បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w05 ១/១១ ទំ. ៣-៤
  • ឥទ្ធិពលដ៏ខ្លោចផ្សានៃសេចក្ដីស្លាប់

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ឥទ្ធិពលដ៏ខ្លោចផ្សានៃសេចក្ដីស្លាប់
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៥
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ​«មនុស្ស​ដែល​រស់ គេ​ដឹង​ថា​ខ្លួន​នឹង​ស្លាប់​ជា​មិន​ខាន»
  • អាថ៌កំបាំង​ដ៏​ធំ
  • «សេចក្ដីជ័យជំនះបានលេបសេចក្ដីស្លាប់បាត់ហើយ»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៥
  • ការពិនិត្យមើលជំនឿមិនពិតផ្សេងៗអំពីសេចក្ដីស្លាប់
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០២
  • តើអ្នកមានទស្សនៈយ៉ាងណាចំពោះសេចក្ដីស្លាប់?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០២
  • វិធីសម្រាលទុក្ខអ្នកដែលមានទុក្ខសោក
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៦
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៥
w05 ១/១១ ទំ. ៣-៤

ឥទ្ធិពល​ដ៏​ខ្លោចផ្សា​នៃ​សេចក្ដី​ស្លាប់

​«ក្មេង​អាយុ​ប្រាំ​មួយ​ឆ្នាំ​ធ្វើ​អត្ត​ឃាត»។ ចំណង​ជើង​ដែល​គួរ​ឲ្យ​រន្ធត់​នេះ​សំដៅ​ទៅ​ការ​ស្លាប់​ដ៏​ខ្លោចផ្សា​នៃ​ក្មេង​ស្រី​ម្នាក់​ឈ្មោះ​ចាក់គី។ នៅ​ពេល​ថ្មីៗ​នេះ ម្ដាយ​របស់​ក្មេង​ស្រី​នេះ​ទើប​តែ​ស្លាប់​ដោយសារ​ជំងឺ​ដែល​មិន​អាច​ព្យាបាល​ជា។ មុន​ចាក់គី​លោត​សម្លាប់​ខ្លួន​នៅ​មុខ​រទេះ​ភ្លើង​ដែល​កំពុង​តែ​ធ្វើ​ដំណើរ នោះ​នាង​បាន​ប្រាប់​បងប្អូន​ថា​នាង​ចង់‹ក្លាយ​ជា​ទេវតា​មួយ​រូប​ដើម្បី​នៅ​ជា​មួយ​ម្ដាយ›។

អ៊ាន​អាយុ​១៨​ឆ្នាំ​បាន​អង្វរ​អ្នក​ដឹក​នាំ​សាសនា​ឲ្យ​ពន្យល់​នូវ​មូលហេតុ​ដែល​ឪពុក​គាត់​ស្លាប់​ដោយ​រោគ​មហារីក។ អ្នក​ដឹក​នាំ​សាសនា​នោះ​បាន​អះអាង​ថា ដោយសារ​ឪពុក​អ៊ាន​ជា​មនុស្ស​ល្អ ហើយ​ព្រះ​ចង់​ឲ្យ​គាត់​ឡើង​ទៅ​ស្ថានសួគ៌។ ក្រោយ​ពី​បាន​ឮ​ការ​ពន្យល់​នោះ អ៊ាន​សន្និដ្ឋាន​ថា គាត់​មិន​ចង់​ស្គាល់​ព្រះ​ដ៏​ឃោរឃៅ​បែប​នេះ​ឡើយ។ ដោយសារ​ជីវិត​គាត់​ទំនង​ដូច​ជា​គ្មាន​ន័យ នោះ​អ៊ាន​បាន​សម្រេច​ចិត្ត​ដេញ​តាម​តែ​ការ​កំសាន្ត​សប្បាយ​វិញ។ ដោយសារ​អ៊ាន​វក់​ក្នុង​ការ​ដេញ​តាម​តែ​ការ​កំសាន្ត​សប្បាយ នោះ​គាត់​បាន​លុង​ខ្លួន​ផឹក​ស្រា ប្រើ​គ្រឿង​ញៀន និង​ប្រព្រឹត្ត​អំពើ​អសីលធម៌។ គាត់​លែង​ជា​ម្ចាស់​លើ​ជីវិត​របស់​គាត់​បាន​ទៀត​ហើយ។

​«មនុស្ស​ដែល​រស់ គេ​ដឹង​ថា​ខ្លួន​នឹង​ស្លាប់​ជា​មិន​ខាន»

ព្រឹត្ដិការណ៍​ដែល​គួរ​ឲ្យ​ឈឺចាប់​ទាំង​ពីរ​នេះ បង្ហាញ​ថា​សេចក្ដី​ស្លាប់​អាច​ធ្វើ​ឲ្យ​មនុស្ស​ភ័យ​តក់ស្លុត ជា​ពិសេស​បើ​សេចក្ដី​ស្លាប់​កើត​ឡើង​ដោយ​មិន​បាន​ដឹង​ទុក​ជា​មុន។ មែន​ហើយ មនុស្ស​គ្រប់​គ្នា​ដឹង​ហេតុ​ការណ៍​ពិត​ដែល​ចែង​ក្នុង​ព្រះ​គម្ពីរ​ថា​៖ «មនុស្ស​ដែល​រស់ គេ​ដឹង​ថា​ខ្លួន​នឹង​ស្លាប់​ជា​មិន​ខាន»។ (សាស្ដា ៩:៥) ប៉ុន្តែ មនុស្ស​ជា​ច្រើន​មិន​អើពើ​នឹង​រឿង​នេះ​ទេ។ ចុះ​អ្នក​វិញ? ជីវិត​យើង​រវល់​ដល់​ម្ល៉េះ​ដែល​យើង​គ្មាន​ពេល​នឹង​គិត​អំពី​សេចក្ដី​ស្លាប់ ដោយ​ចាត់​ទុក​ពេល​នោះ​ហាក់​ដូច​ជា​នៅ​ឆ្ងាយ។

សៀវភៅ​មួយ​កត់​សម្គាល់​ថា​៖ «មនុស្ស​ភាគ​ច្រើន​ខ្លាច​ស្លាប់ ហើយ​មិន​ចង់​គិត​អំពី​រឿង​នោះ»។ (The World Book Encyclopedia) យ៉ាង​ណា​ក៏​ដោយ គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ឬ​ជំងឺ​ដែល​បង្ក​គ្រោះថ្នាក់​ដល់​ជីវិត អាច​បង្ខំ​យើង​ឲ្យ​ប្រឈម​មុខ​នឹង​សេចក្ដី​ស្លាប់។ ឬ​ក៏​ប្រហែល​ពិធី​បុណ្យ​សព​នៃ​មិត្ត​ឬ​ញាតិ​សន្ដាន ក៏​រំឭក​យើង​នូវ​លទ្ធផល​ដ៏​ឈឺចាប់​ដែល​មនុស្ស​ជាតិ​នឹង​ទទួល។

យ៉ាង​ណា​ក៏​ដោយ នៅ​ពិធី​បុណ្យ​សព​អ្នក​កាន់ទុក្ខ​ជា​ញឹកញយ​និយាយ​ថា​«យើង​ត្រូវ​តែ​រស់​បន្ត​ទៅ​ទៀត»។ ប្រាកដ​មែន។ តាម​ការ​ពិត ជីវិត​ហាក់​ដូច​ជា​កន្លង​ទៅ​យ៉ាង​លឿន​ដល់​ម្ល៉េះ បាន​ជា​យើង​ត្រូវ​ប្រឈម​មុខ​នឹង​បញ្ហា​នៃ​ជរា​ភាព។ ខណៈ​នោះ សេចក្ដី​ស្លាប់​មិន​មែន​ជា​អ្វី​ដែល​នៅ​ឆ្ងាយ​ទៀត​ឡើយ។ មាន​ពិធី​បុណ្យ​សព​ជា​ច្រើន​នៃ​មិត្តភក្ដិ​ដែល​ធ្លាប់​ស្គាល់​ជា​យូរ​ហើយ​ដែល​យើង​ត្រូវ​ចូល​រួម។ ចំពោះ​មនុស្ស​វ័យ​ចំណាស់​ជា​ច្រើន សំនួរ​ដែល​ធ្វើ​ឲ្យ​គាត់​ខ្វល់​ចិត្ត​«តើ​នៅ​ពេល​ណា​ដល់​វេន​ខ្ញុំ?»។

អាថ៌កំបាំង​ដ៏​ធំ

ទោះ​ជា​គ្មាន​នរណា​ម្នាក់​អាច​បដិសេធ​សេចក្ដី​ស្លាប់​បាន ប៉ុន្តែ​អ្វី​ដែល​កើត​ឡើង​ក្រោយ​ពី​ស្លាប់​នោះ​ស្ថិត​ជា​រឿង​អាថ៌កំបាំង​ដ៏​ធំ​មួយ។ មាន​ការ​ពន្យល់​ជា​ច្រើន​ដែល​ខ្វែង​គំនិត​គ្នា ធ្វើ​ឲ្យ​អ្នក​សង្ស័យ​ជំនឿ​សាសនា​យល់​ឃើញ​ថា​ជា​ការ​ជជែក​វែកញែក​ឥត​ប្រយោជន៍​អំពី​រឿង​ដែល​យើង​មិន​ដឹង។ មនុស្ស​អនុវត្ត​និយម​សន្និដ្ឋាន​ថា ដោយ​យើង​«រស់​តែ​ម្ដង» យើង​គួរ​សប្បាយ​ឲ្យ​អស់​ពី​ចិត្ត​នឹង​របស់​ល្អៗ​ក្នុង​ជីវិត។

ផ្ទុយ​ទៅ​វិញ មនុស្ស​ឯ​ទៀត​បដិសេធ​ជឿ​ថា​សេចក្ដី​ស្លាប់​ជា​ទី​បញ្ចប់​ចំពោះ​អ្វីៗ​ទាំង​អស់។ ប៉ុន្តែ ពួក​គេ​មិន​យល់​ច្បាស់​អំពី​អ្វី​ដែល​កើត​ឡើង​ក្រោយ​ពី​ស្លាប់​នោះ​ទេ។ អ្នក​ខ្លះ​សន្មត​ថា ជីវិត​នឹង​បន្ត​រស់​នៅ​ស្ថាន​បរមសុខ​ជា​រៀង​រហូត តែ​អ្នក​ឯ​ទៀត​គិត​ថា គេ​នឹង​រស់​ម្ដង​ទៀត​នៅ​ពេល​អនាគត ប្រហែល​ជា​មនុស្ស​ផ្សេង​វិញ។

បងប្អូន​ញាតិ​មិត្ត​ដែល​កាន់ទុក្ខ​តែង​សួរ​ថា​៖ «តើ​អ្នក​ស្លាប់​នៅ​ឯ​ណា?»។ អស់​រយៈ​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​នេះ ក្រុម​បាល់​ទាត់​ធ្វើ​ដំណើរ​ទៅ​កន្លែង​ប្រកួត​កីឡា ពេល​នោះ​មាន​ឡាន​ធំ​បាន​បើក​បុក​ឡាន​របស់​ពួក​គេ ធ្វើ​ឲ្យ​ឡាន​របស់​ពួក​គេ​ក្រឡាប់​រមៀល​ចេញ​ពី​ថ្នល់។ សមាជិក​ប្រាំ​នាក់​បាន​ស្លាប់។ តាំង​តែ​ពី​ថ្ងៃ​ដែល​កូន​បាន​ស្លាប់​ក្នុង​គ្រោះថ្នាក់​នោះ ម្ដាយ​គាត់​សឹង​តែ​ពុំ​អាច​ធ្វើ​អ្វី​បាន​ទៀត។ គាត់​ស្វះស្វែង​រក​ចម្លើយ​ថា​តើ​កូន​គាត់​នៅ​ទីណា? គាត់​ទៅ​លេង​ផ្នូរ​របស់​កូន​គាត់​ជា​ទៀងទាត់​ហើយ​និយាយ​យ៉ាង​ឮ​អស់​រយៈ​ច្រើន​ម៉ោង។ គាត់​ទួញ​សោក​ដោយ​និយាយ​ថា​៖ «ខ្ញុំ​មិន​ជឿ​សោះ​ថា​គ្មាន​អ្វី​កើត​ឡើង​ក្រោយ​ពី​ស្លាប់​នោះ។ ប៉ុន្តែ ខ្ញុំ​មិន​ប្រាកដ​ទេ»។

យ៉ាង​ច្បាស់​ណាស់ ទស្សនៈ​យើង​ចំពោះ​សេចក្ដី​ស្លាប់​អាច​មាន​អានុភាព​លើ​ជីវិត​យើង​ឥឡូវ​នេះ។ ដោយ​ដឹង​នូវ​ប្រតិកម្ម​របស់​មនុស្ស​ចំពោះ​ភាព​ខ្លោច​ផ្សា​នៃ​សេចក្ដី​ស្លាប់ នោះ​មាន​សំនួរ​ខ្លះ​ដែល​ត្រូវ​លើក​ឡើង។ សូម​ពិចារណា​ថា​តើ​អ្នក​នឹង​មាន​ប្រតិកម្ម​យ៉ាង​ណា? តើ​យើង​គួរ​ឈប់​គិត​ពី​សេចក្ដី​ស្លាប់ ហើយ​គិត​តែ​ពី​ការ​រក​ស៊ី​ឬ? តើ​ភាព​តក់ស្លុត​នៃ​សេចក្ដី​ស្លាប់​អាច​បង្ខូច​ជីវិត​យើង​ឬ? តើ​សាច់​ញាតិ​ដែល​កាន់ទុក្ខ​នឹង​ត្រូវ​ឆ្ងល់​ជា​រៀង​រហូត​ពី​មនុស្ស​ជា​ទី​ស្រឡាញ់​ដែល​បាន​ស្លាប់​ទៅ​ហើយ​នោះ គេ​នៅ​ឯ​ណា? តើ​សេចក្ដី​ស្លាប់​នឹង​ស្ថិត​ជា​រឿង​អាថ៌កំបាំង​រហូត​ឬ?

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក