បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • សាំយូអែលទី១ ២
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីសាំយូអែលទី១

      • សេចក្ដី​អធិដ្ឋាន​របស់​ហាណា (​១​-​១១​)

      • កូន​ប្រុស​ពីរ​នាក់​របស់​អេលី​ធ្វើ​អំពើ​ខុស​ឆ្គង (​១២​-​២៦​)

      • ព្រះ​យេហូវ៉ា​វិនិច្ឆ័យ​កូន​ចៅ​របស់​អេលី (​២៧​-​៣៦​)

សាំយូអែលទី១ ២:១

កំណត់សម្គាល់

  • *

    ន័យ​ត្រង់​«​ស្នែង​»។ មើល​និយម​ន័យ​ពាក្យ​«​ស្នែង​»​

ឯកសារយោង

  • +ចសព ១៣:៦; លូក ១:៤៦

សាំយូអែលទី១ ២:២

ឯកសារយោង

  • +ដច ១៥:១១; បច ៤:៣៥; ចសព ៧៣:២៥; ៨៦:៨; ៨៩:៦
  • +បច ៣២:៤

សាំយូអែលទី១ ២:៣

ឯកសារយោង

  • +យ៉ូប ៣៦:៤; ៣៧:១៦; រ៉ូម ១១:៣៣

សាំយូអែលទី១ ២:៤

ឯកសារយោង

  • +អេ ៤០:២៩

សាំយូអែលទី១ ២:៥

ឯកសារយោង

  • +លូក ១:៥៣
  • +១សាំ ១:១១, ២០

សាំយូអែលទី១ ២:៦

កំណត់សម្គាល់

  • *

    ឬ​«​ហ្ស៊ីអូល​»​សំដៅ​លើ​ផ្នូរ​ទូទៅ​របស់​មនុស្សជាតិ។ មើល​និយម​ន័យ​ពាក្យ​«​ផ្នូរ​»​

ឯកសារយោង

  • +បច ៣២:៣៩; យ៉ូប ១៤:១៣; ចសព ៣០:៣; ៤៩:១៥; ៦៨:២០; ហូ ១៣:១៤; យ៉ូន ១១:២៤; ១កូ ១៥:៥៥

សាំយូអែលទី១ ២:៧

ឯកសារយោង

  • +បច ៨:១៨; ២៨:១២; ២ប្រ ១:១១, ១២; យ៉ូប ៤២:១២; សុភ ១០:២២
  • +ចសព ៧៥:៧

សាំយូអែលទី១ ២:៨

កំណត់សម្គាល់

  • *

    ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​គំនរ​សំរាម​»​

ឯកសារយោង

  • +ចសព ១១៣:៥, ៧; លូក ១:៥២
  • +ចសព ១០២:២៥

សាំយូអែលទី១ ២:៩

ឯកសារយោង

  • +ចសព ៩១:១១; ៩៧:១០; ១២១:៣
  • +ចសព ៣៧:២៨
  • +ចសព ៣៣:១៦; សាក ៤:៦

សាំយូអែលទី១ ២:១០

កំណត់សម្គាល់

  • *

    ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​ពួក​អ្នក​ដែល​ប្រឆាំង​ព្រះ​យេហូវ៉ា​នឹង​ភ័យ​ស្លុត​»​

  • *

    ន័យ​ត្រង់​«​ស្នែង​»។ មើល​និយម​ន័យ​ពាក្យ​«​ស្នែង​»​

ឯកសារយោង

  • +ដច ១៥:៦
  • +១សាំ ៧:១០; ២សាំ ២២:១៤; ចសព ១៨:១៣
  • +ចសព ៩៦:១៣; សកម្ម ១៧:៣១
  • +ចសព ២:៦; ១១០:១; ម៉ាថ ២៨:១៨
  • +លូក ១:៦៩; សកម្ម ៤:២៧

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/៧/២០០៥, ទំ.  ២៩

សាំយូអែលទី១ ២:១១

ឯកសារយោង

  • +១សាំ ១:១១; ៣:១, ១៥

សាំយូអែលទី១ ២:១២

ឯកសារយោង

  • +១សាំ ២:២២

សាំយូអែលទី១ ២:១៣

ឯកសារយោង

  • +ចល ៧:៣៤

សាំយូអែលទី១ ២:១៥

ឯកសារយោង

  • +ចល ៣:៣-៥

សាំយូអែលទី១ ២:១៦

ឯកសារយោង

  • +ចល ៣:១៦; ៧:២៥, ៣១

សាំយូអែលទី១ ២:១៧

ឯកសារយោង

  • +១សាំ ២:២៩

សាំយូអែលទី១ ២:១៨

កំណត់សម្គាល់

  • *

    មើល​និយម​ន័យ​ពាក្យ​«​អេផូឌ​»​

ឯកសារយោង

  • +១សាំ ២:១១; ៣:១៥
  • +២សាំ ៦:១៤

សាំយូអែលទី១ ២:១៩

កំណត់សម្គាល់

  • *

    ន័យ​ត្រង់​«​អាវ​វែង​តូច​គ្មាន​ដៃ​»​

ឯកសារយោង

  • +ដច ២៣:១៤; ១សាំ ១:៣, ២១

សាំយូអែលទី១ ២:២០

ឯកសារយោង

  • +១សាំ ១:២៧, ២៨

សាំយូអែលទី១ ២:២១

ឯកសារយោង

  • +ដក ២១:១, ២; ១សាំ ១:១៩
  • +១សាំ ២:២៦; ៣:១៩

សាំយូអែលទី១ ២:២២

ឯកសារយោង

  • +១សាំ ២:១២-១៧
  • +ដច ៣៨:៨; ចល ២១:៦

សាំយូអែលទី១ ២:២៥

កំណត់សម្គាល់

  • *

    ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​នោះ​ព្រះ​នឹង​សម្រេច​ក្ដី​ឲ្យ​គាត់​»​

ឯកសារយោង

  • +ជប ១៥:៣១; ១សាំ ២:១៧; ៣:១៣, ១៤
  • +សុភ ២៩:១; ៣០:១៧

សាំយូអែលទី១ ២:២៦

ឯកសារយោង

  • +១សាំ ២:២១

សាំយូអែលទី១ ២:២៧

កំណត់សម្គាល់

  • *

    ន័យ​ត្រង់​«​ផារ៉ូ​និង​ពួក​អ្នក​ផ្ទះ​របស់​គាត់​»​

ឯកសារយោង

  • +ដច ៤:១៤, ២៧

សាំយូអែលទី១ ២:២៨

កំណត់សម្គាល់

  • *

    ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​ដុត​គ្រឿង​បូជា​ឲ្យ​ហុយ​ផ្សែង​»​

ឯកសារយោង

  • +ដច ២៨:១; ចល ៨:១២; ជប ១៧:៥, ៨
  • +ជប ១៨:៧
  • +ចល ២:៣; ៦:១៦; ១០:១៤; ជប ៥:៩; ១៨:៩

សាំយូអែលទី១ ២:២៩

ឯកសារយោង

  • +ដច ២៥:៨; យ៉ូស ១៨:១; ១សាំ ១:៣
  • +១សាំ ២:១៤-១៦

សាំយូអែលទី១ ២:៣០

ឯកសារយោង

  • +ដច ២៨:៤៣
  • +ចសព ១៨:២០; ៩១:១៤

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១៥/២/២០១៣, ទំ.  ២៥-២៦

សាំយូអែលទី១ ២:៣១

ឯកសារយោង

  • +១សាំ ៣:១៤; ៤:១១, ១៨; ២២:១៨; ១បស ២:២៧

សាំយូអែលទី១ ២:៣២

ឯកសារយោង

  • +ចសព ៧៨:៦០, ៦១

សាំយូអែលទី១ ២:៣៣

ឯកសារយោង

  • +១សាំ ២២:១៨, ២១

សាំយូអែលទី១ ២:៣៤

ឯកសារយោង

  • +១សាំ ៤:១១, ១៧

សាំយូអែលទី១ ២:៣៥

កំណត់សម្គាល់

  • *

    មាន​ន័យ​ថា​កូន​ចៅ​គាត់​នឹង​ធ្វើ​ជា​សង្ឃ​ត​រៀង​ទៅ

ឯកសារយោង

  • +១បស ២:២៧, ៣៥; ១ប្រ ២៩:២២

សាំយូអែលទី១ ២:៣៦

កំណត់សម្គាល់

  • *

    ន័យ​ត្រង់​«​នំ​ប៉័ង​»​

  • *

    ន័យ​ត្រង់​«​នំ​ប៉័ង​មួយ​ដុំ​»​

ឯកសារយោង

  • +ចល ២:៣; ជប ៥:៩

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

១សាំ. ២:១ចសព ១៣:៦; លូក ១:៤៦
១សាំ. ២:២ដច ១៥:១១; បច ៤:៣៥; ចសព ៧៣:២៥; ៨៦:៨; ៨៩:៦
១សាំ. ២:២បច ៣២:៤
១សាំ. ២:៣យ៉ូប ៣៦:៤; ៣៧:១៦; រ៉ូម ១១:៣៣
១សាំ. ២:៤អេ ៤០:២៩
១សាំ. ២:៥លូក ១:៥៣
១សាំ. ២:៥១សាំ ១:១១, ២០
១សាំ. ២:៦បច ៣២:៣៩; យ៉ូប ១៤:១៣; ចសព ៣០:៣; ៤៩:១៥; ៦៨:២០; ហូ ១៣:១៤; យ៉ូន ១១:២៤; ១កូ ១៥:៥៥
១សាំ. ២:៧បច ៨:១៨; ២៨:១២; ២ប្រ ១:១១, ១២; យ៉ូប ៤២:១២; សុភ ១០:២២
១សាំ. ២:៧ចសព ៧៥:៧
១សាំ. ២:៨ចសព ១១៣:៥, ៧; លូក ១:៥២
១សាំ. ២:៨ចសព ១០២:២៥
១សាំ. ២:៩ចសព ៩១:១១; ៩៧:១០; ១២១:៣
១សាំ. ២:៩ចសព ៣៧:២៨
១សាំ. ២:៩ចសព ៣៣:១៦; សាក ៤:៦
១សាំ. ២:១០ដច ១៥:៦
១សាំ. ២:១០១សាំ ៧:១០; ២សាំ ២២:១៤; ចសព ១៨:១៣
១សាំ. ២:១០ចសព ៩៦:១៣; សកម្ម ១៧:៣១
១សាំ. ២:១០ចសព ២:៦; ១១០:១; ម៉ាថ ២៨:១៨
១សាំ. ២:១០លូក ១:៦៩; សកម្ម ៤:២៧
១សាំ. ២:១១១សាំ ១:១១; ៣:១, ១៥
១សាំ. ២:១២១សាំ ២:២២
១សាំ. ២:១៣ចល ៧:៣៤
១សាំ. ២:១៥ចល ៣:៣-៥
១សាំ. ២:១៦ចល ៣:១៦; ៧:២៥, ៣១
១សាំ. ២:១៧១សាំ ២:២៩
១សាំ. ២:១៨១សាំ ២:១១; ៣:១៥
១សាំ. ២:១៨២សាំ ៦:១៤
១សាំ. ២:១៩ដច ២៣:១៤; ១សាំ ១:៣, ២១
១សាំ. ២:២០១សាំ ១:២៧, ២៨
១សាំ. ២:២១ដក ២១:១, ២; ១សាំ ១:១៩
១សាំ. ២:២១១សាំ ២:២៦; ៣:១៩
១សាំ. ២:២២១សាំ ២:១២-១៧
១សាំ. ២:២២ដច ៣៨:៨; ចល ២១:៦
១សាំ. ២:២៥ជប ១៥:៣១; ១សាំ ២:១៧; ៣:១៣, ១៤
១សាំ. ២:២៥សុភ ២៩:១; ៣០:១៧
១សាំ. ២:២៦១សាំ ២:២១
១សាំ. ២:២៧ដច ៤:១៤, ២៧
១សាំ. ២:២៨ដច ២៨:១; ចល ៨:១២; ជប ១៧:៥, ៨
១សាំ. ២:២៨ជប ១៨:៧
១សាំ. ២:២៨ចល ២:៣; ៦:១៦; ១០:១៤; ជប ៥:៩; ១៨:៩
១សាំ. ២:២៩ដច ២៥:៨; យ៉ូស ១៨:១; ១សាំ ១:៣
១សាំ. ២:២៩១សាំ ២:១៤-១៦
១សាំ. ២:៣០ដច ២៨:៤៣
១សាំ. ២:៣០ចសព ១៨:២០; ៩១:១៤
១សាំ. ២:៣១១សាំ ៣:១៤; ៤:១១, ១៨; ២២:១៨; ១បស ២:២៧
១សាំ. ២:៣២ចសព ៧៨:៦០, ៦១
១សាំ. ២:៣៣១សាំ ២២:១៨, ២១
១សាំ. ២:៣៤១សាំ ៤:១១, ១៧
១សាំ. ២:៣៥១បស ២:២៧, ៣៥; ១ប្រ ២៩:២២
១សាំ. ២:៣៦ចល ២:៣; ជប ៥:៩
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
  • ១៦
  • ១៧
  • ១៨
  • ១៩
  • ២០
  • ២១
  • ២២
  • ២៣
  • ២៤
  • ២៥
  • ២៦
  • ២៧
  • ២៨
  • ២៩
  • ៣០
  • ៣១
  • ៣២
  • ៣៣
  • ៣៤
  • ៣៥
  • ៣៦
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
សាំយូអែលទី១ ២:១-៣៦

សៀវភៅសាំយូអែលទី១

២ បន្ទាប់​មក ហាណា​អធិដ្ឋាន​ទៅ​ព្រះ​ថា​៖

​«​ខ្ញុំ​ត្រេក​អរ​ដោយ​សារ​ព្រះ​យេហូវ៉ា+

ព្រះ​យេហូវ៉ា​បាន​ផ្ដល់​កម្លាំង*ឲ្យ​ខ្ញុំ។

ខ្ញុំ​ហ៊ាន​ពោល​ពាក្យ​តតាំង​នឹង​សត្រូវ​របស់​ខ្ញុំ

ពី​ព្រោះ​សេចក្ដី​សង្គ្រោះ​របស់​លោក​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អំណរ​ខ្លាំង​ពន់​ពេក។

 ២ គ្មាន​ព្រះ​ណា​ដែល​បរិសុទ្ធ​ដូច​ព្រះ​យេហូវ៉ា​ឡើយ

គឺ​មាន​តែ​លោក​ប៉ុណ្ណោះ។+

ព្រះ​របស់​យើង​រឹង​មាំ​ដូច​ថ្ម​ដា គ្មាន​ព្រះ​ណា​ដូច​លោក​ទេ។+

 ៣ កុំ​ឲ្យ​អ្នក​ពោល​ពាក្យ​អួត​ក្អេង​ក្អាង​ឡើយ

កុំ​ឲ្យ​អំណួត​ចេញ​ពី​មាត់​របស់​អ្នក​ឲ្យ​សោះ

ព្រោះ​ព្រះ​យេហូវ៉ា​ជា​ព្រះ​ដែល​ជ្រាប​អ្វី​ៗ​ទាំង​អស់+

ហើយ​លោក​វិនិច្ឆ័យ​ដោយ​យុត្តិធម៌។

 ៤ ធ្នូ​របស់​មនុស្ស​ខ្លាំង​ពូកែ​បាន​បាក់​បែក​ខ្ទេច​ខ្ទី​អស់​ទៅ

ប៉ុន្តែ​ពួក​អ្នក​ដែល​ខ្សោយ បាន​ទទួល​កម្លាំង​ឡើង​វិញ។+

 ៥ ពួក​អ្នក​ដែល​បរិភោគ​ឆ្អែត បែរ​ជា​ទៅ​បម្រើ​គេ​ដើម្បី​បាន​អាហារ

ចំណែក​ពួក​អ្នក​ដែល​អត់​ឃ្លាន ពួក​គេ​បែរ​ជា​បរិភោគ​ឆ្អែត​វិញ។+

ឯ​ស្ត្រី​ដែល​មិន​អាច​មាន​កូន បែរ​ជា​បង្កើត​កូន​បាន​ដល់​ទៅ​៧​នាក់+

តែ​ស្ត្រី​ដែល​មាន​កូន​ច្រើន នឹង​លែង​មាន​កូន​ទៀត។

 ៦ ព្រះ​យេហូវ៉ា​អាច​បំផ្លាញ​ជីវិត ហើយ​លោក​ក៏​អាច​រក្សា​ជីវិត​ដែរ

លោក​អាច​នាំ​ជីវិត​មនុស្ស​ទៅ​ឯ​ផ្នូរ* ហើយ​លោក​ក៏​អាច​ប្រោស​ពួក​គេ​ពី​ផ្នូរ​ឲ្យ​រស់​ឡើង​វិញ​ដែរ។+

 ៧ ព្រះ​យេហូវ៉ា​អាច​ធ្វើ​ឲ្យ​មនុស្ស​ទៅ​ជា​ក្រ ហើយ​លោក​ក៏​អាច​ធ្វើ​ឲ្យ​ពួក​គេ​ទៅ​ជា​មាន​ដែរ។+

លោក​អាច​ធ្វើ​ឲ្យ​ពួក​គេ​អាប់​ឱន ហើយ​លោក​ក៏​អាច​លើក​តម្កើង​ពួក​គេ​ឡើង​ដែរ។+

 ៨ លោក​លើក​មនុស្ស​ទន់​ទាប​ឡើង​ពី​ធូលី​ដី

ហើយ​លោក​លើក​មនុស្ស​ក្រី​ក្រ​ឡើង​ពី​គំនរ​ផេះ*+

ដើម្បី​ឲ្យ​ពួក​គេ​អង្គុយ​ជា​មួយ​នឹង​ពួក​មាន​ឋានៈ​ខ្ពស់

លោក​ឲ្យ​ពួក​គេ​អង្គុយ​នៅ​កន្លែង​កិត្តិយស។

គ្រឹះ​ផែនដី​ជា​របស់​ព្រះ​យេហូវ៉ា+

ហើយ​លោក​ដាក់​ផែនដី​នៅ​លើ​គ្រឹះ​ទាំង​នោះ។

 ៩ លោក​ការពារ​អ្នក​ដែល​មាន​ភក្ដី​ភាព​ចំពោះ​លោក+

ប៉ុន្តែ មនុស្ស​ទុច្ចរិត​នឹង​ត្រូវ​បំផ្លាញ​ក្នុង​ទី​ងងឹត+

ព្រោះ​មនុស្ស​មិន​អាច​មាន​ជ័យ​ជម្នះ ដោយ​អាង​កម្លាំង​របស់​ខ្លួន​ឡើយ។+

១០ ព្រះ​យេហូវ៉ា​នឹង​បំផ្លាញ​ពួក​អ្នក​ដែល​ប្រឆាំង​លោក*+

លោក​នឹង​បញ្ចេញ​ផ្គរ​លាន់​ពី​លើ​មេឃ​មក​ទាស់​នឹង​ពួក​គេ។+

ព្រះ​យេហូវ៉ា​នឹង​វិនិច្ឆ័យ​ផែនដី​ទាំង​មូល+

ហើយ​លោក​នឹង​ផ្ដល់​អំណាច​ដល់​ស្ដេច​ដែល​លោក​បាន​តែង​តាំង+

ព្រម​ទាំង​តម្កើង​អំណាច*របស់​អ្នក​ដែល​លោក​បាន​រើស​តាំង​»។+

១១ រួច​មក អេលកាណា​បាន​ត្រឡប់​ទៅ​ផ្ទះ​នៅ​ក្រុង​រ៉ាម៉ា​វិញ។ ក៏​ប៉ុន្តែ កូន​តូច​នោះ​នៅ​បម្រើ​ព្រះ​យេហូវ៉ា+ជា​មួយ​នឹង​អេលី​ដែល​ជា​សង្ឃ។

១២ ចំណែក​កូន​ប្រុស​ៗ​របស់​អេលី ពួក​គេ​ជា​មនុស្ស​ទុច្ចរិត។+ ពួក​គេ​គ្មាន​ការ​គោរព​ចំពោះ​ព្រះ​យេហូវ៉ា​ទេ។ ១៣ ស្ដី​អំពី​ចំណែក​ដែល​ពួក​សង្ឃ​មាន​សិទ្ធិ​ទទួល​ពី​បណ្ដា​ជន នេះ​ជា​អ្វី​ដែល​កូន​ប្រុស​ៗ​អេលី​បាន​ធ្វើ+ គឺ​កាល​ណា​មនុស្ស​ណា​ម្នាក់​មក​ជូន​គ្រឿង​បូជា ហើយ​ឲ្យ​សាច់​យក​ទៅ​ស្ងោរ នោះ​អ្នក​បម្រើ​ម្នាក់​របស់​សង្ឃ​កាន់​សម​ធំ​មួយ​មក។ ១៤ អ្នក​បម្រើ​នោះ​យក​សម​ទៅ​ចាក់​សាច់​ក្នុង​ឆ្នាំង​ណា​មួយ។ ពេល​ដែល​អ្នក​បម្រើ​ដក​សម​មក​វិញ សាច់​ផ្នែក​ណា​ដែល​ជាប់​នឹង​សម សង្ឃ​ទុក​សម្រាប់​ខ្លួន​ឯង។ នោះ​ជា​អ្វី​ដែល​ពួក​គេ​ធ្វើ​ចំពោះ​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​អស់​ដែល​មក​ជូន​គ្រឿង​បូជា​នៅ​ក្រុង​ស៊ីឡូរ។ ១៥ មិន​ត្រឹម​តែ​ប៉ុណ្ណោះ មុន​ពេល​គេ​ដុត​ខ្លាញ់​នៃ​គ្រឿង​បូជា+ អ្នក​បម្រើ​ម្នាក់​របស់​សង្ឃ​បាន​ទៅ​និយាយ​នឹង​អ្នក​ជូន​ថា​៖ ​«​ចូរ​ឲ្យ​សាច់​ទៅ​សង្ឃ​ដើម្បី​អាំង ព្រោះ​គាត់​មិន​ទទួល​សាច់​ស្ងោរ​ពី​អ្នក​ទេ គឺ​ទទួល​តែ​សាច់​ឆៅ​ប៉ុណ្ណោះ​»។ ១៦ ពេល​ដែល​អ្នក​នោះ​និយាយ​ថា​៖ ​«​ចាំ​ឲ្យ​គេ​ដុត​ខ្លាញ់​ហើយ​សិន+ រួច​សឹម​យក​តាម​ចិត្ត​ចុះ​»។ អ្នក​បម្រើ​សង្ឃ​តប​ថា​៖ ​«​អត់​ទេ! ឲ្យ​សាច់​មក​ភ្លាម បើ​មិន​ឲ្យ​ទេ ខ្ញុំ​នឹង​ចាប់​យក​ទៅ!​»។ ១៧ ដោយ​ហេតុ​នេះ ពួក​អ្នក​បម្រើ​សង្ឃ​មាន​កំហុស​កាន់​តែ​ធំ​ចំពោះ​ព្រះ​យេហូវ៉ា+ ដោយ​សារ​ពួក​គេ​មើល​ងាយ​គ្រឿង​បូជា​របស់​ព្រះ​យេហូវ៉ា។

១៨ នៅ​ពេល​នោះ សាំយូអែល​កំពុង​បម្រើ+នៅ​ចំពោះ​មុខ​ព្រះ​យេហូវ៉ា។ ទោះ​បី​គាត់​ជា​ក្មេង​តូច​ក៏​ដោយ គាត់​ពាក់​អាវ​អេផូឌ*ធ្វើ​ពី​ក្រណាត់​សាច់​ល្អ។+ ១៩ ម្យ៉ាង​ទៀត ជា​រៀង​រាល់​ឆ្នាំ ម្ដាយ​របស់​សាំយូអែល​ធ្វើ​អាវ​វែង​តូច​មួយ*សម្រាប់​គាត់។ នាង​យក​អាវ​នោះ​ឲ្យ​គាត់ ពេល​ដែល​នាង​និង​ប្ដី​នាង​ធ្វើ​ដំណើរ​ឡើង​ទៅ​ជូន​គ្រឿង​បូជា។+ ២០ អេលី​បាន​ជូន​ពរ​អេលកាណា​និង​ប្រពន្ធ​ថា​៖ ​«​សូម​ព្រះ​យេហូវ៉ា​ឲ្យ​ប្រពន្ធ​អ្នក​មាន​កូន​មួយ​ទៀត ជំនួស​កូន​ដែល​អ្នក​បាន​ជូន​ព្រះ​យេហូវ៉ា​»។+ រួច​ពួក​គាត់​ត្រឡប់​ទៅ​ផ្ទះ​វិញ។ ២១ ព្រះ​យេហូវ៉ា​បាន​ធ្វើ​តាម​សេចក្ដី​អធិដ្ឋាន​របស់​ហាណា។ ក្រោយ​មក នាង​ក៏​មាន​កូន​ថែម​ទៀត​គឺ+ កូន​ប្រុស​បី​នាក់ និង​កូន​ស្រី​ពីរ​នាក់។ រីឯ​ក្មេង​ប្រុស​សាំយូអែល​ក៏​ធំ​ឡើង​នៅ​ចំពោះ​មុខ​ព្រះ​យេហូវ៉ា។+

២២ ឥឡូវ អេលី​មាន​វ័យ​ចាស់​ណាស់​ហើយ។ គាត់​បាន​ឮ​អំពី​អ្វី​ទាំង​អស់​ដែល​កូន​ប្រុស​ៗ​គាត់​បាន​ប្រព្រឹត្ត+ទៅ​លើ​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​ឡាយ ព្រម​ទាំង​រឿង​ដែល​កូន​ប្រុស​ៗ​គាត់​បាន​រួម​ដំណេក​ជា​មួយ​នឹង​ស្ត្រី​ដែល​បម្រើ​នៅ​ទ្វារ​ត្រសាល​ជំនុំ។+ ២៣ អេលី​រមែង​សួរ​កូន​ប្រុស​ៗ​ថា​៖ ​«​ហេតុ​អ្វី​បាន​ជា​កូន​ចេះ​តែ​ធ្វើ​អំពើ​បែប​នេះ? អ្វី​ដែល​ពុក​បាន​ឮ​មនុស្ស​ទាំង​អស់​និយាយ​អំពី​កូន សុទ្ធតែ​អាក្រក់។ ២៤ ឈប់​ទៅ​កូន! រឿង​ដែល​ពុក​ឮ​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​និយាយ​អំពី​កូន គឺ​មិន​ល្អ​ទេ។ ២៥ បើ​មនុស្ស​ម្នាក់​ធ្វើ​ខុស​ចំពោះ​មនុស្ស​ម្នាក់​ទៀត នោះ​អ្នក​ឯ​ទៀត​អាច​អធិដ្ឋាន​អង្វរ​ព្រះ​យេហូវ៉ា​ឲ្យ​គាត់​បាន* តែ​បើ​មនុស្ស​ម្នាក់​ធ្វើ​ខុស​ចំពោះ​ព្រះ​យេហូវ៉ា+ តើ​អ្នក​ណា​អាច​អធិដ្ឋាន​អង្វរ​ឲ្យ​គាត់​បាន?​»។ ក៏​ប៉ុន្តែ កូន​ប្រុស​ទាំង​នោះ​មិន​ស្ដាប់​បង្គាប់​ឪ​ពុក​ទេ ព្រោះ​ព្រះ​យេហូវ៉ា​បាន​តាំង​ចិត្ត​សម្លាប់​ពួក​គេ​ចោល។+ ២៦ ដំណាល​គ្នា​នោះ​ដែរ ក្មេង​ប្រុស​សាំយូអែល​កាន់​តែ​ធំ​ឡើង ហើយ​ទាំង​ព្រះ​យេហូវ៉ា​ទាំង​មនុស្ស​ពេញ​ចិត្ត​គាត់​កាន់​តែ​ខ្លាំង​ឡើង​ៗ។+

២៧ ព្រះ​បាន​ចាត់​បុរស​ម្នាក់​ឲ្យ​មក​ជួប​អេលី ហើយ​ប្រាប់​ថា​៖ ​«​ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​៖ ‹កាល​ដែល​បុព្វ​បុរស​របស់​អ្នក​ធ្វើ​ជា​ខ្ញុំ​បម្រើ​ផារ៉ូ*នៅ​ស្រុក​អេហ្ស៊ីប តើ​ខ្ញុំ​មិន​បាន​ធ្វើ​ឲ្យ​ពួក​គេ​ស្គាល់​ខ្ញុំ​យ៉ាង​ច្បាស់​ទេ​ឬ?+ ២៨ ហើយ​ពី​គ្រប់​កុលសម្ព័ន្ធ​នៃ​ជន​ជាតិ​អ៊ីស្រាអែល ខ្ញុំ​បាន​ជ្រើស​រើស​គាត់+ឲ្យ​ធ្វើ​ជា​សង្ឃ​របស់​ខ្ញុំ ហើយ​ឲ្យ​ឡើង​ទៅ​ទី​បូជា​របស់​ខ្ញុំ+ដើម្បី​ជូន​គ្រឿង​បូជា ដុត​គ្រឿង​ក្រអូប* និង​ពាក់​អាវ​អេផូឌ​នៅ​ចំពោះ​មុខ​ខ្ញុំ។ កាល​ដែល​ជន​ជាតិ​អ៊ីស្រាអែល​ឲ្យ​គេ​ដុត​គ្រឿង​បូជា ខ្ញុំ​បាន​ឲ្យ​គ្រឿង​បូជា​ដុត​ទាំង​អស់​នោះ​ដល់​កូន​ចៅ​របស់​បុព្វ​បុរស​អ្នក។+ ២៩ ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ប្រមាថ​មើល​ងាយ​គ្រឿង​បូជា និង​ជំនូន​ដែល​ខ្ញុំ​បង្គាប់​ឲ្យ​ជូន​នៅ​ក្នុង​ទី​អាស្រ័យ​នៅ​របស់​ខ្ញុំ?+ ហេតុ​អ្វី​អ្នក​លើក​កិត្តិយស​កូន​របស់​អ្នក​ច្រើន​ជាង​លើក​កិត្តិយស​ខ្ញុំ ដោយ​ចម្អែត​ខ្លួន​អ្នក​រាល់​គ្នា​នូវ​ផ្នែក​ល្អ​បំផុត​ពី​គ្រប់​ទាំង​គ្រឿង​បូជា​របស់​អ៊ីស្រាអែល​ដែល​ជា​រាស្ត្រ​របស់​ខ្ញុំ?+

៣០ ​«​‹ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល លោក​មាន​ប្រសាសន៍​ថា​៖ ​«​ខ្ញុំ​ធ្លាប់​និយាយ​ថា​កូន​ចៅ​របស់​អ្នក​និង​របស់បុព្វបុរសអ្នក នឹង​បម្រើ​ខ្ញុំ​ជា​និច្ច​»។+ ប៉ុន្តែ​ឥឡូវ ព្រះ​យេហូវ៉ា​ប្រកាស​ថា​៖ ​«​ខ្ញុំ​នឹង​មិន​ឲ្យ​ការ​នោះ​កើត​ឡើង​ឡើយ ព្រោះ​ខ្ញុំ​នឹង​លើក​កិត្តិយស​អ្នក​ដែល​បាន​លើក​កិត្តិយស​ខ្ញុំ+ តែ​អ្នកដែល​ប្រមាថ​មើល​ងាយ​ខ្ញុំ ខ្ញុំ​នឹង​ចាត់​ទុក​អ្នក​នោះ​ថា​គ្មាន​តម្លៃ​»។ ៣១ មើល! នៅ​គ្រានោះ​មក​ដល់ ខ្ញុំ​នឹង​ផ្ដាច់​អំណាច​របស់​អ្នក ព្រម​ទាំង​អំណាច​កូន​ចៅ​របស់​ឪ​ពុកអ្នកដែរ ហើយ​គ្មាន​កូន​ចៅ​ណា​ម្នាក់​របស់​អ្នក​ដែល​នឹង​រស់​នៅ​រហូត​ដល់​ចាស់​ឡើយ។+ ៣២ ក្នុង​អំឡុង​ពេល​ដែល​ជន​ជាតិ​អ៊ីស្រាអែល​កំពុង​ចម្រុង​ចម្រើន អ្នក​នឹង​ឃើញ​សត្រូវ​នៅ​ក្នុង​ទី​អាស្រ័យ​របស់​ខ្ញុំ+ ហើយ​កូន​ចៅ​របស់​អ្នក​នឹង​ស្លាប់​មុន​អាយុ។ ៣៣ ចំណែក​កូន​ចៅ​ម្នាក់​របស់​អ្នក​ដែល​ខ្ញុំ​មិន​បាន​កាត់​ចេញ​ពី​ការ​បម្រើ​ខ្ញុំ​នៅ​ទី​បូជា អ្នក​នោះ​នឹង​ធ្វើ​ឲ្យ​ភ្នែក​អ្នក​ទៅ​ជា​ងងឹត ព្រម​ទាំង​នាំ​ឲ្យ​អ្នក​មាន​ទុក្ខ​សោក ហើយ​កូន​ចៅភាគ​ច្រើន​របស់​អ្នក​នឹង​ត្រូវ​ស្លាប់​ដោយ​ដាវ។+ ៣៤ អ្វី​ដែល​កើត​ឡើង​ចំពោះ​កូន​ប្រុស​ទាំង​ពីរ​របស់​អ្នក គឺ​ហូណាយ​និង​ភីនេហាស នឹង​ទៅ​ជា​សញ្ញា​សម្គាល់​ដល់​អ្នក ពោល​គឺ​ពួក​គេ​ទាំង​ពីរ​នាក់​នឹង​ស្លាប់​ក្នុង​ថ្ងៃ​តែ​មួយ។+ ៣៥ រួច​មក ខ្ញុំ​នឹង​ជ្រើស​រើស​សង្ឃ​ស្មោះ​ត្រង់​ម្នាក់​សម្រាប់​ខ្ញុំ។+ គាត់​នឹង​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​ខ្ញុំ ហើយ​ខ្ញុំ​នឹង​ធ្វើ​ឲ្យ​កូន​ចៅ​គាត់​នៅ​ស្ថិតស្ថេរ។* គាត់​នឹង​បម្រើ​ជា​សង្ឃ​សម្រាប់​អ្នក​ដែល​ខ្ញុំ​បាន​រើស​តាំង​រហូត​ត​ទៅ។ ៣៦ រីឯ​កូន​ចៅ​របស់​អ្នក​ដែល​នៅ​មាន​ជីវិត ពួក​គេ​នឹង​មក​ក្រាប​អង្វរ​សុំ​ប្រាក់​កម្រៃ និង​សុំ​អាហារ*ពី​គាត់ ដោយ​និយាយ​ថា​៖ ​«​សូម​ឲ្យ​ខ្ញុំ​បាន​តំណែង​ជា​សង្ឃ​ម្នាក់ ដើម្បី​បាន​ចំណែក​អាហារ​បន្តិច​បន្តួច*បរិភោគ​ផង​»​›​»។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក