាប៉ូឡុស+ជា​ឧទាហរណ៍ ព្រោះ​ប្រយោជន៍​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​រៀន​គោល​ការណ៍​ដែល​ថា​៖ ​«​កុំ​ធ្វើ​លើស​ពី​អ្វី​ដែល​បាន​ត្រូវ​សរសេរ​ទុក​»។ យ៉ាង​នោះ កុំ​ឲ្យ​អ្នក​ណា​ម្នាក់​មាន​អំណួត+ ដោយ​ចាត់​ទុក​អ្នក​នេះ​ថា​ប្រសើរ​ជាង​អ្នក​នោះ។ ៧ ពី​ព្រោះ​តើ​អ្នក​ណា​បាន​ធ្វើ​ឲ្យ​អ្នក​ខុស​ពី​អ្នក​ឯ​ទៀត? អ្វី​ៗ​ដែល​អ្នក​មាន សុទ្ធ​តែ​ជា​អ្វី​ដែល​អ្នក​បាន​ទទួល មែន​ទេ?+ បើ​អ្វី​ៗ​ដែល​អ្នក​មាន ជា​អ្វី​ដែល​អ្នក​បាន​ទទួល​មែន ហេតុ​អ្វី​បាន​ជា​អ្នក​អួត​ខ្លួន​ដូច​ជា​មិន​បាន​ទទួល​វិញ?

៨ តើ​អ្នក​រាល់​គ្នា​មាន​អ្វី​សព្វ​គ្រប់*ហើយ​ឬ? តើ​អ្នក​រាល់​គ្នា​ជា​អ្នក​មាន​ហើយ​ឬ? តើ​អ្នក​រាល់​គ្នា​បាន​ចាប់​ផ្ដើម​គ្រប់​គ្រង​ជា​ស្ដេច+ ដោយ​គ្មាន​យើង​ឬ? ប៉ុន្តែ បើ​អ្នក​រាល់​គ្នា​បាន​ចាប់​ផ្ដើម​គ្រប់​គ្រង​ជា​ស្ដេច​មែន ខ្ញុំ​អរ​ណាស់ ព្រោះ​បើ​ដូច្នោះ យើង​ក៏​អាច​ចាប់​ផ្ដើម​គ្រប់​គ្រង​ជា​ស្ដេច​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ដែរ។+ ៩ ព្រោះ​តាមមើលទៅ ព្រះ​បាន​នាំ​យើង​ជា​ពួក​សាវ័ក​ចេញ​មក​លើ​ឆាក​ក្រោយ​គេ​បង្អស់ ដូច​អ្នក​ដែល​បាន​ត្រូវ​កាត់​ទោស​ប្រហារ​ជីវិត+ ពី​ព្រោះ​យើង​បាន​ទៅ​ជា​អ្នក​សម្ដែង​សម្រាប់​ឲ្យ​ពិភព​លោក+ បណ្ដា​ទេវតា និង​មនុស្ស​លោក​ទស្សនា។ ១០ យើង​ត្រូវ​គេ​ចាត់​ទុក​ជា​មនុស្ស​ល្ងង់​ខ្លៅ+ដោយ​សារ​គ្រិស្ត តែ​អ្នក​រាល់​គ្នា​ចាត់​ទុក​ខ្លួន​ជា​អ្នក​ដែល​ចេះ​ពិចារណា​ដោយ​សារ​គ្រិស្ត។ យើង​ជា​អ្នក​ទន់​ខ្សោយ តែ​អ្នក​រាល់​គ្នា​ជា​អ្នក​ខ្លាំង​ក្លា។ អ្នក​រាល់​គ្នា​មាន​កិត្តិយស តែ​យើង​ត្រូវ​គេ​មើល​ងាយ។ ១១ រហូត​ដល់​ឥឡូវ​នេះ យើង​នៅ​តែ​ស្រេក​ឃ្លាន+ ខ្វះ​សម្លៀក​បំពាក់ ត្រូវ​គេ​វាយ​ធ្វើ​បាប+ គ្មាន​ផ្ទះ​សម្បែង ១២ ហើយ​ធ្វើ​ការ​យ៉ាង​នឿយ​ហត់​ដោយ​ដៃ​របស់​យើង​ផ្ទាល់។+ កាល​ដែល​គេ​ជេរ​ប្រមាថ​យើង យើង​ជូន​ពរ​គេ​វិញ។+ កាល​ដែល​គេ​បៀត​បៀន​យើង យើង​ស៊ូ​ទ្រាំ​ដោយ​ចិត្ត​អត់​ធ្មត់។+ ១៣ កាល​ដែល​គេ​បង្កាច់​បង្ខូច​យើង យើង​និយាយ​ដោយ​ស្លូត​បូត។+ យើង​បាន​ទៅ​ជា​សំរាម​របស់​ពិភព​លោក និង​កម្អែល​នៃ​អ្វី​ៗ​ទាំង​អស់ រហូត​ដល់​ឥឡូវ​នេះ។

១៤ ខ្ញុំ​សរសេរ​អ្វី​ៗ​ទាំង​នេះ​មក​កាន់​អ្នក​រាល់​គ្នា មិន​មែន​ដើម្បី​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​អៀន​ខ្មាស​ទេ តែ​ដើម្បី​ដាស់​តឿន​អ្នក​រាល់​គ្នា​ដែល​ខ្ញុំ​ចាត់​ទុក​ដូច​កូន​ជា​ទី​ស្រឡាញ់។ ១៥ ព្រោះ​ទោះ​ជា​អ្នក​រាល់​គ្នា​អាច​មាន​អ្នក​ថែ​រក្សា*១០.០០០​នាក់​ក្នុង​ចំណោមអ្នក​កាន់​តាម​គ្រិស្ត​ក៏​ដោយ អ្នក​រាល់​គ្នា​ប្រាកដ​ជា​មិន​មាន​ឪពុក​ជា​ច្រើន​ទេ ព្រោះ​ដោយ​សារ​គ្រិស្ត​យេស៊ូ ខ្ញុំ​បាន​ទៅ​ជា​ឪពុក​របស់​អ្នក​រាល់​គ្នា​តាម​រយៈ​ដំណឹង​ល្អ។+ ១៦ ដូច្នេះ ខ្ញុំ​សូម​លើក​ទឹក​ចិត្ត​អ្នក​រាល់​គ្នា​ឲ្យ​យក​តម្រាប់​ខ្ញុំ។+ ១៧ ហេតុ​នេះ ខ្ញុំ​នឹង​ចាត់​ធីម៉ូថេ​ឲ្យ​មក​ឯ​អ្នក​រាល់​គ្នា ព្រោះ​គាត់​ជា​កូន​ដ៏​ស្មោះ​ត្រង់​និង​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ​ក្នុង​លោក​ម្ចាស់។ គាត់​នឹង​រំលឹក​អ្នក​រាល់​គ្នា​អំពី​វិធី​ផ្សេង​ៗ​ដែល​ខ្ញុំ​ប្រើ​ក្នុង​កិច្ច​បម្រើ​គ្រិស្ត​យេស៊ូ+ ដូច​ខ្ញុំ​បង្រៀន​ក្នុង​ក្រុម​ជំនុំ​ទាំង​ឡាយ​នៅ​គ្រប់​ទី​កន្លែង។

១៨ អ្នក​ខ្លះ​អួត​ខ្លួន ហាក់​ដូច​ជា​ខ្ញុំ​នឹង​មិន​មក​ឯ​អ្នក​រាល់​គ្នា​ទេ។ ១៩ ប៉ុន្តែ ប្រសិន​បើ​ស្រប​តាម​បំណង​ប្រាថ្នា​របស់​ព្រះ​យេហូវ៉ា* នោះ​ខ្ញុំ​នឹង​មក​ឯ​អ្នក​រាល់​គ្នាក្នុង​ពេល​ឆាប់​ៗ ហើយ​ពេល​នោះ​ខ្ញុំ​នឹង​ដឹង​ច្បាស់​ថា​ពួក​អ្នក​ដែល​អួត​ខ្លួន ពិត​ជា​មានឫទ្ធានុភាព​របស់​ព្រះ​ណែនាំ​ឬ​យ៉ាង​ណា មិន​មែន​ខ្ញុំ​ចង់​ដឹង​សម្ដី​របស់​ពួក​គេ​ទេ។ ២០ ព្រោះ​អ្វី​ដែល​បញ្ជាក់​ថា​បុគ្គល​ម្នាក់​នៅ​ក្រោម​រាជាណាចក្រ​របស់​ព្រះ មិន​មែន​អាស្រ័យ​លើ​អ្វី​ដែល​គាត់​និយាយ​ទេ តែ​អាស្រ័យ​លើ​អ្វី​ដែល​គាត់​ប្រព្រឹត្ត​ដែល​បង្ហាញ​នូវ​ឫទ្ធានុភាព​របស់​ព្រះ។ ២១ តើ​អ្នក​រាល់​គ្នា​ចង់​បាន​មួយ​ណា? តើ​ចង់​ឲ្យ​ខ្ញុំ​មក​ឯ​អ្នក​រាល់​គ្នា​ដោយ​មាន​រំពាត់+ ឬ​ដោយ​មាន​សេចក្ដី​ស្រឡាញ់​និង​ចិត្ត​ស្លូត​បូត?

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក