បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • my រឿងទី ៣៣
  • ការឆ្លងសមុទ្រក្រហម

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ការឆ្លងសមុទ្រក្រហម
  • សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ
  • អត្ថបទស្រដៀងគ្នា
  • អព្ភូតហេតុនៅសមុទ្រក្រហម
    មេរៀនដែលអ្នកអាចរៀនពីគម្ពីរ
  • ស្ដេចអាក្រក់មួយអង្គគ្រប់គ្រងស្រុកអេព្ទ
    សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ
  • «ចាំមើលសេចក្ដីសង្គ្រោះរបស់ព្រះយេហូវ៉ា!»
    អត្ថបទសិក្សាពីទស្សនាវដ្ដីប៉មយាម ឆ្នាំ២០០៧
  • ព្រះដោះលែងសាសន៍អ៊ីស្រាអែល
    គម្ពីរបរិសុទ្ធ តើរៀបរាប់អំពីអ្វី?
មើលបន្ថែមទៀត
សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ
my រឿងទី ៣៣

៣៣

ការ​ឆ្លង​សមុទ្រ​ក្រហម

សូម​ក្រឡេក​មើល​អ្វី​ដែល​កំពុង​តែ​កើត​ឡើង! នេះ​ជា​ម៉ូសេ ដែល​កំពុង​តែ​លើក​ដំបង​របស់​គាត់​ទៅ​លើ​សមុទ្រ​ក្រហម។ ពួក​អ្នក​ដែល​នៅ​ជា​មួយ​គាត់​នៅ​ត្រើយ​ម្ខាង ដែល​បាន​រួច​ពី​គ្រោះ​ថ្នាក់ នោះ​ជា​ប្រជាជន​អ៊ីស្រាអែល។ ប៉ុន្តែ ស្តេច​ផារ៉ោន​និង​កង​ទ័ព​របស់​ទ្រង់ កំពុង​តែ​លង់​ទឹក​ស្លាប់​ក្នុង​សមុទ្រ​ក្រហម។ សូម​ឲ្យ​យើង​ពិនិត្យ​មើល​ពី​របៀប​ដែល​ព្រឹត្ដិការណ៍​នេះ​បាន​កើត​ឡើង។

ដូច​ជា​យើង​បាន​រៀន​រួច​មក​ហើយ ស្តេច​ផារ៉ោន​បាន​មាន​បន្ទូល​ប្រាប់​ឲ្យ​ប្រជាជន​អ៊ីស្រាអែល ចាក​ចេញ​ពី​ស្រុក​អេស៊ីព្ទ ក្រោយ​ពី​ព្រះ​ទ្រង់​បាន​ធ្វើ​ឲ្យ​មាន​សេចក្ដី​វេទនា​ទី​១០​មក​លើ​ពួក​អេស៊ីព្ទ​នោះ។ ប្រជាជន​អ៊ីស្រាអែល​ប្រមាណ​៦០០.០០០​នាក់ ទាំង​ប្រុស​ទាំង​ស្រី​និង​កូន​ក្មេង​ជា​ច្រើន​បាន​ចាក​ចេញ​ទៅ។ ហើយ​មាន​មនុស្ស​មួយ​ចំនួន​ធំ​ឯ​ទៀត ដែល​បាន​ទៅ​ជា​អ្នក​ជឿ​លើ​ព្រះ​យេហូវ៉ា ក៏​បាន​ចាក​ចេញ​ជា​មួយ​នឹង​ប្រជាជន​អ៊ីស្រាអែល​ដែរ។ ពួក​គេ​បាន​យក​ចៀម និង​ពពែ ព្រម​ទាំង​គោ​ទៅ​ជា​មួយ​ដែរ។

មុន​នឹង​គេ​ចេញ​ទៅ ប្រជាជន​អ៊ីស្រាអែល​បាន​សុំ​ខោ​អាវ​ពី​ពួក​អេស៊ីព្ទ និង​របស់​ដែល​ធ្វើ​ពី​មាស​និង​ប្រាក់​ជា​ច្រើន។ ពួក​អេស៊ីព្ទ​មាន​សេចក្ដី​ភ័យ​ខ្លាំង​ណាស់ ពីព្រោះ​តែ​សេចក្ដី​វេទនា​ចុង​ក្រោយ​ដែល​បាន​កើត​មក​លើ​ពួក​គេ។ ដូច្នេះ គេ​បាន​ឲ្យ​អ្វី​ទាំង​អស់​ដែល​ប្រជាជន​អ៊ីស្រាអែល​បាន​សុំ។

ពីរ​បី​ថ្ងែ​ក្រោយ​មក ប្រជាជន​អ៊ីស្រាអែល​បាន​មក​ដល់​សមុទ្រ​ក្រហម។ នៅ​ទី​នោះ​គេ​ក៏​បាន​សំរាក។ នៅ​ពេល​ដំណាល​គ្នា​នោះ ស្តេច​ផារ៉ោន​និង​ពួក​កង​ទ័ព​បាន​ចាប់​ផ្ដើម​មាន​ចិត្ត​សោក​ស្ដាយ ដែល​គេ​បាន​លែង​ប្រជាជន​អ៊ីស្រាអែល​ឲ្យ​ទៅ​នោះ។ គេ​បាន​និយាយ​ថា៖ ‹យើង​បាន​ឲ្យ​ពួក​បាវ​របស់​យើង​ចេញ​ទៅ​អស់​ហើយ›!

ដូច្នេះ ស្តេច​ផារ៉ោន​ក៏​បាន​ប្រែ​ហឫទ័យ​របស់​ខ្លួន​ម្ដង​ទៀត។ ទ្រង់​ក៏​រៀបចំ​រទេះ​ចម្បាំង​និង​ពួក​កង​ទ័ព​របស់​ទ្រង់​ជា​ប្រញាប់។ បន្ទាប់​មក ទ្រង់​ក៏​ចាប់​ផ្ដើម​ដេញ​តាម​ប្រជាជន​អ៊ីស្រាអែល រួម​ទាំង​៦០០​រទេះ​ចម្បាំង​ដ៏​ពិសេស​របស់​ទ្រង់ និង​អស់​ទាំង​រទេះ​ចម្បាំង​ឯ​ទៀត​នៃ​ស្រុក​អេស៊ីព្ទ។

នៅ​ពេល​ដែល​ប្រជាជន​អ៊ីស្រាអែល​បាន​ឃើញ​ស្តេច​ផារ៉ោន​និង​កង​ទ័ព​របស់​ទ្រង់​កំពុង​តែ​មក​តាម​ក្រោយ​នោះ ពួក​គេ​មាន​សេចក្ដី​ភ័យ​ខ្លាច​ខ្លាំង​ណាស់។ គឺ​គ្មាន​កន្លែង​ណា​ដើម្បី​នឹង​ភៀស​ខ្លួន​ចេញ​ទេ។ សមុទ្រ​ក្រហម​នៅ​ម្ខាង​នៃ​ពួក​គេ ហើយ​ពួក​អេស៊ីព្ទ​កំពុង​តែ​មក​ពី​ទិស​ម្ខាង​ទៀត។ ប៉ុន្តែ ព្រះ​យេហូវ៉ា​បាន​ដាក់​ពពក​នៅ​កណ្ដាល​ប្រជាជន​របស់​ទ្រង់​និង​ពួក​អេស៊ីព្ទ ដើម្បី​កុំ​ឲ្យ​ពួក​អេស៊ីព្ទ​មើល​ឃើញ​ប្រជាជន​អ៊ីស្រាអែល ហើយ​វាយ​ប្រហារ​មក​លើ​ពួក​គេ។

បន្ទាប់​មក ព្រះ​យេហូវ៉ា​បាន​មាន​បន្ទូល​ប្រាប់​ម៉ូសេ ឲ្យ​លើក​ដំបង​ទៅ​លើ​សមុទ្រ​ក្រហម។ នៅ​ពេល​ដែល​គាត់​បាន​ធ្វើ​ដូច្នោះ ព្រះ​យេហូវ៉ា​បាន​បណ្ដាល​ឲ្យ​កម្លាំង​ខ្យល់​ពី​ទិស​ខាង​កើត​បក់​យ៉ាង​ខ្លាំង។ ទឹក​សមុទ្រ​នោះ​ក៏​ត្រូវ​បាន​ញែក​ចេញ​ពី​គ្នា ហើយ​ខ្យល់​ក៏​បាន​ទប់​ទឹក​នោះ​ឲ្យ​នៅ​ទាំង​សង​ខាង។

នៅ​គ្រា​នោះ ប្រជាជន​អ៊ីស្រាអែល​ក៏​ចាប់​ផ្ដើម​ដើរ​ឆ្លង​សមុទ្រ​នៅ​លើ​ដី​គោក។ ដោយ​ព្រោះ​តែ​មាន​មនុស្ស​រាប់​លាន​នាក់ ព្រម​ទាំង​សត្វ​របស់​គេ​ផង​នោះ គេ​ត្រូវ​ចំណាយ​ពេល​អស់​រាប់​ម៉ោង ទំរាំ​តែ​ដើរ​ឆ្លង​បាត​សមុទ្រ​ផុត​ទៅ​ដល់​ត្រើយ​ម្ខាង​ដោយ​សុខ​នោះ។ នៅ​ទី​បំផុត ពួក​អេស៊ីព្ទ​ក៏​អាច​ឃើញ​ប្រជាជន​អ៊ីស្រាអែល​ម្ដង​ទៀត។ បាវ​របស់​គេ​កំពុង​តែ​រត់​គេច​ចេញ​ពី​គេ​ហើយ! ដូច្នេះ ពួក​គេ​ក៏​បរ​រទេះ​ចូល​ទៅ​ក្នុង​សមុទ្រ​យ៉ាង​លឿន​ដេញ​តាម​ប្រជាជន​អ៊ីស្រាអែល។

នៅ​ពេល​ដែល​គេ​ចូល​ទៅ​នោះ ព្រះ​ទ្រង់​ក៏​បណ្ដាល​ឲ្យ​កង់​រទេះ​ចម្បាំង​របស់​គេ​របូត​ចេញ។ ពួក​អេស៊ីព្ទ​ក៏​មាន​សេចក្ដី​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង ហើយ​ក៏​ស្រែក​ឡើង​ថា៖ ‹ព្រះ​យេហូវ៉ា​ច្បាំង​នឹង​យើង​ជំនួស​ប្រជាជន​អ៊ីស្រាអែល​ហើយ។ ចូរ​ឲ្យ​យើង​រាល់​គ្នា​រត់​ចេញ​ពី​ទី​នេះ›! ប៉ុន្តែ​វា​ជ្រុល​ពេល​ទៅ​ហើយ។

ដ្បិត​នៅ​ពេល​នេះ ព្រះ​យេហូវ៉ា​បាន​មាន​បន្ទូល​ប្រាប់​ម៉ូសេ​ឲ្យ​លើក​ដំបង​ទៅ​លើ​សមុទ្រ​ក្រហម ដូច​ជា​អ្នក​បាន​ឃើញ​ក្នុង​រូប​ភាព​នេះ។ ហើយ​នៅ​ពេល​ដែល​ម៉ូសេ​បាន​ធ្វើ​ដូច្នោះ ជញ្ជាំង​ទឹក​ក៏​រំលំ​ធ្លាក់​ទៅ​លើ​ពួក​អេស៊ីព្ទ​និង​រទេះ​ចម្បាំង​របស់​គេ​អស់​ទៅ។ កង​ទ័ព​ទាំង​អស់​បាន​ដេញ​តាម​ប្រជាជន​អ៊ីស្រាអែល​ចូល​ទៅ​ក្នុង​សមុទ្រ។ ហើយ​គ្មាន​ពួក​អេស៊ីព្ទ​ណា​ម្នាក់​បាន​គេច​រួច​ជីវិត​ឡើយ!

ប្រជាជន​របស់​ព្រះ​មាន​ចិត្ត​សប្បាយ​រីករាយ​ណាស់ ដែល​ព្រះ​បាន​សង្គ្រោះ​គេ​នោះ! ពួក​ប្រុសៗ​បាន​ច្រៀង​ចំរៀង​អំណរ​គុណ​ថ្វាយ​ដល់​ព្រះ​យេហូវ៉ា​ថា៖ ‹ព្រះ​យេហូវ៉ា​ទ្រង់​មាន​ជ័យ​ជំ​នះ​យ៉ាង​ឧត្តម។ ទ្រង់​បាន​ផ្ដួល​ទាំង​សេះ ទាំង​អ្នក​ជិះ​ទៅ​ក្នុង​សមុទ្រ›។ ម៉ារាម​ជា​បង​ស្រី​របស់​ម៉ូសេ​បាន​យក​ក្រាប់​មក​នៅ​ដៃ ហើយ​និង​បណ្ដា​ស្ត្រី​ទាំង​អស់​ក៏​ដើរ​តាម​នាង​ជា​មួយ​នឹង​ក្រាប់​របស់​គេ។ ហើយ​កាល​ដែល​គេ​រាំ​ដោយ​សប្បាយ​នោះ គេ​បាន​ច្រៀង​ចំរៀង​ដូច​ពួក​បណ្ដា​បុរស​ច្រៀង​ដែរ៖ ‹ព្រះ​យេហូវ៉ា​ទ្រង់​មាន​ជ័យ​ជំ​នះ​យ៉ាង​ឧត្តម។ ទ្រង់​បាន​ផ្ដួល​ទាំង​សេះ ទាំង​អ្នក​ជិះ​ទៅ​ក្នុង​សមុទ្រ›។

និក្ខមនំ ជំពូក​ទី​១២ ទៅ ជំពូក​ទី​១៥

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក