បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • my រឿងទី ២៤
  • យ៉ូសែបល្បងមើលបងប្រុសៗរបស់គាត់

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • យ៉ូសែបល្បងមើលបងប្រុសៗរបស់គាត់
  • សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ
  • អត្ថបទស្រដៀងគ្នា
  • ព្រះយេហូវ៉ាមិនភ្លេចយ៉ូសែប
    មេរៀនដែលអ្នកអាចរៀនពីគម្ពីរ
  • «តើខ្ញុំជាព្រះឬអី?»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៦
  • បងប្រុសៗរបស់យ៉ូសែបស្អប់គាត់
    សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ
  • គ្រួសាររបស់យ៉ាកុបរើទៅនៅស្រុកអេព្ទ
    សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ
មើលបន្ថែមទៀត
សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ
my រឿងទី ២៤

២៤

យ៉ូសែប​ល្បង​មើល​បង​ប្រុសៗ​របស់​គាត់

យ៉ូសែប​ចង់​ដឹង ប្រ​សិន​បើ​បង​ប្រុស​១០​នាក់​របស់​គាត់​នៅ​តែ​មាន​ចិត្ត​កំណាច​និង​អាក្រក់​ដដែល។ ដូច្នេះ គាត់​ក៏​និយាយ​ថា៖ ‹ពួក​អ្នក​រាល់​គ្នា​ជា​ពួក​ឈ្លប។ ពួក​អ្នក​មក​លប​សង្កេត​នៅ​កន្លែង​ទន់​ខ្សោយ​របស់​ស្រុក​យើង›។

គេ​និយាយ​ថា៖ ‹ទេ មិន​មែន​អញ្ចឹង​ទេ។ យើង​ជា​មនុស្ស​ទៀង​ត្រង់។ យើង​ទាំង​អស់​សុទ្ធតែ​បង​ប្អូន​គ្នា​ទេ។ យើង​ធ្លាប់​មាន​គ្នា​១២​នាក់។ ប៉ុន្តែ ប្អូន​ប្រុស​មួយ​នោះ​ឥត​មាន​ទៀត​ទេ ហើយ​ប្អូន​ពៅ​នៅ​ជា​មួយ​ឪពុក​របស់​យើង›។

យ៉ូសែប​ធ្វើ​ជា​មិន​ជឿ​ពួក​គេ។ គាត់​បាន​ទុក​បង​ដែល​ឈ្មោះ​ស៊ីម្មាន​ក្នុង​គុក ហើយ​ក៏​ឲ្យ​អ្នក​ឯ​ទៀត​យក​ស្បៀង​អាហារ​ទៅ​ផ្ទះ។ ប៉ុន្តែ​គាត់​ប្រាប់​ពួក​គេ​ថា៖ ‹នៅ​ពេល​អ្នក​រាល់​គ្នា​មក​វិញ អ្នក​រាល់​គ្នា​ត្រូវ​តែ​នាំ​ប្អូន​ពៅ​របស់​អ្នក​មក​ជា​មួយ​ដែរ›។

នៅ​ពេល​ដែល​ពួក​គេ​ត្រឡប់​ទៅ​ផ្ទះ​នៅ​ស្រុក​កាណាន​វិញ បង​ប្រុសៗ​ប្រាប់​យ៉ាកុប​ជា​ឪពុក​គេ នូវ​រឿង​រ៉ាវ​ទាំង​អស់​ដែល​បាន​កើត​ឡើង។ យ៉ាកុប​មាន​ចិត្ត​ក្រៀម​ក្រំ​ណាស់។ គាត់​ស្រែក​ឡើង​ថា៖ ‹យ៉ូសែប​លែង​មាន​ហើយ ឥឡូវ​នេះ​ស៊ីម្មាន​ក៏​ឥត​មាន​ទៀត។ អញ​នឹង​មិន​ឲ្យ​ឯង​យក​កូន​ពៅ​របស់​អញ បេនយ៉ាមីន​ទៅ​ទេ›។ ប៉ុន្តែ នៅ​ពេល​ដែល​ស្បៀង​អាហារ​របស់​គេ​រឹត​តែ​ស្តួច​ស្តើង​ឡើង យ៉ាកុប​ក៏​ដាច់​ចិត្ត​ឲ្យ​គេ​យក​បេនយ៉ាមីន​ទៅ​ស្រុក​អេស៊ីព្ទ ដើម្បី​ឲ្យ​គេ​អាច​យក​ស្បៀង​អាហារ​មក​ថែម​ទៀត។

ឥឡូវ​នេះ យ៉ូសែប​ឃើញ​បង​ប្រុសៗ​របស់​គាត់​កំពុង​តែ​មក​វិញ។ គាត់​មាន​ចិត្ត​សប្បាយ​ណាស់ ដោយ​ឃើញ​ប្អូន​របស់​គាត់​បេនយ៉ាមីន។ ពិត​ហើយ គ្មាន​ពួក​គេ​ណា​មួយ​ស្គាល់​បុរស​ដ៏​សំខាន់​នេះ ជា​យ៉ូសែប​ឡើយ។ យ៉ូសែប​ឥឡូវ​នេះ ក៏​ធ្វើ​អ្វី​មួយ​ដើម្បី​នឹង​សាកល្បង​បង​ប្រុស​១០​នាក់​របស់​គាត់។

គាត់​បាន​ឲ្យ​ពួក​បាវ​របស់​គាត់​ច្រក​ស្បៀង​អាហារ​ទៅ​ក្នុង​ស្បោង​របស់​គេ​ទាំង​អស់។ ប៉ុន្តែ ដោយ​មិន​ឲ្យ​ពួក​គេ​ដឹង គាត់​ក៏​ដាក់​ពែង​ប្រាក់​ដ៏​ពិសេស​មួយ​ទៅ​ក្នុង​ស្បោង​របស់​បេនយ៉ាមីន។ ក្រោយ​ពី​ពួក​គេ​បាន​ចេញ​ដំណើរ​ទៅ​បាន​ឆ្ងាយ​បន្ដិច​ហើយ យ៉ូសែប​ក៏​ចាត់​ឲ្យ​ពួក​បាវ​របស់​គាត់​ដេញ​តាម​ពួក​គេ។ នៅ​ពេល​ដែល​ពួក​បាវ​បាន​ទៅ​ទាន់​ពួក​គេ​ហើយ ពួក​បាវ​នោះ​ក៏​និយាយ​ថា៖ ‹ហេតុ​អ្វី​ក៏​អ្នក​រាល់​គ្នា​លួច​ពែង​ប្រាក់​របស់​ចៅហ្វាយ​យើង›?

បង​ប្រុសៗ​និយាយ​ថា៖ ‹យើង​មិន​បាន​លួច​ពែង​របស់​គាត់​ទេ។ បើ​អ្នក​រក​ឃើញ​ពែង​នោះ​នៅ​ក្នុង​ស្បោង​ណា​មួយ​របស់​យើង សូម​ឲ្យ​អ្នក​នោះ​បាន​ស្លាប់​ចុះ›។

ដូច្នេះ ពួក​បាវ​ក៏​ចាប់​ផ្ដើម​រើ​រក​គ្រប់​ស្បោង​ទាំង​អស់ ហើយ​គេ​ក៏​រក​ឃើញ​ពែង​នោះ​ក្នុង​ស្បោង​របស់​បេនយ៉ាមីន ដូច​ជា​អ្នក​ឃើញ​ក្នុង​រូប​ភាព​នេះ។ ពួក​បាវ​និយាយ​ថា៖ ‹អ្នក​ទាំង​អស់​គ្នា​អាច​ទៅ​ចុះ ប៉ុន្តែ បេនយ៉ាមីន​ត្រូវ​មក​ជា​មួយ​ពួក​យើង›។ តើ​បង​ប្រុស​១០​នាក់​នឹង​ធ្វើ​យ៉ាង​ណា​ឥឡូវ​នេះ?

ពួក​គេ​ទាំង​អស់​គ្នា​ក៏​ត្រឡប់​ទៅ​ជា​មួយ​បេនយ៉ាមីន ទៅ​ឯ​ផ្ទះ​របស់​យ៉ូសែប​វិញ។ យ៉ូសែប​ក៏​ប្រាប់​បង​ប្រុសៗ​របស់​គាត់​ថា៖ ‹អ្នក​ទាំង​អស់​អាច​ទៅ​ផ្ទះ​បាន ប៉ុន្តែ​បេនយ៉ាមីន​ត្រូវ​តែ​នៅ​ទី​នេះ​ធ្វើ​ជា​បាវ​របស់​ខ្ញុំ›។

យូដា​ក៏​និយាយ​ឡើង​ថា៖ ‹បើ​ខ្ញុំ​ទៅ​ផ្ទះ​វិញ​ដោយ​ឥត​មាន​ក្មេង​នេះ ឪពុក​របស់​ខ្ញុំ​នឹង​ត្រូវ​ស្លាប់​ជា​មិន​ខាន ពីព្រោះ​គាត់​ស្រឡាញ់​វា​ណាស់។ ដូច្នេះ​សូម​ទុក​ខ្ញុំ​នៅ​ទី​នេះ​ជា​បាវ​របស់​លោក​វិញ ប៉ុន្តែ​សូម​លែង​ក្មេង​ប្រុស​នេះ​ឲ្យ​ទៅ​ចុះ›។

យ៉ូសែប​អាច​ឃើញ​ថា បង​ប្រុសៗ​របស់​គាត់​បាន​ប្រែ​ចិត្ត​គំនិត​ហើយ។ ពួក​គេ​មិន​មែន​មាន​ចិត្ត​កំណាច​និង​អាក្រក់​ទៀត​ឡើយ។ សូម​ឲ្យ​យើង​ពិនិត្យ​មើល តើ​យ៉ូសែប​នឹង​ធ្វើ​យ៉ាង​ណា​ឥឡូវ​នេះ។

លោកុប្បត្តិ ៤២:៩​-​៣៨; ៤៣:១​-​៣៤; ៤៤:១​-​៣៤

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក