បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w98 ១/៩ ទំ. ៣-៥
  • តើផែនដីនឹងត្រូវទទួលសេចក្ដីវិនាសឬ?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើផែនដីនឹងត្រូវទទួលសេចក្ដីវិនាសឬ?
  • ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ការ​ពិពណ៌នា​អំពី‹ការ​ប្រល័យ​លោក›ដ៏​ជាក់​ស្តែង
  • ការ​គ្រប់​គ្រង​ខុស​របស់​មនុស្ស​នឹង​ត្រូវ​ប្ដូរ​បញ្ច្រាស
  • គឺ​អាច​សម្រេច​បាន
  • ព្រះសន្យាថាផែនដីយើងនឹងនៅស្ថិតស្ថេរ
    ភ្ញាក់រឭក! ២០២៣
  • លំនៅស្ថានដែលព្រះបង្កើតដើម្បីទ្រទ្រង់ជីវិតជារៀងរហូត
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៧
  • តើផែនដីនឹងត្រូវបំផ្លាញចោលឬ?
    សំណួរនិងចម្លើយពីគម្ពីរ
  • តើផែនដីអាចស្ថិតស្ថេរយូរទៀតទេ?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៨
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
w98 ១/៩ ទំ. ៣-៥

តើ​ផែនដី​នឹង​ត្រូវ​ទទួល​សេចក្ដី​វិនាស​ឬ?

ទី​បញ្ចប់​នៃ​សតវត្ស​ទី​២០​នេះ​ជិត​មក​ដល់​ហើយ​ៗ​សតវត្ស​ទី​២១ គឺ​នឹង​ជិត​រះ​ឡើង។ ក្នុង​ឆាក​នេះ មនុស្ស​ជា​ច្រើន​ដែល​ធម្មតា​មិន​អើពើ​ឬ​មិន​យក​ចិត្ត​ទុក​ដាក់​នឹង​ទំនាយ​នៃ​សេចក្ដី​វិនាស នោះ​កំពុង​តែ​គិត​ថា​នឹង​មាន​ព្រឹត្ដិការណ៍​ដ៏​សំខាន់​នៅ​អនាគត។

លោក​អ្នក​ប្រហែល​ជា​ធ្លាប់​ឃើញ​អត្ថបទ​ក្នុង​កាសែត​និង​ទស្សនាវដ្ដី​អំពី​រឿង​នេះ ដែល​ថែម​ទាំង​មាន​សៀវភៅ​អំពី​កម្មវត្ថុ​នេះ​ផង។ ចំពោះ​អ្វី​ដែល​នឹង​បង្កើត​នៅ​ដើម​នៃ​សតវត្ស​ទី​២១ នោះ​យើង​នឹង​រង់​ចាំ​មើល។ មនុស្ស​ខ្លះ​និយាយ​ថា ការ​ទៅ​ដល់​ចុង​ឆ្នាំ​២០០០ គ្រាន់​តែ​ជា​ការ​ផ្លាស់​ប្ដូរ​ពី​ឆ្នាំ​មួយ​ទៅ​មួយ​ទៀត​ប៉ុណ្ណោះ (ឬ​ក៏​ពី​មួយ​នាទី ពី​ឆ្នាំ​២០០០​ទៅ​ឆ្នាំ​២០០១) ហើយ​នឹង​ច្បាស់​ជា​គ្មាន​អ្វី​ដ៏​ធំ​ដុំ​នោះ​ទេ។ អ្វី​ដ៏​គួរ​ឲ្យ​ខ្វល់​ខ្វាយ​នោះ​គឺ​អនាគត​ដ៏​វែង​ឆ្ងាយ​សំរាប់​ផែនដី​យើង​នេះ។

ទំនាយ​មួយ​ដែល​ធ្វើ​ឲ្យ​ចាប់​អារម្មណ៍​កាន់​តែ​ច្រើន​ឡើង​សព្វ​ថ្ងៃ​នេះ នោះ​គឺ​ថា​ដល់​កំរិត​ណា​ខ្លះ ផែនដី​យើង​នេះ​នឹង​ត្រូវ​វិនាស​អស់​រលីង តែ​មិន​ថា​ក្នុង​មួយ​រំពេច​ភ្លាម​ឬ​នៅ​អនាគត​ដ៏​ឆ្ងាយ​ទេ។ សូម​ឲ្យ​យើង​ពិនិត្យ​មើល​នូវ​ការ​ទាយ​ខ្លះ​ៗ​ដែល​ធ្វើ​ឲ្យ​ស្រពាប់ស្រពោន។

ក្នុង​សៀវភៅ​របស់​គាត់ អវសានកាល​នៃ​ពិភព​លោក—វិទ្យា​សាស្ត្រ​និង​អភិសមាចារ​នៃ​ការ​សាប​សូន្យ​មនុស្ស ដែល​បាន​បោះ​ពុម្ព​លើក​ទី​មួយ​នៅ​ឆ្នាំ​១៩៩៦ អ្នក​និពន្ធ​និង​ទស្សនវិទូ ចន លេស្លី បាន​ឲ្យ​យោបល់​បី​យ៉ាង​ពី​របៀប​ដែល​ជីវិត​របស់​មនុស្ស​នៅ​លើ​ផែនដី​នឹង​ត្រូវ​សាប​សូន្យ​ទៅ។ ទី​មួយ គាត់​សួរ​ថា៖ «តើ​សង្គ្រាម​នុយក្លេអែរ​អាច​ធ្វើ​ជា​ទី​បញ្ចប់​នៃ​មនុស្ស​លោក​ទេ»? រួច​មក គាត់​និយាយ​បន្ថែម​ថា៖ «ឆាក​ដែល​សម​នឹង​កើត​ឡើង . . . គឺ​ការ​បាត់​សូន្យ​ទៅ​តាម​រយៈ​ចំហាយ​វិទ្យុសកម្ម៖ មហារីក ដែល​ធ្វើ​ឲ្យ​ប្រព័ន្ធ​កោសិកា​ទៅ​ជា​ខ្សោយ ដែល​នាំ​ឲ្យ​មាន​រោគ​រាតត្បាត ឬ​កំណើត​ដ៏​ពិការ​ជា​ច្រើន។ ហើយ​អតិសុខុម​កាយ​ក៏​អាច​ស្លាប់​ទៅ ដែល​ជា​អ្វី​ដ៏​សារៈ​សំខាន់​ក្នុង​បរិយាកាស»។ យោបល់​ទី​បី​ដែល​លោក​លេស្លី ប្រាប់​នោះ​គឺ​ថា ផ្កាយ​ដុះ​កន្ទុយ​ឬ​ផ្កាយ​គ្រោះ​អាច​ទង្គិច​ផែនដី៖ «ដោយ​សារ​ការ​វិល​ជុំ​វិញ​របស់​ផ្កាយ​ដុះ​កន្ទុយ​ឬ​ផ្កាយ​គ្រោះ នោះ​នៅ​ថ្ងៃ​ណា​មួយ​នឹង​ទង្គិច​ផែនដី​នេះ។ គឺ​ប្រហែល​មាន​ពីរ​ពាន់​ផ្កាយ​ដុះ​កន្ទុយ​និង​ផ្កាយ​គ្រោះ ដែល​មាន​ទំហំ​ពី​១​ទៅ​១០​គីឡូ​ម៉ែត្រ។ ហើយ​មាន​ផ្កាយ​ដុះ​កន្ទុយ​និង​ផ្កាយ​គ្រោះ​ដ៏​ធំ​ៗ​ទៀត ដែល​មាន​ចំនួន​តូច​ៗ​ក៏​ច្រើន​ដែរ»។

ការ​ពិពណ៌នា​អំពី‹ការ​ប្រល័យ​លោក›ដ៏​ជាក់​ស្តែង

សូម​ពិចារណា​មើល​អ្នក​វិទ្យ​សាស្ត្រ​ម្នាក់​ទៀត លោក​ប៉ុល ដេវីស ជា​សាស្ដ្រាចារ្យ​នៅ​សកល​វិទ្យាល័យ​នៃ​អាត់ឌីឡែត នៅ​ប្រទេស​អូស្ដ្រាលី។ សារ​ពត៌មាន​វ៉ាស៊ីនតោន ថែម្ស បាន​ពណ៌នា​ថា​លោក​ជា«អ្នក​និពន្ធ​ដ៏​ល្បី​ជាង​គេ​ទូទាំង​ពិភព​លោក»។ នៅ​ឆ្នាំ​១៩៩៤ លោក​បាន​សរសេរ​សៀវភៅ បី​នាទី​ចុង​ក្រោយ ដែល​បាន​ត្រូវ​គេ​ហៅ​ជា«សៀវភៅ​នៃ​ការ​ប្រល័យ​លោក»។ ជំពូក​ទី​មួយ​នៃ​សៀវភៅ​នេះ បាន​ត្រូវ​ហៅ​ថា «ការ​ប្រល័យ​លោក» ហើយ​បាន​រៀប​រាប់​អំពី​ឆាក​ដែល​នឹង​អាច​កើត​ឡើង ប្រសិន​បើ​ផ្កាយ​ដុះ​កន្ទុយ​ប៉ះ​ទង្គិច​ផែនដី​នេះ។ សូម​អាន​នូវ​ការ​ពិពណ៌នា​ដ៏​គួរ​ឲ្យ​រន្ធត់​នេះ៖

«ផែនដី​នេះ​រង្គើ​ដោយ​កម្លាំង​នៃ​កក្រើក​ផែនដី​ជា​ច្រើន​ពាន់​ដង។ ការ​ផ្ទុះ​នៃ​ខ្យល់​ដែល​បាន​ខ្ចាត់​ខ្ចាយ ដោយ​កំទេច​រចនា​ស​ម្ព័​ន្ត​ទាំង​អស់ ដែល​នៅ​តាម​ផ្លូវ​របស់​វា។ ផ្ទៃ​ដ៏​រាប​នៅ​កន្លែង​ប៉ះ​ទង្គិច​នោះ​ក៏​ឡើង​ទៅ​ជា​រង្វង់​មូល​នៃ​ភ្នំ​មាន​ថ្ម​រំលាយ ដែល​មាន​កំពស់​បី​បួន​ម៉ីល ដែល​ធ្វើ​ឲ្យ​ឃើញ​បាត​ផ្ទៃ​ដី​នៃ​មាត់​ភ្នំ​ភ្លើង ដែល​មាន​ប្រហែល​១៥០​គីឡូ​ម៉ែត្រ។ . . . កំទេច​ដី​ក៏​បក់​វា​ទៅ​លើ​អាកាស ដែល​បំបាំង​ថ្ងៃ។ ឥឡូវ​នេះ​ជំនួស​ពី​ពន្លឺ​ថ្ងៃ គឺ​អាកាស​បាតុភូត​ជា​ច្រើន​កោដិ ដែល​ធ្វើ​ឲ្យ​ដី​ទៅ​ជា​ក្ដៅ​យ៉ាង​ខ្លាំង កាល​ដែល​របស់​ដែល​បាន​ខ្ចាត់​ខ្ចាយ​ធ្លាក់​ពី​លំហ​អាកាស​ទៅ​ក្នុង​បរិយាកាស»។

សាស្ដ្រាចារ្យ​ដេវីស​បាន​ភ្ជាប់​ឆាក​ក្នុង​មនោ​គតិ​នេះ ទៅ​នឹង​ការ​ទាយ​អំពី​ផ្កាយ​ដុះ​កន្ទុយ ដែល​លោក​ស្វីស​-​ថេថុស បាន​ឃើញ​ទង្គិច​ផែនដី​នោះ។ គាត់​បាន​ព្រមាន​ថែម​ទៀត​ថា ទោះ​ជា​ព្រឹត្ដិការណ៍​នេះ​មិន​ទាន់​មាន​នៅ​អនាគត​ក៏​ដោយ ក្នុង​មតិ​របស់​គាត់«មិន​យូរ​មិន​ឆាប់​របស់​ដូច​ស្វីស​-​ថេថុស បាន​ឃើញ​ឬ​វត្ថុ​ដូច​នេះ នឹង​ទង្គិច​ផែនដី​ជា​មិន​ខាន»។ ការ​សន្និដ្ឋាន​របស់​គាត់​មាន​មូលដ្ឋាន​ទៅ​លើ​ការ​ស្មាន​ដែល​ថា វត្ថុ​១០,០០០​ដុំ​ប្រវែង​០.៥​គីឡូ​ម៉ែត្រ កំពុង​តែ​ធ្វើ​ដំណើរ​កាត់​រង្វង់​វិល​ផែនដី។

តើ​អ្នក​ជឿ​ថា ការ​ទន្ទឹង​ចាំ​ដ៏​រន្ធត់​បែប​នេះ​ជា​ការ​ពិត​បាន​ទេ? មនុស្ស​មួយ​ចំនួន​ធំ​ជឿ​លើ​រឿង​នេះ។ ប៉ុន្តែ គេ​ផាត់​ចោល​ការ​ខ្វល់​ខ្វាយ ដោយ​គិត​ថា រឿង​នេះ​នឹង​មិន​កើត​ឡើង​ក្នុង​កាល​ដែល​គេ​រស់​នៅ​នោះ​ទេ។ ប៉ុន្តែ​ហេតុ​អ្វី​ក៏​ត្រូវ​កំទេច​ចោល​ផែនដី—មិន​ថា​នៅ​ពេល​ឆាប់​នេះ​ឬ​ជា​ច្រើន​ពាន់​ឆ្នាំ​ទៅ​នោះ? ប្រាកដ​ហើយ មិន​មែន​ផែនដី​នោះ​ទេ ដែល​ជា​ប្រភព​នៃ​បញ្ហា​របស់​មនុស្ស​ឬ​សត្វ​នោះ។ ផ្ទុយ​ទៅ​វិញ គឺ​ជា​មនុស្ស​ទេ​ដែល​ទទួល​ខុស​ត្រូវ​ចំពោះ​បញ្ហា​ជា​ច្រើន​នៃ​សតវត្ស​ទី​២០​នេះ រួម​បញ្ចូល​នឹង‹ការ​បង្ខូច​ផែនដី›ទាំង​មូល​ដែរ។—វិវរណៈ ១១:១៨

ការ​គ្រប់​គ្រង​ខុស​របស់​មនុស្ស​នឹង​ត្រូវ​ប្ដូរ​បញ្ច្រាស

ចុះ​យ៉ាង​ណា​វិញ​ចំពោះ​មនុស្ស​ដែល​អាច​ធ្វើ​ឲ្យ​ហិនហោច​ផែនដី ដោយ​ការ​គ្រប់​គ្រង​ខុស​និង​សេចក្ដី​លោភ​នោះ? យើង​ឃើញ​ច្បាស់​ណាស់​ថា​សេចក្ដី​ហិន​វិនាស​ដ៏​ធំ​នៃ​ផែនដី​នេះ បាន​កើត​ឡើង​រួច​ទៅ​ហើយ​ដោយ​ការ​កាប់​ព្រៃ​យ៉ាង​ហួស​ហេតុ ការ​ធ្វើ​ឲ្យ​កខ្វក់​នូវ​នា​អាកាស និង​ការ​ធ្វើ​ឲ្យ​ខូច​ដល់​ប្រព័ន្ធ​ចែក​ទឹក។ នេះ​បាន​សង្ខេប​យ៉ាង​ត្រឹម​ត្រូវ​២៥​ឆ្នាំ​កន្លង​មក​ហើយ ដោយ​អ្នក​និពន្ធ​បាបារ៉ា វូឌ និង​រិនណេ ឌូបូស ក្នុង​សៀវភៅ​របស់​គេ មាន​ផែនដី​តែ​មួយ៖ «ផ្នែក​បី​យ៉ាង​ដ៏​ធំ​នៃ​ការ​ធ្វើ​ឲ្យ​កខ្វក់ ដែល​យើង​ត្រូវ​តែ​ពិនិត្យ​មើល​គឺ​ជា​ខ្យល់ ទឹក និង​ដី—ប្រាកដ​ហើយ ទាំង​បី​នេះ​ជា​ធាតុ​ដ៏​ធំ​នៃ​ជីវិត​នៅ​លើ​ផែនដី»។ ហើយ​ស្ថានការណ៍​នេះ​ឥត​បាន​ប្រែ​ប្រួល​ឲ្យ​បាន​ល្អ​សោះ​តាំង​ពី​នោះ​មក មែន​ទេ?

នៅ​ពេល​ដែល​ពិចារណា​មើល​ភាព​ដែល​អាច​កើត​មាន​ឡើង ដោយ​ការ​បង្ហិន​ឬ​ការ​កំទេច​ចោល​ផែនដី យើង​អាច​លើក​ទឹក​ចិត្ត​បាន​ដោយ​គិត​ថា ផ្ទៃ​ដី​មាន​អំណាច​ងើប​ឡើង​វិញ​យ៉ាង​អស្ចារ្យ។ ក្នុង​ការ​រៀប​រាប់​សមត្ថភាព​ដ៏​អស្ចារ្យ​នេះ រិនណេ ឌូបូស​បាន​ថ្លែង​អំពី​ការ​សង្កេត​មើល​ដ៏​លើក​ទឹក​ចិត្ត​នេះ ក្នុង​សៀវភៅ​មួយ​ទៀត ប្រព័ន្ធ​បរិស្ថាន​ដែល​ឆាប់​ងើប​ឡើង​វិញ៖

«មនុស្ស​ជា​ច្រើន​ខ្លាច ថា​ការ​ដឹង​អំពី​ការ​អន់​ថយ​នៃ​បរិយាការ នោះ​ជ្រុល​ពេល​ទៅ​ហើយ ពី​ព្រោះ​ប្រព័ន្ធ​បរិស្ថាន​បាន​ហិន​ហោច​ជា​ច្រើន​ទៅ​ហើយ និង​មិន​អាច​ធ្វើ​ឲ្យ​បាន​ល្អ​ឡើង​វិញ​ឡើយ។ ក្នុង​មតិ​របស់​ខ្ញុំ ទស្សនៈ​ដ៏​ឥត​ល្អ​នេះ​ឥត​ត្រឹម​ត្រូវ​ទេ ពី​ព្រោះ​ប្រព័ន្ធ​បរិស្ថាន​មាន​អំណាច​ដ៏​អស្ចារ្យ​ក្នុង​ការ​ងើប​ឡើង​វិញ ពី​ការ​ពិសោធ​នូវ​ភាព​ទ្រុឌ​ទ្រម​នេះ។

«ប្រព័ន្ធ​បរិស្ថាន​មាន​របៀប​បី​បួន​យ៉ាង​ដើម្បី​ជួស​ជុល​ឲ្យ​បាន​ធម្មតា​ឡើង​វិញ។ . . . របៀប​ទាំង​នេះ​បណ្ដាល​ឲ្យ​ប្រព័ន្ធ​បរិស្ថាន​មាន​ជ័យ​ជំនះ ដោយ​កែ​ប្រែ​បន្ដិច​ម្ដង​ៗ​ទៅ​មាន​សភាព​ដើម​របស់​វា ដែល​សម​តាម​របស់​ប្រព័ន្ធ​បរិស្ថាន»។

គឺ​អាច​សម្រេច​បាន

គំរូ​ដ៏​អស្ចារ្យ​មួយ​ក្នុង​ឆ្នាំ​ថ្មី​ៗ​នេះ គឺ​ការ​សំអាត​ទន្លេ​ដ៏​ល្បី​មួយ​នៅ​ក្រុង​ឡុនដុន ដែល​ឈ្មោះ​ថេម្ស។ សៀវភៅ ការ​ប្រែ​ប្រួល​នៃ​ទន្លេ​ថេម្ស ដោយ​ចេហ្វ្រី ហារ៉ីសិន និង ភិតធើ ក្រែន បាន​កត់​ទុក​ការ​សម្រេច​ដ៏​អស្ចារ្យ​នេះ ដែល​បង្ហាញ​នូវ​អ្វី​ដែល​អាច​ធ្វើ​បាន នៅ​ពេល​ដែល​មនុស្ស​រួម​ដៃ​គ្នា​សំរាប់​ផល​ប្រយោជន៍​នៃ​សាធារណៈ​ជន។ ឌុច​នៃ​អ៊ីឌិនបឺក ពី​ប្រទេស​អង់គ្លេស បាន​សរសេរ​ក្នុង​បុព្វកថា​ជូន​សៀវភៅ​នេះ​ថា៖ «នៅ​ទី​បំផុត ជា​រឿង​ដ៏​ជោគ​ជ័យ​ក្នុង​កំរិត​ដ៏​ធំ​មួយ ដែល​សម​នឹង​បោះ​ពុម្ព ទោះ​ជា​នេះ​នឹង​លើក​ទឹក​ចិត្ត​មនុស្ស​ខ្លះ​ឲ្យ​សន្មត​ថា បញ្ហា​ជា​ច្រើន​នៃ​អភិរក្ស គឺ​មិន​មែន​ជា​អាក្រក់​ដូច​គេ​បាន​នាំ​ឲ្យ​ជឿ​នោះ​ទេ។ . . . គេ​អាច​លើក​ទឹក​ចិត្ត​ពី​អ្វី​ដែល​បាន​សម្រេច​ក្នុង​ទន្លេ​ថេម្ស។ ដំណឹង​ល្អ​នោះ​គឺ​ថា យើង​អាច​សម្រេច​បាន ហើយ​គ្រោង​ការណ៍​របស់​គេ​ក៏​អាច​សម្រេច​ជោគ​ជ័យ​ឲ្យ​បាន​ដែរ»។

ក្នុង​ជំពូក«ការ​បោស​សំអាត​ដ៏​ធំ» ហារ៉ីសិន និង​ក្រែន សរសេរ​អំពី​អ្វី​ដែល​បាន​សម្រេច​ក្នុង​រយៈ​៥០​ឆ្នាំ​កន្លង​មក​នេះ៖ «ជា​លើក​ដំបូង​ហើយ​ក្នុង​ពិភព​លោក ដែល​ទន្លេ​ដ៏​កខ្វក់​និង​ដ៏​រវល់​ខាង​ឧស្សាហកម្ម​បាន​ធ្វើ​ឲ្យ​ល្អ​ឡើង​វិញ ដល់​ទំហំ​ដ៏​ល្អ​ម្ល៉េះ ដែល​សត្វ​បាន​ត្រឡប់​មក​វិញ​ជា​ច្រើន។ ដែល​ការ​ប្រែ​ប្រួល​នេះ​បាន​កើត​ឡើង​ដោយ​ល្បឿន​យ៉ាង​លឿន ក្នុង​ស្ថានការណ៍​ដែល​នៅ​ដើម​ដំបូង មើល​ទៅ​ដូច​ជា​អស់​សង្ឃឹម នោះ​ផ្ដល់​ឲ្យ​ការ​លើក​ទឹក​ចិត្ត សូម្បី​ដល់​អ្នក​អភិរក្ស​ដែល​គិត​តែ​ពី​ស្ថានភាព​អាក្រក់​នោះ​ដែរ»។

រួច​មក ពួក​គេ​ពិពណ៌នា​អំពី​ការ​ផ្លាស់​ប្ដូរ​នេះ​ថា៖ «សភាព​នៃ​ទន្លេ​បាន​អន់​ថយ​ទៅ​បន្ដិច​ម្ដង​ៗ​ជា​ច្រើន​ឆ្នាំ​កន្លង​មក ហើយ​ការ​ហិនហោច​ខ្លាំង​គឺ​នៅ​កំឡុង​សង្គ្រាម​លោក​លើក​ទី​ពីរ នៅ​ពេល​ដែល​ប្រព័ន្ធ​ទឹក​សំអុយ​បាន​ត្រូវ​ខូច​ឬ​ក៏​បាន​បាក់​បែក។ ក្នុង​កំឡុង​ទសវត្ស ១៩៤០ និង ១៩៥០ នោះ​សភាព​នៃ​ទន្លេ​ថេម្ស​បាន​ចុះ​ខ្លាំង​ណាស់។ ទន្លេ​នោះ​គឺ​អាច​ប្រៀប​ធៀប​ទៅ​នឹង​ទឹក​សំអុយ ដែល​មាន​ពណ៌​ខ្មៅ ឥត​មាន​ខ្យល់​អុកស៊ីហ្សែន ហើយ​ក្នុង​រដូវ​ក្ដៅ ក្លិន​ស្អុយ​ពី​ទន្លេ​ថេម្ស អាច​ធំ​ខ្លិ​ន​ដល់​កន្លែង​យ៉ាង​ឆ្ងាយ។ . . . ដែល​ពី​ដើម​សំបូរ​ដោយ​ត្រី ឥឡូវ​ឥត​មាន​សោះ លើក​លែង​តែ​អន្ទង់​ខ្លះ​ៗ​ដែល​អាច​រស់​នៅ ដោយ​ព្រោះ​វា​មាន​សមត្ថភាព​ដក​ខ្យល់​ពី​លើ។ ជីវិត​របស់​សត្វ​ដែល​នៅ​ខាង​ក្នុង​រវាង​ក្រុង​ឡុនដុន​និង​វូ​ល​វិច នោះ​គឺ​មាន​តែ​ទារ​ព្រៃ​និង​ហង្ស​តែ​ប៉ុណ្ណោះ ហើយ​សត្វ​ទាំង​នេះ​មាន​ជីវិត​ដោយ​សារ​ការ​ធ្លាក់​ស្រូវ​នៅ​តាម​មាត់​ទន្លេ ជា​ជាង​ពី​ស្បៀង​តាម​ធម្មជាតិ​នោះ។ . . . តើ​អ្នក​ណា​នៅ​ពេល​នោះ នឹង​ជឿ​អំពី​ការ​មាន​ឡើង​វិញ​ដ៏​អស្ចារ្យ ដែល​នឹង​ត្រូវ​កើត​ឡើង​នោះ? ក្នុង​រយៈ​ដប់​ឆ្នាំ​ទន្លេ​នេះ​បាន​ផ្លាស់​ប្ដូរ​ពី​សភាព​ដ៏​សោះ​កក្រោះ ទៅ​ជា​ទី​ជ្រក​កោន​សំរាប់​សត្វ​ទឹក​ជា​ច្រើន រួម​បញ្ចូល​សត្វ​១០.០០០​ប្រភេទ​និង​សត្វ​ដែល​នៅ​មាត់​ទឹក​១២.០០០​ប្រភេទ​ដែរ»។

ប្រាកដ​ហើយ នេះ​គ្រាន់​តែ​ជា​ការ​ផ្លាស់​ប្ដូរ​ក្នុង​កន្លែង​ដ៏​តូច​មួយ​ប៉ុណ្ណោះ។ ប៉ុន្តែ យើង​អាច​មាន​ការ​លើក​ទឹក​ចិត្ត​ពី​មេ​រៀន​នៃ​ឧទាហរណ៍​នេះ។ នេះ​បង្ហាញ​ថា មិន​ចាំ​បាច់​គិត​ថា​ផែនដី​នេះ​នឹង​ទៅ​ជា​ហិនហោច ដោយ​ព្រោះ​មាន​ការ​គ្រប់​គ្រង​ខុស សេចក្ដី​លោភ និង​ការ​ឥត​ចេះ​បើ​គិត​របស់​មនុស្ស​នោះ​ឡើយ។ ការ​អប់រំ​ដ៏​ត្រឹម​ត្រូវ​នឹង​ការ​ខំ​ប្រឹង​ដ៏​ឯកភាព សំរាប់​ផល​ប្រយោជន៍​នៃ​មនុស្ស​លោក អាច​ជួយ​ឲ្យ​ផ្លាស់​ប្ដូរ​ផែនដី​នេះ ទោះ​ជា​មាន​ការ​បាក់​បែក​ដល់​អេកូឡូស៊ី បរិយាការ និង​ផ្ទៃ​ដី។ ប៉ុន្តែ ចុះ​យ៉ាង​ណា​វិញ ចំពោះ​អ្វី​ដែល​អាច​កើត​មាន​ឡើង​ពី​កម្លាំង​ដ៏​ហិនហោច​ខាង​ក្រៅ ដូច​ជា​ផ្កាយ​ដុះ​កន្ទុយ​ឬ​ផ្កាយ​គ្រោះ​នោះ?

តាម​រយៈ​អត្ថបទ​ជា​បន្ទាប់​យើង​អាច​ទទួល​ចម្លើយ​ដ៏​ល្អ​នៃ​សំនួរ​ដ៏​ពិបាក​មួយ​នេះ។

[ឃ្លា​អក្សរ​ធំ​នៅ​ទំព័រ​៥]

ការ​អប់រំ​និង​ការ​ខំ​ប្រឹង​ដ៏​ឯកភាព អាច​ជួយ​ផែនដី​ឲ្យ​ផ្លាស់​ប្ដូរ ទោះ​ជា​មាន​ការ​ហិនហោច​ជា​ច្រើន​ក៏​ដោយ

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក