បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w03 ១/១២ ទំ. ៣២
  • សំនួរពីអ្នកអាន

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • សំនួរពីអ្នកអាន
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៣
  • អត្ថបទស្រដៀងគ្នា
  • ចូរស្ដាប់តាមវិចារណញ្ញាណរបស់ខ្លួនចុះ!
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៧
  • ការរក្សាឲ្យមានភាពថ្លៃថ្នូរនិងអំណរនៅថ្ងៃមង្គលការ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៧
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៣
w03 ១/១២ ទំ. ៣២

សំនួរ​ពី​អ្នក​អាន

តើ​គួរ​សម​ឲ្យ​គ្រីស្ទាន​ពិត​មាន​វត្តមាន​នៅ​ឯ​បុណ្យ​សព​ឬ​ពិធី​អាពាហ៍ពិពាហ៍​របស់​សាសនា​ដទៃ​ឬ​ទេ?

ការ​រួម​ចំណែក​ក្នុង​សាសនា​មិន​ពិត​ណា​ក៏​ដោយ ជា​ការ​ប្រព្រឹត្ត​ដែល​មិន​ផ្គាប់​ព្រះ​ហឫទ័យ​របស់​ព្រះ​យេហូវ៉ា ហើយ​ជា​អ្វី​ដែល​យើង​ត្រូវ​ជៀស​វាង​កុំ​ខាន។ (កូរិនថូស​ទី​២ ៦:១៤​-​១៧; វិវរណៈ ១៨:៤) បុណ្យ​សព​ជា​កម្ម​វិធី​តាម​ទំនៀម​ទំលាប់​សាសនា​ដែល​ប្រហែល​ជា​រួម​បញ្ចូល​អត្ថាធិប្បាយ​លើក​បញ្ជាក់​ពី​ទស្សនៈ​ផ្សេង​ៗ​ដែល​មិន​ស្រប​ទៅ​តាម​សេចក្ដី​បង្រៀន​ក្នុង​ព្រះ​គម្ពីរ ដូច​ជា​ជំនឿ​ទៅ​លើ​ព្រលឹង​អមតៈ ការ​ចាប់​ជាតិ ឬ​ក៏​ជំនឿ​ដែល​ថា មនុស្ស​ល្អ​ទាំង​អស់​នឹង​ទទួល​រង្វាន់​នៅ​ស្ថាន​សួគ៌។ បុណ្យ​សព​ក៏​អាច​ទាក់​ទង​នឹង​ការ​ប្រព្រឹត្ត​តាម​ប្រពៃណី​ទំនៀម​ទំលាប់​របស់​សាសនា​មិន​ពិត ដូច​ជា​ការ​ចូល​រួម​សូត្រ​ធម៌ ឬ​បួងសួង​បន់​ស្រន់​ជា​ដើម។ ពិធី​អាពាហ៍ពិពាហ៍​នៃ​សាសនា​ដទៃ​ក៏​ប្រហែល​ជា​រួម​បញ្ចូល​ការ​បួងសួង​និង​ការ​ប្រព្រឹត្ត​ឯ​ទៀត​ដែល​ប្រឆាំង​នឹង​ព្រះ​គម្ពីរ​ដែរ។ បើ​គ្រីស្ទាន​ពិត​ម្នាក់​នៅ​ក្នុង​ចំណោម​មនុស្ស​មួយ​ក្រុម​ដែល​កំពុង​តែ​ធ្វើ​ពិធី​តាម​សាសនា​មិន​ពិត​នោះ គឺ​ប្រហែល​ជា​ពិបាក​ឲ្យ​គាត់​ទប់​ទល់​នឹង​ការ​បង្ខិត​បង្ខំ​ឲ្យ​ចូល​រួម​ធ្វើ​អ្វី​មួយ​ជា​មួយ​គេ​ដែរ។ ការ​បណ្ដោយ​ឲ្យ​ខ្លួន​ចូល​ទៅ​ក្នុង​កាលៈទេសៈ​បែប​នោះ គឺ​មិន​ប្រកប​ទៅ​ដោយ​ប្រាជ្ញា​សោះ​ឡើយ!

ចុះ​យ៉ាង​ណា​បើ​គ្រីស្ទាន​ពិត​ម្នាក់​មាន​អារម្មណ៍​ថា ខ្លួន​ត្រូវ​តែ​មាន​វត្តមាន​នៅ​ឯ​បុណ្យ​សព​ឬ​ពិធី​អាពាហ៍ពិពាហ៍​ខាង​សាសនា​ផ្សេង​នោះ? ឧបមា​ថា ស្វាមី​ដែល​មិន​រួម​ជំនឿ​ជា​មួយ​ភរិយា គាត់​ប្រហែល​ជា​បង្ខំ​ឲ្យ​នាង​ទៅ​ជា​មួយ​គាត់។ តើ​នាង​អាច​ទៅ​ជា​មួយ​គាត់​គ្រាន់​តែ​ជា​អ្នក​មើល​ប៉ុណ្ណោះ​ឬ? បើ​នាង​ចង់​ធ្វើ​តាម​សំណូម​ពរ​របស់​ស្វាមី​ដូច្នេះ ប្រហែល​ជា​នាង​សម្រេច​ចិត្ត​ទៅ​ជា​មួយ​គាត់ ដោយ​ប្ដេជ្ញា​ចិត្ត​មិន​ព្រម​រួម​ចំណែក​ក្នុង​ពិធី​បុណ្យ​សាសនា​ទេ។ ម្យ៉ាង​វិញ​ទៀត ប្រហែល​ជា​នាង​សម្រេច​ចិត្ត​មិន​ព្រម​ទៅ​ទេ ដោយ​គិត​ថា នាង​នឹង​មាន​ការ​ពិបាក​ក្នុង​ការ​រក្សា​ឲ្យ​មាន​ជំហរ​មាំ​មួន​ក្រោម​ការ​បង្ខិត​បង្ខំ​ឲ្យ​នាង​ធ្វើ​អ្វី​ខ្លះ​នៅ​ទី​នោះ ហើយ​នាង​ខ្លាច​លះ​ចោល​គោល​ការណ៍​របស់​ព្រះ។ នាង​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​ផ្ទាល់​ខ្លួន។ នាង​ពិត​ជា​ចង់​រក្សា​ឲ្យ​មាន​ចិត្ត​ស្ងប់​និង​មនសិការ​ល្អ​ផង។—ធីម៉ូថេ​ទី​១ ១:១៩, ខ.ស.

យ៉ាង​ណា​ក៏​ដោយ យក​ល្អ​ឲ្យ​នាង​ពន្យល់​ដល់​ស្វាមី​ថា តាម​មនសិការ​របស់​នាង នាង​មិន​អាច​រួម​ចំណែក​ក្នុង​ពិធី​សាសនា ដូច​ជា​ការ​ច្រៀង សូត្រ​ធម៌ ឬ​ឱន​ក្បាល​ពេល​ដែល​គេ​បួងសួង​ឡើយ។ ផ្អែក​លើ​ការ​ពន្យល់​របស់​នាង នោះ​ស្វាមី​ប្រហែល​ជា​នឹង​សន្និដ្ឋាន​ថា បើ​មាន​ភរិយា​ទៅ​ជា​មួយ​គាត់​នោះ គឺ​អាច​បង្កើត​ជា​ហេតុ​ធ្វើ​ឲ្យ​គាត់​អាម៉ាស់​មុខ​វិញ។ គាត់​​ប្រហែល​ជា​សម្រេច​ចិត្ត​ទៅ​ម្នាក់​ឯង ដោយ​ព្រោះ​គាត់​ស្រឡាញ់​នាង ឬ​ជា​ការ​បង្ហាញ​នូវ​សេចក្ដី​គោរព​ចំពោះ​ជំនឿ​របស់​នាង ឬ​ដោយ​គាត់​មិន​ចង់​ខ្មាស​គេ។ ប៉ុន្តែ បើ​គាត់​បង្ខំ​ឲ្យ​នាង​ទៅ​ជា​មួយ នោះ​នាង​អាច​ទៅ​មើល​បាន​តែ​ប៉ុណ្ណោះ។

យើង​មិន​ចង់​ភ្លេច​ពី​ឥទ្ធិពល​ដែល​អាច​មាន​ទៅ​លើ​បង​ប្អូន​ដែល​រួម​ជំនឿ​ជា​មួយ​យើង បើ​យើង​មាន​វត្តមាន​នៅ​ពិធី​នោះ។ តើ​នេះ​អាច​ធ្វើ​ទុក្ខ​ដល់​មនសិការ​របស់​បង​ប្អូន​ខ្លះ​ទេ? តើ​នេះ​អាច​ធ្វើ​ឲ្យ​គេ​ចុះ​ខ្សោយ​ស្តី​អំពី​ការ​តាំង​ចិត្ត​ជៀស​វាង​ពី​ការ​ថ្វាយ​បង្គំ​រូប​ព្រះ​ឬ? សាវ័ក​ប៉ុល​បាន​ដាស់​តឿន​ថា៖ «ឲ្យ​អ្នក​រាល់​គ្នា​បាន​ល​មើល ឲ្យ​ស្គាល់​អស់​ទាំង​សេចក្ដី​ដែល​ប្រសើរ ដើម្បី​ឲ្យ​បាន​ជ្រះ​ថ្លា ហើយ​ឥត​ធ្វើ​ឲ្យ​អ្នក​ណា​អាក់​អន់​ចិត្ត​ឡើយ ដរាប​ដល់​ថ្ងៃ​នៃ​ព្រះ​គ្រីស្ទ»។—ភីលីព ១:១០

បើ​ពិធី​បុណ្យ​នោះ​ទាក់​ទង​សាច់​ញាតិ​ណា​ម្នាក់ នោះ​ប្រហែល​ជា​មាន​ការ​បង្ខិត​បង្ខំ​ថែម​ទៀត​ពី​បង​ប្អូន​ញាតិ​មិត្ត។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គ្រីស្ទាន​ពិត​ត្រូវ​គិត​ថ្លឹង​ថ្លែង​ឲ្យ​បាន​ដិត​ដល់​ពី​កត្ដា​ផ្សេង​ៗ​ទាំង​ឡាយ​ទុក​ជា​មុន​សិន។ ប្រហែល​ជា​មាន​កាលៈទេសៈ​ណា​ដែល​នាំ​ឲ្យ​គាត់​សម្រេច​ចិត្ត​ថា គ្មាន​បញ្ហា​ទេ បើ​គាត់​មាន​វត្តមាន​គ្រាន់​តែ​ជា​អ្នក​មើល​ប៉ុណ្ណោះ នៅ​ឯ​បុណ្យ​សព​ឬ​ពិធី​អាពាហ៍ពិពាហ៍​របស់​សាសនា​ផ្សេង​នោះ។ ប៉ុន្តែ ទោះ​បី​មើល​ទៅ​ដូច​ជា​ការ​មាន​វត្តមាន​ទី​នោះ​មាន​ប្រយោជន៍​ក៏​ដោយ បើ​មាន​កាលៈទេសៈ​ដែល​អាច​ធ្វើ​ទុក្ខ​ដល់​មនសិការ​របស់​ខ្លួន​ឬ​អ្នក​ដទៃ នេះ​គឺ​ជា​ការ​បង់​ប្រយោជន៍​វិញ។ ស្រប​ទៅ​តាម​កាលៈទេសៈ​និមួយ​ៗ គ្រីស្ទាន​ពិត​ត្រូវ​តែ​ប្រាកដ​ក្នុង​ចិត្ត​ថា ការ​សម្រេច​ចិត្ត​នឹង​មិន​រំខាន​ដល់​មនសិការ​ល្អ​ដែល​គាត់​មាន​ចំពោះ​ព្រះ ហើយ​ចំពោះ​មនុស្ស​ឯ​ទៀត​ផង​ដែរ។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក