បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • បណ្ដាស្ដេចទី២ ២០
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីបណ្ដាស្ដេចទី២

      • ជំងឺ​របស់​ហេសេគា និង​ការ​ជា​ឡើង​វិញ (​១​-​១១​)

      • អ្នក​នាំ​សារ​មក​ពី​ក្រុង​បាប៊ីឡូន (​១២​-​១៩​)

      • សេចក្ដី​ស្លាប់​របស់​ហេសេគា (​២០, ២១​)

បណ្ដាស្ដេចទី២ ២០:១

ឯកសារយោង

  • +២ប្រ ៣២:២៤
  • +អេ ៣៨:១-៣

បណ្ដាស្ដេចទី២ ២០:៣

ឯកសារយោង

  • +២ប្រ ៣១:២០, ២១; ចសព ២៥:៧; ១១៩:៤៩

បណ្ដាស្ដេចទី២ ២០:៤

ឯកសារយោង

  • +អេ ៣៨:៤-៦

បណ្ដាស្ដេចទី២ ២០:៥

ឯកសារយោង

  • +ចសព ៣៩:១២
  • +បច ៣២:៣៩; ចសព ៤១:៣; ១០៣:៣; ១៤៧:៣
  • +ចសព ៦៦:១៣; ១១៦:១២-១៤

បណ្ដាស្ដេចទី២ ២០:៦

ឯកសារយោង

  • +២ប្រ ៣២:២២; អេ ១០:២៤
  • +២បស ១៩:៣៤; អេ ៣៧:៣៥

បណ្ដាស្ដេចទី២ ២០:៧

ឯកសារយោង

  • +អេ ៣៨:២១, ២២

បណ្ដាស្ដេចទី២ ២០:៨

ឯកសារយោង

  • +អសក ៦:១៧; អេ ៧:១១

បណ្ដាស្ដេចទី២ ២០:៩

កំណត់សម្គាល់

  • *

    ប្រហែល​ជាគេ​ប្រើ​ជណ្ដើរ​នេះ​ដើម្បី​មើល​ម៉ោង​តាម​ស្រមោល​ថ្ងៃ

ឯកសារយោង

  • +អេ ៣៨:៧, ៨

បណ្ដាស្ដេចទី២ ២០:១១

ឯកសារយោង

  • +យ៉ូស ១០:១២; ២ប្រ ៣២:៣១

បណ្ដាស្ដេចទី២ ២០:១២

ឯកសារយោង

  • +អេ ៣៩:១, ២

បណ្ដាស្ដេចទី២ ២០:១៣

កំណត់សម្គាល់

  • *

    ឬ​«​ប្រេង​បាលសាម​»​

ឯកសារយោង

  • +២ប្រ ៣២:២៧

បណ្ដាស្ដេចទី២ ២០:១៤

ឯកសារយោង

  • +អេ ៣៩:៣, ៤

បណ្ដាស្ដេចទី២ ២០:១៦

ឯកសារយោង

  • +អេ ៣៩:៥-៧

បណ្ដាស្ដេចទី២ ២០:១៧

ឯកសារយោង

  • +២បស ២៤:១២, ១៣; ២៥:១៣; ២ប្រ ៣៦:៧, ១៨; យេ ២៧:២១, ២២; ដាន ១:២

បណ្ដាស្ដេចទី២ ២០:១៨

ឯកសារយោង

  • +២បស ២៤:១២; ដាន ១:១៩; ២:៤៩

បណ្ដាស្ដេចទី២ ២០:១៩

ឯកសារយោង

  • +ចសព ១៤១:៥
  • +អេ ៣៩:៨

បណ្ដាស្ដេចទី២ ២០:២០

ឯកសារយោង

  • +យ៉ូន ៩:១១
  • +២ប្រ ៣២:៣០

បណ្ដាស្ដេចទី២ ២០:២១

ឯកសារយោង

  • +១បស ២:១០
  • +២បស ២១:១៦; ២៣:២៦; ២ប្រ ៣៣:១១-១៣

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

២បស. ២០:១២ប្រ ៣២:២៤
២បស. ២០:១អេ ៣៨:១-៣
២បស. ២០:៣២ប្រ ៣១:២០, ២១; ចសព ២៥:៧; ១១៩:៤៩
២បស. ២០:៤អេ ៣៨:៤-៦
២បស. ២០:៥ចសព ៣៩:១២
២បស. ២០:៥បច ៣២:៣៩; ចសព ៤១:៣; ១០៣:៣; ១៤៧:៣
២បស. ២០:៥ចសព ៦៦:១៣; ១១៦:១២-១៤
២បស. ២០:៦២ប្រ ៣២:២២; អេ ១០:២៤
២បស. ២០:៦២បស ១៩:៣៤; អេ ៣៧:៣៥
២បស. ២០:៧អេ ៣៨:២១, ២២
២បស. ២០:៨អសក ៦:១៧; អេ ៧:១១
២បស. ២០:៩អេ ៣៨:៧, ៨
២បស. ២០:១១យ៉ូស ១០:១២; ២ប្រ ៣២:៣១
២បស. ២០:១២អេ ៣៩:១, ២
២បស. ២០:១៣២ប្រ ៣២:២៧
២បស. ២០:១៤អេ ៣៩:៣, ៤
២បស. ២០:១៦អេ ៣៩:៥-៧
២បស. ២០:១៧២បស ២៤:១២, ១៣; ២៥:១៣; ២ប្រ ៣៦:៧, ១៨; យេ ២៧:២១, ២២; ដាន ១:២
២បស. ២០:១៨២បស ២៤:១២; ដាន ១:១៩; ២:៤៩
២បស. ២០:១៩ចសព ១៤១:៥
២បស. ២០:១៩អេ ៣៩:៨
២បស. ២០:២០យ៉ូន ៩:១១
២បស. ២០:២០២ប្រ ៣២:៣០
២បស. ២០:២១១បស ២:១០
២បស. ២០:២១២បស ២១:១៦; ២៣:២៦; ២ប្រ ៣៣:១១-១៣
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
  • ១៦
  • ១៧
  • ១៨
  • ១៩
  • ២០
  • ២១
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
បណ្ដាស្ដេចទី២ ២០:១-២១

បណ្ដាស្ដេចទី២

២០ នៅ​គ្រា​នោះ ហេសេគា​បាន​ធ្លាក់​ខ្លួន​ឈឺ​ហៀបនឹង​ស្លាប់។+ អេសាយ​ជា​អ្នក​ប្រកាស​ទំនាយ ត្រូវ​ជា​កូន​អាម៉ុស​បាន​មក​ជួប​គាត់ ហើយ​ប្រាប់​ថា​៖ ​«​ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ថា​៖ ‹ចូរ​ផ្ដាំ​ផ្ញើ​ពួក​អ្នក​ផ្ទះ​អ្នក​ចុះ ព្រោះ​អ្នក​នឹង​មិន​ជា​ទេ អ្នក​នឹង​ស្លាប់​ជា​មិន​ខាន›​»។+ ២ ឮ​ដូច្នេះ ហេសេគា​បាន​បែរ​មុខ​ទៅ​ជញ្ជាំង ហើយ​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា​ថា​៖ ៣ ​«​ឱ​ព្រះ​យេហូវ៉ា​អើយ! ខ្ញុំ​សូម​អង្វរ​លោក សូម​លោក​ចាំ​ពី​ការ​ដែល​ខ្ញុំ​បាន​បម្រើ​លោក​យ៉ាង​ស្មោះ​ត្រង់​និង​យ៉ាង​អស់​ពី​ចិត្ត ហើយ​ខ្ញុំ​តែង​តែ​ប្រព្រឹត្ត​អ្វី​ដែល​លោក​ពេញ​ចិត្ត​ជា​និច្ច​»។+ រួច​ហេសេគា​បាន​យំ​យ៉ាង​ខ្លាំង។

៤ កាល​អេសាយ​ចេញ​ទៅ​មិន​ទាន់​ដល់​ទី​ធ្លា​កណ្ដាល​ផង ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​មក​កាន់​គាត់​ថា​៖+ ៥ ​«​ចូរ​ត្រឡប់​ទៅ​ប្រាប់​ហេសេគា​ជា​អ្នក​ដឹក​នាំ​រាស្ត្រ​របស់​ខ្ញុំ​ថា​៖ ‹ព្រះ​យេហូវ៉ា​ដែល​ជា​ព្រះ​របស់​ដាវីឌ​ជា​បុព្វ​បុរស​របស់​អ្នក បាន​មាន​ប្រសាសន៍​ថា​៖ ​«​ខ្ញុំ​បាន​ឮ​សេចក្ដី​អធិដ្ឋាន​របស់​អ្នក​ហើយ ក៏​បាន​ឃើញ​ទឹក​ភ្នែក​របស់​អ្នក​ដែរ។+ ខ្ញុំ​នឹង​ធ្វើ​ឲ្យ​អ្នក​ជា​សះ​ស្បើយ។+ នៅ​ថ្ងៃ​ទី​៣ អ្នក​នឹង​ឡើង​ទៅ​វិហារ​របស់​ព្រះ​យេហូវ៉ា។+ ៦ ខ្ញុំ​នឹង​បន្ថែម​អាយុ​អ្នក​១៥​ឆ្នាំ​ទៀត ហើយ​ខ្ញុំ​នឹង​សង្គ្រោះ​អ្នក​និង​ក្រុង​នេះ​ពី​កណ្ដាប់​ដៃ​របស់​ស្ដេច​ស្រុក​អាស៊ីរី។+ ខ្ញុំ​នឹង​ការពារ​ក្រុង​នេះ​ដោយ​យល់​ដល់​នាម​ខ្ញុំ និង​ដោយ​យល់​ដល់​ដាវីឌ​ជា​អ្នក​បម្រើ​របស់​ខ្ញុំ​»​›​»។+

៧ បន្ទាប់​មក អេសាយ​បាន​និយាយ​ថា​៖ ​«​ចូរ​យក​នំ​ល្វា​ក្រៀម​មួយ​មក​»។ ដូច្នេះ គេ​ក៏​យក​មក រួច​បិទ​លើ​ដំបៅ​របស់​ហេសេគា។ គាត់​ក៏​បាន​ជា​សះ​ស្បើយ​បន្តិច​ម្ដង​ៗ។+

៨ មុន​ពេល​នោះ ហេសេគា​បាន​សួរ​អេសាយ​ថា​៖ ​«​តើ​មាន​សញ្ញា​សម្គាល់+អ្វី​ដែល​បង្ហាញ​ថា​ព្រះ​យេហូវ៉ា​នឹង​ធ្វើ​ឲ្យ​ខ្ញុំ​ជា​សះ​ស្បើយ​មែន? តើ​មាន​សញ្ញា​សម្គាល់​អ្វី​ដែល​បញ្ជាក់​ថា​ខ្ញុំ​អាច​ឡើង​ទៅ​វិហារ​របស់​ព្រះ​យេហូវ៉ា​នៅ​ថ្ងៃ​ទី​៣​បាន?​»។ ៩ អេសាយ​ក៏​តប​វិញ​ថា​៖ ​«​នេះ​ជា​សញ្ញា​សម្គាល់​ពី​ព្រះ​យេហូវ៉ា​ដើម្បី​បង្ហាញ​អ្នក​ថា ព្រះ​យេហូវ៉ា​នឹង​ធ្វើ​តាម​ប្រសាសន៍​របស់​លោក​មែន។ តើ​អ្នក​ចង់​ឲ្យ​ស្រមោល​ថ្ងៃ​ដែល​ជះ​លើ​កាំ​ជណ្ដើរ* ទៅ​មុខ​១០​កាំ ឬ​ថយ​ក្រោយ​១០​កាំ?​»។+ ១០ ហេសេគា​ប្រាប់​ថា​៖ ​«​ការ​ឲ្យ​ស្រមោល​ថ្ងៃ​ទៅ​មុខ​១០​កាំ​ជា​ការ​ងាយ​ទេ តែ​ការ​ឲ្យ​ស្រមោល​ថ្ងៃ​ថយ​ក្រោយ​១០​កាំ​វិញ​ទើប​ពិបាក​»។ ១១ ដូច្នេះ អេសាយ​ជា​អ្នក​ប្រកាស​ទំនាយ​ក៏​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា។ ពេល​នោះ ព្រះ​បាន​ធ្វើ​ឲ្យ​ស្រមោល​ថ្ងៃ​ដែល​ជះ​លើ​កាំ​ជណ្ដើរ​អេហាស ជ្រេ​ថយ​ក្រោយ​១០​កាំ​វិញ។+

១២ គ្រា​នោះ បេរ៉ូដាកបាឡាដាន់​ជា​ស្ដេច​ស្រុក​បាប៊ីឡូន ដែល​ត្រូវ​ជា​កូន​បាឡាដាន បាន​ចាត់​អ្នក​នាំ​សារ​ឲ្យ​យក​សំបុត្រ​និង​អំណោយ​ទៅ​ជូន​ហេសេគា ព្រោះ​គាត់​បាន​ឮ​ថា​ហេសេគា​ឈឺ។+ ១៣ ហេសេគា​បាន​ទទួល​ស្វាគមន៍​ពួក​គេ រួច​បាន​បង្ហាញ​ពួក​គេ​នូវ​ទ្រព្យ​ទាំង​អស់​របស់​គាត់+ គឺ​មាស​ប្រាក់ ប្រេង​ក្រអូប* និង​ប្រេង​មាន​តម្លៃ គ្រឿង​សស្ដ្រាវុធ និង​អ្វី​គ្រប់​យ៉ាង​ដែល​មាន​ក្នុង​ឃ្លាំង។ ហេសេគា​ក៏​បាន​ឲ្យ​ពួក​គេ​មើល​សព្វ​គ្រប់​ក្នុង​វិមាន​គាត់ និង​របស់​សព្វសារពើ​ក្នុង​រាជាណាចក្រ​ទាំង​មូល។

១៤ ក្រោយ​មក អេសាយ​ជា​អ្នក​ប្រកាស​ទំនាយ​បាន​ចូល​ទៅ​ជួប​ស្ដេច​ហេសេគា ហើយ​សួរ​ថា​៖ ​«​តើ​បុរស​ទាំង​នេះ​បាន​និយាយ​អ្វី​ខ្លះ ហើយ​ពួក​គេ​មក​ពី​ណា?​»។ ដូច្នេះ ហេសេគា​ក៏​ឆ្លើយ​ថា​៖ ​«​ពួក​គេ​មក​ពី​ស្រុក​ឆ្ងាយ គឺ​ពី​ស្រុក​បាប៊ីឡូន​»។+ ១៥ រួច​អេសាយ​សួរ​ថា​៖ ​«​តើ​ពួក​គេ​បាន​ឃើញ​អ្វី​ខ្លះ​ក្នុង​វិមាន​របស់​អ្នក?​»។ ហេសេគា​ឆ្លើយ​ថា​៖ ​«​ពួក​គេ​បាន​ឃើញ​អ្វី​ៗ​ទាំង​អស់​ក្នុង​វិមាន​ខ្ញុំ ហើយ​ក៏​ឃើញ​អ្វី​គ្រប់​យ៉ាង​ក្នុង​ឃ្លាំង​ទ្រព្យ​របស់​ខ្ញុំ​ដែរ​»។

១៦ ខណៈ​នោះ អេសាយ​ក៏​និយាយ​ទៅ​កាន់​ហេសេគា​ថា​៖ ​«​សូម​ស្ដាប់​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា។+ ១៧ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​៖ ‹មើល! នឹង​មាន​គ្រា​មក​ដល់ ដែល​របស់​ទ្រព្យ​ទាំង​អស់​ក្នុង​វិមាន​អ្នក និង​របស់​របរ​ដែល​បុព្វបុរស​របស់​អ្នក​បាន​សន្សំ​ទុក​រហូត​មក​ដល់​សព្វ​ថ្ងៃ នឹង​ត្រូវ​ដឹក​ជញ្ជូន​យក​ទៅ​ស្រុក​បាប៊ីឡូន​ទាំង​អស់+ គ្មាន​នៅ​សេស​សល់​អ្វី​ឡើយ›។ ១៨ លោក​ក៏​មាន​ប្រសាសន៍​ទៀត​ថា​៖ ‹កូន​ចៅ​របស់​អ្នក​ដែល​នឹង​កើត​មក ពួក​គេ​នឹង​ត្រូវ​នាំ​យក​ទៅ​ស្រុក​បាប៊ីឡូន ហើយ​នឹង​ក្លាយ​ទៅ​ជា​មន្ត្រី​ជាន់​ខ្ពស់​ក្នុង​វិមាន​ស្ដេច​ស្រុក​នោះ›​»។+

១៩ ឮ​ដូច្នេះ ហេសេគា​និយាយ​ទៅ​កាន់​អេសាយ​ថា​៖ ​«​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា គឺ​យុត្តិធម៌​ណាស់​»។+ គាត់​ក៏​បន្ថែម​ទៀត​ថា​៖ ​«​ខ្ញុំ​មាន​អំណរ​គុណ​ណាស់ ដែល​គ្រា​ខ្ញុំ​គ្រប់​គ្រង​មាន​សន្តិភាព​និង​សេចក្ដី​សុខសាន្តត្រាណ​»។+

២០ រីឯ​កិច្ចការ​ទាំង​ប៉ុន្មាន​ដែល​ហេសេគា​បាន​ធ្វើ និង​ស្នា​ដៃ​ដ៏​អស្ចារ្យ​របស់​គាត់ រួម​ទាំង​ការ​ធ្វើ​អាង+ និង​ការ​ជីក​ប្រឡាយ​បង្ហូរ​ទឹក​ចូល​ក្នុង​ក្រុង+ សុទ្ធតែ​បាន​ត្រូវ​កត់​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ​សាស្ត្រ​របស់​បណ្ដា​ស្ដេច​ស្រុក​យូដា។ ២១ ក្រោយ​មក ហេស​គា​បាន​ស្លាប់ ហើយ​គេ​បាន​បញ្ចុះ​សព​គាត់​ជា​មួយ​នឹង​បុព្វ​បុរស​គាត់។+ រួច​មក ម៉ាណាសេ+ជា​កូន​បាន​គ្រ​ង​រាជ្យ​បន្ទាប់​ពី​គាត់។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក