បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • សាំយូអែលទី១ ២០
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីសាំយូអែលទី១

      • យ៉ូណាថាន​មាន​ភក្ដី​ភាព​ចំពោះ​ដាវីឌ (​១​-​៤២​)

សាំយូអែលទី១ ២០:១

កំណត់សម្គាល់

  • *

    មើល​និយម​ន័យ​ពាក្យ​«​ជីវិត​»​

ឯកសារយោង

  • +១សាំ ២៤:១១; ចសព ១៨:២០

សាំយូអែលទី១ ២០:២

ឯកសារយោង

  • +១សាំ ១៩:៦

សាំយូអែលទី១ ២០:៣

ឯកសារយោង

  • +១សាំ ១៨:១; ១៩:២
  • +១សាំ ២៧:១

សាំយូអែលទី១ ២០:៥

កំណត់សម្គាល់

  • *

    មើល​និយម​ន័យ​ពាក្យ​«​ខែ​ថ្មី​»​

ឯកសារយោង

  • +ជប ១០:១០; ២ប្រ ២:៤

សាំយូអែលទី១ ២០:៦

ឯកសារយោង

  • +១សាំ ១៦:៤, ១៨
  • +១សាំ ២០:២៨, ២៩

សាំយូអែលទី១ ២០:៨

ឯកសារយោង

  • +សុភ ១៧:១៧
  • +១សាំ ១៨:៣; ២៣:១៨
  • +១សាំ ២០:១

សាំយូអែលទី១ ២០:៩

ឯកសារយោង

  • +១សាំ ១៩:២

សាំយូអែលទី១ ២០:១៣

ឯកសារយោង

  • +១សាំ ១៦:១៣; ១៧:៣៧
  • +១សាំ ១០:៧; ១១:៦

សាំយូអែលទី១ ២០:១៤

ឯកសារយោង

  • +២សាំ ៩:១, ៣, ៦, ៧

សាំយូអែលទី១ ២០:១៥

ឯកសារយោង

  • +២សាំ ២១:៧

សាំយូអែលទី១ ២០:១៦

កំណត់សម្គាល់

  • *

    នេះ​សំដៅ​លើ​កូន​ចៅ​របស់​ដាវីឌ

សាំយូអែលទី១ ២០:១៧

ឯកសារយោង

  • +១សាំ ១៨:១, ៣; ២សាំ ១:២៦; សុភ ១៨:២៤

សាំយូអែលទី១ ២០:១៨

ឯកសារយោង

  • +១សាំ ២០:៥

សាំយូអែលទី១ ២០:២៣

ឯកសារយោង

  • +១សាំ ២០:៤២
  • +១សាំ ២០:១៣, ១៤

សាំយូអែលទី១ ២០:២៤

ឯកសារយោង

  • +១សាំ ២០:៥

សាំយូអែលទី១ ២០:២៥

ឯកសារយោង

  • +១សាំ ១៤:៥០

សាំយូអែលទី១ ២០:២៦

កំណត់សម្គាល់

  • *

    មើល​និយម​ន័យ​ពាក្យ​«​ស្អាត​បរិសុទ្ធ​»​

ឯកសារយោង

  • +ចល ១១:២៣, ២៤; ១៥:៤, ៥, ១៦, ១៨; ជប ១៩:១៦

សាំយូអែលទី១ ២០:២៧

ឯកសារយោង

  • +១សាំ ១៧:១២

សាំយូអែលទី១ ២០:២៨

ឯកសារយោង

  • +១សាំ ២០:៦

សាំយូអែលទី១ ២០:៣១

ឯកសារយោង

  • +១សាំ ១៨:៨
  • +១សាំ ១៩:៦, ១០

សាំយូអែលទី១ ២០:៣២

ឯកសារយោង

  • +១សាំ ១៩:៥; សុភ ១៧:១៧; ១៨:២៤

សាំយូអែលទី១ ២០:៣៣

ឯកសារយោង

  • +១សាំ ១៨:១១; ១៩:១០
  • +១សាំ ២០:៦, ៧

សាំយូអែលទី១ ២០:៣៤

ឯកសារយោង

  • +១សាំ ១៨:១

សាំយូអែលទី១ ២០:៣៥

ឯកសារយោង

  • +១សាំ ២០:១៩-២២

សាំយូអែលទី១ ២០:៤២

កំណត់សម្គាល់

  • *

    ន័យ​ត្រង់​«​ពូជ​»​

  • *

    ន័យ​ត្រង់​«​ពូជ​»​

ឯកសារយោង

  • +១សាំ ២០:១៧, ២៣
  • +១សាំ ២៣:១៨; ២សាំ ៩:៧

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

១សាំ. ២០:១១សាំ ២៤:១១; ចសព ១៨:២០
១សាំ. ២០:២១សាំ ១៩:៦
១សាំ. ២០:៣១សាំ ១៨:១; ១៩:២
១សាំ. ២០:៣១សាំ ២៧:១
១សាំ. ២០:៥ជប ១០:១០; ២ប្រ ២:៤
១សាំ. ២០:៦១សាំ ១៦:៤, ១៨
១សាំ. ២០:៦១សាំ ២០:២៨, ២៩
១សាំ. ២០:៨សុភ ១៧:១៧
១សាំ. ២០:៨១សាំ ១៨:៣; ២៣:១៨
១សាំ. ២០:៨១សាំ ២០:១
១សាំ. ២០:៩១សាំ ១៩:២
១សាំ. ២០:១៣១សាំ ១៦:១៣; ១៧:៣៧
១សាំ. ២០:១៣១សាំ ១០:៧; ១១:៦
១សាំ. ២០:១៤២សាំ ៩:១, ៣, ៦, ៧
១សាំ. ២០:១៥២សាំ ២១:៧
១សាំ. ២០:១៧១សាំ ១៨:១, ៣; ២សាំ ១:២៦; សុភ ១៨:២៤
១សាំ. ២០:១៨១សាំ ២០:៥
១សាំ. ២០:២៣១សាំ ២០:៤២
១សាំ. ២០:២៣១សាំ ២០:១៣, ១៤
១សាំ. ២០:២៤១សាំ ២០:៥
១សាំ. ២០:២៥១សាំ ១៤:៥០
១សាំ. ២០:២៦ចល ១១:២៣, ២៤; ១៥:៤, ៥, ១៦, ១៨; ជប ១៩:១៦
១សាំ. ២០:២៧១សាំ ១៧:១២
១សាំ. ២០:២៨១សាំ ២០:៦
១សាំ. ២០:៣១១សាំ ១៨:៨
១សាំ. ២០:៣១១សាំ ១៩:៦, ១០
១សាំ. ២០:៣២១សាំ ១៩:៥; សុភ ១៧:១៧; ១៨:២៤
១សាំ. ២០:៣៣១សាំ ១៨:១១; ១៩:១០
១សាំ. ២០:៣៣១សាំ ២០:៦, ៧
១សាំ. ២០:៣៤១សាំ ១៨:១
១សាំ. ២០:៣៥១សាំ ២០:១៩-២២
១សាំ. ២០:៤២១សាំ ២០:១៧, ២៣
១សាំ. ២០:៤២១សាំ ២៣:១៨; ២សាំ ៩:៧
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
  • ១៦
  • ១៧
  • ១៨
  • ១៩
  • ២០
  • ២១
  • ២២
  • ២៣
  • ២៤
  • ២៥
  • ២៦
  • ២៧
  • ២៨
  • ២៩
  • ៣០
  • ៣១
  • ៣២
  • ៣៣
  • ៣៤
  • ៣៥
  • ៣៦
  • ៣៧
  • ៣៨
  • ៣៩
  • ៤០
  • ៤១
  • ៤២
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
សាំយូអែលទី១ ២០:១-៤២

សៀវភៅសាំយូអែលទី១

២០ ក្រោយ​មក ដាវីឌ​រត់​ចេញ​ពី​ណាយ៉ូត​ក្រុង​រ៉ាម៉ា។ រួច​មក គាត់​បាន​ទៅ​ជួប​យ៉ូណាថាន ហើយ​សួរ​ថា​៖ ​«​តើ​ខ្ញុំ​បាន​ធ្វើ​ខុស​អ្វី?+ តើ​ខ្ញុំ​ធ្វើ​អាក្រក់​អ្វី​ខ្លះ​ទៅ​លើ​ឪពុក​របស់​អ្នក បាន​ជា​គាត់​ចង់​សម្លាប់​ខ្ញុំ*ដូច្នេះ?​»។ ២ យ៉ូណាថាន​ឆ្លើយ​ទៅ​គាត់​ថា​៖ ​«​មិន​អាច​ទៅ​រួច​ឡើយ+ដែល​ឪពុក​ខ្ញុំ​ចង់​សម្លាប់​អ្នក! មុន​នឹង​គាត់​ធ្វើ​អ្វី​មួយ គាត់​ប្រាប់​ខ្ញុំ​ទាំង​អស់ ទោះ​រឿង​នោះ​តូច​ឬ​ធំ​ក្ដី។ គាត់​គ្មាន​មូលហេតុ​លាក់​មិន​ឲ្យ​ខ្ញុំ​ដឹង​ទេ។ បើ​គាត់​ចង់​សម្លាប់​អ្នក​មែន គាត់​ច្បាស់​ជា​ប្រាប់​ខ្ញុំ​»។ ៣ តែ​ដាវីឌ​និយាយ​ថា​៖ ​«​ឪពុក​របស់​អ្នក​ដឹង​ថា​អ្នក​ស្រឡាញ់​ពេញ​ចិត្ត​ខ្ញុំ។+ ដូច្នេះ គាត់​ប្រហែល​ជា​គិត​ថា​‹បើ​ឲ្យ​យ៉ូណាថាន​ដឹង​អំពី​រឿង​នេះ គាត់​នឹង​ពិបាក​ចិត្ត›។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ អ្វី​ដែល​ខ្ញុំ​និយាយ​នៅ​មុខ​អ្នក​និង​នៅ​មុខ​ព្រះ​យេហូវ៉ា​គឺ​ជា​ការ​ពិត។ មិន​យូរ​ទៀត ខ្ញុំ​ប្រាកដ​ជា​ត្រូវ​គេ​សម្លាប់​ជា​មិន​ខាន!​»។+

៤ រួច​មក យ៉ូណាថាន​តប​ទៅ​ដាវីឌ​ថា​៖ ​«​ប្រាប់​ខ្ញុំ​មក អ្នក​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី នោះ​ខ្ញុំ​នឹង​ធ្វើ​តាម​អ្នក​»។ ៥ ដាវីឌ​ប្រាប់​យ៉ូណាថាន​ថា​៖ ​«​ថ្ងៃ​ស្អែក​នេះ​គឺ​ជា​ថ្ងៃ​ចូល​ខែ​ថ្មី*+ ហើយ​ខ្ញុំ​ត្រូវ​អង្គុយ​បរិភោគ​ជា​មួយ​នឹង​ឪពុក​របស់​អ្នក។ ដូច្នេះ សូម​ឲ្យ​ខ្ញុំ​ទៅ​លាក់​ខ្លួន​នៅ​ក្រៅ​ក្រុង​រហូត​ដល់​ល្ងាច​ខាន​ស្អែក។ ៦ បើ​ឪពុក​របស់​អ្នក​សួរ​រក​ខ្ញុំ សូម​ប្រាប់​គាត់​ថា​៖ ‹ដាវីឌ​បាន​សុំ​ការ​អនុញ្ញាត​ពី​ខ្ញុំ ប្រញាប់​ទៅ​ផ្ទះ​របស់​គាត់​នៅ​ក្រុង​បេថ្លេហិម+ ព្រោះ​នៅ​ទី​នោះ​ក្រុម​គ្រួសារ​គាត់​ទាំង​មូល​ត្រូវ​ជូន​គ្រឿង​បូជា​ប្រចាំ​ឆ្នាំ›។+ ៧ បើ​ឪពុក​អ្នក​ឆ្លើយ​ថា​‹មិន​អី​ទេ› នោះ​មាន​ន័យ​ថា​គាត់​មិន​មាន​បំណង​អាក្រក់​មក​លើ​ខ្ញុំ​ទេ។ ប៉ុន្តែ បើ​គាត់​ខឹង អ្នក​អាច​ដឹង​ច្បាស់​ថា​គាត់​តាំង​ចិត្ត​ធ្វើ​អាក្រក់​មក​លើ​ខ្ញុំ​ហើយ។ ៨ សូម​អ្នក​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​ចំពោះ​ខ្ញុំ+ ព្រោះ​យើង​ទាំង​ពីរ​បាន​ចុះ​កិច្ច​ព្រម​ព្រៀង​ជា​មួយ​គ្នា​នៅ​ចំពោះ​មុខ​ព្រះ​យេហូវ៉ា។+ តែ​បើ​ខ្ញុំ​បាន​ធ្វើ​ខុស​មែន+ សូម​អ្នក​សម្លាប់​ខ្ញុំ​ដោយ​ផ្ទាល់​ដៃ​ចុះ មិន​ចាំ​បាច់​ប្រគល់​ខ្ញុំ​ឲ្យ​ឪពុក​អ្នក​ទេ​»។

៩ ឮ​ដូច​នោះ យ៉ូណាថាន​និយាយ​ថា​៖ ​«​គ្មាន​ថ្ងៃ​ដែល​ខ្ញុំ​ធ្វើ​បែប​នោះ​ចំពោះ​អ្នក​ឡើយ! បើ​ខ្ញុំ​ដឹង​ថា​ឪពុក​ខ្ញុំ​តាំង​ចិត្ត​ធ្វើ​អាក្រក់​ចំពោះ​អ្នក ខ្ញុំ​នឹង​ប្រាប់​អ្នក​ជា​មិន​ខាន​»។+ ១០ រួច​ដាវីឌ​សួរ​យ៉ូណាថាន​ថា​៖ ​«​បើ​ឪពុក​អ្នក​ខឹង​ខ្ញុំ តើ​អ្នក​ណា​នឹង​ប្រាប់​ខ្ញុំ?​»។ ១១ យ៉ូណាថាន​និយាយ​ទៅ​កាន់​ដាវីឌ​ថា​៖ ​«​តោះ! សូម​យើង​ចេញ​ទៅ​ក្រៅ​ក្រុង​»។ ដូច្នេះ ពួក​គាត់​ទាំង​ពីរ​នាក់​ក៏​ចេញ​ទៅ​ក្រៅ​ក្រុង។ ១២ យ៉ូណាថាន​និយាយ​ទៅ​ដាវីឌ​ថែម​ទៀត​ថា​៖ ​«​សូម​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​ធ្វើ​ជា​សាក្សី​ថា ថ្ងៃ​ស្អែក​ឬ​ខាន​ស្អែក​នា​វេលា​ថ្មើរ​នេះ ខ្ញុំ​នឹង​ស្ទាប​ស្ទង់​គំនិត​របស់​ឪពុក​ខ្ញុំ​ឲ្យ​ដឹង​ថា​គាត់​គិត​យ៉ាង​ណា​ចំពោះ​អ្នក។ បើ​គាត់​អនុគ្រោះ​ឲ្យ​អ្នក នោះ​ខ្ញុំ​នឹង​ប្រាប់​អ្នក​ឲ្យ​ដឹង។ ១៣ ផ្ទុយ​ទៅ​វិញ បើ​ឪពុក​ខ្ញុំ​ប៉ុន​ប៉ង​ធ្វើ​អាក្រក់​មក​លើ​អ្នក ខ្ញុំ​ច្បាស់​ជា​ប្រាប់​អ្នក​ឲ្យ​ដឹង ហើយ​នឹង​ជួយ​អ្នក​ឲ្យ​គេច​ខ្លួន​ដោយ​សុវត្ថិភាព។ តែ​បើ​ខ្ញុំ​មិន​ធ្វើ​តាម​ពាក្យ​របស់​ខ្ញុំ​ទេ សូម​ព្រះ​យេហូវ៉ា​ដាក់​ទោស​ខ្ញុំ​ឲ្យ​ធ្ងន់​ចុះ! សូម​ឲ្យ​ព្រះ​យេហូវ៉ា​នៅ​ជា​មួយ​នឹង​អ្នក+ ដូច​លោក​ធ្លាប់​នៅ​ជា​មួយ​នឹង​ឪពុក​ខ្ញុំ​ដែរ។+ ១៤ ទោះ​ជា​ខ្ញុំ​ស្លាប់​ឬ​រស់​ក្ដី សូម​ដាវីឌ​បន្ត​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​ចំពោះ​ខ្ញុំ ដូច​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​របស់​ព្រះ​យេហូវ៉ា។+ ១៥ សូម​អ្នក​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​ចំពោះ​កូន​ចៅ​របស់​ខ្ញុំ​ជា​និច្ច​ត​ទៅ+ ទោះ​ជា​ព្រះ​យេហូវ៉ា​បំផ្លាញ​សត្រូវ​របស់​ដាវីឌ​អស់​ពី​ផែនដី​ក៏​ដោយ​»។ ១៦ ដូច្នេះ យ៉ូណាថាន​ចុះ​កិច្ច​ព្រម​ព្រៀង​ជា​មួយ​នឹង​ដាវីឌ* ហើយ​និយាយ​ថា​៖ ​«​សូម​ព្រះ​យេហូវ៉ា​ដាក់​ទោស​សត្រូវ​របស់​ដាវីឌ​»។ ១៧ ម្ល៉ោះ​ហើយ យ៉ូណាថាន​បាន​ឲ្យ​ដាវីឌ​ស្បថ​ម្ដង​ទៀត​ដោយ​អាង​លើ​សេចក្ដី​ស្រឡាញ់​ដែល​គាត់​មាន​ចំពោះ​យ៉ូណាថាន ព្រោះ​យ៉ូណាថាន​ស្រឡាញ់​ដាវីឌ​ដូច​ស្រឡាញ់​ខ្លួន​គាត់។+

១៨ បន្ទាប់​មក យ៉ូណាថាន​និយាយ​ទៅ​ដាវីឌ​ថា​៖ ​«​ថ្ងៃ​ស្អែក​នេះ​គឺ​ជា​ថ្ងៃ​ចូល​ខែ​ថ្មី+ ហើយ​គេ​នឹង​សួរ​រក​អ្នក ដោយ​សារ​កៅអី​របស់​អ្នក​នៅ​ទំនេរ។ ១៩ ដល់​ខាន​ស្អែក គេ​ច្បាស់​ជា​សួរ​រក​អ្នក​ទៀត។ ហេតុ​នេះ អ្នក​ត្រូវ​មក​ពួន​នៅ​កន្លែង​នេះ​ដូច​ថ្ងៃ​មុន ហើយ​លាក់​ខ្លួន​ក្បែរ​ថ្ម​នៅ​ទី​នេះ។ ២០ ក្រោយ​មក ខ្ញុំ​នឹង​បាញ់​ព្រួញ​បី​ដើម​ទៅ​ចំហៀង​ថ្ម​នេះ​ដូច​ជា​កំពុង​បាញ់​អ្វី​មួយ។ ២១ ដូច្នេះ ពេល​ខ្ញុំ​ចាត់​អ្នក​បម្រើ​ឲ្យ​ទៅ​យក​ព្រួញ ខ្ញុំ​នឹង​និយាយ​ថា​៖ ‹ចូរ​ទៅ​រើស​ព្រួញ​ទាំង​នោះ›។ បើ​ខ្ញុំ​និយាយ​ទៅ​អ្នក​បម្រើ​ថា​៖ ‹នុ៎ះ​ន៏! ព្រួញ​នៅ​ជិត​អ្នក ចូរ​ទៅ​យក​មក› នោះ​អ្នក​អាច​ត្រឡប់​មក​វិញ​បាន ព្រោះ​ខ្ញុំ​ស្បថ​ដោយ​នូវ​នាម​ព្រះ​យេហូវ៉ា​ជា​ព្រះ​ដ៏​មាន​ជីវិត​រស់​នៅ​ថា អ្នក​នឹង​មាន​សុវត្ថិភាព ហើយ​គ្មាន​គ្រោះ​ថ្នាក់​អ្វី​ឡើយ។ ២២ ប៉ុន្តែ បើ​ខ្ញុំ​ប្រាប់​អ្នក​បម្រើ​ថា​៖ ‹នុ៎ះ​ន៏! ព្រួញ​នៅ​ឆ្ងាយ​ពី​អ្នក› នោះ​សូម​ដាវីឌ​ទៅ​ចុះ ព្រោះ​ព្រះ​យេហូវ៉ា​ឲ្យ​អ្នក​ចេញ​ទៅ។ ២៣ សូម​ឲ្យ​ព្រះ​យេហូវ៉ា​ធ្វើ​ជា​សាក្សី​រហូត​ត​ទៅ+ ចំពោះ​ពាក្យ​ដែល​យើង​បាន​សន្យា​ជា​មួយ​គ្នា​»។+

២៤ ដូច្នេះ ដាវីឌ​បាន​ទៅ​លាក់​ខ្លួន​នៅ​ក្រៅ​ក្រុង។ ពេល​ដល់​ថ្ងៃ​ចូល​ខែ​ថ្មី ស្ដេច​បរិភោគ​អាហារ​នៅ​កន្លែង​អង្គុយ​របស់​គាត់។+ ២៥ ដូច​សព្វ​ដង ស្ដេច​អង្គុយ​កៅអី​ជាប់​ជញ្ជាំង។ រីឯ​យ៉ូណាថាន​អង្គុយ​ទល់​មុខ​គាត់ ហើយ​អាប់ណឺ+អង្គុយ​នៅ​ចំហៀង​សុល តែ​កន្លែង​របស់​ដាវីឌ​នៅ​ទំនេរ។ ២៦ នៅ​ថ្ងៃ​នោះ សុល​មិន​បាន​និយាយ​អ្វី​ទេ ព្រោះ​គាត់​គិត​ក្នុង​ចិត្ត​ថា​៖ ‹ដាវីឌ​មិន​មក ប្រហែល​ជា​ដោយ​សារ​មាន​អ្វី​កើត​ឡើង​ដែល​នាំ​ឲ្យ​គាត់​មិន​ស្អាត​បរិសុទ្ធ។*+ ច្បាស់​ជា​គាត់​មិន​ស្អាត​បរិសុទ្ធ​មែន​ហើយ›។ ២៧ នៅ​ថ្ងៃ​ទី​២ កន្លែង​អង្គុយ​របស់​ដាវីឌ​នៅ​ទំនេរ​ម្ដង​ទៀត។ ហេតុ​នេះ សុល​សួរ​យ៉ូណាថាន​ថា​៖ ​«​ហេតុ​អ្វី​មិន​ឃើញ​កូន​របស់​អ៊ីសាយ+មក​បរិភោគ​អាហារ? ម្សិលមិញ​ក៏​មិន​ឃើញ ថ្ងៃ​នេះ​ក៏​មិន​ឃើញ​»។ ២៨ យ៉ូណាថាន​ឆ្លើយ​ទៅ​សុល​ថា​៖ ​«​ដាវីឌ​សុំ​ការ​អនុញ្ញាត​ពី​ខ្ញុំ​ទៅ​ក្រុង​បេថ្លេហិម។+ ២៩ ដាវីឌ​សុំ​ខ្ញុំ​ថា​៖ ‹សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ​ទៅ​ក្រុង​របស់​ខ្ញុំ ព្រោះ​ក្រុម​គ្រួសារ​យើង​ត្រូវ​ជូន​គ្រឿង​បូជា​នៅ​ទី​នោះ ហើយ​បង​ៗ​ខ្ញុំ​ហៅ​ខ្ញុំ​ឲ្យ​ទៅ។ បើ​អ្នក​មេត្តា សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ​ទៅ​ចូល​រួម​ជា​មួយ​នឹង​ពួក​គាត់​ផង›។ ហេតុ​នេះ​ហើយ​បាន​ជា​ដាវីឌ​មិន​អាចម​ក​បរិភោគ​ជា​មួយ​នឹង​លោក​ឪពុក​បាន​»។ ៣០ ភ្លាម​នោះ សុល​ផ្ទុះ​កំហឹង​យ៉ាង​ខ្លាំង ស្រែក​ឲ្យ​យ៉ូណាថាន​ថា​៖ ​«​ឯង​នេះ ជា​កូន​រឹង​ទទឹង! តើ​ឯង​គិត​ថា​ពុក​មិន​ដឹង​ថា​ឯង​រើស​យក​ខាង​កូន​អ៊ីសាយ​ឬ? ឯង​មុខ​ជា​ធ្វើ​ឲ្យ​ខ្លួន​ឯង​និង​ម្ដាយ​ឯង​ត្រូវ​អាម៉ាស់​មុខ​ហើយ។ ៣១ ដរាប​ណា​កូន​អ៊ីសាយ​នៅ​រស់ នោះ​ឯង​និង​រាជ្យ​របស់​ឯង​មិន​អាច​រឹង​មាំ​ស្ថិតស្ថេរ​បាន​ឡើយ។+ ដូច្នេះ ចូរ​ចាត់​អ្នក​ណា​ម្នាក់​ឲ្យ​ទៅ​នាំ​ដាវីឌ​មក​ឲ្យ​ពុក​ឥឡូវ​ភ្លាម ព្រោះ​វា​សម​តែ​ស្លាប់​»។+

៣២ ប៉ុន្តែ យ៉ូណាថាន​និយាយ​ទៅ​សុល​ថា​៖ ​«​ហេតុ​អ្វី​ដាវីឌ​ត្រូវ​ស្លាប់?+ តើ​គាត់​បាន​ធ្វើ​អ្វី​ខុស?​»។ ៣៣ រំពេច​នោះ សុល​ពួយ​លំពែង​សំដៅ​ទៅ​យ៉ូណាថាន។+ ពេល​នោះ​ហើយ​ដែល​យ៉ូណាថាន​ដឹង​ប្រាកដ​ថា ឪពុក​របស់​គាត់​តាំង​ចិត្ត​សម្លាប់​ដាវីឌ​ឲ្យ​ទាល់​តែ​បាន។+ ៣៤ យ៉ូណាថាន​ក៏​ស្ទុះ​ក្រោក​ឡើង​ចេញ​ពី​តុ ដោយ​សារ​គាត់​ខឹង​ជា​ខ្លាំង។ គាត់​មិន​បរិភោគ​អ្វី​សោះ​នៅ​ថ្ងៃ​ទី​២​នោះ ព្រោះ​គាត់​ពិបាក​ចិត្ត​អំពី​ដាវីឌ+ និង​អំពី​រឿង​ដែល​ឪពុក​របស់​គាត់​បាន​ប្រមាថ​មើល​ងាយ​គាត់។

៣៥ លុះ​ព្រឹក​ឡើង យ៉ូណាថាន​ចេញ​ទៅ​ក្រៅ​ក្រុង​តាម​ពាក្យ​សន្យា​ជា​មួយ​នឹង​ដាវីឌ ថែម​ទាំង​មាន​អ្នក​បម្រើ​វ័យ​ក្មេង​ម្នាក់​ទៅ​ជា​មួយ​ដែរ។+ ៣៦ រួច​យ៉ូណាថាន​ប្រាប់​អ្នក​បម្រើ​ថា​៖ ​«​ចូរ​រត់​ទៅ​ចាំ​រើស​ព្រួញ​មក​ឲ្យ​ខ្ញុំ​»។ អ្នក​បម្រើ​ក៏​រត់​ទៅ ហើយ​យ៉ូណាថាន​បាញ់​ព្រួញ​ហួស​អ្នក​បម្រើ​នោះ។ ៣៧ ពេល​អ្នក​បម្រើ​ទៅ​ដល់​កន្លែង​ដែល​ព្រួញ​ធ្លាក់ យ៉ូណាថាន​ស្រែក​សួរ​អ្នក​បម្រើ​ថា​៖ ​«​ព្រួញ​នៅ​ឆ្ងាយ​ពី​អ្នក​ទៀត មែន​ទេ?​»។ ៣៨ យ៉ូណាថាន​ស្រែក​ប្រាប់​អ្នក​បម្រើ​នោះ​ទៀត​ថា​៖ ​«​ប្រញាប់​ឡើង! ចូរ​ទៅ​ឲ្យ​លឿន! កុំ​បង្អង់​ឡើយ!​»។ ដូច្នេះ អ្នក​បម្រើ​រើស​ព្រួញ​ទាំង​នោះ​មក​ឲ្យ​ម្ចាស់​វិញ។ ៣៩ អ្នក​បម្រើ​មិន​យល់​អត្ថន័យ​នៃ​ពាក្យ​ទាំង​នោះ​ទេ មាន​តែ​យ៉ូណាថាន​និង​ដាវីឌ​ប៉ុណ្ណោះ​ដែល​ដឹង​ថា​ពាក្យ​ទាំង​នោះ​មាន​ន័យ​យ៉ាង​ណា។ ៤០ រួច​មក យ៉ូណាថាន​ឲ្យ​ធ្នូ​និង​ព្រួញ​ទៅ​អ្នក​បម្រើ ហើយ​បង្គាប់​ថា​៖ ​«​ចូរ​យក​ទៅ​ក្រុង​វិញ​»។

៤១ ពេល​អ្នក​បម្រើ​ចេញ​ផុត​ទៅ ដាវីឌ​ក៏​ចេញ​ពី​កន្លែង​លាក់​ខ្លួន​ជិត​នោះ នៅ​ប៉ែក​ខាង​ត្បូង។ ដាវីឌ​ក្រាប​គោរព​យ៉ូណាថាន​បី​ដង។ រួច​មក ពួក​គាត់​ទាំង​ពីរ​ថើប​លា​គ្នា ហើយ​យំ តែ​ដាវីឌ​យំ​ខ្លាំង​ជាង។ ៤២ យ៉ូណាថាន​និយាយ​ទៅ​ដាវីឌ​ថា​៖ ​«​សូម​អ្នក​ចេញ​ទៅ​ឲ្យ​បាន​សេចក្ដី​សុខ ដោយ​សារ​យើង​ទាំង​ពីរ​បាន​ស្បថ+ក្នុង​នាម​ព្រះ​យេហូវ៉ា​រួច​ហើយ​ថា​៖ ‹សូម​ព្រះ​យេហូវ៉ា​ធ្វើ​ជា​សាក្សី​ឲ្យ​អ្នក​និង​ខ្ញុំ ព្រម​ទាំង​កូន​ចៅ*របស់​អ្នក​និង​កូន​ចៅ*របស់​ខ្ញុំ​ជា​រៀង​រហូត›​»។+

បន្ទាប់​មក ដាវីឌ​ធ្វើ​ដំណើរ​ចាក​ចេញ​ទៅ។ ចំណែក​យ៉ូណាថាន គាត់​ត្រឡប់​ទៅ​ក្រុង​វិញ។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក