បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w99 ១/៩ ទំ. ៣-៤
  • ការបំផ្លាញទ្រព្យ—ហេតុអ្វី?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ការបំផ្លាញទ្រព្យ—ហេតុអ្វី?
  • ១៩៩៩ ទស្សនាវដ្ដីប៉មយាម
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • តើ​អ្នក​ណា​អាច​បញ្ឈប់​ការ​បំផ្លាញ​ទ្រព្យ?
  • ការបំផ្លាញទ្រព្យអាចបំបាត់ចោលបាន
    ១៩៩៩ ទស្សនាវដ្ដីប៉មយាម
  • មនុស្សនៅគ្រប់ទីកន្លែងកំពុងរងទុក្ខដោយសារការស្អប់
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់ផ្សព្វផ្សាយ) ២០២២
  • យើងអាចយកឈ្នះការស្អប់គ្នា!
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់ផ្សព្វផ្សាយ) ២០២២
១៩៩៩ ទស្សនាវដ្ដីប៉មយាម
w99 ១/៩ ទំ. ៣-៤

ការ​បំផ្លាញ​ទ្រព្យ—ហេតុ​អ្វី?

«ខ្ញុំ​គ្មាន​ពាក្យ​និយាយ​ទេ»។ ពាក្យ​នេះ​បាន​ត្រូវ​សរសេរ​ដោយ​ប្រើ​តួ​អក្សរ​ធំ​ៗ លើ​ជញ្ជាំង​មួយ​ដែល​ទើប​បាន​ត្រូវ​លាប​ថ្នាំ នៅ​ក្នុង​សហគមន៍​ដ៏​ល្អ​មួយ​នៃ​ទី​ក្រុង​សោ​ប៉ោ​ឡូ។ ប្រហែល​ជា​អ្នក​គិត​ថា នេះ​ជា​ការ​ដ៏​ធម្មតា​មួយ​នៃ​ការ​បំផ្លាញ​ទ្រព្យ។ ហើយ​ការ​ធ្វើ​គំនូរ​សរសេរ​លើ​ជញ្ជាំង ជា​ការ​បង្ខូច​បំផ្លាញ​របស់​អ្នក​ដទៃ​តែ​មួយ​ប្រភេទ​ទេ។

សូម​នឹក​គិត​ថា អ្នក​បំផ្លាញ​ទ្រព្យ​ដ៏​មិន​គិត​មុខ​គិត​ក្រោយ បាន​ធ្វើ​ខូច​ខាត​នូវ​រថយន្ត​ថ្មី​របស់​អ្នក។ ឬ​ក៏​ប្រហែល​ជា​អ្នក​កត់​សម្គាល់​ថា កម្មសិទ្ធិ​សាធារណៈ ដែល​មាន​ប្រយោជន៍​ចំពោះ​មនុស្ស​ជា​ច្រើន​នាក់ នោះ​បាន​ត្រូវ​ធ្វើ​ឲ្យ​ខូច​ខាត​ឬ​ក៏​បំផ្លាញ​ដោយ​អ្នក​បំផ្លាញ​ទ្រព្យ។ ម្ដេច​ក៏​អ៊ីចឹង? មែន​ហើយ ម្ដេច​ក៏​អ៊ីចឹង? តើ​អ្នក​ធ្លាប់​ឆ្ងល់​ពី​មូលហេតុ​ដែល​មាន​ការ​បង្ខូច​បំផ្លាញ​របស់​គេ​ជា​ច្រើន​ម្ល៉េះ​ទេ? នៅ​តំបន់​ជា​ច្រើន គឺ​ហាក់​ដូច​ជា​អ្នក​បំផ្លាញ​ទ្រព្យ​អរ​សប្បាយ​នឹង​ការ​បង្ខូច​បង្ខាត​ឬ​បំផ្លាញ​នូវ​តូប​ទូរស័ព្ទ។ យាន​យន្ត​ដឹក​ជញ្ជូន​សាធារណៈ ដូច​ជា​រទេះ​ភ្លើង​ឬ​ឡាន​ក្រុង​ជា​ទី​ដៅ​របស់​គេ​ជា​ញឹក​ញយ។ គឺ​ហាក់​ដូច​ជា​អ្នក​បំផ្លាញ​ទ្រព្យ​មិន​យក​ចិត្ត​ទុក​ដាក់​លើ​អ្វី​សោះ។ ក៏​ប៉ុន្តែ តើ​ការ​បំផ្លាញ​ទ្រព្យ​ភាគ​ច្រើន​ដែល​យើង​ឃើញ​ហើយ​ទទួល​រង​នោះ គឺ​ដោយ​សារ​អ្វី?

យុវជន​ម្នាក់​ឈ្មោះ​ម៉ាកូaពី​ទី​ក្រុង រីអូ ដេ ចាណេរ៉ូ បាន​មាន​ចិត្ត​មួម៉ៅ​ដោយ​ព្រោះ​ក្រុម​របស់​គាត់​បាន​ចាញ់​ក្នុង​កីឡា​បាល់​ទាត់។ គាត់​បាន​មួម៉ៅ​ចិត្ត​ដល់​ម្ល៉េះ ដែល​គាត់​បាន​ចាប់​ផ្ដើម​គប់​ថ្ម​ឆ្ពោះ​ទៅ​ឡាន​ក្រុង​មួយ ដែល​ពេញ​នឹង​អ្នក​គាំទ្រ​របស់​ក្រុម​ដែល​ឈ្នះ។ ឬ​ក៏​ពិចារណា​ម្នាក់​ឈ្មោះ​ខ្លស។ នៅ​ពេល​គាត់​មិន​បាន​រៀន​ពូកែ​នៅ​សាលា គាត់​បាន​ខឹង​ដល់​ម្ល៉េះ​ដែល​គាត់​គប់​ថ្ម​ធ្វើ​បែក​បង្អួច។ ក៏​ប៉ុន្តែ «សេចក្ដី​សប្បាយ»នោះ​បាន​លែង​សប្បាយ​ពេល​ឪពុក​របស់​គាត់ បាន​ត្រូវ​គេ​សូម​ឲ្យ​បង់​លុយ​ចំពោះ​ការ​ខូច​ខាត​នោះ។ យុវជន​មួយ​ទៀត​ឈ្មោះ​អ៊ើវិន ធ្លាប់​សិក្សា​នៅ​សាលា​និង​ធ្វើ​ការ​ផង​ដែរ។ គាត់​ព្រម​ទាំង​ពួក​ម៉ាក​របស់​គាត់ បាន​ត្រូវ​រាប់​ជា​យុវជន​ល្អ។ ក៏​ប៉ុន្តែ ការ​កំសាន្ត​របស់​គេ​គឺ​ជា​ការ​បំផ្លាញ​ទ្រព្យ​នៅ​ក្នុង​សហគមន៍។ ឪពុក​ម្ដាយ​របស់​អ៊ើវិន​មិន​ដឹង​អ្វី​សោះ​អំពី​រឿង​នោះ។ ម្នាក់​ឈ្មោះ​វ៉ាលថឺ ជា​កូន​កំព្រា​ដែល​ដោយ​សារ​គ្មាន​ផ្លូវ​ផ្សេង គាត់​ត្រូវ​តែ​យក​ផ្លូវ​ថ្នល់​នៃ​ទី​ក្រុង​សោ​ប៉ោ​ឡូ​ជា​ផ្ទះ​របស់​គាត់។ មិត្ត​ជិត​ស្និទ្ធ​របស់​គាត់​ជា​ពួក​បំផ្លាញ​ទ្រព្យ​មួយ​ក្រុម ហើយ​គាត់​ធ្លាប់​ទៅ​ជា​មួយ​នឹង​គេ​ហើយ​ក៏​បាន​រៀន​ក្បាច់​គុន​ដែរ។ ឧទាហរណ៍​បែប​នេះ​បង្ហាញ​ថា មនុស្ស​ជា​អ្នក​ធ្វើ​ការ​បំផ្លាញ​ទ្រព្យ ហើយ​ហេតុ​ដែល​បង្ក​ឲ្យ​មាន​ឬ​អារម្មណ៍​ដែល​ពាក់​ព័ន្ធ​ការ​បំផ្លាញ​ទ្រព្យ នោះ​គឺ​ខុស​ៗ​គ្នា។

សព្វវចនាធិប្បាយ​សៀវភៅ​ពិភព​លោក ចែង​ថា៖ «ការ​បំផ្លាញ​ទ្រព្យ​អាច​ជា​ការ​សង​សឹក​ឬ​ក៏​របៀប​សម្ដែង​មតិ​នយោបាយ។ យុវជន​ព្រម​ទាំង​មនុស្ស​ពេញ​វ័យ​ជួន​កាល​ប្រព្រឹត្ត​បទ​ល្មើស​នេះ​ដើម្បី‹កំសាន្ត​ចិត្ត›»។ ក៏​ប៉ុន្តែ ជា​ជាង​ការ​កំសាន្ត​នៃ​យុវជន នោះ​ការ​បំផ្លាញ​ទ្រព្យ​អាច​នាំ​អោយ​មាន​ការ​កំទេច​ដ៏​ធ្ងន់​ធ្ងរ​ឬ​សូម្បី​តែ​នាំ​សេចក្ដី​ស្លាប់។ យុវជន​មួយ​ក្រុម​បាន​មាន​ចិត្ត​ចង់«លេង​សប្បាយ» ហើយ​ពេល​គេ​ឃើញ​បុរស​ម្នាក់​ដែល​កំពុង​តែ​ដេក​លក់ គេ​បាន​ធ្វើ​ឲ្យ​គាត់​សើម​នឹង​ទឹក​មួយ​ប្រភេទ​ដែល​ងាយ​ឆេះ ហើយ​បាន​ដុត​គាត់​ចោល។ អ្នក​រង​គ្រោះ​នោះ​ជា​សាសន៍​ប្រេស៊ីល​ជាតិ​ដើម បាន​ស្លាប់​ក្រោយ​មក​ក្នុង​ពេទ្យ។ យោង​ទៅ​តាម​សេចក្ដី​រាយ​ការណ៍​មួយ «ពួក​យុវជន​បាន​អះអាង​ថា ពួក​គេ​គិត​គ្មាន​អ្នក​ណា​ម្នាក់​ដែល​នឹង​យក​ចិត្ត​ទុក​ដាក់ ពី​ព្រោះ​អ្នក​សុំ​ទាន​មួយ​ចំនួន​បាន​ត្រូវ​ដុត​ចោល​តាម​ផ្លូវ ហើយ​មិន​បាន​មាន​ការ​ចាត់​វិធានការ​ទាល់​តែ​សោះ»។ ទោះ​បី​ការ​បំផ្លាញ​ទ្រព្យ​គឺ​ហាក់​ដូច​ជា​គ្មាន​អ្នក​រង​គ្រោះ​ឬ​ក៏​អត់ នោះ​ការ​បង់​ខាត​ខាង​លុយ​កាក់​ហើយ​ខាង​ផ្លូវ​ចិត្ត គឺ​មិន​អាច​រាប់​បាន​ឡើយ។ ដូច្នេះ តើ​អ្វី​ដែល​អាច​ទប់​ឬ​ក៏​បញ្ឈប់​ការ​បំផ្លាញ​ទ្រព្យ?

តើ​អ្នក​ណា​អាច​បញ្ឈប់​ការ​បំផ្លាញ​ទ្រព្យ?

តើ​ពួក​ប៉ូលិស​និង​សាលា​សិក្សា​អាច​បង្ការ​ការ​បំផ្លាញ​ទ្រព្យ​ឬ​ទេ? បញ្ហា​មួយ​គឺ​ថា អាជ្ញាធរ​ប្រហែល​ជា​រវល់​នឹង​បទ​ឧក្រិដ្ឋ​ដែល​ធ្ងន់​ធ្ងរ​ជាង ដូច​ជា​ការ​ជួញ​ថ្នាំ​ញៀន​ឬ​ក៏​ឃាតកម្ម ជា​ជាង​រវល់​នឹង​បទ​ឧក្រិដ្ឋ​ដែល​គ្មាន​អ្នក​រង​គ្រោះ។ យោង​ទៅ​តាម​ប៉ូលិស​ម្នាក់ ពេល​ដែល​យុវជន​មាន​រឿង​កើត​ឡើង​ចំពោះ​គេ ឪពុក​ម្ដាយ​ច្រើន​តែ«បន្ទោស​ក្មេង​ដែល​វា​សេព​គប់​ជា​មួយ ឬ​ក៏​សាលា​សិក្សា ឬ​ក៏​ពួក​ប៉ូលិស​ពី​ព្រោះ​គេ​បាន​ចាប់​វា»។ ប្រព័ន្ធ​អប់រំ​និង​អាជ្ញាធរ​ប្រហែល​ជា​កាត់​បន្ថយ​ការ​បំផ្លាញ​ទ្រព្យ។ ក៏​ប៉ុន្តែ ចុះ​យ៉ាង​ណា​វិញ​បើ​សិន​ជា​អាកប្បកិរិយា​របស់​ឪពុក​ម្ដាយ​មិន​កែ​ប្រែ? ភ្នាក់ងារ​ត្រួត​ពិនិត្យ​ការ​ព្យួរ​ទោស​មាន​ល័ក្ខខ័ណ្ឌ បាន​មាន​ប្រសាសន៍​ថា៖ «ដើម​ហេតុ​នៃ​ការ​បំផ្លាញ​ទ្រព្យ​គឺ​ជា​ការ​អផ្សុក​និង​ឱកាស។ ក្មេង​ៗ​នោះ​ដើរ​លេង​យប់​ជ្រៅ ហើយ​គ្មាន​អី​ធ្វើ។ ហើយ​ប្រហែល​ជា​ពួក​គេ​ក៏​គ្មាន​ការ​ត្រួត​មើល ព្រោះ​បើ​សិន​ជា​មាន​មែន គេ​មិន​ដើរ​លេង​យប់​ជ្រៅ​ទេ»។

ទោះ​បី​ការ​បំផ្លាញ​ទ្រព្យ​ជា​បញ្ហា​ធ្ងន់​ធ្ងរ​មួយ​នៅ​កន្លែង​ជា​ច្រើន​ក៏​ដោយ សូម​ពិចារណា​នូវ​របៀប​ដែល​ស្ថានភាព​នេះ ប្រហែល​ជា​អាច​ត្រូវ​ប្ដូរ​បញ្ច្រាស​ទៅ​វិញ។ យុវជន​ដែល​បំផ្លាញ​ទ្រព្យ​ទាំង​ប៉ុន្មាន​នោះ​ដែល​បាន​ត្រូវ​រៀប​រាប់​នៅ​ដើម​អត្ថបទ ពួក​គេ​នោះ​បាន​ប្រែ​ចិត្ត​វិញ ហើយ​ឥឡូវ​ពួក​គេ​ជៀស​ផុត​ពី​ចរិយា​ប្រឆាំង​សង្គម។ តើ​អ្វី​ដែល​បាន​ធ្វើ​ឲ្យ​យុវជន​ដែល​ធ្លាប់​ប្រព្រឹត្ត​ល្មើស​នោះ កែ​ប្រែ​របៀប​រស់​នៅ​របស់​គេ? បន្ថែម​ទៅ​ទៀត តើ​អ្នក​នឹង​ភ្ញាក់​ផ្អើល​ទេ បើ​សិន​ការ​បំផ្លាញ​ទ្រព្យ​មិន​គ្រាន់​តែ​ត្រូវ​កាត់​បន្ថយ ប៉ុន្តែ​ត្រូវ​ធ្វើ​ឲ្យ​លែង​មាន​ទៅ​ទៀត? យើង​សូម​អញ្ជើញ​អ្នក​អាន​អត្ថបទ​ជា​បន្ទាប់​នេះ។

[កំណត់​សម្គាល់]

a ឈ្មោះ​ទាំង​ប៉ុន្មាន​បាន​ត្រូវ​ដូរ។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក