បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ដានីយ៉ែល ១១
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីដានីយ៉ែល

      • ស្ដេច​ស្រុក​ពើស៊ី​និង​ស្ដេច​ក្រិច (​១​-​៤​)

      • ស្ដេច​ខាង​ត្បូង​និង​ស្ដេច​ខាង​ជើង (​៥​-​៤៥​)

        • អាជ្ញាធរ​ម្នាក់​នឹង​ត្រូវ​ចាត់​ឲ្យ​ទៅ (​២០​)

        • មេ​ដឹក​នាំ​នៃ​កិច្ច​ព្រម​ព្រៀង​បាន​ត្រូវ​បំផ្លាញ (​២២​)

        • ព្រះ​នៃ​បន្ទាយ​រឹង​មាំ​បាន​ត្រូវ​ផ្ដល់​កិត្តិយស (​៣៨​)

        • ការ​រុញ​ច្រាន​រវាង​ស្ដេច​ខាង​ត្បូង​និង​ស្ដេចខាង​ជើង (​៤០​)

        • ដំណឹង​ចេញ​ពី​ទិស​ខាង​កើត​និង​ទិស​ខាង​ជើង​នាំ​ឲ្យ​រំខាន​ចិត្ត (​៤៤​)

ដានីយ៉ែល ១១:១

ឯកសារយោង

  • +ដាន ៥:៣០, ៣១; ៩:១

ដានីយ៉ែល ១១:២

ឯកសារយោង

  • +ដាន ៨:២១

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    កិច្ចបម្រើនិងជីវិត កំណត់កិច្ចប្រជុំ,

    ១០/២០១៧, ទំ.  ៤

ដានីយ៉ែល ១១:៣

ឯកសារយោង

  • +ដាន ៨:៥, ២១

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    កិច្ចបម្រើនិងជីវិត កំណត់កិច្ចប្រជុំ,

    ១០/២០១៧, ទំ.  ៤

    ឯកសារយោង, ១០/២០១៧, ទំ.  ២-៣

ដានីយ៉ែល ១១:៤

ឯកសារយោង

  • +ដាន ៧:៦; ៨:៨, ២២

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    កិច្ចបម្រើនិងជីវិត កំណត់កិច្ចប្រជុំ,

    ១០/២០១៧, ទំ.  ៤

ដានីយ៉ែល ១១:៥

កំណត់សម្គាល់

  • *

    តាម​មើល​ទៅ​នេះ​សំដៅ​លើ​ស្ដេច​ខាង​ត្បូង

ដានីយ៉ែល ១១:១១

កំណត់សម្គាល់

  • *

    តាម​មើល​ទៅ​នេះ​សំដៅ​លើ​ស្ដេច​ខាង​ត្បូង

ដានីយ៉ែល ១១:១៦

កំណត់សម្គាល់

  • *

    តាម​មើល​ទៅ​នេះ​សំដៅ​លើ​ស្ដេច​ខាង​ជើង

ឯកសារយោង

  • +ចសព ៤៨:២; ដាន ៨:៩; ១១:៤១, ៤៥

ដានីយ៉ែល ១១:២០

កំណត់សម្គាល់

  • *

    ប្រហែល​ជា​សំដៅ​លើ​អ្នក​យក​ពន្ធ

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ចំណេះ, ទំ.  ៣៦

ដានីយ៉ែល ១១:២១

កំណត់សម្គាល់

  • *

    ឬ​«​មនុស្ស​គម្រក់​»​

  • *

    ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​ដោយ​គ្មាន​ការ​ព្រមាន​ជា​មុន​»​

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ចំណេះ, ទំ.  ៣៦

ដានីយ៉ែល ១១:២២

ឯកសារយោង

  • +ដាន ៩:២៥; យ៉ូន ១:៤៥, ៤៩
  • +ដក ១៥:១៨; សកម្ម ៣:២៥

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ចំណេះ, ទំ.  ៣៦

ដានីយ៉ែល ១១:២៤

កំណត់សម្គាល់

  • *

    ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​ដោយ​គ្មាន​ការ​ព្រមាន​ជា​មុន​»​

ដានីយ៉ែល ១១:២៥

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម (សិក្សា),

    ៥/២០២០, ទំ.  ៤-៥

ដានីយ៉ែល ១១:២៦

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម (សិក្សា),

    ៥/២០២០, ទំ.  ៥

ដានីយ៉ែល ១១:២៧

ឯកសារយោង

  • +ដាន ១២:៩

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម (សិក្សា),

    ៥/២០២០, ទំ.  ៥-៦

ដានីយ៉ែល ១១:២៨

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម (សិក្សា),

    ៥/២០២០, ទំ.  ៥-៦

ដានីយ៉ែល ១១:២៩

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម (សិក្សា),

    ៥/២០២០, ទំ.  ៥-៦

ដានីយ៉ែល ១១:៣០

ឯកសារយោង

  • +ដក ១០:៤; ជប ២៤:២៤; អេ ២៣:១; យេ ២:១០; អេគ ២៧:៦
  • +ដាន ១១:២៨

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម (សិក្សា),

    ៥/២០២០, ទំ.  ៦

ដានីយ៉ែល ១១:៣១

ឯកសារយោង

  • +ដាន ៨:១១
  • +ដាន ៨:១២
  • +ដាន ១២:១១; ម៉ាថ ២៤:១៥; ម៉ាក ១៣:១៤; លូក ២១:២០

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម (សិក្សា),

    ៥/២០២០, ទំ.  ៦-៧

ដានីយ៉ែល ១១:៣២

កំណត់សម្គាល់

  • *

    ឬ​«​ពាក្យ​បញ្ចើច​បញ្ចើ​»​

ដានីយ៉ែល ១១:៣៣

ឯកសារយោង

  • +ដាន ១២:១០

ដានីយ៉ែល ១១:៣៤

កំណត់សម្គាល់

  • *

    ឬ​«​ពាក្យ​បញ្ចើច​បញ្ចើ​»​

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម (សិក្សា),

    ៥/២០២០, ទំ.  ៦, ១២

ដានីយ៉ែល ១១:៣៥

ឯកសារយោង

  • +ដាន ១២:១០

ដានីយ៉ែល ១១:៣៦

ឯកសារយោង

  • +បច ១០:១៧; ចសព ១៣៦:១, ២

ដានីយ៉ែល ១១:៣៧

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម (សិក្សា),

    ៥/២០២០, ទំ.  ៦-៧

ដានីយ៉ែល ១១:៣៨

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម (សិក្សា),

    ៥/២០២០, ទំ.  ៦-៧

ដានីយ៉ែល ១១:៣៩

កំណត់សម្គាល់

  • *

    ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​ដល់​អស់​អ្នក​ដែល​គាត់​ទទួល​ស្គាល់​»​

ដានីយ៉ែល ១១:៤០

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម (សិក្សា),

    ៥/២០២០, ទំ.  ១៣

ដានីយ៉ែល ១១:៤១

ឯកសារយោង

  • +ចសព ៤៨:២; ដាន ៨:៩; ១១:១៦, ៤៥

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម (សិក្សា),

    ៥/២០២០, ទំ.  ១៣-១៤

    ការគោរពប្រណិប័តន៍ពិត, ទំ.  ១៨៣

ដានីយ៉ែល ១១:៤៤

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម (សិក្សា),

    ៥/២០២០, ទំ.  ១៥

    ការគោរពប្រណិប័តន៍ពិត, ទំ.  ១៨៣

    ប៉មយាម,

    ១៥/៥/២០១៥, ទំ.  ២៧-២៨

ដានីយ៉ែល ១១:៤៥

កំណត់សម្គាល់

  • *

    ឬ​«​វិមាន​រុង​រឿង​»​

ឯកសារយោង

  • +ចសព ៤៨:២; ដាន ៨:៩; ១១:១៦, ៤១

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម (សិក្សា),

    ៥/២០២០, ទំ.  ១៥-១៦

    ការគោរពប្រណិប័តន៍ពិត, ទំ.  ១៨៣

    ប៉មយាម,

    ១៥/៥/២០១៥, ទំ.  ២៧-២៨

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

ដាន. ១១:១ដាន ៥:៣០, ៣១; ៩:១
ដាន. ១១:២ដាន ៨:២១
ដាន. ១១:៣ដាន ៨:៥, ២១
ដាន. ១១:៤ដាន ៧:៦; ៨:៨, ២២
ដាន. ១១:១៦ចសព ៤៨:២; ដាន ៨:៩; ១១:៤១, ៤៥
ដាន. ១១:២២ដាន ៩:២៥; យ៉ូន ១:៤៥, ៤៩
ដាន. ១១:២២ដក ១៥:១៨; សកម្ម ៣:២៥
ដាន. ១១:២៧ដាន ១២:៩
ដាន. ១១:៣០ដក ១០:៤; ជប ២៤:២៤; អេ ២៣:១; យេ ២:១០; អេគ ២៧:៦
ដាន. ១១:៣០ដាន ១១:២៨
ដាន. ១១:៣១ដាន ៨:១១
ដាន. ១១:៣១ដាន ៨:១២
ដាន. ១១:៣១ដាន ១២:១១; ម៉ាថ ២៤:១៥; ម៉ាក ១៣:១៤; លូក ២១:២០
ដាន. ១១:៣៣ដាន ១២:១០
ដាន. ១១:៣៥ដាន ១២:១០
ដាន. ១១:៣៦បច ១០:១៧; ចសព ១៣៦:១, ២
ដាន. ១១:៤១ចសព ៤៨:២; ដាន ៨:៩; ១១:១៦, ៤៥
ដាន. ១១:៤៥ចសព ៤៨:២; ដាន ៨:៩; ១១:១៦, ៤១
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
  • ១៦
  • ១៧
  • ១៨
  • ១៩
  • ២០
  • ២១
  • ២២
  • ២៣
  • ២៤
  • ២៥
  • ២៦
  • ២៧
  • ២៨
  • ២៩
  • ៣០
  • ៣១
  • ៣២
  • ៣៣
  • ៣៤
  • ៣៥
  • ៣៦
  • ៣៧
  • ៣៨
  • ៣៩
  • ៤០
  • ៤១
  • ៤២
  • ៤៣
  • ៤៤
  • ៤៥
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
ដានីយ៉ែល ១១:១-៤៥

ដានីយ៉ែល

១១ ​«​ចំណែក​ខ្ញុំ​វិញ នៅ​ឆ្នាំ​ទី​១​ក្នុង​រាជ្យ​ដារីយុស+ជា​ស្ដេច​ស្រុក​មេឌី ខ្ញុំ​បាន​ក្រោក​ឡើង​គាំទ្រ​និង​ពង្រឹង​កម្លាំង​គាត់។ ២ អ្វី​ដែល​ខ្ញុំ​ប្រាប់​អ្នក​ឥឡូវ​នេះ​គឺ​ជា​ការ​ពិត។

​«​មើល! នឹង​មាន​ស្ដេច​បី​រូប​ទៀត​ឡើង​កាន់​អំណាច​ក្នុង​ស្រុក​ពើស៊ី ហើយ​ស្ដេច​ទី៤​នឹង​ប្រមូល​បាន​ទ្រព្យ​សម្បត្តិ​ច្រើន​ជាង​ស្ដេច​ឯ​ទៀត។ ដោយ​សារ​ទ្រព្យ​សម្បត្តិ​ទាំង​នោះ ស្ដេច​ទី​៤​មាន​អំណាច​ខ្លាំង​ក្លា​ឡើង ហើយ​គាត់​ក៏​ប្រើ​អ្វី​ៗ​ទាំង​អស់​ដែល​គាត់​មាន​ដើម្បី​ច្បាំង​នឹង​រាជាណាចក្រ​ក្រិច។+

៣ ​«​គ្រា​នោះ នឹង​មាន​ស្ដេច​ខ្លាំង​ក្លា​មួយ​រូប​ឡើង​កាន់​អំណាច គាត់​គ្រប់​គ្រង​លើ​ទឹក​ដី​ជា​ច្រើន+ ហើយ​ធ្វើ​តាម​តែ​ចិត្ត​ខ្លួន។ ៤ ប៉ុន្តែ ពេល​គាត់​មាន​អំណាច​រឹង​មាំ​ឡើង រាជាណាចក្រ​គាត់​នឹង​ត្រូវ​បំបាក់​បំបែក ហើយ​ត្រូវ​បែង​ចែក​ទៅ​ទិស​ទាំង​បួន+ តែ​មិន​មែន​ឲ្យ​ដល់​កូន​ចៅ​គាត់​ទេ ហើយ​ក៏​មិន​ខ្លាំង​ក្លា​ដូច​កាល​គាត់​គ្រប់​គ្រង​ដែរ។ ព្រោះ​រាជាណាចក្រ​គាត់​នឹង​ត្រូវ​ដក​រំលើង ហើយ​ក្លាយ​ទៅ​ជា​របស់​អ្នក​ដទៃ​វិញ។

៥ ​«​ស្ដេច​ខាង​ត្បូង​នឹង​មាន​អំណាច​រឹង​មាំ គឺ​ថា​អ្នក​ដឹក​នាំ​ម្នាក់​របស់​គាត់​នឹង​ខ្លាំង​ក្លា​ឡើង។ ប៉ុន្តែ នឹង​មាន​បុគ្គល​ម្នាក់​ទៀត​ខ្លាំង​ក្លា​ជាង​អ្នក​ដឹក​នាំ​នោះ។ បុគ្គល​នោះ​នឹង​គ្រប់​គ្រង​លើ​ទឹក​ដី​ជា​ច្រើន ហើយ​មាន​អំណាច​ខ្លាំង​ជាង​អ្នក​ដឹក​នាំ​នោះ។*

៦ ​«​ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក ពួក​គេ​ចង​សម្ព័ន្ធភាព​នឹង​គ្នា។ កូន​ស្រី​របស់​ស្ដេច​ខាង​ត្បូង​នឹង​ទៅ​ជួប​ស្ដេច​ខាង​ជើង ដើម្បី​ធ្វើ​កិច្ច​ព្រម​ព្រៀង។ ទោះ​ជា​យ៉ាង​នោះ​ក្ដី នាង​នឹង​បាត់​បង់​អំណាច។ ឯ​ស្ដេច​នោះ​វិញ គាត់​នឹង​ដួល ហើយ​បាត់​បង់​អំណាច​ដែរ។ នាង​នឹង​ត្រូវ​ប្រគល់​ទៅ​ក្នុង​កណ្ដាប់​ដៃ​អ្នក​ឯ​ទៀត គឺ​ទាំង​ខ្លួន​នាង​ផង ទាំង​ពួក​អ្នក​ដែល​នាំ​នាង​មក​ផង ព្រម​ទាំង​ឪពុក​នាង និង​អ្នក​ដែល​ធ្វើ​ឲ្យ​នាង​ខ្លាំង​ក្លា​នៅ​គ្រា​នោះ។ ៧ រួច​មក នឹង​មាន​បុគ្គល​ម្នាក់​បែក​ចេញ​ពី​ឫស​របស់​នាង បុគ្គល​នោះ​នឹង​ទទួល​អំណាច​គ្រប់​គ្រង ហើយ​គាត់​នឹង​ទៅ​ឯ​កង​ទ័ព​និង​បន្ទាយ​របស់​ស្ដេច​ខាង​ជើង ដើម្បី​ច្បាំង​នឹង​ពួក​គេ រួច​បាន​ជ័យ​ជម្នះ។ ៨ គាត់​នឹង​មក​ស្រុក​អេហ្ស៊ីប ទាំង​នាំ​យក​បណ្ដា​ព្រះ​របស់​ស្ដេច​នោះ ព្រម​ទាំង​រូប​ចម្លាក់​ធ្វើ​ពី​លោហៈ គ្រឿង​មាស​គ្រឿង​ប្រាក់​ដ៏​មាន​តម្លៃ និង​ពួក​ឈ្លើយ​សឹក​ទៅ​ជា​មួយ​ដែរ។ អស់​ជា​ច្រើន​ឆ្នាំ គាត់​នឹង​មិន​ទៅ​ក្បែរ​ស្ដេច​ខាង​ជើង​ទេ។ ៩ ប៉ុន្តែ ស្ដេច​ខាង​ជើង​នឹង​មក​ទាស់​នឹង​រាជាណាចក្រ​របស់​ស្ដេច​ខាង​ត្បូង តែ​រួច​មក​គាត់​នឹង​ត្រឡប់​ទៅ​ស្រុក​របស់​ខ្លួន​វិញ។

១០ ​«​ចំណែក​កូន​ចៅ​គាត់​វិញ ពួក​គេ​ប្រមូល​កង​ទ័ព​យ៉ាង​ធំ ដើម្បី​ត្រៀម​ធ្វើ​សង្គ្រាម។ គាត់​នឹង​នាំ​ទ័ព​សម្រុក​ចូល​ទៅ​ដូច​ជា​ទឹក​ជំនន់។ ប៉ុន្តែ គាត់​នឹង​ត្រឡប់​ទៅ​វិញ ហើយ​គាត់​ធ្វើ​ចម្បាំង​នៅ​តាម​ផ្លូវ​រហូត​ទៅ​ដល់​បន្ទាយ​របស់​ខ្លួន។

១១ ​«​ពេល​នោះ ស្ដេច​ខាង​ត្បូង​ខឹង​ជា​ខ្លាំង ហើយ​ចេញ​ទៅ​ច្បាំង​នឹង​ស្ដេច​ខាង​ជើង។ ដូច្នេះ គាត់​ក៏​ប្រមូល​មនុស្ស​មួយ​ក្រុម​យ៉ាង​ធំ តែ​ក្រុម​នោះ​នឹង​ត្រូវ​ប្រគល់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ស្ដេច*នោះ​វិញ។ ១២ ក្រុម​មនុស្ស​នោះ​នឹង​ត្រូវ​នាំ​យក​ទៅ។ ហេតុ​នេះ ក្នុង​ចិត្ត​គាត់​មាន​អំណួត ហើយ​គាត់​សម្លាប់​មនុស្ស​រាប់​ម៉ឺន​នាក់។ ប៉ុន្តែ គាត់​មិន​ប្រើ​អំណាច​ខ្លួន​ដើម្បី​បាន​ជ័យ​ជម្នះ​ទាំង​ស្រុង​ទេ។

១៣ ​«​ស្ដេច​ខាង​ជើង​នឹង​ត្រឡប់​មក​វិញ ហើយ​ប្រមូល​មនុស្ស​មួយ​ក្រុម ធំ​ជាង​មុន​ទៅ​ទៀត។ លុះ​មួយ​រយៈ​ពេល​កន្លង​ផុត​ទៅ គឺ​ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក គាត់​នឹង​ចេញ​ទៅ​ទាំង​នាំ​ទ័ព​យ៉ាង​ធំ​ដែល​បំពាក់​ដោយ​គ្រឿង​ចម្បាំង​គ្រប់​ប្រភេទ។ ១៤ នៅ​គ្រា​នោះ មនុស្ស​ជា​ច្រើន​នឹង​ក្រោក​ឡើង​ប្រឆាំង​នឹង​ស្ដេច​ខាង​ត្បូង។

​«​រីឯ​ពួក​មនុស្ស​ឃោរ​ឃៅ​ក្នុង​ចំណោម​ជន​រួម​ជាតិ​អ្នក ពួក​គេ​នឹង​ព្យាយាម​ធ្វើ​ឲ្យ​ការ​បើក​បង្ហាញ​ក្លាយ​ទៅ​ជា​ការ​ពិត តែ​ពួក​គេ​នឹង​បរាជ័យ។

១៥ ​«​ស្ដេច​ខាង​ជើង​នឹង​មក ហើយ​លើក​ដី​ឡើង​កំពែង​ដើម្បី​ចូល​វាយលុក រួច​ដណ្ដើម​យក​បាន​ក្រុង​ដែល​មាន​កំពែង​រឹង​មាំ។ ពេល​នោះ ទ័ព​របស់​ស្ដេច​ខាង​ត្បូងមិន​អាច​តបត​បាន​ទេ ហើយ​ពួក​ទាហាន​ខ្លាំង​ពូកែ​ក៏​មិន​អាច​ត​ទល់​បាន​ដែរ គឺ​ពួក​គេ​ទាំង​អស់​គ្មាន​កម្លាំង​តតាំង​វិញ​ឡើយ។ ១៦ គាត់*នឹង​មក​ច្បាំង​នឹង​ស្ដេច​ខាង​ត្បូង ហើយ​ធ្វើ​តាម​ទំនើង​ចិត្ត​ខ្លួន គ្មាន​នរណា​អាច​ត​ទល់​នឹង​គាត់​បាន​ទេ។ គាត់​នឹង​ឈរ​នៅ​ក្នុង​ស្រុក​ដ៏​ស្រស់​ស្អាត+ ហើយ​នៅ​ក្នុង​ដៃ​គាត់​មាន​សមត្ថភាព​បំផ្លាញ។ ១៧ គាត់​នឹង​តាំង​ចិត្ត​មក​ទាំង​នាំ​កង​ទ័ព​ខ្លាំង​ក្លា​ទាំង​អស់​នៃ​រាជាណាចក្រ​គាត់ ហើយ​គាត់​នឹង​ធ្វើ​កិច្ច​ព្រម​ព្រៀង​មួយ រួច​ចាត់​វិធានការ។ ស្ដី​អំពី​កូន​ស្រី​របស់​មនុស្សជាតិ គាត់​នឹង​ទទួល​ការ​អនុញ្ញាត​ឲ្យ​បំផ្លាញ​នាង​ចោល។ នាង​នឹង​មិន​បាន​សម្រេច​អ្វី​ឡើយ ព្រោះ​នាង​មិន​រក្សា​ភក្ដី​ភាព​ចំពោះ​គាត់។ ១៨ គាត់​នឹង​បែរ​មុខ​ទៅ​តំបន់​ឆ្នេរ​សមុទ្រ​វិញ ហើយ​ចាប់​បាន​តំបន់​ជា​ច្រើន។ មេ​បញ្ជាការ​ម្នាក់​នឹង​បំបាត់​ចោល​ការ​មើល​ងាយ​ចេញ​ពី​ខ្លួន ដើម្បី​កុំ​ឲ្យ​រង​ការ​មាក់ងាយ​ទៀត។ មេ​បញ្ជាការ​នោះ​នឹង​ធ្វើ​ឲ្យ​ការ​អាម៉ាស់​ធ្លាក់​ទៅ​លើ​អ្នក​នោះ​វិញ។ ១៩ បន្ទាប់​មក គាត់​នឹង​បែរ​ទៅ​បន្ទាយ​រឹង​មាំ​ក្នុង​ទឹក​ដី​ខ្លួន រួច​គាត់​នឹង​ជំពប់​ដួល ហើយ​វិនាស​សាប​សូន្យ​ទៅ។

២០ ​«​រួច​នឹង​មាន​បុគ្គល​ម្នាក់​ទទួល​តំណែង​គាត់ ហើយ​បុគ្គល​នោះ​នឹង​ចាត់​អាជ្ញាធរ*ម្នាក់​ឲ្យ​ទៅ​ទូទាំង​រាជាណាចក្រ​ដ៏​រុង​រឿង។ ប៉ុន្តែ ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក បុគ្គល​នោះ​នឹង​ត្រូវ​បំផ្លាញ តែ​មិន​មែន​ដោយ​អំពើ​ឃោរឃៅ​ឬ​សង្គ្រាម​ទេ។

២១ ​«​ពេល​នោះ នឹង​មាន​បុគ្គល​ម្នាក់​ដែល​គ្មាន​នរណា​គោរព​រាប់​អាន* ឡើង​កាន់​តំណែង​គាត់ តែ​គេ​នឹង​មិន​ផ្ដល់​កិត្តិយស​ជា​ស្ដេច​ដល់​បុគ្គល​នោះ​ទេ។ គាត់​នឹង​មក​នៅ​គ្រា​ដែល​មាន​សេចក្ដី​សុខ​សាន្ត* ហើយ​ដណ្ដើម​យក​រាជាណាចក្រ​នោះ​ដោយ​ការ​បោក​បញ្ឆោត។ ២២ កង​ទ័ព​ដែល​ប្រៀប​ដូច​ជា​ទឹក​ជំនន់ នឹង​ត្រូវ​កម្ចាត់​ចោល​ដោយ​សារ​គាត់។ ពួក​គេ​នឹង​ត្រូវ​បំផ្លាញ ហើយ​មេ​ដឹក​នាំ+នៃ​កិច្ច​ព្រម​ព្រៀង+ក៏​នឹង​ត្រូវ​បំផ្លាញ​ចោល​ដែរ។ ២៣ ដោយ​សារ​ពួក​គេ​ចង​សម្ព័ន្ធភាព​ជា​មួយ​នឹង​គាត់ គាត់​នឹង​បោក​បញ្ឆោត​ត​ទៅ​ទៀត រួច​មក​គាត់​ឡើង​កាន់​អំណាច​ខ្លាំង​ក្លា​តាម​រយៈ​ប្រជា​ជាតិ​តូច​មួយ។ ២៤ ក្នុង​អំឡុង​គ្រា​ដែល​មាន​សេចក្ដី​សុខ​សាន្ត* គាត់​នឹង​ចូល​ទៅ​កន្លែង​ដ៏​ល្អ​បំផុត​ក្នុង​ខេត្ត ហើយ​ធ្វើ​អ្វី​ដែល​ឪពុក​គាត់​និង​បុព្វ​បុរស​គាត់​មិន​ដែល​ធ្វើ​ពី​មុន​ឡើយ។ គាត់​នឹង​ចែក​ទ្រព្យ​សម្បត្តិ ព្រម​ទាំង​របស់​របរ​ដែល​គាត់​រឹប​អូស​បាន​ជា​មួយ​នឹង​ពួក​គេ។ គាត់​នឹង​រៀប​គម្រោង​ច្បាំង​នឹង​កន្លែង​រឹង​មាំ​នា​នា តែ​គ្រាន់​តែ​មួយ​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ។

២៥ ​«​គាត់​នឹង​ពង្រឹង​កម្លាំង​កាយ​និង​កម្លាំង​ចិត្ត ដើម្បី​ច្បាំង​នឹង​ស្ដេច​ខាង​ត្បូង​ដោយ​ប្រើ​កង​ទ័ព​ដ៏​ធំ ហើយ​ស្ដេច​ខាង​ត្បូង​ក៏​ប្រមូល​ទ័ព​ដ៏​ខ្លាំង​ក្លា​ច្រើន​ឥត​គណនា ដើម្បី​ត្រៀម​ច្បាំង​នឹង​គាត់​វិញ​ដែរ។ ប៉ុន្តែ គាត់​នឹង​ត​ទល់​មិន​បាន​ទេ ព្រោះ​ពួក​គេ​បាន​រៀប​គម្រោង​ទាស់​នឹង​គាត់​ហើយ។ ២៦ ពួក​អ្នក​ដែល​បរិភោគ​អាហារ​ប្រណីត​ៗ​របស់​គាត់ នឹង​នាំ​ឲ្យ​គាត់​បរាជ័យ។

​«​ឯ​កង​ទ័ព​របស់​គាត់​វិញ ពួក​គេ​នឹង​ខ្ចាត់​ខ្ចាយ ហើយ​មនុស្ស​ជា​ច្រើន​នឹង​ស្លាប់។

២៧ ​«​ស្ដី​អំពី​ស្ដេច​ទាំង​ពីរ​រូប​នេះ ចិត្ត​ពួក​គេ​តែង​តែ​ចង់​ធ្វើ​អាក្រក់។ ពួក​គេ​អង្គុយ​នៅ​តុ​ជា​មួយ​គ្នា​មែន តែ​និយាយ​កុហក​គ្នា។ ប៉ុន្តែ គ្មាន​អ្វី​សម្រេច​ឡើយ ព្រោះ​គ្រា​ចុង​បញ្ចប់​ដែល​កំណត់​ទុក​ជា​មុន មិន​ទាន់​មក​ដល់​ទេ។+

២៨ ​«​គាត់​នឹង​ត្រឡប់​ទៅ​ទឹក​ដី​របស់​ខ្លួន​វិញ ទាំង​នាំ​យក​របស់​របរ​ច្រើន​សន្ធឹក​សន្ធាប់​ទៅ​ជា​មួយ​ដែរ។ ចិត្ត​គាត់​ប្រឆាំង​នឹង​កិច្ច​ព្រម​ព្រៀង​បរិសុទ្ធ។ គាត់​នឹង​ចាត់​វិធានការ ហើយ​វិល​ទៅ​ស្រុក​របស់​ខ្លួន​វិញ។

២៩ ​«​លុះ​ដល់​ពេល​កំណត់ គាត់​នឹង​ត្រឡប់​មក​វិញ ហើយ​ច្បាំង​នឹង​រាជាណាចក្រ​ខាង​ត្បូង។ ប៉ុន្តែ លើក​នេះ​នឹង​មិន​ដូច​លើក​មុន​ទេ ៣០ ព្រោះ​សំពៅ​ពី​ស្រុក​គីទីម+នឹង​មក​ច្បាំង​នឹង​គាត់ ហើយ​គាត់​នឹង​ត្រូវ​បន្ទាប​ចុះ។

​«​គាត់​នឹង​ត្រឡប់​ទៅ​វិញ ហើយ​បញ្ចេញ​កំហឹង​ទៅ​លើ​កិច្ច​ព្រម​ព្រៀង​បរិសុទ្ធ+ រួច​គាត់​ចាត់​វិធានការ។ គាត់​នឹង​វិល​ទៅ​វិញ ហើយ​ផ្ដោត​អារម្មណ៍​ទៅ​លើ​អស់​អ្នក​ដែល​ដក​ខ្លួន​ចេញ​ពី​កិច្ច​ព្រម​ព្រៀង​បរិសុទ្ធ។ ៣១ កង​ទ័ព​គាត់​នឹង​ក្រោក​ឡើង ហើយ​ធ្វើ​ឲ្យ​ទី​បរិសុទ្ធ+និង​បន្ទាយ​រឹង​មាំ​ទៅ​ជា​អាប់​ឱន ព្រម​ទាំង​បំបាត់​ចោល​ការ​ជូន​គ្រឿង​បូជា​ជា​ប្រចាំ​ទៀត​ផង។+

​«​ពួក​គេ​នឹង​ដំឡើង​អ្វី​ដ៏​គួរ​ឲ្យ​ស្អប់​ខ្ពើម​ដែល​បណ្ដាល​ឲ្យ​មាន​ការ​បំផ្លិច​បំផ្លាញ។+

៣២ ​«​ចំពោះ​អស់​អ្នក​ដែល​ប្រព្រឹត្ត​ទុច្ចរិត​ទាស់​នឹង​កិច្ច​ព្រម​ព្រៀង គាត់​នឹង​នាំ​ពួក​គេ​ឲ្យ​ក្បត់​ជំនឿ​ដោយ​ពាក្យ​សម្ដី​ផ្អែម​ពីរោះ។* ប៉ុន្តែ បណ្ដា​ជន​ដែល​ស្គាល់​ព្រះ​របស់​ខ្លួន ពួក​គេ​នឹង​មិន​ចាញ់​បោក​ទេ ហើយ​ចាត់​វិធានការ។ ៣៣ ក្នុង​ចំណោម​បណ្ដា​ជន​នឹង​មាន​ពួក​អ្នក​ដែល​មាន​ការ​យល់​ធ្លុះ​ជ្រៅ+ ហើយ​ពួក​គេ​នឹង​ផ្ដល់​ការ​យល់​ដឹង​ដល់​មនុស្ស​ជា​ច្រើន។ អស់​មួយ​រយៈ ពួក​គេ​នឹង​ត្រូវ​ផ្ដួល​ដោយ​ដាវ ដោយ​អណ្ដាត​ភ្លើង ដោយ​ការ​ជាប់​ជា​ឈ្លើយ និង​ដោយ​ការ​ប្លន់​យក​ទ្រព្យ។ ៣៤ ប៉ុន្តែ ពេល​ពួក​គេ​ជំពប់​ដួល ពួក​គេ​នឹង​ទទួល​ជំនួយ​បន្តិច​បន្តួច។ មនុស្ស​ជា​ច្រើន​នឹង​មក​ចូល​រួម​ជា​មួយ​នឹង​ពួក​គេ ដោយ​សារ​ពាក្យ​សម្ដី​ផ្អែម​ពីរោះ។* ៣៥ អ្នក​ខ្លះ​ដែល​មាន​ការ​យល់​ធ្លុះ​ជ្រៅ នឹង​ត្រូវ​គេ​ធ្វើ​ឲ្យ​ជំពប់​ដួល ដើម្បី​ធ្វើ​ការ​សម្រិត​សម្រាំង​ដែល​ទាក់​ទង​នឹង​ពួក​គេ និង​ដើម្បី​ជម្រះ​ឲ្យ​ស​ស្អាត+ រហូត​ដល់​គ្រា​ចុង​បញ្ចប់ ព្រោះ​គ្រា​ដែល​បាន​ត្រូវ​កំណត់​ទុក​ជា​មុន​នោះ មិន​ទាន់​មក​ដល់​ទេ។

៣៦ ​«​ស្ដេច​នោះ​នឹង​ធ្វើ​តាម​ទំនើង​ចិត្ត ហើយ​លើក​តម្កើង​ខ្លួន​ឲ្យ​ខ្ពស់​ជាង​ព្រះ​ទាំង​អស់។ គាត់​ថែម​ទាំង​និយាយ​យ៉ាង​ព្រហើន​ទាស់​នឹង​ព្រះ​លើ​អស់​ទាំង​ព្រះ​ទៀត​ផង។+ គាត់​ចេះ​តែ​ចម្រើន​ឡើង រហូត​ដល់​គ្រា​នៃ​កំហឹង​មក​ដល់​ទី​បញ្ចប់ ព្រោះ​អ្វី​ដែល​បាន​ត្រូវ​សម្រេច​ហើយ​នឹង​កើត​ឡើង​ជា​មិន​ខាន។ ៣៧ គាត់​នឹង​មិន​គោរព​ព្រះ​របស់​បុព្វ​បុរស​គាត់​ទេ ហើយ​ក៏​មិន​អើពើ​នឹង​បំណង​ចិត្ត​របស់​ពួក​ស្ត្រី ឬ​អើពើ​នឹង​ព្រះ​ណា​ដែរ តែ​គាត់​នឹង​លើក​តម្កើង​ខ្លួន​ឲ្យ​ខ្ពស់​ជាង​មនុស្ស​ទាំង​អស់។ ៣៨ ផ្ទុយ​ទៅ​វិញ គាត់​នឹង​ផ្ដល់​កិត្តិយស​ដល់​ព្រះ​នៃ​បន្ទាយ​រឹង​មាំ ជា​ព្រះ​ដែល​បុព្វ​បុរស​គាត់​មិន​ធ្លាប់​ស្គាល់​ឡើយ។ គាត់​លើក​កិត្តិយស​ព្រះ​នោះ​តាម​រយៈ​មាស ប្រាក់ ត្បូង និង​របស់​មាន​តម្លៃ​ផ្សេង​ៗ។ ៣៩ គាត់​នឹង​ចាត់​វិធានការ​ប្រឆាំង​នឹង​បន្ទាយដ៏រឹងមាំ​បំផុត ដោយ​ជំនួយ​ពី​ព្រះ​របស់​ជន​ជាតិ​ដទៃ។ គាត់​នឹង​ផ្ដល់​កិត្តិយស​ខ្ពង់​ខ្ពស់​ដល់​អស់​អ្នក​ដែល​ទទួល​ស្គាល់​គាត់* ហើយ​គាត់​នឹង​ឲ្យ​ពួក​គេ​គ្រប់​គ្រង​ក្នុង​ចំណោម​មនុស្ស​ជា​ច្រើន រួច​គាត់​នឹង​បែង​ចែក​ទឹក​ដី​ដល់​អ្នក​ណា​ដែល​បង់​ប្រាក់​ឲ្យ​គាត់។

៤០ ​«​នៅ​គ្រា​ចុង​ក្រោយ ស្ដេច​ខាង​ត្បូង​នឹង​រុញ​ច្រាន​ជា​មួយ​នឹង​គាត់។ ស្ដេច​ខាង​ជើង​នឹង​ប្រមូល​រទេះ​ចម្បាំង ទ័ព​សេះ និង​សំពៅ​ជា​ច្រើន មក​ច្បាំង​នឹង​គាត់​ដូច​ជា​ខ្យល់​ព្យុះ ហើយ​គាត់​សម្រុក​ចូល​ទៅ​ក្នុង​ស្រុក​នា​នា ដូច​ជា​ទឹក​ជំនន់។ ៤១ បន្ថែម​ទៅ​ទៀត គាត់​នឹង​ចូល​ទៅ​ក្នុង​ស្រុក​ដ៏​ស្រស់​ស្អាត+ ហើយ​ស្រុក​ជា​ច្រើន​នឹង​ត្រូវ​គេ​ចាប់​យក។ ប៉ុន្តែ មាន​ស្រុក​ខ្លះ​នឹង​រួច​ផុត​ពី​កណ្ដាប់​ដៃ​គាត់ គឺ​ស្រុក​អេដំ ស្រុក​ម៉ូអាប់ និង​ផ្នែក​សំខាន់​បំផុត​នៃ​ស្រុក​អាំម៉ូន។ ៤២ គាត់​នឹង​បន្ត​លើក​ដៃ​ទៅ​ទាស់​នឹង​ស្រុក​នា​នា ហើយ​សូម្បី​តែ​ស្រុក​អេហ្ស៊ីប​ក៏​គេច​មិន​រួច​ដែរ។ ៤៣ គាត់​នឹង​គ្រប់​គ្រង​លើ​កំណប់​មាស កំណប់​ប្រាក់ និង​របស់​ដ៏​មាន​តម្លៃ​ទាំង​អស់​ក្នុង​ស្រុក​អេហ្ស៊ីប។ ឯ​ពួក​លីប៊ី​និង​ពួក​អេត្យូពី​វិញ ពួក​គេ​នឹង​តាម​គាត់។

៤៤ ​«​ប៉ុន្តែ នឹង​មាន​ដំណឹង​ចេញ​ពី​ទិស​ខាង​កើត​និង​ទិស​ខាង​ជើង មក​រំខាន​ចិត្ត​គាត់ រួច​គាត់​នឹង​ចេញ​ទៅ​ទាំង​មាន​កំហឹង​ជា​ខ្លាំង ដើម្បី​បំផ្លិច​បំផ្លាញ ព្រម​ទាំង​ប្រហារ​មនុស្ស​ជា​ច្រើន។ ៤៥ គាត់​នឹង​ដំឡើង​រាជ្យ​ត្រសាល*របស់​គាត់​នៅ​ចន្លោះ​សមុទ្រ​ធំ​និង​ភ្នំ​បរិសុទ្ធ​ក្នុង​ស្រុក​ដ៏​ស្រស់​ស្អាត។+ គាត់​នឹង​មក​ដល់​ទី​បញ្ចប់ ហើយ​គ្មាន​នរណា​អាច​ជួយ​គាត់​បាន​ឡើយ។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក