បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • g21 លេខ ៣ ទំ. ៨-៩
  • អ្វីដែលពួកអ្នកវិទ្យាសាស្ត្រមិនដឹង

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • អ្វីដែលពួកអ្នកវិទ្យាសាស្ត្រមិនដឹង
  • ភ្ញាក់រឭក! ២០២១
  • អត្ថបទស្រដៀងគ្នា
  • អ្នកបង្កើតអាចបន្ថែមអត្ថន័យចំពោះជីវិតរបស់លោកអ្នក
    ១៩៩៩ ទស្សនាវដ្ដីប៉មយាម
  • តើជីវិតកើតមកពីណា?
    ប្រធានបទឯទៀត
  • តើជីវិតដំបូងកើតមកពីណា?
    សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! អញ្ជើញទទួលប្រយោជន៍ពីការរៀនគម្ពីរ
  • ចូរជួយកូនឲ្យពង្រឹងជំនឿលើព្រះដែលជាអ្នកបង្កើត
    កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០១៧)
មើលបន្ថែមទៀត
ភ្ញាក់រឭក! ២០២១
g21 លេខ ៣ ទំ. ៨-៩
គ្រូបង្រៀនផ្នែកវិទ្យាសាស្ត្រម្នាក់កំពុងពិគ្រោះជាមួយនឹងសិស្សខ្លះរបស់គាត់។

អ្វី​ដែល​ពួក​អ្នក​វិទ្យា​សាស្ត្រ​មិន​ដឹង

ពួក​អ្នក​វិទ្យា​សាស្ត្រ​មើល​ទៅ​បាន​រៀន​អ្វី​គ្រប់​បែប​យ៉ាង​នៅ​សកល​វិទ្យាល័យ។ ប៉ុន្តែ មាន​សំណួរ​សំខាន់​ៗ​ជា​ច្រើន​ដែល​ពួក​គេ​មិន​អាច​ឆ្លើយ​បាន។

តើ​ពួក​អ្នក​វិទ្យា​សាស្ត្រ​អាច​ពន្យល់​អំពី​របៀប​ដែល​សកល​លោក​និង​ជីវិត​បាន​ចាប់​ផ្ដើម​ឬ​ទេ? ចម្លើយ​ដ៏​សាមញ្ញ​គឺ​ទេ។ មនុស្ស​មួយ​ចំនួន​និយាយ​ថា​អ្នក​វិទ្យា​សាស្ត្រ​ខាង​តារា​សាស្ត្រ​អាច​ពន្យល់​ពី​ទី​ចាប់​ផ្ដើម​នៃ​សកល​លោក។ ប៉ុន្តែ សាស្ត្រាចារ្យ​ផ្នែក​តារា​វិទ្យា​នៃ​សកល​វិទ្យាល័យ​មួយ​ឈ្មោះ​ម៉ាសេឡូ ក្លេសើ ដែល​ជា​អ្នក​មិន​ជឿ​លើ​សាសនា បាន​តប​ឆ្លើយ​ថា​៖ ​«​ពួក​យើង​មិន​បាន​ពន្យល់​អំពី​ដើម​កំណើត​នៃ​សកល​លោក​ទាល់​តែ​សោះ​»​ (​Dartmouth College​)។

ស្រដៀង​គ្នា​ដែរ​ស្ដី​អំពី​ដើម​កំណើត​នៃ​ជីវិត អត្ថបទ​ក្នុង​ទស្សនាវដ្ដី​មួយ​ដែល​ទាក់​ទង​នឹង​ព័ត៌មាន​វិទ្យា​សាស្ត្រ​បាន​ចែង​ថា​៖ ​«​យើង​ប្រហែល​ជា​មិន​អាច​ដឹង​អំពី​របៀប​ដែល​ជីវិត​បាន​ចាប់​ផ្ដើម​នៅ​លើ​ផែនដី​នោះ​ទេ ព្រោះ​ថ្ម​និង​ផូស៊ីល​ភាគ​ច្រើន​ដែល​អាច​បង្ហាញ​អ្វី​ដែល​បាន​កើត​ឡើង​នៅ​ដំបូង​នៃ​កំណើត​ផែនដី​បាន​បាត់​បង់​អស់​ហើយ​»។ (​Science News​) ពាក្យ​ទាំង​នេះ​បង្ហើប​ឲ្យ​ដឹង​ថា​វិទ្យា​សាស្ត្រ​មិន​ទាន់​ឆ្លើយ​សំណួរ​ដែល​ថា តើ​សកល​លោក​និង​ជីវិត​បាន​ចាប់​ផ្ដើម​ឡើង​យ៉ាង​ដូច​ម្ដេច?

ប៉ុន្តែ​ប្រហែល​ជា​អ្នក​ឆ្ងល់​ថា ‹បើ​ជីវិត​នៅ​លើ​ផែនដី​មាន​អ្នក​គ្រោង​បង្កើត តើ​បុគ្គល​នោះ​ជា​អ្នក​ណា?›។ អ្នក​ក៏​ប្រហែល​ជា​ធ្លាប់​សួរ​សំណួរ​ដូច​ជា​៖ ‹បើ​មាន​អ្នក​គ្រោង​បង្កើត​ដែល​មាន​ប្រាជ្ញា​ហើយ​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់ ហេតុ​អ្វី​លោក​អនុញ្ញាត​ឲ្យ​យើង​រង​ទុក្ខ​វេទនា? ហេតុ​អ្វី​បាន​ជា​មាន​សាសនា​ច្រើន​ម្ល៉េះ? ហេតុ​អ្វី​លោក​អនុញ្ញាត​ឲ្យ​អ្នក​គោរព​ប្រណិប័តន៍​លោក ធ្វើ​អំពើ​អាក្រក់​ច្រើន​ដល់​ម្ល៉េះ?›។

វិទ្យា​សាស្ត្រ​មិន​អាច​ផ្ដល់​ចម្លើយ​ចំពោះ​សំណួរ​ទាំង​នេះ​បាន​ឡើយ។ ប៉ុន្តែ នេះ​មិន​មាន​ន័យ​ថា​អ្នក​មិន​អាច​រក​ឃើញ​ចម្លើយ​ដែល​សម​ហេតុ​ផល​បាន​នោះ​ទេ។ តាម​ពិត មនុស្ស​ជា​ច្រើន​បាន​រក​ឃើញ​ចម្លើយ​ដែល​ធ្វើ​ឲ្យ​ពួក​គេ​ស្កប់​ចិត្ត​ក្នុង​គម្ពីរ។

អ្នក​វិទ្យា​សាស្ត្រ​ខ្លះ​បាន​សិក្សា​គម្ពីរ ហើយ​ជឿ​ថា​មាន​អ្នក​បង្កើត​មែន។ បើ​អ្នក​ចង់​ដឹង​អំពី​មូលហេតុ​ដែល​ពួក​គេ​ជឿ​ដូច្នេះ សូម​ចូល​គេហទំព័រ​jw.org/km។ សូម​ស្វែង​រក​វីដេអូ​ត​ភាគ​ទស្សនៈ​អំពី​ដើម​កំណើត​នៃ​ជីវិត។

វិទ្យា​សាស្ត្រ​និង​គម្ពីរ​ធ្វើ​ឲ្យ​ពួក​គេ​ជឿ​ថា​មាន​អ្នក​បង្កើត

ចូជី ខូដាន់ គីមី​វិទូ

​«​ជា​រឿយ​ៗ ការ​ងារ​របស់​ខ្ញុំ​រួម​បញ្ចូល​‹ការ​ប្រមូល​ផ្ដុំ›​ម៉ូលេគុល​ផ្សេង​ៗ។ នេះ​តម្រូវ​ឲ្យ​ខ្ញុំ​រៀបចំ​ផែន​ការ​ឲ្យ​បាន​ល្អ​ទុក​ជា​មុន បើ​ខ្ញុំ​រំលង​ជំហាន​ណា​មួយ នោះ​ម៉ូលេគុល​អាច​បែក​ចេញ​ពី​គ្នា។ ការ​ងារ​របស់​ខ្ញុំ​គឺ​សាមញ្ញ​ណាស់ បើ​ប្រៀប​ធៀប​ទៅ​នឹង​សារធាតុ​គីមី​រាប់​ពាន់​ដែល​កើត​ឡើង​ក្នុង​កោសិកា​នីមួយ​ៗ​ដើម្បី​បង្កើត​ឲ្យ​មាន​ម៉ូលេគុល​ដែល​ស្មុគ​ស្មាញ​ជា​ច្រើន។ នេះ​នាំ​ឲ្យ​ខ្ញុំ​ជឿ​ថា​ពិត​ជា​មាន​ព្រះ​ដែល​ជា​គីមី​វិទូ​ដ៏​អស្ចារ្យ​ម្នាក់​មែន។

​«​ពេល​ខ្ញុំ​រៀន​គម្ពីរ ខ្ញុំ​ឃើញ​ថា​គម្ពីរ​មិន​មែន​ជា​សៀវភៅ​ធម្មតា​នោះ​ទេ។ ទោះ​ជា​គម្ពីរ​បាន​ត្រូវ​សរសេរ​ចប់​២.០០០​ឆ្នាំ​មុន​ក៏​ដោយ ប៉ុន្តែ​ការ​ណែនាំ​ក្នុង​គម្ពីរ​នៅ​តែ​មាន​ប្រយោជន៍​សព្វ​ថ្ងៃ​នេះ។ អ្វី​ដែល​គម្ពីរ​ចែង​អំពី​ការ​ដោះ​ស្រាយ​ទំនាស់​នៅ​ក្នុង​ក្រុម​គ្រួសារ នៅ​កន្លែង​ធ្វើ​ការ និង​ជា​មួយ​អ្នក​ជិត​ខាង​ពិត​ជា​ជួយ​យើង​មែន។ ខ្ញុំ​ជឿ​ថា​ការ​ណែនាំ​ដ៏​គួរ​ឲ្យ​ទុក​ចិត្ត​នេះ ច្បាស់​ជា​មក​ពី​បុគ្គល​ម្នាក់​ដែល​មាន​ប្រាជ្ញា​ច្រើន​ជាង​យើង​ឆ្ងាយ​ណាស់​»។

យ៉ានដឺ ហ្សូ អ្នក​ជំនាញ​ផ្នែក​អំប៊្រីយ៉ុង

​«​ពេល​ដែល​អំប៊្រីយ៉ុង​ចាប់​ផ្ដើម​លូត​លាស់ កោសិកា​ផ្សេង​ៗ​ត្រូវ​សហការ​ជា​មួយ​គ្នា​ដើម្បី​បង្កើត​ឲ្យ​មាន​សរសៃ​ឈាម សាច់​ដុំ ឆ្អឹង ឈាម និង​ជាលិកា​ផ្សេង​ៗ ហើយ​នៅ​ទី​បំផុត​ក្លាយ​ទៅ​ជា​ទារក។ ប៉ុន្តែ យើង​នៅ​តែ​មិន​ទាន់​យល់​ច្បាស់​អំពី​របៀប​ដែល​អំប៊្រីយ៉ុង​បាន​ត្រូវ​បង្កើត​មក។ តាម​ទស្សនៈ​របស់​ខ្ញុំ ជីវិត​ពិត​ជា​បាន​ត្រូវ​គ្រោង​បង្កើត​ដោយ​បុគ្គល​ដ៏​ឈ្លាស​វៃ​ម្នាក់។

​«​របៀប​ដែល​ចម្រៀង​សរសើរ​ព្រះ ១៣៩:១៥, ១៦​រៀប​រាប់​អំពី​ការ​លូត​លាស់​នៃ​អំប៊្រីយ៉ុង​នៅ​ក្នុង​ផ្ទៃ​ម្ដាយ គឺ​ស្រដៀង​គ្នា​ទៅ​នឹង​អ្វី​ដែល​អ្នក​វិទ្យា​សាស្ត្រ​បាន​រក​ឃើញ​នៅ​ពេល​ថ្មី​ៗ​នេះ។ តើ​អ្នក​សរសេរ​គម្ពីរ​អាច​កត់​ទុក​ព័ត៌មាន​ដ៏​ត្រឹម​ត្រូវ​នេះ​យ៉ាង​ដូច​ម្ដេច​បាន បើ​គ្មាន​អ្នក​បង្កើត​ណែនាំ​ពួក​គេ?​»។

សូម​ទស្សនា​វីដេអូ អាយរីន ហូស ឡូរ៉េនសាវ: គ្រូ​ពេទ្យ​ផ្នែក​វះ​កាត់​សន្លាក់​ឆ្អឹង​ម្នាក់​ពន្យល់​អំពី​ជំនឿ​របស់​គាត់។ សូម​ស្វែង​រក​វីដេអូ​នេះ​នៅ​ក្នុង​jw.org/km។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក