បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w94 ១/១២ ទំ. ៣០-៣១
  • ប្រភពនៃសេចក្ដីក្លាហានដែលមិនអាចរលត់បាន

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ប្រភពនៃសេចក្ដីក្លាហានដែលមិនអាចរលត់បាន
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៤
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • មេ​រៀន​សំរាប់​ជន​គ្រីស្ទាន
  • ‹ចូរមានចិត្តក្លាហានឡើង ហើយធ្វើសំរេចកិច្ចការចុះ›
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៧
  • សូមជួយខ្ញុំឲ្យក្លាហាន
    ចូរ«ច្រៀងដោយអំណរ»ជូនព្រះយេហូវ៉ា
  • ‹ចូរមានកម្លាំងនិងចិត្ដក្លាហាន›
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១២
  • «ចូរមានកំឡាំងហើយចិត្តក្លាហានឡើង!»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៣
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៤
w94 ១/១២ ទំ. ៣០-៣១

ប្រភព​នៃ​សេចក្ដី​ក្លាហាន​ដែល​មិន​អាច​រលត់​បាន

«សម្លេង​សូរ​ស៊ឺ​ៗ​បាន​បណ្ដាល​ឲ្យ​យើង​ឈប់​ង៉ក់​នៅ​កណ្ដាល​ផ្លូវ។ រួច​មក ពី​គុម្ពោត​នៅ​ខាង​ឆ្វេង​ដៃ​យើង មាន​បក្សី ពីរ​បាន​លាត​ត្រដាង​ស្លាប​រត់​ហេ​មក​រក​យើង។ នៅ​ចំ​ពី​មុខ​យើង មាន​ពង​ពីរ​នៅ​ក្នុង​ក្រហូង​តូច​មួយ។ បក្សី​ទាំង​នេះ​បាន​បង្ការ​យើង​កុំ​ឲ្យ​ជាន់​សំបុក​របស់​វា​ដោយ​ចៃដន្យ។ ពេល​ណា​ដែល​យើង​ចង់​ដើរ​ទៅ​ជិត ដើម្បី​នឹង​ថត​រូប​ពង​សត្វ​ដែល​មាន​ស្នាម​អុជ​ៗ​ពណ៌​ត្នោត​ដ៏​ល្អ​នោះ បក្សី​ទាំង​នោះ​បញ្ចេញ​ការ​គំរាម​កំហែង​ដល់​យើង​ជា​រៀង​រាល់​ដង​ដែរ។ យើង​បាន​គិត​ថា៖ ‹ម្ដេច​ក៏​មាន​សេចក្ដី​ក្លាហាន​ម្ល៉េះ​ហ្ន៎›»។

នោះ​ជា​ការ​ពិសោធន៍​របស់​មនុស្ស​ពេញ​វ័យ​បួន​នាក់ ពេល​ដែល​កំពុង​តែ​ដើរ​ទៅ​ជិត​សំបុក​បក្សី​ដែល​មាន​ស្នាម​អុជ​ៗ​ឈ្មោះ ឌីខែប (Burhinus Capensis)។ បក្សី​មាន​ពណ៌​ខ្មៅ​តូច​ជាង​គេ​នោះ​ឈ្មោះ Vanellus armatus។ នៅ​ក្នុង​សៀវភៅ​ដែល​មាន​ចំណង​ជើង ការ​ណែនាំ​មនុស្ស​គ្រប់​រូប​ចំពោះ​បក្សី​នៅ​ស្រុក​អាហ្វ្រិក​ខាង​ត្បូង លោក​សីនខ្លេ​និង​លោក​ម៉ីនឌេលសិន​ជា​អ្នក​បក្ខី​សាស្ត្រ​ពន្យល់​ថា៖ «គូ​បក្សី​ដែល​កំពុង​តែ​បង្កើត​កូន​នឹង​ការ​ពារ​សំបុក​ហើយ​កូន​របស់​វា​យ៉ាង​ស្វាហាប់ ព្រម​ទាំង​អាច​ទៅ​ជា​ឃោរ​ឃៅ នៅ​ពេល​ដែល​មាន​អ្នក​ឈ្លានពាន​ដើរ​មក​ជិត។ បក្សី​ទាំង​នេះ​មិន​ញញើត​នឹង​មាឌ​នៃ​អ្វី​ដែល​ដើរ​កាត់​ឡើយ ហើយ​នឹង​ហើរ​ឡើង​ទៅ​លើ​ដោយ​ស្រែក​យ៉ាង​ខ្លាំង រួច​បោះ​ពួយ​ចុះ​ទៅ​រក​អ្វី​ដែល​ដើរ​កាត់​នោះ ទោះ​ជា​មនុស្ស​ក្ដី ក្នុង​ការ​ប៉ុន​ប៉ង​ព្រមាន​ឲ្យ​ចេញ​ពី​កន្លែង​របស់​វា»។

អ្នក​ខ្លះ​បាន​ឃើញ​ដំរី​ធំ​ៗ​ដើរ​ឆ្ពោះ​ទៅ​ឯ​សំបុក​របស់​បក្សី Vanellus armatus ដោយ​អចេតនា​ដែល​ធ្វើ​ឲ្យ​បក្សី​ទាំង​នេះ​បង្ហាញ​ការ​គំរាម​កំហែង​របស់​វា​តែ​ម្ដង។ ដំរី​ធម្មតា​ត្រូវ​បាន​បក្សី​ទាំង​នេះ​ប្រដេញ​ឲ្យ​ដើរ​វាង​ពី​ទី​នោះ​ទៅ។

តើ​បក្សី​ទាំង​ឡាយ​មាន​សេចក្ដី​ក្លាហាន​ពី​ណា​មក? គឺ​បាន​មក​ពី​បុគ្គល​ដែល​បាន​បង្កើត​ពួក​បក្សី​ទាំង​នោះ។ ព្រះ​យេហូវ៉ា​បាន​ដាក់​ក្នុង​សត្វ​តូច​ៗ​ទាំង​នេះ​នូវ​សភាវគតិ ដើម្បី​បង្ការ​សត្វ​ធំ​ៗ​ពី​ការ​ធ្វើ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដល់​សំបុក​ឬ​កូន​របស់​វា។

មេ​រៀន​សំរាប់​ជន​គ្រីស្ទាន

ជន​គ្រីស្ទាន​ទាំង​ឡាយ​អាច​រៀន​ពី​មេ​រៀន​នេះ ថ្វី​បើ​គេ​ចង់​ធ្វើ​ឲ្យ​ហួស​ពី​សេចក្ដី​ក្លាហាន​ដែល​កើត​ពី​សភាវគតិ​ក៏​ដោយ។ ពួក​គេ​បាន​តម្រូវ​ឲ្យ​ត្រាប់​តាម​ព្រះ​យេស៊ូ​វ​គ្រីស្ទ​ជា​ចៅហ្វាយ​របស់​គេ ដែល​បាន​គោរព​តាម​បញ្ជា​របស់​ព្រះ​ដោយ​គ្មាន​សេចក្ដី​ខ្លាច។ (ហេព្រើរ ១២:១​-​៣) ព្រះ​គម្ពីរ​ផ្ដន្ទា​ទោស​មនុស្ស​កំសាក​ទាំង​ឡាយ​ណា​ដែល​សុញសាញ​នឹង​បំរើ​ព្រះ។ (ហេព្រើរ ១០:៣៩; វិវរណៈ ២១:៨) នៅ​ពេល​ដដែល​នោះ ព្រះ​យេហូវ៉ា​មាន​ព្រះ​ទ័យ​យោគ​យល់​ដល់​សមាសភាព​មាន​ខ្ចោះ​របស់​យើង ហើយ​ក៏​ជ្រាប​ថា ជួន​កាល​យើង​អាច​ប្រព្រឹត្ត​អំពើ​បាប ឬ​ក៏​ខ្វះ​សេចក្ដី​ក្លាហាន​ចាំ​បាច់ ក្នុង​ការ​ធ្វើ​តាម​ព្រះ​ហឫទ័យ​របស់​ទ្រង់​ឲ្យ​បាន​ពេញ​លេញ។ (ទំនុកដំកើង ១០៣:១២​-​១៤) តើ​បុគ្គល​ម្នាក់​អាច​ធ្វើ​យ៉ាង​ណា បើ​សិន​ជា​សេចក្ដី​ខ្លាច​បាន​ឃាត់​គាត់​ពី​ការ​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ​នោះ?

តាម​រយៈ​អធិស្ឋាន ជន​គ្រីស្ទាន​ត្រូវ​តែ​បែរ​ទៅ​រក​ព្រះ​ឲ្យ​ទ្រង់​ប្រទាន​ឲ្យ​កំឡាំង ដើម្បី​ប្រឈម​មុខ​នឹង​ការ​សាក​ល្បង ហើយ​ខំ​ព្យាយាម​បន្ត​ធ្វើ​តាម​ព្រះ​ហឫទ័យ​របស់​ព្រះ។ ព្រះ​គម្ពីរ​មាន​សេចក្ដី​សន្យា​នៃ​ជំនួយ​របស់​ព្រះ​យេហូវ៉ា​ដែល​អាច​ទុក​ចិត្ត​បាន៖ «ទ្រង់​រមែង​ចំរើន​កំឡាំង ដល់​អ្នក​ដែល​ល្វើយ ហើយ​ចំណែក​អ្នក​ដែល​គ្មាន​កំឡាំង​សោះ នោះ​ទ្រង់​ក៏​ប្រទាន​ឲ្យ។ ទោះ​ទាំង​ពួក​ជំទង់ គេ​នឹង​ល្វើយ​ហើយ​នឿយ​ហត់​ទៅ​បាន ពួក​កំឡោះ​ក៏​នឹង​ដួល​ជ្រលាក​បាន​ផង។ តែ​អស់​អ្នក​ណា​ដែល​សង្ឃឹម​ដល់​ព្រះ​យេហូវ៉ា​វិញ នោះ​នឹង​មាន​កំឡាំង​ចំរើន​ជា​និច្ច គេ​នឹង​ហើរ​ឡើង​ទៅ​លើ ដោយ​ស្លាប ដូច​ជា​ឥន្ទ្រី គេ​នឹង​រត់​ទៅ​ឥត​ដែល​ហត់ ហើយ​នឹង​ដើរ​ឥត​ដែល​ល្វើយ​ឡើយ»។ (អេសាយ ៤០:២៩​-​៣១) មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ​ជា​ច្រើន​បាន​ពិសោធន៍​នូវ​ការ​ជាក់​ស្តែង​នៃ​ពាក្យ​ទាំង​នេះ ហើយ​ក៏«បាន​មាន​កំឡាំង​ក្នុង​កាល​ដែល​កំពុង​តែ​ខ្សោយ›។ (ហេព្រើរ ១១:៣៤) សាវក​ប៉ុល​ជា​គំរូ​ដ៏​ល្អ​ម្នាក់ គាត់​បាន​សរសេរ​ថា៖ «ព្រះ​អម្ចាស់​ទ្រង់​បាន​គង់​ជា​មួយ​នឹង​ខ្ញុំ​វិញ ព្រម​ទាំង​ចំរើន​កំឡាំង​ផង ដើម្បី​ឲ្យ​ដំណឹង​ល្អ​បាន​ផ្សាយ​ទៅ​សព្វ​គ្រប់ ឲ្យ​អស់​ទាំង​សាសន៍​បាន​ដឹង​ដោយ​សារ​ខ្ញុំ»។—ធីម៉ូថេ​ទី​២ ៤:១៧

សូម្បី​តែ​បុគ្គល​ចំណូល​ចិត្ត​ថ្មី​ៗ ដែល​ប្រាថ្នា​ចង់​ទៅ​ជា​អ្នក​កាន់​តាម​ព្រះ​យេស៊ូ​វ​គ្រីស្ទ​នោះ ក៏​អាច​ពិសោធ​ជំនួយ​ដែល​ធ្វើ​ឲ្យ​មាន​កំឡាំង​នេះ​ដែរ។ សូម​ពិចារណា​អំពី​បុរស​ជាតិ​អាហ្វ្រិក​ខាង​ត្បូង​ម្នាក់​ឈ្មោះ ហិណរី។ គាត់​ជា​ហេរញ្ញិក​នៃ​ព្រះ​វិហារ ហើយ​បាន​រស់​នៅ​ជិត​បព្វជិត​របស់​គាត់។ ហិណរី​កំពុង​តែ​ស្វែង​រក​សេចក្ដី​ពិត។ ថ្វី​បើ​គាត់​មាន​ការ​ជាប់​ទាក់​ទង​នឹង​សាសនា​គាត់​ក្ដី នៅ​ថ្ងៃ​មួយ​គាត់​បាន​យល់​ព្រម​សិក្សា​ព្រះ​គម្ពីរ​ជា​មួយ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​នៅ​តាម​ផ្ទះ។ ក្រោយ​មក គាត់​បាន​ប្រាថ្នា​ចង់​ទៅ​ជា​ស្មរបន្ទាល់​ម្នាក់​ដែរ ហើយ​ក៏​បាន​សួរ​តើ​គាត់​ត្រូវ​ធ្វើ​យ៉ាង​ណា ដើម្បី​ឲ្យ​បាន​សម្រេច​គោល​បំណង​នេះ។ គេ​បាន​ពន្យល់​ប្រាប់​គាត់​ថា ជា​មុន​ដំបូង គាត់​ត្រូវ​តែ​សុំ​លា​លែង​ពី​ព្រះ​វិហារ​របស់​គាត់​សិន។ (វិវរណៈ ១៨:៤) ដោយ​ព្រោះ​តែ​បព្វជិត​ជា​អ្នក​ជិត​ខាង​និង​ជា​មិត្ត​ម្នាក់​ផង ហិណរី​មាន​អារម្មណ៍​ថា គាត់​មិន​អាច​គ្រាន់​តែ​សរសេរ​សំបុត្រ​សុំ​ឈប់​ពី​តំណែង​ទេ គឺ​គាត់​គួរ​តែ​ពន្យល់​រឿង​នេះ​ទៅ​បព្វជិត​ផ្ទាល់​ខ្លួន​តែ​ម្ដង។ គាត់​បាន​ពន្យល់​រឿង​នេះ​យ៉ាង​ក្លាហាន។

បព្វជិត​នោះ​បាន​ធ្លាក់​ថ្លើម​ក្ដុក ហើយ​ក្រោយ​មក​ក៏​នាំ​នាយក​បព្វជិត​និង​សមាជិក​ឯ​ទៀត​នៃ​ព្រះ​វិហារ​ទៅ​ជួប​ហិណរី។ ពួក​គេ​ចង់​ដឹង​ពី​មូលហេតុ​ដែល​គាត់​បាន​ចាក​ចេញ​ពី​សាសនា​របស់​គេ ហើយ​ក្លាយ​ទៅ​ជា​សមាជិក​នៃ​សាសនា​មួយ​ទៀត ដែល​យោង​ទៅ​តាម​ពួក​គេ គឺ​ឥត​មាន​ព្រះ​វិញ្ញាណ​បរិសុទ្ធ​នៃ​ព្រះ​សោះ។ ហិណរី​បាន​ពន្យល់​ថា៖ «នៅ​មុន​ដំបូង ខ្ញុំ​មាន​ចិត្ត​ខ្លាច​ក្នុង​ការ​តប​ឆ្លើយ​នឹង​ពួក​គេ​ណាស់ ពី​ព្រោះ​ពួក​គេ​មាន​អានុភាព​ដ៏​សម្បើម​មក​លើ​ខ្ញុំ។ ប៉ុន្តែ​ខ្ញុំ​បាន​អធិស្ឋាន​ទៅ​ព្រះ​យេហូវ៉ា​ឲ្យ​ជួយ​ខ្ញុំ ហើយ​ទ្រង់​បាន​ជួយ​ខ្ញុំ​ដោះ​ស្រាយ​ដូច​ត​ទៅ​នេះ​ថា៖ ‹ក្នុង​ចំណោម​សាសនា​អន្តរជាតិ​ទាំង​អស់ តើ​សាសនា​ណា​មួយ​ដែល​ប្រើ​ព្រះ​នាម​របស់​ព្រះ យេហូវ៉ា? តើ​មិន​មែន​ជា​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ទេ​ឬ? តើ​អ្នក​គិត​ថា ព្រះ​អនុញ្ញាត​ឲ្យ​ពួក​គេ​កាន់​ព្រះ​នាម​ទ្រង់ តែ​មិន​ប្រទាន​ឲ្យ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​របស់​ទ្រង់​ដល់​ពួក​គេ​ទេ​ឬ?›» ពួក​ឥស្សរជន​នៃ​សាសនា​នោះ​មិន​អាច​បដិសេធ​នូវ​ការ​វែក​ញែក​បែប​នេះ​ឡើយ។ ដោយ​មាន​អំណរ​គុណ​ដល់​ព្រះ ដែល​ទ្រង់​បាន​ប្រទាន​ចំណេះ​វិជ្ជា​និង​កំឡាំង​ឲ្យ​នោះ ឥឡូវ​នេះ ហិណរី​ចូល​រួម​ផ្សាយ​យ៉ាង​ក្លាហាន​ជា​មួយ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ពី​ទ្វារ​មួយ​ទៅ​ទ្វារ​មួយ។

មែន​ហើយ ជន​គ្រីស្ទាន​ពិត​ត្រូវ​ការ​សេចក្ដី​ក្លាហាន។ កាល​ដែល​លោកីយ៍​នេះ កំពុង​ឆ្ពោះ​ទៅ​ជិត​ទី​បញ្ចប់​ហើយ​នោះ ការ​សាក​ល្បង​ជំនឿ​នឹង​រឹត​តែ​មាន​ច្រើន​ឡើង។ សាតាំង​ចង់​ធ្វើ​ឲ្យ​អ្នក​បំរើ​ព្រះ​បាត់​បង់​នូវ​សេចក្ដី​សង្ឃឹម​ដ៏​អស្ចារ្យ​នៃ​ជីវិត​អស់​កល្ប​ជា​និច្ច ដោយ​ខំ​ព្យាយាម​បំបាក់​បំបែក​ចិត្ត​ស្មោះ​គ្រប់ល័ក្ខណ៍​នៃ​ពួក​គេ​ពី​ព្រះ​យេហូវ៉ា។ (ប្រៀប​ធៀប វិវរណៈ ២:១០) ប៉ុន្តែ​យើង​មិន​ត្រូវ​ចុះ​ចាញ់​ទេ។ ទោះ​បី​ជា​យើង​រង​ទុក្ខ​វេទនា​បណ្ដោះ​អាសន្ន​ដោយ​សារ​តែ​សេចក្ដី​ខ្លាច​នោះ​ក្ដី ក៏​ព្រះ​យេហូវ៉ា​អាច​ជួយ​យើង​ឲ្យ​បាន​ជា​ឡើង​វិញ​ដែរ។ ចូរ​ខំ​ព្យាយាម​បែរ​ទៅ​រក​ទ្រង់ ដើម្បី​ឲ្យ​ទ្រង់​ប្រទាន​ឲ្យ​កំឡាំង​ក្នុង​ការ​បន្ត​ធ្វើ​តាម​ព្រះ​ហឫទ័យ​របស់​ទ្រង់។ ចូរ​ចង​ចាំ​ថា បុគ្គល​ដែល​បាន​បង្កើត​បក្សី​អង់អាច​ទាំង​ឡាយ ជា​ប្រភព​នៃ​សេចក្ដី​ក្លាហាន​ដែល​មិន​អាច​រលត់​បាន។ ពិត​ហើយ ជន​គ្រីស្ទាន​ត្រូវ​តែ«និយាយ​ដោយ​ក្លាហាន​ថា៖ ‹ខ្ញុំ​មិន​ព្រម​ខ្លាច​ឡើយ ព្រោះ[ព្រះ​យេហូវ៉ា]ទ្រង់​ជា​ជំនួយ​ខ្ញុំ តើ​មនុស្ស​នឹង​ធ្វើ​ដល់​ខ្ញុំ​ជា​យ៉ាង​ណា​បាន›»។—ហេព្រើរ ១៣:៦

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក