របៀបប្រើសៀវភៅនេះ
នៅទំព័របន្តបន្ទាប់នេះ អ្នកនឹងឃើញបទគម្ពីរប្រចាំថ្ងៃ និងការពន្យល់សម្រាប់ថ្ងៃនីមួយៗ។ អ្នកអាចអានបទគម្ពីរប្រចាំថ្ងៃ និងការពន្យល់នៅពេលណាក៏បាន តែមានប្រយោជន៍ច្រើនជាង បើអ្នកអាននិងពិចារណាបទគម្ពីរប្រចាំថ្ងៃនៅពេលព្រឹក។ បន្ទាប់មក អ្នកអាចគិតអំពីអត្ថន័យសំខាន់នៃបទគម្ពីរពេញមួយថ្ងៃ។ ការពិភាក្សាបទគម្ពីរប្រចាំថ្ងៃជាមួយក្រុមគ្រួសារគឺមានប្រយោជន៍ច្រើនបំផុត។ ក្រុមគ្រួសារបេតអែលទូទាំងពិភពលោកធ្វើដូច្នេះក្នុងអំឡុងពេលកម្មវិធីគោរពប្រណិប័តន៍ពេលព្រឹក។
ការពន្យល់នោះបានត្រូវដកស្រង់ពីទស្សនាវដ្ដីប៉មយាម (w) ដែលចេញនៅខែមេសា ឆ្នាំ២០២២ រហូតដល់ខែមីនា ឆ្នាំ២០២៣។ លេខបន្ទាប់ពីឆ្នាំនិងខែនៃទស្សនាវដ្ដីប៉មយាម គឺជាទំព័រនៃអត្ថបទក្នុងទស្សនាវដ្ដីនោះ ហើយលេខបន្ទាប់ពីនោះ គឺជាលេខវគ្គដែលយើងអាចរកយោបល់ទាំងនោះ។ (សូមមើលឧទាហរណ៍ខាងក្រោម) ព័ត៌មានបន្ថែមអំពីរឿងនេះអាចត្រូវរកឃើញនៅក្នុងអត្ថបទនោះ។