បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ៨/០១ ទំ. ១
  • អ្នកគឺជា‹អ្វីដែលសំរាប់មើលលេង›

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • អ្នកគឺជា‹អ្វីដែលសំរាប់មើលលេង›
  • ២០០១ កិច្ចបំរើព្រះរាជាណាចក្រយើង
  • អត្ថបទស្រដៀងគ្នា
  • ទេវតាទាំងឡាយជា«វិញ្ញាណដែលបំពេញកិច្ចបម្រើសាធារណៈ»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៩
  • ពួកទេវតា តើពួកគេមានអានុភាពលើជីវិតយើងយ៉ាងណា?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៦
  • ចូរ​យក​តម្រាប់​ពួក​ទេវតា​ដ៏​ស្មោះ​ត្រង់
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៥
  • របៀបដែលទេវតាអាចជួយលោកអ្នក
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់ផ្សព្វផ្សាយ) ២០១៧
មើលបន្ថែមទៀត
២០០១ កិច្ចបំរើព្រះរាជាណាចក្រយើង
km ៨/០១ ទំ. ១

អ្នក​គឺ​ជា​‹អ្វី​ដែល​សំរាប់​មើល​លេង›

១ សាវ័ក​ប៉ុល​បាន​សរសេរ​ថា៖ «យើង​ខ្ញុំ​បាន​ត្រឡប់​ជា​ទី​ដែល​សំរាប់​ឲ្យ​លោកីយ​បាន​មើល​លេង គឺ​ដល់​ទាំង​ពួក​ទេវតា នឹង​ពួក​មនុស្ស​ផង»។ (កូរិនថូសទី១ ៤:៩) តើ​មាន​ន័យ​អ្វី? ហើយ​សព្វ​ថ្ងៃ​នេះ តើ​នេះ​គួរ​មាន​អានុភាព​អ្វី​មក​លើ​យើង​ក្នុង​កិច្ច​បំរើ?

២ ចំពោះ​អ្នក​នៅ​ទី​ក្រុង​កូរិនថូស ពាក្យ​ថា​«ទី​សំរាប់​មើល​លេង»​ទំនង​ជា​បាន​នាំ​ឲ្យ​គេ​គិត​អំពី​កីឡា​នៅ​ទី​ក្រុង​រ៉ូម​ពី​បុរាណ ជា​ការ​ប្រកួត​ប្រជែង​ដោយ​ប្រយុទ្ធ​គ្នា ដែល​ក្នុង​នោះ​មាន​មនុស្ស​ជាប់​ទោស​ដល់​ស្លាប់​ត្រូវ​បណ្ដើរ​ហែ​មុខ​គេ​ឲ្យ​មនុស្ស​រាប់​ពាន់​នាក់​ឃើញ​មុន​ដែល​គេ​ត្រូវ​សម្លាប់​យ៉ាង​ព្រៃផ្សៃ។ ស្រដៀង​គ្នា​ដែរ ទាំង​មនុស្ស​ទាំង​ទេវតា​បាន​សង្កេត​ឃើញ​សេចក្ដី​ទុក្ខ​វេទនា​របស់​គ្រីស្ទាន​ទាំង​ប៉ុន្មាន​នៅ​សតវត្ស​ទី​១ ដែល​បាន​រង​ទុក្ខ​ដោយ​ព្រោះ​ការ​ធ្វើ​បន្ទាល់​ពី​សេចក្ដី​ពិត។ (ហេព្រើរ ១០:៣២, ៣៣) គេ​បាន​មាន​ឥទ្ធិពល​ទៅ​លើ​មនុស្ស​ជា​ច្រើន​ដោយ​រក្សា​ភាព​ស្មោះ​ត្រង់​របស់​គេ ដូច​ជា​ការ​ស៊ូទ្រាំ​របស់​យើង​មាន​ឥទ្ធិពល​ដែរ​ក្នុង​គ្រា​បច្ចុប្បន្ន។ តើ​អ្នក​ណា​កំពុង​តែ​មើល​យើង?

៣ លោកីយ៍​និង​មនុស្ស: ជួន​កាល ប្រព័ន្ធ​ពត៌​មាន​បោះ​ពុម្ព​ផ្សាយ​រឿង​អំពី​សកម្មភាព​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា។យើង​សប្បាយ​ចិត្ត​ពេល​មាន​គេ​និយាយ​ល្អ​ពី​យើង​និង​បញ្ជាក់​ការ​ពិត​អំពី​កិច្ចការ​របស់​យើង​ដោយ​មិន​លំអៀង​ទេ តែ​យើង​ក៏​ដឹង​ទុក​ជា​មុន​ថា ជួន​កាល​ក៏​នឹង​មាន​គេ​និយាយ​អាក្រក់​អំពី​យើង​ដែរ។ យ៉ាង​ក៏​ដោយ​ យើង​បន្ត​ចាត់​ទុក​ខ្លួន​ឯង​ជា​អ្នក​បំរើ​របស់​ព្រះ ទោះ​«គេ​និយាយ​អាក្រក់ ឬ​ល្អ​ក្ដី»។ (កូរិនថូសទី២ ៦:៤, ៨) អ្នក​ដែល​កំពុង​តែ​មើល​យើង​ទាំង​មាន​ចិត្ត​ស្មោះ​និង​យល់​ឃើញ​ច្បាស់ ថា​យើង​គឺ​ជា​សិស្ស​ពិត​របស់​ព្រះ​យេស៊ូ​គ្រីស្ទ។

៤ ទេវតា: សត្តនិករ​វិញ្ញាណ​ក៏​ទត​ឃើញ​យើង​ដែរ។ អារក្ស​និង​ពួក​បិសាច​របស់​វា​កំពុង​តែ​មើល តែ​ដោយ​«មាន​សេចក្ដី​ឃោរឃៅ​ជា​ខ្លាំង» និង​ចង់​បញ្ឈប់​‹ការ​ធ្វើ​បន្ទាល់​ពី​ព្រះ​យេស៊ូ›។ (វិវរណៈ ១២:៩, ១២, ១៧) ទេវតា​ស្មោះ​ត្រង់​របស់​ព្រះ​ក៏​ទត​មើល​ហើយ​អរ​សប្បាយ​ពេល​អ្នក​ដែល​ធ្វើ​បាប​ប្រែ​ចិត្ត​វិញ។ (លូកា ១៥:១០) យើង​គួរ​បាន​កម្លាំង​ឡើង​វិញ​ដោយ​ដឹង​ថា ទេវតា​ចាត់​ទុក​កិច្ច​បំរើ​របស់​យើង​ជា​កិច្ចការ​ដ៏​សំខាន់​បំផុត និង​ដែល​មាន​ប្រយោជន៍​ច្រើន​បំផុត​លើ​ផែនដី​នៅ​សព្វ​ថ្ងៃ​នេះ!—វិវរណៈ ១៤:៦, ៧

៥ ពេល​អ្នក​ប្រឈម​ការ​ប្រឆាំង​ឬ​ក៏​គិត​ថា​កិច្ច​បំរើ​របស់​អ្នក​មិន​បង្កើត​ផល សូម​នឹក​ចាំ​ថា បុគ្គល​ទូទាំង​សកលលោក​កំពុង​តែ​មើល​អ្នក។ ការ​ស៊ូទ្រាំ​យ៉ាង​ស្មោះ​ត្រង់​របស់​អ្នក បញ្ជាក់​យ៉ាង​ល្អិតល្អន់​អំពី​លក្ខណៈ​របស់​អ្នក។ នៅ​ទីបំផុត ‹ការ​ត​យ៉ាង​ល្អ​ដើម្បី​ជំនឿ›​ដែល​អ្នក​ប្រឹង​ធ្វើ​ទៅ​នោះ នឹង​ជួយ​អ្នក​មាន​សមត្ថភាព​‹តោង​ចាប់​ជីវិត​អស់កល្ប​ជានិច្ច​ឲ្យ​ខ្ជាប់›។—ធីម៉ូថេទី១ ៦:១២

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក